ព័ត៌មានទាន់ហេតុការណ៍៖
'

រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្តល់ម៉ាស១លាន៥ម៉ឺននិងសម្ភារពេទ្យមួយចំនួនទៀតដល់ប្រទេសទីម័រឡេស្ត

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ម៉ាសចំនួន១លាន៥ម៉ឺន និងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀតជូនដល់ប្រទេសទីម័រឡេស្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងចំណោមម៉ាស១លាន៥ម៉ឺននោះ មានម៉ាសធម្មតាចំនួន១លាន និងម៉ាសក្រណាត់ចំនួន៥ម៉ឺន ... Read More »

បុរសវ័យចំណាស់ម្នាក់ចង.កសម្លាប់ខ្លួននិងខ្សែអង្រឹងមិនដឹងមូលហេតុ

    ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ចង.កនិងខ្សែអង្រឹងសម្លាប់ខ្លួនបង្កភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ នៅ ភូមិប្រជាធម្មលិចសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ សមត្ថកិច្ចថាសពជនរងគ្រោះឈ្មោះ សុត ខឿន អាយុ៥០ឆ្នាំមានទីលំនៅក្នុងភូមិកើតហេតុ។ជនរងគ្រោះចង.កនិងខ្សែអង្រឹងទៅនិងដំបូលសំយ៉ាបផ្ទះគ្មានមនុស្សនៅចម្ងាយពីផ្ទះខ្លួនប្រហែល៦០ម៉ែត្រ។   ស្ត្រីជាប្រពន្ធសពនិយាយថាមុនកើតហេតុកាលពីល្ងាចថ្ងៃទី២៥ខែឆ្នាំដដែលប្តីគាត់បានទៅញ៉ាំការសាច់ញាតិនៅឯសង្កាត់និមិត្តហើយក្រោយវិលត្រឡប់ដល់ផ្ទះព្រោះបារម្ភពីសុខភាពប្តីគាត់ក៏ស្តីថាតិចតួចសុំកុំឲ្យផឹកច្រើនពេកព្រោះចាស់ហើយ គ្រាន់តែស្ដីបន្ទោសបន្តិចបន្តួចទំនងជាខឹងក៏ផឹកស្រាថ្នាំដែលកូនគាត់ត្រាំសម្រាប់កូនខ្ចីបន្ថែមប្រហែលកន្លះកែវទៀត។ ... Read More »

Update៖ ទីតាំងម៉ាស្សា ដាយម៉ិន (Diamond Massage) ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះបិទនិងឃាត់ខ្លួនសន្តិសុខ១នាក់យកទៅសាកសួរ

      ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយ មន្ទីរទេសចរណ៍ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកបិទទីតាំងម៉ាស្សាមួយកន្លែង  និងឃាត់ខ្លួនបុរសម្នាក់ដែលជាសន្ដិសុខនៅទីតាំងម៉ាស្សាយីហោ ដាយម៉ិន (Diamond Massage) ដែលបើកទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទ ដោយចំហរ និងបង្ហោះពេញបណ្ដាញសង្គមFacebook ... Read More »

គួរតែប្រុងប្រយ័ត្ននៅពេលមេឃភ្លៀងខ្លាំង! យុវជនម្នាក់ កំពុងលេងហ្គេមបណ្តើរ សាកថ្មបណ្តើរ ត្រូវរន្ទះបាញ់ស្លាប់

អន្តរជាតិ៖ ខណៈមេឃកំពុងតែមានភ្លៀងធ្លាក់យ៉ាងខ្លាំង ស្រាប់តែយុវជនម្នាក់ ដែលជាជនជាតិឥណ្ឌូនេស៊ី បានព្យាយាមលេងហ្គេមក្នុងទូរស័ព្ទដៃដែលកំពុងដោតបញ្ជូលថ្ម​ ក៏ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ ។ បើតាមទីភ្នាក់ងារសារព័ត៌មាន World of Buzz បានបញ្ជាក់ថា​ យុវជនរងគ្រោះមានអាយុ ១៦ ឆ្នាំ ... Read More »

ផ្អើលពលរដ្ឋទៅធ្វើបុណ្យនៅព្រះអង្គដងកើ រត់ចែកជើងគ្នា ខណៈបុរសម្នាក់ យកញញួរវាយពុទ្ធបដិមា

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីប្រជាពលរដ្ឋជាច្រើននាក់ ដែលនាំគ្នាទៅអុជធូបបែបន់សុំសេចក្តីសុខ លាភសក្ការៈផ្សេងៗស្រាប់តែជនសង្ស័យម្នាក់ បានទៅធ្វើសកម្មភាពយកញញួរវាយពុទ្ធបដិមាព្រះអង្គដងកើ បណ្តាលឱ្យបែកបាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង០២ និង៣០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២០ ផ្លូវព្រះស៊ីសុវត្តិ ភូមិ១ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ ... Read More »

បន្ទាប់ពីជំនន់ទឹកភ្លៀងស្រកអស់ហើយ លោកមុឹង សំផន អញ្ជើញចុះពិនិត្យស្ថានភាពបង្កបង្កើនផលដំណាំស្រូវឡើងវិញរបស់កសិករនៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖ បន្ទាប់ពីជំនន់ទឹកភ្លៀងមានការស្រកចុះអស់ហើយនោះលោកនាយឧត្តមសេនីយ៍ មុឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកចន្រ្ទានិងក្រុងបាវិតបានអញ្ជើញចុះពិនិត្យស្ថានភាពនៃការបង្កបង្កើនផលដំណាំស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករ ក្រោយទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅស្រុកចន្ទ្រា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីអស់លោកក្រុមការងារ លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនិងមន្ត្រីដែលពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ នាយឧត្តមសេនីយ៍ មុឹង សំផន ... Read More »

ទីតាំងម៉ាស្សា ដាយម៉ិន (Diamond Massage)ត្រូវបាន កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះបិទ

ភ្នំពេញ៖ ទីតាំងម៉ាស្សាយីហោ ដាយម៉ិន (Diamond Massage) ដែលបើកទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទ ដោយចំហរ និងបង្ហោះពេញបណ្ដាញសង្គមFacebook ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយ មន្ទីរទេសចរណ៍ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកបិទទីតាំងម៉ាស្សានេះ និងឃាត់ខ្លួនបុរសម្នាក់ដែលជាសន្ដិសុខយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។ ប្រតិបត្តិការនេះដឹកនាំផ្ទាល់ដោយលោក ... Read More »

ជម្លោះចូលច្រៀងខារ៉ាអូខេបន្ទប់ជាប់គ្នា រហូតដល់ប្រើហិង្សារបួសធ្ងន់ម្នាក់

ខេត្តស្វាយរៀង៖ បុរសម្នាក់នៅក្នុងចំណោម៣នាក់បានរងរបួសធ្ងន់បន្ទាប់ពីចូលច្រៀងខារ៉ាអូខេបន្ទប់ជាប់គ្នា ហើយមានទំនាស់ពាក្យសម្តីគ្នាក៏បានផ្ទុះហិង្សាយកខ្សែក្រវាត់វាយក្បាលជនរងគ្រោះជាគូជម្លោះបង្កការភ្ញាក់ផ្អើលដល់អ្នកនៅទីនោះ ខណៈដែលក្រុមជនសង្ស័យនាំគ្នារត់គេចខ្លួនបន្សល់ទុកតែម៉ូតូមួយគ្រឿង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ស្ថិតនៅចំណុចក្លិបខារ៉ាអូខេជំនោរត្រជាក់ចិត្ត ក្នុងភូមិស្វាយតឿសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។ បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងស្វាយរៀងបានឱ្យដឹងថា  បុរសរងគ្រោះមាន ១-ឈ្មោះយ៉ូន សុខជា  អាយុ២៧ ឆ្នាំ មុខរបរកម្មកររោងចក្រ ... Read More »

ឃាត់ខ្លួនថៅកែហាងលក់គ្រឿងកាឡៃយីហោ”ពិភពម៉ូត” ក្រោយរត់គេចខ្លួនបាត់ជាង១ឆ្នាំ បន្ទាប់ពីឆ្លៀតឆីព្រហ្មចារីបុគ្គលិកខ្លួនឯងមិនទាន់គ្រប់អាយុ

    ខេត្តសៀមរាប៖ បុរសម្នាក់ដែលជាថៅកែហាងលក់គ្រឿងកាឡៃយីហោ“ពិភពម៉ូត“នៅក្នុងក្រុងសៀមរាបបានប្រព្រឹត្តបទល្មើសចាប់រំលោភសេពសន្ថវៈលើបុគ្គលិកខ្លួនឯងដែលនារីរងគ្រោះមានអាយុក្រោម១៥ឆ្នាំ ក្រោយពីនិយាយសម្របសម្រួលជាមួយនាងមិនត្រូវ នាងសុខចិត្តប្ដឹងឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ខណៈដែលជនសង្ស័យរត់គេចខ្លួនជាងមួយឆ្នាំទើបចាប់បានកាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២០ នៅឯរាជធានីភ្នំពេញ បន្ទាប់ពីរូបគេបានរត់គេចខ្លួនមកសម្ងំលាក់ខ្លួន។ បើតាមការអះអាងពី នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តសៀមរាប លោកវរសេនីយ៍ឯក ... Read More »

តុលាការសម្រេចឃុំខ្លួនជនជាតិចិនដែលចាក់សម្លាប់កូនស្រីខ្លួនឯងអាយុជាង១ឆ្នាំ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ខេត្តកណ្តាល៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហេង ផល្លា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីកាឃុំខ្លួនឃាតកជនជាតិចិនដែលបានចាក់សម្លាប់កូនស្រីខ្លួនឯងអាយុជាង១ឆ្នាំដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ឃាតកម្ម” តាមមាត្រា១១៩ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅចំណុចក្នុងបន្ទប់លេខ១០១ ផ្ទះសំណាក់មង្គល ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ... Read More »

អាជ្ញាធរជួសជុលផ្លូវរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងជាង១០គីឡូម៉ែត្រ ឲ្យប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ

ខេត្តបន្ទាយមានជ័យ៖ ផ្លូវគ្រួសថ្មមិច និងគ្រួសក្រហមបីខ្សែប្រវែងជាង១០គីឡូម៉ែត្រ ក្រោយពីរងផលប៉ះពាល់ជំនន់ទឹកភ្លៀង ត្រូវអាជ្ញាធរក្រុងប៉ោយប៉ែត ជួសជុលសម្រួលឲ្យប្រជាពលរដ្ឋប្រើប្រាស់ ឡើងវិញ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតមានប្រសាសន៍ថា ... Read More »

ចិន​ ខឹង​សម្បារ​ទៅនឹង​រដ្ឋាភិបាល​ឥណ្ឌា ចំពោះ​ការហាម​ប្រាម​ប្រើប្រាស់​កម្មវិធី​ទូរ​ស័ព្ទ (apps)​ចិនចំនួន​៤៣ផ្សេងទៀត

អន្តរជាតិ៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋាភិបាល​ចិន​ បានបង្ហាញ​ពី​ការខឹង​សម្បារ​ទៅនឹង​រដ្ឋាភិបាល​ឥណ្ឌា ចំពោះ​ការហាម​ប្រាម​ប្រើប្រាស់​កម្មវិធី​ទូរ​ស័ព្ទ (apps)​ដែល​គ្រប់គ្រង និង​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ចិន​ក្រោម​ហេតុផល​សន្តិសុខ​ជាតិ​។ ការហាម​នេះ ក្រោយ​ការប៉ះទង្គិច​គ្នា​តាម​ព្រំដែន​កាលពី​ខែមិថុនា​កន្លងទៅ​ ដែលជា​សញ្ញា​នៃ​ការបន្តរ​ចុះ​ដាន​ដាប​នៃ​ទំនាក់ទំនងរវាង​ប្រទេស​ទាំង​២។​ ​ចំពោះការហាម​របស់​ឥណ្ឌា មិនមែនជា​លើក​ទី​១​ឡើយ ដែលមិន​ឲ្យ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​របស់​ចិន​ ... Read More »

រដ្ឋាភិបាលកូរ៉េនៅតែបន្តទទួលពលករកម្ពុជា ខណៈដែលនិយោជកពេញចិត្តនិងសមត្ថភាពរបស់ពួកគេ

   ភ្នំពេញ៖ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនៅតែបន្តទទួលយកពលករកម្ពុជាដដែល ពីព្រោះនិយោជកពេញចិត្តនិងសមត្ថភាព ភាពស្មោះត្រង់របស់ពលករកម្ពុជាយ៉ាងខ្លាំងខណៈដែលបច្ចុប្បន្ននេះពលករកម្ពុជា មានប្រមាណជិត៥ម៉ឺននាក់ហើយក្តី បាននិងកំពុងបម្រើការងារលើវិស័យនានានៅប្រទេសកូរ៉េខាងត្បូងនេះ ។ ជំហររបស់រដ្ឋាភិបាលកូរ៉េនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោកបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក ... Read More »

អាជ្ញធរខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងល្បែងហ្គេមអនឡាញឃាត់ខ្លួនមនុស្សប្រុសស្រី២០នាក់

ភ្នំពេញ៖ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានសហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣​ បានចុះបង្ក្រាបទីតាំងណេតបង្កប់ហ្គេមអនឡាញមួយកន្លែងដែលមានទីតាំងនៅផ្ទះល្វែងលេខ2Aផ្លូវបេតុង ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ និងឃាត់ខ្លួន យុវជនប្រុសស្រី២០នាក់ ជាអ្នកញៀនល្បែងហ្គេមអនឡាញ​ រួមទាំងដកហូតបានសម្ភារ ... Read More »

អាជ្ញាធរឥណ្ឌូនេស៊ី ចាប់ខ្លួនរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សមុទ្រ ​ពាក់ព័ន្ធនឹង​អំពើពុករលួយ​

អន្តរជាតិ៖ កាលពីថ្ងៃពុធ ទី២៥ ខែវិច្ឆិកាម្សិលមិញនេះ លោក Edhy Prabowo រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សមុទ្រ និង​នេសាទឥណ្ឌូនេស៊ីត្រូវបាន​ចាប់ខ្លួន​ពីបទ​ទាក់ទិន​នឹង​អំពើពុករលួយ​ ។ នេះបើតាមការអះអាងពីទីភ្នាក់ងារ​លុបបំបាត់​អំពើពុករលួយ​ឥណ្ឌូនេស៊ី ។ ​លោក Nawawi Pomolango ... Read More »

ប្រទេសចំនួន​២៣បើចង់សុំវីសាចូលអាមេរិក ត្រូវតែមានប្រាក់កក់​១៥ពាន់ដុល្លារ

ប្រទេសចំនួន​២៣​ ភាគច្រើននៅក្នុងតំបន់អាហ្វ្រិកនិងអាស៊ី បើចង់សុំវីសា​ចូលទៅកាន់ទឹកដីអាមេរិកគឺត្រូវ​តែ​មានប្រាក់កក់១៥០០០ដុល្លារ ។ ​ប្រទេសតំបន់អាស៊ី ស្ថិតនៅក្នុងចំណោមប្រទេសទាំង​២៣នោះមាន អុីរ៉ង់ មីយ៉ាន់ម៉ា អាហ្វហ្គានីស្ថាន បូតាន់ ​និងឡាវ​។ តាមសារព័ត៌មាន Zing បានផ្សាយថា​ ពលរដ្ឋដែលចង់ទៅអាមេរិក​តាមវីសា ... Read More »

អាមេរិកចេញ«ឱសានវាទ»ដល់ក្រុមហ៊ុន ByteDance ស្តីពីការលក់ទិកតុក

​​​​នៅថ្ងៃទី​២៥ខែវិច្ឆិកា​ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ទុកពេលឲ្យក្រុមហ៊ុនByteDance ជាក្រុមហ៊ុនរបស់ចិនរយៈពេល​៧ថ្ងៃ ដើម្បីលក់បណ្តាញសង្គមទិកតុក​ឲ្យទៅក្រុមហ៊ុនណាមួយរបស់អាមេររិក​។ កន្លងមក​រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ទុកពេលឲ្យ១៤ថ្ងៃ ដើម្បីលក់បណ្តាញកម្សាន្តសង្គម​របស់ក្រុមហ៊ុន ByteDance ឲ្យទៅក្រុមហ៊ុនណាមួយរបស់អាមេរិក។ ដោយរងសម្ពាធពីអាមេរិក​ ក្រុមហ៊ុន​ByteDance បានពិភាក្សាជាមួយក្រុមហ៊ុនWalmart ... Read More »

មេដឹកនាំ​បាតុកម្ម​ថៃ​ចំនួន ១២​រូប ត្រូវបាន​ប៉ូលិស​ថៃ​កោះហៅ ដើម្បី​សួរចម្លើយ​ជុំវិញ​ការបរិហារកេរ្តិ៍​ព្រះមហាក្សត្រ

អន្តរជាតិ៖ ​ប៉ូលីស​ថៃ​ កោះហៅមេដឹកនាំ​បាតុកម្ម​ថៃ​ ចំនួន ១២​រូប  ដើម្បី​សួរចម្លើយ​ជុំវិញ​ការបរិហារកេរ្តិ៍​ព្រះមហាក្សត្រ​ បន្ទាប់ពី​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ បានផ្តល់​ភ្លើង​បៃតង​ដល់​អាជ្ញាធរ​អាច​ប្រើប្រាស់​ច្បាប់​គ្រប់​ទាំងអស់ ដើម្បី​ដោះស្រាយ​ជាមួយ​បាតុករ ដែល​បំពាន​ច្បាប់​។ ហើយនេះ គឺជា​លើកទីមួយ​ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញប្រជុំក្រុមប្រឹក្សា MRC លើកទី២៧ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៥ ដែលបានរៀបចំធ្វើតាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅសណ្ឋាគារសូហ្វីតែល ... Read More »

គ្រឿងញៀនជាង១គីឡូក្រាមទៀតហើយត្រូវនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបបាន

ភ្នំពេញ ៖ គ្រឿងញៀនជាង១គីឡូក្រាមទៀតហើយត្រូវនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) បង្ក្រាបបាន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង២២:០០នាទី នៅចំណុចផ្លូវលេខ២១៧ មុខផ្សារស្ទឹងមានជ័យ  សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ករណីបង្ក្រាបនេះដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ ព្រមទាំងមានការសម្រប ... Read More »

ប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យស្នើឲ្យអាជ្ញាធរជួយដាក់លូ ធ្វើផ្លូវ ចូលយកសំរាម តបណ្ដាញទឹកស្អាត និងការការពារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ

ភ្នំពេញ ៖ នៅក្នុងវេទិកាផ្សព្វផ្សាយពិភាក្សាពិគ្រោះយោបល់ជាមួយ ប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ ពលរដ្ឋស្នើឲ្យអាជ្ញាធរជួយដោះស្រាយ បញ្ហាលូ ធ្វើផ្លូវ បញ្ហាកកស្ទះសំរាម ជួយតបណ្ដាញទឹកស្អាត និងការការពារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈជូនពួកគាត ព្រោះក្មេងទំនើងដើរគាស់ផ្ទះរាល់យប់ និងបង្កភាពអនាធិបតេយ្យដើរស្រែកឡូឡាធ្វើឲ្យពួកគាត់ភ័យខ្លាច មិនបានដេកពួនរាល់យប់។ ឆ្លើយតបទៅនឹងសំណើរបស់បងប្អូនប្រជាពលរដ្ឋក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្ដិទី២ ... Read More »

ចិន អះអាងថា៖ ក្រោយរកឃើញក្បាលជ្រូក​ដែល​នាំចូល​ពី​ទ្វីបអាមេរិក​ខាងជើង​ មានកូវីដ១៩ ពេលនេះអាជ្ញាធរក្រុងធានជីនរកឃើញអ្នកឆ្លង

អន្តរជាតិ៖ កាលពីថ្ងៃទី​២៤ ខែវិច្ឆិកាថ្មីៗនេះ អាជ្ញាធរ​ក្រុង​ធាន​ជីន (Tianjin) ប្រទេស​ចិន បានអះអាងថា ក្រោយរកឃើញក្បាលជ្រូក​ដែល​នាំចូល​ពី​ទ្វីបអាមេរិក​ខាងជើង​ មានករណី​កូ​វីដ​-១៩ ពេលនេះ អាជ្ញាធររកឃើញអ្នកឆ្លងវីរុសនេះចំនួន​ពីរ​ករណី មកពី​ក្បាលជ្រូក​។ ​លោក Zhang Ying ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ៖ នៅគ្រប់ដំណាក់កាល ការងារហ្វឹកហ្វឺន នៅតែដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍសមត្ថភាពយោធិន

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលមុខជំនាញឯកទេសការពារគីមីសាស្រ្តជំនាន់ទី៩ នៅសាលាហ្វឹកហ្វឺនជំនាញការពារគីមីសាស្ត្រ ដែលមានមូលដ្ឋានស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។  នៅក្នុងសេចក្តីរាយការណ៍របស់ ឧត្តមសេនីយ៍ឯក ឈឹម ... Read More »

កញ្ញា ជី ឡា រងការរិះគន់ខ្លាំង ក្រោយលើកយកបទចម្រៀងថៃPoo Neep E-Pi មកច្រៀង

    ភ្នំពេញ៖ តារាចម្រៀងស្រី កញ្ញា ជី ឡា  បានរងការរិះគន់ខ្លាំងៗពីអ្នកលេងបណ្តាញសង្គម ក្រោយពី នាងបានបង្ហាញមុខក្នុងបទចម្រៀងដ៏ល្បីដែលចម្លងពី ថៃមួយបទ គឺបទ Poo Neep E-Pi ... Read More »

រឿងព្រេងខ្មែរ៖ រឿង​ បុរសជីកក្ដាម

និទានមួយ ថា មាន​បុរស​ប្ដី​ប្រពន្ធ មាន​កូន​ប្រុស​មួយ កូន​នោះ​អាយុ​បាន ១២ ឆ្នាំ មាតា​ស្លាប់​ទៅ នៅ​តែ​ឪពុក​ពោះម៉ាយ ។ ឪពុក​ក៏​ធ្វើ​របរ​លក់​ដូរ​តែ​ពីរ​នាក់​នឹង​កូន លក់​មិន​ដាច់​រឹត​តែ​ក្រ​ទៅ​ៗ ក្រោយ​មក ឪពុក​អនិច្ចកម្ម​ទៅ​ទៀត នៅ​តែ​កូន​ម្នាក់​ឯង​រក្សា​ផ្ទះ​សំបែង ។ ... Read More »

នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបបានករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំជិត៤គីឡូក្រាម

  ភ្នំពេញ ៖ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤៖៣៥នាទី កម្លាំងជំនាញ(ក៧)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង វ័រ វុទ្ធ និងមានការសម្របសម្រួលពីលោក សុិត វណ្ណ: ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ... Read More »

រថយន្តដឹកប្រហិតត្រី យកទៅភ្នំពេញមួយគ្រឿងរងការឆាបឆេះទាំងស្រុង

ខេត្តព្រះសីហនុ ៖ មានករណីរថយន្តដឹកប្រហិតត្រីមួយគ្រឿងឆាបឆេះជាអគ្គិភ័យនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨និង០០នាទីយប់តាមផ្លូវជាតិលេខ៤ ម្តុំជិតផ្លូវចូលក្បាលឆាយ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ។ ករណីនេះសមត្ថកិច្ចបញ្ជាក់ថា រថយន្តដឹកត្រីនេះប្រភេទ ៥តោន ពាក់ស្លាកលេខ ភ្នំពេញ ... Read More »

រដ្ឋបាលស្រុកសេសានរៀបចំសិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ស្រុកឃុំនិងផែនការវិនិយោគបីឆ្នាំរំកិល២០២១-២០២៣

ខេត្តស្ទឹងត្រែង៖ កាលពីព្រឹកថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរផែនការខេត្តបានសហការជាមួយរដ្ឋបាលស្រុកសេសានរៀបចំសិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ស្រុកឃុំនិងផែនការវិនិយោគបីឆ្នាំ រំកិល២០២១-២០២៣ដើម្បីផ្សព្វផ្សាយនិងបង្ហាញពីគម្រោងសម្រាប់អភិវឌ្ឍន៍ស្រុកឃុំ និងសុំការគាំទ្រពីមន្ទីរអង្គភាពជំនាញ សប្បុរសជននិងអង្គការសង្គមស៊ីវិលដែលជាដៃគូអភិវឌ្ឍន៍។ សិក្ខាសាលានេះបានធ្វើឡើងនៅសាលប្រជុំសាលាស្រុកសេសាន ក្រោមអធិបតីភាពលោក ញ៉ែម សារី អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុក អភិបាលរងស្រុក លោក ... Read More »

ពិធីប្រគល់-ទទួលម៉ាស់ និងសម្ភារវេជ្ជសាស្ត្រអំណោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

ភ្នំពេញ៖ នៅវេលាម៉ោង១០និង១០ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ យន្តហោះពិសេសដឹកជញ្ជូនម៉ាស់ និងសម្ភារវេជ្ជសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាចំនួន៣គ្រឿង បានចុះចតប្រកបដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិណៃពិដោ ហើយពិធីប្រគល់ និងទទួលប្រព្រឹត្តទៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិណៃពិដោ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រវាង លោក ម៉ម ប៊ុនហេង ... Read More »

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលនិងអគារស្នាក់នៅរបស់កងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើការអភិវឌ្ឍ និងជួសជុលកែលម្អជាលំដាប់ចាប់តាំងពីទីបញ្ជាការកងរាជអាវុធហត្ថខេត្តរហូតដល់មូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខជាបន្តបន្ទាប់ ។ ជាក់ស្ដែងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន ... Read More »