ព័ត៌មានទាន់ហេតុការណ៍៖
'

អាជ្ញាធរសង្កាត់គោកឃ្លាងផ្តល់អំណោយ និងថវិកាជូនបងប្អូនក្នុងមូលដ្ឋាន ចំនួន៤៥គ្រួសារ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង និងជាប្រធានក្រុមប្រឹក្សាសង្កាត់ រួមជាមួយមន្ត្រីសាលាសង្កាត់ជាច្រើនរូបទៀតបានរួមគ្នាផ្តល់អំណោយនិងថវិកាជូនបងប្អូនក្នុងមូលដ្ឋានសង្កាត់គោកឃ្លាង ចំនួន៤៥គ្រួសារដែលមានជីវភាពខ្វះខាត។    លោកចៅសង្កាត់គោកឃ្លាងបានឱ្យដឹងថា អំណោយដែលផ្តល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រនាពេលនេះ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​និងវិធានការរដ្ឋបាលសម្រាប់ថ្ងៃទី១៥ ខែតុលា​មានចំនួន១៤ករណី ឃាត់ខ្លួន (អប់រំនិងពិន័យ)​១៥នាក់​និងពិន័យជាប្រាក់បានចំនួន ៣,២០០,០០០រៀល

     ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១៦ ខែតុលា​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៥ ខែតុលា​​ ... Read More »

លោកស្រីឯកអគ្គរាជទូត បានទទួលជួបសំណេះសំណាល ជាមួយប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរ តំណាងមជ្ឈមណ្ឌលសងណាំ តំណាងមជ្ឈមណ្ឌលនុកយ៉ាង មន្រ្តី HRD នៅអ៊ឺយចងប៊ូ និងបងប្អូនពលករខ្មែរ

សាធារណរដ្ឋកូរ៉េ ៖ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ម្សិលមុិញនេះ លោកស្រីឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ និងសហការីបានទទួលជួបសំណេះសំណាល ជាមួយប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរ តំណាងមជ្ឈមណ្ឌលសងណាំ តំណាងមជ្ឈមណ្ឌលនុកយ៉ាង មន្រ្តី HRD នៅអ៊ឺយចងប៊ូ និងបងប្អូនពលករខ្មែរ។  ... Read More »

អធិការនគរបាលស្រុកអូររាំងឪ​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ក្រុម​អ្នក​ញៀន​ល្បែង​ស៊ីសង​បញ្ជល់មាន់

ខេត្ត​ត្បូងឃ្មុំ​ ៖​ ល្បែង​ស៊ីសង​ដែលអ្នក​ញៀនឈ្លក់និយម​លេងរហូតភ្លេចបាយភ្លេចទឹក​ ភ្លេចក្រុម​គ្រូសារ​នោះត្រូវគេបើកលេងនៅ​ក្នុងភូមិអំពិលត្បូង ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ  ហើយត្រូវ​បាន​សមត្ថកិច្ច​នៃអធិការ​ដ្ឋាននគរបាលស្រុកអូររាំងឪចុះបង្ក្រាប​ និងឃាត់មនុស្ស៤​នាក់​យកមកធ្វេីកិច្ចសន្យាអប់រំណែនាំ​កាលពីថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី។ ​    លោកវរសេនីយ៍ទោ ... Read More »

ឆេះរថយន្ត​ស៊េរី​ទំនើប​ALPHARD ​មួយគ្រឿងដែលទុកចោលក្នុង​ឃ្លាំង​ ត្រូវបានសមត្ថកិច្ចចុះធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់មិនឱ្យរាលដាលដល់ផ្ទះអ្នកជិតខាង

 ភ្នំពេញ​ ៖ អគ្គិភ័យបានឆាបឆេះ​រថយន្ត​ស៊េរី​ទំនើប​ម៉ាកALPHARD មួយ​គ្រឿង​នៅក្នុង​ឃ្លាំង​ បង្កការភ្ញាក់​​ផ្អេីល​ដល់បង​ប្អូន​ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចមូលដ្ឋានចេញរថយន្ត​ពន្លត់​អគ្គិភ័យ​មកធ្វើអន្តរាគមន៍​បាញ់​ទឹកពន្លត់​កាលពី​វេលា​ម៉ោង​១និង​២០នាទីរំ​លង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦​ ខែ​តុលា​ ឆ្នាំ​២០២១​ នៅចំណុច​ឃ្លាំង​ទុក​ចោល​មួយ​កន្លែង​ ជិត​សាលា​ខណ្ឌ​ដង្កោ​ តាមផ្លូវ​លេខ២១៧​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។   ... Read More »

ស្ត្រីម្នាក់មកលោតទឹកប្រឡាយស្លាប់ផ្អើលដល់អ្នកភូមិទាំងក្បាលព្រលប់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរនាំគ្នាមកចោមរោមមើល និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកជួយសង្គ្រោះប៉ុន្តែអកុសលយឹតពេលទៅហើយបន្ទាប់ពីស្ត្រីម្នាក់បានមកលោតទឹកប្រឡាយសម្លាប់ខ្លួនដែលគេសង្ស័យថាគាត់មានជំងឺសរសៃប្រសាទ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី១៥ខែតុលា ឆ្នាំ២០២១នៅចំណុចប្រឡាយទឹកស្ថិតក្នុងភូមិព្រៃតាយឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះ ម៉ៅ សាវឿន អាយុ៤៦ឆ្នាំ មុខរបរអាជីវករ មានទីលំនៅក្នុងភូមិព្រៃតាយឹង ... Read More »

រថយន្តសណ្ដោងសឺមីរុឺម៉កបើកជែងគ្នារេចង្កូតទៅបុកតូបអ្នកលក់អីវ៉ាន់តាមចិញ្ចើមផ្លូវបណ្តាលឱ្យរងរបួសធ្ងន់ស្រាល៤នាក់

ខេត្តកំពង់ស្ពឺ​ ៖ ការបើកបរខ្វះការប្រុងប្រយ័ត្នតែងតែបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងស្ទើរមិនលស់ថ្ងៃ។ ជាក់ស្ដែងនៅវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២១មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅលើផ្លូវជា​តិលេខ៤​ ត្រង់ចន្លោះគីឡូម៉ែត្រលេខ​៩៩-១០០​ ក្នុងភូមិទី៦ ឃុំយាយម៉ៅ​ពេជ្រ​និល​ (អតីត​ឃុំត្រែ​ងត្រយឹង)​ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកDAEWOO ពណ៌ទឹកប្រាក់ខៀវលាយ​ស ... Read More »

ឃាត់ខ្លួនបុរសម្នាក់ប្រើប្រាស់បណ្ណសម្គាល់កម្មសិទ្ធិទោចក្រយានយន្តក្លែងក្លាយនិងទិញលក់ ម៉ូតូមានស្លាកលេខក្លែងក្លាយ

ភ្នំពេញ ៖ លោកវីរៈសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានឲ្យដឹងថានៅថ្ងៃទី១៥ ខែតុលា ២០២១ វេលាម៉ោង១០ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបាន ឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់  ករណីរំលោភលើទំនុកចិត្ត(ប្រើប្រាស់បណ្ណសម្គាល់កម្មសិទ្ធិទោចក្រយានយន្តក្លែងក្លាយនិងទិញលក់ ម៉ូតូមានស្លាកលេខក្លែងក្លាយ) នៅចំណុចខាងក្រោយវិទ្យាល័យសម្តេចហ៊ុនសែនបូរី១០០ខ្នង ផ្លូវបេតុង ... Read More »

រថយន្ត​ Morning បុកគូទរថយន្តកាមរីហាយប្រ៊ីដបណ្ដាលឲ្យរេចង្កូចទៅបុករះរបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតអស់៥កង់

ភ្នំពេញ​ ៖​ បុរសម្នាក់បើករថយន្តម៉ាក Morning ជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីដពីក្រោយបណ្តាលឱ្យរថយន្តហាយប្រ៊ីដរេចង្កូតទៅបុករះរបាំងថ្មពុះចែកទ្រូងផ្លូវរលំអស់៤កង់ និងវៀច១កង់ រីឯរថយន្តខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យនារីម្នាក់ដែលបើករថយន្តហាយប្រ៊ីដរងរបួសបែកក្បាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ២៧១ កែងផ្លូវលេខ៤៦៤ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២  ... Read More »

ប្រជាពលរដ្ឋទីទាល់ក្រ១២៦គ្រួសារមក ទទួលអំណោយសប្បុរសធម៌របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន

ភ្នំពេញ៖  ប្រជាពលរដ្ឋទីទាល់ក្រ១២៦ គ្រួសារបានមកទទួលអំណោយសប្បុរសធម៌របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងអំឡុងជំងឺកូវីដ-១៩ ។ រដ្ឋបាលខណ្ឌកំបូលដឹកនាំដោយលោក ឃឹម ស៊ុនសូដាអភិបាលខណ្ឌកំបូល សហការជាមួយអាជ្ញាធរសង្កាត់ និងមន្ត្រីសាលាខណ្ឌ ... Read More »

លោក Xi Jinping ប្រធានាធិបតីចិនបានផ្ញើសារលិខិតអបអរសាទរ លោក Li Keqiang នាយករដ្ឋមន្រ្តីចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក ពិព័រណ៍នាំចូលនិងនាំចេញផលិតផលចិនលើកទី១៣០

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការថា , នាថ្ងៃទី១៤ខែតុលា ពិធីបើកនៃពិព័រណ៍នាំចូលនិងនាំចេញផលិតផលចិនលើកទី១៣០(The 130th China Import and Export Fair)ត្រូវបានរៀបចំឡើងនៅទីក្រុងក្វាងចូវ ... Read More »

សង្ស័យស្រវឹងស្រាបើករថយន្តFORD RANGER ពាក់ស្លាកលេខ កម្ពុជា HAN LYTY បុករថយន្តមួយគ្រឿងទៀតពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបាមបើករថយន្ត FORD RANGER ពាក់ស្លាកលេខ កម្ពុជា HAN LYTYក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្សុី ... Read More »

តំណាងរាស្ត្រអង់គ្លេសត្រូវគេចាក់ជាច្រើនកាំបិតពេលទៅជួបពលរដ្ឋ

លោក David Amess អាយុ៦៩ឆ្នាំ មកពីគណបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ត្រូវជនមិនស្គាល់មុខចាក់ជាច្រើនកាំបិតក្នុងពេលជួបជាមួយពលរដ្ឋ ។ ពេលនេះលោកកំពុងតែជួយសង្គ្រោះបន្ទាន់។ សារព័ត៌មានរ៉យទ័របានផ្សាយថា លោក Amess តំណាងរាស្ត្រ តំណាងឲ្យតំបន់ ... Read More »

ថ្ងៃដំបូងដែលឥណ្ឌាទទួលអ្នកទេសចរបរទេស

អំពីមូលដ្ឋាន ឥណ្ឌាបានគ្រប់គ្រង់ដោយជោគជ័យនៃការឆ្លងរាលដាលកូវីដ-១៩ ហើយប្រទេសនេះបានចាប់ផ្តើមអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ចាប់ផ្តើមជើងហោះហើរក្នុងស្រុក ដូចធម្មតា មុនពេលឆ្លងកូវីដ-១៩ ។ ចាប់ពីថ្ងៃទី ១៥ខែតុលា អ្នកទេសចរអន្តរជាតិ តាមជើងហោះហើរជួលដាច់ដោយឡែកសម្រាប់អ្នកទេសចរជាក្រុម បានចាប់ផ្តើមហោះហើរទៅកាន់ប្រទេសឥណ្ឌា ។ ក្នុងពេលជាមួយគ្នានេះដែរ ជើងហោះហើរអន្តរជាតិផ្សេងទៀតដូចសព្វដងនឹងចាប់ហោះហើរនៅមួយខែក្រោយមក ក្រោយពេលឥណ្ឌាបានព្រមព្រៀងទ្វេភាគី ... Read More »

Update ៖ ឆ្លងចរន្តអគ្គិសនី​ ឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បំផ្លាញសម្ភារៈអស់មួយចំនួន​

ភ្នំេពញ​៖​ ផ្ទះប្រជាពលរដ្ឋមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី បំផ្លាញសម្ភារៈអស់មួយចំនួន​ ផ្អើលដល់សមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីអន្តរាគមន៍។ ហេតុការណ៍អគ្គិភ័យនេះកើតឡើង នៅវេលាម៉ោង​ ៩ និង ៤៥នាទីព្រឹក ថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះជួល​ តាមបណ្តោយមហាវិថីព្រះនរោត្តម​ ក្រុម៦៨​ ... Read More »

រថយន្តឃ្លុបបេីកលឿនដូចហោះទៅបុករថយន្ត​ ម៉ូតូ ឡំប្រឺតាចំនួន៦គ្រឿងរុញបន្តគ្នាបណ្តាលឱ្យរបួសធ្ងន់ធ្ងរ២នាក់

ភ្នំពេញ ៖ រថយន្តកូរ៉េប្រភេទឃ្លុបដឹកទំនិញមួយគ្រឿងដោយសារម្ចាស់បេីកបរក្នុងល្បឿនលឿនពេកជាន់ហ្វ្រ័ងមិនជាប់ជ្រុលទៅបុករថយន្តដែលកំពុងបេីកបរខាងមុខចំនួន៣គ្រឿង ម៉ូតូ២គ្រឿងនិងឡំប្រឺតា១គ្រឿងទៀតបណ្តាលឱ្យមនុស្សចំនួន២នាក់រងរបួសធ្ងន់ធ្ងរ។    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

លទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៦ របស់សន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលបានប្រព្រឹត្តទៅដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ទីក្រុង Nur-Sultan សាធារណរដ្ឋកាហ្សាក់ស្ថាន

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៦ របស់សន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលបានប្រព្រឹត្តទៅដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ... Read More »

សមត្ថកិច្ចបង្រ្កាបជនសង្ស័យចំនួន៥នាក់និងដកហូតថ្នាំញៀន៣៨កញ្ចប់

ភ្នំពេញ ៖ បង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី១៥ ខែ តុលា ឆ្នាំ ២០២១នៅចំណុចបន្ទប់ជួលតាមផ្លូវបេតុង ស្ថិតនៅភូមិ៥ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមនបង្រ្កាបជនសង្ស័យប្រុសស្រីចំនួន៥នាក់និងថ្នាំញៀនមួយចំនួនធំនិងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀននៅបន្ទប់ជួល ។ លោក ផន អូន ... Read More »

ព្រះវិហារអ៊ិស្លាមនៅអាហ្វហ្គានីស្ថានរងការវាយប្រហារគ្រាប់បែកបណ្តាលឱ្យស្លាប់និងរបួសជាច្រើន(មានវីដេអូ)

មានករណីវាយប្រហារដោយគ្រាប់បែកទៅលើព្រះវិហារអ៊ិស្លាមនិកាយស៊ីអ៊ីត នៅទីក្រុងកាន់ដាហា ភាគខាងត្បូងអាហ្វហ្គានីស្ថាន បណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើន។ ការវាយប្រហារកើតឡើងនៅព្រះវិហារ Imam Barga ក្នុងទីក្រុងកាន់ដាហា នាថ្ងៃទី១៥ខែតុលា ក្នុងពេលសាសនិកអ៊ិស្លាមកំពុងតែធ្វើពិធីបន់ស្រន់ថ្ងៃសុក្រ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា មានអ្នកស្លាប់ជាច្រើន ប៉ុន្តែមិនបានបញ្ជាក់ពីតួលេខនោះឡើយ។ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា តាមតួលេខជាបឋមមានមនុស្ស៧នាក់ស្លាប់និង ... Read More »

ជនសង្ស័យនាំពលករឆ្លងដែនខុសច្បាប់ចំនួន០២នាក់បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី

ខេត្តបន្ទាយមានជ័យ៖ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជូនជនសង្ស័យចំនួន០២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់វិធានការតាមនីតិវិធី កាលពីរសៀលថ្ងៃទី១៤ខែតុលាឆ្នាំ២០២១ ពីបទនាំពលករឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃនិងពីប្រទេសថៃមកខ្មែរ។ ជនសង្ស័យទាំង០២នាក់ ម្នាក់ឈ្មោះ ម៉ា និត ភេទប្រុសអាយុ១៧ឆ្នាំនិងម្នាក់ទៀតឈ្មោះ ជឿន កុយ ... Read More »

ហ្វុីលីពីនក៏លើកលែងការធ្វើចត្តាឡីស័កដល់អ្នកទេសចរមកពី«តំបន់ខៀវ»ដែរ

ប្រទេសក្នុងតំបន់អាស៊ាន ក្នុងនោះមានថៃ សិង្ហបុរី ឥណ្ឌូនេស៊ី បានបើកដំណើរការវិស័យទេសចរណ៍ហើយថែមទាំងលើកលែងការធ្វើចត្តាឡីស័កដល់ពលរដ្ឋមកពីប្រទេសដែលមិនមានករណីឆ្លងកូវីដ-១៩ខ្ពស់ ។ នៅពេលនេះដែរហ្វុីលីពីនក៏បានប្រកាសលើកលែងការធ្វើចត្តាឡីស័កដល់អ្នកទេសចរមកពីប្រទេសមួយចំនួនផងដែរ។ អ្នកនាំពាក្យប្រធានាធិបតីហ្វុីលីពីន លោក Harry Roque នៅថ្ងៃទី១៥ខែតុលា បានប្រកាសថា ហ្វុីលីពីននឹងលុបការធ្វើចត្តាឡីស័កដោយបង្ខំដល់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់មកពីប្រទេសចិន និង៤០ប្រទេសផ្សេងទៀតក្នុងតំបន់ដែលមានករណីឆ្លងកូវីដ-១៩ទាប ... Read More »

រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តនូវ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥

ភ្នំពេញ៖ ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនសាធារណៈជូន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ជាតិ និងអន្តរជាតិឲ្យបានជ្រាបថា, កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តនូវ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ ដែលអង្គភាព”នគរដ្រេហ្គន”ទទួលបាននៅរសៀលថ្ងៃទី១៥ ... Read More »

យោធាមីយ៉ាន់ម៉ាមិនអនុញ្ញាតឱ្យឧបការីអាស៊ានជួបលោកស្រី អោងសាន ស៊ូជីឡើយ

អ្នកនាំពាក្យកម្លាំងទាហានមីយ៉ាន់ម៉ាបានប្រកាសឱ្យដឹងថា ពួកគេនឹងមិនអនុញ្ញាតឲ្យឧបការីអាស៊ានមកធ្វើទស្សនកិច្ចប្រទេសនេះ ហើយមិនអនុញ្ញាតឱ្យជួប អតីតមេដឹកនាំគណបក្សសម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យលោកស្រីស៊ូជីនោះឡើយ។ បច្ចុប្បន្នលោកស្រីស៊ូជីត្រូវបានឃុំខ្លួនដោយចោទប្រកាន់ទោសជាច្រើន ។ អ្នកនាំពាក្យកម្លាំងទាហានមីយ៉ាន់ម៉ា លោក Zau Min Tun បានឱ្យដឹងថា ការណ៍ដែលអង្គការសហប្រជាជាតិយឺតយ៉ាវក្នុងការអនុម័តឯកអគ្គរដ្ឋទូតរបស់រដ្ឋាភិបាលយោធា គឺមានសកម្មភាពនយោបាយ។ អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាបានបង្ហាញឯកសារសង្ខេបកាលពីថ្ងៃទី១៤ខែតុលា ... Read More »

នគរបាលវរសេនាតូចការពារព្រំដែន ឃាត់ខ្លួនពលករប្រុសស្រី១៣នាក់បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ ពលករចំនួន១៣នាក់បានចាញ់បោកមេខ្យល់ដឹកទៅប្លុងចោលក្នុងចម្ការដំឡូងមីមូយកន្លែង យកថ្លៃឈ្នួលឆ្លងដែនទៅប្រទេសថៃម្នាក់៦,០០០បាត មិនបានសម្រេច ក៏ត្រូវកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ល្បាតប្រទះឃើញ និងធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៤ខែតុលាឆ្នាំ២០២១ នៅចំណុចខាងកើតផ្លូវលេខ៥៨ក្រវ៉ាត់ព្រំដែន ប្រហែល៥០ម៉ែត្រ ក្នុងភូមិសាស្រ្តភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក  រួចបញ្ជូនឲ្យនគរបាលស្រុកថ្មពួក ដើម្បីមានវិធានការបន្ត ។ ... Read More »

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិដែលយាងសោយព្រះទិវង្គតគម្រប់ខួប៩ឆ្នាំ

  ខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិ ដែលជាអង្គសម្តេចឪ សម្តេចតា សម្តេចតាទួតនៃប្រជារាស្ត្រខ្មែរ ... Read More »

ក្រសួងធម្មការ និងសាសនា បានហាមឃាត់ផ្សព្វផ្សាយកម្មវិធីបុណ្យកឋិន ដង្ហែតាមដងផ្លូវ ឬជុំវិញព្រះវិហារ ដោយគ្រាន់តែវេរប្រគេន ត្រៃចីវរជាកិច្ចសម្រេចបុណ្យ

ភ្នំពេញ ៖ ការប្រារព្ធពិធីបុណ្យកឋិនទាន នៅក្នុងឆ្នាំនេះ ត្រូវបានហាមឃាត់ផ្សព្វផ្សាយកម្មវិធីបុណ្យ ការដង្ហែតាមផ្លូវ ឬជុំវិញព្រះវិហារ ដោយគ្រាន់តែវេប្រគេនត្រៃចីវរជាកិច្ចសម្រេចបុណ្យ។ នេះបើយោងតាមសេចក្តីណែនាំបន្ថែម ស្តីពីពិធីបុណ្យកឋិនទាន របស់ក្រសួងធម្មការ និងសាសនា ដែល ទទួលបាននាព្រឹកថ្ងៃទី១៥ ខែតុលា ... Read More »

សមត្ថកិច្ច​ចម្រុះ​បង្ក្រាបទីតាំងបទល្មើសធនធានរ៉ែ នៅតំបន់សំពៅលូន

ខេត្ត​ត្បូងឃ្មុំ​ ៖​ សមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ តុលា ឆ្នាំ២០២១ បានចុះបង្ក្រាបនិងឆែកឆេរ ទីតាំងបទល្មើស ធនធានរ៉ែ ... Read More »

តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញជាអធិបតី ប្រគល់ម៉ូតូដឹកសំរាម សំណល់រឹង ចំនួន១១គ្រឿង និងទូកម៉ាស៊ីនចំនួន៣គ្រឿង ដល់រដ្ឋបាលក្រុង ស្រុក ចំនួន ១១ មកពីខេត្តចំនួន៤

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតី ប្រគល់ម៉ូតូដឹកសំរាម សំណល់រឹង ... Read More »

អគ្គិភ័យឆេះផ្ទះមួយកន្លែង នៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង

ភ្នំពេញ ៖ នៅវេលាម៉ោង ៩និង៤៣នាទីព្រឹក ថ្ងៃសុក្រ ៩កេីត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ មានករណីអគ្គិភ័យ មួយកន្លែងកើតឡើងនៅចំណុចផ្ទះលេខ១៧៥ ... Read More »

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ អ្នកស្រី Manal Rawaeh អាយុ ៤៧ ឆ្នាំ និង កូនប្រុស Bilal អាយុ ១៨ ឆ្នាំ បានចុះឈ្មោះរៀនថ្នាក់ជាមួយគ្នាផ្នែក Biomedical Science

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះលើ facebook របស់លោកថា, អ្នកស្រី Manal Rawaeh អាយុ ... Read More »