ព័ត៌មានទាន់ហេតុការណ៍៖
'

អគារសិក្សាជិត១៧០ខ្នង ត្រូវបានសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់ជូនសិស្សានុសិស្សក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ អគារសិក្សាចំនួន១៦៩ខ្នង ស្មើនឹងជាង១ពាន់១រយបន្ទប់ ត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនសិស្សានុសិស្ស តាំងពីថ្នាក់បឋមសិក្សារហូតដល់មធ្យមសិក្សា ដើម្បីបង្កើន និងបណ្តុះបណ្តាល ... Read More »

ស្រ្ដីម្នាក់បើករថយន្ដព្រូស គេចពីម៉ូតូក្មេងស្ទាវ ក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់១កង់

ភ្នំពេញ​៖ បុរសម្នាក់ជាម្ចាស់រថយន្ដ​ស្រវឹងស្រា បានឲ្យស្ត្រីម្នាក់ដែលជាបងស្រីបើករថយន្ដ​ជំនួស តែខ្វះការប្រុងប្រយ័ត្ន បានគេចម៉ូតូក្មេងស្ទាវ ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់១កង់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង ១០នាទី យប់ ថ្ងៃទី១៩ ... Read More »

ផលិតកម្មនាឡិកាស្វីស បានសម្ភោធនូវម៉ូដែលដែលផលិតមានចំនួនកំណត់ ទាំងបីនៃស្លាក សញ្ញា MIDO 

ភ្នំពេញ៖ ផលិតកម្មនាឡិកាស្វីស បានសម្ភោធនូវម៉ូដែលដែលផលិតមានចំនួនកំណត់ ទាំងបីនៃស្លាក សញ្ញា MIDO ដោយផ្អែកទៅលើគោលដៅបីគឺ “អតីតកាល បច្ចុប្បន្នកាល និងអនាគត ” ដើម្បី បង្ហាញអំពី ដំណើរការផលិតឥតឈប់ឈរ ក៏ដូចជាកិត្តិសព្ទដ៏ល្បីល្បាញ នៃផលិតកម្មនាឡិកា ដែលមានតាំងពីដូនតាមកម្ល៉េះ ។ នៅក្នុងឆ្នាំ ២០១៨ នេះ ស្លាកសញ្ញានេះបានបង្កើតម៉ូតគម្រប់ ... Read More »

ប្រវត្តិ និងអត្ថន័យ នៃព្រះរាជពិធីបុណ្យអុំទូក ជាបុណ្យប្រពៃណីដ៏ធំមួយនៅប្រទេសកម្ពុជា

តាមឯកសារខ្លះបានសរសេរថា ៖ ពិធីបុណ្យអុំទូកគឺជាបុណ្យប្រពៃណីដ៏ធំមួយនៅប្រទេសកម្ពុជា ។ បុណ្យនេះមានរូបភាពប្រហាក់ប្រហែលនិងបុណ្យ ប្រចាំរដូវរបស់ជនជាតិអឺរ៉ុប ដែលមានឈ្មោះថា សាំងហ្សង់ ដែលបច្ចុប្បន្ន ប្រារព្ធធ្វើនៅអឺរ៉ុបខាងជើង ។ ប្រពៃណីខ្លះមានប្រវត្តិជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិនៃព្រះពុទ្ធជាម្ចាស់ ។ ប៉ុន្តែការបកស្រាយមួយដែលអាចយកជាការគ្រប់គ្រាន់គឺ ក្នុងបំណងដឹងគុណដល់ព្រះគង្គានិងព្រះធរណីដែលបានផ្តល់ដល់ជីវភាពរស់នៅនិងសុខមាលភាពចំពោះទឹកដីវិញដែលយើងនាំគ្នាធ្វើឱយកករល្អក់ ... Read More »

ហេង ណារិទ្ធ ល្បីក្រាញ់ននៀល​មិនព្រមចូលនិវត្តន៍ បន្ត​បែកធ្លាយរឿងអាស្រូវ ការពារក្រុមហ៊ុនកូន ត្រូវបាន​លាតត្រដាងជាសាធារណៈពីក្រុមហ៊ុនឯកជន

ភ្នំពេញ៖ លោក ហេង ណារិទ្ធ អនុប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋាន​ពន្ធដារកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនត្រឹមតែប្រឈមមុខនឹងការ​រិះគន់ មិនពេញចិត្ត​ចំពោះបុគ្គលិក​មន្ត្រីរាជការ​ថ្នាក់ដឹកនាំមួយចំនួនទៀត ប៉ុណ្ណោះទេ ក្នុងករណី​គាត់ក្រាញ់ននៀល មិនព្រមចូលនិវត្តន៍រយៈពេលជាងមួយឆ្នាំមកនេះ ។ មន្ត្រីបានបញ្ជាក់យ៉ាងលម្អិតថា ... Read More »

អាមេរិក៖ បាញ់ប្រហារទៀតហើយ នៅជិតមន្ទីរពេទ្យ សម្លាប់ និងរបួស៦នាក់

សារព័ត៌មាន CNN បានដកស្រង់ព័ត៌មានពីកម្លាំង ប៉ូលិស នៅជីកាហ្គោ បានបញ្ជាក់ថា មានករណីបាញ់ប្រហារ នៅជិតមន្ទីរពេទ្យCercy ក្នុងទីក្រុងនេះ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ។ ការបាញ់ប្រហារនោះ បណ្តាលឲ្យមានមនុស្ស ... Read More »

“កំណត់ហេតុនាងនាថ” ចាក់បញ្ចាំងជាថ្មី តាមការស្នើសុំរបស់អ្នកគាំទ្រ

ភ្នំពេញ៖ ភាពយន្តខ្នាតធំដែលធ្លាប់ទទួលបានការគាំទ្រច្រើនលើសលប់ គឺរឿង “កំណត់ហេតុនាងនាថ” គ្រោងនឹងចាក់បញ្ចាំងជាថ្មីចំព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ។ ចាក់បញ្ចាំងជាថ្មីស្របតាមការសំណូមពររបស់អ្នកគាំទ្រទាំងអ្នកធ្លាប់ទស្សនា និងអ្នកមិនទាន់បានចូលទស្សនា និងស្របពេលដល់កំណត់ខួប២ឆ្នាំនៃការចាក់បញ្ចាំងផងដែរ ។ មានការចាប់អារម្មណ៍ជាថ្មីក្រោយពីគេហទំព័រោងភាពយន្តលេជេនបានបញ្ជាក់ថា ភាពយន្ត រឿង ... Read More »

សង្គ្រាមពាណិជ្ជកម្ម អាមេរិក-ចិន បានជះឥទ្ធិពលខ្លាំងដល់កិច្ចប្រជុំ APEC ដោយគ្មានសេចក្តីប្រកាសរួម

រាល់កិច្ចប្រជុំនីមួយៗ នៅលើពិភព លោក ពិសេសគឺកិច្ចប្រជុំកំពូលៗ ជា លក្ខណៈអន្តរជាតិតែងតែមានសេចក្តី ប្រកាសរួម ដើម្បីជាការបង្ហាញនូវជោគ ជ័យនៃកិច្ចប្រជុំ សំខាន់នោះ ។ ប៉ុន្តែកិច្ច ប្រជុំកំពូល APEC លើកនេះ ... Read More »

ស្ថានភាពជំងឺ នាយ ក្តឹប នៅតែស្ថិតក្នុងក្តីបារម្ភសម្រាប់គ្រួសារ

ភ្នំពេញ៖ តារាកំប្លែងប្រចាំក្រុមនាយក្រឹម គឺលោក ឃុន ក្ដឹប ហៅនាយក្ដឹបត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗក្រោយពីតារាកំប្លែងរូបនេះដួលសន្លប់ស្តូកស្តឹងលែងដឹងខ្លួន ។ សន្លប់ព្រោះតែស្ថានភាពជំងឺស្ពោតសរសៃឈាមនៅខួរក្បាលធ្វើទុក្ខខ្លាំង ខណៈពេលនេះ កំពុងស្ថិតក្នុងស្ថានភាពមួយដែលក្រុមគ្រួសារកំពុងព្រួយបារម្ភខ្លាំង ។ ស្ថិតក្នុងវ័យ៥៨ឆ្នាំ ជំងឺរ៉ាំរ៉ៃកើតមានលើតារាកំប្លែងនាយក្តឹប អស់ជាយូរមកហើយ ប៉ុន្តែតារារូបនេះនៅតែបន្តប្រឹងប្រែងលើការងារព្រោះតែត្រូវរ៉ាប់រងលើជីវភាពក្រុមគ្រួសារ ... Read More »

អាជ្ញាធររាជធានីភ្នំពេញ ប្រណាំងទូក សាកល្បង ដើម្បីត្រៀមចូលរួម ប្រកួត នៅថ្ងៃ ២១ ដល់២៣ ខែវិច្ឆិកា

ភ្នំពេញ៖​ អាជ្ញាធររាជធានីភ្នំពេញ​ បាន​ប្រារព្ធ​ពិធី​ ប្រណាំង ទូក​សាក​ល្បង​ ថ្នាក់រាជធានីភ្នំពេញ ក្រោម​អធិបតី​ភាព លោកឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ និងលោកស្រី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី ... Read More »

បុរស៣​នាក់​ ត្រូវ​នគរបាល​ឃាត់ខ្លួន រួមជាមួយ​នឹង​ម៉ូតូ​ជា​ផល​នៃ​អំពើ​ទុច្ចរិត​ចំនួន​៤គ្រឿង

ខេត្តព្រះសីហនុ​ ៖ លោក​វរសេនីយ៍​ទោ​ លី​ សុខ​ហ៊ី​ នាយ​រង ការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថាៈ​ កាលពី​វេលា​ម៉ោង​១៨:០០​ ​ថ្ងៃទី​១៧​ ខែ​វិច្ឆិកា ឆ្នាំ២០១៨ នៅ​ប្លុក​បុរី​ គឹងសុខា ក្រុមទី​១៤ ... Read More »

ជនសង្ស័យម្នាក់ ផ្លោះរបងផ្ទះជួលចូលលួចទ្រព្យសម្បត្តិមិនសម្រេច ត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់១ឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្រោយពីបានធ្វើសកម្មភាពផ្លោះរបងផ្ទះ ជួល ចូលលួចទ្រព្យសម្បត្តិមិនសម្រេច ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់១ ឃាត់ខ្លួន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវម៉ោង៣ទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះជួលលេខ៥ ផ្លូវលេខ៣១៣កែងនឹងផ្លូវលេខ៥៤៨ ... Read More »

សម្តេច​តេជោ​ ៖​ កម្ពុជា​មិន​មែន​ជា​ដែន​អាណានិគម​របស់​ចិនទេ​ !

ភ្នំពេញ​៖​ សម្តេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ រដ្ឋធម្មនុញ្ញ​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ដែរ​ លើក​លែង​តែ​ក្នុង​ក្របខណ្ឌ​នៃ​សំណូមពរ​របស់​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ​ ។ សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ កាលពី​ថ្ងៃទី​១៩​ ខែ​វិច្ឆិកា​ ដែល​ ទើប​ទទួល​បាន​នៅ​ថ្ងៃទី​២០​ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកំពង់ធំ នៅ​ពីក្រោយ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​គឃ្លើន​

ថ្មីៗ​នេះ​ប្រជា​នេសាទ​ក្នុងស្រុក​ស្ទោង ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង និង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​បង្ក្រាប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ខេត្តកំពង់ធំ ជាបន្ទាន់​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ជល​ផល​ទេនោះ ... Read More »

ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់នៅចំណុចទំនប់អាងទឹក កំពីងពួយ ស្ថិតក្នុងស្រុកបាណន់ ផ្តួលរំលំដើមឈើសង្កត់លើរថយន្ត

បាត់ដំបង​៖​ ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ដែលបានកើតឡើងនៅចំណុចទំនប់អាងទឹក កំពីងពួយ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង នារសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បានវាយបោកបក់ផ្តួលរំលំដើមឈើមួយ​ដើម សង្កត់លើរថយន្តប្រជាពលរដ្ឋ ចំនួន២គ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ... Read More »

ប្រពន្ធសន្លប់មុខរោងការពេលតាមទាន់ឃើញប្តី កំពុងឈរសំពះផ្ទឹមជាមួយស្រីផ្សេង

ខេត្តតាកែវ ៖ ពិតជាធ្វើឲ្យភ្ញាក់ផ្អើល ណាស់ បន្ទាប់ពីនៅក្នុងបណ្តាញសង្គម ជាពិសេសតាមផេកហ្វេសបុ៊ក «CPC NEWS» បានបង្ហោះរឿងពិតនៅក្នុងសង្គមខ្មែរមួយដែលបង្ហាញពីស្រ្តីម្នាក់បានដួលសន្លប់ស្តូកស្តឹងនៅមុខរោងការ ព្រោះតែតាមទាន់លោកប្តីដែលកំពុងស្រឡាញ់ឱបពេញដើមទ្រូងលួចមករៀបការជាមួយស្រីថ្មី ។ រឿងហេតុនេះបង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃអាទិត្យ១១ កើត ខែ កក្តិក ... Read More »

លោកអធិការក្រុងដូនកែវត្រូវរ៉ូវជាមួយភរិយាវិញហើយ តែតួនាទីនៅផ្អាកដដែល

ខេត្តតាកែវ ៖ ក្រោយបែកធ្លាយរឿង លោក ឆាយ សាវុធ អធិការនគរបាលក្រុង ដូនកែវ ហូបចុកស្រវឹងប្រើអំពើហិង្សាដាក់ប្រពន្ធរួចមក ពេលនេះលោកអគ្គស្នងការនគរបាលជាតិបានចេញបញ្ជាទៅលោក សុខ សំណាង ស្នងការនគរបាលខេត្ត តាកែវ ចាត់ការបន្តលើសំណុំរឿងមួយនេះហើយឲ្យបានដិតដល់ ... Read More »

បុរសម្នាក់ ផឹកចំស្រាកាច វាយប្រពន្ធបាក់កស្លាប់ព្រោះជេរកូនឌឺខ្លួនពេលស្រវឹង

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលចាប់ខ្លួនភ្លាមៗ ក្រោយពីបានធ្វើសកម្មភាពប្រើអំពើហង្សាវាយដំ ប្រពន្ធរបស់ខ្លួនរហូតសន្លប់ស្តូកស្តឹង ព្រោះ តែទំនាស់ពាក្យសម្តីខឹងប្រពន្ធស្តី បន្ទោសបន្តិចបន្តួច​ ខណៈដែលបុរសជាប្តី រូបនេះផឹកស្រវឹងជោកហើយក្រោយមកស្ត្រីជាប្រពន្ធត្រូវបានអ្នកភូមិបញ្ជូនទៅ សង្គ្រោះហើយនាងក៏បានស្លាប់នៅមន្ទីរ ពេទ្យតែម្តងដោយសាររងរបួសធ្ងន់ពេក។ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃសៅរ៍ ... Read More »

ប្ដីចិត្តអប្រិយទាញដំបងវាយប្រពន្ធរហូតដល់ស្លាប់ក្នុងទំនាស់ក្នុងគ្រួសារ

ខេត្តកំពង់ធំ ៖ បុរសចិត្តឆេវឆាវដូចភ្លើងម្នាក់បានប្រើអំពើហិង្សាទាញដំបងវាយទៅលើប្រពន្ធខ្លួនឯងរហូតដល់រងរបួសធ្ងន់ និងក្រោយមកបានស្លាប់ដែលហេតុ ការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ១១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ... Read More »

ប្រុសស្រី៣នាក់របួសធ្ងន់ ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ មនុស្សប្រុសស្រី៣នាក់ រងរបួស ធ្ងន់ ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា រវាងម៉ូតូ និងកង់ និងម៉ូតូបុក និងម៉ូតូនៅក្រុងស្វាយរៀង និងស្រុករំដួល ។ បើតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីទី១ កើតឡើងនៅថ្ងៃទី ... Read More »

ឆេះទៀតហើយចម្ការអំពៅស្ករប្រមាណជិត១៤ហិកតារបស់ក្រុមហ៊ុនលោកកុយ សារ៉េនត្រូវគេលួចដុត

ខេត្តស្វាយរៀង៖ ចម្ការអំពៅស្កររបស់ក្រុមហ៊ុន អ៊ិសធើនរ៉ាយ៍ហ្វៀល ឌីវេឡុបមេន ខូអិលធីឌី ចំនួន១៣ហិកតាកន្លះ ត្រូវបានភ្លើងឆេះហុយផ្សែងទ្រលោម បង្កការភ្ញាក់ផ្អើលដល់កម្មករអ្នកចាំចម្ការនាំគ្នាបាញ់ពន្លត់ និងរាយការណ៍មកសមត្ថកុច្ចមូលដ្ឋានភ្លាមៗដោយសង្ស័យថា មានជនសង្ស័យដែលមានបំណងមិនល្អលើក្រុមហ៊ុនលួចដុត ។ ហេតុការណ៍ភ្លើងឆេះចម្ការអំពៅនេះ បានកើតឡើងកាលពីវេលាម៉ោង១១៖៣០នាទី ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ... Read More »

បញ្ចូលភ្លើងទូរស័ព្ទទុកចោលលើពូក ផ្ទុះឆាបឆេះហុយផ្សែងទ្រលោម សំណាងពន្លត់ទាន់ នៅក្បែរផ្សារវាលយន្ត

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ និងអាជីវករលក់ដូរនាំគ្នាជួយយកបំពង់ពន្លត់ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន មានដូចជានគរបាលកងរាជអាវុធហត្ថខេត្តមកអន្តរាគមន៍ និងមានរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង មកបាញ់ពន្លត់ដោយសារតែម្ចាស់ផ្ទះធ្វេសប្រហែស ខណៈបញ្ចូលថ្មទូរស័ព្ទទុកចោលលើពូក បណ្ដាលក្ដៅខ្លាំង ផ្ទុះឆាបឆេះហុយផ្សែងទ្រលោមកាលពីវេលាម៉ោង៤៖០០រសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតផ្ទះដូរលុយ និងលក់មាសមួយកន្លែង ... Read More »

ទៅរកបងប្អូន បែរជាត្រូវប្រជាពលរដ្ឋឃាត់ឲ្យសមត្ថកិច្ច

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋ ចាប់ប្រគល់ជូនសមត្ថកិច្ចប ន្ទាប់ដើរមករកបងប្អូន នៅបន្ទប់ជួល មួយកន្លែងដោយសង្ស័យជាមុខសញ្ញាលួចម៉ូតូ ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅ ... Read More »

សង្ស័យករណីឃាតកម្ម! នារីម្នាក់ដេកស្លាប់ នៅក្នុងបន្ទប់ផ្ទះម៉ាស្សា ត្រូវបានគេយកសពទៅប្លុងចោល

ភ្នំពេញ៖ សង្ស័យជាករណីឃាតកម្មនារីម្នាក់ដេកស្លាប់ នៅក្នុងបន្ទប់ផ្ទះម៉ាស្សា រួចមានអ្នកយកសពទៅប្លុងចោល ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៨ នៅទីតាំងផ្ទះម៉ាស្សាមួយកន្លែង តាមបណ្ដោយផ្លូវ៥៩៨ ម្តុំត្រឡោកបែក ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលទឹកល្អក់ទី១ ... Read More »

ប្រទះឃើញសពអណ្តែតទឹកនៅក្នុងបឹងកំប្លោក

ភ្នំពេញ​៖​ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់អណ្តែតក្នុងទឹកប្រឡាយបឹកកំប្លោក​ ស្ថិតក្នុងភូមិត្រូពាំងថ្លឹង​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៤០នាទីរសៀល​ ថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ។ ​ មុនពេលកើតហេតុមានប្រជាពលរដ្ឋម្នាក់ជិះម៉ូតូឆ្លងកាត់ទីនោះ ទើបប្រទះឃើញសពខាងលើអណ្តែតក្នុងទឹកប្រឡាយ ដោយសភាពស្អុយរលួយ ... Read More »

ហ្វ័ដរេងជ័រ បុកមេរងភូមិម្នាក់ប៉ើងធ្លាក់ស្នាមភ្លោះស្លាប់ភ្លាមនៅនឹងកន្លែង

  ខេត្តកំពង់ឆ្នាំង ៖ បុរសជាមេរងភូមិម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីរថយន្តមួយគ្រឿងបានបុកម៉ូតូប៉ើងធ្លាក់ពីលើផ្លូវ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១៥និង២០នាទី ថៃ្ងទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវលេខ១៥៣ ត្រង់ចំណុចអូរតំណាក់ក្រសាំង ស្ថិតក្នុងភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុក ទឹកផុស ... Read More »

កម្លាំងអន្តរាគមន៍ក្រុង ល្បាតប៉ះក្មេងទំនើងកំពុងបង្ហោះម៉ូតូ ច្នៃស៊ីម៉ាំងបំពងសំឡេង

ខេត្តពោធិ៍សាត់៖ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃ ល្បាតប៉ះក្មេងទំនើងចំនួន ២នាក់កំពុងបង្ហោះម៉ូតូ និងកែច្នៃស៊ីម៉ាំងបំពងសំឡេងឮខ្លាំងៗ ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៩ និង៤២នាទីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចមុខក្លីនីកមុត សារុន ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ... Read More »

ខ្យល់កន្រ្តាក់ប៉ះបង្គោលភ្លើងតង់ស្យុងខ្ពស់ដាច់ចរន្តអគ្គិសនី ប៉ះពាល់ច្រើនម៉ឺនគ្រួសារ, ខូចខាតផ្ទះ៤ខ្នង និងរងគ្រោះពលរដ្ឋម្នាក់

ខេត្តបន្ទាយមានជ័យ៖ ខ្យល់កន្រ្តាក់នៅខេត្តបន្ទាយមានជ័យបានបោកបក់យ៉ាងខ្លាំងបង្កឲ្យប៉ះពាល់បង្គោលភ្លើងតង់ស្យុងខ្ពស់១១៥គីឡូវុលសម្រាប់ផ្គត់ទៅខេត្តសៀមរាបបណ្តាលឲ្យដួលទ្រេត កាត់ផ្តាច់ចរន្តអគ្គិសនី នៅក្នុងក្រុងអង្គរខេត្តសៀមរាប ប៉ះពាល់ភ្ញៀវ ទេសចរ និងប្រជាពលរដ្ឋនៅខេត្តសៀមរាប រាប់ម៉ឺនគ្រួសារ ។ ខ្យល់កន្រ្តាក់ នោះបានបង្កឲ្យប្រជាពលរដ្ឋរងរបួសនិងខូចខាតលំនៅឋានមួយចំនួនផងដែរ ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ... Read More »

ឃាតក ដែលរឹតកសម្លាប់ស្ត្រីម្នាក់ដើរចាប់ត្រីតាមប្រឡាយស្រែនោះ សមត្ថកិច្ចរកឃើញហើយ

ខេត្តបន្ទាយមានជ័យ៖ ចាប់បានហើយ ឃាតក ដែលរឹតកសម្លាប់ ស្ត្រីម្នាក់បណ្ដាលឲ្យស្លាប់ក្នុងប្រឡាយយ៉ាងអាណោចអាធ័មចោលកូនៗ ខណៈពេលជនរងគ្រោះចេញទៅបាចទឹកចាប់ត្រីតាមប្រឡាយស្រែ ដើម្បីបានចិញ្ចឹមជីវិត។ ចំពោះមូលហេតុ ដោយមានជំនាស់ជនរងគ្រោះ ចាប់ត្រីក្នុងស្រែរបស់ជនល្មើស ធ្វើខូចខាតស្រូវក្នុងស្រែបន្តិចបន្តួច។ ជនសង្ស័យ ឈ្មោះ ប៊ុន សុខ ... Read More »

ជនជាតិចិនបើករថយន្ត ស្លាកលេខ ខេមរភូមិន្ទ 02 2-5495 រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ ៖ របាំងថ្មពុះចែកទ្រូងផ្លូវមួយកង់បាន រងការខូចខាតបន្ទាប់ពីរថយន្តរបស់ជនជាតិម្នាក់ បើកមកបុកពេញទំហឹងចំណែករថយន្តរងកាខូចខាតយ៉ាងដំណំ ។ ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង៥ និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅ ចំណុចស្តុបមុខព្រលាន ផ្លូវសហព័ន្ធរុស្សី ... Read More »