ព័ត៌មានទាន់ហេតុការណ៍៖
'

ជនជាតចិន៥នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនខណៈដែលធ្វេីដំណេីរគ្មានឯកសារបញ្ជាក់ ច្បាស់លាស់

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌជ្រោយចង្វាបានឃាត់ខ្លួនជនជាតិចិន៥នាក់ ខណៈដែលធ្វេីដំណេីរគ្មានឯកសារបញ្ជាក់ ច្បាស់លាស់ ធ្វេីដំណេីរឆ្លងកាត់គោលដៅ ដែលអាជ្ញាធរកំពុងអនុវត្តន៍វិធានការបិទខ្ទប់ ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អេីលឡើង នៅម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៣ខែឧសភាឆ្នាំ២០២១ នៅចំណុចរង្វង់មូលព្រហ្មមុខបួន ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ... Read More »

សង្ស័យបែកថ្នាំយកប្រេងម៉ាស៊ូតចាក់ដុតផ្ទះឆេះស្លាប់ទាំងខ្លួនឯង

ខេត្តបាត់ដំបង៖ មនុស្សម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យមួយដែលកើតឡើងនៅវេលាម៉ោង១៩និង០០នាទីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចក្រុមទី២០ ស្ថិតក្នុងភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះគឺធ្វើឱ្យឆេះផ្ទះតម្កល់០១ខ្នង ទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ... Read More »

អភិបាលខេត្តព្រះសីហនុ ស្នើសុំអភិបាលខេត្តស្ទឹងត្រែង មេត្តាចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ចំពោះកម្មករម្នាក់ដែលបានលួចគេចវេះចេញតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុធ្វើដំណើរទៅខេត្តស្ទឹងត្រែង (លទ្ធផលមានវិជ្ជមានកូវីដ-១៩)

ខេត្តព្រះសីហនុ, រដ្ឋបាលខេត្តព្រះសីហនុបានទទួលព័ត៌មានថា មានកម្មករព្យួរកិច្ចសន្យាការងារ នៃរោងចក្រញ៉ូវស្តារ ០១នាក់ ឈ្មោះ លី សុភា ភេទស្រី កើតនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៩៧ កាន់អត្តសញ្ញាណប័ណ្ណលេខ ០៨០០៩៧៩១៦ បានលួចគេចវេះចេញតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុធ្វើដំណើរទៅខេត្តស្ទឹងត្រែង ... Read More »

ផ្លូវមួយខ្សែប្រវែងជាង១៤គីឡូម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ផ្តល់ជូនប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាង

ខេត្តស្ទឹងត្រែង, នៅព្រឹកថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាព ... Read More »

នគរបាលខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទក្លែងបន្លំជាសមត្ថកិច្ចដឹកជនជាតិចិនចេញពីតំបន់បិទខ្ទប់

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទក្លែងបន្លំជានគរបាលជាតិ ដឹកជនជាតិចិនម្នាក់ឆ្លងកាត់តំបន់បិទខ្ទប់ដោយចេតនា(តំបន់ក្រហម) និងមិនគោរពតាមវិធានការសុខាភិបាល ។  របាយការណ៍បញ្ជាក់ថា នៅវេលាម៉ោង១៦ និង០០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ... Read More »

ក្រុងវ៉ូហាន៖​ ធ្លាប់តែជាកន្លែងស្ងាត់ជ្រងំ​ ខណៈផ្ទុះករណីកូវីដ-១៩​ ជាលើកដំបូង​បំផុត ពេល​នេះ​រៀបចំការប្រគុំតន្ត្រីមានមនុស្សរាប់ម៉ឺននាក់ចូលរួម មិនរក្សាគម្លាត មិនពាក់ម៉ាស់ លែងខ្វល់រឿងកូវីដ (មានវីដេអូ)

អន្តរជាតិ៖ ទីក្រុងវ៉ូហាន ប្រទេសចិន​ ដែលជាកន្លែងកំណើតដំបូងគេបំផុត​ នៃមេរោគកូវីដ-១៩ នោះ​ ពេល​នេះ​បានរៀបចំការប្រគុំតន្រ្តីចុងសប្តាហ៍ដ៏ធំមួយរយៈ ២ថ្ងៃជាប់គ្នា​ ដោយ​មានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់​ ខណៈដែល​ក្រុងមួយនេះលែងមានការព្រួយបារម្ភពីការចម្លងជំងឺកូវីដ-១៩ ទៀតហើយ។ នេះបើ​យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger ។ ... Read More »

អុីរ៉ង់គ្រប់ដណ្តប់ដោយភ្លើងផ្សែងខ្មៅមេឃ ដោយការផ្ទុះរោងចក្រគីមី ក្រុមចារកិច្ចអុីស្រាអែលសង្ស័យនៅពីក្រោយ?

ទិដ្ឋភាពនៅក្នុងទីក្រុង Qom ភាគកណ្តាលនៃប្រទេសអុីរ៉ង់ មិនខុសអ្វីពីថ្ងៃ អវសាន្តរបស់អុីរ៉ង់ឡើយ ក្រោយមានករណីផ្ទុះយ៉ាងខ្លាំងជាច្រើនកន្លែងធ្វើឲ្យទីក្រុង ទាំងមូលគ្រប់ដណ្តប់ដោយផ្សែងខ្មៅ។ ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានផ្សាយថា ករណីផ្ទុះខាងលើកើតឡើង នៅថ្ងៃទី ២ខែឧសភា ស្ថិតនៅរោងចក្រគឺមីធំបំផុតក្នុងប្រទេសនេះស្ថិតនៅក្នុងទីក្រុង Qom ភាគកណ្តាលប្រទេសអុីរ៉ង់។ រូបភាពវីដេអូបានបង្ហាញឲ្យឃើញថា ... Read More »

រដ្ឋបាលក្រុងបាវិតសម្រេចបើកផ្សារតាបឹប និងផ្សារតាពៅនៅក្រុងបាវិតឱ្យដំណើរការឡើងវិញ

  ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងបាវិតបានសម្រេចបើកផ្សារតាបឹប និងផ្សារតាពៅ ឱ្យដំណើរការឡើងវិញ បន្ទាប់ពីបានបិទក្រោយពីមានករណីផ្ទុះជំងឺកូវីដ-១៩ ក្នុងចំណោមអាជីវករលក់ដូរកន្លងទៅនេះ ក្រោយស្ថានភាពឆ្លងជំងឺកូវីដ-១៩ បានធូរស្រាលបន្តិច។ ជាក់ស្ដែងលោកស្រី ជួន សុវណ្ណារី នាយករងរដ្ឋបាលក្រុង តំណាងលោកលឹម សៀងហេង ... Read More »

ស៊ីរីអនុម័តបញ្ជីឈ្មោះបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោត

តុលាការកំពូលស៊ីរី បានអនុម័តបញ្ជីឈ្មោះបេក្ខភាពប្រធានាធិបតី សម្រាប់ប្រកួតប្រជែងតំណែងប្រធានាធិបតី ក្នុងនោះមានប្រធានាធិបតីអាល់ អាសាដ និងបេក្ខភាពពីររូបទៀតសម្រាប់ប្រជែងតំណែងប្រធានាធិបតី ក្នុងការបោះឆ្នោតនៅថ្ងៃទី២៦ខែឧសភា។ កន្លងមកក្រុមអ្នកបង្កើតច្បាប់ស៊ីរី បានបោះឆ្នោតអនុម័តបេក្ខភាព ប្រធានាធិបតីនៅថ្ងៃទី ២៨ខែមេសា។ ក្នុងចំណោមបេក្ខភាពទាំង៣រូប គឺប្រធានាធិបតីអាល់ អាសាដ អាចនឹងមានសង្ឃឹមជាប់ឆ្នោតអាណត្តិទី៣ជាបន្តទៀត។ ... Read More »

មីយ៉ាន់ម៉ា៖ ក្រុមជនជាតិភាគតិចប្រដាប់ដោយអាវុធបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធា

នៅថ្ងៃទី៣ខែឧសភា កម្លាំងទាហានឯករាជ្យ Kachin (KIA) ដែលជាក្រុមជនជាតិភាគតិចប្រដាប់អាវុធធំបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានប្រកាសថា បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់យោធា ដែលបានចូលរួមវាយលុកទៅលើក្រុមនេះនៅតាមដែនអាកាស។ អ្នកនាំពាក្យក្រុមទាហាន Kachin លោក Naw Bu បានឱ្យដឹងថា ឧទ្ធម្ភាគចក្ររងការវាយប្រហារបាញ់ទម្លាក់នៅវេលាម៉ោង១០និង២០ ... Read More »

រាជរដ្ឋាភិបាល សម្រេចបញ្ចប់ ការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដោយអនុញ្ញាត ឱ្យចេញចូលបាន

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច ស្តីពី ការបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលចាប់ពី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយជំនួសមកវិញនូវវិធានការថ្មីសំដៅ បង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់គណៈអភិបាលរាជធានីភ្នំពេញ ... Read More »

អាជ្ញាធរខេត្តពោធិ៍សាត់ បន្តរឹតបន្តឹងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នៅល្ងាចថ្ងៃទី៣ ខែឧសភាឆ្នាំ២០២១ រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង ខេត្តពោធិ៍សាត់ មេត្តាជ្រាបថា : ដោយសារស្ថានភាពនៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ -២០កុម្ភៈឆ្នាំ២០២១- ... Read More »

ក្រុមហ៊ុនវីរៈ ប៊ុនថាំ​ មកដល់ពេលនេះគ្មានបុគ្គលិកណាម្នាក់របស់ក្រុមហ៊ុនមានកូវីដ-១៩ទេ រួមទាំងអ្នកបើកបរផងដែរ

ភ្នំពេញ៖ សូមសាធារណជន កុំមានការយល់ច្រឡំអោយសោះ គឺក្រុមហ៊ុនវីរៈ ប៊ុនថាំ​ មកដល់ពេលនេះគ្មានបុគ្គលិកណាម្នាក់របស់ក្រុមហ៊ុនមានកូវីដ-១៩ទេ រួមទាំងអ្នកបើកបរផងដែរ។ នេះយោងតាម សេចក្តីជូនដំណឹង របស់ក្រុមហ៊ុន ដែលអង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”ទទួលបាននៅព្រលប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ។ ក្នុងសេចក្តីជូនដំណឹង របស់ក្រុមហ៊ុនបានបញ្ជាក់ថា, ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការរៀបចំសេចក្តីសម្រេចថ្មី ដើម្បីឈានទៅបញ្ចប់ការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្ដាល

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាសមាជិកគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការរៀបចំសេចក្តីសម្រេចថ្មី ដើម្បីឈានទៅបញ្ចប់ការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ចាប់ពីថ្ងៃទី០៦ ... Read More »

ខេត្តសៀមរាប ជាសះស្បើយ អ្នកជំងឺកូវីដ-១៩ ថ្មី១នាក់ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នៅ សល់២៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូន សាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប បានព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ ឈ្មោះ ... Read More »

សេចក្តីប្រកាសព័ត៌មានស្តីពី ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នខេត្តកំពត គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ... Read More »

វ៉ាក់សាំង AstraZeneca មួយដូសដំបូង អាចប្រឆាំងកូវីដ-១៩ បាន៩៦.៧%;​ នេះបើ​តាមអ្នកឯកទេសសិក្សានៅប្រទេសថៃ

អន្តរជាតិ​៖​ បើតាមការអះអាងពីលោកវេជ្ជបណ្ឌិត Yong Poovorawan ជាអ្នកឯកទេសខាងផ្នែករោគសាស្រ្តនៃនៅសាកលវិទ្យាល័យ Chulalongkorn នៅថ្ងៃចន្ទទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានដកស្រង់ការសិក្សាស្រាវជ្រាវមួយ លើមនុស្សចំនួន៦១នាក់ បន្ទាប់ពីពួកគេទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ... Read More »

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធក្រុមគ្រូពេទ្យ ស.ស.យ.ក បានបញ្ជប់បេសកកម្មចាក់វ៉ាក់សាំងដូសទី០២ ជូនមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ នៅគ្រប់គោលដៅ

ភ្នំពេញ៖ នៅថ្ងៃច័ន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព .ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធក្រុមគ្រូពេទ្យ ស.ស.យ.ក ... Read More »

ខណៈCOVID-19៖ នៅតែបន្តផ្ដាច់ជីវិតប្រជាជនឥណ្ឌា;​ ពេល​នេះបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា​ ចាញ់ការបោះឆ្នោតក្នុងរដ្ឋដ៏សំខាន់មួយ

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១​ បានចុះផ្សាយថា​ គណបក្ស BJP របស់ លោក ណារិនដ្រា ម៉ូឌី​ នាយករដ្ឋមន្ត្រីឥណ្ឌា​ ... Read More »

អភិបាលរងខណ្ឌចំការមន ថ្លែងថា ក្នុងដំណាក់កាល នៃការបិទខ្ទប់រាជធានីភ្នំពេញនេះ រាជរដ្ឋាភិបាល មិនឲ្យពលរដ្ឋណាម្នាក់ស្លាប់ ឬរងទុក្ខវេទនា ដោយសារអត់បាយនោះទេ

ភ្នំពេញ៖  អភិបាលរងខណ្ឌចំការមន បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសុខទុក្ខនិងការលំបាក របស់បងប្អូន ប្រជាពលរដ្ឋ ក្នុងដំណាក់កាលនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ ឬរងទុក្ខវេទនា ដោយសារអត់បាយនោះទេ ។ ... Read More »

លោក ឃួង ស្រេង បន្ដទទួលអំណោយពីសប្បុរសជនជាថវិកា៣០ម៉ឺនដុល្លារដើម្បីជួយពលរដ្ឋខ្វះខាតនៅតំបន់បិទខ្ទប់ (តំបន់ក្រហម) រាជធានីភ្នំពេញ

      ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបន្ដទទួលអំណោយពីសប្បុរសជនជាថវិកាចំនួន៣០ម៉ឺនដុល្លារ ដើម្បីជួយពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតំបន់បិទខ្ទប់ក្រហម រាជធានីភ្នំពេញ ។     ពិធីប្រគល់និងទទួលថវិកាខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ... Read More »

នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥២៤នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ម្សិលមិញ !

ភ្នំពេញ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥២៤នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។ ... Read More »

ឥណ្ឌា៖​ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ បន្ត​រកឃើញអ្នកឆ្លងកូវីដ-១៩​ ជាង៣៦ម៉ឺន​នាក់ទៀត និងអ្នកជំងឺ​ជាង​ ៣ពាន់នាក់ស្លាប់

អន្តរជាតិ​៖ បើយោងតាម​ក្រសួងសុខាភិបាល​ឥណ្ឌា​ នៅថ្ងៃចន្ទទី៣​ ខែឧសភា ឆ្នាំ២០២១នេះ​ បានប្រកាសបន្តរកឃេីញករណី​អ្នកឆ្លងជំងឺ COVID-19ថ្មី​ ចំនួន ៣៦៨,១៤៧នាក់បន្ថែមទៀត​ និងអ្នកជំងឺ ៣,៤១៧នាក់ទៀតស្លាប់ គិតត្រឹម​តែរយៈពេល ២៤ម៉ោងកន្លងទៅនេះ នៅទូទាំងប្រទេសឥណ្ឌា​។ បើតាម​ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ... Read More »

ម៉ាត Smile ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ១៩​​ បានទៅទិញទំនិញ នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ម៉ាត Smile ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ១៩​​ បានទៅទិញទំនិញ នៅទីតាំងខាងលើនេះ។ ... Read More »

អាជ្ញាធរ​ថៃ​ ថ្ងៃ​ចន្ទ​នេះ​! រកឃើញ​អ្នកជំងឺកូវីដ-១៩ថ្មី​ ជាង​ ​២ពាន់នាក់បន្ថែមទៀត​ ចំណែក​អ្នកជំងឺកូវីដ​ចំនួន​ ៣១នាក់ស្លាប់

អន្តរជាតិ​៖ បើយោងតាម​ទីភ្នាក់ងារព័ត៌មាន Reuters​ បានដកស្រង់ប្រភពពីក្រសួងសុខាភិបាលថៃ​ បានប្រកាសនៅព្រឹកថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១នេះថា​ ថ្ងៃនេះ​អាជ្ញាធរ​មូលដ្ឋាន​ បានរាយការណ៍អំពីអ្នកជំងឺ COVID-19 ចំនួន ៣១នាក់​ បានបាត់បង់ជីវិត និងមនុស្ស ... Read More »

អធិការដ្ឋាននគបាលខណ្ឌសែនសុខ ទទួលអំណោយពីឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី ដោយមានការយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់តំណាងគឺលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលដឹកនាំត្រួតពិនិត្យការងារនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឱ្យផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគមាន ... Read More »

ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹងស្តីពី ការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី ១ ប្រចាំឆ្នាំ ២០២១

ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការតាមដាន ព្យាករណ៍លើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ទន្លេមេគង្គរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនអំពីការព្យាករកម្ពស់ទឹកជំនន់ ទន្លេមេគង្គលើកទី ១ ប្រចាំឆ្នាំ ២០២១ ដូចខាងក្រោម ៖ ១- ស្ថានភាពទូទៅនៃអាកាសធាតុក្នុងតំបន់ ... Read More »

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​៖​ ឆ្លើយតប​៣ចំណុច ទៅនឹងការរិះគន់គន់ដោយគ្មានមូលដ្ឋាន​ ចំពោះការអនុវត្តវិធានការបិទខ្ទប់តំបន់ក្រហមរបស់អាជ្ញាធរ

ភ្នំពេញ​៖ បន្ទាប់ពីមានក្រុមអ្នកឃ្លាំមើលសង្គម និងមន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួនតូច បានជំរុញឱ្យតំណាងរាស្រ្តក្នុងមណ្ឌលភ្នំពេញ គួរតែចុះសួរសុខទុក្ខ និងពិនិត្យមើលលើបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋការអនុវត្តច្បាប់របស់អាជ្ញាធរការដោះស្រាយរបស់អាជ្ញាធរ ជាពិសេសទាក់ទងលើច្បាប់ ស្ដីពីការបង្ការជំងឺកូវីដ-១៩ នៅតំបន់ក្រហមនោះ។​ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​ នៅថ្ងៃទី០៣ ... Read More »

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានយកអំណោយគ្រឿងឧបភោគបរិភោគរបស់សប្បុរសជនទៅចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់៤ភូមិ

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរស់នៅក្នុងតំបន់បិទខ្ទប់ចំនួន ១៤០គ្រួសារ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីលោក ហាក់ ប៊ុនធឿន និងលោកស្រី ស្រី តូច តាមរយៈលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវនាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ... Read More »

សារដាស់តឿន! បើមិនចង់ជួបព្រឹត្តិការណ៍ដូចនៅឥណ្ឌា សូមអនុវត្ត ០៣ការពារ+០៣កុំ+ចាក់វ៉ាក់សាំង+នៅផ្ទះ

ភ្នំពេញ៖ សូមកុំភ្លេចថា​ បេីបុគ្គលម្នាក់ៗ​ មិនបានអនុវត្តវិធានការ​ ៣ការពារ​ និង​ ៣កុំ​ ត្រឹមត្រូវទេនោះ​ ការចម្លងនៅតែមាន​ ហេីយខ្សែចម្លងកាន់តែអូសបន្លាយឆ្ងាយទៅៗ​ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពយេីងហេីយណា។   នៅឥណ្ឌា​ យេីងឃេីញស្រាប់ហេីយ​ៗយេីងក៏មិនចង់ជួបព្រឹត្តិការណ៍បែបនោះដែរ​ មែនទេ? ... Read More »