ព័ត៌មានទាន់ហេតុការណ៍៖
'

អ៊ីរ៉ង់ប្រឈមបញ្ហាកាន់តែធ្ងន់ ទាំងក្នុង និងក្រៅប្រទេស ក្រោយបាញ់ទម្លាក់យន្តហោះអ៊ុយក្រែន

ពលរដ្ឋអ៊ីរ៉ង់ខឹងសម្បារយ៉ាងខ្លាំង ហើយបានធ្វើបាតុកម្មនៅគ្រប់ទិសទីប្រឆាំងរដ្ឋាភិបាល និងយោធា ដែលខ្វះការទទួលខុសត្រូវ ក្រោយបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន ។ ក្រៅពីនេះ សម្ពាធពីសហគមន៍អន្តរជាតិ កាន់តែខ្លាំងទៅលើអ៊ីរ៉ង់ ។​កាលពីថ្ងៃទី​១៣ ខែមករា​ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក​ Vadym Prystaiko ... Read More »

តំបន់សមុទ្រជិត​ប្រទេសអ៊ីរ៉ង់ពោរពេញទៅដោយកម្លាំងទាហានជើងទឹក ប្រទេសសម្ពន្ធមិត្តអាមេរិក

ដោយយកហេតុផល ការពារ​រាល់នាវាដឹកទំនិញរបស់ខ្លួនដែលឆ្លងកាត់ដែនសមុទ្រ មេឌីទែរ៉ាណេ​ សមុទ្រ ពែក្ស ក៏ដូចជាច្រកសមុទ្រ​ Hormuz ​ប្រទេសជាសម្ព័ន្ធមិត្តអាមេរិក បានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់ទីនោះការពារនាវាដឹកទំនិញឆ្លងកាត់​ ។ តែគោលដៅពិតរបស់អាមេរិក​គឺ ឡោមព័ទ្ធប្រទេសអ៊ីរ៉ង់ ទៅវិញទេ​។​​ ចំណុចទាំងនោះ បានជាអាមេរិក ... Read More »

ក្រុមជនជាតិចិន១៦នាក់ ពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ត្រូវបណ្តេញចេញពីប្រទេសកម្ពុជា

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនជនជាតិចិនចំនួន១៦ ពាក់ព័ន្ធនឹងបទល្មើស ឆបោក តាមប្រព័ន្ធទូរគមនាគមន៍ និងជនសង្ស័យម្នាក់ទៀត ទទួលមកពី ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើស ព្រហ្មទណ្ឌ ប្រព្រឹត្តនៅប្រទេសចិន ហើយត្រូវបានបណ្តេញចេញ តាមប្រកាសក្រសួងមហាផ្ទៃ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ នៅតែបណ្តោយឲ្យបទល្មើសព្រៃឈើកើតឡើងរាល់ថ្ងៃ

ប្រភពពីប្រជាពលរដ្ឋនៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឲ្យដឹងថា រហូតមកដល់ពេលនេះឈ្មួញច្រើននាក់នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃឡង់ ក្នុងមូលដ្ឋានពួកគាត់ដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញប្រើប្រាស់រថយន្តកូរ៉េ និងគោយន្តកន្ត្រៃ ដឹកជញ្ជូនឈើចេញពីចំណុចភូមិស្រែប្ញស្សី ឃុំទំរីង ឆ្លងកាត់មុខស្នាក់ការរដ្ឋបាលព្រៃឈើ និងស្នាក់ការបរិស្ថានយ៉ាងរលូនគ្មានញញើតអ្វីឡើយ។ តាមការអះអាងពីប្រជាសហគមន៍ការពារព្រៃឡង់ ក្នុងឃុំទំរីង ... Read More »

ដើមឆ្នាំភ្លាម តារាសម្ដែងកូនកាត់ខ្មែរ-អាល្លឺម៉ង់ កញ្ញា ម៉ៃយ៉ាទទួលបានលាភធំ

ភ្នំពេញ៖ ដើមឆ្នាំថ្មី ឆ្នាំ២០២០ភ្លាម តារាសម្ដែងកូនកាត់ខ្មែរ-អាល្លឺម៉ង់ កញ្ញា ម៉ៃយ៉ា បានក្រសោប​ជាអ្នកតំណាង​ផលិត​ផល​សាប៊ូកក់​សក់​ដ៏ល្បីឈ្មោះ​មួយ​ម៉ាក កូឡាទីន ដែល​ជាផលិត​ផល​នាំចូល​មក​ពីប្រទេស​អ៊ីតាលី តាមរយៈ​ក្រុមហ៊ុន TRE ។ តារាសម្ដែង និងជាពិធីការិនី​ល្បីឈ្មោះ ម៉ៃយ៉ា ... Read More »

Pi Pay ធ្វើសមាហរណកម្មរួមបញ្ចូលជាមួយ ស្មាតលុយ

ភ្នំពេញ៖ ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart)បានព្រមព្រៀងលើកិច្ចសន្យាជាមួយ ក្រុមហ៊ុន ផាយផេ ភីអេលស៊ី (Pi Pay) ក្នុងការរួមបញ្ចូលគ្នានូវក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ស្មាតលុយ ជាមួយនឹង ... Read More »

ចាប់ពីថ្ងៃទី ១៥-២០ខែមករា ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរីមណ្ឌលគិរី និងខេត្តប៉ៃលិន ធាតុអាកាស នឹងចុះត្រជាក់នៅពេលព្រឹក មានពី ១៧-២០ °C

ភ្នំពេញ៖ ខេត្តចំនួន៥ នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានជាអាទិ៍ ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន ធាតុអាកាសនឹងចុះត្រជាក់នៅពេលព្រឹក ដោយ សីតុណ្ហភាពអប្បបរមា មានពី ១៧-២០ ... Read More »

វិលចូលសិល្បៈវិញភ្លាម ពេជ្រ សូ លិកា ជួបរឿងចម្រូងចម្រាសធំៗ៥ដងផ្ទួនៗគ្នា

ភ្នំពេញ៖ បាត់មុខលើវិស័យសិល្បៈអស់រយៈពេលជាយូ តារាចម្រៀង​ប្រចាំផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សូលិកា បានបង្ហាញមុខជាថ្មីរហូតធ្វើឲ្យអ្នកគាំទ្រនាងមានការភ្ញាក់ផ្អើល។ វិលមកមិនបានមួយឆ្នាំពេញផងតារាស្រីស្រស់សោភាពរូបនេះជួបរឿងរ៉ាវចម្រូងចម្រាស និងការរិះគន់ជាបន្តបន្ទាប់ធំៗរហូតដល់ទៅ៥ដងផ្ទួនៗគ្នា។ ស្ងាត់បាត់មុខពីសិល្បៈកន្លងមក ប៉ុន្តែ ពេជ្រ សូលីកានៅតែរងពាក្យចចាមអារ៉ាវភ្ជាប់ស្នេហ៍ជាមួយមន្ត្រីធំ និងមានកូនស្រីរួចទៅហើយ។ ... Read More »

សរសរផ្ទះស៊ីម៉ង់ត៍រលំសង្កត់បែកក្បាលស្លាប់កុមារា នៅស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង៖ កុមារាម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងបន្ទាប់ពីសរសរថ្ម១ដើម ពេលដែលរើផ្ទះចេញបានដួលរលំសង្កត់ទៅលើកុមាររងគ្រោះ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៥ និង១០នាទី ។ សមត្ថកិច្ចមូលដ្ឋានបានឲដឹងថា កុមារារងគ្រោះឈ្មោះ សាត វិសាល ... Read More »

ជនសង្ស័យប្រើប្រាស់ និងចែកចាយ និងរក្សារទុកនូវសាធាតុ ញៀន៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តឧត្ដរមសនជ័យ៖ នៅថ្ងៃចន្ទ័ ៤រោច ខែបុស្ស ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង ២២និង២៥នាទី កម្លាំងការិយាល័យជំនាញដឹកនាំបញ្ជាផ្ទាល់ដោយ លោក ... Read More »

ចាប់ខ្លួនមុខសញ្ញា លួចមានស្ថានទម្ងន់ទោស នៅច្បារអំពៅ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ចាប់ខ្លួនក្រោយពីសកម្មភាពប្រើដាវគំរាមប្លន់យកម៉ូតូនៅមុខផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២០ ម៉ោង០០និង១០នាទី កណ្តាលអធ្រាត្រ ។ ជនរងគ្រោះឈ្មោះ ... Read More »

គយខេត្តសៀមរាបជាប់ត្រគាក ងាកខ្លួនមិនរួចទេ ពាក់ព័ន្ធនឹងទំនិញខុសច្បាប់ និងខូចគុណភាពជាង ៦៦តោន ដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបដល់ទីតាំងស្តុកទុកចែកចាយ

ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រី គយ និងរដ្ឋាករខេត្ត និងមន្ត្រីសាខាកាំកុងត្រូល ខេត្តសៀមរាប ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក កើត សុ វណ្ណា រ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ... Read More »

ក្រុមចោរប្លន់មួយក្រុម ប្រើដំបង ខ្សែក្រវាត់ ដេញស្ទាក់វាយប៉ុនប៉ងប្លន់យកម៉ូតូ តែមិនបានសម្រេច ព្រោះជនរងគ្រោះដកកូនសោរត់គេចខ្លួន

ភ្នំពេញ៖ ក្រុមចោរប្លន់មានគ្នាប្រមាណជាង១០នាក់ ប្រដាប់ដោយដំបង ខ្សែក្រវាត់ បានធ្វើសកម្មភាពដេញស្ទាក់វាយប៉ុនប៉ងប្លន់យកម៉ូតូ ពីយុវជន២នាក់ ខណៈដែលកំពុងជិះម៉ូតូត្រឡប់មកពីមើលសាច់ញាតិនៅមន្ទីរពេទ្យវិញ ប៉ុន្តែមិនបានសម្រេច ដោយសារជនរងគ្រោះ ដកកូនសោម៉ូតូរត់គេចខ្លួន ។ ករណីប្លន់ខាងលើនេះ បានកើតទ្បើងកាលពីវេលា ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ... Read More »

ពីរនាក់ប្តីប្រពន្ធបណ្តើរម៉ូតូតាមផ្លូវត្រូវរថយន្តបុកបណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តជែងរថយន្ត១គ្រឿងបានជ្រុលទៅបុកបុរសម្នាក់ កំពុងបណ្ដើរម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ ហើយរថយន្តបន្តបុកបង្គោលស្លាកលេខផ្លូវ និងម៉ូតូមួយគ្រឿងទៀត ដែលឈប់ចតស្ងៀម នៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាត ។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីម៉ោង ១១ និង៤០នាទីយប់ ថ្ងៃទី១២ ខែមករា ... Read More »

អ៊ីរ៉ង់ប្រឈមវិបត្តិផ្ទៃក្នុងក្រោយការបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន 

សហគមន៍អន្តរជាតិ បានថ្កោលទោសយ៉ាងខ្លាំង ដល់អ៊ីរ៉ង់ដែលបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន ។ មិនត្រឹមតែសហគមន៍អន្តរជាតិ​ ពលរដ្ឋអ៊ីរ៉ង់ អារម្មណ៍​ ខឹង​សម្បារ និង​ខក​ចិត្ត បាន​ផុស​ឡើង​នៅ​អ៊ីរ៉ង់ នៅ​ពេល​បាន​ឮអាជ្ញាធរ​​ប្រកាសថា​ យន្តហោះ​អ៊ុយក្រែន​ធ្លាក់​ដោយ​សារ​គ្រាប់​មីស៊ីល​ដែល​យោធា​បាញ់​ច្រឡំ។ ការ​​​ប្រមូល​ផ្តុំ​ ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ ​របស់​ក្រុម​​សិស្សនិស្សិត​អ៊ីរ៉ង់ ... Read More »

ករណីប្រចណ្ឌស្នេហ៍ភេទដូចគ្នា ហើយងប់ងល់នឹងល្បែង ធ្វើឲ្យម្តាយបង្កើតតារាចម្រៀងល្បីឈ្មោះ ពេជ្រ សូលីកា ក្លាយជាឃាតកសម្លាប់ស្ត្រីជាគូស្នេហ៍

ភ្នំពេញ៖ ករណីម្តាយបង្កើតរបស់តារាចម្រៀង ពេជ្រ សូលីកា ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្រោយសង្ស័យថាបានសម្លាប់ស្ត្រីវ័យ៥០ឆ្នាំម្នាក់ ជាអ្នកចងការប្រាក់នៅខណ្ឌមានជ័យនេះ បានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងកាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅពីក្រោយករណីឃាតកម្មដ៏សាហាវនេះ ត្រូវបានគេទម្លាយថា ជនសង្ស័យ និងជនរងគ្រោះមានទំនាក់ទំនងស្នេហាភេទដូចគ្នាជាយូរ ឆ្នាំ ... Read More »

លោក ឃួង ស្រេង៖ ជំរុញឲ្យអភិបាលខណ្ឌ ទាំង១៤ ត្រូវពង្រឹងកិច្ចការពារសន្ដិសុខ សុវត្ថិភាពជូនពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អ

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអភិបាលខណ្ឌទំាង១៤ពង្រឹងកិច្ចការពាររសន្តិសុខសណ្តាប់ធ្នាប់នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជា ពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អ ខណៈ ភ្ញៀវ បរទេសដែលស្នាក់នៅក្នុងរាជធានីភ្នំពេញកាន់តែច្រើន ។ លោក ឃួង ស្រេង បានជំរុញបែបនេះ ... Read More »

ទំនាក់ទំនងបុគ្គលល្អ រវាងលោកត្រាំ​ និងគីម ជុងអ៊ុន មិនទាន់គ្រប់គ្រាន់ដើម្បីបន្តពិភាក្សា​នោះឡើយ

ទោះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មានទំនាក់ទំនងល្អប្រសើរ នឹងគ្នាក្តី​ តែមិនទាន់គ្រប់គ្រាន់ដើម្បី ជំរុញកិច្ចពិភាក្សា ស្តីពីកម្មវិធីបរមាណូ​ កូរ៉េខាងជើង នោះ ទេ ដោយសារតែអាមេរិក ... Read More »

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក៖ ចំពោះអ៊ីរ៉ង់យើងមិនចាំបាច់ពីភាក្សាអ្វីឡើយ

សារព័ត៌មាន​ Sputnik បានដកស្រង់សម្តីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក​ Robert O’Brien ​បានបញ្ជាក់ថា​​ ចំពោះអ៊ីរ៉ង់ យើងមិនចាំបាច់ពិភាក្សា អាមេរិក ច្រើននោះឡើយ។​ការលើកឡើងខាងលើរបស់លោក ក្នុងពេលដែលប្រធានាធិបតីដូណាលត្រាំ ប្រកាសថា​ អាមេរិក មិនលុបទណ្ឌកម្មទៅលើប្រទេសនេះឡើយ​ ... Read More »

រូបភាពស្តីពីភ្លើងឆេះព្រៃនៅអូស្ត្រាលី ថតពីផ្កាយរណប

រូបភាពបានបង្ហាញឲ្យឃើញថា​ភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលី ទ្រង់ទ្រាយធំក្នុងប្រវត្តិសាស្ត្រ លើសពីការស្មាន​ ។​ភ្លើងឆេះព្រៃនោះបានសម្លាប់មនុស្សប្រមាណ ៣០នាក់ និងសត្វព្រៃ​ ជាង​១២០០លានក្បាលងាប់ ក្នុភ្នក់ភ្លើង ។ គេហទំព័រ Space ​នៅថ្ងៃទី​១៣ ខែមករា បានបង្ហោះរូបភាព ថ្មីៗ ... Read More »

ពលរដ្ឋហ្វីលីពីនជាច្រើន ត្រូវជម្លៀសចេញពីផ្ទះក្រោយភ្នំភ្លើង​ កម្រើកខ្លួន

ជើងហោះហើរជាច្រើនត្រូវបានបង្វែរទិសដៅហោះហើរ ដើម្បីបញ្ចៀសគ្រោះថ្នាក់កើតឡើងជាយថាហេតុ​ ក្នុងពេលដែលភ្នំភ្លើង​ក្នុងប្រទេសហ្វីលីពីន​បានកម្រើកខ្លួន​។ ក្រៅពីនេះពលរដ្ឋរស់នៅជិតភ្នំភ្លើងក៏បានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពផងដែរ ។ ភ្នំភ្លើងឈ្មោះថា Taal ដែលស្ថិតនៅភាគខាងត្បូង​ទីក្រុង​ម៉ានីល បាន​​ភ្ញាក់កម្រើកខ្លួនតែបន្តិច ប៉ុន្តែ​ធ្វើឲ្យមនុស្សរាប់ពាន់នាក់​រស់នៅក្បែរខាងនោះ​ភៀសខ្លួន ព្រមទាំង​ផ្អាក​ជើងហោះហើរ​ឆ្លងកាត់​លើតំបន់នេះ​ទាំងស្រុង ។ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា ... Read More »

តារាចម្រៀង ម៉ៅ ហាជី និងបាន មុនីល័ក្ខ បានតំណែងតួឯកក្នុងរឿង “ព្រហ្មលិខិតដុះស្លាប”

ភ្នំពេញ៖ ទើបនឹងលេចមុខច្រៀងក្នុងផលិតកម្មថោនមិនបានមួយឆ្នាំផង តារាចម្រៀង បាន មុនីល័ក្ខ និងលោក ម៉ៅ ហាជី ទទួលបានតំណែងជាតួឯកក្នុងភាពយន្តភាគលើកដំបូងក្នុងអាជីបសិល្បៈ គឺរឿង ព្រហ្មលិខិតដុះស្លាប ។ តំណែងតួឯកនេះ ក៏ក្រោយពេលដែលអ្នកនិពន្ធ និងដឹកនាំផលិតភាពយន្តនេះប្រាប់ថា ... Read More »

មន្ត្រីជំនាញចុះពិនិត្យទំនិញខូចគុណភាព និងការបិទស្លាកថ្លៃជាប្រាក់រៀល នៅតាមបណ្តាម៉ាត ហាងលក់ទំនិញ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីជំនាញកាំកុងត្រូល សាខាខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញពាណិជ្ជកម្ម បន្តចុះពិនិត្យរកមើលទំនិញខូចគុណភាព និងពិនិត្យការបិទស្លាកតម្លៃជាប្រាក់រៀល នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តាម៉ាត និងហាងលក់ទំនិញ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ... Read More »

កម្មករ​ម្នាក់ធ្វើការប្រហែស​ត្រូវ​ទុយយោខ្សាច់ស្រូប​ចូល​ស្លាប់ភ្លាមមួយរំពេច​

ភ្នំពេញ ៖ កម្មករ​ម្នាក់​ដោយសារតែធ្វើ​ការធ្វេសប្រហែស បណ្តាល​ឲ្យ​ស្រូប​ចូលក្នុង​ទុយោ​បូម​ខ្សាច់ ហើយ​ស្លាប់បាត់បង់ជីវិត​យ៉ាង​អាណោច​អាធ​មកា​លពី​វេលា​ម៉ោង ២​និង ៣០ នាទីរសៀល ថ្ងៃ សៅរ៍ ២ រោច ខែ បុស្ស ឆ្នាំ ... Read More »

ចាប់ព្រមានយុវតីរហស្សនាម «បងធំមេសាង ខេត្តព្រៃវែង» ដែលគំរាមវាយគូជម្លោះបង្ហោះតាមវីដេអូ

ខេត្តព្រៃវែង ៖ យុវតីម្នាក់រហ័សនាម «បងធំមេសាង ខេត្តព្រៃវែង» ដែលត្រូវបានគេចែកចាយវីដេអូក្នុងបណ្ដាញសង្គម Facebook ដោយប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យគំរាមវាយគូជម្លោះ ដោយគ្រាន់តែជិះម៉ូតូមកលេងស្រុករបស់ខ្លួននោះ ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនយកមកសួរនាំ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះយកទៅសួរនាំអប់រំអស់រយៈពេលច្រើនម៉ោងទើបដោះលែងវិញ ។ ... Read More »

ខ្សឹបដាក់ត្រចៀកៈ បទល្មើសនេសាទកើតមានជាហូរហែក្រោមដែនសមត្ថកិច្ចរបស់លោក សែ

ប្រភពពីប្រជានេសាទជាលក្ខណៈគ្រួសារនៅតំបន់ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា មកដល់ពេលនេះមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធនៅតែឃុបឃិតឲ្យឈ្មួញ និងក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងបឹងទន្លេសាបយ៉ាងពេញបន្ទុក ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រភពបានឲ្យដឹងទៀតថា លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ហម ... Read More »

ខ្សឹបដាក់ត្រចៀក៖ សត្វជ្រូកឆ្លងដែនពីកម្ពុជាទៅវៀតណាម តាមផ្លូវទឹកក្នុងស្រុកបូរីជលសារ កំពុងដំណើរការយ៉ាងរលូន ខណៈតម្រូវការសត្វជ្រូកនាឱកាសចូលឆ្នាំចិន-វៀតណាមចូលមកដល់

មន្ត្រីជំនាញថា ជ្រូកនាំចុះទៅវៀតណាមមិនមានផលប៉ះពាល់អ្វីទេ តែប្រជាពលរដ្ឋរស់នៅស្រុកបូរីជលសារ នៅតែមានការព្រួយបារម្ភខ្លាំងក្រោយឃើញជ្រូកសម្បុរខុសប្លែកពីធម្មតា រាងក្រហមឡើងតាមផ្លូវទឹកដឹកតាមរថយន្ត មកក្នុងស្រុកវិញ ដោយគ្មានមន្ត្រីជំនាញឬអាជ្ញាធរណាត្រួតពិនិត្យនិងបង្ក្រាបឡើយ។ មានការចល័តសត្វជ្រូករស់ចេញចូលពីខេត្តតាកែវ ប្រទេសកម្ពុជា ទៅខេត្តជាប់ព្រំដែននៃប្រទេសវៀតណាម កំពុងមានហាងឆេងខ្ពស់នៅក្នុងរដូវចូលឆ្នាំចិនឆ្នាំថ្មី២០២០ខាងមុខនេះ។ ប្រភពពីពលរដ្ឋដែលរស់នៅជាប់ផ្លូវប្រឡាយ០១ស្រុកបូរីជលសារ បាននិយាយថា ពួកគាត់បានឃើញរថយន្តយីឌុបធំៗដឹកសត្វជ្រូក ប្រមាណជា៧០ក្បាលទៅជិត១០០ក្បាល ... Read More »

សេចក្តីជូនដំណឹងស្តីពី ការព្យាករអាកាសធាតុលើកទី ១សម្រាប់រដូវប្រាំង (២០១៩-២០២០) និងដើមរដូវវស្សា ឆ្នាំ ២០២០

បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍ លើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាប អំពីស្ថានភាពអាកាសធាតុ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ ២០២០ ដូចខាងក្រោម ៖ ១- ... Read More »

ទីបំផុត..! លោករដ្ឋលេខាធិការក្រសួងកសិកម្ម ចេញមុខសុំទោសគ្រួសារជនរងគ្រោះ ករណីកូនប្រុសកេណ្ឌសាច់ញាតិទៅវាយគេដល់បន្ទប់រៀនផ្អើលពេញ Facebook

ភ្នំពេញ៖ ពិតជាគួរឲ្យគោរព ស្រឡាញ់នូវសីលធម៍ដ៏ទន់ភ្លន់ របស់ លោក ណី លន់ រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ក្នុងវ័យជាង៧០ឆ្នាំ មកប្រឈមនឹងការទទួលខុសចំពោះមុខសមត្ថកិច្ចនគរបាលយុត្តិធម៍ខណ្ឌដង្កោ ក្រុមគ្រួសារជនរងគ្រោះ សូមទោសនូវរាល់កំហុសឆ្គងរបស់កូនប្រុស កូនក្មួយ ... Read More »

ម្តាយតារាចម្រៀង ពេជ្រ សូលីកា ជាឃាតកសម្លាប់ដៃគូស្នេហាភេទដូចគ្នា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ កម្លាំងនគរបាលខណ្ឌមានជ័យ បាននាំយកជនដៃដល់ ដែលសម្លាប់ស្ត្រីវ័យ៥០ឆ្នាំ នៅក្នុងបុរីវីឡាថោន ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីធ្វើត្រាប់ពីសកម្មភាពដែលជនល្មើសស្លាប់ជូនរងគ្រោះ ។ សមត្ថកិច្ចបានបញ្ជាក់ថា ... Read More »