ព័ត៌មានទាន់ហេតុការណ៍៖
'

ក្លិប Tottenham, Chelsea និង West Ham បង្ហាញការគោរពដល់អតីតខ្សែប្រយុទ្ធ Jimmy Greaves

ក្រុមមាន់ខ្នាយមាស Tottenham និង Chelsea បានដឹកនាំការគោរពចំពោះអតីតកីឡាកររបស់ពួកគេគឺ Jimmy Greaves ដែលបានទទួលមរណភាពក្នុងវ័យ៨១ឆ្នាំ។ កីឡាករនៃក្រុមមាន់ខ្នាយមាស បានតម្រង់ជួរនៅខាងក្នុងកីឡដ្ឋាន Tottenham Hotspur ខណៈដែលការទះដៃមួយនាទីត្រូវបានធ្វើឡើងមុនពេលចាប់ផ្តើមការប្រកួត។ អតីតកីឡាករសំខាន់ៗដូចជា Martin ... Read More »

អភិបាលខេត្ត​តាកែវ​៖​ ប្រកាសបើកដំណើរការសាកល្បងសាលា រៀនដែលមានហានិភ័យទាប ថ្នាក់ទី៩ និងថ្នាក់ទី១២ នៅទូទាំងខេត្ត

ខេត្ត​តាកែវ៖ នៅវិទ្យាល័យសុខអាន ១ឧសភា នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញប្រកាសបើកដំណើរការសាកល្បងសាលា ថ្នាក់ទី៩ និងថ្នាក់ទី១២ ... Read More »

ទេយ្យវត្ថុ បច្ច័យ និងទៀនព្រះវស្សារបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិ វឌ្ឍនា ប៊ុន ស៊ាងលី វេរប្រគេនជូនព្រះពុទ្ធគីរីវនារាមក្នុងស្រុកឈូកនៃខេត្តកំពត

ខេត្ត​កំពត៖ បេី​យោង​តាមផេក​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ស្រី​ ហ៊ុន​ ម៉ាណា​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០២១​ បានឱ្យដឹងថា​ ដោយមើលឃើញការលំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ ធ្វើព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តព្រះពុទ្ធគីរីវនារាម មិនអាចចេញនិមន្តបិណ្ឌបាតបាន ហើយប្រជាពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់ទៅប្រគេនព្រះសង្ឃដូចគ្រាមុននោះដែរ។ ទើបនាថ្ងៃទី១៩ ខែកញ្ញាម្សិលមិញនេះ​ លោក ... Read More »

លោករដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចូលរួមប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពី ” ការអនុម័តយល់ព្រមលើពិធីសារ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់”

ភ្នំពេញ៖ នៅវិមានព្រឹទ្ធសភា វេលាម៉ោង ១១ ព្រឹក ថ្ងៃចន្ទ ១៤កើត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ... Read More »

ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១២ខ្នង ស្ថិត​នៅ​ស្រុកចន្ទ្រា​ ខេត្ត​ស្វាយរៀង​ ទទួល​អំណោយ​មនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ខេត្តស្វាយរៀង៖ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា រួមដំណើរដោយលោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី នៅថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ... Read More »

លោក​ ស​ សុខា​ ធ្វើ​ពិធីប្រគល់​ និងទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុនឯកជន

ភ្នំពេញ៖​ បេី​យោង​តាមផេក​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ បានឱ្យដឹងថា​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ លោករួមជាមួយនិងភរិយា បានចូលរួមពិធីប្រគល់​ និងទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុន មីង សឹង ... Read More »

ជនមិនស្គាល់មុខពិតជាឃោរឃៅ បង្កៃគ្រាប់បែកក្នុងទ្រូបំផ្ទុះសម្លាប់លោកតាអាយុ៧៨ឆ្នាំម្នាក់

ខេត្តសៀមរាប៖ ពិតជាឃោរឃៅណាស់ដែលជនមិនស្គាល់មុខលួចបង្កៃគ្រាប់បែកក្នុងទ្រូហើយពេលលោកតា​អាយុ ៧៨ ឆ្នាំ ម្នាក់បាន​ទៅលើក​ទ្រូក៏ផ្ទុះស្លាប់តែម្តង។ ហេតុការណ៍នេះកើតឡើង តាំងពីថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ ក្នុងភូមិ​រំដេង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​ មន្រ្តី​នគរបាលស្រុកក្រឡាញ់ បាន​និយាយថា ... Read More »

ព្រះសង្ឈវត្តសំរោងធំ កសាងព្រះពុទ្ធរូប និង ធ្វើពិធីលើដីកំពុងមានទំនាស់ ដែលតុលាការចេញដីកាសម្រេចដាក់រក្សាការពារ មិនឲ្យភាគីទំនាស់ធ្វើអ្វីនៅលើដីនេះទេ

ខេត្តកណ្តាល៖ ដីចំនួន២ហិកតា កំពុងមានទំនាស់រវាងភាគីព្រះសង្ឃវត្តសំរោងធំ ជាមួយសេនាជនចំនួន១៥គ្រួសារ ស្ថិតក្នុងភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដោយប្រជាពលរដ្ឋ ចំនួន១៥គ្រួសារ ដែលជាភាគីទំនាស់មិនសុខចិត្តនូវទង្វើរបស់ព្រះសង្ឈវត្តសំរោងធំ ចេះតែសាងសង់នេះសាងសង់នោះ និង ធ្វើពិធីនៅលើដីទំនាស់ដែលតុលាការចេញដីកាសម្រេចរក្សាការពារ។ គួររំលឹកថា ... Read More »

លោក ឃួង ស្រេង៖ មន្ត្រីរាជការ,មន្ត្រីជាប់កិច្ចសន្យាមន្ទីរសុខាភិបាល,បុគ្គលិកស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្ត្តជាង១.៥០០នាក់ទទួលបានអំណោយពីសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

     ភ្នំពេញ៖ អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញប្រគល់ជូនដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាដែលកំពុងបម្រើការងារនៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាតាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីអនុម័តរបៀបវារៈមួយចំនួន។ នៅក្នុងនោះកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើគម្រោងចំណាយថវិការដ្ឋសភាឆ្នាំ២០២២ ដើម្បីបញ្ជូនទៅរាជរដ្ឋាភិបាលដាក់បញ្ចូលនៅក្នុងសេចក្តីព្រាងច្បាប់ស្តីពី ... Read More »

កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យជួយជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

ក្រុងប៉ោយប៉ែត៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ទ្បេង ហុងលាង មេបញ្ជាការផ្នែកសឹករងប៉ោយប៉ែត ដឹកនាំកម្លាំងចំនួន ២០នាក់ ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ២០គ្រួសារ ដែលរស់នៅតាមមាត់អូរព្រំដែនកម្ពុជា-ថៃ ស្ថិតនៅភូមិប៉ោយប៉ែត ... Read More »

វ៉ាក់សាំងជាង១០០លានដូសនឹងត្រូវបោះចោលដោយផុតកំណត់ប្រើប្រាស់

ប្រទេសជាច្រើនជុំវិញពិភពលោកមិនមានវ៉ាក់សាំងចាក់ជូនពលរដ្ឋនោះឡើយ ពិសេសគឺប្រទេសនៅតំបន់អាហ្វ្រិក ។ ប៉ុន្តែប្រទេសអ្នកមាននៅលោកខាងលិចមានវ៉ាក់សាំងសល់ ហើយនឹងត្រូវបោះចោលរាប់រយលានដូស។ អតីតនាយករដ្ឋមន្ត្រីGordon Brown បានព្រមានថា នឹងមានវ៉ាក់សាំងរហូតដល់ទៅជាង១០០លានដូសបានផុតកំណត់ប្រើប្រាស់នឹងត្រូវយកទៅបោះចោល ខណៈប្រទេសក្រីក្រមិនមានវ៉ាក់សាំងចាក់ជូនពលរដ្ឋ។ អតីតនាយករដ្ឋមន្ត្រីGordon Brown បានឱ្យដឹងថា «វាពិតជាគ្មានមនសិការ ពេលមានវ៉ាក់សាំងរហូតដល់ទៅជាង ... Read More »

វិចារណកថា÷ សមរង្ស៊ីមានចេតនាចង់ឲ្យកុមារា-កុមារីខ្មែរស្លាប់ដោយសារជំងឺកូវីដ-១៩

វាជាចេតនាទុច្ចរិតយ៉ាងច្បាស់ក្រឡែតដែលសមរង្ស៊ីអតីតមេដឹកនាំគណបក្សប្រឆាំងហៅយុទ្ធនាការរបស់រាជរដ្ឋាភិបាលចាក់វ៉ាក់សាំងជូនកុមារា-កុមារីកម្ពុជាជាចេតនាសម្លាប់ពលរដ្ឋខ្មែរតាមរយៈការសាកវ៉ាក់សាំងរបស់ប្រទេសចិន។ រហូតមកដល់ពេលនេះនៅកម្ពុជាក៏ដូចជានៅលើពិភពលោកមិនមានសញ្ញាថមថយនៅឡើយទេអំពីបញ្ហាជំងឺកូវីដ-១៩។ វិធានការសំខាន់មួយក្នុងការកាត់បន្ថយការរីករាលដាលជំងឺកូវីដ-១៩ គឺការចាក់វ៉ាក់សាំងបានច្រើនលើសលប់តាមដែលអាចធ្វើទៅបានចំពោះប្រជាជនទាំងអស់។ ជាមួយនោះវិធានការសុខាភិបាលជាច្រើនក៏ត្រូវប្រកាន់យកដើម្បីរួមចំណែកកាត់បន្ថយការរីករាលដាលជំងឺកូវីដ-១៩។ នៅលើពិភពលោកគេសាទរចំពោះប្រទេសណាដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនបានច្រើនជាងគេ។ នៅលើពិភពលោកមានតែសមរង្ស៊ីម្នាក់ប៉ុណ្ណោះដែលទំនាស់ឬប្រឆាំងចំពោះការចាក់វ៉ាក់សាំងដើម្បីរួមចំណែកការពារអាយុជីវិតប្រជាពលរដ្ឋ។ នៅកម្ពុជាគិតមកដល់ពេលនេះមានប្រជាជនសរុបជាង១២លាននាក់ហើយដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ បណ្ដាប្រទេសជាមិត្តក៏ដូចជាអង្គការសុខភាពពិភពលោកបានកោតសរសើរចំពោះកម្ពុជាដែលបាននាំមុខគេក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនទាំងមនុស្សចាស់និងកុមារបានច្រើនជាងគេ។ ការគិតគូរគ្រប់ជ្រុងជ្រោយរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានដើរលឿនមួយជំហានចំពោះវិធានការនេះក្នុងការទប់ស្កាត់ទាន់ពេលវេលាក្នុងការរីករាលដាលជំងឺកូវីដ-១៩។មនុស្សពេញវ័យនៅកម្ពុជាប្រមាណ៩៨,២៧ភាគរយហើយដែលបានចាក់វ៉ាក់សាំងរួចរាល់នៅដូសទី២និងកុមារអាយុពី១២ឆ្នាំដល់១៨ឆ្នាំបានចាក់វ៉ាក់សាំងរួច៨០ភាគរយហើយដែរ។ ឥឡូវនេះទៀតគឺការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលបានចាប់ផ្ដើមចាក់វ៉ាក់សាំងជូនកុមារា_កុមារីដែលមានអាយុពី៦ឆ្នាំដល់១២ឆ្នាំនោះទៀត។ វិធានការនេះទទួលបានការសាទរពីអាណា ព្យាបាលក៏ដូចជាសិស្សានុសិស្សទាំងអស់ពីព្រោះពួកគេរំពឹងថា បន្ទាប់ពីចាក់វ៉ាក់សាំងរួចពួកគេបានចូលរៀនជាធម្មតាឡើងវិញ។ ប្រជាជនកម្ពុជាទូទាំងប្រទេសពិតជាមានអំណរសាទររីករាយជាខ្លាំងចំពោះផែនការយុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការគិតគូរអំពីសុខមាលភាពរបស់ប្រជាពលរដ្ឋ ... Read More »

យុវជនម្នាក់បើកបរម៉ូតូខ្វះការប្រុងប្រយ័ត្នទៅបុកគោយន្តកន្ត្រៃពីក្រោយបណ្ដាលឲ្យស្លាប់នៅលើផ្លូវជាតិលេខ៥៧

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋានខេត្តប៉ៃលិនបានឱ្យដឹងថា មានយុវជនម្នាក់អាយុ១៨ឆ្នាំបានស្លាប់នៅនឹងកន្លែងកើតហេតុ ខណ:ដែលយុវជនរូបនេះបានបើកបរម៉ូតូលឿនក្នុងទិសដៅពីត្បូងទៅជើងក៏ជ្រុលទៅបុកគោយន្តកន្ត្រៃដែលបើកស្របទិសគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកបើកម៉ូតូបោកទៅនឹងគ្រឿងសង្ហារិមនិងដែកគោយន្កកន្ត្រៃពីក្រោយរួចដួលផ្កាប់មុខនៅលើផ្លូវជាតិលេខ៥៧បណ្ដាលឲ្យស្លាប់ភ្លាមៗ  រីឯម៉ូតូជនរងគ្រោះគាបនៅក្រោមគោយន្តកន្ត្រៃ ខូចខាតធ្ងន់យ៉ាងធ្ងន់។   ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ក្រុងប៉ៃលិនបានចុះមកពិនិត្យនិងធ្វើការវាស់វែង រួចក៏ប្រគល់សាកសពជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។    សមត្ថកិច្ចជំនាញបានបន្តឱ្យដឹងទៀតថាករណីនេះកើតឡើងនៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ... Read More »

សមត្ថកិច្ចឃាត់បុរសម្នាក់ ​ជំនាញបង្កើតគណនី​ហ្វេស​ប៊ុក​ក្លែង​ក្លា​យ បោកប្រាស់​នារី​ៗ

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចបានតាមចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពិត មាស ចាន់ប៊ុណ្ណា ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិទំនប់ក ៥ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ... Read More »

ថ្ងៃនេះ​​កម្ពុជា​! ​​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៦២២នាក់ និង​​អ្នក​ជាសះស្បើយ​ ៤៧៣នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១៤នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃចន្ទ​ទី​២០ ខែកញ្ញា​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៦២២នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤៧៣នាក់ និងករណីស្លាប់​ ១៤នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១៩ ខែកញ្ញា​​​​​ ... Read More »

ការប្រើឈ្មោះរបស់កម្មវិធី ‘Tesla’s Full Self Driving’ ចាត់ទុកថាជាការបោកបញ្ឆោត

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, បើតាមការផ្សព្វផ្សាយកាលពីពេលថ្មីៗនេះរបស់សារពត៌មាន The Wall Street Journal ដែលបានជួបសម្ភាសលោកស្រី Jennifer Homendy ... Read More »

សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវឱ្យ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានធ្វើការសូមអំពាវនាវឱ្យ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី ។ ... Read More »

Schwartzman ឈ្នះគូប្រកួតក្នុងការប្រកួតបើកឆាកវគ្គជម្រុះព្រឹត្តិការណ៍វាយតឺន្នីស Davis Cup

កីឡាករវាយតឺន្នីសសញ្ជាតិអាហ្សង់ទីន Diego Schwartzman បានបង្ហាញពីភាពភ្ញាក់ផ្អើលក្នុងការប្រកួតបើកឆាករបស់គាត់វគ្គជម្រុះ Davis Cup ឆ្នាំ២០២២ កាលពីថ្ងៃអាទិត្យដោយបានយកឈ្នះលើកីឡាករសញ្ជាតិបេឡារុស។ កីឡាករលេខ១៥ពិភពលោករូបនេះបានចាញ់កីឡាករវ័យក្មេង DaniilOstapenkov នៅក្នុងការប្រកួតបើកឆាកកាលពីថ្ងៃសៅរ៍ ប៉ុន្តែបានយកឈ្នះឡើងវិញកាលពីថ្ងៃអាទិត្យដោយផ្តួលកីឡាករ Alexander Zgirovsky ក្នុងលទ្ធផល ... Read More »

យន្តហោះយោធាធ្លាក់លើផ្ទះពលរដ្ឋ មនុស្ស៥នាក់រងរបួស

មានមនុស្ស៥នាក់រងរបួស ក្រោយពេលយន្តហោះហ្វឹកហាត់យោធាមួយគ្រឿងបានធ្លាក់នៅតំបន់ទីប្រជុំជនក្នុងទីក្រុង Lake Worth រដ្ឋតិចសាស់ ភាគកណ្តាលនៃទឹកដីសហរដ្ឋអាមេរិកនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។ សារព័ត៌មាន Fort Worth Sta បានផ្សាយថា អាកាសយានិក ២នាក់បានលោតឆត្រយោងចេញពីយន្តហោះទាន់ពេល ... Read More »

Real Madrid ធ្វើបានល្អបន្តកាន់កាប់កំពូលតារាង La Liga ក្រោយឈ្នះ Valencia

ក្រុមអធិរាជស Real Madrid បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងរយៈពេល៤នាទីចុងក្រោយដើម្បីវាយបកប្រឆាំងនឹងក្រុម Valencia និងឡើងឈរកំពូលតារាង La Liga ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកញ្ញានេះ។ ការប្រកួតក្នុងតង់ទី១ គឺមិនមានក្រុមណាមួយរកគ្រាប់បាល់បាននោះទេ ប៉ុន្តែចូលដល់តង់ទី២ កីឡាករ Hugo ... Read More »

តោខៀវ Chelsea បំបាក់មាន់ខ្នាយមាស Tottenham ដល់ទឹកដី ខណៈបិសាចក្រហម Man Utd វាយបកជ័យជម្នះចុងម៉ោង

ក្រុមតោខៀវ Chelsea ធ្វើបានល្អក្នុងការប្រកួតក្របខ័ណ្ឌ Premier League សម្រាប់សប្តាហ៍ទី៥ កាលពីយប់មិញ ដោយបានបំបាក់ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur ក្នុងលទ្ធផល៣ទល់០។ យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ... Read More »

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នងនៅមុខក្រសួងការពារជាតិបង្កការភ្ញាក់ផ្អេីលជាខ្លាំង

ភ្នំពេញ​ ៖​ មានគ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់អ្នករស់នៅជិតខាង ព្រមទាំងសមត្ថកិច្ចមូលដ្ឋានចុះមកជួយធ្វើអន្តរាគមន៍​កាលពីវេលាម៉ោង៩និង៥០នាទីយប់​ថ្ងៃទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវរថភ្លើង ផ្ទះគ្មានលេខ ក្រុមទី៣១ ភូមិ៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ។  ​  ... Read More »

សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន!! ចៅប្រុសញៀនថ្នាំម្នាក់ដុតផ្ទះលោកយាយបណ្ដាលឲ្យឆេះស្លាប់នៅក្នុងផ្ទះយ៉ាងអាណោចអាធ័ម

ភ្នំពេញ​ ៖​ ចៅប្រុសដែលញៀនថ្នាំហួសកម្រិតបានក្លាយទៅជាជនវិកលចរិតនិងបានដុតផ្ទះយាយខ្លួនឯងបណ្ដាលឲ្យគាត់ស្លាប់ក្នុងភ្នក់ភ្លេីង​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងសមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ត្រង់ចំណុចផ្លូវលំ​ ក្នុងភូមិដំណាក់ធំ២ ក្រុម៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​  ជនបង្កហេតុមានឈ្មោះ សេន សាម៉ាន់ថៃ ... Read More »

នារីម្នាក់បើករថយន្តក្នុងល្បឿនលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ នារីម្នាក់ជាមួយអ្នករួមដំណើរ២នាក់ទៀត បើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តដាច់កង់មុខ ចំហៀងខាងឆ្វេង ព្រមទាំងអ្នករួមដំណើរក្នុងរថយន្តរងរបួសធ្ងន់ម្នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង ០០ ... Read More »

លោក ឃួង ស្រេង ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនកុមារ អាយុ៦ ដល់១២ ឆ្នាំ ការពារជំងឺកូវីដ-១៩​ នៅតាមមណ្ឌលដែលបានកំណត់ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ដើម្បីជំរុញឲ្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​ ជូនកុមារអាយុ ចាប់ពី​ ០៦ឆ្នាំ​ ដល់ក្រោម​ ១២ឆ្នាំ​ ទទួលបាននូវភាពរលូននិងជោគជ័យ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃអាទិត្យទី១៩ ខែកញ្ញា​ ... Read More »

បង្កើតក្រុមការងារទំនាក់ទំនង Hot Line សម្រាប់ឆ្លើយតបទៅនឹងចម្ងល់ ឬបញ្ហាសុខភាពផ្សេងៗ ដែលកើតមានឡើងទាក់ទងនឹងបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលក្នុងខេត្តសៀមរាប

ខេត្តសៀមរាប៖ លិខិតបង្គាប់ការ ស្តីពីការបង្កើតក្រុមការងារទំនាក់ទំនង Hot Line សម្រាប់ឆ្លើយតបទៅនឹងចម្ងល់ ឬបញ្ហាសុខភាពផ្សេងៗ ដែលកើតមានឡើងទាក់ទងនឹងបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលក្នុងខេត្តសៀមរាប។  ត្រូវបានបង្កើតក្រុមការងារទំនាក់ទំនង Hot Line សម្រាប់ឆ្លើយតបទៅនឹងចម្ងល់ ឬបញ្ហា សុខភាពផ្សេងៗ ... Read More »

រដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ២៨នាក់ ស្រី ១៦នាក់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបាន ជ្រាបថា៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ២៨នាក់ ... Read More »

ស្ថានទូតចិនប្រចាំកម្ពុជា សភាពាណិជ្ជកម្មចិននៅកម្ពុជា និងក្រុមហ៊ុនរួចពន្ធកម្ពុជាបានផ្តល់អំណោយជាផ្លែមៀនចំនួន១១៥០គីឡូដល់អង្គការវិចិត្រករខ្មែរដើម្បីកុមារ

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅព្រលប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា, នាថ្ងៃទី១៨ ខែកញ្ញា ស្ថានទូតចិនប្រចាំកម្ពុជា សភាពាណិជ្ជកម្មចិននៅកម្ពុជា និងក្រុមហ៊ុនរួចពន្ធកម្ពុជាបានផ្តល់អំណោយជាផ្លែមៀនចំនួន១១៥០គីឡូដល់អង្គការវិចិត្រករខ្មែរដើម្បីកុមារ។ លោក Zhao Jinhui ប្រធានស្តីទីនិងជាអគ្គលេខាធិការនៃសភាពាណិជ្ជកម្មចិន ... Read More »

គ្រូពេទ្យគន្ធបុប្ផាខេត្តសៀមរាប ជួយសម្រាលកូនជូនស្ត្រីមានជំងឺកូវីដ-១៩ ចំនួន ៧នាក់ក្នុងសប្តាហ៍នេះ

ខេត្តសៀមរាប៖ នៅក្នុងសប្តាហ៍នៃពាក់កណ្តាលខែកញ្ញានេះ ក្រុមគ្រូពេទ្យផ្នែកសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬហៅថាមន្ទីរពេទ្យគន្ធបុប្ផាទី៣ ក្នុងខេត្តសៀមរាប បានរួមគ្នាជួយសម្រាលកូនជូនស្ត្រីមានផ្ទុកមេរោគកូវីដ-១៩ ចំនួន ៧នាក់ បានដោយជោគជ័យដោយក្នុងនោះស្ត្រីខ្លះមានកូនភ្លោះ ហើយស្ត្រីខ្លះមានភាពមិនប្រក្រតីក្នុងការសម្រាលទៀតផង។ ប្រភពពីមន្រ្តីមន្ទីរសុខាភិបាលខេត្តសៀមរាបបានឲ្យដឹងថា ក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់របស់ក្រុមគ្រូពេទ្យខាងលើ បានជួយសម្រាលស្ត្រីទាំង៧នាក់ ខ្លះសម្រាលដោយធម្មជាតិ និងខ្លះទៀតដោយការវះកាត់ ... Read More »