ព័ត៌មានទាន់ហេតុការណ៍៖
'

សេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ប្រាក់ សុខុន និងលោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២១

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីប្រកាសព័ត៌មាន កិច្ចសន្ទនាតាមទូរស័ព្ទរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង លោក ប៊ូយ ថាញ់សឺន ... Read More »

នៅព្រឹកថ្ងៃទី១០ ខែមេសាស្អែកនេះ ! សម្ដេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេសផ្សាយផ្ទាល់ផ្ញើជូនជនរួមជាតិ

ភ្នំពេញ ៖ នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងថ្លែងសារពិសេសផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ បណ្ដាញព័ត៌មានជាច្រើនទៀត រួមទាំងបណ្ដាញព័ត៌មាន ... Read More »

អង់គ្លេសអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាដែលត្រូវថ្នាក់ក្រោមធ្វើរដ្ឋប្រហារបន្តរស់នៅទីក្រុងឡុងដុង

អង់គ្លេសបានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលបានដកតំណែងឯកអគ្គរដ្ឋទូត Kyaw Zwar Minn ប្រចាំនៅក្នុងប្រទេសអង់គ្លេស ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលអង់គ្លេសបានអនុញ្ញាតឱ្យអតីតឯកអគ្គរដ្ឋទូតដែលត្រូវគេបណ្តេញចេញរស់នៅក្នុងទឹកដីអង់គ្លេស។ ក្រសួងការបរទេសអង់គ្លេសបានប្រកាសថា «យើងថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពរបស់យោធាមីយ៉ាន់ម៉ា ដែលបានដកតំណែងឯកអគ្គរដ្ឋទូត ហើយបណ្តេញមិនឲ្យចូលស្ថានទូត ។ យើងខ្ញុំកោតសរសើរដល់ទឹកចិត្តក្លាហានរបស់លោក ... Read More »

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ១នាក់ និងសូមអំពាវអ្នកធ្វើដំណើរក្នុងរថយន្តក្រុងទាំង១៩នាក់ រួសរាន់មកយកសំណាក

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន០១នាក់ ទៅលើឈ្មោះ ចាប់ នី ភេទស្រី អាយុ ... Read More »

មានការចែកចាយសារសម្លេងមួយដែលនិយាយថា «ខណ្ឌមានជ័យត្រូវបិទ» គឺជាសារសម្លេងមិនពិត និងបំពុលសង្គម

ភ្នំពេញ៖ ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ (ក្រុម ៣.០០០) សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា នៅក្នុងបណ្ដាញសង្គមកំពុងមានការចែកចាយសារសម្លេងមួយដែលនិយាយថា «ខណ្ឌមានជ័យត្រូវបិទ» គឺជាសារសម្លេងមិនពិត និងបំពុលសង្គម ។ 💡ការពិត លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ... Read More »

ក្រសួងសុខាភិបាលបញ្ជាក់ថា, មានស្រ្តីជនជាតិខ្មែរចំនួន ០១នាក់ អាយុ​ ៥៥ឆ្នាំ​ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩​

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ពីករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ៥៥ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាមការ ផ្តល់ព័ត៌មាន ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ... Read More »

ស្វាមីព្រះមហាក្សត្រី Elizabeth II ចូលទិវង្គត នាយករដ្ឋមន្ត្រីអង់គ្លេសទៅចូលរួមគោរពវិញ្ញាណក្ខន្ធ

រាជវាំង Buckingham បានប្រកាសថា ស្វាមីរបស់ព្រះមហាក្សត្រី Elizabeth II បានចូលទិវង្គត ក្នុងព្រះជន្ម ៩៩ ព្រះវស្សា។ នេះបើតាមសេចក្តីប្រកាសពីព្រះរាជវំាងនៅវេលាម៉ោង ១២ ថ្ងៃទី៩ខែមេសា ។ ថ្នាក់ដឹកនាំសំខាន់ៗនៅក្នុងជួរដ្ឋាភិបាលអង់គ្លេស ... Read More »

ឃ្លាំងអាវុធបរមាណូរបស់អាមេរិកនិងរុស្ស៊ី គ្រប់គ្រាន់ក្នុងការបំផ្លាញពិភពលោកទាំងមូល

នៅក្នុងកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញា START-3 ការផ្លាស់ប្តូរទិន្នន័យស្តីពីឃ្លាំងអាវុធបរមាណូរបស់រុស្ស៊ី – អាមេរិក គឺមានប្រហាក់ប្រហែលគ្នា។ សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ (START-3) រវាងអាមេរិក និឹង សហភាពសូវៀតត្រូវបានវាយតម្លៃថា ជាកូនសោនៃស្ថិរភាពយុទ្ធសាស្ត្រពិភពលោក។សន្ធិសញ្ញានោះបានអនុវត្តចាប់តាំងពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០១១។ តាមលក្ខខណ្ឌនៃសន្ធិសញ្ញា ភាគីទាំងសងខាងត្រូវកាត់បន្ថយអាវុធបរមាណូ ... Read More »

រដ្ឋបាលខេត្តកំពង់ចាម៖ មនុស្ស៩០នាក់ ជាប់ពាក់ព័ន្ធនឹងអ្នកកើតកូវីដ ឈ្មោះ ធឿន ណារ៉ង, អ្នកពាក់ព័ន្ធសូមទៅយកសំណាក

ខេត្ត​កំពង់ចាម៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ ស្តីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ លើស្ត្រីជនជាតិខ្មែរ ឈ្មោះ ធឿន ណារ៉ង អាយុ ៣៧ឆ្នាំ រស់នៅភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ... Read More »

ផ្សារដីថ្មី ស្ថិតនៅផ្លូវ ៩០៤ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ​ មានអ្នក​ ជំងឺកូវីដ១៩ ចំនួន ២នាក់ បានទៅដើរផ្សារ ខាងលើនេះ

ភ្នំពេញ៖ អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញ សេចក្តីជូនដំណឹងបញ្ជាក់ថា ,ផ្សារដីថ្មី ស្ថិតនៅផ្លូវ ៩០៤ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ​ មានអ្នក​ ជំងឺកូវីដ១៩ ចំនួន ២នាក់ បានទៅដើរផ្សារ ខាងលើនេះ ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

ភ្នំពេញ៖ នាព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលអំណោយដ៏ថ្លៃថ្លា របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នូវទឹកបរិសុទ្ធ ហាយ ធិច ចំនួន២៥០កេស ... Read More »

រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងអំណរគុណ ជូនចំពោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលបានយកចិត្តទុកដាក់ខ្ពស់អស់ពីកម្លាំងកាយចិត្ត ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ភ្នំពេញ៖ លិខិតថ្លែងអំណរគុណ ជូនចំពោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់ខ្ពស់អស់ពីកម្លាំងកាយចិត្ត ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកអប់រំ បុគ្គលិកជាប់កិច្ចសន្យា នៅតាមអង្គភាពអប់រំ និងគ្រឹះស្ថានសិក្សាសាធារណៈ ... Read More »

ផ្សារបឹងព្រលិត​ ផ្លូវលេខ ១៩៨ សង្កាត់បឹងព្រលិត ខណ្ឌ ៧មករា អ្នក​ ជំងឺកូវីដ-១៩ បានទៅដើរផ្សារ ខាងលើនេះ ដើម្បីទិញ សាច់ជ្រូក

ភ្នំពេញ៖ ផ្សារបឹងព្រលិត​ ផ្លូវលេខ ១៩៨ សង្កាត់បឹងព្រលិត ខណ្ឌ ៧មករា អ្នក​ ជំងឺកូវីដ-១៩ បានទៅដើរផ្សារ ខាងលើនេះ ដើម្បីទិញ សាច់ជ្រូក។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ... Read More »

អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបញ្ចប់យុទ្ធនាការចាក់វ៉ាក់សំាងកូវីដ-១៩ សម្រាប់ដូសទី១

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ គឺជាថ្ងៃចុងក្រោយនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (ដូសទី១) នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីក្របខ័ណ្ឌ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានចាប់ផ្ដើមដំណើរការចាក់រយៈពេល​ ៧ថ្ងៃ​ គឺចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៩ ... Read More »

រាជរដ្ឋាភិបាល​កំពុង​ពិចារណា​ទទួល​ភ្ញៀវ​ទេសច​រ​អន្តរជាតិ​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩​ ចូល​ទស្សនា​អង្គរ

ខេត្តសៀមរាប ៖ ក្រសួងទេសចរណ៍​កំពុង​សិក្សា​ក្នុង​ការ​បើក​ទទួល​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​ទស្សនា ​នៅ​តំបន់​រមណីយដ្ឋាន ​អង្គរ​នៅ​ត្រីមាស​ទី​៤​ ឆ្នាំ​ ២០២១​នេះ​។ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លើកឡើងថា​ សម្តេច​តេ​ជោ ហ៊ុន ... Read More »

ផ្សារនាគមាស តូបលេខ​ A23 មានអ្នកជំងឺកូវីដ-១៩ ជាអ្នកលក់បន្លែនៅទីនោះ

ភ្នំពេញ៖បអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញ សេចក្តីជូនដំណឹង បញ្ជាក់ថា,ផ្សារនាគមាស តូបលេខ​ A23 មានអ្នកជំងឺកូវីដ-១៩ ជាអ្នកលក់បន្លែនៅទីនោះ។ អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 មេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលទៅផ្សារ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាមានទំនាក់ទំនងជាមួយអ្នកលក់បន្លែនៅ ផ្សារនាគមាស ... Read More »

រាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្ដីពីអនុវត្តអាករបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ៖ រាជរដ្ឋាភិបាលចេញ អនុក្រឹត្យ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធរអេឡិចត្រូនិក ,គោលបំណងនិងគោលដៅ អនុក្រឹត្យនេះ កំណត់អំពីលក្ខខណ្ឌពិសេស និងដាក់ចេញនូវយន្តការអនុវត្តអាករលើតម្លៃបន្ថែមលើទំនិញ ឌីជីថល និងសេវាឌីជីថលដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រ កម្ពុជា និងធ្វើការផ្គត់ផ្គង់ដោយអ្នកជាប់ពន្ធអនិវាសនជនដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅព្រះរាជាណាចក្រ កម្ពុជា ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តស្របតាមមាត្រា៧៥ ... Read More »

អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចក្រឡាហោម ជាគ្រឿងឧបភោគបរិភោគ និងថវិកា ផ្តល់ជូនកងកម្លាំងប្រដាប់អាវុធការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ... Read More »

ផ្សារបឹងត្របែក ផ្លាហ្សា (Boeung Trabek Plaza)​​ មានអ្នក​ ជំងឺកូវីដ១៩ បានទៅដើរផ្សារ ខាងលើនេះ ដើម្បីទិញបន្លែ ត្រី សាច់ នៅខាងមុខឈៀងខាងកើត

ភ្នំពេញ៖ អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញ សេចក្តីជូនដំណឹង ផ្សារបឹងត្របែក ផ្លាហ្សា (Boeung Trabek Plaza)​​ មានអ្នក​ ជំងឺកូវីដ១៩ បានទៅដើរផ្សារ ខាងលើនេះ ដើម្បីទិញបន្លែ ត្រី ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពដល់លោកអនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជា

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពដល់លោកអនុសេនីយ៍ឯក ភឿន ភិរៈ ... Read More »

ថ្ងៃនេះ ! ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកមណ្ឌលចាក់វ៉ាក់សាំងជូនកម្មករនិយោជិត ចំនួន៤ទីតាំងបន្ថែមទៀត

ភ្នំពេញ ៖ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ បានបើកដំណើរការមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសហព័ន្ធសហជីព សហភាពសហជីព សមាគមនិយោជក និងអង្គការវិជ្ជាជីវៈនានា ជាពិសេសបងប្អូនកម្មករនិយោជិតខ្មែរ ... Read More »

នៅ(ផ្សារដើមគ​ ) មានអ្នក​ ជំងឺកូវីដ១៩ បានទៅដើរផ្សារ ខាងលើនេះ ដើម្បីទិញបន្លែ ត្រី សាច់

ភ្នំពេញ៖ អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ចេណសេចក្តីជូនដំណឹង បញ្ជាក់ថា, នៅ(ផ្សារដើមគ​ ) មានអ្នក​ ជំងឺកូវីដ១៩ បានទៅដើរផ្សារ ខាងលើនេះ ដើម្បីទិញបន្លែ ត្រី សាច់, អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 មេត្តាពាក់ម៉ាស់ ... Read More »

កូរ៉េខាងត្បូង៖​ ដោយក្ដីបារម្ភពីរលកទី៤ នៃកូវីដ-១៩​ សម្រេច​បង្គាប់ឲ្យបិទក្លឹបកម្សាន្ត, បារ​ និងខារ៉ាអូខេ​ ជាបណ្ដោះអាសន្ន

អន្តរជាតិ​៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រទី០៩ ខែមេសា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ អាជ្ញាធរកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃសុក្រនេះ​ថា​ នឹងដាក់បំរាមជាថ្មីលើក្លឹបកម្សាន្តពេលរាត្រីដូចជា​ បារ ខារ៉ាអូខេ និងកន្លែងកម្សាន្តពេលរាត្រីផ្សេងៗទៀត។ បន្ទាប់ពីចំនួនករណីឆ្លងជំងឺ COVID-19 ... Read More »

លោក ឃួង ស្រេង ចុះពិនិត្យរៀបចំទីតាំងវិទ្យាល័យជាស៊ីមសាមគ្គី ឱ្យក្លាយជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ មានចំនួន២០០គ្រែ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងរៀបចំវិទ្យាល័យជា ស៊ីម សាមគ្គី ឱ្យទៅជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩  ហើយមួុយផ្នែកទៀតយកធ្វើជាកន្លែងសម្រាប់ធ្វើចត្តាឡីស័កផងដែរ ខណៈជំងឺនេះមិនបានធូរស្រាលនៅឡើយទេ តែបានបន្ថែមអ្នកជំងឺកាន់តែច្រើនថែមទៀត ដែលនៅតាមមន្ទីរពេទ្យនានារបស់រដ្ឋមិនអាចទទួលអ្នកជំងឺអស់ ។    វិទ្យាល័យជាស៊ីមសាមគ្គី ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ... Read More »

អាជ្ញាធរស្រុកព្រៃឈររកឃើញស្រ្តីម្នាក់វិជ្ជមានកូវីដ-១៩នៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរ

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ២០២១វេលាម៉ោង ៦:០០នាទីក្រុមការងារអនុគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស្រុកព្រៃឈរ បានចុះមកស្រង់ឈ្មោះ អ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ និងបញ្ជូនទៅធ្វើចត្តាឡីស័កនៅសាលាគុរុកោសល្យភូមិភាគទីរួមខេត្តកំពង់ចាម ។ ស្រ្តីដែលមានវិជ្ជមានកូវីដ-១៩ ឈ្មោះ ធឿន ណារ៉ង់ ... Read More »

បុរសម្នាក់ត្រូវរថយន្តដឹកទំនិញធុនធំបើកបុកពីក្រោយនិងកិនអូសជិត១០ម៉ែត្រ​នៅគល់ស្ពានព្រែកជ្រៃបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ​ ៖​ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម្នាក់ឯងតាមដងផ្លូវ​ ស្រាប់តែត្រូវបានរថយន្តហុីយ៉ាន់ដាយ​ដឹកទំនិញធុនធំបើកបុកពីក្រោយ​ និងកិនអូសជិត១០ម៉ែត្របណ្ដាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ កាលពីវេលាម៉ោង១​ និង ៣០នាទីរសៀលថ្ងៃទី៩​ ខែមេសា ឆ្នាំ​២០២១ ស្ថិតនៅត្រង់ចំណុចគល់ស្ពានព្រែកជ្រៃ​ ក្នុងភូមិបារគូ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ ... Read More »

អភិបាលខេត្តកំពង់ចាមទទួលអំណោយជាសម្ភារបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគ បរិភោគ និងថវិកា ពីក្រុមហ៊ុនឯកជន

ខេត្តកំពង់ចាម៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅក្នុងខេត្តកំពង់ចាមលោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងអភិបាលរងខេត្ត នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ អញ្ជើញទទួលអំណោយពី ... Read More »

លោកអភិបាលរងក្រុងស្វាយរៀងជាសះស្បើយពីជំងឺកូវីដ-១៩ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃ បន្ថែមទៀត

ខេត្តស្វាយរៀង៖ លោកសរ សុដានីអភិបាលរងក្រុងស្វាយរៀងបានឱ្យដឹងនៅរសៀលថ្ងៃទី៩ខែមេសាឆ្នាំ២០២១នេះថាលោកមានចិត្តរីករាយសប្បាយយ៉ាងខ្លាំងខណៈក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំបានខិតខំប្រឹងប្រែងព្យាបាលរូបលោករហូតបានជាសះស្បើយពីជំងឺកូវីដ-១៩ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃបន្ថែមទៀត។   លោកសរ សុដានីបន្តថា រូបលោកសូមលំឱនកាយគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រីគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង, លោកស្រី ... Read More »

ពុទ្ធោអើយកូវីដ-១៩ វាយលុកសាហាវណាស់ ! ថ្ងៃនេះឆ្លងថ្មីរហូតដល់៥៧៦នាក់ តួលេខខ្ពស់មិនធ្លាប់មាននៅកម្ពុជា ខណៈអ្នកជាសះស្បើយចំនួន ៧០នាក់

ភ្នំពេញ៖ បើមិនចាំបាច់នៅផ្ទះ !  ក្រសួងសុខាភិបាលកម្ពុជា​ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ចំនួន ៥៧៦នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ៧០នាក់បានជាសះស្បើយ ... Read More »

ស្ថានភាពមីយ៉ាន់ម៉ា៖ ក្រុមបាតុករច្នៃអាវុធ គ្រាប់រំសេវដើម្បីប្រឈមមុខជាមួយយោធា

ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានផ្សាយថា ក្នុងអំពើហិង្សាកាលពីថ្ងៃទី៨ខែមេសា បានសម្លាប់មនុស្សដល់ទៅ១១នាក់ ។ សារព័ត៌មាន Myanmar Now និង Irrawaddy បានផ្សាយថា ក្រុមបាតុករបានច្នៃកាំភ្លើង កាំបិត និងគ្រាប់បែក ដើម្បីទប់ទល់ជាមួយកម្លាំងយោធាស្ថិតនៅក្នុងស្រុក Taze ... Read More »