ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រជាពលរដ្ឋស្រុកម៉ាឡៃចាក់វ៉ាក់សាំងដូសទី ២រួចរាល់ប្រកបដោយជោគជ័យ

ខេត្តបន្ទាយមានជ័យ៖ ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។  ប្រជាពលរដ្ឋមានសេចក្តីត្រេកអរ រីករាយ និងរំភើបឥតឧបមាដែលប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលកំពុងទទួលរងការរីករាលដាលជំងឹកូវីដ-១៩ចូលសហគមន៍ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ទទួលអំណោយពីសប្បុរសជន អង្ករ១០តោន ដើម្បីជួយឧបត្ថម្ភជីវភាព ពលរដ្ឋរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរដោយមេរោគកូវីដ-១៩

ភ្នំពេញ៖ អង្ករចំនួន ១០តោនត្រូវបានសប្បុរជន មួយក្រុមប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងរីករាលដាលនូវឡើយ។     ពិធីប្រគល់ ទទួលអង្ករនេះ បានធ្វើឡើង នៅរសៀលថ្ងៃទី១៧ ... Read More »

ក្រសួងយុត្តិធម៌ចេញសេចក្តីសម្រេច ស្តីពីការបង្កើត​ក្រុមការងារដឹកនាំការរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា​ !

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌ ចេញសេចក្តីសម្រេចលេខ ២៤ក.យ.សសរ/២១ របស់ក្រសួងយុត្តិធម៌ ស្តីពីការបង្កើត​ក្រុមការងារដឹកនាំការរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា​។  ក្រសួងយុត្តិធម៌សម្រេច:  ប្រការ១ …បង្កើតក្រុមការងារដឹកនាំការរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី, ក្រឡាបញ្ជី ... Read More »

នាយឧត្តមសេនីយ៍ គន់ គីម នាំយកនូវសម្ភារ និងឧបករណ៍សង្គ្រោះ ជូនដល់ទីបញ្ជាការយោធភូមិភាគទី៥ ទុកសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ

ភ្នំពេញ​៖​ នេះបេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ទីបញ្ជាការយោធភូមិភាគទី៥​ បានឱ្យដឹងថា​ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលសម្ភារ និងគ្រឿងបំពាក់ដល់កងប្រតិបត្តិការរុករក សង្រោះគ្រោះមហន្តរាយលេខ៧០៥ ... Read More »

អភិបាលខេត្តតាកែវ៖ ចូលរួមថែរក្សាបរិស្ថាន និងដាំដើមឈើឱ្យបានគ្រប់ៗគ្នា ត្រូវចេះស្រឡាញ់​ និងអភិរក្សធនធានធម្មជាតិ​ព្រៃឈើ​ សម្រាប់មនុស្សជាតិគ្រប់ជំនាន់

ខេត្ត​តាកែវ៖ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក ខាន់ សុខា អភិបាលរងខេត្ត លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម ... Read More »

ក្រសួង​បរិស្ថាន​៖​ ពលរដ្ឋ​រស់នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប នាំទាំងគ្រួសារចិញ្ចឹមទាចល័តឆ្លងខេត្ត ដើម្បីផលិតពង

ភ្នំពេញ​៖​ បេី​យោង​តាមផេក​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ ការចិញ្ចឹមទាហ្វូងដើម្បីផលិតពង ចាប់ផ្តើមពេញនិយមនៅទសវត្សរ៍ចុងក្រោយនេះ ចាប់ផ្តើមពីខេត្តនៅជាប់ព្រំប្រទល់ដូចជា កំពត តាកែវ ព្រៃវែង ស្វាយរៀង ។ល។ តែបច្ចុប្បន្នរបៀបនៃការចិញ្ចឹមទានេះ ត្រូវបានយកទៅអនុវត្តនៅខេត្តជុំវិញបឹងទន្លេសាប ... Read More »

ក្រុមរថយន្ត​​តាក់ស៊ី​នៅ​ប្រទេសថៃ​ នាំគ្នា​ដាំ​ដំណាំ​នៅ​លើ​ដំបូលឡាន​ ខណៈ​ចតទុកចោល​ឥតប្រយោជន៍​ ព្រោះតែវិបត្តិកូវីដ-១៩​

អន្តរជាតិ​៖ ដោយសារតែ​វិបត្តិកូ​វីដ​-១៩ បា​នវាយលុកខ្លាំងនៅប្រទេសថៃ​ ធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្រុមរថយន្ត​​តាក់ស៊ី​ជាប់គាំងមិនបានរត់ដឹកភ្ញៀវ​ ហេីយ​រថយន្ត​រាប់ពាន់គ្រឿងត្រូវបានចតទុកចោល​ឥតប្រយោជន៍​​ ទេីប​ពួកគេ​នាំគ្នា​​ដាំ​ដំណាំ​ផ្សេងៗ​រួម​មាន៖​ប៉េងប៉ោះ,​​​ត្រសក់​ ​និង​សណ្តែកគួ​នៅ​លើ​ដំបូលឡាន​តែម្តង​។ មិនតែប៉ុណ្ណោះ​ក្រុមអ្នករត់​តាក់ស៊ី​ទាំងអស់​​ កំពុង​ផ្តល់​អត្ថន័យ​ថ្មី​ដល់​ពាក្យ​ថា៖ “​សួន​លើដំបូល​”​ ដើម្បី​ធ្វើជា​កន្លែង​ដាំ​បន្លែ​តូចៗ​។​ ជាក់ស្ដែង​បេី​តាមបុគ្គលិក​មក​ពី​សហករណ៍​តាក់ស៊ី​ចំនួន​២នាក់​ បាននាំគ្នា​ដំឡើង​សួនច្បារ​ខ្នាតតូច​នៅ​សប្តាហ៍​នេះ​ ​ដោយ​ប្រើ​ថង់​សំរាម​ប្លា​ស្ទិក​ពណ៌​ខ្មៅ​សន្ធឹង​លើ​គ្រោង​ឫស្សី​។​ ជាលទ្ធផល​នៃ​ការ​ដាំ​បន្លែ​នេះ​ ... Read More »

នាយឧត្តមសេនីយ៍ កែវ វណ្ណថន៖​ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំខែសីហា និងលើកទិសដៅខែកញ្ញានេះ តាមរយៈប្រព័ន្ធវីដេអូ ZOOM

ភ្នំពេញ៖ នេះបេី​យោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋាន​អន្តោប្រវេសន៍​ បានឱ្យដឹងថា​ លោកនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ... Read More »

រថយន្តដឹកឥដ្ឋបុករថយន្តកូរ៉ូឡាពីក្រោយរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវនិងបុកបង្គោលបង្ហាញទិសចរាចរណ៍បាក់អស់ពីរដេីម

ភ្នំពេញ ៖​ រថយន្តហុីយ៉ាន់ដឹកឥដ្ឋមួយគ្រឿង​បេីកបរដោយបុរសម្នាក់មិនប្រយ័ត្ន​ បានជ្រុលទៅបុកគូទរថយន្តកូរ៉ូឡាពីក្រោយ​ ធ្វេីឲ្យរថយន្តកូរ៉ូឡារេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវបុកបង្គោលបង្ហាញទិសចរាចរណ៍បាត់អស់ពីរដើម កាលពីវេលាម៉ោង ១ និង ៣០នាទីរសៀលថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ២១៧(ចំការដូង)​ ក្នុងភូមិតាឡី​ សង្កាត់ដង្កោ ... Read More »

ឃាត់ខ្លួនស្រ្តីចំនួន៨នាក់ នាំគ្នាលេងល្បែងស៊ីសងមិនខ្លាចឆ្លងរាលដាលជំងឺកូវីដ-១៩

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញាម្សិលមិញ បានដឹកនាំកម្លាំងក្នុងអង្គភាព បង្រ្កាប អ្នកប្រមូលផ្តុំគ្នា លេងល្បែងស៊ីសង ១កន្លែង នៅចំណុចភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ ថ្ងៃទី១នៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ. មានកុមារជាច្រើន ក្លាហាន មកចាក់វ៉ាក់សាំង ព្រោះចង់ចូលរៀន នៅពេលខាងមុខ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃទី១នៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ. មានកុមារជាច្រើន ក្លាហាន មកចាក់វ៉ាក់សាំង  ព្រោះចង់ចូលរៀន នៅពេលខាងមុខ ។ នៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១នេះ គឺជាថ្ងៃដំបូង នៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី៦ឆ្នាំដល់ក្រោម១២ឆ្នាំ ។ ក្នុងយុទ្ធនាការនេះ គេបានឃើញនៅតាមបណ្ដា ... Read More »

លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អញ្ជើញក្នុងកិច្ចប្រជុំជាមួយ ជាអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្ត ជាប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះជួយបណ្តាស្រុក

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាអនុប្រធានទី១ ... Read More »

វត្តព្រៃឆ្លាក់មានអ្នកវិជ្ជមានមេរោគកូវីដ-១៩បំប្លែងថ្មី Delta និងអាជីវករលក់សាច់អាំងនៅឃុំជ្រៃធំវិជ្ជមានកូវីដ-១៩ ដូច្នេះសូមបងប្អូនដែលពាក់ព័ន្ធមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩

ខេត្តស្វាយរៀង៖ នៅវត្តព្រៃឆ្លាក់មានអ្នកវិជ្ជមានមេរោគកូវីដ-១៩បំប្លែងថ្មី Delta ហើយបានទៅតូបលក់សាច់អាំងនៅឃុំជ្រៃធំ ដូច្នេះសូមបងប្អូនដែលពាក់ព័ន្ធមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។ ក្រុមការងារស្រាវជ្រាវនិងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនីដែលធ្លាប់ទៅ វត្តព្រៃឆ្លាក់ ស្ថិតនៅសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ដោយសារតែមានអ្នកវិជ្ជមានមេរោគកូវីដ-១៩បំប្លែងថ្មីDelta បានទៅវត្តនៅថ្ងៃទី០៦ ខែកញ្ញា ... Read More »

បុរសជនជាតិវៀតណាមម្នាក់ដែលរត់គេចពីកន្លែងយកវត្ថុវិភាគសំណាក កាលពីយប់មិញ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង ស្វែងរកឃើញហើយ

ខេត្តស្វាយរៀង៖ បុរសជនជាតិវៀតណាមម្នាក់ដែលរត់គេចពីកន្លែងយកវត្ថុវិភាគសំណាក យានដ្ឋានMR.SOក្រុងបាវិត កាលពីយប់មិញ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង ស្វែងរកឃើញហើយ។ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា ឃើញបុរសក្នុងរូបថតនេះ ឈ្មោះ Trinh Phat ... Read More »

លោកស្នងការនគរបាលខេត្ត​កំពង់ចាម​ និង​ត្បូង​ឃ្មុំ​នាំយក​អំណោយ​ប្រគល់ជូន​ បញ្ជាការ​កង​ពលតូចថ្មេីរជេីងលេខ​២១

ខេត្ត​កំពង់ចាម​ ៖​ លោកឧតមរមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ និងលោក​ ឧត្ដមសេនីយ៍​ត្រី​ ម៉ុន​ មាគ៌ា​ ស្នងការនគរបាលខេត្ត​ត្បូងឃ្មុំ​ ដឹកនាំក្រុមការងារយកអំណោយដ៏ថ្លៃថ្លាលោក​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ ... Read More »

រថយន្តហ៊ីយ៉ាន់ដាយបេីកបុកគូទរថយន្តឃ្លុបហើយជ្រុលឡេីងខឿនទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ​៖ រថយន្តហ៊ីយ៉ាន់ដាយស្ទូចសសរបេតុងបេីកលឿនពេកចាប់ហ្វ្រ័ងមិនជាប់បានជ្រុលទៅបុកគូទរថយន្តឃ្លុបហេីយរេចង្កូតទៅឡេីងសួនពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំតែសំណាងដែរដែលមិនមានមនុស្សរងរបួស។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២រសៀល​ ថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងសង្កាត់ភ្លេីងឆេះ​រទេះ  ខណ្ឌកំបូល​។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តឃ្លុបពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AD-0561បើកតាមបណ្តោយផ្លូវជាតិលេខ៣​ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុដោយសារមានរថយន្តបេីកឆ្លងផ្លូវក៏បង្អង់ល្បឿន ភ្លាមនោះស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកសសរថ្ម​ ពណ៌​ស ... Read More »

ក្រសួងអប់រំ សម្រេចផ្អាកដំណើរការថ្នាក់រៀន នៅវិទ្យាល័យចំនួន ៥ ក្នុងរាជធានីភ្នំពេញ ចំនួន ១៤ថ្ងៃ និងធ្វើចត្តាឡីស័កអ្នកដែលមានពាក់ព័ន្ធផ្ទាល់

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាជម្រាបជូនលោកប្រធានមន្ទីរអប់រំ យុជន និងកីឡារាជធានីភ្នំពេញ កម្មវត្ថុ៖ ការផ្អាកដំណើរការថ្នាក់រៀនជាបណ្តោះអាសន្ន ១៤ ថ្ងៃ និងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់។  យោង៖ ... Read More »

លោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ សូមធ្វើការបំភ្លឺចំពោះអ្នកសារព័ត៌មាន និងសាធារណជនដើម្បីកុំឱ្យមានការយល់ច្រឡំបន្តទៀតពីការចោទប្រកាន់ខុសពីការណ៍ពិតមកលើរូបលោកពីសំណាក់ លោក ជី កានយូ នាយកក្រុមហ៊ុន ធីដាប់បលយូ លីស៊ីន ថេកណូឡូជី (TW LI XIN TECNOLOGY CO., TD) !

     ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ សូមធ្វើការបំភ្លឺចំពោះអ្នកសារព័ត៌មាន និងសាធារណជនដើម្បីកុំឱ្យមានការយល់ច្រឡំបន្តទៀតពីការចោទប្រកាន់ខុសពីការណ៍ពិតមកលើរូបលោកពីសំណាក់ លោក ជី កានយូ នាយកក្រុមហ៊ុន ធីដាប់បលយូ ... Read More »

ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆេះភោជនីយដ្ឋានជីឌីខូចខាតទាំងស្រុងនៅស្រុកពញាឮ

ខេត្តកណ្ដាល៖ ភោជនីយដ្ឋានយីហោ ជី.ឌី មួយកន្លែងនៅស្រុកពញាឮ ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះខូចខាតទាំងស្រុង បង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២១​ វេលាម៉ោង០៩និង២៨នាទី នៅចំណុចភូមិអំពិលដាំទឹក ឃុំវិហារលួង​ ស្រុកពញាឮ​ ខេត្តកណ្ដាល​ ។ ... Read More »

រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានអោយដឹងថានៅ                          ... Read More »

ប្រទេសមួយរដ្ឋាភិបាលពីរនៅមីយ៉ាន់ម៉ា

  ការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ២ខែកុម្ភៈបាននាំឱ្យមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងវិបត្តិ ជាពិសេសនៅពេលដែលរដ្ឋាភិបាលទាំងពីរកំពុងប្រជែងគ្នាយ៉ាងសកម្មដើម្បីស្វែងរកការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ នៅថ្ងៃទី១៧ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានផ្សាយថា លោក Duwa Lashi La មេធាវីជនជាតិកាឈីន និងជាប្រធានាធិបតីសាមគ្គីជាតិសាសន៍ NUG បានប្រកាសពីសង្គ្រាម«ការពារប្រជាជន»ប្រឆាំងនឹងរដ្ឋាភិបាលយោធា ... Read More »

សេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១

ភ្នំពេញ៖ យោងតាមច្បាប់ស្តីពីការងារ និងប្រកាសលេខ៣៩៧/២០.ក.ប/ប្រ.ក.អ.ឆ.ក ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ស្តីពី ការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដល់ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារ ... Read More »

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្នួល និងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ើស១ បានសហការចុះបង្ក្រាបបទល្មេីសនេសាទខុសច្បាប់

ខេត្តត្បូងឃ្មុំ​ ៖​ សូមកុំប្រើប្រាស់ឧបករណ៍ខុសច្បាប់នារដូវពងកូន! កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្នួល និងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ើស១ បានសហការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ប្រភេទលបស្បៃមុង​ នៅតំបន់ចំនួនពីរ​ ស្ថិតនៅ​ ភូមិ​ឃុំ​ផ្សេងគ្នា​ ខណ:​ឧបករណ៍​បង្ក្រាប​ បានត្រូវកាប់ និងដុតបំផ្លាញចោលនៅហ្នឹងកន្លែង និងលែងកូនត្រីចម្រុះឱ្យ​ចូលបឹងវិញ​ ។  ... Read More »

ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង សន្យាផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង

នៅថ្ងៃទី១៧ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងឯកភាពជាតិកូរ៉េខាងត្បូង លោក Lee In-young បានប្រកាសថា ការិយាល័យរបស់លោកនឹងសហការជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង បើទោះបីកំពុងប្រឈមមុខតានតឹងដាក់គ្នាដោយការសាកល្បងមីស៊ីលនាពេលកន្លងមកក៏ដោយ ។ លោក Lee In-young បានប្រកាសដូចខាងលើនៅក្នុងព្រឹត្តិការណ៍ថ្ងៃចេញសេចក្តីប្រកាសរួមជាមួយទីក្រុងព្យុងយ៉ាងនៅថ្ងៃទី១៩ ... Read More »

លោក ស សុខា ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជំរុញលើការបើកទេសចរណ៍ផ្ទៃក្នុងប្រទេស និងយុទ្ធនាការជាតិចាក់វ៉ាក់សាំង ជូនពលរដ្ឋ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា, ក្នុងនាមកូនខ្មែរមួយរូប សូមគាំទ្រដោយស្មោះអស់ពីចិត្តចំពោះអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

ផ្ទុះការកោតសរសើរកុមារី ល្អហួស ថាសម្តែងបានយ៉ាងល្អក្នុងឈុតមួយក្នុងរឿង” ទុំទាវ”

ភ្នំពេញ៖ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះឡើយ កុមារីល្អហួសដែលគេស្គាល់ថាជាតារាស្រីវ័យក្មេងកំពុងមានប្រជាប្រិយភាពខ្លាំងនោះបានលេចមុខក្នុងការសម្តែងឈុតខ្លីមួយដកស្រង់ចេញពីអក្សរសិល្ប៍ដ៏ល្បីល្បាញគឺរឿង”ទុំទាវ”។ តារាស្រីវ័យ១៣ឆ្នាំរូបនេះទទួលបានការកោតសរសើថាពិតជាមានទេពកោលស្យខ្ពស់មិនធម្មតា ឯរូបសម្រស់ក៏ស្រស់សោភានោះ។  វីដេអូតារា រូបនេះត្រូវបានបញ្ចេញកាលពីរាត្រីថ្ងៃទី១៦ ខែកញ្ញានេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកដោយបានដកស្រង់ត្រង់ឈុតទាវធ្វើដំណើរពីរាជវាំងមកជួបម្តាយដែលបានប្រើល្បិចធ្វើពុតជាឈឺដើម្បីបង្ខំទាវឲ្យរៀបការជាមួយម៉ឺនងួននោះ។ អ្នកទស្សនាជាច្រើនបានសម្តែងការពេញចិត្ត និងកោតសរសើរអំពីសមត្ថភាព ទេពកោសល្យនៃការសម្តែងរបស់កុមារីល្អហួស ព្រោះតែនាងអាចសម្តែងបានយ៉ាងសាកសមជាមួយនឹងឈុតឆាកបែបកម្សត់សម្រក់ទឹកភ្នែកនោះ ពោលគឺស្ទើរតែរកកន្លែងទាស់គ្មាន។ ភាពយន្តនេះក៏ត្រូវបានគេកោតសរសើរអំពីអំពីគុណភាពនៃការផលិតបានយ៉ាងច្បាស់ត្រជាក់ភ្នែកជាមួយទេសភាព ... Read More »

អ្នកលក់ប្រេងម៉ាស៊ីនដែលសមត្ថកិច្ចបញ្ជូនទៅតុលាការ ហើយជនជាតិអូស្ត្រាលីចូលដេកពេទ្យរឿងហិង្សាវ៉ៃគ្នាទៅវ៉ៃមកនោះ ពេលនេះត្រូវបានដោះលែងហើយ

ភ្នំពេញ ៖ បន្ទាប់ពីសមត្ថកិច្ចជំនាញបញ្ជូនអ្នកលក់ប្រេងម៉ាស៊ីនទៅតុលាការមក លោកសម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងបានសម្រេចដោះលែងជនដៃដល់រូបនេះឲ្យមានសេរីភាពវិញហើយ ។ ជនដៃដល់ដែលលោកសម ឫទ្ធីវាសនាដោះលែងនេះ ឈ្មោះ ចាន់ រីវង្ស ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរលក់ប្រេងម៉ាស៊ីន ... Read More »

លោក ម៉ម ប៊ុននាង អញ្ជើញចូលរួមប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា តាមប្រព័ន្ធនិម្មិត

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំគណៈកម្មការទី១០ វិមានព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកិត្តិសង្គហបណ្ឌិត ... Read More »

នាយករដ្ឋមន្ត្រីសិង្ហបុរីបានចាក់វ៉ាក់សាំងដូសទីបីហើយ

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀងឡុង បានបង្ហោះឃ្លីបវីដេអូខ្លីមួយលើបណ្តាញសង្គម ពីសកម្មភាពចាក់វ៉ាក់សាំងប្រឆាំងកូវីដ -១៩ ដូសទីបីចាប់ពីថ្ងៃទី១៧ខែកញ្ញា ក្រោយរយៈពេល ៨ខែចាក់ដូសទីពីរ ។ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀងឡុង ... Read More »

លោកឧត្តមសេនីយ៍ទោ ឯម កុសល ដឹកនាំកិច្ចប្រជុំការងារចំបាច់បន្ទាន់មួយ

ខេត្ត​កំពង់ចាម​ ៖​ នៅថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២១​ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំការងារចំបាច់បន្ទាន់​លេី​បញ្ហាអ្នកគ្រប់អាយុចុះឈ្មោះបោះឆ្នោត​ ឬអ្នកកាន់អត្តសញ្ញាប័ណ្ណហួសសុពល​ភាព​ ខូចឬបាត់​ និងផ្ទេរភារកិច្ច​ តែងតាំងមុខតំណែង​ និងបំពាក់ឋានន្តរស័ក្តិដល់មន្រ្តីនគរបាលជាតិ​ ... Read More »