ព័ត៌មានទាន់ហេតុការណ៍៖
'

ចោរមួយក្រុមបន្លំចូលផ្ទះវីង យកលុយអស់ជាង១មុឺនដុល្លារក្នុងក្រុងស្ទឹងត្រែង គេចខ្លួនសុវត្ថិភាព

ខេត្តស្ទឹងត្រែង៖ ចោរមួយក្រុមឈប់ម៉ូតូចូលប្រមូលលុយអស់ជាងមួយមុឺនដុល្លារ នៅផ្ទះប្តូរប្រាក់វីងមួយកន្លែងស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែវ ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ។ ក្រោយពីកើតហេតុម្ចាស់ផ្ទះប្តូរប្រាក់បានរាយការណ៍ទៅសមត្ថកិច្ច នៅក្នុងរូបវិដេអូកាមេរ៉ាសុវត្ថិភាព មើលឃើញថា ... Read More »

អង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការហើយ

នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានប្តេជ្ញានៅក្នុងសុន្ទរកថាតាមវីដេអូ ដែលបានកំណត់ទុកជាមុនថា រដ្ឋាភិបាលអង់គ្លេសនឹងប្រើសិទ្ធិអំណាចទាំងអស់ដែលខ្លួនមានដើម្បីធ្វើឱ្យចក្រភពអង់គ្លេសមានភាពស្មើគ្នា និងមានភាពរឹងមាំបន្ទាប់ពី Brexit ។ នៅថ្ងៃសុក្រទី ៣១ ខែមករាឆ្នាំ ២០២០ នៅម៉ោង ... Read More »

ផឹកស្រាស្រវឹងទាស់ពាក្យសម្ដីគ្នាធ្វើឲ្យបុរសម្នាក់យកកែវវាយទៅលើបុរសម្នាក់ទៀតរងរបួសបែកក្បាល

ខេត្តកណ្ដាលៈ បុរសម្នាក់យកកែវស្រាវាយទៅលើបុរសម្នាក់ទៀតរងរបួសបែកក្បាល ខណៈដែលបុរសសង្ស័យ និងបុរសរងគ្រោះផឹកស្រាស្រវឹងទាស់ពាក្យសម្ដីគ្នា ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ។ ... Read More »

ជនជាតិកូរ៉េម្នាក់គាំងបេះដូងស្លាប់ក្នុងភូមិគ្រឹះវឌ្ឍនភាពអង្គរក្រុងសៀមរាប

ខេត្តសៀមរាប៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២០ នៅចំណុចភូមិគ្រឹះវឌ្ឍនៈភាពអង្គរ ស្ថិតនៅភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ... Read More »

គ្រឿងចក្រអាប៊ុលចំនួន៣គ្រឿង ធ្វើសកម្មភាព ឈូសឆាយដីព្រៃឈើ ១០០ហិកតា ថាជារបស់ឧកញ៉ាម្នាក់

ខេត្តឧត្ដរមានជ័យ៖ ដីព្រៃឈើសំបូរទៅដោយដើមឈើស្រោងទ្រុឌទ្រោម ១០០ហិកតា កំពុងតែទទួលរងការបំផ្លេចបំផ្លាញ ឈូសឆាយ រានព្រៃ យកដី កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិចំនួន ២ គឺព្រំប្រទល់ភូមិស្រឡៅស្រោង និងភូមិ ត្រពាំងធំ ... Read More »

ប្ដីស្លាប់ កូនជាប់គុកទាំងអយុត្តិធម៌ រូបគាត់ជាម្តាយ ដូចនាងបដាចារ ពេលនេះគ្មានសល់អ្វីឡើយ

ខេត្តកំពង់ស្ពឺ៖ ដូចអស់សង្ឃឹមជាមួយប្រព័ន្ធតុលាការ ទណ្ឌិត៤រូបបានសម្រេចចិត្តសរសេលិខិតចេញមកក្រៅពន្ធនាគារដើម្បីឲ្យម្ដាយស្វែងរកអន្តរាគមន៍ ដល់ពួកខ្លួន ខណៈដែលពួកខ្លួនអះអាងថា មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់សមត្ថកិច្ចនោះទេ ។ ទណ្ឌិតទាំង៤រូបដែលសម្រេចចិត្តផ្តិតមេដៃលើលិខិតសុំអន្តរាគមន៍ទី១ មានឈ្មោះ ផាត់ ភារុណ, ទី២ ឈ្មោះ ផាត់ វុដ្ឋា ... Read More »

ម្ចាស់ដាក់ម៉ូតូចាក់សោក្រោមផ្ទះ២គ្រឿង ព្រឹកឡើងចុះអើតមើល ឃើញតែច្រវាក់សោ

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋដែលជាម្ចាស់ម៉ូតបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ បន្ទាប់ពីម៉ូតូ២គ្រឿងត្រូវបានបាត់ដោយត្រូវជនសង្ស័យធ្វើសកម្មភាពលួចកាត់របងលួសខាងក្រោយផ្ទះចូលចាក់សោច្រវាក់ម៉ូតូ បានសម្រេច ។ ហេតុការណ៍នេះ បានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគក់ប៉ែ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ... Read More »

បើទោះបីលោកត្រាំ មិនត្រូវបានទម្លាក់ពីអំណាចក្នុងសវនាការសភា ក៏លោកគ្មានអំណាច​នៅក្នុងការធ្វើសង្គ្រាមនោះដែរ

ក្រុមតំណាងរាស្ត្រអាមេរិក មកពីគណបក្សសាធារណរដ្ឋបានដឹងយ៉ាងច្បាស់ពីចេតនា​​ របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានត្រៀមលក្ខណៈវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់​ តាំងពីពេលលោកដកអាមេរិកចេញពីកិច្ចព្រមព្រៀងបរមាណូ​ ។ ការដែលលោកត្រាំ បញ្ជាដោយផ្ទាល់ឲ្យសម្លាប់មេទ័ពអ៊ីរ៉ង់ ក៏ដូចជាការបញ្ជូនអាវុធ កម្លាំងយោធាបន្ថែមទៅកាន់អ៊ីរ៉ាក់ ជាសញ្ញានៃការត្រៀមធ្វើសង្គ្រាមជាថ្មី ។ ​កត្តាទាំងនោះ ... Read More »

កម្លាំងកងរាជ​អាវុធហត្ថ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើបាត់ដំបង​ចាប់​ឈើ​ប្រណីត​ជាង​បី​ម៉ែត្រគូប​

ខេត្តបាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តបាត់ដំបងបាន​ចុះបង្ក្រាប​នឹង​ឆែកឆេរ​ទីតាំង​សន្និធិ​ផល​អនុផល​ព្រៃឈើ​ខុសច្បាប់​មួយកន្លែង នៅ​ចំណុច​ក្រុមទី​៨​ស្ថិតក្នុង​ភូមិ​រំចេក​៣​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​កាលពីរសៀល ថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែ មាឃ ឆ្នាំកុរ ព ស ... Read More »

កុំថាឡើយផ្លូវថ្នល់ សូម្បីតែក្លោងទ្វារវត្ត សាក់សំពៅ ក៏ត្រូវបានក្រុមរថយន្តដឹកដី ដឹកខ្សាច់ ធុនធំបើកបុកបំផ្លាញស្ទើរបាក់ សង្ស័យអាជ្ញាធរខណ្ឌដង្កោអសមត្ថភាព

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅសង្កាត់គងនយ និង សង្កាត់សាក់សំពៅ នៃមូលដ្ឋានខណ្ឌដង្កោ ទទូចស្នើរទៅដល់អាជ្ញាធរខណ្ឌដង្កោ មេត្តាដាក់គោលដៅហាមឃាត់ក្រុមរថយន្តដឹកដី ដឹកខ្សាច់ ដោយសារតែបង្កប៉ះពាល់បរិស្ថានខ្លាំងក៏ដូចជា ធ្វើឲ្យខូចផ្លូវសាធារណៈ ។ ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថា ការស្នើសុំឲ្យអាជ្ញាធរខណ្ឌដង្កោ មេត្តាបន្តដាក់គោលដៅហាមឃាត់ក្រុមរថយន្តដឹកដី ... Read More »

ស្លាប់ និងរបួសជិត១០នាក់ដោយបាក់ព្រិលនៅជប៉ុន

សារព័ត៌មានជប៉ុន បានផ្សាយថា​មានករណីបាក់ព្រិល រអិលពីកំពូលភ្នំនៅលើកោះហ៊ុកកៃដូ​​កាលពីថ្ងៃទី​៣០ ខែមករា បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជិត​១០នាក់ ។ ​ ជនរង្គ្រោះដោយករណីបាក់ព្រិលភាគច្រើនជាជនបរទេសទៅជិះស្កីលើព្រិល នៅតំបន់រម្មណីយដ្ឋានជិះស្គីលើទឹកកក​ ។ តាមប្រភពព័ត៌មាន​មានជនបរទេស​៨នាក់ទៅជិះស្គីនៅទីនោះ ។ ហេតុការណ៍បាក់ផ្ទាំងព្រិលទឹកកក​នេះ បានកើតឡើង​នៅពេលដែលក្រុមអ្នកជិះស្គី​ទាំងនោះ​បានកំណត់គ្នា​ទៅជិះស្គី ... Read More »

ប្រទេសក្នុងតំបន់​​បង្កើនរិតបន្តឹងការផ្សាយព័ត៌មានមិនពិត ដោយដាក់ទោសអ្នកផ្សាយព័ត៌​មានក្លែងក្លាយជុំវិញវីរុសកូរ៉ូណា

ដើម្បីសន្តិសុខជាតិ ប្រទេសជាច្រើន ជុំវិញពិភពលោករិតបន្តឹង ការផ្សព្វផ្សាយព័ត៌មាន​ចៀសវាងការផ្សាយព័ត៌មានមិនពិត ជុំវិញ​ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមអាចបង្កឲ្យមានភាពចលាចល ។ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏ដូចជាបណ្តាប្រទេស​ក្នុងតំបន់អាស៊ាន ក្នុងនោះមានថៃជាដើម បានរិតបន្តឹងការផ្សាយព័ត៌មាន និងដាក់ទោសដល់អ្នកដែលផ្សាយព័ត៌មានមិនពិត​ ។ ​នៅក្នុងប្រទេសថៃ មនុស្ស​ប្រុស ... Read More »

UN ស្នើក្រុមហូធី និងសម្ពន្ធអារ៉ាបឈប់វាយប្រហារគ្នានៅយេមែន

ការវាយប្រហារគ្នារវាង ក្រុមឧទ្ទាមហូធី និងកម្លាំងទាហានបណ្តាប្រទេសអារ៉ាប់ដឹកនាំដោយអារ៉ាប៊ី សាអូឌីត​ កើនឡើងខ្ពស់រយៈពេលចុងក្រោយនេះបណ្តាលឲ្យពលរដ្ឋ​ជាច្រើនស្លាប់ និងភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព​ ។ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានអំពាវនាវ​ឲ្យបញ្ឈប់​​ការប្រយុទ្ធគ្នា​ ហើយបន្តពិភាក្សាស្វែងរកសន្តិភាព ។ សង្គ្រាមស៊ីវិល​នៅក្នុងប្រទេសយេមែន ផ្ទុះឡើង​នៅឆ្នាំ២០១៥ រហូតមដល់សព្វថ្ងៃនេះ មិនទាន់រកសន្តិភាពឃើញនៅឡើយទេ ... Read More »

ចាប់សត្វ​ជ្រូកព្រៃទម្ងន់​២៨​គីឡូក្រាម​យកទៅ​ដុត និងកប់បំផ្លាញ​ចោលនៅស្រុកវ៉ើនសៃ

ខេត្តរតនគិរី ៖ សាច់ជ្រូកព្រៃទម្ងន់ ២៨គីឡូក្រាម ដែលព្រានព្រៃលួចប្រមាញ់ខុសច្បាប់ ហើយកាត់ជាកង់ៗបម្រុងយកទៅលក់ឲ្យឈ្មួញនោះ ត្រូវបានកម្លាំង​កងរាជអាវុធហត្ថ​ស្រុក​វើ​ន​សៃ​បាន​សហការ​ជាមួយ​កម្លាំង​ឧទ្យាន​ជាតិ​វិ​រ​:​ជ័យ​ស្រុក​វើ​ន​សៃ ​បង្ក្រាបចាប់ដកហូតយកទៅកប់ចោល ។ ការបង្រ្កាបសាច់ជ្រូកព្រៃនេះបាបធ្វើឡើងកាលពី​វេលា​ម៉ោង​៩​ និង​២០​នាទី​ព្រឹក ថ្ងៃទី​២៩ ខែមករា ឆ្នាំ ២០២០ ... Read More »

បុរសម្នាក់កាន់រូបថតប្រពន្ធកូនធ្វើដំណើរមកឲ្យនគរបាលចោមចៅទី៣អន្តរាគមន៍ ខណៈបាត់មិនដឹងទៅណា

ភ្នំពេញ​៖​ បុរសកម្សត់ម្នាក់ដោយសារជីវភាពខ្វះខាតនាំប្រពន្ធកូនចាកចេញពីស្រុកកំណើតដើរលក់គ្រឿងម្ជូរ និងចង្រិតគ្រប់ខេត្ត ក្រុងតែមិនសមប្រកប គាត់ក៏ឆ្លៀតទៅធ្វើសំណង់បន្ថែមមុខរបរបន្ថែមទៀត គ្រាន់បានប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារ តែបែរជាពេលមករកប្រពន្ធកូនបាត់មិនដឹងទៅណា រកគ្រប់ទីកន្លែងនៅតែមិនឃើញ ទើបសម្រេចចិត្តកាន់រូបថតមួយសន្លឹកធ្វើដំណើរមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី៣​ ដើម្បីសុំការអន្តរាគន៍កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២០ ។ បុរសខាងលើឈ្មោះ ... Read More »

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ត្រូវលោកស្រី ឃី ជឺ ប្តឹងទៅតុលាការ ពាក់ព័ន្ធរឿងសមគំនិតក្នុងការលួចកាត់ដីវត្តគោកបញ្ជាន់លក់ឲ្យឈ្មួញ

ភ្នំពេញ ៖ លោកស្រី ឃី ជឺ អាយុ ៥៦ឆ្នាំ រស់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជាពុទ្ធបរិស័ទចំណុះជើងវត្តគោកបញ្ជាន់ បានប្តឹងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ... Read More »

នគរបាលចាប់ខ្លួនជនជាតិចិន២នាក់ ប៉ុនប៉ងធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ និងចាប់ជំរិត

ខេត្តព្រះសីហនុ៖ នគរបាលចាប់ខ្លួនជនជាតិចិន២នាក់ ប៉ុនប៉ងចេញ ធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ និងចាប់ជំរិត កាលពីយប់ទៀបភ្លឺថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២០ ពេលកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌកំពុងល្បាតនៅចំណុចអូរ៥ ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។ ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តបន្តឆែកឆេរ រោងសិប្បកម្មកែឆ្នៃឈើខុសច្បាប់ នៅភូមិស្រឡៅ

ខេត្តស្ទឹងត្រែង៖ ចាប់តាំងពីថ្ងៃទី២៨ និងថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះខេត្ត មានកងរាជអាវុធខេត្ត នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្ត ដោយមានលោកអៀង វាន់ឌី មេបញ្ជាការប៉េអឹមខេត្ត ជាប្រធានក្នុងការដឹកនាំ កម្លាំងចុះត្រួតពិនិត្យ ... Read More »

គណៈប្រតិភូតំណាងឲ្យក្រុមហ៊ុនអាមេរិកមួយក្រុម នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីសិក្សា និងស្វែងយល់ពីនិន្នាការចុងក្រោយបំផុតក្នុងវិស័យកសិកម្ម ដែលរួមមានបច្ចេកវិទ្យា សន្តិសុខជីវចម្រុះ និងសុវត្ថិភាពស្បៀងអាហារ

ស្ថានទូតអាមេរិកប្រកាសព័ត៌មាន ៖គណៈប្រតិភូតំណាងឲ្យក្រុមហ៊ុនអាមេរិកមួយក្រុម រួមមាន ក្រុមហ៊ុន Amazon ក្រុមហ៊ុន John Deer និងក្រុមហ៊ុន IBM នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីសិក្សា និងស្វែងយល់ពីនិន្នាការចុងក្រោយបំផុតក្នុងវិស័យកសិកម្ម ដែលរួមមានបច្ចេកវិទ្យា សន្តិសុខជីវចម្រុះ ... Read More »

យុវជន៤នាក់ស្លាប់យ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ស្រុកប្រាសាទបាគង

ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ០៦ រវាងម៉ូតូ នឹងម៉ូតូច្រាសទិសគ្នាកាលពីវេលាម៉ោង៧ និង១០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិស្វាយជ័យ ឃុត្រពាំងធំ ស្រុកប្រាសាទបាគងខេត្តសៀមរាប ។ សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាក HONDA ... Read More »

ជនអនាថាម្នាក់ដេកស្លាប់ក្នុងមណ្ឌលសំចតសង្គមកិច្ចត្រូវបានគេដឹកមកតម្កល់ទុកក្នុងវត្តវិហារឃួន

ភ្នំពេញ​៖​ ជនអនាថាម្នាក់បានដេកស្លាប់ក្នុងបន្ទប់ នៃមណ្ឌលសំចត​សង្គមកិច្ច​ រាជធានីភ្នំពេញ​ ស្ថិតនៅភូមិ ស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​ វេលាម៉ោង ៣និង១០នាទីរសៀល​ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ត្រូវបានប្រធានមន្ទីរសង្គមកិច្ចដឹកយកមកតម្កល់ទុកនៅវត្តវិហារឃួន ។ ... Read More »

ក្រុមញៀនល្បែងស៊ីសង បៀរ ចំនួន៧នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ខេត្តឧ​ត្ត​រ​មានជ័យ​ ៖ នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥​ និង​៣០​នាទី លោក​វរសេនីយ៍ទោ ឃុ​ល ភិន អធិការ​នគរបាល​ស្រុក​បន្ទាយ​អំពិល បាន​ចាត់តាំង​លោក អនុសេនីយ៍ឯក ស៊ឹម វណ្ណ​: ... Read More »

នគរបាលប៉ុស្តិ៍ឃ្មួញ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតហើយ ពាក់ពន្ធ័ករណីលួចយកគ្រឿងអលង្កា និងប្រាក់

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ឃ្មួញបន្តស្រាវជ្រាវតាមចាប់ខ្លួនជនដង្ស័យម្នាក់ទៀតហើយ ក្នុងករណីករណីលួច យកគ្រឿងអលង្កា និងប្រាក់កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០១ និង៤៦នាទី ។ សមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺក្រោយពីឃាត់ខ្លួនបក្ខពួកបាន២នាក់ ។ លុះនៅវេលាម៉ោង២៣ និង៣០នាទីថ្ងៃទី៣០ ... Read More »

ចោរថ្លើមធំមែនហ៊ានចូលកាច់សោ.កម៉ូតូដល់អង្គភាពច្រកចេញចូលតែមួយ សាលាខេត្តប៉ៃលិនមួយគ្រឿង ជិះទៅបាត់

ខេត្ត​ប៉ៃលិន ៖ ចោរចិត្តស្លុយម្នាក់ ពិតចាថ្លើមធំមែនហ៊ានចូលទៅទីតាំងច្រកចេញចូលតែមួយសាលាខេត្តប៉ៃលិន រួចកាច់សោកម៉ូតូរបស់មន្រ្តីសាលាខេត្តមួយគ្រឿងយកទៅបាត់ គ្រាដែលអង្គភាពនេះគ្មានសន្តិសុខយាមកាមត្រឹមត្រូវដោយសំអាងមានកាម៉េរាសុវត្ថិភាព ។ ហេតុការណ៍នេះកើតឡើង កាលពី​វេលា​ម៉ោង​៩​ និង​៤៣​នាទី​ព្រឹកថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែ មាឃ ... Read More »

បុរសវ័យចំណាស់ម្នាក់រើសបានគ្រាប់កាំភ្លើងធុន៨០មីល្លីម៉ែត្រ យកមកដំយករំសេវផ្ទុះស្លាប់យ៉ាងអាណោចអាធ័ម

ខេត្ត​ត្បូងឃ្មុំ​៖ ​បុរស​ចំណាស់​ម្នាក់​បាត់បង់​ជីវិត​ភ្លាម​ៗ​​ បន្ទាប់ពីយកសំណល់គ្រាប់ផ្លោងពីសម័យសង្រ្គាមមកដំយកសំបកលក់ឲ្យអេតចាយ ធ្វើឲ្យ ​ផ្ទុះ​ឡើង​​លាន់កក្រើក​ដី និងភូមិកាលពី​វេលា​ម៉ោង​១​ និង​៣០​នាទី​រសៀល ថ្ងៃព្រហស្បតិ៍ ៦ កើត ខែ មាឃ ឆ្នាំកុរ ព.ស ២៥៦៣ ... Read More »

បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈបើកម៉ូតូបុករថយន្តកុងតឺន័រ បត់ឆ្លងផ្លូវ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿន បុករថយន្តកុងតឺន័រ១គ្រឿង បត់ឆ្លងផ្លូវ ។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ ... Read More »

អគ្គិភ័យឆេះផ្សារអ៊ីខាងនៅសង្កាត់ស្ទឹងមានជ័យ៣ខូចខាតទាំងស្រុង

ភ្នំពេញ៖ ផ្សារអ៊ីខាងចំនួន២០តូបត្រូវអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ៤និង ២០នាទីទៀបភ្លឺ ឈានចូលថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ ២០២០នៅតាមបណ្ដោយផ្លូវវេងស្រេង ខាងលិចស្តុបឡូប្រាំចម្ងាយប្រហែល ២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី ៣ ... Read More »

នារី២នាក់ត្រូវជនសង្ស័យ២នាក់ធ្វើសកម្ម​ភាពឆក់ទូរស័ព្ទបាន​សម្រេច រួចជិះគេចខ្លួន​បាត់ស្រមោល

ភ្នំពេញ៖​ នារី២នាក់ត្រូវជនសង្ស័យ២នាក់បើកម៉ូតូ​មួយគ្រឿងមិនចាំស្លាកលេខធ្វើសកម្ម​ភាពឆក់ទូរស័ព្ទបាន​សម្រេច រួចជិះគេចខ្លួន​បាត់ស្រមោល​ មិនរំខានសមត្ថកិច្ច ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៧យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ៤៨៨​ សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំ​ពេញ​ ។ នារីរងគ្រោះជាម្ចាស់ទូរស័ព្ទមានឈ្មោះ​ ... Read More »

ប្រជាពលរដ្ឋ ៨៥០គ្រួសារ រស់នៅខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន ៤៥អណ្តូង គិតជាទឹកប្រាក់ចំនួន ១០៨.៤៨៤ដុល្លារអាមេរិក

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន ៤៥អណ្តូង គិតជាទឹកប្រាក់ចំនួន ១០៨.៤៨៤ដុល្លារអាមេរិក សម្រាប់ប្រជាពលរដ្ឋ ៨៥០គ្រួសារ រស់នៅខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ ដើម្បីបន្តដោះស្រាយតម្រូវការទឹកនៅតាមទីជនបទដាច់ស្រយាល ... Read More »

ឈើដែលបង្រា្កបបានមានគេឃុបឃិតគ្នារត់ការចង់ឡៃឡុងទៅអោយឈ្មួញក្រោមរូបភាពដេញថ្លៃសិប្បនិម្មិតយកលុយចែកគ្នាហើយ!

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថារយៈពេលប៉ុន្មានថ្ងៃនេះមានគេរាយការណ៏ថា មានក្រុមឈ្មួញរកសុីឈើ និងមន្ត្រីកសិកម្មមួយក្រុមកំពុងញាប់ដៃញាប់ជើងរត់ការចុះឡើងៗដើម្បី បានសិទ្ធិទិញឈើក្នុងតម្លៃថោកៗពីរដ្ឋក្រោមរូបភាពដេញថ្លៃសិប្បនិម្មិត(ដេញថ្លៃតែលើក្រដាស)ដើម្បីបានលុយសល់ទុកគ្រាន់ចែកគ្នាចាយក្រៅ។ អ្នករាយការណ៍ខាងលើបានសំណូមពរសូមអោយលោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជួយទប់ស្កាត់ករណីកន្ទេលធំ បន្លំដេកនេះផង បើមិនដូច្នេះទេ ច្បាស់ជារដ្ឋបាត់បង់ថវិកាដោយសារមន្ត្រីថ្នាក់ក្រោមទាំងនោះឃុបឃិតគ្នាធ្វើរបាយការណ៏ភូតថ្នាក់លើដើម្បីប្រគល់ ឈើដែលគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិធ្វើការបង្ក្រាបបាននាពេលកន្លងមកទៅអោយក្រុមហ៊ុនមួយក្រោមរូបភាពដេញថ្លៃចងមុង ក្នុងតម្លៃថោកៗៗៗៗជាមិនខានឡើយ។ អ្នករាយការណ៍បានបញ្ជាក់ថា ឈើដែលបានមកពីការបង្ក្រាបបទល្មើសធនធានធម្មជាតិនាពេលកន្លងមកដែលបច្ចុប្បន្នរក្សាទុកនៅខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ... Read More »