ព័ត៌មានទាន់ហេតុការណ៍៖
'

លួចម៉ូតូពីខេត្តបាត់ដំបង​ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានទាំងមនុស្សទាំងម៉ូតូនៅស្រុកមង្គលបូរី​ ខេត្តបន្ទាយ​មាន​ជ័យ​

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី​ ២៩​ ខែ​កក្កដា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ០៦និង៣០​ នាទី​ព្រលប់នៅ​ចំណុច​ភូមិ​សំបួរ​ ឃុំ​សំបួរ​ ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ អនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ... Read More »

លោក ហ៊ុន​ ម៉ានី​ អបអរសាទរជាមួយប្រជាជនកម្ពុជាទាំងអស់ដែលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ជាបន្តបន្ទាប់ ពីបណ្តាប្រទេសជាមិត្ត

ភ្នំពេញ៖ នៅថ្ងៃនេះ វ៉ាក់សាំង ចនសាន់​ និងចនសាន់ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក តាមរយៈយន្តការកូវ៉ាក់ ត្រូវបានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជា ដែលនេះគឺជាកាយវិការដ៏មានអត្ថន័យក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ទន្ទឹមនឹងការដាក់ចេញនូវចំណាត់ការនានាប្រកបដោយប្រសិទ្ធភាពសំដៅធានាបាននូវការគ្រប់គ្រងស្ថានការណ៍ ដោយរក្សាបានទាំងប្រក្រតីភាពនៃជីវភាពសង្គម​ និងការកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាក៏សម្រេចបាននូវការចាក់វ៉ាកសាំងជូនដល់ប្រជាពលរដ្ឋស្របតាមផែនការ និងទិសដៅដែលបានកំណត់។ តាមរយៈការមកដល់ជាបន្តបន្ទាប់នៃវ៉ាក់សាំងតាមរយៈជំនួយ ... Read More »

រយៈពេល៤ខែ ក្រុមតាលីបង់បើកការវាយប្រហារ២២.០០០លើកទៅលើកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន

ក្រសួងទទួលបន្ទុកកិច្ចការសន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានប្រកាសរបាយការណ៍ស្តីពីការស្លាប់ពលរដ្ឋស្លូតត្រង់ក្នុងរយៈពេល៤ខែកន្លងមកដោយសារតែការវាយប្រហារគ្នារវាងកម្លាំងទាហានរដ្ឋាភិបាលនឹងក្រុមទាហានតាលីបង់។ តាមរបាយការណ៍ ក្រុមតាលីបង់ បានបើកការវាយប្រហារ ២២.០០០លើកទៅលើកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ក្នុងរយៈពេល៤ខែកន្លងមក បង្ខំឲ្យពលរដ្ឋរាប់រយពាន់នាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងរកកន្លែងមានសុវត្ថិភាព។ ការប្រកាសខាងលើ គឺក្រោយរយៈពេល១ថ្ងៃដែលក្រុមយុវជននៅក្នុងខេត្ត Kandahar ដង្ហែក្បួនបាតុកម្មប្រឆាំងនឹងការបាញ់ប្រហារគ្នានៅក្នុងខេត្តនេះ ធ្វើឲ្យពលរដ្ឋរាប់សិបពាន់នាក់ត្រូវបោះបង់ចោលផ្ទះសម្បែង។ តាមរបាយការណ៍ដដែលបញ្ជាក់ថា មានពលរដ្ឋអាហ្វហ្គានីស្ថានសរុប៥.៥៨៧នាក់ស្លាប់និងរងរបួស ... Read More »

ប្រធានាធិបតីប៉េរូតែងតាំងនាយករដ្ឋមន្ត្រីថ្មី

ប្រធានាធិបតីប៉េរូ លោក Pedro Castillo បានតែងតាំងលោក Guido Bellido ជាបុគ្គលមកពីគណបក្ស ប៉េរូសេរី ធ្វើជានាយករដ្ឋមន្ត្រីថ្មី។ លោក Guido Bellido អាយុ៤១ឆ្នាំ ជាវិស្វករអគ្គិសនី ... Read More »

បារាំងរិះគន់យ៉ាងខ្លាំងដល់អង់គ្លេសដែលរើសអើងអ្នកទេសចរបារាំងបង្ខំឲ្យធ្វើចត្តាឡីស័កទោះបីចាក់វ៉ាក់សាំងរួចរាល់ក្តី

តំណាងរដ្ឋាភិបាលបារាំង កាលពីថ្ងៃទី២៩ខែកក្កដា បានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាលអង់គ្លេសដែលបានរើសអើងជនជាតិបារាំង ក្រោយពេលអង់គ្លេសលុបចោលការធ្វើចត្តាឡីស័កដល់អ្នកទេសចរមកពីប្រទេសតំបន់អឺរ៉ុប ។ ប៉ុន្តែអ្នកទេសចរបារាំងវិញពេលទៅអង់គ្លេសគឺត្រូវធ្វើចត្តាឡីស័កបើទោះបីបានចាក់វ៉ាក់សាំងរួចរាល់ក្តី។ តាមការសម្រេចរបស់រដ្ឋាភិបាលអង់គ្លេស កាលពីថ្ងៃទី២៨ខែកក្កដា ដែលចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ២ខែសីហា ដល់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ពីរដូស មកពីប្រទេសអាមេរិក និងសហគមន៍អឺរុប លើកលែងការធ្វើចត្តាឡីស័ក ។ ... Read More »

ក្រុមបាល់ទាត់នារីម្ចាស់ផ្ទះជប៉ុនត្រូវប៉ះក្រុមខ្លាំស៊ុយអែតល្ងាចនេះប្រជែងកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អូឡាំពិក

ការប្រកួតបាល់ទាត់ផ្នែកនារីក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកបានឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ ក្នុងនោះក្រុមម្ចាស់ផ្ទះជប៉ុននឹងត្រូវតទល់ជាមួយក្រុមខ្លាំងស៊ុយអែតនៅវេលាម៉ោង៥ល្ងាចនេះ ដើម្បីប្រជែងយកកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត។ យោងតាមការចេញផ្សាយរបស់គេហទំព័រអូឡាំពិកបានឲ្យដឹងថា ក្រុមម្ចាស់ផ្ទះបាល់ទាត់នារីជប៉ុននឹងត្រូវប៉ះក្រុម​នារីស៊ុយអែតនៅវេលាម៉ោង៧ល្ងាចម៉ោងនៅកម្ពុជា។ ក្រុមនារីជប៉ុនមុននឹងឡើងមកកាន់វគ្គ៨ក្រុម បានឆ្លងកាត់ការប្រកួតវគ្គជម្រុះតាមពូល៣ប្រកួត ដោយឈ្នះ១ ស្មើ១ និងចាញ់មួយ ប្រកួតវគ្គជម្រុះតាមពូលចុងក្រោយបានបំបាក់ក្រុមខ្លាំងឈីលីក្នុងលទ្ធផល១ទល់០ ដែលធ្វើឲ្យក្រុមនេះក្លាយជាក្រុមលេខ៣ល្អ ក្នុងពូលបានឡើងវគ្គ៨ក្រុមបន្តទៀត។ ចំណែកក្រុមនារីស៊ុយអែតធ្វើបានល្អ ដោយការប្រកួតក្នុងវគ្គជម្រុះតាមពូលមិនដែលស្គាល់រសជាតិចាញ់នោះទេក្នុង៣ប្រកួតគឺឈ្នះទាំង៣ប្រកួត។ ... Read More »

តារាឆ្នើមDjokovic ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អូឡាំពិក

កីឡាករវាយតឺន្នីសលំដាប់លេខ១ពិភពលោក Novak Djokovic មានភាពមមាញឹក និងជោគជ័យកាលពីថ្ងៃព្រហស្បតិ៍នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកដោយឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្នែកបុរស និងការប្រកួតចម្រុះ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA បានឲ្យដឹងថា ការប្រកួតដំបូងរបស់គាត់ គឺនៅក្នុងការប្រកួតទោល ខណៈដែលគាត់បន្តបេសកកម្មរបស់គាត់ដើម្បីបន្ថែមមេដាយមាសអូឡាំពិកដល់ការប្រកួត Grand Slams ចំនួន៣ដែលគាត់បានឈ្នះរួចទៅហើយនៅឆ្នាំ២០២១ ... Read More »

ចិនបន្តកាន់កាប់កំពូលតារាងមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកគិតត្រឹមព្រឹកថ្ងៃទី៣០ កក្កដានេះ

ប្រទេសចិនបានវ៉ាម្ចាស់ផ្ទះជប៉ុនឈរលើគេក្នុងចំណោមប្រទេសដែលចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ គិតត្រឹមថ្ងៃទី៣០ កក្កដា ឆ្នាំ២០២១នេះ ដោយទទួលបានមេដាយមាសរហូតដល់១៥, ប្រាក់៧គ្រឿង និងសំរិទ្ធិ១០គ្រឿង។ ចំណែកប្រទេសដែលកំពុងឈរលេខ២នោះគឺម្ចាស់ផ្ទះជប៉ុន ដោយទទួលបានមេដាយមាស១៥គ្រឿង, ប្រាក់៤គ្រឿង និងសំរិទ្ធិ៦គ្រឿង ខណៈដែលសហរដ្ឋអាមេរិកឈរលំដាប់លេខ៣ ទទួលបានមេដាយមាស១៤គ្រឿង, ប្រាក់១៥គ្រឿង និងសំរិទ្ធិ១១គ្រឿង។ ... Read More »

ទីផ្សារបាល់ទាត់អឺរ៉ុបរងផលប៉ះពាល់៣.៤ពាន់លានផោនដែលមិនធ្លាប់មានរយៈពេលជាង១ទសវត្ស

យោងតាមក្រុមហ៊ុនហិរញ្ញវត្ថុ Deloitte ដែល BBC Sport យកមកចុះផ្សាយបានឱ្យដឹងថា បាល់ទាត់តំបន់អឺរ៉ុបកំពុងចាប់ផ្តើមមើលឃើញពីទំហំនៃផលប៉ះពាល់ហិរញ្ញវត្ថុដោយសារជំងឺរាតត្បាតកូវីដ–១៩រីករាលដាលបន្ទាប់ពីការធ្លាក់ចុះប្រាក់ចំណូលចំនួន៣,៤ពាន់លានផោនក្នុងឆ្នាំ២០១៩-២០២០ ។ ប្រាក់ចំណូលសរុបបានធ្លាក់ចុះដល់២២.១ពាន់លានផោនដោយលីគបាល់ទាត់នៅអឺរ៉ុបភាគច្រើនត្រូវបញ្ឈប់នៅខែមីនា ឆ្នាំ២០២០ មុននឹងបន្តលេងដោយគ្មានអ្នកគាំទ្រ។ វាគឺជាការកាត់បន្ថយដំបូងចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨-២០០៩ ។ របាយការណ៍ដដែលបានបង្ហាញថា “មានតែករណីភាគច្រើននៃការរងឥទ្ធិពលរបស់ ... Read More »

សមត្ថកិច្ចថៃឃាត់ខ្លួនពលករខ្មែរ ២គោលដៅផ្សេងគ្នា ឆ្លងដែនចូលកម្ពុជាសរុបចំនួន១៤នាក់

ក្រុងប៉ោយប៉ែត៖ កម្លាំងនគបាលការពារព្រំដែនរបស់ថៃ សហការជាមួយទាហានក្រុមចំពោះកិច្ចតាព្រះយ៉ា និងនគបាលស្រុកតាព្រះយ៉ា កាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២១នេះបានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន៤នាក់ ក្នុងនោះប្រុសម្នាក់និងស្រី៣នាក់ នៅបរិវេណចម្ការដំឡូងក្បែរថ្នល់ស្រីពេញ ភូមិទព័សៀម ឃុំតាព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ។ មុនសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនពលរដ្ឋខ្មែរខាងលើ ក្រុមសមត្ថកិច្ចថៃ បានរួមគ្នាល្បាត និងឃ្លាំមើលទីតាំងសំខាន់ៗក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន ... Read More »

កសិករស្រុកកោះសូទិនកំពុងមមាញឹកប្រមូលផលពោតក្រហមខណៈទឹកទន្លេមេគង្គឡើងខ្លាំង

ខេត្តកំពង់ចាម៖ ប្រជាកសិករក្នុងឃុំកោះសូទិន និងឃុំកោះមិត្តក៏ដូចជាបណ្ដាឃុំផ្សេងទៀតក្នុងស្រុកកោះសូទិនកំពុង មមាញឹកក្នុងការប្រមូលផលពោតក្រហម ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាម បានហក់ឡើងខ្ពស់ជាង១០ម៉ែត្រ ក្នុងរយៈដ៏ខ្លី។ ប្រជាកសិករមួយចំនួនក្នុងឃុំកោះសូទិន ស្រុកកោះសូទិន និងឃុំកោះមិត្ត ស្រុកកំពង់សៀម កំពុងមមាញឹកក្នុងការប្រមូលផលដំណាំពោតក្រហមរបស់ខ្លួន ខណៈដែលទឹកទន្លេមេគង្គខេត្តកំពង់ចាម បានបន្តហក់ឡើងកំពស់ជាង១០ម៉ែត្រ។ បន្ទាប់ពីទឹកទន្លេមេគង្គខេត្តកំពង់ចាមបានឡើងយ៉ាង ... Read More »

វ៉ាក់សាំងកូវីដ-១៩ដែលជាជំនួយរបស់សហរដ្ឋអាមេរិកបានមកដល់កម្ពុជាហើយ

ភ្នំពេញ៖ វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ... Read More »

ថ្ងៃ​នេះ​! ​ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៦៦៨នាក់ និង​​អ្នក​ជាសះស្បើយ​ ៨១២នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២៥នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃសុក្រទី​៣០ ខែកក្កដា​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៦៦៨នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៨១២នាក់ និងករណីស្លាប់​ ២៥នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៩ ខែកក្កដា​​​ ... Read More »

ស្ថានទូតជប៉ុនប្រចាំកម្ពុជា លើកទឹកចិត្តដល់កីឡាកម្ពុជា ដោយសរសេរថា, កម្ពុជាឈ្នះៗ!

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបង្ហោះលើផឹកផ្លូវការយ៉ាងដូច្នេះថា, … តោះគាំទ្រអត្តពលិកម្ពុជាក្នុងការប្រកួតកីឡាអូឡាំពិកតូក្យូ២០២០ ពីផ្ទះ និងគ្រប់ទីកន្លែងដែលលោកអ្នកស្ថិតនៅ តាមពេលវេលាដូចខាងក្រោម។  សូមជូនពរអត្តពលិកកម្ពុជាទទួលបានជោគជ័យ។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា លើកឡើងថា, សូមបងប្អូនទាំងអស់គ្នា រង់ចាំទស្សនា ... Read More »

សូមជូនពរអត្តពលិកកម្ពុជា ក្នុងការ​ប្រ​កួត Tokyo Olympic Games 2020

ភ្នំពេញ៖ Tokyo-Olympic-Game-2020 យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ទាំងអស់គ្នា! កីឡារស់ក្នុងសន្ដិភាព!    សូមជម្រាបជូនថា  អត្តពលិកហែលទឹកកម្ពុជា ២រូប បានឈានមកដល់ថ្ងៃប្រកួត​របស់​ខ្លួនក្នុង​ព្រឹត្តិ​ការណ៍​អូ​ឡាំ​ពិក​រដូវ​ក្ដៅ នា​ទី​ក្រុង​តូក្យូ​ហើយ នា​វេ​លា​ម៉ោង៥​ល្ងាច​នេះ (ម៉ោង​នៅ​កម្ពុជា) ដែលរួម​មាន៖ កីឡាករ ហែម ... Read More »

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អាជីវករឱ្យចូលរួមអនុវត្តបម្រាមគោចររបស់រាជរដ្ឋាភិបាលចាប់ពីថ្ងៃទី៣០ខែកក្កដា ដល់ថ្ងៃទី១២ខែសីហាឆ្នាំ២០២១ពីម៉ោង៩៖០០ដល់ម៉ោង៣៖០០នាទី

        ភ្នំពេញ៖ ដើម្បីឲ្យការអនុវត្តបម្រាមគោចររបស់រាជរដ្ឋាភិបាលមានប្រសិទ្ធភាពហើយប្រជាពលរដ្ឋបានដឹងកាន់តែច្បាស់គ្រប់ៗគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំឲ្យអាជ្ញាធរខណ្ឌទាំងអស់ចុះអប់រំ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវក៏ដូចជាបងប្អូនប្រកបមុខរបរលក់ដូរតាមដងផ្លូវទាំងអស់ឲ្យចូលរួមអនុវត្តនូវបម្រាមគោចរនេះឲ្យបានគ្រប់ៗគ្នាដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។    រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក៏មិនខុសពីខណ្ឌដទៃទៀតដែរ នៅរាត្រីថ្ងៃទី ២៩ ខែកក្កដា ... Read More »

ខេត្តស្វាយរៀងស្លាប់២នាក់ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៧២នាក់ និងជាសះស្បើយ៥០នាក់នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញអត្តសញ្ញាណ អ្នកស្លាប់២នាក់ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៧២នាក់ ស្រី៣៥នាក់ និងជាសះស្បើយ៥០នាក់ ស្រី២៧នាក់តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។   ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ... Read More »

កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចជាស្ថាពរ នាខែសីហា !

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ គេហទំព័រ Cambodia SEA GAMES 2023 បានបញ្ជាក់អោយដឹងថា, ការសាងសង់កីឡដ្ឋានធំ (Main Stadium) បានសម្រេចជាស្ថាពរគ្រប់លក្ខណៈសម្បត្តិទាំងអស់ នាខែសីហា ... Read More »

ជនជាតិចិនស្រវឹងស្រាបើករថយន្តបុករះសសរសំយាបផ្ទះ ដើមឈើរួមទាំងរបងផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាខ្លាំងបានបើករថយន្តLEXUS RX-400h បុកសសរសំយាបផ្ទះប្រជាពលរដ្ឋមួយកន្លែងបណ្ដាលឲ្យបាក់ដាច់អស់៣ដើមហើយបន្តទៅបុកដើមក្ងោកនិងរបងផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតបាក់រាយប៉ាយជាច្រើនកំណាត់ ឯរថយន្តទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៩ ខែកក្កដាឆ្នាំ ២០២១ នៅក្នុងបុរីឈូកវ៉ា២  ផ្លូវលេខ១ ភូមិរុក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីសន្តិសុខយាមនៅក្នុងបុរីកន្លែងកើតហេតុខាងលើបានប្រាប់ឱ្យដឹងថា ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌទួលគោក​ ចុះអនុវត្តបម្រាមគោចរ​ទាំងកណ្ដាលយប់ និងណែនាំដល់បងប្អូនអាជីវករដែលប្រកបអាជីវកម្មលក់ដូរតាមចិញ្ចេីមផ្លូវ​ ភោជនីយដ្ឋាន អាហារដ្ឋាន

​    ភ្នំពេញ​ ៖​ បន្ទាប់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន)ថ្ងៃ គិតចាប់ពីម៉ោង២៣ៈ៥៩នាទី ... Read More »

រថយន្ត​ LEXUS​ RX450h បុកខឿនផ្លូវនិងបុកទម្លុះជញ្ជាំងផ្ទះពលរដ្ឋនៅគល់ស្ពានដែកបាឡេរងការខូចខាតយ៉ាងដំណំ​

​    ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្ត​LEXUS​ RX450h​ក្នុងល្បឿនលឿន​មិនប្រយ័ត្នបានជ្រុលទៅបុកខឿនផ្លូវហេីយផ្លោងទៅបុកទម្លុះជញ្ជាំងផ្ទះប្រជាពលរដ្ឋបន្ថែមទៀតបង្កឱ្យរងការខូចខាតយ៉ាងដំណំ​។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១​ និង១០នាទីយប់ថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅចំណុចគល់ស្ពានដែកបាឡេ​ តាមបណ្ដោយផ្លូវជាតិលេខ៥​ ក្នុងសង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។ ... Read More »

រថយន្ដដឹកខ្សាច់​បុកនិងកិនម៉ូតូហុងដាឌ្រីម​នៅផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម

​   ភ្នំពេញ​ ៖​ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូតាមដងផ្លូវ៦០ម៉ែត្រ​​ត្រូវរថយន្ដដឹកខ្សាច់បុកពីមុខពេញទំហឹងនិងកិនអូសជាង៥០ម៉ែត្រ​ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរកាលពីវេលាម៉ោង៨យប់​ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​ ... Read More »

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ចុះណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលប្រកបអាជីវកម្មលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន

ភ្នំពេញ៖ ដោយមានការណែនាំពីលោកម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានចាត់ឱ្យមន្ត្រីក្រោមឱវាទដឹកនាំកម្លាំងចុះណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលប្រកបអាជីវកម្មលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ហាងលក់ដូរទំនិញ លក់គ្រឿងស្រវឹងនាពេលយប់ ... Read More »

កម្លាំងចម្រុះខណ្ឌមានជ័យចុះហាមឃាត់ទីតាំងអាហារដ្ឋាន​ សម្រស់បុប្ផា271​ ដែលល្មេីសបម្រាមគោចរ

ភ្នំពេញ​ ៖​ កម្លាំងចម្រុះ​នៃគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ​ បានចុះហាមឃាត់និងបិទទីតាំង​អាហារដ្ឋាន​ សម្រស់បុប្ផា២៧១ ដែលមិនអនុវត្តតាមវិធានការរដ្ឋបាល​រាជធានីភ្នំពេញ​ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅវេលាម៉ោង៩​ និង៣០នាទីយប់​ ថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ​២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១​ ក្នុងសង្កាត់ចាក់អង្រែលេី​ ... Read More »

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ដែលករណីនេះធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។ យោងតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចមុខវិទ្យាល័យឫស្សីកែវ តាមផ្លូវបេតុង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ... Read More »

រថយន្ត៣គ្រឿងបុកគ្នាផ្អើលអ្នកភូមិ តែសំណាងដែរដែលមិនមានរងគ្រោះថ្នាក់ដល់មនុស្ស នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរ បន្ទាប់ពីមានរថយន្ត៣គ្រឿងបុកបន្តគ្នាកាលពីវេលាម៉ោង១១និង៣៩នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២១និង១២២ ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ។   នគរបាលក្រុងស្វាយរៀងបានឱ្យដឹងថារថយន្តបង្កហេតុម៉ាកDAEWOO CONCRETE ពណ៌ស ពាក់ស្លាកលេខ ... Read More »

កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនពលរដ្ឋខ្មែរ៦នាក់ហែលទឹកកាត់អូរព្រំដែនចេញពីប្រទេសថៃ ចូលមកកម្ពុជា

ប៉ោយប៉ែត៖ កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៨៩១បានអោយដឹងថា ប្រជាពលរដ្ឋខ្មែរចំនួន៦នាក់ បានឆ្លងដែនដោយហែលទឹកកាត់អូរព្រំដែនចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជា ត្រង់ចំណុចគោលដៅរោងម៉ាស៊ីនក្រុមហ៊ុនក្រេនដាយម៉ន ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងប៉ុស្តិ៍ក្បាលស្ពាននៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ឃាត់ខ្លួនបាននៅវេលាម៉ោង៤និង២០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ។ ... Read More »

ហាង​ Carl’s Jr. Burgers ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២១៥​ ផ្លូវ២១៧​ សង្កាត់មានជ័យ​ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅហូបអាហារ នៅទីតាំងខាងលើនេះ !

ភ្នំពេញ៖ ហាង​ Carl’s Jr. Burgers ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២១៥​ ផ្លូវ២១៧​ សង្កាត់មានជ័យ​ មានអ្នកជំងឺកូវីដ១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅហូបអាហារ នៅទីតាំងខាងលើនេះ ! ... Read More »

ក្រោយរយៈពេលជាង៤ខែ នាវា Ever Given ជាប់កឿងនៅអេហ្ស៊ីបពេលនេះបានទៅដល់កំពង់ផែ Rotterdamហើយ

នាវាដឹកទំនិញEver Given បានចូលចតនៅកំពង់ផែ Rotterdam ប្រទេសហុល្លង់នាព្រឹកថ្ងៃទី២៩ខែកក្កដានេះហើយ ក្រោយរយៈពេលជាង៤ខែជាប់គាំងនៅព្រែកជីក Suez ប្រទេសអេហ្ស៊ីប ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ សកម្មភាពដឹកទំនិញតាមព្រែកជីកដ៏មមាញឹកបំផុតលើពិភពលោក។ សារព័ត៌មាន AFP បានផ្សាយថា នាវាដឹកទំនិញមានប្រវែង ៤០០ម៉ែត្រ ... Read More »

មានមនុស្សស្លាប់និងចូលមន្ទីរពេទ្យរាប់សិបនាក់ក្រោយការបែកធ្លាយសារធាតុគីមីនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក

នៅថ្ងៃទី២៨ ខែកក្កដា មន្ត្រីអាមេរិកបានឱ្យដឹងថា មានមនុស្ស ២នាក់ស្លាប់ និងជាង៣០នាក់ត្រូវបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្រោយបែកធ្លាយសារធាតុគីមីក្នុងទីក្រុង La Porte ជិតឈូងសមុទ្រម៉ិចស៊ីកូ រដ្ឋតិចសាស់។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន តំណាងក្រុមហ៊ុន Lyon dell ... Read More »