ព័ត៌មានទាន់ហេតុការណ៍៖
'

កម្ពុជា​! ​​បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៦១២នាក់ និង​​អ្នក​ជាសះស្បើយ​ ៤៦០នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១៣នាក់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអាទិត្យ​ទី​១៩ ខែកញ្ញា​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៦១២នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤៦០នាក់ និងករណីស្លាប់​ ១៣នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១៨ ខែកញ្ញា​​​​​ ... Read More »

ជនរងគ្រោះម្នាក់ត្រូវក្រុមចោរឆក់យកកាបូបបានសម្រេច ហើយបានត្រឹមតែមកដាក់ពាក្យបណ្ដឹង

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវក្រុមចោរដៃរហ័សមានគ្នា៥នាក់ជិះម៉ូតូមកធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច។  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥៖០០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នៅចំណុចម្តុំសួនក្តាន់ពីរមុខក្រសួងការពារជាតិ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ  ។ តាមការរៀបរាប់របស់ស្ត្រីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុរូបគាត់កំពុងជិះម៉ូតូម៉ាកធូដេ ពាក់ស្លាកលេខ ភ្នំពេញ 1GU-0110 ... Read More »

អន់ចិត្តសុំលុយប្រពន្ធទៅការក្មួយនៅខេត្តស្ទឹងត្រែងបានតិចពេកចាក់សោរផ្ទះដុតសម្លាប់ខ្លួនផ្អើលអ្នកភូមិទាំងក្បាលល្ងាច

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ក្នុងផ្ទះកណ្តាលភ្នក់ភ្លើងគួរឱ្យរន្ធត់បំផុតក្រោយពេលសុំលុយប្រពន្ធទៅការក្មួយនៅឯខេត្តស្ទឹងត្រែង ហើយប្រពន្ធឱ្យលុយតិចពេកប្រហែលជាខឹងចិត្តក៏ដាក់គន្លឹះទ្វារផ្ទះពីក្នុងដុតសម្លាប់ខ្លួនឯងផ្អើលអ្នកភូមិនិងសមត្ថកិច្ចទាំងក្បាលល្ងាច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២១ស្ថិតនៅក្នុងភូមិត្រពាំងតុំ ឃុំចន្រ្តី ស្រុករមាសហែក។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសដែលដុតផ្ទះដើម្បីសម្លាប់ខ្លួនឯងនេះមានឈ្មោះ យង់ ផល្លា  អាយុ៤៨ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ អ៊ូ នាង អាយុ៤៨ឆ្នាំ ... Read More »

សម្ភារៈដែលជាជំនួយរបស់ភាគីចិនបានដឹកមកដល់រាជធានីភ្នំពេញ !

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ថា, នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ សម្ភារៈដែលជាជំនួយរបស់ចិនជូនចំពោះភាគីកម្ពុជាបានដឹកមកដល់រាជធានីភ្នំពេញ។ ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតជាបន្ទាន់របស់ភាគីកម្ពុជាក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសកូវីដ១៩និងសម្ភារវេជ្ជសាស្ត្រ ភាគីចិនថ្មីៗនេះបានផ្តល់ជំនួយជាសម្ភារៈទប់ស្កាត់ជំងឺវីរុសមកកាន់កម្ពុជា។ ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា, ក្នុងនោះឧបករណ៍តេស្តរកជំងឺវីរុសកូវីដរបស់ក្រុមហ៊ុនJWFចំនួន៣០ម៉ឺនសម្រាប់បានប្រគល់ជូនកាលពីថ្ងៃទី៣១ខែកក្កដាកន្លងមកតាមរយៈជើងយន្តហោះដឹកជញ្ជូនវ៉ាក់សាំងបញ្ជាទិញរបស់ភាគីកម្ពុជា។ ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តផ្តល់រង្វាន់លើកទឹកចិត្តជូនដល់ លោកតា លោកយាយ អាយុលើសពី ១០០ឆ្នាំ រស់នៅក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ !

ខេត្តស្ទឹងត្រែង៖ សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់រង្វាន់លើកទឹកចិត្តជូនដល់ លោកតា លោកយាយ អាយុលើសពី ១០០ឆ្នាំ រស់នៅក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។ នៅថ្ងៃសៅរ៍ ១២កើត ... Read More »

លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន​ អញ្ជេីញពិនិត្យវឌ្ឍនភាពការងាររបស់សមាគមមូលនិធីវ៉ាយ​ អិល​ ភី​ ខេត្តបន្ទាយមានជ័យ​

ខេត្តបន្ទាយមានជ័យ​៖ រសៀលថ្ងៃ​ទី១៨​ ខែកញ្ញា​ ឆ្នាំ​២០២១​ លោក កែ គឹមយ៉ាន តំណាងរាស្រ្ត​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ ស្ថាបនិកសមាគម អមដោយក្រុមការងារពីថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ និងអាជ្ញាធរមូលដ្ឋាន​បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពសមាគមមូលនិធិសម្រាប់ប្រជាពលរដ្ឋមានជីវភាពលំបាកនៅខេត្តបន្ទាយមានជ័យ។  លោក ... Read More »

សេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ដ្រីអាស៊ី-អឺរ៉ុបលើកទី៣ ថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ដ្រីអាស៊ី-អឺរ៉ុបលើកទី៣ ថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ដោយបញ្ជាក់ថា, កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) បានធ្វើជាសហប្រធាន ជាមួយប្រទេសស្លូវេនី ដែលជាប្រធានប្តូរវេនក្រុមប្រឹក្សាអឺរ៉ុប ... Read More »

ដើម្បីបង្កើនល្បឿនក្នុងការចាក់វ៉ាក់សាំង វៀតណាមអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងផលិតដោយប្រទេសគុយបា

គិតមកទល់ពេលនេះវៀតណាម បានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង៣៣លានដូសហើយ ។ ក្នុងថ្ងៃទី១៨ខែកញ្ញា វៀតណាមចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៥សែនដូសក្នុងមួយថ្ងៃ។ ចំណែកពលរដ្ឋដែលបានចាក់គ្រប់ចំនួនពីរ ដូសមានជិត៦លាននាក់ ក្រៅពីនេះគឺចាក់បានមួយដូស ។ ដើម្បីបង្កើនល្បឿននៃការចាក់វ៉ាក់សាំង វៀតណាមបានឱ្យដឹងថា ខ្លួនបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ប្រទេសគុយបាឈ្មោះថា ... Read More »

ថៃស្នើដល់មន្ត្រីតាមតំបន់ធានាប្រព័ន្ធសុខាភិបាលមុនពេលបើកទ្វារប្រទេស

អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងការឆ្លងកូវីដ-១៩(CCSA) លោក ស្រី Apisamai Srirangsonបានបញ្ជាក់ថា ប្រទេសថៃអាចនឹងបើកទ្វារទទួលអ្នកទេសចរបរទេស ហើយទីក្រុងបាងកកនិងតំបន់ជាច្រើនទៀតដែលនឹងបើកទ្វារនោះគឺត្រូវតែត្រៀមលក្ខណៈលើវិស័យសុខាភិបាល ដើម្បីទប់ស្កាត់ស្ថានភាពឲ្យបានទាន់ពេលវេលា។ តាមការលើកឡើងរបស់លោកស្រី Apisamai ការធានាលើវិស័យសុខាភិបាល គឺដើម្បីត្រៀមលក្ខណៈពេល CCSA បើកទ្វារទេសចរណ៍ ។ ... Read More »

រដ្ឋបាលខេត្តកំពង់ឆ្នាំង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៤០នាក់ ស្រី ២២នាក់និងមរណភាពម្នាក់ស្រី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបាន ជ្រាបថា៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៤០នាក់ ... Read More »

ចិននិងរុស្ស៊ីជំរុញឲ្យក្រុមតាលីបង់រក្សាការសន្យាស្តីពីសន្តិសុខ

ថ្នាក់ដឹកនាំរុស្ស៊ីនិងចិនបានជំរុញឱ្យរដ្ឋាភិបាលថ្មីរបស់ក្រុមតាលីបង់ រក្សាសន្តិភាពជាមួយប្រទេសជិតខាង ក៏ដូចជាប្រយុទ្ធប្រឆាំងភេរវកម្មនិងការជួញដូរគ្រឿងញៀន ។ ចូលរួមនៅក្នុងកិច្ចប្រជុំតាមអនឡាញរបស់អង្គការសហប្រតិបត្តិការសៀងហៃ SCO ដែលបានរៀបចំធ្វើឡើងនៅទីក្រុង Dushanbe នៃប្រទេសTajikistan លោកពូទីន បានបញ្ជាក់ថា «នឹងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីជំរុញឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មីរក្សាការសន្យាស្តីពីការនាំមកនូវជីវភាពរស់នៅធម្មតា និងមានសន្តិសុខពេញលេញ។ តាមការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ី បណ្តាប្រទេសទាំងអស់គួរតែសហការជាមួយអាហ្វហ្គានីស្ថានថ្មី។ ... Read More »

លោក ឈឿន សុចិត្ត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ដើមមៀន និងលោកស្រី ព្រមទាំងមាតា បិតា និងសហការី បានដង្ហែរទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា វត្តគីរីសោភ័ណ(ហៅវត្តខ្ញែក )

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោក ឈឿន សុចិត្ត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ដើមមៀន និងលោកស្រី ... Read More »

ស្ពានដែកបាឡេត៍ នៅស្រុកសង្គមថ្មី នឹងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃអាទិត្យស្អែកនេះ !

ខេត្តព្រះវិហារ៖ បើយោងតាមប្រភពពី អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ស្ពានដែកបាឡេត៍ក្រាលដោយឈើមានប្រវែង ២៤ម៉ែត្រ ស្ថិតនៅភូមិក្បាលខ្លា (ក្រពើប្រាំ) ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ?

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បែបហួសចិត្តនឹងមន្ត្រីគ្រាប់ល្ពៅ ធ្វើបាបប្រជាពលរដ្ឋ ទើបបង្ហោះសារលើផេកផ្លូវការយ៉ាងដូច្នេះថា, តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ? សម្តេចតេជោ ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តអនុវត្ត វិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បី ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទដែលតា(Delta) ក្នុង ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ រយៈពេល១សប្តាហ៍បន្តទៀត

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១  រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តអនុវត្ត វិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បី ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទដែលតា(Delta) ក្នុង ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ រយៈពេល១សប្តាហ៍បន្តទៀត គិតចាប់ពីថ្ងៃទី១៦  រហូតដល់ថ្ងៃទី២២ ... Read More »

លោកអគ្គនាយកអង្គភាពសុីម៉ាក់ លើកពីវប្បធម៌ជេរប្រមាថនិងលាបពណ៌របស់ក្រុមប្រឆាំង !

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោក ហេង រតនា អគ្គនាយកសុីម៉ាក់ បានសំណេរលើផេកផ្លូវការ របស់ខ្លួនថា,  វប្បធម៌ជេរប្រមាថនិងលាបពណ៌៖​ បានស្តាប់សម្លេងសន្ទនារបស់សម្តេចតេជោចូលប្រជុំzoom ដែលក្រុមប្រឆាំងមិនបានដឹងខ្លួនជាមុន។  អ្វីដែលចាប់អារម្មណ៍នោះគឺមេដឹកនាំក្រុមនេះបានប្រកែកថា​ ខ្លួនមិនបានបណ្តុះវប្បធម៌ជេរប្រមាថនិងលាបពណ៌នេះទេ​ ... Read More »

ក្រសួងសុខាភិបាល ចេញសេចក្តីជូន​ព័ត៌មាន​ ស្តីពីពង្រឹងការអប់រំផ្សព្វផ្សាយ និងជំរុញការចូលរួមរបស់សហគមន៍ក្នុងការអនុវត្តន៍វិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥ កម្មវត្ថុ៖ ពង្រឹងការអប់រំផ្សព្វផ្សាយ និងជំរុញការចូលរួមរបស់សហគមន៍ក្នុងការអនុវត្តន៍វិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ។ យោង៖ ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ... Read More »

ជនខិលខូចបានបន្លំជាអតិថិជនរបស់ធនាគារនៅប្រទេសសិង្ហបុរី ដើម្បីលួចយកលេខសម្ងាត់ OTP

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះអាជ្ញាធរនៃប្រទេសសិង្ហបុរីបានប្រកាសអំពីល្បិចដែលជនខិលខូចបានបន្លំធ្វើជាអតិថិជនរបស់ធនាគារហើយបានធ្វើការផ្លាស់ប្ដូរការទទួលសារដើម្បីលួចយកលេខសម្ងាត់ OTP។ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើង , ក្រុមអ្នកវាយប្រហារដែលរស់នៅបរទេសទាំងនេះបានបន្លំធ្វើជាអតិថិជនសរុបចំនួន ៧៥នាក់ហើយបានលួចប្រើប័ណ្ណឥណទានដែលមានទឹកប្រាក់ប្រមាណ ៥០ម៉ឺនដុល្លារ។ នៅក្នុងការវាយប្រហារនេះពួកគេបានធ្វើការផ្លាស់ប្ដូរសេវាកម្មទូរសព្ទ ដែលអាចឱ្យពួកគេទទួលបានសារនៅក្រៅប្រទេស។ ... Read More »

ពលរដ្ឋរុស្ស៊ីជ្រើសរើសបោះឆ្នោតសភាតាមអនឡាញ

ចាប់ពីថ្ងៃទី១៧-១៩ខែកញ្ញា រុស្ស៊ីបានចាប់ផ្តើមបោះឆ្នោតតំណាងរាស្ត្រហើយៗនៅថ្ងៃទី១៩ គឺជាថ្ងៃបោះឆ្នោតចុងក្រោយបង្អស់ ។ ក្នុងថ្ងៃដំបូងនៃការបោះឆ្នោតមានពលរដ្ឋជាច្រើនបានសម្រេចចិត្តបោះឆ្នោតតាមអនឡាញ។ នៅពេលនេះដែរប្រធានាធិបតីរុស្ស៊ី លោកពូទីន ដែលកំពុងតែធ្វើចត្តាឡីស័កក៏បានបោះឆ្នោតតាមអនឡាញដែរ ។ ក្រៅពីនេះពលរដ្ឋនៅក្នុងទីក្រុងមូស្គូ ប្រមាណ១,២លាននាក់បានបោះឆ្នោតតាមអនឡាញដោយខ្លាចឆ្លងកូវីដ-១៩។ តាមការព្យាករនៅទីក្រុងមូស្គូនឹងមានពលរដ្ឋបោះឆ្នោតតាមអនឡាញមានដល់ទៅ២លាននាក់ ។ កាលពីថ្ងៃទី១៧ខែកញ្ញា លេខាព័ត៌មានរបស់ប្រធានាធិបតីពូទីន ... Read More »

រថយន្តឡិចស៊ីសRX330បេីកបុករថយន្ត២គ្រឿងរុញផ្ទប់គ្នារងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​៖ រថយន្តឡិចស៊ីសRX330 មួយគ្រឿងម្ចាស់បេីកបរក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកគូទរថយន្តឡិចស៊ីសRX330 មួយគ្រឿងនៅខាងមុខហើយរថយន្តរងគ្រោះបានរុញបន្តទៅបុករថយន្តនីស្សាន់មួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានមនុស្សរងរបួស។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅចំណុចខាងត្បូងវត្តស្លែង​ តាមបណ្តោយផ្លូវជាតិលេខ៣​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកនីស្សាន់​ ... Read More »

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ

ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំលើស្ថានភាពអាកាសធាតុរួចមក បានបង្ហាញឲ្យឃើញថា ៖ បច្ចុប្បន្ន កម្ពុជា បាននិងកំពុងបន្តទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ដែលធ្វើឲ្យភ្លៀងនៅតែបន្តមានក្នុងកម្រិតពីតិចទៅមធ្យម ។ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ... Read More »

ក្រុមហ៊ុនអាម៉ូរី ប្រកាសបើកសម្ពោធដំណើរការគម្រោងអាម៉ូរីសែនសុខ

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះគម្រោងអាម៉ូរីសែនសុខ របស់ក្រុមហ៊ុនអាម៉ូរី ត្រូវបានប្រកាសសម្ពោធបើកដំណើរការជាផ្លូវការរបស់ខ្លួនហើយ។ ការប្រកាសនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព ថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកចូលរួមជាដៃគូពាណិជ្ជកម្ម ព្រមទាំងភ្ញៀវកិត្តិយស និងអ្នកសារពត័មានជាច្រើនរូប។  គម្រោង អាម៉ូរីសែនសុខ ជាគម្រោងវីឡា ... Read More »

ផ្ទុះកំប៉ុងហ្គាស​ផ្ទះជួសជុលម៉ូតូ​ បណ្ដាល​ឱ្យ​ឆេះអស់ទាំងស្រុង ប៉ុន្តែមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា៖ មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើង នៅវេលាម៉ោង​ ១រសៀល​ថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះជួសជុលម៉ូតូ​ តាមបណ្តោយផ្លូវជាតិលេខ១​ ... Read More »

អភិបាលខេត្តមណ្ឌលគិរី៖ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ

ខេត្ត​មណ្ឌលគិរី៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានអញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលត្រូវបានគេចាត់ទុកជាយុទ្ធនាការប្រកបដោយការទទួលខុសត្រូវខ្ពស់ ... Read More »

តារាបង្ហាញម៉ូដ តេង ម៉ូ នាំប្អូនស្រីវ័យ១៨ឆ្នាំចូលប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា២០២១

ភ្នំពេញ៖ បេក្ខភាពប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា២០២១ បានប្រកាសជាផ្លូវការហើយក្នុងនោះបេក្ខភាពវ័យក្មេងស្រស់សោភាម្នាក់ឈ្មោះ រតនៈ ដួងដាវ ត្រូវបានគេស្គាល់ថាជាប្អូនស្រីបង្កើតរបស់តារាសម្តែង និងបង្ហាញម៉ូដកញ្ញា តេង ម៉ូ។    ថ្មីៗនេះកញ្ញា តេង ម៉ូ ទើបនឹងបង្ហាញមុខក្នុងការសម្តែងភាពយន្តបែបជីវិតរបស់ផលិតកម្មសាស្ត្រា ហើយវិលមកលើកនេះថែមទាំងជំរុញឲ្យប្អូនស្រីប្រឡូកក្នុងអាជីពសិល្បៈផ្នែកសម្តែង ... Read More »

អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន រងការចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងការខាតបង់របស់ក្រុមហ៊ុនThai Airways

ការដែលអនុម័តទិញយន្តហោះឱ្យក្រុមហ៊ុនអាកាសចរណ៍ជាតិ Thai Airways លោកថាក់ស៊ីន រងការចោទប្រកាន់ថាបានបង្កឲ្យខាតបង់ទ្រង់ទ្រាយធំធ្វើឲ្យក្រុមហ៊ុននេះធ្លាក់ក្នុងការជំពាក់បំណុលយ៉ាងច្រើន។ គណៈកម្មការប្រឆាំងអំពើពុករលួយថៃ បានបើកការស្រាវជ្រាវទៅលើអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ដែលបានអនុម័តឲ្យទិញយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Airbus មានតម្លៃជាង១,៧ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ក្នុងពេលដែលលោកថាក់ស៊ីនកំពុងតែដឹកនាំប្រទេស។ ការដែលអនុម័តឱ្យទិញយន្តហោះសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ ... Read More »

លោក សោម ពិសិដ្ឋ៖​ ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី​​ ៦ឆ្នាំ ដល់ក្រោម​ ១២ឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តកែប

ខេត្ត​កែប​៖​ លោក សោម ពិសិដ្ឋ  អភិបាល​នៃគណៈអភិបាលខេត្តកែប​ និងលោកស្រី​ បានអញ្ចេីញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី​​ ៦ឆ្នាំ ដល់ក្រោម​ ១២ឆ្នាំ ដែលដំណើរការចាក់វ៉ាក់សាំងនេះធ្វើឡើងនៅ បរិវេណសាលាក្រុងកែប​ និងសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប​ ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ៖ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ

ខេត្ត​បន្ទាយមានជ័យ​៖​ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានអញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលត្រូវបានគេចាត់ទុកជាយុទ្ធនាការប្រកបដោយការទទួលខុសត្រូវខ្ពស់ ... Read More »

បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនៅក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ០៦ឆ្នាំដល់អាយុក្រោម១២ឆ្នាំនៅក្នុងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ លោក ម៉ែន វិបុល បានធ្វេីការអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី១៨ឆ្នាំឡេីង​មិនទាន់ទទួលបានការចាក់វ៉ាក់សាំង សូមអញ្ជេីញទៅទទួលចាក់ ឱ្យបានគ្រប់ៗគ្នានៅទីតាំងដែល​រដ្ឋបាលក្រុង-ស្រុកបានរៀបចំ​កន្លងមក​និងកំពុងដំណេីរការចាក់ជារៀងរាល់ថ្ងៃ។ ... Read More »

ជនសង្ស័យចំនួន១១នាក់​ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ​៖​ បេី​តាមការបញ្ជាក់ពី​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្នងការ​នគរបាល​រាជធានី​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលព័ត៍មានករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ពីប្រជាពលរដ្ឋរស់នៅម្តុំចាក់អង្រែលើ ផ្លូវបេតុងលេខ១៣ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ... Read More »