ព័ត៌មានទាន់ហេតុការណ៍៖
'

ផ្ទុះធុងខ្យល់ផ្សារដែក បណ្ដាលឲ្យមនុស្ស៤នាក់ របួសធ្ងន់ស្រាល

ភ្នំពេញ៖ ស្នូរសម្លេងលាន់ដូចគ្រាប់បែក បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅជួយធ្វើអន្តរាគមន៍ភ្លាមៗ ខណៈដែលក្រុមកម្មករផ្សារដែកចំនួន៤នាក់ បានរងរបួសធ្ងន់ស្រាល និងត្រូវដឹកបញ្ជូនតាមទូក តាមម៉ូតូដើម្បីទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យផ្សេងៗគ្នា បន្ទាប់ពីជួបករណីផ្ទុះធុងខ្យល់លាន់ ពេលពួកគាត់កំពុងផ្សារដែក ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១រសៀលថ្ងៃទី២៤ ខែតុលា ... Read More »

ស្រ្តីម្នាក់ ខឹងគេជួលម៉ូតូខ្លួនយកទៅលក់បាត់ ក៏ចាប់បង្ខាំងបុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក  បានឃាត់ខ្លួនស្រ្តីម្នាក់ បន្ទាប់ពីគាត់បានចាប់ខ្លួនបុរសម្នាក់ យកទៅបង្ខាំងក្នុងបន្ទប់ ដើម្បីបង្ខំឲ្យប្រពន្ធជនរងគ្រោះយកប្រាក់មកសង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៧ និង៣០នាទីព្រឹក  ត្រង់ចំណុចក្នុងបន្ទប់ផ្ទះលេខ ៤A ផ្លូវលេខ៨៦ ភូមិទី២២ ... Read More »

ផឹកស៊ីចំស្រាកាចកុងសំដីដាក់គ្នាត្រូវបានបុរសវ័យកណ្ដាលកាប់បុរសចំណាស់រងរបួសធ្ងន់

ខេត្តប៉ៃលិន៖ បុរសចំណាស់ម្នាក់រងរបួស ធ្ងន់បាក់ដៃឆ្វេង ពេលដែល បុរសវ័យកណ្ដាលម្នាក់បបួលបុរសចំណាស់ មកផឹកស្រា ដល់ពេលស្រវឹងស្រារៀងខ្លួន ក៏និយាយពាក្យសំដីដាក់គ្នា ចង់ឈ្នះរៀងខ្លួន ធ្វើឲ្យបុរស វ័យកណ្ដាលខឹង ទាញកាំខ្វែវដេញ កាប់ខុសៗ ចុងក្រោយកាប់ចំដៃបុរស ចំណាស់នោះរងរបួសធ្ងន់ ... Read More »

បុរសរត់ម៉ូតួឌុបម្នាក់ត្រូវរថយន្តមន្រ្តីនគរបាលពន្ធធនាគារខេត្តបន្ទាយមានជ័យបុកស្លាប់

ប៉ោយប៉ែត៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូកាលពីវេលាម៉ោង៨:៤០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅខាងលិចខារ៉ាអូខេចំការស្វាយប្រហែល៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចមូលដ្ឋានថា ជនរងគ្រោះដែលបានស្លាប់ បានជិះម៉ូតូម៉ាកសង់ឌ្រីម ពណ៌ខ្មៅ ... Read More »

រោងចក្រផលិតកង់អេស៊ីលិតឌ័រចប់កុងត្រាអាចនឹងត្រូវបិទទ្វារនៅដើមខែក្រោយក្រុង

ខេត្តស្វាយរៀង៖ កម្មករ និយោជិតក្រុមហ៊ុនរោងចក្រផលិតកង់យីហោ Asia Leader International(Cambodia) ចំនួន២០០នាក់កំពុងព្រួយបារម្ភអំពីការអស់ការងារធ្វើដោយក្រុមហ៊ុនត្រូវចប់ក្រុងត្រានាខែវិច្ឆិកា ឆ្នាំ២០១៩ ។ បើតាមលោកអ៊ូសុខឿនប្រធាមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀងបានឲ្យដឹងថា រោងចក្រផលិតកង់ក្នុងតំបន់សេដ្ឋកិច្ចពិសេសបាវិតមានចំនួន០៨ក្រុមហ៊ុន(៨រោងចក្រ)មានកម្មករនិយោជិតចំនួន៥,២១៦នាក់ស្រី២,៤២០នាក់។ ក្នុងនោះមានក្រុមហ៊ុនអាស៊ីលិតឌ័រផ្អាកដំណើរការផលិតកង់ជាបណ្តីរឈប់នាំគ្រឿងបន្លាស់ចូលចាប់តាំងពីខែសីហា២០១៩ហើយនិងចប់កុងត្រានៅក្នុងខែ១១ឆ្នាំ២០១៩នេះដែលមានកម្មករនិយោជិតចំនួន២០០នាក់បម្រើការងារ។ លោកប្រធានបន្តទៀតថា នៅខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៧កំពុងដំណើរការសកម្មភាព។បើតាមរបាយការណ៍ក្នុងរយៈពេល៩ខែនៃឆ្នាំ២០១៩នេះក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង៧មានរោងចក្រសហគ្រាសវាយនភណ្ឌ័កាត់ដេរចំនួន៣០រោងចក្រមានកម្មករកម្មការនីបម្រើការងារចំនួន៣០,២៤១នាក់ស្រី២៤,២៤៤នាក់ រោងចក្រផលិតស្បែកជើងចំនួន០៦រោងចក្រមានកម្មករកម្មការនីបម្រើការងារចំនួន៤,៩២០នាក់ស្រី៣,៩៥២នាក់។ ... Read More »

ប្រជាពលរដ្ឋ កំណត់យ៉ាងច្បាស់ពីតួនាទីភារកិច្ចរបស់ខ្លួន ក្នុងប្រទេសប្រកាន់ និងអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំ ការ ក្រសួងការពារជាតិ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ ពារជាតិ បានលើកឡើងពីចលនាបដិវត្តពណ៌ ... Read More »

ឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះម៉ាស៊ីនរថយន្តសាំយ៉ុងដឹកអីវ៉ាន់

ភ្នំពេញ ៖ រថយន្តសាំយ៉ុងដឹកអីវ៉ាន់បើកបរសុខៗស្រាប់តែឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះម៉ាស៊ីននិងកៅអីបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់ភ្លើង។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១០៖១៥នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវលេខ៧០ កែងផ្លូវR៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ តាមប្រភពព័ត៌មានពីតៃកុងរថយន្តឈ្មោះសុខ ណា អាយុ១៩ ស្នាក់នៅចំការដូង ... Read More »

ឆេះខ្សែភ្លើង ខ្សែកាបធ្លាក់មកដី បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ភ្លើង

ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះខ្សែភ្លើង ខ្សែកាប នៅលើបង្គោលភ្លើងធ្លាក់មកដល់ដី បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពុងបាញ់ពន្លត់ ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០៖៣៥នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។ ... Read More »

ស្តី្រម្នាក់ចាញ់បោកក្រុមទម្លាក់យោងដោះដូរយកគ្រឿងអលង្ការ សរុបជិត១០០០$

ភ្នំពេញ៖  កម្មការិនីរោងចក្រម្នាក់ ធ្វេីដំណេីរមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាល ទាំងទឹកភ្នែកខណៈដែលដើរទៅធ្វើការរោងចក្រ ប្រទះជួប ប្រទាក់ពាក្យជាមួយក្រុមទម្លាក់យោង ប្រើល្បិចរើសបានថង់មាស ល្បួងនាំយកទៅដោះយកគ្រឿងអលង្កា យកលុយ ទូរស័ព្ទ អស់ពីខ្លួនរលីង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ... Read More »

ការដណ្តើមអំណាច កំពុងតែកើតឡើងនៅក្នុងរាជវាំងថៃ

កាលពីជាង​៣ខែមុន ស្តេចថ្មីៗ Maha Vajiralongkorn  បានបង្កឲ្យមានការភ្ញាក់ផ្អើល ដោយព្រះអង្គ បានតែងតាំងស្នំឯកជាផ្លូវការ លើកដំបូង មិនធ្លាប់មាន ក្នុងរយៈ​៤ជំនន់ស្តេចកន្លងមក ។ ការតែងតាំងស្នំឯងបានតែប៉ុន្មានខែប៉ុណ្ណោះ ក៏មានរឿងអាស្រូវ កើតឡើង  ដោយស្នំឯក ... Read More »

រុស្ស៊ីដើរតួនាទីយ៉ាងសំខាន់ ក្រោយអាមេរិកដកទាហានចេញពីស៊ីរី

សារព័ត៌មានរ៉យទ័រ បានផ្សាយថា សហរដ្ឋអាមេរិកបានសម្រេចចិត្តដកទណ្ឌកម្មប្រឆាំងតួកគី ដែលបានដាក់កាលពី ០៩ថ្ងៃមុនវិញហើយ ជុំវិញប្រតិបត្តិការយោធាវាយលុកលើកងកម្លាំងឃើដ នៅក្នុងតំបន់ភាគខាងជើងប្រទេសស៊ីរី។ ការសម្រេចចិត្តខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីរុស្ស៊ី និងតួកគី បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីដាក់ពង្រាយយោធាឃ្លាំមើល និងបន្តសុពលភាពបទឈប់បាញ់ ... Read More »

អង់គ្លេសតក់ស្លត់ ក្រោយរកឃើញសាកសព​៣៩នាក់នៅក្នុងរថយន្តដឹកទំនិញ 

ប៉ូលិសអង់គ្លេសបានរកឃើញសាកសពនៅក្នុងរថយន្តដឹកទំនិញ ធ្វើឲ្យកក្រើក​ប្រទេសអង់​គ្លេស  ដោយនេះជាការសម្លាប់មនុស្សទ្រង់ទ្រាយធំបំផុត ក្នុងប្រវត្តិសាស្ត្រ ។ ប៉ូលិសអង់គ្លេសកាលពីថ្ងៃទី​២៣ខែតុលា បានរកឃើញសាកសពមនុស្ស ៣៩នាក់នៅក្នុងរថយន្តដឹកទំនិញ ក្នុងតំបន់ឧស្សាហកម្ម ភាគខាងកើតទីក្រុងឡុងដុង ​​ហើយបានចាប់ខ្លួនអ្នកបើកបរដោយសង្ស័យ​ថា​បានសម្លាប់មនុស្ស​។ អ្នកនាំពាក្យកម្លាំងប៉ូលិស តំបន់  Essexបានឲ្យដឹងថា រថយន្តខាងលើ ធ្វើដំណើរមកពីប្រទេស ... Read More »

អេក្រង់ 90Hz របស់ Pixel 4 មានដំណើរការកម្រិតពន្លឺខ្ពស់

ក្រុមហ៊ុន Google បានបន្ថែមអេក្រង់ប្រភេទ OLED ចំនួន ៩០Hz OHz ទៅនឹងស្មាតហ្វូន Pixel 4 និង Pixel 4 XL ទាំងពីររបស់ខ្លួនដើម្បីផ្តល់នូវបទពិសោធន៍ប្រើប្រាស់ ... Read More »

ក្រសួងធនធានទឹកចេញគោលការណ៍កំណត់អំពីបរិមាណភ្លៀង (Rain Intensity)

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ បានប្រកាសផ្សព្វផ្សាយថា ក្នុងការប្រើប្រាស់ខេមរភាសា និងជាបញ្ហាបច្ចេកទេសលើគោលការណ៍កំណត់អំពីបរិមាណភ្លៀង (Rain Intensity) ដើម្បីជៀសវាងនូវភាពស្រពិចស្រពិលបណ្តាលឲ្យមានការយល់ និងមានការបកស្រាយតាមការយល់ឃើញដោយឡែកៗពីគ្នា។ ក្រសួងសូមបង្ហាញជូននូវការកំណត់ជាលក្ខណៈបច្ចេកទេស ស្តីពីបរិមាណទឹកភ្លៀងដូចខាងក្រោមនេះ ... Read More »

អាដាប់ធ័របាននាំយក Illustrator មកកាន់ iPad នៅឆ្នាំ ២០២០

នៅរដូវស្លឹកឈើជ្រុះចុងក្រោយនេះក្រុមហ៊ុន Adobe បានប្រកាសថា“ កម្មវិធី Photoshop ពិតប្រាកដ” នឹងមកដល់ iPad នៅឆ្នាំនេះ។ យើងកំពុងរង់ចាំរឿងនេះកើតឡើង – កម្មវិធីកំពុងស្ថិតក្នុងការសាកល្បងបែតាប៉ុន្តែវាហាក់ដូចជាថាអាដាប់ធ័រកំពុង គិតទុកជាមុននូវផែនការដើម្បីនាំយកកម្មវិធីច្នៃប្រឌិតពពករបស់ខ្លួនបន្ថែមទៀតទៅក្នុងថេប្លេតរបស់ក្រុមហ៊ុនអេបផលដូចដែល Bloomberg បានរាយការណ៍ពីកម្មវិធី ... Read More »

រថយន្ដបុកម៉ូតូបើកស្របទិសគ្នាបណ្ដាលឲ្យស្រ្ដីម្នាក់រងរបួសធ្ងន់

ខេត្តកណ្ដាល៖ ស្រ្ដីម្នាក់រងរបួសធ្ងន់ ខណៈកំពុងបើកម៉ូតូឌុបគ្នា ស្រាប់តែមានរថយន្ដមួយគ្រឿងបើកស្របទិសគ្នា មកពីក្រោយបុកពេញមួយទំហឹង កាលពីវេលាម៉ោង១៥និង៥០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៣  ចន្លោះគីឡូម៉ែត្រ ២៨-២៩  ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ... Read More »

ប្រជាពលរដ្ឋ ប្រទះឃើញសាកសពនារីវ័យក្មេងម្នាក់ អណ្តែតតាមដងទន្លេបាសាក់ 

ភ្នំពេញ៖  មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយប្រជាពលរដ្ឋ បានប្រទះឃើញសាកសពនារីវ័យក្មេងម្នាក់ អណ្តែតទឹកតាមដងទន្លេបាសាក់ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៣និង៣៥នាទី រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ក្នុងក្រុមទី៦១ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សាកសពនារីរងគ្រោះមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ មានសភាពហើមស្អុយទៅហើយ ពាក់អាវយឺត ... Read More »

សិស្សានុសិស្សសាលាបឋមសិក្សាចំនួន៣ ស្នើនិងសិស្សចំនួន២០៨នាក់ ទទួលបានសំភារៈសិក្សាពី មូលនិធិសមាគមន៍ស្នាដៃនារីខ្មែរ សាឡន

ខេត្តកំពង់ចាម-កំពង់ឆ្នាំង៖ សិស្សានុសិស្សចំនួន២០៨នាក់ នៃសាលាបឋមសិក្សាចំនួន៣ បានទទួលអំណោយជាសំភារៈសិក្សាពីមូលនិធិសមាគមន៍ស្នាដៃនារីខ្មែរ សាឡន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ មានជា ប៊ុិច ,សៀវភៅ ,ខ្មៅដៃ ,ក្តាខៀន គូល័រ ,ដែកឈាន,ផ្តល់អោយតាមរយៈតំណាងសហគ្រាស ... Read More »

បើករថយន្តដឹកដីមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូ Honda Wave Rមួយគ្រឿងត្រូវបានរថយន្តដឹកដីបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ចំណែកតៃកុងរថយន្តរត់គេចខ្លួនបាត់ ។​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩:៤០នាទីយប់ថ្ងៃទី២៣ ខែតុលាឆ្នាំ២០១៩ តាមបណ្តោយផ្លូវសម្តេចជាសីុម សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់ជិះម៉ូតូម៉ាក ... Read More »

ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៩​ នឹងអាចមានភ្លៀងធ្លាក់កម្រិត​តិចតួច​ តែត្រូវ​ឭក​ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​

ភ្នំពេញ​ ៖​ នៅក្នុងអំឡុងចុងខែតុលានេះ​ បណ្តា​ខេត្ត​មួយចំនួន​នឹងអាចមានភ្លៀងធ្លាក់តិចតួចពីកម្រិតតិចមកមធ្យម​ ខណៈ​ ក្រុមអ្នកព្យាករក្រសួងធន​ធានទឹក​និង​ឧតុនិយមនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៩បាន​បង្ហាញឲ្យឃើញថា ជ្រលងនៃសម្ពាធខ្ពស់ខ្សោយពីប្រទេសចិន បាននឹងកំពុងគ្របដណ្តប់មកលើកម្ពុជា ។ យោងតាមសេចក្តីប្រកាសជូនដំណឹង​ក្រសួង​ធនធាន​ទឹក​ឧតុនិយម​អោយដឹង​ទៀតថា​ ១- ចាប់ពីថ្ងៃទី ... Read More »

នគរបាលខេត្តកំពង់ធំ​បន្តបង្ក្រាម​គ្រឿងញៀន​បានប្រមាណ៥៣គីឡូក្រាមបន្ថែមទៀត

ខេត្តកំពង់ធំ៖ កម្លាំងនគរបាលខេត្តកំពង់ធំ បានបន្តប្រតិបត្តិការ​បង្ក្រាបគ្រឿងញៀន ក្នុងនោះបានឈានដល់បង្ក្រាប​បានសង្ស័យគ្រឿងញៀន​ប្រមាណ៥៣គីឡូក្រាមបន្ថែមទៀត ។ ប្រភពបានឲ្យដឹងថា សមត្ថកិច្ចជំនាញ ក១០ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបន្តការស៊ើបអង្កេតករណីបង្ក្រាបកាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៩ បន្តទៀត ... Read More »

លោក ឃួង ស្រេង៖ ដាក់កំហិតឲ្យមន្ត្រី រដ្ឋបាលរាជធានី កាត់បន្ថយការធ្វើដំណើរទៅក្រៅប្រទេសខណៈរាជធានីភ្នំពេញកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំAIMF

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់កំហិតដល់មន្ត្រីក្រោមឧិវាទរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវកាត់បន្ថយការធ្វើដំណើរទៅក្រៅប្រទេសក្នុងដំណាក់កាលដែលរាជធានីភ្នំពេញ កំពុងត្រៀមខ្លួនធ្វើជាម្ចាស់ ផ្ទះពិធីបុណ្យធំៗនាពេលដ៏ខ្លីខាងមុខនេះដើម្បីរួមគ្នាបំពេញភារកិច្ចឲ្យទទួលបានលទ្ធផលល្អក្នុងនោះមានបុណ្យឯករាជ្យជាតិ៩វិច្ឆិកា,ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកក្នុងខែវិច្ឆិកាខាងមុខនេះ ពិសេស ភ្នំពេញកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំAIMF។ រាជធានីភ្នំពេញក៏បានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសមាគមអន្តរជាតិនៃអភិបាល ក្រុងប្រើប្រាស់ភាសាបារាំង (AIMF)លើកទី ៣៩ដែលនឹងមានបណ្តាទីក្រុងជាសមាជិករបស់AIMF ប្រមាណ៣០០ទីក្រុងមកពីគ្រប់ទ្វីបមកចូលរួមដែលនឹងប្រព្រឹត្តទៅនៅដើមខែធ្នូឆ្នាំ២០១៩ខាងមុខនេះ។ ... Read More »

ឃាត់ខ្លួនជនសង្សយ័ជនជាតិចិនម្នាក់ ពាក់ពន្ធ័នឹងបទល្មើសលួចរថយន្តមួយគ្រឿងរបស់ជនជាតិចិនដូចគ្នា

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្សយ័ជនជាតិចិនម្នាក់ ពាក់ពន្ធ័នឹងបទល្មើសលួចរថយន្តមួយគ្រឿងរបស់ជនជាតិចិនដូចគ្នា នៅក្រុងព្រះសីហនុ។ យោងតាមរបាយការណ៍ពីកងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជាក់ថា នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩​ សមត្ថកិច្ចទទួលបានព័ត៌មានករណីលួច រថយន្ដចំនួន០១គ្រឿងម៉ាកHUMMER ពណ៌ទឹកដោះគោ ពាក់ស្លាកលេខភ្នំពេញ២M-១១៧៧នៅចំណុចក្រុម៧ ភូមិ៥ ... Read More »

ជិះម៉ូតូលឿជ្រុលបុកគល់ស្ពានអាកាសស្ទឹងមានជ័យរបួសបាក់ជេីងម្ខាង

ភ្នំពេញ​៖​ យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលបុកគល់ស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យរបួសបាក់ជេីងម្ខាង ត្រូវបានរថយន្តដឹកទៅសង្គ្រោះភ្លាមៗ ។ ហេតុការណ៍​នេះ បានកេីតឡេីងកាលពីវេលាម៉ោង២និង៤០នាទីរំលងធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងត្បូងផ្លូវលេខ២៧១​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ ... Read More »

ម្ចាស់ផ្ទះ​រវល់​មុជទឹក​ ស្រាប់​តែ​ភ្លើង​ឆេះ​ផ្ទះ​ទាំង​មិន​ដឹង​ខ្លួន

ភ្នំពេញ ៖ ផ្ទះ​ធ្វើ​អំពី​ឈេី​លេី​ ថ្ម​ក្រោម​ ត្រូវ​បាន​ភ្លេីង​ឆាបឆេះ​ ស្ទេី​រតែ​ទាំង​ស្រុង​ បង្កការភ្ញាក់ផ្អេីល​បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ចចេញរថយន្ត​ពន្លត់​អគ្គិភ័យ​មកបាញ់​ពន្លត់​​ កាលពី​វេលា​ម៉ោង​ ៥និង​៣០នាទី​ល្ងាច​ ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​២០១៩​ នៅ​ចំនុច​ផ្ទះ​អត់​លេខ​ ស្ថិត​នៅ​ក្នុង​ភូមិ​ចុង​ព្រែក​ ... Read More »

ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូនៅផ្លូវជាតិលេខ៣ ខណ្ឌដង្កោ

ភ្នំពេញ ៖ ម៉ូតូ២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង ឯមនុស្សក្មេងចាស់៥នាក់ទៀតរងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្បែរស្ពាកកំពង់ទួល តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »

រថយន្តស៊េរីទំនេីប២គ្រឿង បុកគ្នារងការខូចខាតទាំងសងខាង

ភ្នំពេញ​៖​ រថយន្តBMWបេីកបុកជាមួយរថយន្តRANGE ROVERបណ្តាលឲ្យរងការខូចខាតទាំងសងខាង សំណាងមិនមានមនុស្សរងរបួស។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៣​ ខែតុលាឆ្នាំ២០១៩​ នៅចំណុចខាងលិចវត្តមហាមន្ត្រី​ តាមបណ្តោយផ្លូវលេខ២៨៤​ កែងផ្លូវលេខ១៩៣​ ស្ថិតក្នុងសង្កាត់អូរឡាំពិច​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​ ។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកBMW ... Read More »

រថយន្តដឹកទំនិញជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត២កង់

ភ្នំពេញ​៖​ រថយន្តម៉ាកHinoដឹកទំនិញមួយគ្រឿងបេីករ៉ឺយ៉ែចូលដីឡូត៍ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់២កង់ ។ ហេតុការណ៍​នេះ បានកេីតឡេីងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែតុលា​ឆ្នាំ២០១៩​ នៅចំណុចខាងលិចស្តុបនាគវ័ន្តតាម​ បណ្តោយមហាវិថីសហព័ន្ធរ៉ុស្សី​ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣​ ខណ្ឌទួលគោក​  រាជធានីភ្នំពេញ​។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកHino​ ពណ៍លឿង​ ... Read More »

ឆក់ទូរសព្ទ័​បានហេីយរត់មិនរួចពីនគរបាលខណ្ឌ​ពោធិ៍សែនជ័យ

ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន​២នាក់បានធ្វេីសកម្មភាព​ ឆក់ទូរសព្ទ័​ដៃពីបុរសម្នាក់​ នៅតា​មផ្លូវហេីយព្យាយាមជិះម៉ូតូរត់​ ​ត្រូវបានកម្លាំង​អន្តរាគមន៍​ពិសេស​ខណ្ឌពោធិ៍សែនជ័យ​ ដេញបង្ក្រាបបានជាក់ស្តែងភ្លាមៗ​ ។ ហេតុការណ៍​នេះកេីតឡេីងនៅវេលាម៉ោង​ ២០និង២០នាទី​  ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩​ នៅតាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងភូមិអង្គកែវ​ សង្កាត់ចោមចៅទី៣​ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតថ្មី សហរដ្ឋអាមេរិកប្រចាំកម្ពុជា

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ ... Read More »