ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្ដចាកចាយស្រាបៀរកម្ពុជាក្រឡាប់ខ្ចាយស្រាបៀរពេញផ្លូវ

ខេត្តឧត្ដរមានជ័យ៖ រថយន្ដដឹកជញ្ជូន និងចែកចាយស្រាបៀរកម្ពុជានៅខេត្តឧត្ដរមានជ័យ បានក្រឡាប់ដេក​នៅកណ្ដាលផ្លូវ ខ្ចាយស្រាបៀរ​ពាសពេញផ្លូវ​ ខណៈដែលដឹកស្រាបៀរចេញពីស្រុកអន្លង់វែង ទៅចែកចាយនៅតាមដេប៉ូនៅក្នុងខេត្ដ ។ ហេតុការណ៍បានកើតឡើងនៅវេម៉ោង​២ និង២០នាទីរសៀល ថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ... Read More »

ជនបរទេសម្នាក់ដេកស្លាប់ដោយសារខ្យល់គរ

ខេត្តសៀមរាប៖ នាវេលាម៉ោងប្រហែល១៨:០០នាទី ថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិគ្រឹះណេតឈប៊ូទិករ៉េសុីដិនស្ថិតនៅក្រុមទី១ ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ... Read More »

សមត្ថកិច្ចឃាតខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីប៉ុនប៉ងមនុស្សឃាត

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាតខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីប៉ុនប៉ងមនុស្សឃាត ដែលបានប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៨ ... Read More »

នារីម្នាក់រវល់ឱនរើសទូរស័ព្ទងើបមកវិញបុកទ្រូងផ្លូវល្មម

ភ្នំពេញ៖ នារីម្នាក់បើករថយន្តមួយគ្រឿងខណៈឱនរើសទូរស័ព្ទជ្រុះងើបមកវិញ រេចង្កូតរថយន្តទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរួញជាប់ទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើងការពីម៉ោងជាង ១១យប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១៤៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីម្នាក់បើករថយន្តម៉ាកតូយ៉ូតាហាយឡែនឌ័រ ... Read More »

បុរសម្នាក់បើកម៉ូតូលឿនដល់ផ្លូវបំបែកជាបួនជ្រុលបុករថយន្តបណ្តាលឲ្យបាក់ដៃជើង

ភ្នំពេញ៖ បើកម៉ូតូលឿនដល់ផ្លូវបែកជាបួនជ្រុលទៅបុករថយន្តដឹកត្រីធុនធំមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៩យប់ ថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៦ ... Read More »

ចូលទៅហាមគេកុំឲ្យផឹកស៊ីឡូឡា អ្នកប្រមឹកខឹងដេញកាប់របួសកែងជើង

ខេត្តកំពង់ធំៈ បុរសម្នាក់ រង របួសធ្ងន់ ក្រោយពីគាត់ចូលទៅហាមឃាត់គេកុំឲ្យផឹកស៊ីនិយាយឡូឡា តែត្រូវជនប្រមឹកខឹងទាញកាំបិតដេញកាប់របួសតែម្ដងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃ ពុធ ៥ រោច ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ... Read More »

ស្ត្រីម្នាក់ជួញដូរនិងចែកចាយគ្រឿងញៀនត្រូវសមត្ថកិច្ចបង្ក្រាប ចាប់ឃាត់ខ្លួនរួមជាមួយវត្ថុតាង

ខេត្តឧត្តរមានជ័យ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៩០៥ ដឹកនាំដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ និងលោកស្នងការរងទទួលផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងសរុប ២៧ នាក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ នៅភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ... Read More »

រថយន្ត​ហ៊ីយ៉ាន់​ដាយបុកម៉ូតូ Zoomer-X ក្រឡាប់រថយន្តផ្ងារជើងរបួសធ្ងន់អ្នកជិះម៉ូតូ២នាក់

ខេត្តកំពង់ស្ពឺ: មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើត រវាងរថយន្ត​ម៉ាកហ៊ីយ៉ាន់​ដាយ បានបុកជាមួយម៉ូតូហុងដា Zoomer-X បណ្តាលឲ្យក្រឡាប់រថយន្តផ្ងារជើង កាលពី​វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃ អង្គារ ៤ រោច ខែ ទុតិយាសាឍ ឆ្នាំ ច ... Read More »

ពលរដ្ឋខេត្តរឧត្ដរមានជ័យងាកមកដាំដំណាំដំឡូងមីវិញ ខណ:ទីផ្សារតម្លៃខ្ពស់ជាងឆ្នាំមុន

ខេត្តឧត្ដរមានជ័យ ៖ បច្ចុប្បន្ន ប្រជាពលរដ្ឋខេត្តឧត្ដរមានជ័យ ចាប់ផ្ដើមងាកមកដាំដំណាំដំឡូងមីវិញ ខណៈដែលតម្លៃលើទីផ្សារហក់ឡើងខ្ពស់ ជាងឆ្នាំមុនៗ ។ ហើយដំណាំដំឡូងមី ចំណាយពេលតែរយៈពេល៦ខែ គឺអាចទទួលផល ។ ប្រជាពលរដ្ឋ នៅភូមិបុស្បូវ បានឲ្យដឹងថា ... Read More »

រថយន្តហ៊ីយ៉ាន់ដាយបែកកង់រេចង្កូតទៅបុកម៉ូតូជិះច្រាស់ទិសគ្នាបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ខេត្តកណ្ដាល៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបែកកង់ ខណៈកំពុងបើកបរ បណ្ដាលឲ្យរេចង្កូតជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះច្រាស់ទិសគ្នាពេញមួយទំហឹងធ្វើឲ្យបុរសម្នាក់ជាអ្នកជិះម៉ូតូទទួលរងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២២និង៤០នាទី ថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ... Read More »

ជ័យ សុវ៉ាត លេចមុខមាត់ខ្លាំងជាមួយតារារួមផលិតកម្ម

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ជ័យ សុវ៉ាត ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងនឹងបទចម្រៀងថ្មីៗមួយចំនួននៅផលិតកម្មសាន់ដេ ។ ក្រៅពីចេញបទចម្រៀងថ្មីល្បីកក្រើកតែប៉ុន្មានបទធ្វើឲ្យតារារូបនេះអាចលេចមុខមាត់ខ្ពស់ ជាមួយតារារាមច្បង ហើយថ្ងៃទី០២សីហានេះលោកក៏ចេញដំណើរទៅច្រៀងរាំក្នុងកម្មវិធីសប្បុរសធម៌មួយនៅប្រទេសកូរ៉េជាមួយតារាតួមដំបូលផងដែរ ។ លេចមុខមិនទាន់បានមួយឆ្នាំនៅផលិតកម្មសាន់ដេផងតារាចម្រៀងប្រុសស្រស់សង្ហារ ជ័យ សុវ៉ាត អាចក្តោបបានឱកាសទីផ្សារការងារក្នុងស្រុកយ៉ាងច្រើន ។ ... Read More »

ឃាត់ខ្លួន​បុរស​ម្នាក់ប្រទូស្តកេរ្តិ៍ខ្មាសក្មេងស្រីអាយុ១៤ឆ្នាំមួយភ្លែត២ដង

ខេត្តកណ្តាល ៖ នគរបាលស្រុពញាឮ បានឃាត់ខ្លួន​បុរស​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​ប្រទូស្តកេរ្តិ៍ខ្មាស់លើ​ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ នៅវេលាម៉ោង៣ និង ៣០នាទីរសៀលថ្ងៃ អង្គារ ៤ រោច ខែ ទុតិយាសាឍ ឆ្នាំ ច ... Read More »

សារទាំងស្រុងពីសម្តេចតេជោហ៊ុន សែន 

«សុខសប្បាយជាទេបងប្អូនកូនក្មួយ? ការបោះឆ្នោតកន្លងមកនេះ គឺយើងឈ្នះទាំងអស់គ្នា ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍ! ថ្ងៃនេះពូសប្បាយចិត្តណាស់ដែលបានបន្តចុះជួបសួរសុខទុក្ខកូនក្មួយកម្មករតាមការសន្យារបស់ពូកាលមុនបោះឆ្នោត គឺប្រសិនបើគណបក្សប្រជាជនឈ្នះឆ្នោត ពូនឹងបន្តចុះជួបសួរសុខទុក្ខកូនក្មួយកម្មករជាបន្តនៅទូទាំងប្រទេស។ ខ្ញុំសូមអរគុណបងប្អូនប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា និងចំពោះកូនក្មួយកម្មករទូទាំងប្រទេសដែលបានទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ បងប្អូនជនរួមជាតិបានចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យតាមរយៈការទៅបោះឆ្នោតដែលមានអត្រាជាង (៨២%) ដែលមានសារៈ សំខាន់បំផុតសម្រាប់ប្រទេសជាតិយើង។ សូមអរគុណម្ចាស់រោងចក្រទាំង២៤ ... Read More »

រដ្ឋមន្ត្រីឯកភាពជាតិប្រទេសកូរ៉េខាងត្បូង លោក Chun Hae Sungធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង

សារព័ត៌មាន យ៉ុនហាប់កូរ៉េខាងត្បូង បានផ្សាយថា រដ្ឋមន្ត្រីឯកភាពជាតិកូរ៉េខាងត្បូង លោក Chun Hae Sung នៅថ្ងៃទី ១ខែសីហា បានទៅកាន់កូរ៉េខាងជើង ដើម្បីពិភាក្សាពីសកម្មភាពត្រៀមលក្ខណៈនៃ ជំនួបគ្រួសារបែកបាក់ដោយសារសង្គ្រាម។ លោក Chun ... Read More »

ប្រធានាធិបតីពូទីនបានបង្កើតនាយកដ្ឋានសេ្នហាជាតិនៅក្នុងជួរកងទ័ព

ប្រធានាធិបតីរុស្ស៊ីលោកពូទីន បាន សម្រេចបង្កើត នាយកដ្ឋានថ្មីនៅក្នុងជួរកងទ័ពតែម្តង ដើម្បីបង្កើនទឹកចិត្តស្នេហាជាតិនៅក្នុងជួរកងទ័ពរុស្ស៊ី។ បទបញ្ជារបស់ប្រធានាធិបតីពូទីនបានចុះហត្ថលេខា កាលពីថ្ងៃទី៣០ខែកក្កដា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីកម្លាំងទាហានការពារជាតិរុស្ស៊ី ក្នុងពេលដែលវិវាទ កាន់តែតានតឹងរវាងលោកខាងលិចនឹង រុស្ស៊ី។ កាលពីសម័យសូវៀត ក៏បានបង្កើត នាយកដ្ឋានសេ្នហាជាតិនោះដែរ ដើម្បី ... Read More »

នៅតែមិនរាងចាល! បន្តនាំចូលនិងប្រើប្រាស់រថយន្តគេចពន្ធទំនើបៗ ត្រូវកម្ទេចចោលជាថ្មី

កន្លងមកប្រធានាធិបតី ហ្វុីលីពីន លោក ឌុយទែរតេ បានចេញបញ្ជាឲ្យកម្ទេចរថយន្តទំនើបៗជាច្រើនគ្រឿងមានតម្លៃរាប់លានដុល្លារ ដែលជារថយន្តគេចពន្ធ ។ ការ កម្ទេចលើកនេះ មានរថយន្តទំនើបៗចំនួន ៦០គ្រឿង ។ សារព័ត៌មាន Sputnik ចេញផ្សាយនៅ ... Read More »

ក្រសួងធនធានទឹក និងឧតុនិយមប្រកាសផ្សាយអំពីកម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត គិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ០១ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៨

ក្រសួងធនធានទឹក និងឧតុនិយមប្រកាសផ្សាយអំពីកម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត គិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ០១ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៨   Read More »

រដ្ឋមន្ត្រីការបរទេសអីុរ៉ង់ច្រានចោលសំណើពិភាក្សារបស់អាមេរិក

នៅក្នុងសារលិខិត ដែលបានបង្ហោះ តាមបណ្តាញ Twitter កាលពីយប់ថ្ងៃទី៣១ ខែកក្កដា រដ្ឋមន្ត្រីការបរទេសអីុរ៉ង់ លោក Mohammad Javad Zarif បានច្រានចោលសំណើពិភាក្សារបស់អាមេរិក ដោយលោក បញ្ជាក់ថា «ការគំរាមកំហែង ... Read More »

ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៨

ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៨ ៖   Read More »

អាមេរិកដំឡើងពន្ធ ២៥ភាគរយជាមួយនឹង២០០ពាន់លានដុល្លារទំនិញចិន

រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានឡើងគម្រោង បង្កើនពន្ធនាំចូលទំនិញពីប្រទេសចិន មានតម្លៃដល់ ទៅ ២០០ពាន់លានដុល្លារ ក្នុងនោះពន្ធ ១០ភាគរយគឺត្រូវដំឡើងដល់២៥ភាគ រយ។ សកម្មភាពខាងលើអាចនឹងមានការ ផ្លាស់ប្តូរដោយសារតែពេលនេះមិនទាន់ អនុម័តជាផ្លូវការនៅឡើយ។ ការប្រកាសខាងលើធ្វើឡើងក្រោយពេលដែលអាមេ រិកនិងចិននៅតែបន្តជាប់គាំង នៅក្នុង ... Read More »

ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានចាប់ផ្តើមស្រកចុះវិញហើយ !

ខេត្តស្ទឹងត្រែង៖ ប្រភពព័ត៌មានពីមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងដោយសង្ខេបដូច្នេះថា៖ «គិតត្រឹមម៉ោង ៦:៣០ នាទី ព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឺងត្រែង បានស្រកចុះមកនៅត្រឹមកម្ពស់ ១០,៨០ ... Read More »

ផ្សាយផ្ទាល់(Live): ប្រសាសន៍ដើមទាំងស្រុងរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយកូនក្មួយ​ កម្មករ កម្មការិនីមកពីតាមរោងចក្រសហគ្រាសនានានៅរោងចក្រតំបន់លូ៥ ក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »

មន្ត្រីពុករលួយចិន ៣៧.០០០«ជាប់សំណាញ»ក្នុងពាក់កណ្តាលឆ្នាំ២០១៨

ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្សាយថា មន្ត្រីពុលរលួយជាង ៣៦.០០០នាក់ ត្រូវបានចាប់ខ្លួន ឬផាកពិន័យ នៅរយៈពេលពាក់កណ្តាលឆ្នាំ២០១៨នេះ ដោយសារតែបំពាន់ច្បាប់ បក្ស ។ ក្នុងចំណោមអ្នកដែលចាប់ខ្លួនមានទាំងមន្ត្រី ជាន់ខ្ពស់ផងដែរ ។ សារព័ត៌មានចិន បានផ្សាយថា គណៈកម្មការ ... Read More »

លោកវរៈសេនីយ៍ឯកចាន់ ប៊ូរ៉ា មេបញ្ជាការវរៈ២៨៣បកស្រាយជុំវិញកូនទាហានស្លាប់ដោយគ្រោះថ្នាក់ចរាចតណ៍

ខេត្តស្ទឹងត្រែង៖ លោកវរៈសេនីយ៍ឯកចាន់ ប៊ូរ៉ា មេបញ្ជាការវរៈសេនាធំ២៨៣ ដែលឈរជើងនៅចំណុច ក្នុងឃុំថ្មកែវ ស្រុកសៀមប៉ាង លោកសូមបកស្រាយជុំវិញព័ត៌មាន មួយចំនួនចេញផ្សាយថា លោកបិទព័ត៌មាន និងមតិប្រជាពលរដ្ឋមួយចំនួនថា លោក មិនគិតគូរដល់កូនចៅ ដែលស្លាប់ក្នុងពេលបំពេញការងារ ជួយសង្គ្រោះបងប្អូនខណៈកំពុងរងគ្រោះ ... Read More »

គ.ជ.ប​ ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ អំពី​ចំនួន​ទទួល​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​និង​រាប់​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះឆ្នោត

គ.ជ.ប​ ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ អំពី​ចំនួន​ទទួល​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​និង​រាប់​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះឆ្នោត Read More »

តុលាការសម្រេចឃុំខ្លួនចោរលួចកាច់កម៉ូតូយ៉ាងសកម្ម អស់លក្ខណ៍ត្រឹមប្រព័ន្ធGPS

ខេត្តកណ្តាល៖នៅល្ងាចថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមសើុបសួរបានសម្រេចចេញដីកាឃុំខ្លួនចោរលួច ... Read More »

ក្រុមហ៊ុន Samsung បាននិយាយថាទូរស័ព្ទ Galaxy S9 លក់មិនសូវបានល្អនោះទេ

ការរកប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុន Samsung Electronics ស្ថិតនៅក្នុងការអង្កេតមើលដែលមានន័យថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនបានបញ្ចប់។ ក្រុមហ៊ុន Samsung បានរកប្រាក់ចំណេញប្រតិបត្តិការចំនួន 14,87 ពាន់ពាន់លានវ៉ុន (13,3 ពាន់លានដុល្លារ) លើការលក់ 58,4 ពាន់ពាន់លានវ៉ុន ... Read More »

តុលាការ​កំពូល​ ដោះលែង​វៀតណាម​​៨នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​ រឿង​លួច​កាប់​ឈើ​នៅ​ខេត្ត​មណ្ឌលគិរី​

ភ្នំពេញ៖ ​លោកឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល នៅ​ថ្ងៃទី០១​ ខែសីហា បានសម្រេចមុនអង្គសេចក្តីឱ្យបុរសជនជាតិវៀតណាមចំនួន៨នាក់ដែលចូលមកលួចកាប់ឈើនៅតំបន់ហាមឃាត់កែវសីមាក្នុង ខេត្តមណ្ឌលគីរីនៅក្រៅឃុំ​បណ្តោះអាសន្ន​ ។ ជនជាប់ចោទទាំង៨នាក់ដែលតុលាការកំពូលឱ្យ​នៅក្រៅឃុំឈ្មោះ វ៉ ថាន់ជុង , ឈ្មោះ ផាង ... Read More »

Apple Pay នឹងបង្ហាញខ្លួននៅ CVS និង 7-Eleven នៅចុងឆ្នាំនេះ

ក្រុមហ៊ុន Apple Pay នឹងត្រូវបានគាំទ្រនៅក្នុងហាងឱសថ CVS និងហាង 7-Eleven នៅទូទាំងប្រទេស។ លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុននេះបានប្រកាសនៅលើការហៅទូរស័ព្ទជាមួយវិនិយោគិននៅរសៀលនេះបន្ទាប់ពីលទ្ធផលប្រាក់ចំណូលត្រីមាសទី 3 ជាវិជ្ជមានរបស់ក្រុមហ៊ុន។ បន្ថែមពីលើការបន្ថែម ... Read More »

បុរស​ម្នាក់​ញៀនថ្នាំហួសកម្រិត​ដើរ​អុកឡុកពលរដ្ឋ​ក្នុងភូមិ បង្កការ​ភ័យខ្លាចប្តឹងសមត្ថកិច្ច​ចាប់ខ្លួន

ភ្នំពេញ៖ ដោយសារការភ័យខ្លាចរបស់ពលរដ្ឋ ទៅលើបុរស​ម្នាក់​ដែលញៀនថ្នាំហួសកម្រិត​ និងបានដើរ​អុកឡុកប្រជាពលរដ្ឋ​ក្នុងភូមិ បង្កការ​ភ្ញាក់ផ្អើលរហូតប្តឹងសមត្ថកិច្ចឲ្យចុះឃាត់ខ្លួន​យកទៅមន្ទីរសង្គមកិច្ចដើម្បីកែប្រែខ្លួនផងដែរ ។ ករណីបុរសញៀនថ្នាំខាងលើនេះ បានកើតឡើងកាលពី​វេលា​ម៉ោង៩និង២០នាទី​ព្រឹកថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ... Read More »