ព័ត៌មានទាន់ហេតុការណ៍៖
'

បើគិតត្រឹមថ្ងៃទី១៩នេះ! អ្នកឆ្លងជំងឺ COVID-19 លើពិភពលោកកើនដល់ជាង ២២.២លាននាក់ ,ស្លាប់ជាង ៧៨ម៉ឺននាក់ និងជាសះស្បើយជាង ១៥លាននាក់

អន្តរជាតិ៖ បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ បើគិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ... Read More »

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ សេចក្តីថ្លែងការណ៍អង្គការក្រៅរដ្ឋាភិបាល ដែលទាមទារឲ្យដោះលែង រ៉ុង ឈុន គ្មានឥទ្ធិពលលើតុលាការកម្ពុជា ដែលជាស្ថាប័នឯករាជ្យឡើយ

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ លោក ជិន ម៉ាលីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថាសេចក្តីថ្លែងការណ៍របស់ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលទាមទារឲ្យដោះលែង លោក រ៉ុង ឈុន គ្មានឥទ្ធិពលអ្វីលើតុលាការកម្ពុជាដែលជាស្ថាប័នឯករាជ្យនោះឡើយ។ ... Read More »

រដ្ឋមន្ត្រីការបរទេសអាមេរិក ក្រោយបរាជ័យម្ដងរួចហើយ ខ្លួនប្រកាសថានឹងទៅទីស្នាក់ការកណ្តាល UN ដោយផ្ទាល់ ដើម្បីស្វែងរកការពន្យារពេលដាក់ទណ្ឌកម្មលើអ៉ីរ៉ង់

អន្តរជាតិ៖ បើតាមប្រភពពីមន្ត្រីកាទូតរបស់អង្គាការ UN ដកស្រង់ចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធទី១៩ខែសីហា ឆ្នាំ២០២០នេះថា លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ ទី២០ សីហាស្អែកនេះ ... Read More »

ក្រសួងទេសចរណ៍ ក្រើនរំលឹកអនុវត្តវិធានសុវត្ថិភាព ដល់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរ ក្នុងឱកាសឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

ភ្នំពេញ៖ រយៈពេលពីរថ្ងៃនេះ គឺនៅថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងទេសចរណ៍ បានក្រើនរំលឹកសារជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោកទាំងអស់ នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តទាំងអស់ ឱ្យយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំស្របតាមវិធានសុវត្ថិភាពទេសចរណ៍ឲ្យបានខ្ជាប់ខ្ជួនប្រកបដោយស្មារតីទទួលខុសត្រូវ ។ បន្ទាប់ពីប្រជាពលរដ្ឋ កំពុងឈប់សម្រាក ... Read More »

ឃាត់ខ្លួននារីម្នាក់និងដកហូតថ្នាំញៀន៩កញ្ចប់

    ខេត្តកណ្ដាល​៖ នារីម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លាធ្វើការឃាត់ខ្លួន ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងដកហូតថ្នាំញៀនចំនួន៩កញ្ចប់យកមកអធិការដ្ឋាននគរបាលស្រុកចាត់ការតាមច្បាប់។ការបង្ក្រាបនេះបានធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០និងនិង៣០នាទីព្រឹក នៅចំណុចរោងចាំចម្ការស្វាយមិនស្គាល់ម្ចាស់ ស្ថិតក្នុងភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ ... Read More »

យន្តហោះគ្មានមនុស្សបើកពីរគ្រឿងរបស់អាមេរិក ​បុកគ្នាលើដែនអាកាសស៊ីរី

     អន្តរជាតិ៖ យន្តហោះគ្មានមនុស្សបើកពីរគ្រឿងរបស់អាមេរិកឆាបឆេះនៅលើដែនអាកាសប្រទេសស៊ីរី​ ក្រោយការប៉ះទង្គិចគ្នា ពេលកំពុងហោះហើរ​។ តាមសារព័ត៌មាន Military Times បានផ្សាយថា យន្តហោះគ្មានមនុស្សបើកទាំងពីរគ្រឿង​ឆេះខ្ទេចទាំងស្រុង​។ មន្ត្រីក្រសួងការពារជាតិមអាមេរិកមួយរូបដែលមិនបញ្ចេញឈ្មោះបាននិយាយទៅកាន់សារព័ត៌មាន​ Military Times ថា យន្តហោះគ្មានមនុស្សបើកបុកគ្នាលើដែនអាកាសខេត្ត ... Read More »

ក្រោយស្រ្តីជនជាតិវៀតណាម និងកូន នាំគ្នារត់ចេញពីមណ្ឌលចត្តាឡីស័កខេត្តព្រៃវែង មកខេត្តកំពង់ឆ្នាំង, ពេលនេះក្រសួងសុខាភិបាលរកឃើញហើយ ដោយតម្រូវឲ្យធ្វើចត្តាឡីស័កម្តងទៀត

     ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះថា ស្រ្តីជនជាតិវៀតណាមម្នាក់ និងកូនប្រុសអាយុ១៣ ឆ្នាំ កាលពីថ្ងៃទី១៦ ខែសីហា ... Read More »

ភ្ញៀវទេសចរសរុបប្រមាណជាង ២ម៉ឺននាក់ នាំគ្នាសម្រុកទៅលេងខេត្តព្រះវិហារ នាថ្ងៃឈប់សម្រាក

     ខេត្តព្រះវិហារ៖ ក្នុងរយះពេល ២ថ្ងៃ ( ថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ ) នៃការឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខេត្តព្រះវិហារ បានទទួលភ្ញៀវទេសចរសរុបចំនួន ២២,៩០០នាក់ ក្នុងនោះមាន ... Read More »

រដូវភ្លៀង​ធ្លាក់សត្វ​ចង្រិត​ក្នុង​ខេត្ត​ក្រចេះ លក់បានក្នុង​១​គីឡូក្រាម​មាន​តម្លៃ​១២​ម៉ឺន​រៀល នឹងអាចនាំ​ចេញទៅ​ប្រទេស​ថៃ​

​ភ្នំពេញ ​៖ បច្ចុប្បន្ននេះ អាជីវករលក់សត្វ​ចង្រិត​ ក្នុង​ខេត្ត​ក្រចេះ អាចលក់ទៅឲ្យអតិថិជនបានក្នុង​១​គីឡូក្រាម​ ​តម្លៃ​១២​ម៉ឺន​រៀល ដោយចង្រិត​នោះមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ហើយ​សម្បូរ​ភាគ​ច្រើនតែ ​ក្នុង​រដូវវស្សា​ធ្លាក់​ភ្លៀង​សត្វចង្រិត​ទាំងនោះចាប់​ផ្តើម​ចេញ​រកស៊ី​នា​ពេល​រាត្រី​ ដោយមិន​មែនជាចង្រិតចិញ្ចឹម​របស់​ប្រជាពលរដ្ឋ​នោះឡើយ​ គឺជាក់ស្ដែងនៅក្នុង​ខែ ​វិច្ឆិកា , ខែធ្នូ​ ... Read More »

ប៉ូលិសប្រេស៊ីលបំផ្លាញបណ្តាញជួញដូរគ្រឿងញៀន​ទ្រង់ទ្រាយធំបំផុតលើពិភពលោក

     អន្តរជាតិ៖ ប៉ូលិសប្រេស៊ីល​បានឲ្យដឹងថា មានមនុស្ស ៥០នាក់ត្រូវបានចាប់ខ្លួន​ ដោយដកហូតបានគ្រឿងញៀន កូកាអ៊ីនរហូតដល់ទៅ​១១តោន ​និង​យន្តហោះ​៧គ្រឿង ឧទ្ធម្ភាគចក្រ៥គ្រឿង រថយន្តដឹកទំនិញ​៤២គ្រឿង​ ពាក់ព័ន្ធបណ្តាញ ជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំបំផុត​ទៅកាន់អឺរ៉ុប​។ ប៉ូលិសប្រេស៊ីល​នៅថ្ងៃទី ១៨​ខែសីហា បានប្រកាសថា ... Read More »

ពុំមានព្រះសង្ឃនៅវត្តប្រាសាទ នាងខ្មៅកើតជំងឺកូវីដ-១៩ទេ គ្រាន់តែជាជំងឺផ្តាសាយធម្មតាប៉ុណ្ណោះ

    ខេត្តតាកែវ៖  បើតាមការបញ្ជាក់ពីព្រះតេជគុណ ជួន កក្កដា ចៅអធិការ​វត្ត ប្រាសាទនាងខ្មៅបានឲ្យដឹងថា កាលពីរាត្រីថ្ងៃអង្គារទី១៨ ខែសីហា  ឆ្នាំ២០២០ ក្រសួងសុខាភិបាលបាន​ចុះ​​យក​កំហាក​ព្រះសង្ឃ​ចំនួន៣៤ អង្គ នៅវត្តប្រាសាទ នាងខ្មៅ ... Read More »

គេនាំគ្នាដើរស្ងាត់ភូមិ ស្រាប់តែបបួលគ្នាមកសេពគ្រឿងញៀន ត្រូវសមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ព្រែក​អញ្ចាញ​ ឃាត់​ខ្លួន​

ខេត្តកណ្តាល​៖​ ជនសង្ស័យ​ពីរ​នាក់ កំពុងតែនាំគ្នាសេពគ្រឿងញៀនយ៉ាងសប្បាយក្នុងភូមិ ស្រាប់តែ​ត្រូវ​កម្លាំងសមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ព្រែក​អញ្ចាញ​ ប្រទះឃើញក៏ឃាត់​ខ្លួនជាក់ស្តែង ​រួម​ជាមួយ​ថ្នាំ​ញៀន​ និង​វត្ថុ​តាង​មួយ​ចំនួន​ ។ ករណីឃាត់ខ្លួនករណីគ្រឿងញៀនខាងលើនេះ បានធ្វើឡេីង​នៅ​ថ្ងៃទី១​៨​ ខែសីហា​ ឆ្នាំ​២០២០​ វេលា​ម៉ោង២១និង៣០នាទី​នៅចំណុច​ភូមិ​ព្រែក​ថ្មី​ឃុំ​ព្រែក​អញ្ចាញ​ស្រុក​មុខ​កំពូល​ខេត្ត​កណ្ដាល​ ។ ​លោក​ ... Read More »

រថយន្តពណ៌ត្រេអុីបុកម៉ូតូឆ្លងផ្លូវស្លាប់ម្នាក់ តៃកុងរថយន្តចុះរត់គេចខ្លួនបាត់

      ខេត្តក្រចេះ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តពណ៌ត្រេអុីមួយគ្រឿងបើកបុកពេញទំហឹង ហើយអ្នកបើកបររត់គេចខ្លួនបាត់ភ្លាមៗដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូបណ្តាលឱ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗនោះបានកើតឡើងនៅវេលាម៉ោង៧៖៣០ថ្ងៃទី ១៨​ ខែ​ សីហា​ ឆ្នាំ​ ២០២០​ត្រង់ចំណុចផ្លូវជាតិលេខ៧៦ ស្នួល-កែវសីមា ចន្លោះបង្គោលគីឡូម៉ែត្រលេខ​ ៤៦-៤៧​ ... Read More »

ក្រុមប្រតិបត្តិការរុករកនិងសង្គ្រោះ៧១១ ដឹកនាំកម្លាំងចុះបាញ់ថ្នាំសម្លាប់មេរោគការពារកូវីដ-១៩ នៅតាមទីតាំងផ្សារសំខាន់ៗចំនួន២៥កន្លែង ក្នុងរាជធានីភ្នំពេញ

   ភ្នំពេញ៖ ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ កងពលតូចលេខ៧០ ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងដោយបានការសម្របសម្រួលពីអាជ្ញាធរសាលារាជធានីភ្នំពេញ បន្តចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅតាមបណ្តាផ្សារទីសាធារណៈ ... Read More »

ថ្ងៃទី២! ភ្ញៀវទេសចរសម្រុកមកលេងខេត្តរតនគិរី ជាង២ម៉ឺននាក់ ខណៈសេវាកម្មស្នាក់នៅ១.១២៩បន្ទប់ពេញទាំងអស់

     ខេត្តរតនគិរី៖ នៅថ្ងៃទី១៨ ខែសីហាម្សិលមុិញនេះ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ អះអាងថា រយៈពេល២ថ្ងៃ(១៧-១៨ សីហា ឆ្នាំ២០២០) នាឱកាសឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំថ្មីនេះ មានភ្ញៀវទេសចរសម្រុកមកលេងខេត្តរតនគិរីមានចំនួន២២.៥០២នាក់ ... Read More »

រឿងព្រេងខ្មែរ÷ រឿង សត្វ​ក្អែក​ការ​កូន

 សេចក្ដីដំណាលថាមាន​ស្ដេច​ក្អែក​មួយ នៅ​អា​ស្រ័យ​លើ​ចុង​ត្នោត​យ៉ាង​ខ្ពស់ ។ ថ្ងៃ​មួយ​ក្អែក​នេះ ក៏​បាន​ប្រុង​រៀប​ចំ​ការ​កូន ឲ្យ​មាន​គូរ​ស្រករ ។ ស្ដេច​ក្អែក​ក៏​ចាត់​ឲ្យ​ពួក​ពល​ខ្លះ​ហើរ​ហៅ​ភ្ញៀវ​សត្វ​ទាំង​អស់ មក​ស៊ី​ការ ចាត់​ពល​ខ្លះ​ទៀត ឲ្យ​ហើរ​រក​ចំណី ផ្លែ​ឈើ ស្រូវ​អង្ករ ត្រី សាច់​គ្រប់​មុខ​ទាំង​អស់ ... Read More »

ស្រវឹងស្រាឡើងធ្វើដំបូលផ្ទះរអិលជើងធ្លាក់ដល់ដីស្លាប់យ៉ាងអាណោចអាធ័ម

    ខេត្តកំពង់ធំ៖បុរសម្នាក់បានរអិលជើងធ្លាក់ពីលើដំបូលផ្ទះកំពុងសាងសង់បណ្តាលឲ្យបាត់បង់ ជីវិតយ៉ាងអាណោចអាធ័មគ្រាដែលស្រវឹងស្រាហើយឡើងធ្វើដំបូលផ្ទះឲ្យគេ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០វេលាម៉ោង២និង៣០នាទីនៅ ភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សមត្ថកិច្ចនគរបាលស្រុកសន្ទុកបានឲ្យដឹងថាជនរងគ្រោះឈ្មោះ លាង អ៊ន ភេទប្រុស ... Read More »

សង្ស័យទុស្សេខ្សែភ្លើងក្លាយជាអគ្គិភ័យបំផ្លាញផ្ទះឈើ១ខ្នង

ខេត្តសៀមរាប៖អគ្គិភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នងទាំងស្រុង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង២រសៀលហើយបាន រលត់ទៅវិញនៅវេលាម៉ោង ៤និង៣០ នាទីរសៀល នៅក្រុមទី០២ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឃុន ម៉ៅ ... Read More »

មេដឹកនាំហុងកុង មិន​ខ្វាយខ្វល់​ពី​ទណ្ឌកម្ម​របស់​អាមេរិក

អន្តរជាតិ៖ នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះលោកស្រី ការីឡាំ មេដឹកនាំ​ហុងកុង បានប្រកាសថា ខ្លួនមិន​ខ្វាយខ្វល់​ពី​ទណ្ឌកម្ម​របស់​អាមេរិក ដែល​បានដាក់​មកលើ​លោកស្រី ។ ប៉ុន្តែ​ហុងកុង នឹងដាក់​ពាក្យបណ្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ (WTO) ជុំវិញ​បញ្ហា​អាមេរិក​ចង់​ដាក់​ទំនិញ​របស់​ហុងកុង ជា​ទំនិញ​របស់​ចិន ... Read More »

ឃេីញម៉ូតូគេទុកចោលក៏ទៅលួច​ ស្រាប់តែជាប់ខ្នោះម្នាក់​ រត់គេចខ្លួនម្នាក់

     ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់​ ក្នុងចំណោមបក្សពួក២នាក់​ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍និរោធ​ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ឃាត់ខ្លួន ពាក់ព័ន្ធ​​ករណី លួចម៉ូតូ កាលពីវេលា​ម៉ោង១៧និង៣០នាទីល្ងាច​ ថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ​២០២០​ នៅដីឡូត៍គ្មានលេខ ... Read More »

កីឡាករFabio Jakobsenអរគុណដល់គ្រូពេទ្យដែលបានជួយសង្រ្គោះជីវិតខ្លួន

​កីឡាករប្រណាំងកង់Fabio Jakobsenបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យដែលបានខិតខំជួយសង្រ្គោះជីវិតរបស់គាត់ក្រោយពេលជួបគ្រោះថ្នាក់យ៉ាងរន្ធត់នៅក្នុងកម្មវិធីប្រណាំងកង់Tour of Poland។ ​កីឡាករសញ្ជាតិហុល្លង់រូបនេះបានប៉ះទង្គិចគ្នាជាមួយនឹងគូប្រជែងDylan Groenewegen ធ្វើឲ្យរូបគេខ្ទាតទៅប៉ះនឹងរបងតាមផ្លូវប្រណាំងបណ្តាលឲ្យសន្លប់បាត់បង់ស្មារតី ហើយរូបគេរងរបួសធ្ងន់ធ្ងររហូតដល់ត្រូវការវះកាត់លើផ្ទៃមុខទៀតផង។ ​ម្ចាស់ជើងឯកប្រណាំងកង់ជម្រើសជាតិវ័យ២៣ឆ្នាំនេះក៏បានថ្លែងប្រាប់អ្នកសារពត័មានថា “លោកគ្រូពេទ្យ និងគិលានុបដ្ឋាយកាបានជួយសង្គ្រោះជីវិតរបស់ខ្ញុំដែលជាគុណបំណាច់យ៉ាងធំធេងដែលខ្ញុំត្រូវតែដឹងគុណរហូត។ វាពិតជារឿងដ៏ពិបាកខ្លាំងណាស់សម្រាប់ខ្ញុំពេលនៅក្នុងបន្ទប់សង្គ្រោះICUដែលជាពេលខ្ញុំគិតថានឹងគ្មានជីវិតរស់នៅឡើយ។” ​Jakobsen បានបន្ថែមទៀតថា គាត់នៅតែត្រូវការវះកាត់បន្ថែមទៀតលើមុខរបួសលើផ្ទៃមុខរបស់គាត់ហើយត្រូវការពេលវេលាជាច្រើនទៀតដើម្បីព្យាបាលឲ្យសះស្បើយ៕ដោយ៖ភារៈ Read More »

មិត្តស្រីរបស់Cristiano Ronaldo បង្ហោះសារមួយឃ្លាធ្វើឲ្យអ្នកគាំទ្រច្រណែន

​តារាបង្ហាញម៉ូត Georgina Rodriguez ដែលជាមិត្តស្រី របស់កីឡាករ Cristiano Ronaldo បានបង្ហាញរូបភាពដ៏ផ្អែមល្ហែម របស់ពួកគេនៅក្នុងដំណើរកំសាន្តលើទូកដ៏ធំដែលមានតម្លៃរហូតដល់ទៅ5,5លានផោនក្នុងថ្ងៃសម្រាករបស់ពួកគេទាំងពីរ។ ​រូបភាពដែលបានបង្ហាញពីការអោបថើបរបស់កីឡាករវ័យ៣៥ឆ្នាំCristiano Ronaldo​ ជាមួយនឹងមិត្តស្រីនេះ វាបានធ្វើឲ្យអ្នកគាំទ្ររបស់ពួករំភើបនឹងរីករាយជំនួសអមជាមួយនឹងទេសភាពពេលថ្ងៃលិចដ៏សែនរ៉ូម៉ែនទិច។ ​ប៉ុន្តែនាង Georgina ... Read More »

ក្មេងប្រុសដេញទាត្រឡប់មកផ្ទះរអិលជើងធ្លាក់ចូលស្រះទឹកលង់ស្លាប់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសាររាយការណ៍ទៅសមត្ថកិច្ចភ្លាមៗឱ្យមកពិនិត្យសពខណៈដែលពួកគាត់ប្រទះឃើញក្មេងប្រុសម្នាក់ស្លាប់ក្នុងស្រះទឹកខាងក្រោយផ្ទះកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី១៨ខែសីហាឆ្នាំ២០២០ស្ថិតនៅចំណុចភូមិត្រពាំងត្រាវ ឃ៉ំញ ស្រុកកំពង់រោទ៍។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងប្រុសខាងលើមានឈ្មោះ គី យ៉ាន អាយុ៧ឆ្នាំ មានទីលំនៅភូមិឃ៉ំកើតហេតុខាងលើ។ តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគាត់ឃើញក្មេងប្រុសខាងលើដើរដេញទាឱ្យត្រឡប់មកផ្ទះវិញដូចសព្វដង ដោយអ្នកភូមិម្នាក់ៗមិនបានចាប់អារម្មណ៍ថានឹងមានរឿងអ្វីកើតឡើងនោះទេ។ក្រោយមកនៅវេលាម៉ោង៤និង១៥នាទីរសៀលទើបមានការភ្ញាក់ផ្អើលប្រទះឃើញសពក្មេងប្រុសនោះអណ្ដែតទឹកនៅក្នុងស្រះទើបរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។ តាមការពិនិត្យសពរបស់សមត្ថកិច្ចនគរបាលជំនាញស្រុកនិងគ្រូពេទ្យបង្អែកស្រុកបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសាររអិលជើងធ្លាក់ចូលស្រះទឹកខាងក្រោយផ្ទះប្រាកដមែន មិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។ សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យទៅក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម ... Read More »

ប្រធានាធិបតីម៉ាលីលាលែងចេញពីតំណែងក្រោយទាហានចាប់ខ្លួន ម៉ាលីធ្លាក់ក្នុងវិបត្តិ

    អន្តរជាតិ៖ប្រទេសតំបន់អាហ្វ្រិកខាងលិច គឺប្រទេសម៉ាលី​ ធ្លាក់នៅក្នុងវិបត្តិកាន់តែខ្លាំង ក្រោយពេលប្រធានាធិបតី ត្រូវកម្លាំងយោធាចាប់ខ្លួន​បង្ខំឲ្យលាលែងចេញពីតំណែង​កាលពីថ្ងៃទី​១៨ខែសីហា​។ ប្រធានាធិបតី ម៉ាលី ​លោក Ibrahim Boubacar Keita បានលាលែងចេញពីតំណែង កាលពីថ្ងៃទី​១៨ខែសីហា​ ... Read More »

រថយន្តមិនចាំម៉ាកបុកម៉ូតូពីក្រោយខ្ទាត​ទៅ​បោក​ក្បាល​នឹង​បង្គោល​ថ្ម​បណ្តាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរបួស

ភ្នំ​ពេ​ញេ ៖ យុវជន​២នាក់បើក​ម៉ូតូឌុប​គ្នា​ដល់​ផ្លូវបំបែក​ជា​បួន​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាកបុក​ពីក្រោយ​​បណ្តាល​ឲ្យ​ខ្ទាត​ទៅ​បោក​ក្បាល​នឹង​បង្គោល​ថ្ម​ស្លាប់​ម្នាក់ របួស​ម្នាក់​។​ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ២រសៀល ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ ២០២០ នៅចំណុច​ផ្លូវ ៥០ ម៉ែត្រ ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ... Read More »

ក្លិបយក្សបារាំងParis St Germainឡើងទៅវគ្គផ្តាច់ព្រ័ត្រChampions Leagueជាលើកដំបូងក្នុងរយះពេល១៦ឆ្នាំចុងក្រោយ

ក្រុមបាល់ទាត់ដ៏ធំរបស់ប្រទេសបារាំង Paris St Germain បានឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រChampions Leagueជាលើកដំបូងក្នុងរយះពេល១៦ឆ្នាំចុងក្រោយ បន្ទាប់ពីបានយកឈ្នះលើក្លិបបាល់ទាត់RB Leipzigដោយលទ្ធផល ៣-០។ ​ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ កីឡាករMarquinhos និងAngel Di Maria រកបានម្នាក់មួយគ្រាប់នៅក្នុងតង់ទីមួយ ជួយឲ្យParis ... Read More »

ដើរឆក់ត្រីតាមវាលស្រែនិងប្រឡាយមិនប្រយ័ត្នឆ្លងចរន្តភ្លើងអាគុយឆក់ស្លាប់ខ្លួនឯង

ខេត្តបាត់ដំបង ៖ បុរសម្នាក់បានស្លាប់នៅលើវាលស្រែ ខណ:បុរសរូបនេះបានយកគ្រឿងសម្ភារអគ្គិសនីទៅឆក់ត្រីនៅតាមប្រឡាយខ្វះការប្រុងប្រយ័ត្តបែរជាឆ្លងចរន្តឆក់ស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃចន្ទ ១៣រោច ខែ ស្រាពណ៌ ឆ្នាំ ជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ... Read More »

ដំណឹងរីករាយ..! ថ្ងៃនេះ មានករណីជាសះស្បើយចំនួន១៣នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី

    ភ្នំពេញ៖ ដំណឹងរីករាយ..! មានករណីជាសះស្បើយចំនួន ១៣នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ។ នេះបើយោងតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។ ... Read More »

ឃាត់ខ្លួនយុវជន២នាក់ក្រោយពីឆក់កាបូបជនជាតិចិនភ្លាមៗ

ខេត្តព្រះសីហនុ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ក្នុងចំណោម៤នាក់ក្នុងបទល្មើសជាក់ស្តែង ករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបស្ពាយ) នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦និង ០០នាទី ត្រង់ចំណុចជិតរង្វង់មូលតោ២ ស្ថិតនៅក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ... Read More »

ចតរថយន្តចូលហូបបាយមួយភ្លែត​ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមកបុកពីក្រោយពេញទំហឹង​បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ​ ៖​ មានបុរសម្នាក់បើករថយន្តដឹកទំនិញធុនធំមួយគ្រឿងមកឈប់អែបចិញ្ចើមផ្លូវដើម្បីចូលហូបបាយមួយភ្លែតស្រាប់តែបុរសម្នាក់ជិះម៉ូតូមកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់​ កាលពីវេលាម៉ោង១៩ និង៣០ នាទីយប់ថ្ងៃទី១៨ ខែសីហាឆ្នាំ ២០២០ ស្ថិតនៅតាមផ្លូវលូបី ជិតបុរីពិភពថ្មី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ​    ... Read More »