ព័ត៌មានទាន់ហេតុការណ៍៖
'

ឡាវ ៖ អ្នកជំងឺកូវីដ-១៩ ជាជនជាតិវៀតណាមម្នាក់ស្លាប់

នៅថ្ងៃទី ៩ខែឧសភា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ ម្នាក់ស្លាប់ ក្រោយព្យាបាលជាង ១សប្តាហ៍។ ករណីស្លាប់នេះគឺជាលើកដំបូង នៅក្នុងប្រទេសនេះ។ អ្នកស្លាប់កើតនៅឆ្នាំ១៩៦៩ ជាជនជាតិវៀតណាម រស់នៅក្នុងប្រទេសឡាវ។ ស្ត្រីរងគ្រោះទៅកាន់ប្រទេសឡាវនៅឆ្នាំ២០២០ ... Read More »

ទិដ្ឋភាពនៃពិធីដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំនៃទិវាជ័យជម្នះ ៧៦ឆ្នាំរបស់រុស្សុី ថ្ងៃទី ៩ខែឧសភា

នៅវេលាម៉ោង១០ ព្រឹក ថ្ងៃទី៩ ខែឧសភា (ពេលវេលាក្នុងទីក្រុងមូស្គូ)ពិធីដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ នៅទីលានក្រហមនៃរដ្ឋធានីមូស្គូ ក្នុងទិវាជ័យជម្នះលើរបបណាស៊ី អាល្លឺម៉ង់ ។ ទិវាជ័យជម្នះត្រូវបានពលរដ្ឋរុស្ស៊ីចាត់ទុកថាជាថ្ងៃបុណ្យដ៏សំខាន់បំផុត របស់ប្រទេសជាតិ ហើយតែងតែរង់ចាំថ្ងៃនេះ។ តាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់ពិធីដង្ហែក្បួនព្យុហយាត្រា ដោយមានការចូលរួមពីកម្លាំងទាហាន១២.៥០០ ... Read More »

លោក សុឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram ត្រូវបានបែកធ្លាយ

ខេត្តកណ្ដាល៖ តាមពិតករណីខ្លះទោះជាក្នុងប្រព័ន្ធ Telegram ក៏ដោយជាកំហុសដែរ ខណៈខ្លួនជាមន្ត្រីអនុវត្តច្បាប់, ជាមន្ត្រីនគរបាលយុត្តិធម៌ បង្កើតការនិយាយ ជាមួយការប្រព្រឹត្តនូវល្បែងសុីសង ជាអំពើល្មើសច្បាប់។ ទោះការលេងភ្នាល់លុយតិច-ច្រើនក្តី ក៏ដោយ ពាក្យថាល្បែងគឺល្មើសច្បាប់ទៅហើយ ។ សូមបញ្ជាក់ថា, នាវេលាម៉ោង ... Read More »

ស្ត្រីចំណាស់ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវម៉ូតូមកពីក្រោយជាន់ហ្វ្រ័ងមិនទាន់បុកស្លាប់ម្នាក់និងរបួសម្នាក់

ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវម៉ូតូម្ខាងទៀតបើកស្របគ្នាមកពីក្រោយជាន់ហ្វ្រ័ងមិនទាន់បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទី ថ្ងៃ អាទិត្យ ១៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស .២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ លើផ្លូវជាតិលេខ ១៣ ... Read More »

នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២១៩នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ម្សិលមិញ !

ភ្នំពេញ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២១៩នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។ ... Read More »

លោក ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរខណ្ឌមានជ័យបញ្ជូននារីវ័យក្មេងម្នាក់ ឆ្លងទន្លេដោយខ្លួនឯងទៅសម្រាកថែទាំ និងព្យាបាលនៅមណ្ឌលសុខភាព ស្ទឹងមានជ័យ និងប្រគល់ថវិកាសម្ដេចតេជោជូន១០លានរៀល

ភ្នំពេញ៖ លោក ឃួង ស្រេង ទទួលបានព័ត៌មានពាក់ព័ន្ធ នឹងនារិវ័យក្មេងម្នាក់សម្រាលកូនដោយខ្លួនឯង ស្ថិតនៅចំណុចផ្ទះជួលបន្ទប់លេខ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ... Read More »

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ របួសធ្ងន់៤នាក់ នៅស្រុកវាលវែង

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានមនុស្សស្រីប្រុសចំនួន៤នាក់បានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ នៅគ្រាកំពុងធ្វើដំណើរស្របទិសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង៥ និង២០នាទី ល្ងាចថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ... Read More »

ញូវយ៉កនៅរក្សាសាកសពអ្នកស្លាប់ដោយកូវីដ-១៩ ចំនួន៧០០នាក់ ក្នុងរថយន្តក្លាសេតាំងពីឆ្នាំ២០២០

ទីក្រុងញូវយ៉កសហរដ្ឋអាមេរិកនៅតែបន្តរក្សាសាកសពអ្នកស្លាប់ដោយកូវីដ-១៩រាប់រយនាក់ដែលបានស្លាប់ក្នុងករណីឆ្លងនៅអាមេរិក ឈានដល់កម្រិតខ្ពស់បំផុតតាំងពីឆ្នាំ២០២០ បន្តរក្សាទុកក្នុងរថយន្តក្លាសេនៅឡើយទេ។ ការិយាល័យត្រួតពិនិត្យវិស័យសុខាភិបាលទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានឱ្យដឹងថា មានសាកសពប្រមាណ៧៥០នាក់ដែលស្លាប់ដោយកូវីដ-១៩ ។ សាកសពទាំងនោះកំពុងរក្សាទុកនៅក្នុងរថយន្តនៅឡើយទេ ដែលជាការរក្សាទុកយូរបំផុត ស្ថិតនៅកំពង់ផែ Brooklyn រង់ចាំគ្រួសាររៀបចំពិធីជាលើកចុងក្រោយ។ កាលពីខែមេសា ឆ្នាំ២០២០ ទីក្រុងញូវយ៉កបានកាត់បន្ថយពេលវេលារក្សាទុកសាកសពត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះ ... Read More »

ប្រវត្តិនៃទិវារំឭកគុណម្ដាយ (Mother’s Day)

“ទិវារំឭកគុណមាតា” ឬពាក្យងាយៗហៅថា “ទិវារំឭកគុណម្តាយ”ត្រូវបានធ្វើឡើងដើម្បីដឹងគុណចំពោះអ្នកម្តាយជាទីស្រឡាញ់របស់កូនៗម្នាក់ៗ។ ដោយឡែកសម្រាប់អ្នកដែលនៅមិនទាន់បានដឹងទិវាមួយនេះ គួរតែចាប់ផ្តើមដឹងពីពេលនេះទៅ ហើយសម្រាប់អ្នកដែលធ្លាប់បានដឹងដែរ ប៉ុន្តែនៅមិនទាន់បានធ្វើអ្វីទាល់តែសោះជូនចំពោះអ្នកម្តាយដែលជាអ្នកមានគុណរបស់ខ្លួន នោះ សូមចាប់ផ្តើមចូលរួមបង្ហាញពីក្តីស្រឡាញ់ ការគោរពដឹងគុណ និងការយកចិត្តទុកដាក់ចំពោះអ្នកម្តាយនៅដើមខែឧសភានៃឆ្នាំនីមួយៗ។ ដូច្នេះ ដើម្បីទទួលបានព័ត៌មានលម្អិតពីប្រវត្តិ ក៏ដូចជាគុណសម្បត្តិរបស់ទិវាដ៏សែនមានអត្ថន័យនេះ សូមប្រិយមិត្តទាំងអស់បន្តតាមដាននូវអត្ថបទជាបន្តដូចខាងក្រោម ... Read More »

ចិន៖​ កំណាត់គ្រាប់រ៉ុក្កែត Long March 5B ធ្លាក់នៅឯមហាសមុទ្រឥណ្ឌា​ និងស្រីង្កា

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ចេញពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន​ បានឱ្យដឹងថា​ កំណាត់គ្រាប់រ៉ុក្កែតដ៏ធំរបស់ចិន​ បានធ្លាក់នៅឯមហាសមុទ្រឥណ្ឌា នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១នេះ ដោយភាគច្រើននៃសមាសភាគរបស់វាត្រូវបានបំផ្លាញ នៅពេលត្រឡប់មកដល់បរិយាកាសផែនដីវិញ។ ជាក់ស្ដែង​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានចុះផ្សាយថា​ ... Read More »

ស្ថានភាពនៅមីយ៉ាន់ម៉ាកាន់តែអាក្រក់ ក្រោយរដ្ឋាភិបាលយោធា ចាត់ទុកក្រុមប្រឆាំងជាក្រុមភេរវកម្ម

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់រដ្ឋាភិបាលឯកភាពជាតិ (NUG) បង្កឲ្យមានករណីផ្ទុះគ្រាប់ និងវាយប្រហារដុតបំផ្លាញទីតាំងរដ្ឋាភិបាល ក្រុមទាំងនោះគឺជាក្រុមភេរវកម្ម។ បណ្តាញទូរទស្សន៍ជាតិមីយ៉ាន់ម៉ា MRTV បានដកស្រង់សម្តីរដ្ឋាភិបាលយោធាដែលបានបញ្ជាក់ថា «សកម្មភាពរបស់ NUG បានបង្កឲ្យមានការវាយប្រហារភេរវកម្មកើតឡើងជាច្រើនកន្លែងនៅទូទាំងប្រទេស ។ ករណីវាយប្រហារ ដុតបំផ្លាញ ... Read More »

ផ្ទុះគ្រាប់បែកនៅជិតសាលារៀនស្រីក្នុងទីក្រុងកាប៊ុល ស្លាប់និងរបួសជាង៨០នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស៣០នាក់ស្លាប់ និង៥២នាក់រងរបួសផងដែរក្នុងការវាយប្រហារគ្រាប់បែកនៅជិតសាលាមធ្យមសិក្សាស្រី នៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានប្រកាសថា ករណីផ្ទុះកើតឡើងនៅជិតសាលា Sayeed ul Shuhada សម្រាប់សិស្សស្រី ក្នុងតំបន់ Dasht-e-Barchi ក្នុងទីក្រុងកាប៊ុល នៅល្ងាចថ្ងៃទី៨ ... Read More »

បុរស​ស្រ្តីជនជាតិខ្មែរ​ និងជនបរទេស​ ចំនួន​ ៨៥នាក់​ បានរកឃេីញឆ្លងជំងឺកូវីដ-១៩​ នៅក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ !

ខេត្តបន្ទាយមានជ័យ, នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសជូនព័ត៌មានបញ្ជាក់ថា, បុរស​- ស្រ្តីជនជាតិខ្មែរ​ និងជនបរទេស​ ចំនួន​ ៨៥នាក់​ បានរកឃេីញឆ្លងជំងឺកូវីដ-១៩​ នៅក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ... Read More »

លោក ម៉ាក្រុង ប្រធានាធិបតីបារាំង៖​ ជំរុញឲ្យរដ្ឋបាលអាមេរិកលោក​ បៃឌិន​ លុបចោលបម្រាមនាំចេញវ៉ាក់សាំងCOVID-19

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១​ បានដកស្រង់ចេញសម្តីរបស់លោក អែមម៉ានុយអែល ម៉ាក្រុង​ ប្រធានាធិបតីបារាំង​ បានអំពាវនាវឲ្យសហរដ្ឋអាមេរិកលុបចោលការរឹតត្បិត ឬបម្រាមលើការនាំចេញវ៉ាក់សាំង COVID-19 និងវត្ថុធាតុដើមសំខាន់ៗដែលចាំបាច់សម្រាប់ផលិតវ៉ាក់សាំង។ ... Read More »

លោក ឃួង ស្រេង៖ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញទាំងអស់នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទាំងអស់គ្នា

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបាននិងកំពុងរស់នៅក្នុងរាជធានីភ្នំពេញនឹងបានទទួលបានការចាក់បាក់សាំងការពារជំងឺកូវីដ-១៩គ្រប់គ្នា ដែលការចាក់វ៉ាក់សាំងនេះនឹងត្រូវធ្វើឡើងជាដំណាក់កាល គ្រាន់តែមុននិងក្រោយតែប៉ុណ្ណោះ ហើយបើតាមប្រសាសន៍របស់សម្តេចតេជោហ៊ុន សែន វ៉ាក់សាំងសម្រាប់ចាក់ជូនបងប្អូនមិនខ្វះនោះទេ  ។    ការបញ្ជាក់របស់លោកឃួង ស្រេងបានធ្វើឡើងនាព្រឹកថ្ងៃទី០៩  ខែឧសភាឆ្នាំ២០២១ ... Read More »

អាជ្ញាធរខេត្តតាកែវ ចេញសេចក្តីជូនដំណឹង ស្តីពីករណីស្លាប់នៅតាកែវ ដោយសារកូវីដ-១៩ ម្នាក់ នៅស្រុកបាទី នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២១

ខេត្តតាកែវ៖ រដ្ឋបាលខេត្ត សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមរបាយការណ៍ពី មន្ទីរពេទ្យបង្អែកស្រុកបាទី ករណីស្លាប់ស្រ្តីម្នាក់ឈ្មោះ គឹម ហុង ជនជាតិ ខ្មែរ អាយុ ៥៤ឆ្នាំ មានអាសយដ្ឋាននៅ ភូមិត្រាំខ្នារ ឃុំសូភី ... Read More »

អាជ្ញាធរខេត្តកំពង់ធំ សម្រេចបញ្ចប់បិទផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្ដី និងបញ្ចប់ការបិទខ្ទប់ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា ដោយផ្អែកតាម ស្ថានភាពធូរស្រាល នៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង រដ្ឋបាលខេត្ត សម្រេចបញ្ចប់ការបិទផ្សារសេរីស្ទោង ... Read More »

Update ៖ រហូតដល់ម៉ោង១២និង០០នាទី ថ្ងៃទី៩ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៥២០នាក់​ (ឆ្លងសហគមន៍​: ៥១៥នាក់​ នាំចូល៥នាក់) និងមានជាសះស្បេីយ​៣០១នាក់

ភ្នំពេញ៖ រហូតដល់ម៉ោង១២និង០០នាទី ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៥២០នាក់​ (ឆ្លងសហគមន៍​ ៥១៥នាក់​ ននាំចូល៥នាក់) និងមានជាសះស្បេីយ​៣០១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ... Read More »

ក្មេងស្រីជិះកង់ឆ្លងផ្លវត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តក្រចេះ ៖ ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ជិះកង់បត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ករណីគ្រោះថា្នក់ចរាចរណ៍រថយន្តបុកអ្នកជិះកង់នោះបានកើតឡើងនៅវេលាម៉ោង១៧និង៥០នាទីថ្ងៃទី០៨ខែឧសភាឆ្នាំ២០២១នៅត្រង់ចំណុចភូមិសម្បទានកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ​។ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តបុកអ្នកជិះកង់បណ្ដាលអោយស្លាប់ក្មេងស្រីរងគ្រោះឈ្មោះ គឹម នូណា អាយុ១០ឆ្នាំជនជាតិខ្មែរជាសិស្សមានទីលំនៅភូមិកើតហេតុ។ អ្នកបើករបរថយន្តឈ្មោះ ត្រេង គឹមស៊ាន ហៅនាយស្មាញភេទប្រុសអាយុ៥១ឆ្នាំបើកបរថយន្តកាមរីឆ្លាមពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2D.6942 ... Read More »

ឃាត់ខ្លួនប្រុសស្រី២នាក់ពាក់ព័ន្ធនឹងមុខសញ្ញាជួញដូរគ្រឿងញៀន

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០២០១ វេលាម៉ោង ១១ និង ៥០ នាទី​ នៅចំណុចផ្ទះកម្លាំងភ្នាក់ងារ ស្ថិតនៅភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម​ ... Read More »

អាជ្ញាធររាជធានីភ្នំពេញ គ្រោងបង្រួមតំបន់ក្រហម មកនៅទំហំតូចជាងមុន ខណៈជំងឺកូវីដ-១៩ បានថយចុះរាប់រយនាក់ នាថ្ងៃចុងក្រោយនេះ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបង្រួម តំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់នៃការរីករាលដាលជំងឺកូវីដ-១៩ មកនៅទំហំតូចជាងមុន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរងាយស្រួលជាងមុន ខណៈដែរការឆ្លងរាលដាលជំងឺកូវីដ-១៩ បានថយចុះ ពីចំនួនជាង៥០០នាក់មកនៅត្រឹមជាង២០០នាក់ក្នុងមួយថ្ងៃ ហើយការបង្រួមនេះ អាចបង្រួមមកត្រឹមបិទខ្ទប់លំនៅដ្ឋាន ដោយមិនបិទ ភូមិ ... Read More »

រយៈពេល៨ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់ក្រហម ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជាង ៣៥ម៉ឺននាក់

ភ្នំពេញ៖ រយៈពេល៨ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ក្រោមបទបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជាង ៣៥ម៉ឺននាក់ហើយ។ យោងតាមរបាយការណ៍នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញថា ... Read More »

ក្រសួងសុខាភិបាល​៖​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥២០នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៣០១នាក់​និងអ្នក​ស្លាប់​ ៦នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល​បានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥២០នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៣០១នាក់ និងករណីស្លាប់​   ៦នាក់​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។  សូមជម្រាបថា​ ... Read More »

បញ្ជូន​ខ្លួន​ជនសង្ស័យម្នាក់ទៅតុលាការ ករណីជួញដូរសារធាតុ​ញៀន៨កញ្ចប់ធំ

ខេត្តកំពង់ធំ​៖ ក្រោយឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសថ្នាំញៀន៨កញ្ចប់ធំបាន២ថ្ងៃ ទើបនៅថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១ សមត្ថកិច្ចនគរបាលខេត្តកំពង់ធំបាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តដើម្បី​ចាត់ការ​តាម​នីតិវិធី ។​ ​មន្ត្រី​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ធំ បានឲ្យដឹងថា​ កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​១១ ... Read More »

អ្នកញៀនថ្នាំវាយសម្លាប់ជនអនាថាម្នាក់លើសួនមានជ័យទាំងកណ្តាលថ្ងៃចែស

ខេត្តបន្ទាយមានជ័យ៖  អ្នកញៀន​គ្រឿងញៀន ម្នាក់បានសម្លាប់​ជនអនាថា​ម្នាក់​ បង្កការភ្ញាក់ផ្អើលនៅ រសៀល ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​សួន​មានជ័យ ស្ថិត​ក្នុងភូមិ ៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​តែក្រោយបង្កហេតុរួចជនសង្ស័យជាឃាតកដៃដល់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមដែរ។ មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យបានឲ្យដឹងថាជនសង្ស័យ (ឃាតក) មានឈ្មោះ ... Read More »

សារអប់រំ របស់សម្តេចតេជោ “គប្បីស្ថិតនៅក្នុងផ្ទះ ក្នុងស្ថានភាពបែបនេះ”

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជាសារអប់រំ របស់សម្តេចតេជោ “គប្បីស្ថិតនៅក្នុងផ្ទះ ក្នុងស្ថានភាពបែបនេះ”។ សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា, ខ្ញុំសូមយកឱកាសនេះអំពាវនាវចំពោះក្រុមគ្រួសារ សូមកុំឲ្យកូនៗ ចេញក្រៅផ្ទះ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន នាំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋជាង ៤០០ គ្រួសារ រស់នៅភូមិត្នោត ឃុំរកា ស្រុកពារាំង

ខេត្តព្រៃវែង ៖ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពារាំង នាយឧត្តមសេនីយ៍ វង្ស ពិសេន រួមនឹងក្រុមការងារ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកស្បៀងអាហារចែកជូនដល់ប្រជាពលរដ្ឋរស់នៅភូមិត្នោត ឃុំរកា ក្នុងស្រុកពារាំង ខេត្តព្រៃវែង ដែលត្រូវបានហាមឃាត់ការចេញចូល ... Read More »

រយៈពេល២៧ថ្ងៃនគរបាលខេត្តកំពង់ចាមពន្លាតដែនសមត្ថកិច្ចបង្រ្កាបសំបុកក្រុមចោរលួច​ ប្រើអាវុធបាញ់គំរាម ​១៥លើក​ នៅក្រុងកំពង់ចាម ឃាត់​ខ្លួន​៥នាក់

ខេត្ត​កំពង់ចាម​ ៖​ ជាស្នាដៃដ៏គួរជាទីមោទកភាព កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ចាម ​បានឃាត់ខ្លួន​ ជនសង្ស័យ​៥នាក់​ ក្នុងនោះ៣នាក់ពាក់ព័ន្ធនឹងប្រេីអាវុធបាញ់គំរាមយកទ្រព្យ​សម្បត្តិ​ជនរងគ្រោះ​ ដែលកន្លងមកក្រុមនេះធ្លាប់ធ្វើសកម្មភាពចំនួន១៥លើក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ហើយយក​ទៅលក់នៅរាជធានីភ្នំពេញ និង២​នាក់ទៀតជាអ្នកចាំទទួលទិញផលចោរ​កម្ម​  នៅចំណុចតាមផ្លូវវិមានឈ្នះ=ឈ្នះ ស្ថិត​នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដេីម្បី​បញ្ជូនពួកគេទៅកាន់​ ... Read More »

ដំណឹងល្អ!! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសម្រេចមិនគិតថ្លៃប្រើប្រាស់ទឹកស្អាត រយៈពេល៣ខែ ចំពោះកម្មករ កម្មការិនី និងសិស្សនិស្សិត

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសម្រេចមិនគិតថ្លៃប្រើប្រាស់ទឹកស្អាត រយៈពេល៣ខែ ចំពោះកម្មករ កម្មការិនី និងសិស្សនិស្សិត ដែលកំពុងស្នាក់តំបន់ក្រហម កំពុងបិទខ្ទប់នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ តាមប្រសាសន៍អំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

បញ្ចប់ការសង្ស័យ Neymar បន្តកុងត្រាថ្មីជាមួយ Paris St-Germain

ខ្សែប្រយុទ្ធ Neymar បានបន្តកុងត្រាជាមួយក្លិប Paris St-Germainដោយធ្វើឱ្យកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបន្តស្នាក់នៅក្លិបយក្សបារាំងរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។ កីឡាករវ័យ២៩ឆ្នាំរូបនេះបាននិយាយថា “សុភមង្គលគឺជាកត្តាសំខាន់ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី”។ ... Read More »