ព័ត៌មានទាន់ហេតុការណ៍៖
'

បង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់និងថ្នាំញៀន២៨កញ្ចប់នៅស្រុកស្អាង

ខេត្តកណ្ដាល៖ នគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង  សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ ដឹកនាំដោយលោកវរសេនីយ៍ទោ ពុយ ទ្រី អធិការរងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ក្រោមការចង្អុរបង្ហាញពីលោកវរសេនីយ៍ឯក រស់​ ចន្ថា អធិការនគរបាលស្រុកស្អាង ធ្វើការបង្ក្រាបករណីគ្រឿងញៀន ឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់​និងដកហូតថ្នាំញៀនចំនួន២៨កញ្ចប់។ ករណីប​ង្ក្រាបនេះ​ធ្វើឡើង​ កាលពីថ្ងៃទី១៤ ... Read More »

កម្លាំងកងរាជអាវុធហត្ថបញ្ជូនខ្លួនជនជាតិកូរ៉េម្នាក់ ចេញសែកអត់សាច់ប្រាក់ចំនួន១៣មុឺនដុល្លារទៅកាន់តុលាការ

ភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់ ពាក់ព័ន្ធនិងសំណុំរឿងខ្ចីប្រាក់មិត្តភក្ដិចំនួន១៣មុឺនដុល្លារ ហើយចេញសែកស្អុយសងទៅវិញត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់ខ្លួនបញ្ជូនមកសាលាដំបូងកាលពីព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១ដើម្បីប្រគល់ឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរតាមនីតិវិធីច្បាប់។      ជនត្រូវចោទដែលត្រូវចាប់ខ្លួនឈ្មោះ KIM MOO JIN ភេទប្រុស ... Read More »

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចកាត់ខ្សែភ្លើង

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ករណីលួច កាត់ខ្សែរភ្លើងនៅវេលាម៉ោង០២៖៣០នាទី យប់រំលងអធ្រាត្រឈានចូល ថ្ងៃទី១៥ខែតុលា ឆ្នាំ២០២១នៅចំណុចផ្ទះលេខ២៤ផ្លូវលំ ក្រុម ០៤ ភូមិ ផ្សារតូចសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។  -ជនរងគ្រោះឈ្មោះ ... Read More »

លោក​ ហ៊ុន​ ម៉ានី​ សូមលំឱនកាយថ្វាយបង្គំចំពោះព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា សម្តេចព្រះនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ”

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់ខ្លួន​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២១នេះ​ ... Read More »

សម្ដេចចក្រី​ ហេង​ សំរិន​ សូមក្រាបបង្គំថ្វាយមហាព្រះរាជកុសលចំពោះព្រះបរមវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​សម្ដេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹកថ្ងៃសុក្រទី១៥​ ខែតុលា​ ឆ្នាំ​២០២១នេះ​​ថា៖​ ថ្ងៃ១៥ តុលា ឆ្នាំ២០២១នេះ ជាខួបឆ្នាំទី៩ ដែលព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ... Read More »

ឥណ្ដាសាងសង់លេណដ្ឋានជិតព្រំដែនមានវិវាទជាមួយចិន ពលរដ្ឋបារម្ភខ្លាចមានសង្គ្រាមនាំគ្នាជម្លៀសចេញ

ពលរដ្ឋរស់នៅក្នុងតំបន់ជិតព្រំដែនដែលមានវិវាទរវាងចិននឹងឥណ្ឌា បាននាំគ្នាចាកចេញពីផ្ទះសម្បែង ភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពព្រោះបារម្ភខ្លាចផ្ទុះសង្គ្រាម ក្រោយពីរដ្ឋាភិបាលទីក្រុងញូវដេលី ប្រកាសពីគម្រោងជីកលេណដ្ឋាន(Boongke)។ លោក Gyalson និងគ្រួសារ បានរស់នៅតំបន់ Chushul ក្នុងរដ្ឋ Ladakh ប្រទេសឥណ្ឌាជិតតំបន់ដែលមានវិវាទជាមួយចិន ។ លោក ... Read More »

មានករណីផ្ទុះគ្រាប់បែកពីរលើកនិងបាញ់ប្រហារទៅលើក្រុមបាតុករនៅរដ្ឋធានីលីបង់ស្លាប់និងរបួសរាប់សិបនាក់(មានវីដេអូ)

នៅថ្ងៃទី១៤ខែតុលា ក្នុងរដ្ឋធានី Beirut ប្រទេសលីបង់ មានករណីផ្ទះគ្រាប់បែកពីរលើកនិងបាញ់ប្រហារទៅលើក្រុមបាតុករ ដែលចូលរួមធ្វើបាតុកម្មប្រឆាំងនឹងការស្រាវជ្រាវរបស់តុលាការស្តីពីការផ្ទុះកំពង់ផែ Beirut កាលពីខែសីហាឆ្នាំ២០២០។ សារព័ត៌មាន រ៉យទ័របានដកស្រង់ប្រភពព័ត៌មានពីកម្លាំងយោធាលីបង់ដែលបានឱ្យដឹងថា ករណីផ្ទុះគ្រាប់បែកនិងបាញ់ប្រហារបានសម្លាប់មនុស្ស ៦នាក់ និងរបួស ៦០នាក់ ។ ... Read More »

ត្រីផ្សោតសមុទ្រធំមួយក្បាល ងាប់អណ្តែតមកលើឆ្នេរព្រែកត្រែង ក្នុងភូមិសាស្ត្រ ស្រុកស្ទឹងហាវ

ខេត្តព្រះសីហនុ៖ ពលរដ្ឋប្រាប់ថា មានត្រីផ្សោតសមុទ្រធំមួយក្បាល ងាប់អណ្តែតមកលើឆ្នេរព្រែកត្រែង ក្នុងភូមិសាស្ត្រ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីព្រឹកព្រលឹមថ្ងៃ១៤តុលា២០២១ ។ក្រោយទទួលសេចក្តីរាយការណ៍អំពីករណីនេះ នៅថ្ងៃដដែល មន្រ្តីជំនាញជលផល នៃខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចុះពិនិត្យមើលត្រីផ្សោត១ក្បាលដែលងាប់នេះ ហើយបានបញ្ជាក់ថា ត្រីផ្សោតសមុទ្រមួយក្បាលដែលងាប់នេះមានទម្ងន់ ... Read More »

រថយន្តស្ទូចបោះពួយយ៉ាងលឿនជាន់ហ្វ្រ័ងមិនសុីជ្រុលទៅបុករះរថយន្ត២គ្រឿងនិងឡំប្រឺតាមួយគ្រឿង​ទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស្ទូចក្នុងល្បឿនលឿន ជាន់ហ្វ្រ័ងមិនសុីជ្រុលទៅបុករះរថយន្ត២គ្រឿង និងឡំប្រឺតាមួយគ្រឿងខណៈយានយន្តទាំងនេះកំពុងឈប់ភ្លើងស្តុប បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមាននរណារងរបួសនោះទេ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវភ្នំពេញ-ហាណូយ ជាប់ភ្លើងស្តុប២៤ម៉ោង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ... Read More »

លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្ត្រីអាស៊ាន លើកទី៤ ក្រោមប្រធានបទ “សេដ្ឋកិច្ចឌីជីថល និងបរិយាបន្នហិរញ្ញវត្ថុ ដើម្បីពង្រឹងការប្រកួតប្រជែងស្ត្រីអាស៊ាន” នៅថ្ងៃទី១៥ តុលា

ភ្នំពេញ៖ ក្រសួងកិច្ចការនារីបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពី លោកស្រីកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្ត្រីអាស៊ាន លើកទី៤ ក្រោមប្រធានបទ “សេដ្ឋកិច្ចឌីជីថល និងបរិយាបន្នហិរញ្ញវត្ថុ ដើម្បីពង្រឹងការប្រកួតប្រជែងស្ត្រីអាស៊ាន” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ ... Read More »

ថៃលើកលែងការធ្វើចត្តាឡីស័កដល់អ្នកទេសចរមកពី៥ប្រទេសក្នុងនោះក៏មានចិនដែរ

ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាទៅ ថៃនឹងលើកលែងការធ្វើចត្តាឡីស័កដល់អ្នកទេសចរដែលចាក់វ៉ាក់សាំងរួចរាល់ ហើយធ្វើដំណើរតាមយន្តហោះមកពី៥ប្រទេស ក្នុងនោះមាន អង់គ្លេស អាមេរិក អាល្លឺម៉ង់ សិង្ហបុរី និងចិន។ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលដោះស្រាយស្ថានភាពកូវីដ-១៩ របស់រដ្ឋាភិបាលថៃ ... Read More »

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៩និង៤០នាទីព្រឹក កម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនស្រ្តីជនសង្ស័យម្នាក់ជាក់ស្ដែងក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចរបងឃ្លាំងគ្មានលេខ ផ្លូវលេខ ១២៣ សង្កាត់ទួលទំពូង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកវរសេនីយ៍ទោ ផន អូន ... Read More »

លោកអភិបាលខណ្ឌចំការមន បានអញ្ជើញចុះសួរសុខទុក្ខលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌចំការមន ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល ... Read More »

នគរបាល រកឃើញពលករខ្មែរប្រុសស្រី ចំនួន២២នាក់ដែលមេខ្យល់យកមកប្លុងចោល

ខេត្តបន្ទាយមានជ័យ៖ នគរបាលស្រុកស្វាយចេក រកឃើញពលករខ្មែរប្រុសស្រី ចំនួន២២នាក់ត្រូវមេខ្យល់យកមកប្លុងចោល នៅផ្ទះមួយកន្លែង ស្ថិតក្នុងភូមិតេជោភ្នំឆ័ត្រ៣១៧ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៤និង៣០នាទីល្ងាចថ្ងៃទី១៣ខែតុលា ឆ្នាំ២០២១នេះ ។ លោក ជា ស្លូញ ... Read More »

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អនុញ្ញាតិឱ្យសភាពាណិជ្ជកម្មម៉ាឡេស៊ី ប្រចាំកម្ពុជា ជួបពិភាក្សាការងារ

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវិនិយោគិនម៉ាឡេស៊ី ដែលមានបំណងមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ស្របពេលដែលកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ និង ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័រូបវន្តទូទាំងប្រទេស ... Read More »

ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤៨គ្រួសារ ដែលមានជីវភាពទីទ័លក្រ ទទួល​បាន​អំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាបានដឹកនាំក្រុមការងារ អនុសាខាស្រុកព្រៃនប់ មន្រ្តីសាខា អ្នកស្ម័គ្រចិត្ត  នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ... Read More »

ថ្នាក់ដឹកនាំកងយោធពលខេមរភូមិនចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី៣ ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ ក្រសួងការពារជាតិ អមដំណើរដោយនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា នឹងជាអនុប្រធានប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិ ... Read More »

កម្លាំងចម្រុះនៅតាមបន្ទាត់ព្រំដែនឃាត់ខ្លួនពលករខ្មែរប្រុសស្រី៣៧នាក់បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ មួយរយៈនេះហាក់បីដូចជាមានកំណើនចំពោះពលករខ្មែរដែលបំណងឆ្លងដែនត្រូវកម្លាំងសមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែនធ្វើការទប់ស្កាត់បាន ជាក់ស្ដែងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១នេះនៅ ភូមិសិលាខ្មែរ ឃុំ អូរបីជាន់ ស្រុក អូរជ្រៅ ពលករខ្មែរប្រុស ស្រី ចំនួន៣៧ នាក់ ... Read More »

ប្រធានគណ:កម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណ:កម្មការ​ ដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់ចំនួនពីរ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋសភា​​ បានឱ្យដឹងថា​ លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណ:កម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណ:កម្មការដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់ចំនួនពីរ​។ ក្នុង​កិច្ចប្រជុំផ្ទៃក្នុងនេះដែរ​ បានធ្វើឡើង​នារសៀលថ្ងៃទី១៤ ខែតុលា​ ឆ្នាំ២០២១ នៅបន្ទប់ប្រជុំរបស់គណ:កម្មការទី៦​ ... Read More »

សម្តេចក្រឡាហោម ស ខេង ណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យមានផែនការយុទ្ធសាស្ត្ររៀបចំធនធានមនុស្សទុកមុន សម្រាប់បំពេញតម្រូវការជ្រើសរើសពេលអនាគត

ខេត្តពោធិ៍សាត់ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវមានផែនការ ឬយុទ្ធសាស្ដ្ររៀបចំធនធានមនុស្សទុកជាមុន សម្រាប់បំពេញតម្រូវការជ្រើសរើសអ្វីមួយនាពេលអនាគត ព្រោះថា មានខេត្តមួយចំនួន ធ្វើបានជោគជ័យ។ នេះបើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា ... Read More »

លោក ហ៊ុន ម៉ានី ៖ ដើម្បីមុខមាត់ និងផលប្រយោជន៍ប្រទេសជាតិ យើងត្រូវត្រៀមរួមគ្នាដោយមោទនៈ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនានា ក៏ដូចជាការធ្វើជាម្ចាស់ផ្ទះលើកដំបូង ការប្រកួតកីឡា SEA Games លើកទី ៣២ នៅក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានមានប្រសាសន៍យ៉ាងដូច្នេះថា , អរគុណសន្តិភាព ៖ ដើម្បីមុខមាត់ និងផលប្រយោជន៍ប្រទេសជាតិ យើងត្រូវត្រៀមរួមគ្នាដោយមោទនៈ ... Read More »

សម្ដេចក្រឡាហោម ស ខេង ៖ ខេត្តធំ ឬ តូច មិនសំខាន់ អ្វីដែលសំខាន់គឺស្ថិតនៅលើការដឹកនាំដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍

ខេត្តពោធិ៍សាត់ ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា,ការប្តូរអភិបាលខេត្តមិនបានផ្អែកទៅលើខេត្តធំ ឬខេត្តតូចនោះទេ  អ្វីដែលសំខាន់គឺស្ថិតនៅលើការដឹកនាំឆ្ពោះទៅរកការអភិវឌ្ឍន៍ ព្រោះអភិបាលខេត្តមានឋានៈ តួនាទី និងការទទួលខុសត្រូវដូចគ្នា។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ... Read More »

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ​ជុំទី១ នៅខេត្តបន្ទាយមានជ័យ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ ឆ្នាំឡើងត្រូវបិទបញ្ចប់

ខេត្តបន្ទាយមានជ័យ៖ យើងអាចភ្លេចជំងឺកូវីដ​-១៩ តែកូវីដ-១៩មិនភ្លេចយើងនោះទេដូច្នេះគួរយើងទាំងអស់គ្នា ចូលរួមទទួលខុសត្រូវទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩សូមអនុវត្តវិធានការ ៣កុំ ៣ការពារជានិច្ច។ នេះគឺជាប្រសាសន៍លើកឡើងរបស់លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង​ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នៅក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ជូនប្រជាពលរដ្ឋ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ស៉ីណូវ៉ាក់(Sinovac) ចំនួន២លានដូសដែលជាជំនួយរដ្ឋាភិបាលចិនបានមកដល់កម្ពុជាទៀតហើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា, នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៉ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសទៀតហើយ ដែលជាជំនួយរបស់រដ្ឋាភិបាល ... Read More »

លទ្ធផលបណ្ដោះអាសន្នថ្ងៃទី២ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្នថ្ងៃទី២ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ តាមរបាយការណ៍ពីឃុំ សង្កាត់ ចំនួន ១.៥៤៦ លទ្ធផលបណ្តោះអាសន្នថ្ងៃទី២ នៃការពិនិត្យបញ្ជី ឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ... Read More »

អាជ្ញាធរជាតិអប្សរា នឹងធ្វើការជួសជុលប្រាសាទព្រហ្មកិល

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បានឱ្យដឹងនៅថ្ងៃ​ព្រហស្បតិ៍​ទី​១៤​ ខែតុលា​ ឆ្នាំ​២០២១នេះ​ថា៖​ ប្រាសាទព្រហ្មកិល មានមុខងារជាមន្ទីរពេទ្យក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ គឺជាប្រាសាទតូចមួយ មានទីតាំងនៅផ្នែកខាងលិចឈៀងខាងជើងប្រាសាទអង្គរវត្ត។ បេី​តាមលោក ស៊ឹម ថន អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ ... Read More »

ក្រសួងបរិស្ថាន​ បន្តផ្តល់ម៉ូតូដឹកសំរាម សំណល់រឹងចំនួន៥គ្រឿង បានផ្តល់ជូនដល់រដ្ឋបាលក្រុង ស្រុកចំនួន៥

ភ្នំពេញ​៖​ លោក​ ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ​ បានអញ្ជើញជាអធិបតីភាពប្រគល់ម៉ូតូដឹកសំរាម សំណល់រឹង ចំនួន៥គ្រឿង បានផ្តល់ជូនដល់រដ្ឋបាលក្រុង​ និង ស្រុកចំនួន៥ ក្រោយពីបានធ្វើការតុបតែងរួច ... Read More »

អាជ្ញាធររាជធានីភ្នំពេញ៖ អាជីវករលក់ដូរ ទាំងផ្សាររដ្ឋ និងឯកជននៅរាជធានីភ្នំពេញ បើមិនបង្ហាញកាតចាក់វ៉ាក់សាំងទេ គឺមិនអនុញ្ញាតឲ្យបើកតូបលក់ដូរនោះទេ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានបញ្ជាក់ថា៖ គណៈកម្មការផ្សារនៅរាជធានីភ្នំពេញ  សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលចេញចូលផ្សារទាំងអស់ ត្រូវតែបង្ហាញកាតចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនទៅដល់ក្រុមសន្តិសុខសណ្តាប់ធ្នាប់ផ្សារ ទើបអនុញ្ញាតឲ្យចូល ទៅក្នុងផ្សារបាន ។ តែសម្រាប់បងប្អូនអាជីវករផ្សារវិញ បើមិនមានកាតចាក់វ៉ាក់សាំងទេគឺមិនអនុញ្ញាតឲ្យបើកតូបលក់ដូរតែម្តង។     លោក ចំរើន ... Read More »

លោក ប្រាក់ សុខុន ៖ ស្មារតីរបស់ CICA នៅតែរឹងមាំ ទោះបីពិភពលោកបានជួបប្រទះបញ្ហាស្មុគស្មាញច្រើនក្តីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឲ្យដឹងថា, ស្មារតីរបស់ CICA នៅតែរឹងមាំ ទោះបីពិភពលោកបានជួបប្រទះបញ្ហាស្មុគស្មាញច្រើនក្តីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ !  លោកឧបនាយករដ្ឋមន្ត្រី ... Read More »

កោះបាលីប្រទេសឥណ្ឌូនេស៊ីបើកទ្វារស្វាគមន៍អ្នកទេសចរជាថ្មី

តំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅលើពិភពលោក ក្នុងប្រទេសឥណ្ឌូនេស៊ី គឺកោះបាលី នៅថ្ងៃទី១៤ខែតុលាបានសម្រេចបើកទ្វារស្វាគមន៍អ្នកទេសចរបរទេសជាថ្មីឡើងវិញក្រោយរយៈពេល១៨ខែបានបិទដោយសារតែការឆ្លងរាលដាលកូវីដ-១៩។ ប៉ុន្តែការបើកទ្វារទេសចរណ៍នៅលើកោះបាលី ជួបឧបសគ្គដោយសារតែជើងហោះហើរអន្តរជាតិមិនទាន់ដំណើរការឡើងវិញ ។ វិស័យទេសចរណ៍គឺជាប្រភពចំណូលស្នូលរបស់កោះបាលី ប៉ុន្តែគម្រោងបើកទ្វារកោះនេះមិនទាន់ដំណើរការរលូននៅឡើយទេ ដោយសារតែអាកាសយានដ្ឋានអន្តរជាតិ Ngurah Rai នៅមិនទាន់មានកាលវិភាគហោះហើរនៅឡើយទេ បើទោះបីបានសាកល្បងបើកទ្វារនាពេលកន្លងមកក្តី។ ការបិទទ្វារប្រទេសឥណ្ឌូនេស៊ីក្នុងពេលឆ្លងរាលដាលកូវីដ-១៩ ... Read More »