ព័ត៌មានទាន់ហេតុការណ៍៖
'

ថ្ងៃទី១! សមត្ថកិច្ច​ បាន​ឃាត់​អ្នកល្មើស​បម្រាម​គោចរ​ជាង​៧០​នាក់​ និង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ , អនុវត្តតាមវិធានសុខាភិបាល !

ភ្នំពេញ៖ នៅព្រឹក​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ២០៣១នេះ​ ​លោកវរសេនីយ៍ឯក សាន​ សុខ​សីហា អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញបានអោយដឹងថា​, ចាប់ពី​ម៉ោង​៨​យប់​ថ្ងៃទី​​០២​ដល់​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃទី​០៣​ ខែមេសា​នេះ ​សមត្ថកិច្ច​ចម្រុះ​បានធ្វើ​ការឃាត់​អ្នកដែលធ្វើដំណើរល្មើស​បម្រាម​គោចរ​​ចំនួន​៧៣​នាក់ ក្នុងនោះមានម៉ូតូ​ចំនួន​៦៥​គ្រឿង​និង​រថយន្ត​ចំនួន​៨​គ្រឿង​។ ​​ម៉ូតូ​និង​រថយន្ត​ទាំង​៧៣​គ្រឿង​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅតាម​អធិការដ្ឋាន​ខណ្ឌ​។​ ចំណែក​អ្នកបើកបរ​ល្មើស​នឹង​បម្រាម​គោចរ​ ... Read More »

អ្នកភ្នំពេញ មានបំណងចូលក្នុងភូមិសាស្ត្រខេត្តតាកែវ គឺតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃសិន​; នេះបើ​តាមការបញ្ជាក់ពី​អភិបាលស្រុកត្រាំកក់

ខេត្ត​តាកែវ​៖ បេីតាមការ​លេីក​ឡេី​ងរបស់លោក កែវ វគ្គសែល អភិបាលស្រុកត្រាំកក់ ខេត្តតាកែវ​ បានឲ្យដឹងថា​ ប្រជាពលរដ្ឋរស់នៅ និងធ្វើការក្នុងរាជធានីភ្នំពេញ មានគោលបំណងចង់ទៅលេងក្រុមគ្រួសារ នៅក្នុងភូមិសាស្ត្រស្រុកតាំកក់ ខេត្តតាកែវ គឺត្រូវតែធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន។ ការលើកឡើង​បែបនេះ​ ... Read More »

Barty និង Andreescu ប៉ះគ្នាលើកដំបូងនៅវគ្គផ្តាច់ព្រ័ត្រ Miami Open

កីឡាការិនីលំដាប់លេខ១ពិភពលោក Ash Barty និងអតីតម្ចាស់ជើងឯក US Open កីឡាការិនី Bianca Andreescu បានបញ្ចប់ការឈ្នះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកម្មវិធី Miami Open ដោយបានរៀបចំការជួបគ្នាក្នុងអាជីពជាលើកដំបូងនៅវគ្គផ្តាច់ព្រ័ត្រ។ សារព័ត៌មាន CNA ... Read More »

តុលាការ​វៀតណាម​ កាត់ទោស​ប្រហារជីវិត​ជនល្មើស​​២​នាក់​ ក្រោយ​​លួច​ដឹកជញ្ជូន​គ្រឿងញៀន​ខុស​ច្បាប់​ ប្រមាណ៤០គីឡូ​

អន្តរជាតិ​​៖​ តុលាការខេត្ត​អាន យ៉ាង ប្រទេស​វៀតណាម​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០១​ ខែមេសា​ ឆ្នាំ​២០២១​ បានបេីកសេវនាការកាត់ទោស​ប្រហារជីវិត​ បុរស​២​នាក់​ចំពោះ​ការ​លួច​ធ្វើ​ចរាចរណ៍​ថ្នាំញៀន​ប្រមាណ​៤០​គីឡូក្រាម​ពី​កម្ពុជា​ចូល​វៀតណាម​។​ ​នៅក្នុងសេវនាការតុលាការ​ខេត្ត​ ​បាន​រកឃើញថាជនល្មេីស២នាក់នេះ​ ម្នាក់ឈ្មោះ អាន ង៉ុក ហា ... Read More »

វិមានកាពីតូលគគ្រើកជាថ្មីដោយការបើករថយន្តបុកហើយប្រើកាំបិតវាយប្រហារ ប៉ូលិសវិមានកាពីតូលអាមេរិក

វិមានកាពីតូលរបស់អាមេរិក រងការវាយប្រហារជាថ្មី ដោយបើករថយន្តបុក បណ្តាលឲ្យ ប៉ូលិសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ចំណែកជនដៃដល់ត្រូវប៉ូលិសបាញ់សម្លាប់។ ហេតុការណ៍កើតឡើងនៅព្រឹកថ្ងៃទី ០៣ខែមេសា វិមានកាពីតូលរងការវាយប្រហារ ហើយពេលនេះត្រូវបិទ។ ជនដៃដល់បានបើករថយន្តបុកហើយប្រើកាំបិតវាយប្រហារទៅលើកម្លាំងសន្តិសុខ។ នៅក្នុងសន្និសីទកាសែត លោក Yogananda ... Read More »

ភាពរឹងមាំរបស់ កុមារាអាយុ៦ឆ្នាំ ជាសះស្បើយកូវីដ-១៩ ឆក់បេះដូងអ្នកលេង facebook ស្រឡាញ់ អាណិត ជាមួយនិងសារជូនពរគ្របដណ្តប់ទូទាំងប្រទេស !

ភ្នំពេញ៖ គ្រាដែលឡានពេទ្យមកដឹកក្មួយក្នុងវ័យ ជាកុមារាដ៏ក្មេង យកទៅសម្រាកព្យាបាលជំងឺកូវីដ-១៩ , ក្មួយមានភាព ក្លាហាន ទទួលខុសត្រូវ មិនតក់ស្លុត រឹងមាំ រហូតដល់រូបភាពរបស់គាត់ តាំងពីដើមទីចេញដំណើរពីផ្ទះ ឈរចាំឡានពេទ្យ ដើរសំដៅចូលឡានពេទ្យ បង្ហាញពីភាពក្លាហាន ... Read More »

សមត្ថកិច្ចព្រំដែនទទួល​ពលករ​ខ្មែរ​ត្រឡប់​មក​ពីថៃ​ចំនួន២៤នាក់ បញ្ជូន​ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​

ខេត្តបាត់ដំបង៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​ព្រំដែន​គីឡូ​៩​ សហការ​ជាមួយ​កម្លាំង​​យោធា​ផ្នែក​សឹក​រង​,​ កម្លាំង​វរ​សេនា​តូច​លេខ​៥៣៣​ និង​កម្លាំង​ប៉ុស្តិ៍​នគរ​​បាល​រដ្ឋបាល​ជ្រៃ​សីមា​ បានទៅ​ទទួល​ប្រជាពលរដ្ឋ​ជាពលករខ្មែរត្រឡប់​មក​ពី​ប្រទេស​ថៃ​ចំនួន២៤នាក់ ចូល​មក​ប្រទេស​កម្ពុជា​វិញ​ រួចយកទៅធ្វើចត្តាឡីស័ក។ ការទៅទទួលបងប្អូនត្រឡប់មកពីប្រទេសថៃវិញនេះបានប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី០២ខែមេសា ឆ្នាំ២០២១ នៅចំណុច​ភូមិ​ស្ពាន​យោល​ ឃុំ​ជ្រៃ​សីមា​ ស្រុក​សំពៅ​លូន​ក្នុងនោះមានទាំងអស់ ចំនួន​ ២៤​នាក់​(​ស្រី​១០​នាក់និងក្មេង​ប្រុស​១​នាក់​) ... Read More »

ក្លិបបិសាចក្រហម Man Utd ស្នើសុំអ្នកគាំទ្រឱ្យជួយប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍

ក្រុមបិសាចក្រហម Manchester United បានបង្កើតប្រព័ន្ធអនឡាញលើកទឹកចិត្តអ្នកគាំទ្រឱ្យរាយការណ៍ពីឧប្បត្តិហេតុនៃការរើសអើងជាតិសាសន៍និងឧក្រិដ្ឋកម្មស្អប់ផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ AFP ដែល CNA យកមកផ្សាយកាលពីថ្ងៃទី០២ ខែមេសា២០២១។ យុទ្ធនាការដែលមានឈ្មោះ “See Red” របស់ក្រុម Man ... Read More »

ឆ្លងកាត់ការពិភាក្សាគ្នាជាច្រើនដងកន្លងមក ទីបំផុត”កម្មវិធីអប់រំភាសាខ្មែរសម្រាប់កុមារ”

ភ្នំពេញ៖ ឆ្លងកាត់ការពិភាក្សាគ្នាជាច្រើនដងកន្លងមក ទីបំផុត”កម្មវិធីអប់រំភាសាខ្មែរសម្រាប់កុមារ”។ នេះជាការថ្លែងរបស់ លោក អគ្គរាជទូត ឡុង ឌីម៉ង់ កម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ។ លោកលើកឡើងថា, ឆ្លងកាត់ការពិភាក្សាគ្នាជាច្រើនដងកន្លងមក ទីបំផុត”កម្មវិធីអប់រំភាសាខ្មែរសម្រាប់កុមារ” ដែលស្ថានទូតសហការជាមួយមជ្ឈមណ្ឌលគាំពារជនបរទេសទីក្រុងសងណាំបានសម្ពោធដាក់អោយសិក្សាជាលើកដំបូងតាមអនឡាញកាលពីព្រឹកថ្ងៃសៅរ៍ ទី០៣ ... Read More »

បញ្ជូនខ្លួនជនសង្ស័យម្នាក់ រួមភេទជាមួយក្មេងប្រុសអនីតិជនអាយុក្រោម១៥ឆ្នាំ(បៀមលិង្គ) និងករណីអំពើទិញពេស្យាចារកុមារ

ខេត្តសៀមរាប៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជនខេត្តសៀមរាបបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។ ជនសង្ស័យរូបនេះត្រូវចោទប្រកាន់ពីបទ រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំនិងករណីអំពើទិញពេស្យាចារកុមារ ប្រព្រឹត្តនៅអំឡុង ឆ្នាំ២០១៩និង២០២១ នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ហើយទើបចាប់ខ្លួនបាននៅថ្ងៃទី០១ខែមេសាឆ្នាំ២០២១នេះ ។  នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស ... Read More »

ក្រុមគ្រូពេទ្យជំនាញចុះយកអ្នកវិជ្ជមានកូវីដ-១៩ម្នាក់នៅសង្កាត់ចោមចៅទី៣

ភ្នំពេញ​៖​ នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជំនាញបានសហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣​ ចុះទៅយកបុរសម្នាក់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រោយរកឃេីញវិជ្ជមានជំងឺកូវីដ-១៩។     តាមប្រភពពីលោកអ៊ុំ​ រដ្ឋធា​ ដែលជាក្រុមប្រឹក្សាសង្កាត់ចោមចៅទី៣បានឱ្យដឹងថា​ បុរសដែលវិជ្ជមានកូវីដ-១៩ខាងលេីមានឈ្មោះរិន រិទ្ធ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានស្នាក់នៅភូមិព្រៃព្រីងខាងជើង១ ... Read More »

អភិបាលខណ្ឌសែនសុខចុះត្រួតពិនិត្យកម្លាំង​តាមគោលដៅកំពុងអនុវត្តវិធានការបម្រាមគោចរ

ភ្នំពេញ៖ នៅយប់ថ្ងៃទី០២​ ខែមេសា​ ឆ្នាំ២០២១ វេលាម៉ោង៨និង០០នាទី​ យោងតាមសេចក្តីសម្រេចលេខ ០៦៨/២១ ស.ស.រ ចុះថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០២១ របស់សាលារាជធានីភ្នំពេញ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន​រយៈពេល​២សប្ដាហ៍​ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ... Read More »

លិខិតជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនលោក វឿង ឌិញហ៊ុយ ត្រូវបានបោះឆ្នោតជ្រើសតាំង ជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់និតិកាលទី ១៤

ភ្នំពេញ៖ លិខិតជូនពរ របស់សម្តេចអគ្គមហាពញាចក្រីហេងសំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមគោរពជូន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម! លោកប្រធានរដ្ឋសភាជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ ! តាងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវ អំណរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ ... Read More »

Firmino ជាពីរបួសអាចបង្ហាញខ្លួនឲ្យ Liverpool ពេលប៉ះ Arsenal ថ្ងៃសៅរ៍នេះ

ក្រុមហង្សក្រហម Liverpool នឹងស្វាគមន៍កីឡាករ Roberto Firmino បន្ទាប់ពីជាពីរបួសវិញសម្រាប់ការប្រកួតដ៏សំខាន់នៅ Premier League ថ្ងៃសៅរ៍នេះជាមួយក្រុម Arsenal ។ នេះបើយោងតាមការផ្សាយរបស់ MARCA សារព័ត៌មានអេស្ប៉ាញ ។ ... Read More »

ស្លាក“ប្រធានក្រុម” ដែល​ខ្សែប្រយុទ្ធ Cristiano Ronaldo បោះចោលនៅក្នុងការប្រកួតជាមួយស៊ែប៊ីដាក់លក់ដេញថ្លៃជាង៥០.០០០ផោន

ការខកចិត្តរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo នៅពេលដែលការសម្រេចចិត្តដ៏ចម្រូងចម្រាសក្នុងការប្រកួតវគ្គជម្រុះ World Cup ២០២២ កាលពីថ្ងៃសៅរ៍ ពេលដែលរូបគាត់ស៊ុតចូលទីក្រុមស៊ែប៊ីហើយ បែរជាអាជ្ញាកណ្តាលមិនឲ្យ ហើយកំពុងប្រែទៅជាផលវិជ្ជមាន។ សារព័ត៌មាន BBC Sport បានផ្សាយកាលពីថ្ងៃទី០២ ... Read More »

គ្រួសារបរិស្ថាន ចុះសួរសុខទុក្ខនិងនាំយកថវិកាជូនប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះផ្ទះនៅឃុំក្រង់តេះ

ខេត្តមណ្ឌលគិរី ៖ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងជាប្រធានក្រុមការងារចុះជួយឃុំក្រង់តេះ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បានដឹកនាំគ្រួសារបរិស្ថាន ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលត្រូវអគ្គិភ័យឆាបឆេះលំនៅឋានអស់គ្មានសល់ និងបាននាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនផ្ដល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដើម្បីសម្រាលការលំបាក។ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ បានអញ្ជើញទៅពិនិត្យផ្ទាល់អំពីទីតាំងនិងឧបករណ៍សម្ភារៈទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ លោក លឹម គានហោ ... Read More »

រដ្ឋបាលស្រុកបន្ទាយស្រីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅក្នុងមណ្ឌលសុខភាពបន្ទាយស្រី

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានថ្លែង នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ថា, ជាអាទិភាពដំបូង វ៉ាក់សាំងប្រភេទសុីណូវ៉ាក់(SINOVAC)នេះនឹងត្រូវបានផ្តល់ជូនដល់បណ្តាមន្ត្រីរាជការទាំងអស់នៅក្នុងស្រុកបន្ទាយស្រី មុននឹងបន្តចាក់ជូនជាបន្តបន្ទាប់ដល់ក្រុមអាទិភាពផ្សេងៗ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងមូលដ្ឋាន រហូតទាល់តែប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកទាំងមូលទទួលបានគ្រប់ៗគ្នា។ សូមបញ្ជាក់ថា ... Read More »

តារាចំរៀង ណុប បាយ៉ារិទ្ធ ៖ រយៈពេល២៥ថ្ងៃនៅសណ្ឋាគារ The great Duke Hotel ទើបតែបានជា មានឱកាសមកធ្វើចត្តាឡីស័កបន្តរនៅក្នុងបន្ទប់ដាច់តែឯង១៤ថ្ងៃនៅម្សុិលមុិញទេ !

ភ្នំពេញ៖ តារាចំរៀង ណុប បាយ៉ារិទ្ធ របស់ផលិតកម្ម រស្មីហង្សមាស នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ បានបង្ហោះសារលើ facebook ផ្ទាល់ខ្លួន ក្នុងន័យអោយបងប្អូនទាំងអស់គ្នា ការពារអោយបាននូវការទប់ស្កាត់ជំងឺកូវីដ-១៩ និងបង្ហាញថា, ... Read More »

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ! ថ្លែងអំណរគុណ នាយករដ្ឋមន្រ្តីវៀតណាម ដែលផ្តល់វិភាគទាន២០ម៉ឺនដុល្លារដល់កម្ពុជា និងសរសើរថា វៀតណាមជាអ្នកជិតខាងល្អក្នុងគ្រាលំបាក

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក និងតាមរយៈលោក ជូន ចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយជាទឹកប្រាក់ចំនួន ២០០.០០០ ដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ... Read More »

សូមរំឮកហើយ រំឮកទៀត ! បើអ្នកបានទៅកាន់ទីតាំងហានិភ័យ ដែលបានប្រកាស និងមានរោគសញ្ញាដូចជា !

ភ្នំពេញ៖ អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានរំឮកហើយ រំឮកទៀត ! បើអ្នកបានទៅកាន់ទីតាំងហានិភ័យ ដែលបានប្រកាស និងមានរោគសញ្ញាដូចជា៖ ✅​ គ្រុនក្ដៅ កំដៅយ៉ាងតិច ៣៧.៥អង្សាសេ ✅ ក្អក កណ្ដាស់ ... Read More »

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពចំណុះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ម្សិលមិញ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពចំណុះក្រសួងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវនេះ។ យុទ្ធនាការចាក់វ៉ាក់សាំងនេះរៀបចំឡើងដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សហការជាមួយអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណងដើម្បីបង្ការ ... Read More »

កាកបាទក្រហមកម្ពុជាប្រគល់ម៉ាស់និងសម្ភារផ្សព្វផ្សាយបង្ការជំងឺកូវីដ-១៩ដល់ខេត្តកំពង់ស្ពឺនិងខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖​ នៅថ្ងៃសុក្រ ទី ០២ ខែមេសា ឆ្នាំ២០២១ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានប្រគល់ម៉ាស់ និងសម្ភារផ្សព្វផ្សាយបង្ការជំងឺកូវីដ-១៩ បន្ថែមទៀត ដល់សាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនៃពិធីប្រគល់-ទទួលសម្ភារទាំងនោះ ... Read More »

ហ្វូងដំរីព្រៃចំនួន ៣៨ ក្បាលត្រូវបានប្រជាពលរដ្ឋឃើញនិងថតបាននៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១កន្លងទៅ

ខេត្តមណ្ឌលគិរី៖ ដែនជម្រកសត្វព្រៃកែវសីម៉ាគឺជាទីជម្រកដ៏ធំមួយរបស់សត្វដំរីព្រៃអាស៊ី និងប្រភេទសត្វកម្រផ្សេង ទៀត។ បច្ចុប្បន្ន មានសត្វដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ ក្បាលដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាជាពិសេសនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញ និងភាគឦសាននៃប្រទេសកម្ពុជា។ ក្រសួងបរិស្ថានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ សូមកុំរំខានដល់សត្វដំរីព្រៃទាំងនោះ និងសូមចូលរួមការពារនិងអភិរក្សសត្វដំរីព្រៃទាំងនេះឱ្យបានគង់វង្ស។ យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ... Read More »

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ធ្វើកំណែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រង និងនវានុវត្តន៍ភាពដើម្បីប្រសិទ្ធភាពការងារ

ខេត្តមណ្ឌលគិរី ៖ ការទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ, ការអភិរក្សធនធានធម្មជាតិនិងជីវចម្រុះ, ការរស់នៅប្រកបដោយចីរភាព គឺមានតែវិធានការពង្រឹងការអនុវត្តច្បាប់ និងវិធានការអប់រំផ្សព្វផ្សាយចំណេះដឹងបរិស្ថានដល់ប្រជាពលរដ្ឋ ក្នុងនោះក៏មានផងដែរនូវកត្តាសាមគ្គីភាព, នេះជាការថ្លែងឲ្យដឹងដោយលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។  ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងប្រធាន និងអនុប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា កាលពីរសៀលថ្ងៃទី០២ ... Read More »

លោកតាស្លាប់ចៅស្រីរងរបួសធ្ងន់ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ មន្ត្រីជំនាញនគរបាលនៃស្នងការបាត់ដំបងបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹករវាងរថយន្តបុកម៉ូតូបណ្តាលឲ្យបុរសចំណាស់ ១នាក់បានស្លាប់នៅនឹងកន្លែង ឯចៅ១នាក់ទៀតរបួសធ្ងន់។ បើតាមមន្ត្រីនគរបាលនៃស្នងការខេត្តបានបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោងជាង ៧និង០០នាទីព្រឹក នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ ត្រង់ចំណុចភូមិគោកពន្លៃ ... Read More »

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅលើរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្ដីអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមួយចំនួន រួមទាំងប្រទេសកម្ពុជា

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ! ១. អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កត់សំគាល់ជាមួយនឹងការ ព្រួយបារម្ភចំពោះរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីអំពីស្ថានភាព សិទ្ធិមនុស្សនៅក្នុងប្រទេសមួយចំនួន រួមទាំងប្រទេសកម្ពុជា។ ២. ដោយគ្មានអាណត្តិជាក់ស្តែងណាមួយដែលផ្តល់ដោយអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក ... Read More »

បញ្ជាការដ្ឋានទ័ពពិសេស សូមបដិសេធដាច់អហង្កាចំពោះពត៌មានមិនពិតតាមបណ្តាញ សង្គម Fb ដែលម្ចាស់ account ឈ្មោះ Tharith Bun យកមកបង្ហោះដើម្បីធ្វើអោយមហាជនមានការភាន់ច្រឡំ

ភ្នំពេញ៖ នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បញ្ជាការដ្ឋានទ័ពពិសេសបានចេញ លិខិតបដិសេធ ដាច់អហង្កាចំពោះព័ត៌មានមិនពិតតាមបណ្តាញ សង្គម ហ្វេសប៊ុក ដែលម្ចាស់ account ឈ្មោះ Tharith Bun យកមកបង្ហោះដើម្បីធ្វើអោយមហាជនមានការភាន់ច្រឡំ។ ... Read More »

នៅយប់ថ្ងៃទី០២ មេសានេះ លោក ឃួង ស្រេង ចុះពិនិត្យមេីលស្ថានក្នុងភូមិសាស្រ្ត តាមគោលដៅហាមឃាត់ រាជធានីភ្នំពេញ បន្ទាប់ពីបំរាមគោរចចាប់ផ្ដើមអនុវត្តន៍នៅរាត្រីនេះ

ភ្នំពេញ៖ នៅក្នុងរាត្រីថ្ងៃទី០២ខែមេសានេះ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យនៅតាមទីតាំងរបស់គណៈបញ្ជា ការឯកភាពខណ្ឌនីមួយៗនៅនៅទូទាំងរាជធានីភ្នំពេញ ដើម្បីធ្វើការនាំណែអោយអាជ្ញាធរនិងកងកម្លាំងទាំងអស់ អនុវត្តអោយមានប្រសិទ្ធភាពនូវ បំរាមគោរចរ ដែលបាននិងកំពុងអនុវត្តន៍ នៅយប់នេះ។ បំរាមគោរចរ បានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០១ខែមេសាឆ្នាំ២០២១ ដោយ មានរយៈពេលសប្តាហ៍ ចាប់ផ្ដើមពីម៉ោង៨ ... Read More »

ក្រសួងសុខាភិបាលបញ្ជាក់ថា, ថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០២១​ មានករណីស្លាប់បុរសជនជាតិខ្មែរអាយុ​ ២៩ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩​

ភ្នំពេញ ៖ នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីស្លាប់បុរសជនជាតិខ្មែរអាយុ២៩ឆ្នាំដោយសារជំងឺកូវីដ-១៩។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថាយោងតាម របាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ ដែលរស់នៅសង្កាត់វត្តភ្នំ ... Read More »