ព័ត៌មានទាន់ហេតុការណ៍៖
'

ខ្សឹបដាក់ត្រចៀក៖ មេពេទ្យសត្វខេត្តតាកែវ ឃុបឃិតឲ្យឈ្មួញនាំចូលជ្រូកពីប្រទេសវៀតណាមដោយសេរី

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តតាកែវ បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ឈ្មួញនាំចូលជ្រូកពីស្រុកយួនតាមច្រកព្រំដែន និងច្រករបៀងច្រើនកន្លែងក្នុងខេត្តតាកែវ មួយថ្ងៃៗរាប់ពាន់ក្បាលព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចតាមច្រកព្រំដែននិងច្រករបៀង។ ជុំវិញបញ្ហានេះ មន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តតាកែវ មួយចំនួនបានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់ លោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ និងលោក ... Read More »

បែកធ្លាយ ! ហាងផឹកស៊ី ហេបភី ណេស មានការប្រើប្រាស់គ្រឿងញៀននិងថ្នាំគ្រវីក្បាល

ភ្នំពេញ៖ប្រភពព័ត៌មានច្បាស់ការណ៍មួយ ទម្លាយអោយដឹងថា ហាងផឹកស៊ីទល់ៗភ្លឺ ហេបភី ណេស ដែលអាជ្ញាធរខណ្ឌដូនពេញ សម្រេចមិនបិទអាជីវកម្ម ទោះកើតមានករណីឃាតកម្មបាញ់សម្លាប់មនុស្ស នោះ គឺ មានការប្រើប្រាស់គ្រឿងញៀននិងថ្នាំគ្រវីក្បាល ផងដែរ ។ ហាងផឹកស៊ី ហេបភី ... Read More »

ផលិតករភាពយន្តរឿង ដើម្បីកូន ថានឹងកាត់ប្រាក់ចំណេញ១០ភាគរយជួយមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ ក្រោយពីបង្ហាញវត្តមានប្រគល់ថវិកាប្រមាណ៤លានរៀលជូនដល់មន្ទីរពេទ្យគន្ធបុប្ផានោះ ផលិតករភាពយន្តអប់រំមនោសញ្ចេតនាស៊ីជម្រៅ រឿង ដើម្បីកូន គឺលោក ហ៊ុយ យ៉ាឡេង បាន ប្រកាសថានឹងកាត់ប្រាក់ចំណេញមួយផ្នែកពីការចាក់បញ្ជាំងភាពយន្តជីវិតនេះ ជួយដល់កុមារ ដើម្បីជាកិច្ចតបស្នងទៅសង្គមវិញ ។ ថ្មីៗនេះភាពយន្តបែបអប់រំ កម្សត់ ... Read More »

ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវបណ្ដាលឲ្យដួលបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យដួលបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ កាល់ពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយ ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ... Read More »

រថយន្តដឹកដីបុកម៉ូតូអូសជាច្រើនម៉ែត្រ និងកិនពីលើស្លាប់ប្ដីប្រពន្ធពីរនាក់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ រថយន្តដឹកដីមួយគ្រឿងមិនចាំម៉ាក បើកបុកម៉ូតូមួយគ្រឿងពេញទំហឹង អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់ដួលបោកក្បាលផ្ទប់នឹងថ្នល់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១ និង២០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ កែង ... Read More »

លោកស្រីម៉ែន សំអន៖ អំពាវនាវ សាសនិកឥស្លាមនៅកម្ពុជា ទាំងអស់ចូលរួមថែរក្សា សុខសន្ដិភាព ប្រឆាំងដាច់ខាតបដិវត្ដន៍ពណ៌

ភ្នំពេញ៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន៖ អំពាវនាវដល់សាសនិកឥស្លាម នៅកម្ពុជា ទាំងអស់ឲ្យចូលរួមថែរក្សាសុខសន្ដិភាព ប្រឆាំងដាច់ខាតបដិវត្ដពណ៌ ពួកក្រុមជ្រុលនិយម ។ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ... Read More »

ខណ្ឌសែនសុខ ៖ ក្នុងរយៈពេលអន្តរកាល ដែលប្រមូលសំរាមដោយអាជ្ញាធរផ្ទាល់នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម វេចខ្ចប់ និងទុកដាក់សំរាមអោយបានត្រឹមត្រូវ

ភ្នំពេញ៖ ក្នុងកំឡុងពេលបុគ្គលិកស៊ីនទ្រីធ្វើបាតុកម្ម មិនបានប្រមូលសំរាម ជាហេតុធ្វើឲ្យសំរាមមានការកកស្ទះក្នុងមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាសំរាមនេះឲ្យទាន់ពេលវេលា រហូតដល់បុគ្គលិកចូលបម្រើការវិញ នៅថ្ងៃទី១០.១១ ខែមករា ឆ្នាំ២០២០ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចាត់មន្រ្ដី សហការជាមួយសង្កាត់ទាំង៦ ... Read More »

កូនសង់ផ្ទះថ្មីជំពាក់ប្រាក់គេ ម្ដាយតូចចិត្តផឹកស្រាស្រវឹងរាល់ថ្ងៃ ចុងក្រោយចង.កសម្លាប់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់បានចង.កធ្វើអត្តឃាតសម្លាប់ខ្លួនឯងចោលប្តី និងកូនៗកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅភូមិប្ញស្សីខាង ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ លោក អធិការនគរបាលព្រណេត្រព្រះ មាស ប្ញទ្ធី ... Read More »

ជនល្មើស២នាក់ រួមនឹងថ្នាំញៀនជាង៩គីឡូក្រាម ត្រូវសមត្ថកិច្ច បង្ក្រាប នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ មេក្លោងជួញដូរគ្រឿងញៀន២នាក់ ព្រមទាំងដកហូតសារធាតុញៀន មេតំហ្វេតាមីន (ICE) ទម្ងន់៩.៦គីឡូក្រាម, រថយន្ត២គ្រឿង, ត្រូវកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំចំនួន២គោលដៅ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ... Read More »

មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ដោយសាររថយន្តបែកកង់រេចង្កូតបុកម៉ូតូ

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តឡុចស៊ីស៣៣០បែកកង់មុខនៅវេលាម៉ោង៧ និង៣៥ នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចស្ពានទី២ ស្ថិតក្នុងភូមិ១សង្កាត់ព្រះពន្លា ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា៖មុនពេលកើតហេតុមានរថយន្តម៉ាឡុចស៊ីស១គ្រឿងពណ៌ស ពាក់ស្លាកលេខ ... Read More »

ណ្ហើយយចុះ! ឲ្យនាងទៅៗ ឈប់ស្តាយស្រណោះ ផុតកម្ម ផុតពៀរ យើងត្រូវតស៊ូចិញ្ចឹមកូន២នាក់នេះវិញ កូននឹងមិនបំភ្លេចយើងជាឪពុកទេ

ភ្នំពេញ៖ ដោយសារជីវភាពខ្វះខាត ទើបសុខចិត្តបែកពីប្រពន្ធឲ្យទៅធ្វើការនៅឯភ្នំពេញបែរជាទៅលួចលាក់ទាក់ទងស្នេហាជាមួយប្រុសក្មេង រត់តាមបាត់ ប្តីបានត្រឹមទ្រហ៊ោយំដឹកដៃកូនតាមរកគ្រប់ទីកន្លែង និងប្តឹងសមត្ថកិច្ច ប៉ុស្តិ៍កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ។ បុរសខាងលើមានឈ្មោះ មុំ មឿន ... Read More »

ដុតព្រៃយកឃ្មុំ ភ្លើងឆេះរាលដាល ជិតពីរសប្ដាហ៍ហើយ និងខូចខាតដំណាំពលរដ្ឋ រាប់ពាន់ដើម

ខេត្តបៃលិន៖ លោក ងួន ចាន់រ៉េតនាយរងការិយាល័យបង្ការពន្លត់អគ្គិភ័យបានប្រាប់ឲ្យដឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ថា រយះពេលជិតពីរសប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មានករណីភ្លើងឆេះជង្រុក ដំណាំចម្ការ ... Read More »

លោក ប្រាក់ ច័ន្ទមុន្នី មិនធម្មតា ជាប់ប៉ូលិសចុងឆ្នាំ២០១៧ ពាក់ត្រឹមស័ក្តិ១ ដល់ឆ្នាំ២០២០ ឡើងដល់ស័ក្តិ៤ យ៉ាងឆាប់រហ័ស

ភ្នំពេញ៖ កាលពីចុងឆ្នាំ២០១៧ លោក ប្រាក់ ច័ន្ទមុន្នី អត្តលេខ៨០១១១ ពាក់ត្រឹមស័ក្តិ១ ប៉ុណ្ណោះ ។ ប៉ុន្តែរយៈពេលជិត៣ឆ្នាំ ប៉ុណ្ណោះ ពោលគឺនៅដើមឆ្នាំ២០២០ នេះ បានពាក់ដល់ស័ក្តិ៤ យ៉ាងឆាប់រហ័ស ... Read More »

ឈ្មួញជីករណ្តៅដីលក់ដល់ក្បាលប្រេតនៅបឹងតាមោក ឈានដល់ឃើញគ្រាប់បែកហើយ មិនរាយការណ៍ជូនសមត្ថកិច្ច និងអាជ្ញាធរទៀត ចុះបើផ្ទុះវិញ..?

ភ្នំពេញ៖ បច្ចុប្បន្នឈ្មួញបានកាយអាចម៍ដីលក់ស្ទើរអនាធិបតេយ្យ ជីកកាយជ្រៅៗ ចង់ឃើញក្បាលប្រែតទៅហើយ ខណៈជំនាញ អាជ្ញាធរធូរលុង នឹងពាក់ព័ន្ធបញ្ហាផលប្រយោជន៍ខ្លះផងក៏មិនដឹង..? ការដឹកជញ្ជូនទៀតសោត បង្កហានីភ័យបំផុតដល់អ្នកដំណើរ ខណៈពួកគេច្រើនយកកំណាត់ផ្លូវកប់ស្រូវ ,ផ្លូវកម្ពុជា-ហាណូយ បើកប្រជែងគ្នាដូចឡានប្រណាំង ក្នុងល្បឿនលឿន និងហុយពេញផ្លូវ ប៉ៈពាល់ដល់អ្នកដទៃ ... Read More »

សារសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានបង្ហោះសារ​នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា ៖ «ថ្ងៃអាទិត្យនេះបងប្អូនមានដំណើរកំសាន្តទៅទីណាខ្លះ? ក្នុងពេលដែលប្រទេសជាតិយើងមានសុខសុវត្ថិភាពដូចសព្វថ្ងៃ បងប្អូនចង់ទៅកំសាន្តសប្បាយនៅទីជិតឬឆ្ងាយក៏មិនភ័យព្រួយដែរ។ យើងមានទីកន្លែងកំសាន្តល្អៗ និងរមណីយដ្ធានស្អាតៗជាច្រើនដែលត្រូវបានរៀបចំឡើងក្រោយពីប្រទេសជាតិមានសុខសន្តិភាព។ កម្ពុជាដាច់ខាតត្រូវតែមានសន្តិភាព ដើម្បីយើងមានឱកាសនិងពេលវេលាអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើន។ ... Read More »

ឃាត់ជនសង្ស័យប្រុសស្រី៣ នាក់ពាក់ព័ន្ធនឹងគ្រឿងញៀននៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវស្រាវជ្រាវបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់បានជនសង្ស័យប្រុសស្រី៣ នាក់ និង រកឃើញថ្នាំមួយចំនួន នៅសង្កាត់ស្វាយប៉ាក ក្នុងខណ្ឌឫស្សីកែវ កាលពី វេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ។ ... Read More »

រថយន្តកូរ៉េឃ្លប់ដឹកក្រណាត់បើកបត់កៀរកិនគូស្នេហ៍មួយគូស្លាប់ម្នាក់របួសស្រាលម្នាក់

ភ្នំពេញ ៖ គូសង្ស័យមួយគូ បាមជិះម៉ូតូឌុបគ្នាទៅយកអត្តសញ្ញាណប័ណ្ណបែជាជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវ រថយន្តកូរ៉េឃ្លប់ដឹកក្រណាត់បើកបត់កៀរកិនម៉ូតូ ស្លាប់ខាងប្រុស រីឯខាងស្រីរងរបួសស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល ... Read More »

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ​ជិតវត្តសំរោងអណ្តែត ខណ្ឌសែនសុខ

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ​​បង្កការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​កាលពីល្ងាច​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ។ អគ្គិភ័យនេះបានកើតឡើងនៅក្បែរវត្តសំរោងអណ្តែត សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានសស្រាក់សស្រាំងបញ្ចេញរថយន្តពន្លត់អគ្គិភ័យ​ទៅអន្តរាគមន៍​ ប៉ុន្តែមូលហេតុ​នៃអគ្គិភ័យនេះ​ មិនទាន់ដឹងនៅឡើយទេ ៕ ... Read More »

(Update)៖ វីវរហើយ…ករណីកូនរដ្ឋលេខាធិការក្រសួងកសិកម្ម និងសាច់ញាតិកេណ្ឌគ្នាទៅវាយជនរងគ្រោះដល់សាលា…លោកអភិបាល និងលោកស្នងការ បានបញ្ជាឲ្យនគរបាលខណ្ឌដង្កោចាត់វិធានការជាបន្ទាន់

ភ្នំពេញ៖ ករណីកូនលោករដ្ឋលេខាធិការ និង សាច់ញាតិ ព្រមទាំងគូកន លើកគ្នាទៅវាយ ជនរងគ្រោះដល់បន្ទប់ថ្នាក់រៀន នៃសាកល វិទ្យាល័យភូមិន្ទកសិកម្មចំម្ការដូង ក្នុងចេត នាសម្លាប់ ជាបទល្មើសជាក់ស្តែង ហើយ សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌដង្កោ មិនមានចំណាច់ការ ... Read More »

កើបផេះចង្រ្កានយកទៅចាក់ចោលនៅខាងក្រោយផ្ទះក្បែរជញ្ជាំងស្លឹកសំយាបផ្ទះបាយ រាលឆេះផ្ទះមួយខ្នង

ខេត្តពោធិ៍សាត់៖ ផ្ទះមួយខ្នងត្រូវភ្លើងឆាបឆេះ​ បណ្តាលមកពីមូលហេតុ​កើបផេះចង្រ្កានយកទៅចាក់ចោលនៅខាងក្រោយផ្ទះក្បែរជញ្ជាំងស្លឹកសំយាបផ្ទះបាយ ។ ហេតុការណ៍នេះបានកើតឡើង​កាលពីវេលាម៉ោង១៤និង២០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិដងអូ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិសាត់ ។ ប្រភពពីព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថ​ស្រុក​កណ្ដៀង​​បានបញ្ជាក់ថា ម្ចាស់ផ្ទះ​រងគ្រោះឈ្មោះ ... Read More »

អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន អាចមានជំនឿ ហោរាខ្លាំងពេក ដល់ថ្នាក់ភ្លេចគិត ពីតម្លៃរូបិយប័ណ្ណជាតិ ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប

ខេត្តកំពង់ឆ្នាំង៖ សម័យសង្គមជឿនលឿន បច្ចេកវិទ្យាទំនើប រីកចម្រើននូវធនធានមនុស្ស, បណ្តាញទំនាក់ទំនងសង្គម(Facebook) កាន់តែច្រើន គួរអ្នកដែលបានបំពេញការងារអ្វីមួយ អនុវត្តតាមតួនាទីភារកិច្ច ប្រកបដោយគុណធម៌ ។ បើនៅខេត្តកំពង់ឆ្នាំងវិញ លើ Facebook ជាច្រើនរបស់ប្រជាពលរដ្ឋ បានបញ្ចេញនូវទស្សនៈមិនគាំទ្រ ... Read More »

សកម្មភាពរបស់លោកត្រាំ ទៅលើអ៊ីរ៉ង់ គឺជា​យុទ្ធសាស្ត្រ ទាក់ទាញការបោះឆ្នោតឆ្នាំ​២០២០

តាមការស្ទង់មតិ​នាពេលកន្លងមក​ ភាគរយនៃការសង្ឃឹមជាប់ឆ្នោតជាថ្មីរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺមានតិចតួចបំផុត​ ដោយសារតែគោលនយោបាយ របស់លោក ទទួលរងការថ្កោលទោសយ៉ាងខ្លាំង ទាំងគណបក្ស​សាធារណរដ្ឋ និងប្រជាធិបតេយ្យ​។ ជាមួយគ្នានោះ បេក្ខភាព​មកពីគណបក្សប្រជាធិបតេយ្យ លោក ជូបៃឌិន ទទួលបានការគាំទ្រខ្ពស់ ... Read More »

ជនបរទេសម្នាក់ដេកស្លាប់ក្នុងបន្ទប់​

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅម៉ោងជាងមួយយប់រំលងអាធ្រាត្រ ឆ្លងចូលថ្ងៃទី11 ខែមករា ឆ្នាំ2020 មានបុរសជនបរទេស វយ័ចំណាស់ម្នាក់ ស្លាប់ក្នុងបន្ទប់ស្នាក់នៅ ស្ថិតនៅចំណុចបឹងហ្គាឡូខែលលី ស្ថិតនៅក្រុម៣ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ... Read More »

ទីបំផុតអ៊ីរ៉ង់ព្រមសារភាព ថាខ្លួនបាញ់យន្តហោះដឹកអ្នកដំណើរ ១៧៦នាក់ដោយអចេតនា

ក្រោយការចោទប្រកាន់ គ្នាទៅវិញទៅមកពេលនេះ អ៊ីរ៉ង់បានចេញមុខសារភាព ថា កម្លាំងទាហានរបស់ខ្លួនពិតជាបាញ់ច្រឡំ ដោយអចេតនាទៅលើយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន​។ ការបាញ់ច្រឡំដោយអចេតនា កើតឡើង ក្នុងពេលដែល អ៊ីរ៉ង់ បានបើកការវាយប្រហារ ដោយមីស៊ីល​ទៅលើទីតាំងយោធា អាមេរិក ពីរកន្លែងក្នុងប្រទេសអ៊ីរ៉ាក់​។ សារព័ត៌មាន​ ... Read More »

ម៉ូតូបើកលឿនពេលយប់បុករថយន្តចតស្ងៀមឆេះជាអណ្តាតភ្លើងស្លាប់ខ្លួនឯង

ខេត្តកំពង់ស្ពឺ​៖ កាលពី​វេលា​ម៉ោង​១​និង​២៦​នាទី​យប់​រំលោង​អ​ធ្រា​ត្រ​ឈានចូល ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ពីក្រោយ​រថយន្ត បង្ក​ឱ្យ​ឆាបឆេះ​ម៉ូតូ​ស្លាប់​ អ្នក​ជិះ​ម៉ូតូ​នៅនឹងកន្លែង ត្រង់ចំណុច​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ​។ សាក្សីបានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង ... Read More »

ឈើក្លុំ និងផ្ចឹកចំនួន១០កំណាត់ធំៗ ដែលក្រុមឈ្មួញយកមកលាក់ទុកនៅចំការស្វាយចន្ទី ត្រូវលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំប៉កញ៉ៃ ដកទុក៣កំណាត់ នៅសល់តែ៧កំណាត់ទើបបញ្ជូន

ខេត្តរតនគិរី ៖ ឈើប្រភេទក្លុំ និងឈើផ្ចឹកប្រមាណ១០កំណាត់ មានមុខកាត់៣០គុណ៤០សង់ទីម៉ែត្រ ប្រវែង២.៥០ម៉ែត្រ/ទៅ៣.០០/ ម៉ែត្រ ដែលឈ្មួញដឹកមកគររាយប៉ាយនៅក្រោមចម្ការស្វាយចន្ទី ស្ថិតនៅក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកត្រួតពិនិត្យជាក់ស្តែង ប៉ុន្តែអ្វីតែពលរដ្ឋហួសចិត្តនោះ ... Read More »

ក្រុមចោរជំនាញលួចមិនរើសមុខប្រចាំភូមិ កម្លាំងជំនាញឃាត់ខ្លួនបាន៣នាក់

ខេត្តតាកែវ៖ ចោរជំនាញខាងលួចសម្ភារៈប្រជាពលរដ្ឋតាមផ្ទះដែលកន្លងមកសមត្ថកិច្ចចាប់មិនដែលបាន តែពេលនេះអស់លក្ខណ៍ ត្រូវបានសមត្ថកិច្ចចាប់បាន៣នាក់ និងរឹបអូសសម្ភារៈដែលគេលួចបានយកមកប្រគល់ឲ្យម្ចាស់ដើមវិញ កាលពីរសៀលថ្ងៃ ព្រហស្បត៍ ១៥ កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ... Read More »

អាសូរណាស់ ក្មេងប្រុស២នាក់បបួលគ្នាទៅហែលទឹកស្រះលេង លង់ស្លាប់ទាំងអស់

ខេត្តកំពង់ធំ៖ ក្មេងប្រុសពីរនាក់លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម ខណៈនាំគ្នាទៅហែលទឹកស្រះលេងតែពីរនាក់ ហើយបានលង់ស្លាប់ដោយគ្មានអ្នកណាដឹងជួយទាន់ឡើយ។ ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃ សុក្រ ១ រោច ខែ បុស្ស ឆ្នាំ កុរ ឯកស័ក ... Read More »

ចេះតែហាន! ចង់ទៅសម្លាប់លោកត្រាំដើម្បីទទួលបានប្រាក់​៨០លានដុល្លារ​

សន្តិសុខប្រធានាធិបតី និងមន្ត្រីជាន់ខ្ពស់​អាមេរិក​ ទទួលបានការយាមកាមយ៉ាងតឹងតែងបំផុត ពីក្រុមសន្តិសុខពិសេស និងក្រុមចារកិច្ច​​​ គ្មានអ្នកណាម្នាក់អាចចូលទៅកៀកប្រធានាធិបតី បើមិនមានការអនុញ្ញាតឲ្យនោះឡើយ។ សូម្បីការធ្វើដំណើរទៅក្រៅប្រទេស អាមេរិកក៏យកក្រុម ការពាររបស់ខ្លួនទៅផងដែរ ទាំង​រថយន្ត​ សម្រាប់ធ្វើដំណើរ​​។ ដូច្នេះការធ្វើឃាតប្រធានាធិបតី​អាមេរិក មិនមែនជារឿងងាយស្រួលនោះឡើយ។ កន្លងមកការប្រកាស ... Read More »

អាមេរិកប្រកាសមិនដកទាហានចេញពីអ៊ីរ៉ាក់ឡើយ

ក្រសួងការបរទេសអាមេរិក បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន​មិនមានបំណងពិភាក្សា ដើម្បីដកទាហានអាមេរិកចេញពីប្រទេសអ៊ីរ៉ាក់នោះឡើយ ទៅតាមសំណើរបស់ភាគីអ៊ីរ៉ាក់​។ ការប្រកាសខាងលើរបស់អាមេរិក កើតឡើងក្រោយពេលដែល​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ​បានស្នើឲ្យក្រុមអ្នកជំនាញ​ស្រាវជ្រាវ​ពីការដកទាហានអាមេរិកចេញ​។ ប៉ុន្តែតាមក្រុមអ្នកឯកទេសអាមេរិក បានលើកឡើងថា ការដកទាហានចេញពីអ៊ីរ៉ាក់មិនមែនជារឿងងាយស្រួលនោះឡើយ ​ដោយត្រូវពិភាក្សា ទៅលើ បញ្ហាសន្តិសុខ ​ទំនាក់ទំនង​ ... Read More »