ព័ត៌មានទាន់ហេតុការណ៍៖
'

បើកត្រាក់ទ័រដឹកឥដ្ឋសុខៗដាច់ឡាបក្រឡាប់បុរសម្នាក់រងរបួសធ្ងន់

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសធ្ងន់ខណៈកំពុងបើកត្រាក់ទ័រសណ្តោងរ៉ឺម៉កដឹកឥដ្ឋសុខៗស្រាប់តែដាច់ឡាបធ្វើឱ្យក្រឡាប់លើកំណាត់ផ្លូវជាតិលេខ៣១៦A បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងអ្នកភូមិជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យបង្អែកជីភូ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ទី១៥ ខែកក្កដា ឆ្នាំ២០២០ស្ថិតនៅលើផ្លូវលេខ ៣១៦A ក្នុងភូមិព្រៃអង្គញ់ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សុខ  អាយុ ... Read More »

បុរសជនជាតិកូរ៉េម្នាក់សង្ស័យបែកថ្នាំចូលអុកឡុកក្នុងមន្ទីរពេទ្យកាល់ម៉ែតត្រូវបានក្រុមសន្តិសុខចាប់ចង

ភ្នំពេញ៖ បុរសជនជាតិកូរ៉េម្នាក់បានដើរអុកឡុកគេឯងជុំវិញមន្ទីរពេទ្យកាល់ម៉ែតត្រូវបានក្រុមសន្តិសុខការពារសណ្តាប់ធ្នាប់និងប្រជាពលរដ្ឋចាប់ចងរង់ចាំកម្លាំងសមត្ថកិច្ចមកដល់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្បែររបងមន្ទីរពេទ្យកាល់ម៉ែត ក្នុងសង្កាត់វត្តភ្នំ  ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិកូរ៉េម្នាក់សង្ស័យបែកថ្នាំ ... Read More »

អគ្គិភ័យឆាបឆេះហាងលក់គ្រឿងសង្ហារិមយីហោ រ៉ូយ៉ាល់ កាសា ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងព្រឹក

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះអគារលក់គ្រឿងសង្ហារិមយីហោ រ៉ូយ៉ាល់ កាសា គ្រឿងសង្ហារិមយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចេញមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍អគ្គិភ័យឆាបឆេះអគារលក់គ្រឿងសង្ហារិមខាងលើនេះបានកើតឡើងកាលវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចអគារលក់គ្រឿងសង្ហារិមយីហោ រ៉ូយ៉ាល់ កាសា គ្រឿងសង្ហារិម តាមបណ្ដោយផ្លូវព្រះមុនីវង្ស ... Read More »

លោក ចូ បៃឌិន ប្រកាសគម្រោងចំណាយប្រាក់​២០០០ពាន់លានដុល្លារទប់ទល់បម្រែបម្រួលអាកាសធាតុ

អន្តរជាតិ៖ នៅថ្ងៃទី​១៤ ខែកក្កដា ​បេក្ខភាពប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសពីគម្រោង​ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ដែលមានទឹកប្រាក់ដល់ទៅ ២ពាន់ពាន់លានដុល្លារ​​។ ក្នុងចំណោមទឹកប្រាក់ទាំងនោះនឹងផ្តោតទៅលើការកែទម្រង់វិស័យថាមពល និងជំរុញគោលដៅមិនបញ្ជេញឧស្ម័នពុលក្នុងរយៈពេល​១៥ឆ្នាំខាងមុខ​។ លោក​Joe Biden លើកឡើងពីគម្រោងខាងលើនៅក្នុងសុន្ទរកថា​របស់លោកដែលថ្លែងនៅក្នុងទីក្រុងWilmington រដ្ឋ​Delaware ... Read More »

ព្រេងខ្មែរ÷រឿង ត្រពាំង​លាក់​នង្គ័ល

ខេត្ត​កំពង់​ឆ្នាំង៖នៅ​ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង មាន​ត្រពាំង ១ ហៅ​ថា ” ត្រពាំង​លាក់​នង្គ័ល ” ។ បាន​ជា​មាន​ឈ្មោះ​ដូច្នេះ ព្រោះ​មាន​រឿង​ព្រេង​ដំណាល​ត​ៗ​គ្នា​មក​ថា : មាន​កុមារ​ម្នាក់​ជា​ក្មេង​កំព្រា គ្មាន​មាតា​បិតា រសាត់​ព្រាត់ ... Read More »

មន្រ្តីជាន់ខ្ពស់ចិន៖ ទាមទារ​ឲ្យ​អាមេរិក បញ្ឈប់​ការលក់​អាវុធ​ដល់​តៃវ៉ាន់ ដើម្បី​បញ្ចៀស​ភាព​តានតឹង​រវាង​ប្រទេសទាំង២

អន្តរជាតិ៖ លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃទី​១៤ ខែកក្កដាម្សិលមិញនេះ បានទាមទារ​ឲ្យ​អាមេរិក បញ្ឈប់​ការលក់​អាវុធ​ដល់​តៃវ៉ាន់ ដើម្បី​បញ្ចៀស​ភាព​តានតឹង​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីនតោន ជាពិសេស គឺ​ដើម្បី​រក្សា​ស្ថិរភាព និង​សន្តិភាព​នៅតាម​ច្រក​សមុទ្រ​តៃវ៉ាន់​។ ការប្រកាស​នេះ ... Read More »

ក្រុមអាជីវករនៅតែបន្តលក់ដូរលើផ្លូវសាធារណៈជុំវិញផ្សាវាលយន្តមិនស្ដាប់តាមការណែនាំរបស់រដ្ឋបាលក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០ប្រជាពលរដ្ឋដែលធ្វើដំណើរមកផ្សារវាលយន្ត ខេត្តស្វាយរៀង ដើម្បីទិញម្ហូបអាហារមានការរអ៊ូរទាំចំពោះក្រុមអាជីវករ មួយចំនួនដែលយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរគ្មានសណ្ដាប់ធ្នាប់ នាំឲ្យកកស្ទះចរាចរណ៍នៅចំណុចផ្លូវខាងលិចផ្សារខណះរដ្ឋបាលក្រុងធ្លាប់ប្រើធម៌ក្ដៅយ៉ាងណាក៏ដោយ។ ពាក់ពន្ធ័ករណីខាងលើនេះលោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង បានឱ្យដឹងថា ចំពោះការរៀបចំសណ្តាប់ធ្នាប់នៅផ្សារវាលយន្ត ក្រុងស្វាយរៀង អាជ្ញាធរបានធ្វើជាញឹកញាប់ណាស់មកហើយ ប៉ុន្តែក្រុមអាជីវករមិនសូវសហការជាមួយអាជ្ញាធរសោះ ... Read More »

វៀតណាមនឹងបើកជើងហោះហើរអន្តរជាតិចាប់ពីដើមខែសីហា

វៀតណាម៖នៅក្នុងរបាយការណ៍ផ្ញើទៅកាន់នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងចរាចរណ៍ដឹកជញ្ជូនវៀតណាម​ បានស្នើគម្រោងបើកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិឡើងវិញ​រវាងវៀតណាមនឹងបណ្តាប្រទេស​នៅដើមខែសីហានេះ។ នៅក្នុងសំណើជើងហោះហើរអន្តរជាតិនឹងត្រូវធ្វើឡើង​ក្នុង១សប្តាហ៍មួយជើង ចេញនិងចូល​ចាប់ពីខែសីហាឆ្នាំ​២០២០។ នៅក្នុងលិខិតរបស់ក្រសួង​ចរាចរណ៍ដឹកជញ្ជូន​ បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍បរទេស​ដូចជា Cathay Pacific របស់ហុងកុង​, Singapore Airlines របស់ប្រទេសសិង្ហបុរី​…​នឹងហោះហើរចេញចូលវៀតណាមដូចរាល់លើក​។ ជាមួយគ្នានេះវៀតណាម​ក៏បានរក្សាការហោះហើរជាមួយចិន​ជាប្រចាំផងដែរ។ ... Read More »

ក្រោយចូលរួមពិធីជប់លៀងកូវីដ បុរសអាមេរិក វ័យ៣០ឆ្នាំម្នាក់ បានស្លាប់ ដោយសារជំងឺកូវីដ-១៩

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានកាសែតបាងកកប៉ុស្ដិ៍ បានរាយការណ៍ថាមានករណីបុរស ជនជាតិអាមេរិកវ័យ ៣០ ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺ COVID-19 បន្ទាប់ពីរូបគេ បានទៅចូលរួមពិធី “ជប់លៀងកូវីដ”។ នេះបើតាមអ្នកស្រីវេជ្ជបណ្ឌិត Jane Appleby​ ដែលជាប្រធានផ្នែកវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យ ... Read More »

មន្ត្រីសាខាគយខេត្តឧត្ដរមានជ័យរកឃើញពពុះសណ្ដែកមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីសាខាគយសាខាខេត្តឧត្តរមានជ័យ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ និងផ្សព្វផ្សាយអំពីគុណភាព ... Read More »

ពិតជាមិនធម្មតាមែន! ជនបរទេសក្លែង Profile ធ្វើជាគិលានុបដ្ឋាយិកាយោធាអាមេរិកបោកលុយបុរសខ្មែរអាយុ៤៦ឆ្នាំ អស់លុយជាង១ម៉ឺនដុល្លារ

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ពាក់ព័ន្ធករណីឆបោក (លុយ១០,៧៥០ដុល្លារ) កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទី ស្ថិតនៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។  ជនសង្ស័យចំនួន៣នាក់នោះមានជនជាតិបរទេសចំនួន២នាក់និងខ្មែរម្នាក់គឺទី១-ឈ្មោះ ... Read More »

គួរតែមានការប្រុងប្រយ័ត្ននាយក្រូច ប៊ិះគ្រោះថ្នាក់ពេលថតកុន ដោយសារតែពស់ប្រភេទនេះ

នាររដូវវស្សាបានចូលមកដល់ បងប្អូនដែលរស់នៅជនបទជាពិសេសនៅតាមតំបន់ព្រៃភ្នំគួរបង្កើនការប្រុងប្រយ័ត្នចំពោះសត្វពស់ព្រោះតែរដូវនេះ សត្វពស់ត្រូវបានគេប្រទះឃើញជាញឹកញាប់នៅតាមតំបន់មានព្រៃច្រើនបានស្វែងរកទីទួល ជាក់ស្តែងនាយក្រូច ដែលជាតារាកំប្លែងល្បីឈ្មោះប៊ិះជួបគ្រោះថ្នាក់ធំ ដោយសារតែពេលកំពុងថតកុន ស្រាប់តែជួបប្រទះសត្វពស់មានពិសសាហាវមួយក្បាល។ នេះបើតាមការរៀបរាប់របស់នាយពែកមី បានបង្ហោះនៅលើ facebook លោកថា៖ “ សំណាងនាយក្រូច​ ពស់អត់ចឹក​ ពស់ពព្លាក់​ ... Read More »

អាជ្ញាធរស្រុករមាសហែកចុះសម្របសម្រួលដោះស្រាយករណីរំលោភលើដីផ្លូវស្រែក្នុងភូមិបន្ទាប់ពីផ្ទុះការរិះគន់ពីបណ្ដាញសង្គមហ្វេសប៊ុក

ខេត្តស្វាយរៀង៖ បន្ទាប់ពីមានការបង្ហោះតាមបណ្ដាញសង្គមគណនីហ្វេសប៊ុកចែកចាយបន្តគ្នាពាក់ព័ន្ធនឹងករណីរំលោភលើដីផ្លូវស្រែចេញចូលស្ថិតនៅភូមិតាហង់ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បង្កឱ្យមានការរិះគន់តៗគ្នារួចមក នៅព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២០នេះ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានដឹកនាំក្រុមការងារចុះទៅសម្របសម្រួលដោះស្រាយករណីរំលោភលើដីផ្លូវស្រែដោយអ្នកបង្កបានព្រមព្រៀងលើកដីចាក់បំពេញផ្លូវនោះឡើងវិញដើម្បីឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាធម្មតា។ យោងតាមលោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៏មានខាងលើដែលបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកភ្លាមនៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០លោកនិងក្រុមការងារដែលពាក់ព័ន្ធបានចុះទៅសម្របសម្រួលដោះស្រាយករណីរំលោភលើដីផ្លូវស្រែក្នុងភូមិ។ ... Read More »

បុរសម្នាក់បានចេញលិខិតសុំទោស ក្រោយមន្ទីរបរិស្ថាន​ធ្វើការថ្កោលទោសបន្ទាប់ពីខ្លួនថតរូបអាក្រាតនៅតំបន់ឧទ្យានជាតិវីរៈជ័យ

ខេត្តរតនគិរី៖ បើយោងតាមការបញ្ជាក់ពីមន្ទីរបរិស្ថាន ខេត្តរតនគិរី បានឲ្យដឹងថា មន្ទីរបរិស្ថានបានចេញលិខិតថ្កោលទោសទៅលើបុរសម្នាក់ ដែលបានបង្ហោះរូបអាក្រាតពុំគប្បីនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅឯតំបន់ឧទ្យានជាតិវីរៈជ័យ។ ក្រោយពីមានការថ្កោលទោសពីសំណាក់មន្ទីរបរិស្ថានរួចមក នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ម្ចាស់ផេកដែលមានឈ្មោះ ប៊ុត ប៊ុនថា ... Read More »

ទ្រី តារាវុធ ប៉ះព្រះកាយ ច័ន្ទ លើកដំបូងក្នុងរឿង”ក្រមុំមុខពីរ”

    ភ្នំពេញ៖ តារាសម្តែងស្រស់សង្ហាលោក ទ្រី តារាវុធ ក្តាប់បានតំណែងតួឯកប្រុសក្នុងភាពយន្តភាគថ្មីរឿង”ក្រមុំមុខពីរ”។ ក្នុងភាពយន្តភាគថ្មីនេះលោកបានសម្តែងរួមគ្នាជាលើកដំបូងជាមួយតារាសម្តែងស្រីស្រស់សោភាកញ្ញា ព្រះកាយ ច័ន្ទ។ ​ភាពយន្តភាគថ្មីរឿង”ក្រមុំមុខពីរ” ដែលដឹកនាំសម្តែងដោយផលិតករជើងចាស់លោក ហ៊ុយ វាសនា បានចាប់ផ្តើមចេញថតហើយកាលពីថ្ងៃទី១៤ ... Read More »

សុខ ពិសី បដិសេធវះកាត់ថ្គាមប្តូរទម្រង់មុខ

     ភ្នំពេញ៖  តារាចម្រៀងប្រចាំផលិតក​ម្មសាន់ដេ កញ្ញា សុខ ពិសី បានធ្វើការផ្លាស់ប្តូរមុខមាត់កាន់តែប្លែកស្រស់ស្អាត រហូតធ្វើឲ្យទស្សនិកជនមួយចំនួនចោទជាសំណួរអំពីការផ្លាស់ប្តូរទម្រង់មុខដោយសារវិធីសាស្ត្រវះកាត់ថ្គាម។ ទោះជាយ៉ាងណាតារាស្រីរូបនេះបានចេញមុខបដិសេធអំពីការជជែកគ្នារបស់អ្នកគាំទ្រផងដែរ។ ​សុខ ពិសី ស្ថិតក្នុងចំណោមតារាចម្រៀងស្រីដែលមានសម្រស់ដ៏ទាក់ទាញ ពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះ។ មិនត្រឹមតែការប្រែប្រួលទម្រង់មុខទេសូម្បីតែការតុបតែងខ្លួនក៏តារាស្រីរូបនេះមានការប្រែប្រួលខ្លាំងផងដែរ។ ... Read More »

ផ្អើលអ្នកលក់ដូរក្នុងផ្សារវាលយន្តទាំងព្រឹកសមត្ថកិច្ចជំនាញរកឃើញសារធាតុគីមីក្នុងងៀតបបែល និងពពុះសណ្ដែកសរុប៦៥គីឡូដែលអាចប៉ះពាល់ដល់សុខភាពនិងអាយុជីវិត

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់ក្រុមអាជីវករលក់ដូរក្នុងផ្សារវាលយន្តខណះសមត្ថកិច្ចជំនាញរកឃើញសារធាតុគីមីក្នុងងៀតបបែល និងពពុះសណ្ដែកសរុប៦៥គីឡូដែលធ្វើឲ្យអ្នកបរិភោគអាចប៉ះពាល់ដល់សុខភាពនិងអាយុជីវិត។ ការចុះមកពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០ស្ថិតនៅក្នុងផ្សារវាលយន្ត ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា សកម្មភាពចុះត្រួតពិនិត្យនៅផ្សារវាលយន្តនេះ ... Read More »

អំពើហិង្សាផ្ទុះឡើងនៅទីក្រុងប៉ារីស​នាទិវាជ័យជម្នះ​​ថ្ងៃទី​១៤ ខែកក្កដា

អន្តរជាតិ៖ក្រុមបាតុករបានប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិសក្នុងទិវាជ័យជម្នះ​ថ្ងៃទី​១៤ខែកក្កដា ក្រោយពេលក្រុមបាតុករចាត់ទុកថា សកម្មភាពជួយដល់វិស័យសុខាភិបាល​មិនទាន់គ្រប់គ្រាន់នោះឡើយ។ ការប៉ះទង្គិចគ្នាកើតឡើង ក្រោយពេល​បាតុករមួយក្រុមតូច វាយប្រហារទៅលើកម្លាំង​ប៉ូលិសប្រឆាំងបាតុកម្ម ​បណ្តាលឲ្យប៉ូលិសម្នាក់រងរបួស​ដួល​មុនពេល​មិត្តរួមក្រុមមកជួយទាន់ពេល។ ក្រុមបាតុករបានចាត់ទុកថា រដ្ឋាភិបាលរបស់ប្រធានាធិបតីម៉ាក្រុង​បានបរាជ័យ​នៅក្នុងវិស័យសុខាភិបាល​ ពេលកូវីដ-១៩​ផ្ទុះឡើងនៅក្នុងប្រទេសបារាំង​។ បារំាងបានរៀបចំពិធីដង្ហែក្បួនព្យុហយាត្រា​ ក្នុងឱកាសនៃទិវាជ័យជម្នះ១៤ខែកក្កដា​។ នៅក្នុងពិធីដង្ហែក្បួនឆ្នាំនេះមានក្រុមគ្រូពេទ្យចូលរួមផងដែរ​ ដោយក្រុមគ្រូពេទ្យជាកម្លាំងជួរមុខនៅក្នុងសង្គ្រាមប្រឆាំងកូវីដ​-១៩​។ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ​​ ... Read More »

កីឡាការិនីលេខ១របស់អង់គ្លេស Johanna Konta ចូលរួមប្រកួតកម្មវិធីWTA Tour ក្រោយផ្អាកដោយសារកូវីដ-១៩

កីឡាអន្តរជាតិ៖កីឡាការិនីវាយតឺន្នីស Johanna Konta ដែលបច្ចុប្បន្នកំពុងឈរលំដាប់លេខមួយរបស់ប្រទេសអង់គ្លេសនឹងលេងនៅក្នុងការប្រកួតបើកឆាកនៅពេលដែលកម្មវិធី WTA Tour ចាប់ផ្តើមឡើងវិញនៅខែសីហាខាងមុខ។ សម្រាប់ព្រឹត្តិការណ៍នៅលើទីលានវាយតឺន្នីសនៃកម្មវិធីខាងលើនឹងចាប់ផ្តើមនៅថ្ងៃទី៣ ខែសីហាឆ្នាំ២០២០ ដែលជាការវិលត្រឡប់នៃកីឡាវាយតឺន្នីសលំដាប់កំពូលបន្ទាប់ពីកីឡាអាជីពនេះត្រូវបានផ្អាកកាលពីខែមីនាដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ មានកីឡាការិនី៥នាក់ហើយក្នុងចំណោម២០នាក់ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេលើពិភពលោកមានឈ្មោះលេងក្នុងកម្មវិធី WTA Tour មួយនេះ។ កាលពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ... Read More »

រថយន្តធុនត្រាបុករបងផ្ទះប្រជាពលរដ្ឋដាច់កាឡេកង់ទៅមុខលែងរួច

​ភ្នំពេញ​ ៖រថយន្តមួយគ្រឿងបើកលឿនជ្រុលទៅបុករបង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ដាច់​កាឡេ​កង់​ទៅមុខ​លែងរួច​។​ ​ហេតុការណ៍នេះកើតឡើងនៅម៉ោង ២ និង​៣០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃ​​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​សង្កា​ត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​ ​ប្រភពព័ត៌មាននៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តតូយ៉ូតា​ធុន​ត្រា​​ពណ៌​ខ្មៅ​​ពាក់​ស្លាកលេខ ភ្នំពេញ ... Read More »

ខ្សែបម្រើ Havertz ពិចារណាផ្លាស់ប្តូរទៅកាន់ក្លឹបដែលមានកៅអីChampions League

កីឡាអន្តរជាតិ៖ ខ្សែបម្រើ Kai Havertz របស់ក្លឹប Bayer Leverkusen នឹងពិចារណាការផ្លាស់ប្តូរទៅកាន់ក្លឹបដែលមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ដោយក្លឹបដែលរូបគេលេងបច្ចុប្បន្នមិនមានកៅអីក្របខ័ណ្ឌកំពូលនេះទេនៅរដូវកាលក្រោយ។ នេះបើយោងតាម BBC Sport ចេញផ្សាយនៅព្រឹកថ្ងៃពុធនេះ។ ... Read More »

រថយន្តជនជាតិចិនបោលបុកចូលផ្ទះប្រជាពលរដ្ឋទាំងយប់ តែសំណាងដែរម្ចាស់ផ្ទះមិនរងរបួស

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយ តែជាសំណាងក្នុងមួយពាន់គ្រោះថ្នាក់ដែលម្ចាស់ផ្ទះមិនបានរងគ្រោះថ្នាក់បន្ទាប់ពីរថយន្តរ៉េងរ៉ូវើរមួយគ្រឿងបោលបុកចូលផ្ទះប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២០នៅចំណុចកែងភូមិត្រោក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះកែប មីល អាយុ៥១ឆ្នាំ ភេទប្រុស រស់នៅភូមិត្រោក ឃុំអំពិល ... Read More »

ឈ្នះ Norwich ក្រុមតោខៀវ Chelsea មានសង្ឃឹមខ្ពស់កក់កៅអីក្របខ័ណ្ឌ Champions League រដូវកាលក្រោយ

កីឡាអន្តរជាតិ៖ ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុម Norwich City ក្នុងលទ្ធផល ១ទល់០ ធ្វើឲ្យក្រុមមួយនេះមានសង្ឃឹមកាន់តែខ្ពស់ក្នុងតំបន់ Top 4 នៅលីកកំពូលអង់គ្លេស ដែលមានកៅអីទៅលេងក្របខ័ណ្ឌ Champions League រដូវកាលក្រោយ។ ... Read More »

កុំចេះតែហ៊ាន! គាស់សោបន្ទប់គេលួចលុយបានហើយញ៉ាមមកម្តងទៀតជាប់ខ្នោះសមត្ថកិច្ចល្មម

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទគាស់សោបន្ទប់ជួលរបស់គេចូលលួចលុយបានជាងមួយពាន់ដុល្លារ។  ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៣ និង៣០នាទីរសៀលថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវលេខ១០០៧ ភូមិបេតុង សង្កាត់ត្រពាំងឈូក ខណ្ឌសែនសុខ។ ជនសង្ស័យមានឈ្មោះ សាត់ រ៉ាន់ឌី ភេទប្រុស ... Read More »

ខ្សែបម្រើ Bryan Ruiz ប្រកាសចាកចេញពីក្លឹប Santos របស់ប្រេស៊ីល

កីឡាអន្តរជាតិ៖ ខ្សែបម្រើអន្តរជាតិកូស្តារីកាកីឡាករ Bryan Ruiz បានចែកផ្លូវគ្នាជាមួយក្លឹប Santos បន្ទាប់ពីទើបតែលេងបាន១៤ប្រកួតក្នុងរយៈពេល២ឆ្នាំជាមួយក្រុមយក្សមួយនេះនៅក្របខ័ណ្ឌ Serie A របស់ប្រេស៊ីល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួរ។ កីឡាករ Bryan Ruiz ដែលកិច្ចព្រមព្រៀងនឹងត្រូវផុតកំណត់នៅខែធ្នូ ... Read More »

ជាងធ្វើផ្ទះយកម៉ូទ័រកាត់ដែកឆ្លងចរន្តភ្លើងឆក់ស្លាប់គួរឱ្យរន្ធត់

ខេត្តស្វាយរៀង៖ បុរសម្នាក់ជាជាងធ្វើផ្ទះខណៈយកម៉ូទ័រមកកាត់ដែកមិនដឹងជាយ៉ាងម៉េចស្រាប់តែឆ្លងចរន្តភ្លើងបណ្ដាលឱ្យឆក់បង្កការភ្ញាក់ផ្អើលដល់មិត្តរួមការងារជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែអកុសលយឺតពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ស្ថិតក្នុងភូមិមុខដា ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ចាន់ បៀន  អាយុ៥៩ ឆ្នាំ ... Read More »

ដីព្រៃសហគមន៍តំបន់ព្រៃឡង់ និងដីសហគមន៍កាំងចាម រងការកាប់ទន្ទ្រាន យ៉ាងខ្លាំង លោកមេឃុំនៅពីក្រោយធ្វើឲ្យស្លាកហាមឃាត់ចេះដើរ

ខេត្តស្ទឹងត្រែង៖ សហគមន៍ទួលបែកសៀម សហគមន៍ភ្នំពង និងសហគមន៍អូរសង្កែ ក្នុងឃុំកាំងចាម និងសហគមន៍តំបន់ព្រៃឡង់ រងការកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិ និងបានអារផ្តួលរំលំអារច្រៀកដើមរណ្តៅច្បោះធ្វើអាជីវកម្ម ដឹកជញ្ចូនចេញពីតំបន់ព្រៃឡង់ឆ្លងកាត់ស្នាក់ការរងដូង ដែនជម្រកសត្វព្រៃព្រៃឡង់ ដោយគ្មានការទប់ស្កាត់និងបង្ក្រាបពីក្រុមសមត្ថកិច្ចឡើយ ហើយថែមទាំងមានការបែងចែកដីឲ្យខ្មែរអ៊ិស្លាមដោយមានក្បាលដី៥០ម៉ែត្រ បណ្តោយ១ពាន់ម៉ែត្រ ជាកម្មសិទ្ធិចេញដោយលោកមេភូមិ និងលោកឃឹម ... Read More »

រថយន្តកុងតឺន័របេីកលឿនបួងចង្កូតផ្លូវកោងក្រឡាប់ផ្ងារជេីងសង្កត់ផ្ទះប្រជាពលរដ្ឋ២ល្វែង និងបន្តបុកកន្លែងលក់ស្រាក្រឡុកផ្អេីលអ្នកលក់និងអ្នកផឹករត់ជាន់ជេីងគ្នា

ភ្នំពេញ​៖​ រថយន្តកុងតឺន័រមួយគ្រឿងបេីកបរក្នុងល្បឿនលឿនទាំងស្ថានភាពផ្លូវកោងផងនោះបួងចង្កូតក្រឡាប់ផ្ងារជេីងម្ខាងជ្រុលទៅសង្កត់ផ្ទះប្រជាពលរដ្ឋដែលនៅជាប់ផ្លូវរងការខូចខាតអស់ផ្នែកខាងមុខចំនួន២ល្វែងនិងបន្តកិនកន្លែងលក់ស្រាក្រឡុកផ្អេីលអ្នកលក់និងអ្នកផឹករត់ជាន់ជេីងគ្នា​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០២០​ នៅផ្លូវចោមចៅ​ ភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេបានឃេីញរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងក្បាលពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ៣C.៦៣២៧ដោយមានបិទស្លាកអក្សរកាត់ខាងមុខ​ ... Read More »

បុរសម្នាក់ត្រូវបានរថយន្តបុកស្លាប់ភ្លាមៗនៅនឹងកន្លែង

ខេត្តព្រះសីហនុ ៖នៅវេលាម៉ោង ១៩៖៣០នាទីយប់ថ្ងៃទី ១៤ ខែ កក្ដដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចន្លោះគីឡូ ១៦៩-១៧០ ស្ថិតក្នុងភូមិ តាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ... Read More »

ស្ត្រីម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលបង្កការភ្ញាក់ផ្អេីលដល់ពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ

ភ្នំពេញ​៖​ ស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យខ្យល់គរបង្កការភ្ញាក់ផ្អេីលនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង​ កាលពីវេលាម៉ោង ១៨និង៣០នាទីថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០២០ នៅចំណុច បន្ទប់ជួលលេខ៨ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះ សឿ សុខឡុង ... Read More »