ព័ត៌មានទាន់ហេតុការណ៍៖
'

នគរបាលខណ្ឌឫស្សីកែវចុះបង្ក្រាបជាក់ស្តែងករណីបើកល្បែងសុីសងខុសច្បាប់(លេងអាប៉ោង)

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែសីហាឆ្នាំ២០២០ វេលាម៉ោង២១និង៣០នាទីយប់នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវលេខ៩៩ ក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កម្លាំងនគរបាលជំនាញរបស់ខណ្ឌនេះបានចុះស្រាវជ្រាវនិងបង្ក្រាបជាក់ស្តែងករណីអ្នកលេងល្បែងអាប៉ោង ដោយឃាត់ខ្លួនអ្នកញៀនល្បែងនេះបាន៣នាក់មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះយ៉ាន់ ចន្ទ័ណារាជ ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ... Read More »

មន្ត្រីជលផលខេត្តក្រចេះចុះបង្រ្កាបទល្មើសនេសាទខុសច្បាប់នៅសង្កាត់រកាកណ្ដាល និងរឹបអូសបានវត្ថុតាងមួយចំនួនធំ

ខេត្តក្រចេះ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ និងផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយគណៈបញ្ជាការឯកភាពក្រុងក្រចេះ សហគមន៍នេសាទរកាកណ្តាលដឹកនាំដោយលោក សេង ភីណា អភិបាលរងក្រុងក្រចេះ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅបឹងរំលេច ស្ថិតនៅភូមិរកាកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចេះ។ ... Read More »

ព័ត៌មានបឋម៖ក្មេងប្រុសម្នាក់ធ្លាក់លើអគារស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ​៖​ ក្មេងប្រុសជាជនជាតិបរទេសម្នាក់បានធ្លាក់ពីលើអគារស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី០៤​ ខែសីហា​ ឆ្នាំ២០២០​ នៅចំណុចអគារខុនដូរ​ The Penthouse Condo តាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។ តាមប្រភពព័ត៌មានបានឲ្យដឹងថា​ សពក្មេងប្រុសជនរងគ្រោះខាងលើអាយុប្រហែល១០ឆ្នាំជាង​ ... Read More »

លោកស្រី អង់សានស៊ូជី សម្រេចបន្តឈរឈ្មោះបោះឆ្នោតអាណត្តិទី ២

មីយ៉ាន់ម៉ា៖ នៅថ្ងៃ ទី​៤ ខែសីហា​ ទីប្រឹក្សាជាតិមីយ៉ាន់ម៉ា លោកស្រី អង់សាន ស៊ូជី​បានប្រកាស​គម្រោង ឈរឈ្មោះបោះឆ្នោតចូលក្នុងសភាអាណត្តិទីពីរ ដែលនឹងធ្វើឡើងក្នុង​ពេលខាងមុខ។ លោកស្រី អង់សានស៊ូជី​ អាយុ​៧៥ឆ្នាំបានទៅចុះឈ្មោះជាបេក្ខភាពសម្រាប់ការបោះឆ្នោតតំណាងរាស្ត្រ ដែលត្រូវធ្វើឡើងនៅថ្ងៃទី​៩ខែវិច្ឆិកា។ នៅក្នុងការបោះឆ្នោត​កាលពីឆ្នាំ​២០១៥​គណបក្សរបស់លោកស្រី ទទួលបានជ័យជម្នះខ្ពស់បំផុត ... Read More »

អ្នកបំពានច្បាប់ចត្តាឡីស័កនៅរដុ្ឋវិចទ័ររៀ ត្រូវផាកពិន័យ២ម៉ឺនដុល្លារ អូស្ត្រាលី

អូស្រ្តាលី៖ រដ្ឋវិចទ័ររៀ មានពលរដ្ឋច្រើនលំដាប់ទីពីរនៅអូស្ត្រាលី នៅថ្ងៃទី ៤ ខែសីហានេះ​បាន​ប្រកាសថា បុគ្គលណាបំពានច្បាប់ចត្តាឡីស័ក​នឹងត្រូវផាកពិន័យជាទឹកប្រាក់រហូតដល់ទៅ​២ម៉ឺនដុល្លារអូស្ត្រាលី​ ។ សារព័ត៌មានរ៉យទ័រ​បានផ្សាយថា រដ្ឋវិចទ័ររៀ បានទទួលកម្លាំងយោធា​៥០០នាក់ទៀតដែលរដ្ឋាភិបាលបានបញ្ជូនមកដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩។ នៅដើមសប្តាហ៍នេះ រដ្ឋវិចទ័ររៀបានអនុម័តច្បាប់​បម្រាមនៅពេលយប់​ ដោយរឹតបន្តឹងការធ្វើដំណើរ​ចុះឡើងរបស់ពលរដ្ឋ។ ក្នុងចំណោមអ្នកឆ្លងកូវីដ​-១៩​ មានដល់ទៅ​១ភាគ៣មិនព្រមកាត់ផ្តាច់នៅក្នុងផ្ទះដោយខ្លួនឯង ... Read More »

ពពុះសណ្ដែក មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) ត្រូវបានមន្ត្រីសាខា ក.ប.ប ខេត្តសឹ្ទងត្រែង រកឃើញ និងដកហូត

ខេត្តសឹ្ទងត្រែង៖ នៅថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប ខេត្តសឹ្ទងត្រែង ដោយមានការសហការពីមន្ត្រីជំនាញមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ... Read More »

ហ្វីលីពីនដាក់ពង្រាយកម្លាំងប៉ូលិស ទាហានតាមដានពលរដ្ឋអនុវត្តច្បាប់បម្រាមគោចរ

ប្រទេសហ្វីលីពីន៖ តាមច្បាប់​បម្រាមថ្មីដើម្បីទប់ស្កាត់ការឆ្លងកូវីដ​​-១៩ រដ្ឋាភិបាលហ្វីលីពីនបានសម្រេចឲ្យផ្អាករាល់សេវាកម្មដឹកជញ្ជូន​សាធារណៈ ហើយភោជនីយដ្ឋានបានត្រឹមតែ​ដឹកជញ្ជូនអាហារ​ទៅតាមផ្ទះតែប៉ុណ្ណោះ។ ចំណែក ហាងកាត់សក់ កែសម្ផស្ស…ត្រូវបិទទ្វារ​។ កម្លាំងប៉ូលិសនិងទាហាន ហ្វីលីពីន​បានដាក់ពង្រាយនៅទីក្រុងម៉ានីល​ដើម្បីត្រួតពិនិត្យ​ការអនុវតច្បាប់បិទទីក្រុង​ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-​១៩​ តាមការអំពាវនាវរបស់ក្រុមគ្រូពេទ្យ ក្រោយមានអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មាន​។ ទីក្រុងម៉ានីល ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចជាតិ​​ និងជាទីកន្លែងរស់នៅរបស់ពលរដ្ឋជាង​២៨លាននាក់ ស្មើ​១ភាគ​៤នៃពលរដ្ឋសរុប។ ច្បាប់បិទទីក្រុងជាថ្មី ... Read More »

ក្មេងម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ខណៈដែលនាំគ្នារុញទ្វាររបងលេង​ទៅមកៗធ្វើឲ្យផុតគន្លឹះខ្ទាស់ រលំទ្វារដែកសង្កត់

ខេត្តកណ្តាល៖ ដោយសារតែការធ្វេសប្រហែស បណ្ដាលឲ្យក្មេងប្រុសម្នាក់អាយុ០៩ឆ្នាំបានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាន់ពីទ្វារដែកផ្ទះរលំសង្កត់ពីលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៥ និង៤០នាទីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅផ្ទះឈ្មោះ ឆោម​ ឈាង ភេទប្រុសអាយុ៥១ឆ្នាំ មានប្រពន្ធឈ្មោះ​យាវ​ គី​ ... Read More »

រដ្ឋបាលខេត្តស្ទឹងត្រែងបង្កើតផ្សារចុងសប្តាហ៍ដើម្បីបើកឱកាសឲ្យកសិករលក់ផលិតផល

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែងបង្កើតឲ្យមានទីផ្សារកសិផលរៀងរាល់ចុងសប្តាហ៍ ដើម្បីផ្តល់ឱកាសជូនកសិករ អាចលក់ដូរបន្លែផ្លែឈើសរីរាង្គគ្មានសារធាតុគីមីដែលមិនបង្កផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ បើតាម លោក អ៊ុន សុខា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានបញ្ជាក់ថា៖ការបង្កើតឲ្យមានផ្សារកសិផលនៅរៀងរាល់ចុងសប្តាហ៍តាមជួរមាត់ទន្លេនេះជាយន្តការមួយជួយដល់កសិករនៅតាមបណ្តា ភូមិឃុំទីជនបទ ដែលពួកគាត់ផលិតបន្លែបង្ការបានអាចយកមកលក់នៅទីផ្សារនេះ។ លោកបន្តថា៖ បន្លែផ្លែឈើធម្មជាតិដែលកសិកម្មយកមកលក់នៅផ្សារចុងសប្តាហ៍នេះ គឺមិនតម្រូវឱ្យបង់ប្រាក់ ថ្លៃឈ្នួលតូបទេ ... Read More »

ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិជាការងាររួមដើម្បីនិរន្តរភាពបរិស្ថាននិងធនធានធម្មជាតិ

ភ្នំពេញ៖ លោក សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថាការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ជាការងាររួមរបស់យើងទាំងអស់គ្នា ដែលត្រូវទទួលខុសត្រូវដើម្បីនិរន្តរភាពបរិស្ថាននិងធនធានធម្មជាតិ។ នេះ ជាប្រសាសន៍លើកឡើង របស់លោករដ្ឋមន្រ្តី នៅរសៀលថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ... Read More »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងរបស់ប្រធានសាលាដំបូងខេត្តព្រៃវែង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ជា សុមេធី ... Read More »

ដីតំបន់ការពារធម្មជាតិ ត្រូវបាន រដ្ឋបាលខេត្តកោះកុងបដិសេធមិនទទួលស្គាល់ការលក់-ទិញដីធ្លី

ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានប្រកាសបដិសេធមិនទទួលស្គាល់ការ លក់-ទិញដីធ្លី ដែលស្ថិតតំបន់ការពារធម្មជាតិ ដោយអះអាងថា ជាការទន្រ្ទាន់ខុសច្បាប់។ រដ្ឋបាលខេត្តកោះកុងបញ្ជាក់ថា ការទិញ-លក់ដីធ្លីដោយមិនមានការចូលរួមចុះពិនិត្យ វាស់វែងត្រឹមត្រូវ របស់មន្ត្រីពាក់ព័ន្ធ និងមន្ត្រីភូមិបាល នៃរដ្ឋបាលក្រុង ស្រុកដោយគ្រាន់តែផ្តិតមេដៃរវាងអ្នកលក់ និងអ្នកទិញ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃ៥ខែសីហា២០២០ស្អែកនេះ ជាខួបកំណើតគម្រប់៦៨ ឈានចូល៦៩ឆ្នាំរបស់ខ្ញុំ(៥សីហា១៩៥២-៥សីហា២០២០)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមអរគុណបងប្អូនដែលបានជូនពរខ្ញុំ ទោះបីខុសឆ្នាំក៏ដោយព្រោះខ្ញុំមានថ្ងៃ កំណើតដល់ទៅពីរ ១.ថ្ងៃ៤មេសា១៩៥១ ដែលខ្ញុំបានបកស្រាយម្តងរួចហើយ គឺថ្ងៃ៤មេសាយកថ្ងៃចូលបំរើ កងទ័ពតាមការអំពាវនាវ របស់សម្តេចឪសម្តេចព្រះនរោតម្តសីហនឆ្នាំ១៩៧០។ សម្តេចបន្តថា៖ ... Read More »

រថយន្តហ៊ីយ៉ាន់ដាយបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ

កំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងរវាងរថយន្តនិងម៉ូតូ កាលពីវេលាម៉ោងជាង២យប់ឈានចូលថ្ងៃទី៤ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩១-៩២ ក្នុងភូមិទី២ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។ មន្រ្តីប៉ូលិសចរាចរណ៍ក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ... Read More »

ជនជាតិចិនដែលត្រូវគេចាប់ជំរិតម្នាក់ កាន់កាំភ្លើងរត់ពេញផ្លូវត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញ ៖ ជនជាតិចិនដែលត្រូគេចាប់ជំរិតម្នាក់បានខំព្យាយាមរើបម្រះដោយដណ្តើមបានកាំភ្លើងខ្លី១ដើមពីក្រុមជនសង្ស័យ ហើយរត់កាន់កាំភ្លើងត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនយកមកសួរនាំកាលពីវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តាយផ្លូវលេខ២០០ កែងផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចខណ្ឌដូនពេញបានឲ្យដឹងថា កាំភ្លើងខ្លីដែលជនជាតិចិនកាន់ជាប់នឹងដៃនោះមិនស្គាល់ម៉ាកទេដោយភ្លាមនោះកម្លាំងបាននាំខ្លួនជនជាតិចិនខាងលើនេះមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ។   ក្រោយពីបានធ្វើការសាកសួរបំភ្លឺរួចមកជនជាតិចិនបានប្រាប់ថា ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនបុរសម្នាក់ករណីគាស់ផ្ទះលួចយកសម្ភារ

    ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនបុរសម្នាក់ករណីលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយលួចយកសម្ភារ)ត្រង់ចំណុចផ្លូវលេខ៧០ ភូមិបាក់ទូក សង្កាត់ ទួលសង្កែ១ នៅវេលាម៉ោង១២៖៣០នាទី រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ។ លោកហ៊ាង ថារ៉េត ... Read More »

កម្លាំងជំនាញស្ទាក់ចាប់រថយន្តសាំយ៉ុងដឹកឈើគ្រឿងផ្ទះយកទៅចាត់ការតាមច្បាប់

ខេត្តក្រចេះ៖  រថយន្ថសាំយ៉ុងមួយគ្រឿងដឹកឈើគ្រឿងផ្ទះគ្មានច្បាប់អនុញ្ញាតត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើអូរគ្រៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសំបូរ ខេត្តក្រចេះស្ទាក់បង្ក្រាបរឹបអូសយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ព្រៃឈើ ។ ការបង្ក្រាបរថយន្តដឹកឈើគ្រឿងផ្ទះនោះកម្លាំងជំនាញបានធ្វើឡើងកាលពីវេលាម៉ោង១២៖៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ត្រង់ចំណុចភូមិអូរគ្រៀង ស្រុកសំបូរ ខេត្ដក្រចេះ។ ប្រភពបានឱ្យដឹងថា ក្នុងពេលបង្ក្រាបនោះព្រូនិងអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់បន្ទាប់ពីកម្លាំងសមត្ថកិច្ចដេញតាមចាប់បាននោះ ដោយទុកឡានចោលនិងវត្ថុតាងឈើពេញព្រៀបលើរថយន្ត។ វត្ថុតាងត្ត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីកសាងសំណុំរឿងចាត់បន្តតាមនីតិវិធីច្បាប់ព្រៃឈើ ... Read More »

សង្ស័យអន់ចិត្តប្រពន្ធហាមមិនឲ្យផឹកស្រាបុរសជាប្តីចង​.ក​សម្លាប់ខ្លួនចោលប្រពន្ធកូនឲ្យនៅកំព្រា

ភ្នំពេញ​៖​ បុរសម្នាក់បានយកខ្សែអង្រឹងមកចង​កសម្លាប់ខ្លួនជាប់នឹងចម្រឹងបង្អួចស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី​ ៤​ ខែសីហា​  ឆ្នាំ​២០២០​ នៅផ្ទះរបស់ខ្លួនក្នុងភូមិត្រពាំងអញ្ចាញ៦​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​។  ជនរងគ្រោះឈ្មោះពៅ​ កុសល​ ភេទប្រុសអាយុ៥៤ឆ្នាំ​ មានប្រពន្ធឈ្មោះកែ​ ណារី​ អាយុ៥២ឆ្នាំ​ ... Read More »

លោកត្រាំ ក្រុមហ៊ុន TikTok មានជម្រើសពីរត្រឹមថ្ងៃទី ១៥ ខែកញ្ញាខាងមុខនេះ គឺត្រូវបិទ និងលក់ទៅឲ្យក្រុមហ៊ុន Microsoft ឬ ក្រុមហ៊ុនអាមេរិកផ្សេងទៀត

អន្តរជាតិ៖ ខណៈដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកមានការព្រួយបារម្ភថា បណ្ដាញសង្គមដែលគ្រប់គ្រងដោយជនជាតិចិន អាចទាញយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អាមេរិក ។ លោកប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា លោកនឹងហាមឃាត់កម្មវិធីចែករំលែកវីដេអូ TikTok នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ លុះត្រាតែក្រុមហ៊ុននេះលក់ទៅឲ្យក្រុមហ៊ុន ... Read More »

អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុប្រើប្រាស់អូប័រល្បឿនលឿនទៅរំដោះអ្នកទេសចរ

ខេត្តព្រះសីហនុ៖នៅរសៀលថ្ងៃទី០៤ខែសីហាឆ្នាំ២០២០នេះ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុប្រើប្រាស់អូប័រល្បឿនលឿននិងមានសុវត្ថិភាព សហការពីវិស័យឯកជន ដឹករំដោះអ្នកទេសចរណ៏ ជាង៦០០នាក់ ដែលជាប់គាំងនៅលើកោះរ៉ុង បានត្រឡប់មកដីគោក ក្រុងព្រះសីហនុវិញ ក្រោយឃើញចន្លោះពេលធាតុអាកាសធូរស្រាលបន្តិច។ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះព្រះសីហនុ អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ លើលោកយើងនេះគ្មានកាសែតណាមួយ ដែលឯករាជ្យនោះទេ

ភ្នំពេញ៖ លើពិភពលោកយើងនេះគ្មានកាសែតណាមួយដែលឯករាជ្យ១០០%នោះទេ.. ហើយក៏មិនមានអ្នកសារព័ត៌មានណាដើរហួសបន្ទាត់និពន្ធនាយកដែរ។ នេះជាប្រសាសន៍របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នៅក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិការពិភាក្សាវាយតម្លៃសកម្មភាព ស្ដីពីសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្ដឆ្នាំ២០២០ របស់ក្រសួង ... Read More »

លោកស្រី យក់ សម្បត្តិ៖ ការតម្កល់ប្រាក់សម្រាប់ជនបរទេសចូលកម្ពុជា ត្រូវបន្ថយពី៣ពាន់ដុល្លារមកត្រឹម២ពាន់ដុល្លារវិញ

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ទើបសម្រេចគោលការណ៍ថ្មី ដោយសម្រេចបន្ថយចំនួនប្រាក់តម្កល់សម្រាប់ជនបរទេសដែលចូលមកកម្ពុជា ដែលធ្លាប់តែអនុវត្តន៍ចំនួន៣ពាន់ដុល្លារក្នុងម្នាក់ ត្រូវបានសម្រួលថ្មីត្រឹមតែ២ពាន់ដុល្លារក្នុងម្នាក់វិញ ក្រៅពីបន្ថយចំនួនប្រាក់តម្កល់នេះ ... Read More »

កូរ៉េខាងត្បូង ៖ កូរ៉េខាងជើងបើកទំនប់ទឹកព្រំដែនដោយមិនផ្តល់ព័ត៌មានជាមុន

អន្តរជាតិ៖ មន្ត្រីឯកភាពជាតិកូរ៉េខាងត្បូងបានប្រកាសថា ចាប់តាំងពីខែកក្កដា មកដល់ថ្ងៃទី​៣ ខែសីហា​​កូរ៉េខាងជើងបានបើកទំនប់ទឹក​ដល់ទៅ​៣លើកដោយមិនបានផ្តល់ព័ត៌មានមកដល់ភាគីកូរ៉េខាងត្បូង ដែលស្ថិតនៅវាលទំនាបងាយរងគ្រោះដោយទឹកជំនន់នោះឡើយ។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយនៅថ្ងៃទី​៤ ខែសីហាថា​ កូរ៉េខាងជើងបានបន្តបើកទំនប់នៅដើមសប្តាហ៍នេះដោយមិនបានផ្តល់ព័ត៌មានឲ្យភាគីកូរ៉េខាងត្បូងបានដឹងនោះឡើយ​ ដែលជាការបំពានលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ​។ កាលពីថ្ងៃទី ៣ ខែសីហា កូរ៉េខាងជើង បានសម្រេចបើកទ្វារទំនប់ទឹក Hwanggang ... Read More »

ទីក្រុងប៉េកាំងនឹងតបតវិញប្រសិនបើទីក្រុងវ៉ាស៊ីនតោនបង្ខំឲ្យអ្នកសារព័ត៌មានចិន​ចាកចេញពីអាមេរិក

អន្តរជាតិ៖រដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានថា​ខ្លួននឹងតបតវិញប្រសិនបើ អ្នកសារព័ត៌មានចិនបំពេញការងារនៅអាមេរិក ត្រូវបានបង្ខំឲ្យចាកចេញពីអាមេរិកនោះ ។ ការព្រមានខាងលើរបស់ចិន ក្រោយពេលអាមេរិករឹតត្បិតចំពោះអ្នកសារព័ត៌មានចិន​មកពីប្រព័ន្ធផ្សព្វផ្សាយធំៗចំនួន​៤​របស់ចិន។ នៅលើបណ្តាញសង្គមTwitter នាថ្ងៃទី​៤ ខែសីហា និពន្ធនាយកកាសែត Global Times លោក Hu Xijinបានបញ្ជាក់ថា ... Read More »

រោងភាពយន្តនៅភ្នំពេញគ្រោងបើកឲ្យដំណើរការឡើងវិញនៅក្នុងខែសីហានេះ

   ភ្នំពេញ៖ទីបំផុតរោងភាពយន្តទំនើបនានានៅភ្នំពេញគ្រោងនឹងបើកដាក់ឲ្យដំណើរការចាក់បញ្ចាំងឡើងវិញនៅក្នុងអំឡុងខែសីហានេះ។ ការបញ្ជាក់នេះបន្ទាប់ពីក្រុមការងារចម្រុះ រួមមាន នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីនិងមន្ទីរសុខាភិបាលរាជធានី បានចុះត្រួតពិនិត្យពីវិធានការបង្ការទប់ស្កាត់ការចម្លងវីរុសកូវីដ–១៩ នៅតាមរោងភាពយន្តមួយចំនួន។ ចាត់ទុកថាជាដំណឹងល្អសម្រាប់ផលិតករ និងអ្នកនិយមទស្សនាភាពយន្តនៅតាមបណ្តា រោងភាពយន្តទំនើបនៅភ្នំពេញ។ ក្រុមការងារចម្រុះ រួមមាន ... Read More »

ម៉ូតូសណ្ដោងរ៉ឺម៉កបុកជាមួយម៉ូតូអ៊ែរប្ល៊ែដស្លាប់១នាក់របួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយម៉ូតូបុកជាមួយរុឺម៉កម៉ូតូដឹកបន្លែពេញមួយទំហឹងបណ្ដាលឱ្យបុរសជនជាតិវៀតណាមម្នាក់ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែក៣នាក់ទៀតរងរបួសធ្ងន់និងស្រាល ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅលើកំណាត់ផ្លូវលេខ២៧១ ភូមិ ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។  សពជនរងគ្រោះមានឈ្មោះ ប៉ាក់ ... Read More »

រដ្ឋាភិបាល​បារាំង ​តម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស​នៅតាម​ទីសាធារណៈ​បិទ​ជិត​ បើអ្នក​បំពាន​វិធានការ​នេះ​ត្រូវ​រង​ពិន័យ​១៣៥​អឺរ៉ូ​

អន្តរជាតិ៖ រដ្ឋាភិបាល​បារាំង បានប្រកាសថា ​ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩រលក​ទី​ពីរ គឺតម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស​នៅតាម​ទីសាធារណៈ​បិទ​ជិត​ ហើយប្រសិនបើអ្នក​ណាបំពាន​វិធានការ​នេះ​ត្រូវ​រង​ពិន័យ​១៣៥​អឺរ៉ូ​។ បន្ថែមពីនេះបារាំងបញ្ជាក់ថា មិនត្រឹមតែទីសាធារណៈ​នោះទេដូចជា​ហាង​ទំនិញមជ្ឈមណ្ឌល​ពាណិជ្ជកម្ម ស្ថាប័ន​រដ្ឋបាល ធនាគារ  ផ្សារ ក៏ដូចជា​ក្នុង​បន្ទប់​ប្រជុំ រោងកុន និង​ដំណើរ​តាម​មធ្យោបាយ​សាធារណៈ​ផងដែរ​។    ... Read More »

ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០​ ក្រោមប្រធានបទ ” លុបបំបាត់គ្រឿងញៀនត្រូវផ្តើមចេញពីយើងទាំងអស់គ្នា ”

ខេត្តស្វាយរៀង៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០​ ក្រោមប្រធានបទ «លុបបំបាត់គ្រឿងញៀនត្រូវផ្តើមចេញពីយើងទាំងអស់គ្នា» និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀនតាមអំណាចសាលក្រម សាលដឺកា និងសេចក្តីសម្រេចរបស់សាលាដំបូងចំនួន៤ខេត្ត រួមមានខេត្តស្វាយរៀង ព្រៃវែង ... Read More »

ស្រណោះសម្តីក្មេងស្រីអនីតិជន ម៉ែអើយ​! ប្តឹង​គេ​ឱ្យ​ចាប់​ប៉ា​ទៅ កូន​ទ្រាំ​លែង​បាន​ហើយ​!

ខេត្តបន្ទាយមានជ័យ ៖ បើទោះជារឿងនេះរំលងទៅច្រើនថ្ងៃខណ:កម្លាំងនគរបាលចាប់ខ្លួនបុរសជាឪពុកដ៏គម្រក់ម្នាក់ដែលចាប់រំលោភកូនស្រី២នាក់ច្រើនដងយកទៅដាក់គុកហើយក្តី តែគេនៅស្រណោះសម្តីដង្ហោយរបស់កូនស្រីថា ម៉ែអើយ​! ប្តឹង​គេ​ឱ្យ​ចាប់​ប៉ា​ទៅ កូន​ទ្រាំ​លែង​បាន​ហើយ​ ។ មន្រ្តីនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា បុរស​ជា​ឪពុក​ម្នាក់​ត្រូវ​បាន​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​តាម​ដងផ្លូវ​នៅ​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងមកនេះក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ថា បាន​បំពាន​សេពសន្ថវៈ​លើ​កូន ស្រីជាអនីតិជន២នាក់ជាច្រើនលើក។ ... Read More »

អាសូរណាស់លោកអើយ! ទារិកាម្នាក់ទើបនិងកើត ត្រូវឪពុកម្តាយចិត្តអប្រិយយកបោះចោលលើគំនរសំរាម ត្រូវពលរដ្ឋប្រទះឃើញយកទៅចិញ្ចឹម

ភ្នំពេញ៖ ប្រជាពលរដ្ឋ និងកម្មករប្រមូលសំរាម បានឮសូរសម្លេងក្មេងយំក៏ដើររកមើល ស្រាប់តែប្រទះឃើញទារិកាម្នាក់ ដែលទើបនឹងកើតថ្មីៗ ខណៈដែលឪពុកម្ដាយចិត្តអប្រិយយកទៅបោះចោលនៅលើគំនរសំរាមជាប់បង្គោលភ្លើងមួយកន្លែង តែសំណាងល្អទារិកានោះនៅមានជីវិតនៅឡើយ ក៏រើសយកទៅរក្សាបីបាច់ថែទាំសុខភាពតែម្ដង ។ ហេតុការណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចគំនរសំរាម ... Read More »