ព័ត៌មានទាន់ហេតុការណ៍៖
'

អាជ្ញាធរក្រុងភ្នំពេញព្រមានថា៖ នឹងបិទអាជីវកម្មខារ៉ាអូខេ និងក្លឹបកម្សាន្តណា ដែលផ្គើនទៅនឹងបម្រាមរបស់រាជរដ្ឋាភិបាល ក្នុងការបើកដំណើរការ ដោយមិនកែសម្រួលទៅជាភោជនីយដ្ឋាន

ភ្នំពេញ៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមនបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេ និងក្លឹបកម្សាន្តណាដែលស្ថិតក្នុងមូលដ្ឋានរបស់ខ្លួន ដែលផ្គើនទៅនឹងបម្រាមរបស់រាជរដ្ឋាភិបាល ក្នុងការបើកដំណើរការដោយមិនកែសម្រួលទៅជាភោជនីយដ្ឋាន ។ ជាក់ស្តែងកាលពីនៅយប់ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០ ... Read More »

អុីរ៉ង់កាត់ទោសប្រហារជីវិត​ពលរដ្ឋ ធ្វើចារកម្មឲ្យ​ CIA អាមេរិក

អន្តរជាតិ៖ នៅថ្ងៃទី​១៤ខែកក្កដា​ក្រសួងយុត្តិធម៌​អុីរ៉ង់​បានប្រកាសថា​ពលរដ្ឋប្រទេសនេះដែលបានធ្វើចារកិច្ចឲ្យក្រុមCIA អាមេរិក នឹងត្រូវប្រហារជីវិត​។ សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី​១៤ខែកក្កដា បានដកស្រង់សម្តីអ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក Gholamhossein Esmaili បានឲ្យដឹងថា ពលរដ្ឋអុីរ៉ង់​ឈ្មោះReza Asgari ដែលជាអតីតបុគ្គលិកក្រសួងការពារជាតិ​ ត្រូវបានកាត់ទោសពីបទលក់ព័ត៌មាន​ស្តីពី​កម្មវិធីកាំជ្រួចមីស៊ីល​​របស់អុីរ៉ង់ ឲ្យ​ ... Read More »

ថៃផ្លាស់ប្តូរលក្ខខណ្ឌសម្រាប់អ្នកដំណើរមកពីបរទេសក្រោយមានអ្នកឆ្លងកូវីដ-១៩​

បរទេស៖ ថៃបានផ្លាស់ប្តូរ​ច្បាប់​កំណត់ សម្រាប់ជនបរទេស​ចូលមកប្រទេសរបស់ខ្លួនក្រោយពីមានករណីឆ្លងកូវីដ​-១៩ចំនួន២នាក់ថ្មី​។ សារព័ត៌មាន​ AP ​បានផ្សាយថា នៅថ្ងៃទី​១៤ខែកក្កដា រដ្ឋាភិបាលថៃ បានសម្រេច​ថា ករណីចូលប្រទេសថៃ​ដោយមូលហេតុកិច្ចការបរទេស គឺត្រូវនៅដាច់ដោយឡែក​១៤ថ្ងៃ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់។ រដ្ឋាភិបាលថៃ លើកលែងការដាក់ឲ្យនៅដាច់ដោយឡែកចំពោះ​បុគ្គល​៣ប្រភេទដែលចូលមកប្រទេសថៃ ក្នុងនោះមានភ្ញៀវដែលរដ្ឋាភិបាលថៃ អញ្ជើញ​ចូលរួមក្នុងពិធីផ្សេងៗ ... Read More »

កុមារីអាយុ​៦ឆ្នាំរកលុយបានជាង​១សែនដុល្លារ​ សម្រាប់ជួយសង្គ្រោះសួនសត្វ Oakland

បរទេស៖សួនសត្វជាច្រើននៅជុំវិញពិភពលោក មិនថានៅក្នុងប្រទេសណានោះឡើយ​ប្រឈម នឹងបញ្ហាប្រឈមមុខយ៉ាងខ្លាំង ដោយសារតែការបិទទ្វាររយៈពេលយូរគ្មានអ្នកទៅកម្សាន្ត ធ្វើឲ្យសត្វជាច្រើនប្រឈមនឹងការស្លាប់ដោយអត់ចំណី។ ម្ចាស់សួតសត្វ​មិនមានលទ្ធភាព នៅក្នុងការទិញចំណីឲ្យសត្វស៊ីឡើយខណៈប្រាក់ចំណូលគ្មានតែចំណាយច្រើន។ ជាមួយគ្នានេះ កុមារី អាយុ​៦ឆ្នាំឈ្មោះ​Andy Soulard នៅទីក្រុងOakland នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា​បានរៃអង្គាសប្រាក់ដើម្បីជួយសង្រ្គោះសួនសត្វ Oakland តាមរយៈការលក់ខ្សែដៃក្នុងពិធីដ៏ធំមួយ ... Read More »

បង្ក្រាបបានឈើក្នុងដែនជម្រកបរិស្ថានទៀតហើយ

ខេត្តកំពង់ស្ពឺ៖ឈើឈ្លីកជាច្រើនដែលក្រុមឈ្មួញបានយកមកទុកនៅក្នុងដីចម្ការស្វាយចន្ទីមួយកន្លែងត្រូវបានសមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់ធ្វើការបង្ក្រាបប្រគល់ឲ្យជំនាញបរិស្ថានចាត់ការបន្តតាមនីតិវិធី។ ការបង្ក្រាបនេះផងដែរមិនមែនជាលើកទី ១នោះទេគឺច្រើនដងមកហើយក្នុងការបង្ក្រាបបទល្មើសនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលការបង្ក្រាបនេះត្រូវបានមជ្ឈដ្ឋានលើកឡើងថាហាក់បីដូចជាបំបាក់មុខអស់លោកមន្ត្រីបរិស្ថានយ៉ាងខ្លាំង។ ការបង្រ្កាបឈើជាលក្ខណៈទ្រង់ទ្រាយធំដែលពុំធ្លាប់មាននាពេលកន្លងមកនេះធ្វើឡើងកាលពីវេលាម៉ោង០០ និង១០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៤ខែកក្កដាឆ្នាំ២០២០ នៅក្នុងដីចម្ការស្វាយចន្ទីមួយកន្លែងស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែស្រទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានឱ្យដឹងថា ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អថាមានក្រុមឈ្មួញបានយកទូកុងតឺន័រចូលទៅក្នុងចម្ការស្វាយចន្ទីនៅចំណុចខាងលើ់ ភ្លាមនោះលោកអធិការនគរបាលស្រុកឱរ៉ាល់បានចាត់កម្លាំងតាមឃ្លាំមើលតាំងពីក្បាលព្រលប់ឃើញពួកឈ្មួញកំពុងធ្វើសកម្មភាពយកអេស្កាវ៉ាទ័រលើកឈើដាក់ចូលក្នុងទូកុងតឺន័រពិតប្រាកដមែន។ក្រោយពីឃើញសកម្មភាពរបស់ក្រុមឈ្មួញដោយមានមេការម្នាក់កំពុងតែចាត់ចែងនៅទីនោះកម្លាំងបានរាយការណ៍មកលោកអធិការ ហើយមិនទុកយូរលោកអធិការក៏បានស្នើសុំគោលការណ៍ពីថ្នាក់លើដើម្បីធ្វើការចុះបង្ក្រាប។ ... Read More »

ករណីគ្រឿងញៀន ថ្ងៃទី១៤ ខែកក្កដា បង្ក្រាប២២ករណី ឃាត់ខ្លួន៣៩នាក់

ភ្នំពេញ៖ សូមយុវជនទាំងអស់គ្នា និយាយថាទេ ចំពោះគ្រឿងញៀន និងរួមគ្នាលុបបំបាត់ អោយអស់ពីសង្គមស្អាតស្អំ។ សូមបញ្ជាក់ថា៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២២ករណី ក្នុងនោះ ករណីប្រើប្រាស់៧ករណី, ... Read More »

ថ្ងៃទី១៤ ខែកក្កដានេះ មានយានយន្ត ១៣៦៧គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្ត ... Read More »

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះទំនើបបំផុតនៅកម្ពុជាចាប់ផ្ដើមផលិតកម្មរបស់ខ្លួន ​ទោះបីជាប្រឈមបញ្ហា កូវីដ-១៩ ក៏ដោយ

ភ្នំពេញ៖ថ្ងៃទី ១៤​ ខែកក្កដា ឆ្នាំ ២០២០ – ទោះបីជាអាជីវកម្ម និងវិនិយោគនៅកម្ពុជាខ្លះប្រឈមនឹងបញ្ហាវីរុស        កូវីដ–១៩ក៏ដោយ ក៏ក្រុមហ៊ុនក្នុងស្រុកមួយចំនួននៅតែបន្តចំណាយពេលវេលា និងធនធានរបស់ខ្លួនទៅលើគម្រោងអាជីវកម្មដែលខ្លួនបានគ្រោងទុកមុនពេលមានការផ្ទុះឡើងនៃវីរុសនេះ។ ដូចជា ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្ដីប្រពន្ធ២នាក់ករណីលួចទូរសព្ទ័ដៃផ្ទះលក់ចាប់ហួយ

ខេត្តស្វាយរៀង៖ជនសង្ស័យជាប្ដីប្រពន្ធ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុករំដួលយកមកសាកសួរពាក់ពន្ធ័ករណីលួចទូរសព្ទ័ដៃម្ចាស់លក់ដូរចាប់ហួយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤៧នាទីរសៀលថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ ២០២០ ក្នុងចំណុចភូមិពង្រឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាជនសង្ស័យជាប្ដីមានឈ្មោះមាស សាផុ អាយុ២២ឆ្នាំរស់នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ... Read More »

ចិន៖ ដាក់​ទណ្ឌកម្ម​សង​សឹក​ទៅលើ​តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​ចំនួន​៣ រូប និង​បេសកជន​អាមេរិក​មួយរូប​

អន្តរជាតិ៖ តំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ ចំនួន ៣ រូប និង បេសកជនអាមេរិកមួយរូប ត្រូវបានរដ្ឋាភិបាលចិន នៅថ្ងៃទី ១៣ ខែកក្កដា ជាការសងសឹក បន្ទាប់ពីមន្រ្តីអាមេរិក ទាំងនេះ បានដាក់ទណ្ឌកម្មលើ ... Read More »

ធ្លាប់ជាប់គុក១២ឆ្នាំពីបទសម្លាប់ម្តាយ ចេញមកវិញសម្លាប់ប្អូនថ្លៃទៀតត្រូវនគរបាលចាប់បញ្ចូលគុកជាលើកទី២

ខេត្តបាត់ដំបង ៖ បុរសម្នាក់ខណ:ជាប់ពន្ធនាគារ១២ឆ្នាំពីបទសម្លាប់ម្តាយខ្លួនឯងហើយទើបចេញពីគុកសោះឥឡូវប្រព្រឹត្តអំពើមនុស្សឃាតដោយចេតនាម្តងទៀត ត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារជាលើកទី២។ ​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការ​នគរបាល​ក្រុង​បាត់ដំបង បាន​បញ្ជាក់​ថា ករណី​ឃាតកម្ម​នេះ​បាន​កើត​ឡើង កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង៦​ល្ងាច ត្រង់​ចំណុច​ភូមិ​អូរ​តាន​ប់​ ... Read More »

គណបក្សប្រជាធិបតេយ្យអាមេរិក​ស្នើចំណាយប្រាក់​២៥ពាន់លានដុល្លារ​សម្រាប់ផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩

អន្តរជាតិ៖មន្ត្រីគណបក្សប្រជាធិបតេយ្យអាមេរិក​​បានអំពាវនាវដល់​សភា​ជួយអនុម័តផ្តល់ថវិកា​២៥ពាន់លានដុល្លារ​​ សម្រាប់ការផលិតវ៉ាក់សាំង​​ប្រឆាំងកូវីដ​-១៩ និងចែកចាយដល់ពលរដ្ឋ​។ គណៈកម្មការសុខាភិបាល​របស់សភាអាមេរិក បានស្នើដល់​រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ត្រូវតែធ្វើសកម្មភាព​ច្រើនជាងនេះ​ ក្នុងសង្គ្រាមប្រឆាំងកូវីដ​-១៩។ គណបក្សប្រជាធិបតេយ្យ​ បានស្នើដល់រដ្ឋាភិបាល​របស់លោកត្រាំ​ឱ្យមានគម្រោងច្បាស់លាស់​សម្រាប់ការផលិតវ៉ាក់សាំង​របស់បណ្តាក្រុមហ៊ុនឱសថអាមេរិក​​ ចាប់ពីថ្ងៃទី​៧ខែសីហា​ទៅ។ លោកChuck Schumer បានបញ្ជាក់ថា​ តំណាងរាស្ត្ររបស់គណបក្សសាធារណរដ្ឋ​ចាំបាច់ត្រូវតែចូលរួម ... Read More »

ចិញ្ចឹមកូនប្រុសមានត្រណម៣ ចិញ្ចឹមកូនស្រីមានត្រណម ៥

ពិតណាស់មនុស្សម្នាក់ៗតែងតែស្រឡាញ់និងបីបាច់ថែរក្សាកូននៅពេលដែលកូនបានកើតមកមើលឃើញពន្លឺព្រះអាទិត្យនិងរស់លើភពផែនដីរហូតដល់ខ្លួនពេញរូបពេញរាង។តែនៅក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនឱ្យបានល្អតើយើងត្រូវធ្វើរបៀបណា? ពេលនេះដើម្បីចង់ដឹងថាចិញ្ចឹមកូនឲ្យមានភាពល្អប្រសើរយ៉ាងណានោះយើងលើកយកត្រណមមួយចំនួននៅក្នុងការបីបាច់ថែរក្សាកូន +ចំពោះកូនប្រុសមានត្រណម៣គឺ៖ ត្រណមទី១- ចិញ្ចឹមថ្នាក់ថ្នមតម្រូវតាម​ចិត្តជ្រុល កូនប្រុសធំឡើងគឺត្រូវធ្វើ​ជាសសរទ្រូងគ្រួសារ ប្រសិនបើខ្លាចកូននឿយហត់ពេក ហើយថ្នាក់ថ្នមតាមចិត្តកូនជ្រុលពេក នោះពេលគេធំពេញវ័យនឹងជួបបញ្ហាវិបត្តិ មានឧបសគ្គបន្តិចក៏មិនអាចពុះពារបាន​ អ៊ីចឹងគេនឹងពិបាកសម្រេចបាន​កិច្ចការធំណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រណមទី២- តាមម៉ែស្អិតពេក៖ ពេលកូនប្រុសធំត្រូវតែឃ្លាតពីម៉ែបន្តិច ដល់វ័យធំដឹងក្តីល្មម ... Read More »

ម៉ូតូសណ្តោងរុឺម៉កបើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុករងរបួសធ្ងន់បាក់ជើងម្ខាង

ភ្នំពេញ ៖ យុវជនម្នាក់រងរបួសបាក់ជើងស្តាំ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូក្នុងល្បឿនលឿនហើយមានម៉ូតូសណ្តោងរ៉ឺម៉កបេីកឆ្លងផ្លូវធ្វើឱ្យគេចមិនទាន់ក៏ជ្រុលទៅបុកកាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃេីញម៉ូតូសណ្តោងរុឺម៉ក ម៉ាកហុងដាវ៉េវ ... Read More »

WHO៖ ព្រមាន​ប្រទេស​ជាច្រើន​ ដែល​ដោះស្រាយ​ការ​រាលដាល​ជំងឺ COVID-19 មិនបាន​ល្អ

អន្តរជាតិ៖ ខណៈដែល​ស្ថានភាព​ជំងឺឆ្លង COVID-19 នៅតែ​ទាន់​ស្រាកស្រាន្ត អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃទី​១៣ ខែកក្កដាបានចេញ​សារ​ព្រមាន​ជាថ្មី សម្រាប់​ប្រទេស​ជាច្រើន ​ដែល​ដោះស្រាយ​ការ​រាលដាល​ជំងឺ COVID-19 មិនបាន​ល្អ ។ ដោយមិនមាន​គោលការណ៍​ជាក់លាក់​ដើម្បី​ទប់ទល់​ជំងឺឆ្លង​មួយ​នេះ ស្រប​ពេលដែល​ប្រជាជន​កាន់តែច្រើន ... Read More »

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនជនជាតិចិនម្នាក់ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មីឃាត់ខ្លួនពីបទប៉ុនប៉ងលួចទ្រព្យសម្បត្តិគេ តែមិនបានសម្រេច។ ការឃាត់ខ្លួនជនសង្ស័យខាងលើគឺសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង០០ និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះជួលលេខ៤០ ផ្លូវលេខ១០០៧ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យមានឈ្មោះ WU WEI ... Read More »

ជនសង្ស័យ២នាក់កំពុងឈរលក់ថ្នាំញៀន​ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ចាក់អង្រែលេីចុះល្បាតឃាត់វាយខ្នោះ

      ភ្នំពេញ​ ៖​ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ បានឃាត់ខ្លួនជនសង្ស័យ២នាក់​ពាក់ព័ន្ធ​ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៨៖៣០នាទីថ្ងៃចន្ទ ៨រោច ខែ អាសាឍ ឆ្នាំ ជូត ទោស័ក ព.ស ... Read More »

ប្រមុខរាជរដ្ឋាភិបាល ព្រមានម្ចាស់ KTV ដែល ជ្រកក្រោមស្លាកភោជនីយដ្ឋានឱ្យប្រយ័ត្នខ្លួន

ភ្នំពេញ ៖ ម្ចាស់ខារ៉ាអូខេ (KTV) ដែលជ្រក ក្រោមស្លាកភោជនីយដ្ឋានឱ្យមានការប្រយ័ត្នខ្លួន ដោយសារធ្វើផ្ទុយពីសេចក្តីប្រកាសរបស់រដ្ឋាភិបាល ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានព្រមានបែបនេះ នៅក្នុងពិធីជួប ... Read More »

អាមេរិក៖ នាវាចម្បាំងនៅតែបន្តឆេះក្រោយ​២៤ម៉ោង គំរាមកំហែងដល់ឃ្លាំងស្ទុកប្រេង​៣,៧លានលីត្រ

អន្តរជាតិ៖រយៈពេលជាង​២៤ម៉ោង​កន្លងមក​ ចាប់តាំងពីភ្លើងឆាបឆេះ​នាវាវាយឡើងគោក​USS Bonhomme Richard ក្រុមពន្លត់អគ្គិភ័យនៅតែមិនទាន់អាចគ្រប់គ្រងស្ថានភាពបាននៅឡើយទេ​។ អ្នកនាំពាក្យកងពលប៉ាស៊ីហ្វិករបស់អាមេរិក​បានឲ្យដឹងថា មានមនុស្ស​៥៩នាក់រងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យខាងលើ​​ ក្នុងនោះមាននាវិក​៣៦នាក់​និងបុគ្គលិកស៊ីវិល​២៣នាក់​។ លោក Philip Sobeck មេបញ្ជាការ​កងពលលេខ​៣នៃកម្លាំងទាហានជើងទឹកអាមេរិក បានបញ្ជាក់ថា «​អាទិភាពរបស់យើងនាពេលនេះគឺពន្លត់ភ្លើង។ ​យើងបាននៅទីនេះរយៈពេល​២៤ម៉ោងកន្លងមក ... Read More »

ប្រេស៊ីល៖ ចំនួនករណីឆ្លង COVID-19 នៅកើនជិត ២លាននាក់ និងអ្នកស្លាប់ជាង៧ម៉ឺននាក់

អន្តរជាតិ៖ ក្រសួងសុខាភិបាលប្រេស៊ីល បានប្រកាសនៅថ្ងៃចន្ទ ខែកក្កដាម្សិលមុិញនេះថា ខ្លួនបានរកឃើញករណីឆ្លងថ្មី ចំនួន២០,២៨៦ករណី និងអ្នកជំងឺ ៧៣៣នាក់ បន្ថែមទៀតបានស្លាប់ ដោយគិតមកទល់ពេលនេះចំនួនអ្នកជំងឺ ១,១៥៤,៨៣៧ នាក់បានជាសះស្បើយ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដាឆ្នាំ២០២០។ ... Read More »

មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន បានទទួលមរណភាព ក្នុងជន្មាយុ៦២ឆ្នាំ

ខេត្តពោធិ៍សាត់៖ ចំពោះមរណភាព របស់លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ នៅវេលាម៉ោង ០៨៖៤៩នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅគេហដ្ឋាននៃសព ដោយរោគាពាធ ក្នុងជន្មាយុ៦២ឆ្នាំ ធ្វើឱ្យមេបញ្ជាការរង នាយទាហាន ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមជ្ឈមណ្ឌលបង្កាត់ពូជត្រី និងសំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យសកម្មភាពបង្កាត់ពូជត្រី ចិញ្ចឹមត្រីនិងកង្កែបជាក់ស្តែងនៅបមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករ នៅស្រុកពាមរក៍ ... Read More »

ពលរដ្ឋរាប់ពាន់នាក់សប្បាយរីករាយក្រោយពីទទួលបានស្បៀងអាហារពីលោកអុី ឈាននិងលោកស្រីជាភរិយាក្នុងយុទ្ធនាការរយៈពេល៣ថ្ងៃនេះ

ខេត្តប៉ៃលិន៖ ពលរដ្ឋរស់នៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិនរាប់ពាន់នាក់មានការរីករាយសប្បាយចិត្តក្នុងការស្វាគមន៍ដល់ក្រុមការងាររបស់ រាជរដ្ឋាភិបាលចុះជួយខេត្តប៉ៃលិននិងក្រុមការងារតំណាងរាស្ត្រយុវជនស្ម័គ្រចិត្តស.ស.យ.ក.ដែលបានចុះចែកស្បៀងអាហារជូនពួកគាត់ដែលកំពុងខ្វះខាតនាសម័យជំងឺកូវីដ-១៩នេះ។ ការចែកស្បៀងអាហារនេះធ្វើឡើងរយៈពេល៣ថ្ងៃពេញគឺចាប់ពីថ្ងៃសៅរ៍ទី១១រហូតដល់ថ្ងៃចន្ទទី១៣ខែកក្តដាឆ្នាំ២០២០នេះទូទាំងស្រុកសាលាក្រៅនៃខេត្តប៉ៃលិន ដឹកនាំដោយលោកអុី ឈាននិងលោកស្រីបាន ស្រីមុំ អុីឈាន ជាមួយក្រុមការងារ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោកអុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនបានផ្តាំផ្ញើនិងពាំនាំការនឹករលឹកពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែនដែលសម្តេចតែងតែនឹករលឹកនិងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ពិសេសគឺពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែននិងតំបន់ដាច់ស្រយាល។ ឆ្លៀតក្នុងឱកាសនោះ ... Read More »

កម្លាំងជំនាញនៃអធិការដ្ឋានស្រុកថ្មគោលឃាត់ខ្លួនជនសង្ស័យ២នាក់ករណីគ្រឿងញៀននិងរក្សាទុកកាំភ្លើងខ្លីមួយដើម

ខេត្តបាត់ដំបង ៖កាលពីថ្ងៃចន្ទ៨រោចខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី ១៣ ខែ​កក្កដា​ ឆ្នាំ​២០​២០ វេលាម៉ោង ១៥៖០០នាទីរសៀលអនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង​ និងដោយបានការសម្របសម្រួលនីតិវិធីពី​លោក​ ... Read More »

ព្រេងខ្មែរ÷រឿង តា​ព្រហ្ម​នៅ​វត្ត​នគរ​បាជ័យខេត្តកំពង់ចាម

រឿងព្រេង៖តាម​ដង​ផ្លូវ​ជាតិ​លេខ ៧ ពី​ក្រុង​ភ្នំ​ពេញ​ទៅ​កំពង់ចាម ចម្ងាយ​ប្រហែល ៣ គីឡូម៉ែត្រ ពី​ទី​ប្រជុំ​ជន​កំពង់ចាម មាន​ផ្លូវ​មួយ​ចូល​ទៅ​ខាង​លិច ប្រមាណ​ជា ៣០០ ម៉ែត្រ​ប៉ុណ្ណោះ មាន​កំពែង​ថ្ម​បាយ​ក្រៀម ប្រកប​ដោយ​ខ្លោងទ្វារបាក់បែករុះធ្លាក់អស់ជាច្រើន ។ បរិវេណ​កំពែង​នេះ ... Read More »

ក្រុមយុវជនទំនើងលេីសពី៣០នាក់ដេញកាប់ចាក់គ្នាពេញកោះពេជ្រ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជាង១០នាក់

ភ្នំពេញ៖ ក្រុមក្មេងទំនេីង​២-៣ក្រុម មានគ្នាលេីសពី៣០នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ និងខ្សែក្រវាត់ បានបេីកឆាកប្រយុទ្ធគ្នាយ៉ាងប្រសេចប្រសាចដោយមិនទាន់ដឹងពីមូលហេតុ​ នៅលេីទឹកដីទីក្រុងកោះពេជ្រ ដែលមើលទៅគួរឱ្យភ័យរន្ធត់បំផុត ហាក់ដូចជាស្រុកទេសនេះអសន្តិសុខ ប៉ុន្តែតាមការណ៍ពិតសន្តិសុខមានគ្រប់គ្រាន់ គឺមកពីពួកនេះព្រហើនកោងកាចជាប្រភេទមនុស្សបាតសង្គម។ ប៉ុន្តែទោះបីយ៉ាងណាពួកគេមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ ខណៈប្រទេសយើងគ្រប់គ្រងដោយច្បាប់។ ដោយសារតែហេតុផលនេះហើយទើបក្រុមយុវជនទំនើងទាំងនេះ ត្រូវបានកម្លាំងចម្រុះខណ្ឌចំការមន ... Read More »

អន្តរក្រសួងគាំទ្រគម្រោងបង្កើត «តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងស្នេហ៍-ទួលព័ន្ធតាឡី» នៅខេត្តព្រៃវែង

ខេត្តព្រៃវែង៖ លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាននារសៀលថ្ងៃច័ន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំប្រាជ្ញស៊ុន ទីស្តីការក្រសួងបរិស្ថាន ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តការងារចុះបញ្ជីទោចក្រយានយន្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

អង់គ្លេស​ហាមប្រាមហួវៃ បញ្ចប់កិច្ចសហប្រតិបត្តិការ​២០​ឆ្នាំកន្លងមក

អន្តរជាតិ៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី​Boris Johnson បានប្រកាស ពីសេចក្តីសម្រេច បញ្ឈប់​រាល់ទំនាក់ទំនង​ជាមួយក្រុមហ៊ុនបច្ចេកវិទ្យា ហួវៃ​ ដោយលុបបណ្តាញ​​5G ចេញពីប្រទេសអង់គ្លេស ។ នេះត្រូវបានគេចាត់ទុកថាជាយុទ្ធសាស្ត្រជោគជ័យ របស់អាមេរិក​ក្នុងការអូសទាញសម្ព័ន្ធមិត្តឲ្យបោះបង់ហួវៃ។ គណកម្មការសន្តិសុខជាតិអង់គ្លេស (NSC) ដឹកនាំដោយនាយរដ្ឋមន្ត្រី Johnson នឹងជួបប្រជុំគ្នានៅថ្ងៃទី​១៤ខែកក្កដា​ពិភាក្សាពីបញ្ហា ... Read More »

បារាំងលើកកម្ពស់ក្រុមគ្រូពេទ្យក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩​ នាឱកាសទិវាឯករាជ្យជាតិ

អន្តរជាតិ៖ជាលើកដំបូងហើយចាប់តំាងពីឆ្នាំ​១៩៤៥មក ដែលពិធីដង្ហែក្បួនព្យុហយាត្រាប្រចាំឆ្នាំទិវាជ័យជម្នះ​របស់បារាំង​ថ្ងៃទី​១៤ ខែកក្កដា​​ ត្រូវបានរៀបចំឡើងយ៉ាងងាយស្រួល​ដោយកាត់បន្ថយសកម្មភាពជាច្រើន។ ប៉ុន្តែ​អ្វីដែលចាប់អារម្មណ៍បំផុតនៅក្នុងពិធីដង្ហែក្បួននោះ គឺក្រុមគ្រូពេទ្យ​បានដើរក្បួនជួរមុខ​ក្នុងពិធីព្យុហយាត្រាខាងលើ​។ ពិធីដង្ហែក្បួនព្យុហយាត្រានេះ ​គឺធ្វើតូចជាងរាល់ឆ្នាំ ដោយខ្លាច​ឆ្លងកូវីដ-១៩ ។ ជាលើកដំបូងហើយចាប់តាំងពីឆ្នាំ​១៩៤៥​មកដែលពិធីដង្ហែក្បួនព្យុហយាត្រាប្រចាំឆ្នាំ​​បានរៀបចំឡើងងាយស្រួល មានទ្រង់ទ្រាយតូច​តាមសំណើរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩​។ តាមការប្រកាសរបស់វិមានប្រធានាធិបតីបារាំង ពិធីដង្ហែក្បួនចាប់ផ្តើមឡើងនៅវេលាម៉ោង​១០​និង​៤៥នាទី(ម៉ោងក្នុងតំបន់)ថ្ងៃទី​១៤ ... Read More »