ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋមន្រ្តីក្រសួងសុខាភិបាលចុះត្រួតពិនិត្យដំណើរការងារចតាឡីស័ក នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ នាព្រឺកថ្ងៃ ពុធ ១២ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ លោកសាស្ត្រាចារ្យ ម៉ម ... Read More »

នគរបាលការពារព្រំដែនវរៈ៨១៩ ចុះល្បាតរួមគ្នាចុះពិនិត្យបង្គោលសីមា៦២ ដែលទឹកច្រោះធ្លាក់ក្នុងអូរ

ខេត្តបាត់ដំបង៖ នគរបាលការពារព្រំដែនគោក វរៈ៨១៩ សហការជាមួយភាគីថៃ ចុះពិនិត្យបង្គោលសីមាលេខ៦២ នៅក្នុងអូរដែលទឹកហូរច្រោះ ក្រោយពីប្រទះឃើញភាគីទាំងពីររក្សាទុកនៅកន្លែងដដែល ។ ការចុះពិនិត្យបង្គោលសីមា នេះធ្វើឡើងកាលព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចន្លោះស្រុកកំរៀង និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ... Read More »

កងរាជអាវុធហត្ថស្នាក់ការទំនប់រលក បង្ក្រាបជនសង្ស័យគាស់ផ្ទះ

ក្រុងព្រះសីហនុ៖ កងរាជអាវុធហត្ថស្នាក់ការទំនប់រលក បង្ក្រាបជនសង្ស័យ ដែលធ្វើសកម្មភាពគាស់ផ្ទះ ចូលលួចសម្ភារក្នុងផ្ទះរបស់គេ កាលពីម៉ោង៩យប់ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចក្រុមទី៨ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។ ... Read More »

មន្រ្តីឧទ្យានុរក្សអំពាវនាវឲ្យប្រជាពលរដ្ឋ និងជនានុជនចូលរួមស្រឡាញ់ និងថែរក្សាការពារសត្វព្រៃ និងជីវៈចម្រុះ

ខេត្តមណ្ឌលគិរី ៖ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងជនានុជនគ្រប់ស្រទាប់វណ្ណៈ ឲ្យចូលរួមស្រឡាញ់ ថែរក្សាការពារ និងអភិរក្សសត្វព្រៃ និងជីវៈចម្រុះ ដែលកំពុងទទួលរងនូវការគំរាមកំហែង និងការវិនាសបាត់បង់ពីក្នុងដែនជម្រកសត្វ ដោយសារការលួចចូលដាក់អន្ទាក់, ... Read More »

រថយន្ត២គ្រឿង ត្រូវគេយកមកចតទុកចោលនៅក្នុងបុរីហុក ឆេង ជាង១ខែហើយមិនឃើញម្ចាស់មកយកវិញ

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីហុក ឆេង នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោ ខណៈដែលប្រទះឃើញរថយន្តចំនួន២គ្រឿង ត្រូវជនមិនស្គាល់អត្តសញ្ញាណបើកយកមកចតទុកចោលនៅក្នុងបុរី ជាង ១ខែហើយ មិនឃើញម្ចាស់មកយកវិញនោះទេ ។ លោកវរសេនីយ៍ត្រី ... Read More »

កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួន ជនសង្ស័យ២នាក់ ករណីឆក់កាបូបជនជាតិចិន

ភ្នំពេញ៖ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានឃាត់ខ្លួន ជនសង្ស័យ ០២នាក់ ដែលបានធ្វើសកម្មភាពឆក់ សម្ភារ មានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២០ ... Read More »

សន្តិសុខលួចទូរស័ព្ទសន្តិសុខដូចគ្នា ត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យជាសន្តិសុខម្នាក់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ ក្រោយពីចូលទៅលួចទូរស័ព្ទរបស់សន្តិសុខ យាមនៅការិយាល័យមួយកន្លែង បង្កការភ្ញាក់ផ្អើលនៅ វេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ... Read More »

អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួនមួយខ្នងនៅខណ្ឌមានជ័យ

ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួនមួយខ្នងនៅ​ ក្បែរវត្តដំបូកខ្ពស់ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ចឲ្យចុះជួយអន្តរាគមន៍ នៅវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ជាប់ផ្លូវបេតុង២៤BTភូមិត្នោតជ្រុំ៦ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ​ ... Read More »

នគរបាលប៉ុស្តិ៍ទួលទំពួង២ ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិ

ភ្នំពេញ​៖​ កម្លាំង​ល្បាត​ប៉ុស្តិ៍​ប៉ុស្តិ៍​នគរបាល​រដ្ធបាល​ទួល​ទំពូង​២​ បានឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់ក្រោយពី ឆែកឆេរ​រកឃើញទ្រព្យសម្បត្តិមួយចំនួន ដែលគួរឲ្យសង្ស័យ ហើយនាំយកទៅសួរនាំ ទើបបែកធ្លាយថា ជាចោរគាស់ផ្ទះប្រជាពលរដ្ឋ ។ ​ហេតុការណ៍​នេះ​ដែរ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៣​ ទៀបភ្លឺ ថ្ងៃ​ទី​៥​ ខែ​កុម្ភៈ​ ... Read More »

កងរាជអាវុធហត្ថបង្រ្កាបសិប្បកម្មកែច្នៃ និងស្តុបឈើ និងដុតកម្ទេចរថយន្តផងដែរ

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ខណៈនេះកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តពោធិ៍សាត់ មូលដ្ឋានស្រុកវាលវែង បង្រ្កាបសិប្បកម្មកែច្នៃ និងស្តុបឈើចំនួន ៤កន្លែង ដោយរិបអូសឈើជាច្រើនម៉ែត្រត្រីគុណ និងឧបករណ៍ ម៉ាស៊ីន ។ ល ។ ខណៈកងកម្លាំងទាំងនោះពុំទាន់ដកថយនៅឡើយ ... Read More »

បុរសម្នាក់ទៅឆក់ត្រី បែរជាឆ្លងចរន្តឆក់ខ្លួនឯង ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តស្ទឹងត្រែង: បុរសម្នាក់លួចប្រើឧបករណ៍ នេសាទត្រីខុសច្បាប់ មិនបានសម្រេច ត្រូវបានឆ្លងចរន្តឆក់ខ្លួនឯងស្លាប់ភ្លាមៗ ក្នុងហេតុការណ៍ ដែលកំពុងធ្វើសកម្មភាពនេសាទ នៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ... Read More »

នៅពេលនេះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានអញ្ជេីញមកដល់ទីក្រុងប៉េកាំង​ នៃប្រទេសចិនប្រកបដោយសុវត្ថិភាព

ប្រទេចិន: នៅពេលនេះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានអញ្ជេីញមកដល់ទីក្រុងប៉េកាំង​ នៃប្រទេសចិនប្រកបដោយសុវត្ថិភាពហេីយ។ អញ្ជេីញមកទទួលសម្តេចតេជោនៅព្រលានយន្តហោះអន្តរជាតិប៉េកាំងគឺមាន លោក​ វ៉ាង​ យី​ រដ្ឋមន្រ្តីក្រសួងការបរទេសចិន​ និងមន្រ្តីជាន់ខ្ពស់ចិនជាច្រេីនរូប ព្រមទាំងមន្រ្តីការទូតកម្ពុជាប្រចាំប្រទេសចិនផងដែរ។ នៅល្ងាចនេះ​ ... Read More »

ក្រុមអ្នកកត់កន្ទុយលេខ (ឆ្នាតវៀតណាម) ៤នាក់ ត្រូវនគរបាលខណ្ឌព្រែកព្នៅ ចាប់ខ្លួនបានត្រឹមតែមួយដង្ហើមចង្រិត ដោះលែងវិញ

ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ បានលួចបង្ហើបព័ត៍មានថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីមន្រ្តីនគរបាលខណ្ឌព្រែកព្នៅ បានបើកប្រតិបត្តិការបង្ក្រាបក្រុមអ្នកកត់កន្ទុយលេខ(ឆ្នាតវៀតណាម)ចំនួន៤នាក់ រួមនឹងដកហូតវត្ថុតាងជាក់ស្តែងផងដែរ ។ ប្រភពដដែលបន្តថា បន្ទាប់ពីកម្លាំងជំនាញបង្ក្រាបរួច ក៏បញ្ជូនក្រុមអ្នកកត់កន្ទុយលេខខុសច្បាប់(ឆ្នាតវៀតណាម)ចំនួន៤នាក់នោះ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរតាមនីតិវិធី ... Read More »

ក្រោយរងការរិះគន់ថា កែប្រែរដ្ឋធម្មនុញ្ញដើម្បីអំណាច លោក ពូទីន បានចេញមុខបកស្រាយ

ការសម្រេចកែប្រែរដ្ឋធមនុញ្ញរបស់ប្រធានាធិបតី ពូទីន បានធ្វើឲ្យ​ក្រុមប្រឆាំងថ្កោលទោសយ៉ាងខ្លាំង​ ដោយចាត់ទុកថា ​នោះ ជាសកម្មភាព​ដើម្បីបន្តកាន់តំណែងដឹកនាំរុស្ស៊ីអស់មួយជីវិត ។ នៅពេលនេះ លោក ពូទីន ប្រកាសថា លោកមិនកែប្រែរដ្ឋធម្មនុញ្ញដើម្បីបន្តកាន់អំណាចឡើយ ។ ប្រធានាធិបតីរុស្ស៊ី​លោកពូទីន កាលពីថ្ងៃទី​៤ ... Read More »

គម្រោងសន្តិភាពមជ្ឈិមបូព៌ា របស់លោក ត្រាំ​​ គឺដើម្បីបំពេញតាមនយោបាយរបស់ អ៊ីស្រាអែលតែប៉ុណ្ណោះ

គម្រោងសន្តិភាពរបស់លោក ត្រាំ ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីបណ្តាប្រទេសជុំវិញពិភពលោក ក្នុងនោះមានទាំង ប្រទេស​ដែលជាសម្ពន្ធមិត្តអឺរ៉ុបផងដែរ​ ។ កាលពីថ្ងៃទី​៤ ខែកុម្ភៈ មន្រ្ដីជាន់ខ្ពស់អឺរ៉ុប បានច្រានចោលនូវគម្រោងរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក សម្រាប់ការថែរក្សាសន្ដិភាព នៅតំបន់មជ្ឈិមបូព៌ា ... Read More »

បង្ហាញមុខក្រុមចោរជំនាញឆក់ទ្រព្យសម្បត្តិពលរដ្ឋ៣នាក់ មុនពេលបញ្ជូនទៅតុលាការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបង្ហាញមុខក្រុមចោរជំនាញឆក់ទ្រព្យសម្បត្តិពលរដ្ឋ៣នាក់ មុនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់នេះ ពាក់ព័ន្ធករណីឆក់កាបូបយួរពីស្រ្តីបានសម្រេច ប្រព្រឹត្តិឡើងកាលពីវេលាម៉ោង៣ និង ១៥នាទីរសៀល ថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២០ ... Read More »

ដាច់យូរជូរមាត់ អតីតប្ដីឡើងទៅចាប់ប្រពន្ធរំលោភរហូតបានសម្រេច

ខេត្តកំពង់ស្ពឺ៖ បុរសជាអតីតប្តីមួយរូប ទំនងជានឹកឃើញរបស់ចាស់ ក៏ឡើងទៅលើផ្ទះរំលោភអតីតប្រពន្ធរហូតបានសម្រេច ចុងក្រោយត្រូវនាងប្ដឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។ ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនទើបជនសង្ស័យភ្ញាក់ខ្លួនថាស្មានតែធ្វើរបៀបនេះប្រពន្ធត្រូវជាមួយខ្លួនវិញ តែចុងក្រោយត្រូវនាងស្នើឲ្យសមត្ថកិច្ចយកខ្លួនទៅដាក់គុកទៅវិញ ។ ហេតុការណ៍អតីតប្តីចាប់រំលោភប្រពន្ធនេះកើតឡើងនាវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២០ នៅភូមិប៉ែលហែល សង្កាត់សុព័រទេព ... Read More »

អគ្គិភ័យឆាបឆេះស៊ីទែនហ្គាស់យ៉ាងសន្ធោសន្ធៅនៅបឹងស្នោ របួសកម្មករ៣នាក់

ភ្នំពេញ៖​ កម្មករ៣នាក់ បានរងរបួសធ្ងន់ ស្រាលក្នុងករណីធ្លាយស៊ីទែនហ្គាស បង្កជាអគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងស្ថានីយសាំង​តេលា​ យីហោសម្បត្តិមានហេង​ ភ្លាមៗនោះសមត្ថិច្ចចុះអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទើបអាចគ្រប់គ្រងបានដោយមិនឆេះរាលដាលទៅទីតាំងផ្សេងនោះឡើយ ។ ហេតុការណ៍ឆេះហ្គាសដែលធ្លាយចេញពីស៉ីទែននេះបានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ក្បែរ​ វត្ថនិរោធន៍​ ... Read More »

លោកឃួង ស្រេង៖ បញ្ជាឲ្យមន្ទីរ​ធនធាន​ទឹក​ រាជធានីភ្នំពេញ ស្ដារ​ប្រឡាយ​ទួលសំពៅ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​តំបន់ខាងជើង​ព្រលានយន្តហោះ

ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាការ លិច លង់ដោយជំនន់ទឹកភ្លៀងតំបន់ខាងជើងព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងសង្កាត់មួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ, មន្ទីរធនធានទឹក បានស្ដារប្រឡាយទួលសំពៅ ចាប់ពីផ្លូវរថភ្លើងក្នុងសង្កាត់កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ ដល់ស្ថានីយបូមទឹកទួលសំពៅ ក្នុងខណ្ឌព្រែកព្នៅ។ លោក ... Read More »

ប្រធានរដ្ឋសភាអាមេរិក​ ហែកសារសហរដ្ឋ ប្រចាំឆ្នាំ ​របស់លោកត្រាំ 

ក្រោយពេលប្រធានាធិបតីអាមេរិក​ ​អានសារ​សហរដ្ឋ (State of Union) ប្រចាំឆ្នាំ នៅក្នុងសភាបញ្ចប់ភ្លាប់​ ប្រធានរដ្ឋសភា ក៏បានហែក សារនោះជាពីរភ្លាម​ ។ ក្រុមអ្នកសារព័ត៌មាន​ក៏ថតបានរូបភាពស្តីពីការហែកឯកសារនោះតែម្តង​។ ក្រុមអ្នកសារព័ត៌មាន​ក៏បានតាមសួរ លោកស្រី​ Nancy ... Read More »

បិទផ្លូវទាំងស្រុង ត្រូវអាជ្ញាធរខណ្ឌចំការមនចុះ ផ្អាកការដ្ឋានអគារស្នាក់នៅក្នុ សង្កាត់បឹងត្របែក

ភ្នំពេញ ៖ ក្រុមការងារចម្រុះ ដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានដឹកនាំមន្ត្រីជំនាញ ចុះផ្អាកសំណង់អគារស្នាក់នៅរួម របស់លោក ប៊ុន សេង ដែលបានដាក់រថយន្តបាញ់បេតុង បិទផ្លូវទាំងស្រុង បង្កឲ្យមានការក្តៅក្រហាយដល់អ្នកធ្វើដំណើរ ... Read More »

សាររបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិផងដែរអំពីការធ្វេីដំណេីររបស់ខ្ញុំទៅកាន់ទីក្រុងប៉េកាំងនៅរសៀលថ្ងៃទី​ ៥​ កុម្ភះ​ នេះគឺជាដំណេីរទស្សនកិច្ចការងារ​ដែលខ្ញុំគ្រោងនឹងជួប​ លោកនាយករដ្ឋមន្រ្តីចិន​ លី​ ខឺឈាង នៅម៉ោង​ ៥:១៥នាទីល្ងាចនេះ​ និងបន្ទាប់មកជួបជាមួយលោកប្រធានាធិបតីចិន​ ស៉ី​ ជិនពីង​ នៅ​ម៉ោង​៦​:០០ល្ងាចនេះ​ មុននឹងវិលត្រឡប់ទៅប្រទេសកម្ពុជានៅយប់នេះ។ សូមជូនពរបងប្អូនជនរួមជាតិសុខសប្បាយទាំងអស់គ្នាគ្រប់ទីកន្លែង។ Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍អាហារថ្ងៃត្រង់ការងារ ដែលរៀបចំឡើងដោយនាយករដ្ឋមន្ត្រីកូរ៉េ

ប្រទេសកូរ៉េៈ នៅថ្ងៃត្រង់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ មុនពេលធ្វើដំណើរចាកចេញពីទីក្រុងសេអ៊ូល បន្តទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍អាហារថ្ងៃត្រង់ការងារ ដែលរៀបចំឡើងដោយឯកឧត្តម ជុង ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធាននៃគណៈកម្មាធិការប្រឹក្សាយោបល់នៃប្រទេសកូរ៉េ

ប្រទេសកូរ៉េៈ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យសាស្ត្រាចារ្យ Anh Moon Suk ប្រធាននៃគណៈកម្មាធិការប្រឹក្សាយោបល់នៃប្រទេសកូរ៉េ ដើម្បីសំដែងការគួរសមនិងពិភាក្សាការងារ។ ក្នុងជំនួបនោះ ... Read More »

នារីម្នាក់បានបើករថយន្តយ៉ាងលឿន បុកបង្គោលភ្លើង១ដើម និងស្លាកប៉ាណូរបស់ ស្ថានីយប្រេងឥន្ធន: បាក់រាបដល់ដី

ភ្នំពេញ: នារីម្នាក់បានបើករថយន្តយ៉ាងលឿន បានរេចង្កូតធ្លាក់ចេញពីផ្លូវទៅបុកបង្គោលភ្លើង១ដើម និងស្លាកប៉ាណូរបស់ ស្ថានីយប្រេងឥន្ធន: LHR បាក់រាបដល់ដី។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីម៉ោង១រំលង អធ្រាត្រថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវហាណូយខាងជើង ហ្គ្រេនភ្នំពេញ ស្ថិតក្នុងភូមិអន្លង់ក្ងាន ... Read More »

ជប៉ុនរកឃើញ​វីរុសកូរ៉ូណាលើអ្នកដំណើរ ១០ នាក់ នៅលើកប៉ាល់ Diamond Princess

ក្រសួង​សុខាភិបាល​របស់ប្រទេសជប៉ុន​​បានចេញសេចក្តីថ្លែងការណ៍​មួយ​កាលពីពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ថា មនុស្សយ៉ាងតិច​១០នាក់​បានឆ្លង​វីរុស​កូរ៉ូណា បន្ទាប់ពីការធ្វើតេស្តរកវីរុស​លើអ្នកដំណើរ​នៅលើកប៉ាល់ Diamond Princess​​ ។ លោក Katsunobu Kato រដ្ឋមន្ត្រីក្រសួងសុខាភិបាល​បានបញ្ជាក់ថា ក្រោយលទ្ធផលធ្វើតេស្ត គឺអ្នកដំណើរ​ចំនួន​១០នាក់​ នៅលើកប៉ាល់​ដឹកអ្នកដំណើរនេះ ... Read More »

សម្តេចតេជោ៖ នៅរសៀលនេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូកម្ពុជាចាកចេញពីប្រទេសកូរ៉េខាងត្បូង ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង មុននឹងធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ នៅរសៀលនេះ ខ្ញុំនឹងដឹកនាំគណប្រតិភូកម្ពុជាចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅកាន់ទីក្រុងប៉េកាំង មុននឹងធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជា ។ សម្តេចបានបញ្ជាក់ថា ៖ «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? តាមគម្រោងនៅថ្ងៃទី៥ កុម្ភៈនេះ ខ្ញុំគ្រោងនឹងចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ... Read More »

(Update)៖ ជំងឺកូរ៉ូណាសម្លាប់​មនុស្ស​កើនឡើង​ ៤៩២នាក់ និងឆ្លង ២៤ ៥៥១ នាក់

ជំងឺ​រលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណា (2019-nCoV) បានបន្តឆ្លង និងសម្លាប់​មនុស្ស​គ្រាប់នាទី មកដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្លាប់មនុស្ស​កើន​៤៩២នាក់ និង ២៤ ៥៥២នាក់ ឆ្លងជំងឺនេះ ព្រមទាំងឆ្លងរាលដាល​ដល់ប្រទេសចំនួន​២៨​នៅក្នុងតំបន់ និងជុំវិញពិភពលោក ។ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ

ទីក្រុងសេអ៊ូលៈ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយនឹងប្រធានាធិបតីកូរ៉េរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តជួបពិភាក្សាការងារជាមួយតទៀតជាមួយនឹងឯកឧត្តម បាន គីមូន (Ban Ki-moon)អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបច្ចុប្បន្នជាប្រធានវិទ្យាស្ថានកំណើនបៃតង។ ក្នុងជំនួបនេះ ឯកឧត្តមបានគូសបញ្ជាក់ថាឯកឧត្តមពិតជារីករាយដែលបានជួបសម្ដេចតេជោ សារជាថ្មីម្ដងទៀត។ ... Read More »

បើកម៉ូតូបុកគោយន្ដកន្ត្រៃដឹកឈើខូចនៅតាមចឹញ្ចើមផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តឧត្ដរមានជ័យ៖ ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅក្នុងហេតុការណ៍គ្រោះចរាចរណ៍ រវាងម៉ូតូ នឹងគោយន្ដកន្ត្រៃ មានផ្ទុកឈើ នៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិត នៅចំណុច ភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រីយ៍ ... Read More »