ព័ត៌មានទាន់ហេតុការណ៍៖
'

គ្រូបង្រៀននៅសកលវិទ្យាល័យន័រតុងម្នាក់ លួចស្នេហ៍ប្រពន្ធគេ ត្រូវប្តីតាមទាន់ផ្អើលក្នុងពេញហាង Pizza Company

ភ្នំពេញ៖ ប្តីប្រពន្ធមួយគូរទើបតែរៀការនឹងគ្នាបានរយៈពេលមួយខែសោះ ស្រាប់តែប្រពន្ធបានទៅលួចបង្កាត់ភ្លើងស្នេហ៍ជាមួយលោកគ្រូបង្រៀនម្នាក់ នៅសកលវិទ្យាល័យន័រតុង ហើយត្រូវប្តីតាមទាន់បង្កការភ្ញាក់ផ្អើលពេញហាងPizza Company ស្ថិតតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ។ ... Read More »

ប្រធានអង្គការបុត្រីមេត្តាករុណា ដេកស្លាប់ក្នុងផ្ទះវីឡាដោយជំងឺចាស់ជរា

ខេត្តតាកែវ៖ ស្រ្តីប្រធានអង្គការ បុត្រីមេត្តករុណា ម្នាក់បានដេកស្លាប់ក្នុងវីឡា បង្កការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ស្ថិត នៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ។ ជននរងគ្រោះឈ្មោះ អាឌែលហ្វា (ADELFA ... Read More »

អាសូរ! ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ ចេញពីរៀននាំគ្នាទៅមុជទឹកស្ទឹងលេង បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ ដឹងកើតហេតុថ្ងៃសុក្រ ០៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១២ និង ១០នាទី មានករណីក្មេងលង់ទឹកស្លាប់ ... Read More »

សិស្សប៊ែលធី ជាង២ពាន់នាក់ ចូលរួមប្រកួតប្រជែង សំណេរភាសាអង់គ្លេស លើកទី៥

ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បានរៀបចំកម្មវិធីប្រកួតប្រជែង សំណេរភាសា អង់គ្លេសលើកទី៥ (The 5th English Writing ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូអគ្គបញ្ជាការ ជូនពរឆ្នាំថ្មីឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជិតឈានមកដល់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូទៅជូនពរឆ្នាំថ្មី ជូនចំពោះ លោក វ៉ាង វិនធាន ... Read More »

រថយន្តអាបែនរបស់ក្រុមហ៊ុន ទ្រី ស៊ូ ម៉ី បើកគៀម៉ូតូ និងកិនបុរសម្នាក់ខ្ទេចសពគួរឲ្យរន្ធត់នៅមុខផ្សារស្ទឹងមានជ័យចាស់

ភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្តអាបែនដឹកដីរបស់ក្រុមហ៊ុន ទ្រី ស៊ូ មុី បើកកៀរឲ្យដួល រួចកិនឡើងខ្ទេចខ្លួនប្រាណមើលលែងយល់ គួរឲ្យរន្ធត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើស​ជលផល​នៅតំបន់ផាត់សណ្តាយ​អស់ពីមួយចូលមួយ

អាជ្ញាធរខេត្តកំពង់ធំ​ក្រោមអំណាចបញ្ជាដឹកនាំ​របស់លោកសុខ លូ ជាអភិបាលខេត្ត​មើលមិនឃើញទាល់តែសោះ​ចំពោះបញ្ហាបទល្មើសនេសាទ ។ នៅតំបន់ផាត់សណ្តាយ បន្ទាប់ពីបញ្ចប់បទល្មើសដាក់បរ និងបទល្មើសផ្សេងៗទៀតនោះ ពេលនេះ ដល់​បទល្មើស​អួន ហ៊ុម និងដាក់សម្រាស់ ។ អួន ហ៊ុមដែលប្រើទូកកាណូតធំៗ កំពុងធ្វើសកម្មភាពរាល់ថ្ងៃ ... Read More »

លិខិតមិត្តអ្នកអាន៖ សិទ្ធិបុគ្គល​អនីតិជនគួរត្រូវបានគោរព

នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក​បានរិះគន់​ចំពោះ​ក្រុមយុវតី​៤នាក់ ដែលបានប្រើអំពើហិង្សា​ទៅលើសិស្សសាលា​​វិទ្យាល័យផ្សារដើមថ្កូវម្នាក់ ។ នៅលើបណ្តាញសង្គម ពួកគេ​ចង់​ឲ្យមានការដាក់ទោសទណ្ឌទៅតាមច្បាប់​ចំពោះក្រុមក្មេងស្រី​​ដែល​គេចាត់ទុកជាបងធំនោះ ។ អ្នកលេងហ្វេសប៊ុក​បានបង្ហាញរូបភាព​ដោយចំហរ​(មិនបិទមុខ) ចំពោះ​ក្មេងស្រីទាំង​៤រូប ។ អ្នកខ្លះ​បញ្ចេញយោបល់ថា មិនគួរទទួលយកប្រាក់ដើម្បីបញ្ចប់បញ្ហានោះទេ ។ អ្នកខ្លះថា ពួកគេសាហាវយង់ឃ្នង​ខ្លាំងណាស់ ដែលមិនអាចអត់ឱនឲ្យបាន ... Read More »

លោក ឃួង ស្រេង៖ អាជ្ញាធររាជធានីភ្នំពេញ សម្រេចបើកគន្លងផ្លូវអាទិភាព រថយន្តក្រុងនៅចំកណ្តាលទ្រូងផ្លូវ ចាប់ ពីចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស និងផ្លូវហ្សាដឺហ្គោល ដល់ច្រមុះជ្រូកស្ទឹងមានជ័យ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងសម្រេច កែសំរួលផ្លូវរត់ រថយន្តក្រុងសាធារណៈឱ្យកាន់តែប្រសើរឡើង ដើម្បីអោយបងប្អូនប្រជាពលរដ្ឋងាក មកប្រើប្រាស់រថយន្តក្រុងរថយន្តក្រុងសាធារណៈ មិនប្រើប្រាស់សេវាឯកជន ទើប ... Read More »

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាំយកកូនមាន់ពូជ ចំណីមាន់ ចែកជូនប្រជាកសិករចំនួន១២៩គ្រួសារ មកពីភូមិចំនួន៣ ក្នុងឃុំចំការលើ

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះចែកពូជកូនមាន់ និងចំណីមាន់ ជូនដល់កសិករជាសមាជិកអាជីវកម្មចិញ្ចឹមមាន់ ចំនួន១២០គ្រួសារ ក្នុងឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងមានការចូលជាគណ:អធិបតីពីសំណាក់លោក ជា ... Read More »

សិល្បកររាប់សិបនាក់បានឱកាសសម្តែងក្នុងភាពយន្តភាគពីរគឺរឿង ទាសករលុយ និង “មរតកកម្ម”

ភ្នំពេញ៖ សិល្បករជាច្រើនបានបង្ហាញអារម្មណ៍រីករាយក្រោយពីទទួលបានឱកាស និងលេចមុខក្នុងការរួមគ្នាថតភាពយន្តភាគ ២រឿងរួមគ្នាគឺរឿង ទាសករលុយ និង “មរតកកម្ម”ដែលគេដឹងថា ជាការផលិតរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែមករានេះក្នុងពិធីក្រុងពាលីចេញថតភាពយន្តថ្មីទាំងនេះក្រោមវត្តមានផលិតករ និងក្រុមការងារផលិតភាពយន្ត ។ ភាពយន្តរឿង មរតកកម្ម ... Read More »

ជួបទុក្ខធំម្តងនេះ ពេជ្រ សូលីកា ទទួលបានការលើកទឹកចិត្តពីគ្រួសារខាងប្តីខ្លាំង

ភ្នំពេញ៖ សារលើកទឹកចិត្តជាច្រើនបន្តបន្ទាប់ពីអ្នកជិតដិត ពិសេសក្រុមគ្រួសារសាច់ញាតិខាងស្វាមី ចំពោះ ពេជ្រ សូលីដា បានធ្វើឲ្យនាងកាន់តែកក់ក្តៅ ស្របពេលដែលនាងកំពុងមានផ្ទៃពោះ ។ សាររំលែកទុក្ខ និងទម្លាយពីទុក្ខកង្វល់ក្នុងខ្លួនបានធ្វើឲ្យពេជ្រ សូលីកា បន្ធូអារម្មណ៍ដ៏តានតឹង ដែលមនុស្សជាច្រើនមិនធ្លាប់ជួបដូចនាង ។ ... Read More »

បទចម្រៀង១០បទ ដែលមានអ្នកទស្សនាលើYouTubeច្រើនបំផុតនៅកម្ពុជា ដោយមាន៣បទរបស់ តន់ ច័ន្ទសីម៉ា

ភ្នំពេញ៖ វិស័យសិល្បៈចម្រៀងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ពិសេសលើបណ្តាញសង្គមហ្វេសប៊ុក ។ តាមទិន្នន័យដែលប្រមូលបានដោយវិបសាយkworb.net គេឃើញថា មានវីដេអូចម្រៀងចំនួន១០ ដែលប្រើប្រាស់ YouTube នៅកម្ពុជាបានចូលទៅទស្សនាច្រើនជាងគេគិតក្នុងរយៈពេល១សប្តាហ៍ដើមឆ្នាំនេះ ។ តាមស្ថិតិនេះបានបង្ហាញថា បទចម្រៀង១០ នៅក្នុងចំណោម២០បទ ដែលមានក្នុងតារាងដើមរបស់គេហទំព័របរទេសខាងលើ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិសារអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីវៀតណាម

ភ្នំពេញៈ នៅល្ងាចថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងទី១៧ ខែមករា ឆ្នាំ២០២០នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិសារអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់វៀតណាម។ ... Read More »

ស្ត្រីម្នាក់ទំនងមានវិបត្តិផ្លូវចិត្តធ្លាប់ធ្វើអត្តឃាតច្រើនលើក ចុងក្រោយស្លាប់បានសម្រេចនៅក្នុងផ្ទះ

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់ទំនងមានវិបត្តិផ្លូវចិត្តក្នុងគ្រួសារ បានចងកសម្លាប់ខ្លួននៅក្នុងផ្ទះបានសម្រេចបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិកាលពីវេលាម៉ោង៥រសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ស្ត្រីខាងលើ មានឈ្មោះ ... Read More »

ចាប់ខ្លួនកម្មករសំណង់ម្នាក់ រួមនឹងគ្រឿងញៀនជាងកន្លះគីឡូក្រាម

ភ្នំពេញ៖ បុរសម្នាក់ ដែលជាកម្មករសំណង់បានធ្វើសកម្មភាពប្រុងចែកចាយគ្រឿងញៀន ក៏ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនភ្លាមៗ និងដកហូតថ្នាំញៀនជាងកន្លះគីឡូក្រោម ។ ករណីចាប់ខ្លួនជនជួញដូរគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ... Read More »

ពូទីន កែប្រែរដ្ឋធម្មនុញ្ញពង្រឹងការកាន់អំណាច​អស់មួយជីវិត ដូចប្រធានាធិបតីចិន

ក្រោយពេលដែលចិន​បានកែប្រែរដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យប្រធានាធិបតីអាចកាន់តំណែងអស់មួយជីវិត បើទទួលបានការគាំទ្រពីសភា ។ កន្លងមក មេដឹកនាំចិន ក៏ដូចជា មេដឹកនាំផ្សេងទៀតនៅលើពិភពលោក កាន់អំណាចបានរយៈពេលតែពីរអាណត្តិតែប៉ុណ្ណោះ​ នឹងត្រូវចុះចេញដោយស្វ័យប្រវត្តិ ។ ពេលនេះ​លោកពូទីនក៏បានរៀបចំកែប្រែរដ្ឋធម្មនុញ្ញ​ ដោយរៀបចំបោះឆ្នោត​ ប្រជាមតិ​ស្តីពីការកែទម្រង់រដ្ឋធម្មនុញ្ញ ត្រូវបានប្រធានាធិបតីពូទីនស្នើឡើងនៅក្នុង​​ សារប្រចាំឆ្នាំ ... Read More »

បុរសជនជាតិវៀតណាមម្នាក់ ប្រើកាំបិតចាក់ទៅលើកម្មករលាងរថយន្តម្នាក់ ឲ្យរបួសត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១ បានឃាត់ខ្លួនជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ក្រោយធ្វើសកម្មភាពត្រួតវាយបុរសម្នាក់ជាកម្មករលាងរថយន្តបណ្ដាលឲ្យរងរបួសថ្ពាល់ខាងឆ្វេង និងរបួសដៃខាងស្ដាំ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅឃាត់ខ្លួនជាក់ស្តែង រកឃើញមានរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនទៀតផង ។ ករណីឃាត់ខ្លួនជនបង្កហិង្សាខាងលើនេះ កើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ... Read More »

ចុងឆ្នាំ២០២០​ អ៊ីរ៉ង់នឹងមានសារធាតុគ្រប់គ្រាន់ផលិតបរមាណូ អ៊ីស្រាអែលបារម្ភ​

បើអ៊ីរ៉ង់មានបរមាណូនោះ គោលដៅវាយប្រហារគ្មានអ្វីក្រៅពីប្រទេស​អ៊ីស្រាអែល ដូច្នេះហើយ អ៊ីស្រាអែល និងអាមេរិក បានប្តេជ្ញា​ទប់ស្កាត់អ៊ីរ៉ង់​ផលិតបរមាណូ ។ ពេលថ្មីៗនេះ ក្រុមចារកម្មអ៊ីស្រាអែល បានវាយតម្លៃថា​ នៅចុងឆ្នាំ​២០២០នេះ​អ៊ីរ៉ង់​ នឹងមានសារធាតុអ៊ុយរ៉ានីញ៉មចម្រើនរួចយ៉ាងតិច​៤០ គីឡូក្រាម​ គឺគ្រប់គ្រាន់សម្រាប់ផលិតគ្រាប់បែកបរមាណូ​១គ្រាប់ ។ ... Read More »

កម្លាំងទាហានស៊ីរីបង្កើនការវាយប្រហារ​​ទៅលើទីតាំងក្រុមឧទ្ទាម​

នៅថ្ងៃទី​១៦ ខែមករា ​​ កម្លាំង​ទាហានស៊ិរីបានបើកការវាយប្រហារ តាមផ្លូវគោក និងអាកាស ប្រឆាំងនឹងក្រុមឧទ្ទាម នៅខេត្ត Idlib នាភាគពាយព្យ​ប្រទេស នៃប្រទេសស៊ីរី បានសម្លាប់មនុស្សយ៉ាងតិច ៤០នាក់ ។ កន្លងមក​ ... Read More »

ពលរដ្ឋចិនបង្ហាញក្តីបារម្ភយ៉ាងខ្លាំង​ពីជំងឺឆ្លងពេលចូលឆ្នាំមកដល់

គណៈកម្មការសុខភាពក្រុងវូហានបានថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា បុរសអាយុ៦៩ឆ្នាំ​ដែលជាអ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រកឃើញមានបញ្ហាសុខភាព​ផ្នែកតំរងនោមខុសប្រក្រតី និងខូចខាតធ្ងន់ធ្ងរដល់សរីរាង្គ ។ អ្នកជំងឺរូបនេះ​បានទទួលមរណភាពនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ។ តាមការធ្វើតេស្ត​របស់មន្ទីរពិសោធន៍​​ក្នុងតំបន់​បានបញ្ជាក់ថា ករណីជំងឺ​រលាកសួតធ្ងន់ធ្ងរនេះ​ បានផ្ទុះឡើង​៤១ករណី​​ហើយ នៅក្នុងទីក្រុង វូហាន ។ ... Read More »

អាជ្ញាធរខណ្ឌច្បារអំពៅចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវព្រែកបារាំង

ភ្នំពេញ៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរ និងរៀបចំសណ្តាប់ធ្នាប់នៅលើដងនានា ក្នុងភូមិសាស្ត្រខណ្ឌឲ្យមានរបៀបរៀបរយ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ អាជ្ញាធរខណ្ឌច្បារអំពៅបានចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវព្រែកបារាំង ក្នុងសង្កាត់ច្បារអំពៅទី១ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ដោយមានការណែនាំពីលោកចេង មុនីរ៉ា ... Read More »

ប្រធានាធិបតីចិនបំពេញទស្សនកិច្ចមីយ៉ាន់ម៉ា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន

កាលពីសម័យកាលដឹកនាំដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ចិនបានជួយជាច្រើន ដល់ប្រទេសនេះ ។ ​ប៉ុន្តែមួយរយៈក្រោយមក ក៏បានដកថយដោយសារតែបញ្ហានយោបាយមួយចំនួន ក្នុងនោះការងាកទៅរកលោកខាងលិចរបស់មីយ៉ាន់ម៉ា ។ ​ ប៉ុន្តែសារសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច នៅមីយ៉ាន់ម៉ា​មិនអាចខ្វះចិនបាននោះឡើយ​ ដោយចិនបានបង្កើនការចំណាយវិនិយោគបរទេសជាច្រើន​​ ។ ក្នុងពេលដែលប្រធានាធិបតីចិន លោក ... Read More »

ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងបើកមិនប្រកាន់ស្ដាំបុកជាមួយរថយន្តច្រាស់ទិសគ្នាស្លាប់ម្នាក់

ខេត្តកណ្ដាល៖ បុរសម្នាក់ បើកម៉ូតូសណ្ដោងរ៉ឺម៉កមិនប្រកាន់ស្ដាំ បណ្ដាលឲ្យបុកជាមួយរថយន្តធ្វើដំណើរច្រាស់ទិសគ្នាពេញមួយទំហឹង ធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម នៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយ​ផ្លូវជាតិលេខ២ ខាងមុខសាលាសង្កាត់​ព្រែក​ហូរ​ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល​ ... Read More »

ក្រុមក្មេងស្ទាវ២ក្រុមជិះម៉ូតូដេញវាយគ្នាចុងក្រោយខ្លះដេកពេទ្យខ្លះរត់គេចខ្លួន

ខេត្តកំពង់ធំ៖ តាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចនគបាលក្រុងស្ទឹងសែន បានឲ្យដឹងនារសៀលថ្ងៃព្រហស្បតិ៍ ៧ រោចខែបុស្សឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ ថា ក្រុមក្មេងស្ទាវចំនួន២ក្រុម បានជិះម៉ូតូដេញវាយគ្នា ... Read More »

ក្រុមជនសង្ស័យ៣នាក់ជិះម៉ូតូឆក់កាបូបស្រ្តីម្នាក់បណ្ដាលឲ្យដួលបាក់ជើង និងបាត់បង់ទ្រព្យសម្បត្តិមួយចំនួនត្រូវសមត្ថកិច្ចចាប់ខ្លួនបាន

ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យ៣ជាមុខសញ្ញាឆក់កាបូបលុយយ៉ាងសកម្មតាមដងផ្លូវ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២ និង៣០នាទីយប់ ក្រោយពីក្រុមជនសង្ស័យខាងលើនេះ ធ្វើសកម្មភាពជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបលុយស្ត្រីម្នាក់ បណ្ដាលឲ្យស្រ្តីរងគ្រោះរងរបួសបាក់ជើង និងបាត់បង់លុយមួយចំនួន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ... Read More »

ជនសង្ស័យ៤នាក់ ប្រើប្រាស់ រក្សាទុកថ្នាំញៀនជិត៦គីឡូក្រាម ត្រូវកម្លាំងសមត្ថកិច្ច ជំនាញនគរបាលក្រុងបាត់ដំបង ចុះបង្ក្រាប

ខេត្តបាត់ដំបង៖ នគរបាលក្រុងបាត់ដំបងបានចុះបង្ក្រាបថ្នាំញៀនជិត៦គីឡូក្រាម ដែលជនសង្ស័យប្រុងចរាចរណ៍នាំចេញបន្ត ត្រូវសមត្ថកិច្ចបង្ក្រាបបានជិតទៀបភ្លឺ ក្នុងខេត្តបាត់ដំបង ។ លោកវរសេនីយ៍ទោ សុខ និមល នាយការិយាល័យស្តីទីប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅ២ទីតាំងផ្សេងគ្នាក្នុងថ្ងៃតែមួយ នៅវេលាម៉ោង ៣ ... Read More »

ព្រោះតែមានវិបត្តិគ្រួសារ ស្ត្រីជាអាជីវករលក់ខោអាវនៅផ្សារព្រៃទាម្នាក់ ផឹកស្រាស្រវឹងបើកម៉ូតូឡើងស្ពានជ្រោយចង្វាប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ៖ ព្រោះតែមានវិបត្តិគ្រួសារ ស្ត្រីជាអាជីវករលក់ខោអាវនៅផ្សារព្រៃទាម្នាក់ ផឹកស្រាស្រវឹងបើកម៉ូតូឡើងស្ពានជ្រោយចង្វាប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១១យប់ ថ្ងៃទី១៦ ខែកមរា ឆ្នាំ២០១៩ ត្រង់ចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ... Read More »

បុរសជាសន្តិសុខងងឹតមុខដួលបោកក្បាលផ្ទប់ទូកញ្ចក់មុតចេញឈាមសន្លប់ត្រូវបានអ្នកជិតខាងបញ្ជូនទៅសង្គ្រោះនៅកាល់ម៉ែត

ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់ជួយលក់ឥវ៉ាន់ប្រពន្ធសុខៗ ស្រាប់តែងងឹតមុខដួលបោកក្បាលផ្ទប់ទូកញ្ចក់មុតចេញឈាមសន្លប់ស្តូកស្តឹងត្រូវបានអ្នកជិតខាង និងសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅកាល់ម៉ែត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២០​ ស្ថិតនៅផ្ទះលក់ឥវ៉ាន់ចាប់ហួយមួយកន្លែង ខាងកើតជ្រោះបាត់ស្នេហ៍ ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ... Read More »

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដេប៉ូ២ឃាត់ខ្លួនយុវជន២នាក់ករណីឆក់កាបូបប្រជាពលរដ្ឋ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដេប៉ូ២បានឃាត់ខ្លួនយុវជន២នាក់ភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបរបស់ប្រជាពលរដ្ឋនៅចំណុចមុខផ្ទះលេខ០១B ផ្លូវលេខ១៣៨​ កែង២១៥Z ក្រុមទី២៤​ ភូមិ៩​ សង្កាត់ផ្សារដេប៉ូទី២​ ខណ្ឌទួលគោករាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២០ ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះយៀនរ៉ាវុធហៅវុធ អាយុ១៧ឆ្នាំ​ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ៤២​ ផ្លូវសុកហុក ... Read More »