ព័ត៌មានទាន់ហេតុការណ៍៖
'

ជាប់គុកម្តងហើយមិនរាង ចេញមកឆក់ទៀត ត្រូវនគរបាលប៉ុស្តិ៍បឹងកក់ទី២ឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៥នាក់បានជិះម៉ូតូចំនួន៣គ្រឿង បានធ្វើសកម្មភាពឆក់កាបូបយួរពីនារីម្នាក់ជាបុគ្គលិកក្រុមហ៊ុនលក់ថ្នាំពេទ្យ(UAS)បានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួន តែត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ កំពុងល្បាតនៅក្បែរនោះដេញតាមឃាត់ខ្លួន​បានម្នាក់ ចំណែកបក្ខពួក៤នាក់ទៀតរត់គេចខ្លួនបាត់អស់ ដោយយកកាបូបនារីរងគ្រោះទៅជាមួយផងដែរ ។ ករណីឆក់កាបូបខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច ... Read More »

យុវជន៤នាក់ជិះម៉ូតូទាំងស្រវឹងជ្រុលបុកម៉ូតូគេពីក្រោយដួលខ្លួនឯងរបួសបែកមាត់ ឈ្លោះគ្នាផ្អើលសមត្ថកិច្ច

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឌុបនារីម្នាក់ធ្វើដំណើរតាមដងផ្លូវ ហើយត្រូវយុវជន៤នាក់ជិះម៉ូតូ២គ្រឿងមកពីក្រោយប្រដេញគ្នាទាំងមានស្ថានភាពស្រវឹងផងនោះក៏ជ្រុលបុកម៉ូតូបុរសខាងលើពីក្រោយបណ្តាលឲ្យដួលបែកមុខមាត់ហើយចោទថាគេគៀរម៉ូតូឲ្យដួលទើបឈ្លោះគ្នាផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ហៅទៅប៉ុស្តិ៍ដើម្បីសួរនាំ ។ ហេតុការណ៍នេះបានកើងឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ... Read More »

គ្រួសារប្រសូតបានកូនភ្លោះប្រុស៣នាក់ ទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន

ខេត្តព្រះវិហារៈ គ្រួសារមួយដែលប្រសូតបានកូនភ្លោះ៣ បានទទួលការសាកសួរសុខទុក្ខនិងផ្តល់អំណោយពីលោក សេង ទៀង ទីប្រឹក្សាផ្ទាល់សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន ដែលយកមកជូនដល់មន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារផ្ទាល់ ។ ការចុះសួរសុខទុក្ខនេះ អមដំណើរដោយលោក អ៊ុន ចាន់ដា ... Read More »

ស្ថានភាពអាកាសធាតុថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨៖ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖

ស្ថានភាពអាកាសធាតុថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨៖ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖   សូមចុចនៅត្រង់ចំណុចខាងក្រោម weather bulletins 06. 07 Read More »

លោកភួង ម៉ាល័យ ស្នងការរងនគរបាលរាជធានីភ្នំពេញដាក់បទបញ្ជាឲ្យកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងទប់ស្កាត់បទល្មើស

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ភួង ម៉ាល័យ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងដល់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យទាំងអស់ ធ្វើយ៉ាងត្រូវប្រឹងប្រែងទប់ស្កាត់រាល់បទល្មើសក្នុងមូលដ្ឋានឲ្យបាន ខណៈដែលទូរលេខរបាយការណ៍បទល្មើសក្នុងខែមិថុនាបានកើនឡើងយ៉ាងខ្លាំងជាងខែមុនៗ គួរឲ្យកត់សម្គាល់ ។ ការថ្លែងបែបនេះក្នុងឱកាសពិធីប្រកាសផ្ទេភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសកិ្ត ប្រគល់ប័ណ្ណសសើរ ជូនដល់មន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ១៥០នាក់ ... Read More »

សារទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៖

សារទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៖ «សុខសប្បាយជាទេបងប្អូនជនរួមជាតិនិងក្មួយៗយុវជនយុវតី? ថ្ងៃបើកយុទ្ឋនាការឃោសនាបោះឆ្នោតផ្លូវការគឺនឹងមកដល់នៅថ្ងៃសៅរ៍ទី ៧ កក្កដា នេះហើយ។ រីឯចំពោះគណបក្សប្រជាជនយើងវិញការប្រារព្ឋខួបកំណើតបក្សលើកទី ៦៧ ក៏នឹងប្រារព្ឋធ្វើនៅថ្ងៃសៅរ៍ខាងមុខនេះដែរ។ តើបងប្អូនបានរៀបចំនិងត្រៀមខ្លួនហើយឬនៅ? ខ្ញុំរំភើបនឹងសប្បាយរីករាយជាខ្លាំងដែលបានឃើញជនរួមជាតិ និងក្មួយៗសស្រាក់សស្រាំគ្រប់ៗគ្នាចាប់តាំងពីទីក្រុងដល់ជនបទដោយទឹកមុខសប្បាយរីករាយរង់ចាំថ្ងៃដ៏សំខាន់បំផុតសម្រាប់ប្រទេសជាតិដែលនឹងមកដល់ឆាប់ៗក្នុងខែកក្កដានេះ។ ខ្ញុំសូមលើកទឹកចិត្តបងប្អូនទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាដើម្បីប្រទេសជាតិយើងទាំងអស់គ្នា។ ... Read More »

បុរសម្នាក់ដើរលើទ្រូងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាក់បុកស្លាប់នៅនឹងកន្លែងហេតុ

ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនៅថ្ងៃព្រហស្បត្តិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង២១:០០នាទី លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ... Read More »

តំណាងលោកអូស្មាន ហាស្សាន់៖ នាំយកធុងចម្រោះទឹកស្អាតចំនួន១៥០ធុង ចែកជូនបងប្អូនប្រជាពលរដ្ឋ សហគមន៍ កំពង់សំរោងកំពត ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ

ខេត្តកំពត៖ លោកម៉ាត់ សេត បេក្ខជនតំណាងរាស្ដ្រខេត្ដកំពត តំណាងលោក អូស្មាន ហាស្សាន់ បាននាំយកអំណោយជាធុងចម្រោះទឹកស្អាតចំនួន១៥០ធុង និងអំណោយជាថវិកាមួយចំនួនមកចែកជូន បងប្អូនប្រជាពលរដ្ឋ១៥០គ្រួសារ ស្ថិតនៅសហគមន៍ កំពង់សំរោង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត ... Read More »

ប្រទេសចិនប្តេជ្ញាថានឹងតបតទៅសហរដ្ឋអាមេរិកវិញនៅក្នុងសង្គ្រាមពន្ធដារ

សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋា ភិបាលទីក្រុងប៉េកាំងបានចាប់ផ្តើមអនុវត្តច្បាប់ដំឡើងពន្ធនាំចូលពីអាមេរិកដែល មានតម្លៃរហូតដល់ទៅ៣៤ពាន់លានដុល្លារ អាមេរិក ច្បាប់ដំឡើងពន្ធនោះចាប់ផ្តើមនៅថ្ងៃទី៦ ខែកក្កដា នេះ។ មន្ត្រីជាន់ខ្ពស់ចិនដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា «វិធីសាស្ត្ររបស់ យើងគឺធ្វើឲ្យមានតម្លាភាព ហើយបើអាមេ រិកចាប់ផ្តើមដំឡើងពន្ធនៅថ្ងៃទី៦ ខែកក្កដា យើងក៏ចាប់ផ្តើមនៅថ្ងៃនេះដែរ» ... Read More »

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាចជាប់ពន្ធនាគារ២០ឆ្នាំពីបទពុករលួយ

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak អាចប្រឈមនឹងការដាក់ ទោសជាប់ពន្ធនាគារ២០ឆ្នាំ ពាក់ព័ន្ធនឹង អំពើពុករលួយ នៅក្នុងមូលនិធិរដ្ឋ 1MDB ដែលលោកបានបង្កើតឡើង។ អតីតនាយករដ្ឋមន្ត្រី រ៉ាហ្សាក់ នៅ រសៀលថ្ងៃទី៣ ... Read More »

លី ឧត្តម មិនធ្វើខួបកំណើត ព្រោះឃើញអ្នកសិល្បៈជួបទុក្ខផ្ទួនៗ

ភ្នំពេញ៖ តារាសម្តែងប្រុសស្រស់សង្ហា លោក លី ឧត្តម បានធ្វើឲ្យមិត្តរួមអាជីពមួយចំនួនអន់ចិត្តខ្លាំងព្រោះតែរៀបចំកម្មវិធីខួបកំណើតហើយមិនអញ្ជើញពួកគេចូលរួម ។ តារាសម្តែងរូបនេះលើកឡើងថា ការមិនមានវត្តមានអ្នកសិល្បៈចូលរួមព្រោះតែរៀបចំលក្ខណៈគ្រួសារ និងដោយសារមួយរយៈចុងក្រោយនេះឃើញអ្នកសិល្បៈជួបរឿងមិនល្អបន្តបន្ទាប់នោះ ។ លី ឧត្តម បានរៀបចំកម្មវិធីខួបកំណើតគម្រប់វ័យ២០ឆ្នាំរបស់លោកកាលពីរាត្រីថ្ងៃទី០៥ ខែ ... Read More »

បាត់ប្ដីមួយយប់ព្រឹកឡើងប្រទះឃើញអណ្ដែតទឹកស្រះក្បែរផ្ទះនៅ ស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងប្រលឹមស្រាងៗដល់អ្នកភូមិ និងក្រុមគ្រួសារយ៉ាងច្រើនកុះកុញ ខណៈប្រទះឃើញបុរសម្នាក់អណ្ដែតទឹកស្រះក្បែរផ្ទះកាលពីព្រឹកវេលាម៉ោង៥ និង៣០នាទី ថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិទួលច្រេស ... Read More »

ម៉ូតូដួលចូលក្រោមរថយន្ដសណ្តោងរ៉ឺម៉កកិនស្លាប់មួយរំពេច

ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យបុរស២នាក់ ត្រូវរថយន្តកិនស្លាប់នៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូរងអិលដួលចូលក្រោមរថយន្តដែលកំពុងបើកបររួចមក ។ សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមមប្រពៃណីរីឯវត្ថុតាងត្រូវបាននាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រង់ចាំស្រាវជ្រាវរកម្ចាស់ឲ្យចូលខ្លួនមកដោះស្រាយគ្នាដោយសន្តិវិធី ។ គ្រោះថ្នាក់ចរាចរនេះកើតឡើង នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ... Read More »

អភិបាលរងខណ្ឌច្បារអំពៅលោក ណុប ផា ស្នើឲ្យកម្លាំងនគរបាលសហការ ជាមួយអាជ្ញាធរមូលដ្ឋានការពារសន្តិសុខជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ លោកណុប ផា អភិបាលរងតំណាងលោកអភិបាលខណ្ឌបានណែនាំមន្ត្រីនគរបាលខណ្ឌត្រូវសហការជាមួយអាជ្ញាធរសង្កាត់_ខណ្ឌត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋប្រកបដោយឆន្ទះពិតប្រាកដ ត្រូវចាត់ទុកថាយើងគឺជាអ្នកបំរើប្រជាពលរដ្ឋមិនមែនជាម្ចាស់ប្រពលរដ្ឋនោះទេ ។ ការស្នើឲ្យមន្ត្រីនគរបាលសហការជាមួយអាជ្ញាធរនេះបានលើកឡើងនៅពិធីផ្លាស់ប្តូរភារកិច្ច តែងតាំងមុខដំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលខណ្ឌចំនួន៥៨រូបកាលពីរសៀលថ្ងៃទី៥ ខែកក្កដា ... Read More »

សពបុរសដែលបីកូនលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាបានអណ្តែតឡើងហើយ

ភ្នំពេញ៖ សពបុរសដែលបីកូនលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាកាលពីម៉ោង៦ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានអណ្តែតឡើងហើយ ឥឡូវបានស្រង់មកលើគោកហើយនៅជាងម៉ោង៦យប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានជ្រោយចង្វាត្រើយខាងកើតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ សពមានឈ្មោះ លី ទៀង ជនជាតិខ្មែរ ... Read More »

ស្លាប់១៨នាក់ដោយរលកកម្តៅវាយប្រហារកាណាដា៦ថ្ងៃកន្លងមក

រលកកម្តៅ បានចាប់ផ្តើមនៅថ្ងៃទី២៩ ខែមិថុនា រហូតមកទល់ពេលនេះ គឺ៦ថ្ងៃ មកហើយ ដែលជាកម្តៅខ្លាំងបំផុតមិនធ្លាប់មានពីមុនមកនៅខេត្តកេបិច ប្រទេស កាណាដា បណ្តាលឲ្យមានអ្នកស្លាប់ជា ច្រើន និងចូលព្យាបាលក្នុងមន្ទីរពេទ្យ។ នៅក្នុងទីក្រុងម៉ុងរ៉េអាល់ មន្ត្រីរដ្ឋាភិ បាល ... Read More »

ចោរឆក់បានសម្រេចបើកម៉ូតូរត់មិនរួចត្រូវប្រជាពលរដ្ឋបើកម៉ូតូបុកដួលចាប់បានម្នាក់វាយទ្រមខ្លួន

ភ្នំពេញ៖ ចោរឆក់ម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រមខ្លួនរួចប្រគល់ឲ្យទៅសមត្ថកិច្ច ខណៈបក្ខពួកម្នាក់ទៀតរត់គេចខ្លួនទាន់ បន្ទាប់ពីពួកគេទាំង២នាក់បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចហើយត្រូវបានអ្នកធ្វើដំណើរតាមផ្លូវឃើញហេតុការណ៍ក៏ជិះបំបុកបណ្តាលឲ្យដួល ។ ហេតុការណ៍នេះបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីម៉ោងជិត៩យប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវឧកញ្ញាម៉ុងរឹទ្ធី ខាងលិចស្តុបរង្វង់មូលកាំកូស៊ីតធី ប្រមាណ៥០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ... Read More »

បទ ក្រមាសាមគ្គីក្រមាកម្ពុជា របស់ ចេន រ៉ូហ្វើ និងចែម ស្រីលក្ខផ្ទះការចាប់អារម្មណ៍

ភ្នំពេញ៖ បទចម្រៀងថ្មី ក្រមាសាមគ្គីក្រមាកម្ពុជា ដែលផលិតឡើងដោយកងរាជធានីភ្នំពេញ និងច្រៀងដោយតារាចម្រៀងចេនរ៉ូហ្វើ និងចែម ស្រីលក្ខ ផ្ទុះការចាប់អារម្មណ៍ខ្លាំង។ ចាប់អារម្មណ៍ព្រោះក្រៅតែពីអត្ថន័យបង្កប់អត្ថន័យជ្រាលជ្រៅ គឺការផលិតបទចម្រៀងប្រកបដោយគុណភាពទាំងរូបភាពដ៏គួរឲ្យទាក់ទាញ។ ក្រោយពីកម្ពុជាត្រូវបានគណៈកម្មការWorld Guiness Recordsបានប្រកាសពីជ័យលាភីជាប្រទេសទី១លើពិភពលោកបង្កើតក្រមាវែងបំផុតជាង១ពាន់ម៉ែត្រ បានធ្វើឲ្យមហាជនកោតស្ងប់ស្ងែងខ្លាំង។ វីដេអូបទចម្រៀង ... Read More »

អ្នកទេសចរជាង៣០០០នាក់ត្រូវជម្លៀសចេញដោយសារតែស្ត្រីម្នាក់ព្យាយាមឡើងលើរូបចម្លាក់តំណាងសេរីភាព

កាលពីថ្ងៃទី៤ខែកក្កដាស្ត្រីម្នាក់បាន ព្យាយាមឡើងទៅ លើរូបចម្លាក់ ស្ត្រី តំណាងសេរីភាព អាមេរិក ដើម្បីប្រឆាំងនឹង គោលនយោបាយ ស្តីពីជនអន្តោប្រវេសន៍ របស់លោកត្រាំ។ ក្រោយរយៈពេលជាង៣ ម៉ោង ចរចា ទើបកម្លាំងជួយសង្គ្រោះអាច បញ្ជូនស្ត្រីខាងលើចុះមកវិញបាន។ ... Read More »

សាធារណរដ្ឋកូរ៉េប្រគល់សម្ភារកីឡា ជូនកីឡាករចំបាប់ជម្រើសជាតិកម្ពុជា

ភ្នំពេញ៖ ឯកសណ្ឋាន និងស្បែកជើងកីឡាចំបាប់ ដែលមានតម្លៃប្រហែលជា៥ពាន់ដុល្លាសហរដ្ឋអាមេរិកជាអំណោយរបស់សាធារណរដ្ឋកូរ៉េត្រូវបានប្រគល់ជូនក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជានៅក្នុងទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ការប្រគល់នេះធ្វើឡើងកាលពីថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានលោក ... Read More »

បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តបុកទ្រូងផ្លូវនៅងមុខពេទ្យលោកសង្ឃទុករថយន្តចោល គេចខ្លួនបាត់

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តមួយគ្រឿងយ៉ាងលឿន ជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យវៀចអស់មួយផ្ទាំង ចំណែករថយន្តកល់ជាប់ទៅមុខលែងរួច ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ២៧១ ខាងមុខមន្ទីរពេទ្យពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០១៨ របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០១៨ របស់ក្រសួងធនធានទឹក និងឧតុនិយម     Read More »

ឃើញនារីម្នាក់ដេកក្រោមផ្ទះម្នាក់ឯងចូលទៅស្ទាបអង្អែលខ្លួនប្រាណត្រូវនគរបាលចាប់ខ្លួន

ខេត្តកណ្ដាលៈ បុរសម្នាក់ត្រូវបាននគរបាលចាប់ខ្លួន ខណៈឃើញនារីម្នាក់ដេកក្រោមផ្ទះម្នាក់ឯង ក៏ចូលទៅជិតរួចយកដៃស្ទាបអង្អែលខ្លួនប្រាណ ត្រូវម្ដាយឪពុកនារីរងគ្រោះដឹងប្ដឹងសមត្ថកិច្ចចាប់ខ្លួន ។ ករណីខាងលើនេះ កើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ... Read More »

អាមេរិកបន្ធូរបន្ថយកូរ៉េខាងជើងមួយជំហានទៀត

រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅថ្ងៃទី៦ និងទី៧ ខែកក្កដា នេះ ដែលជាដំណើរ ទស្សនកិច្ចទៅកាន់ទីក្រុង ព្យុងយ៉ាងលើកទី៣នៅក្នុងឆ្នាំ២០១៨ និងជាលើកទីមួយក្រោយជំនួបពិភាក្សារវាងលោកត្រាំនឹងគីមជុងអ៊ុននៅសិង្ហបុរី។ នៅក្នុងកិច្ចប្រជុំកាលពីខែមុន លោក គីម ជុងអ៊ុនបានសន្យាថានឹងឆ្ពោះទៅរក ការលុបបំបាត់បរមាណូនៅឧបទ្វីបកូរ៉េ ... Read More »

រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូបណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ហើយបើករត់គេចខ្លួនបាត់

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៣និង០៥នាទី ថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើងនៅចំណុច ចន្លោះបង្គោលគីឡូម៉ែត្រ១៥៨,១៥៩ស្ថិតនៅក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ... Read More »

ប្រធានាធិបតីអាមេរិក និងរុស្ស៊ីជួបគ្នានៅថ្ងៃទី១៦ ខែកក្កដា

បើទោះបីមេដឹកនាំ ទាំងពីរបានព្រមព្រៀងជួបគ្នានៅថ្ងៃទី១៦ខែកក្កដាខាងមុខ តែអាមេរិក មិនបន្ធូរបន្ថយទៅលើរុស្ស៊ីនោះ ឡើយដោយបន្តដាក់ទណ្ឌកម្មដដែល ។ មិន តែប៉ុណ្ណោះ អាមេរិក មិនទទួលស្គាល់ទង្វើរបស់រុស្ស៊ីនៅតំបន់គ្រីមៀនោះឡើយ។ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិកមិនទទួលស្គាល់ទង្វើរបស់រុស្ស៊ីទៅលើតំបន់គ្រីមៀនោះឡើយ ហើយ ទណ្ឌកម្មដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ទៅលើទីក្រុងមូស្គូ នៅតែរក្សាទុកដូចដើម ... Read More »

លោក ឃួង ស្រេង៖ កម្មករ កម្មការិនី បុគ្គលិក ក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី បានចូលរួម ចំណែកសម្អាត់ បរិស្ថាន រាជធានីភ្នំពេញ ឲ្យបានស្អាត់ ល្អ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ កម្មករ កម្មការិនី បុគ្គលិក ក្រុមហ៊ុនស៊ីនទ្រី ប្រមូលសំរាមនៅ រាជធានីភ្នំពេញជិត២០០០នាក់ បានចូលរួម ចំណែក ប្រមូលសំរាមសម្អាត់ទីក្រុងភ្នំពេញ ... Read More »

នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបទីតាំងធ្វើសរសៃបែបខ្មែរបុរាណ « បាតដៃលាភសំណាង » ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១០នាក់

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំកម្លាំងជាច្រើននាក់ ចុះបង្ក្រាបទីតាំងហាងធ្វើសរសៃបែបខ្មែរបុរាណ « បាតដៃលាភសំណាង » ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១០នាក់ ពាក់ព័ន្ធករណីបង្កាប់បម្រើសេវាផ្លូវភេទកាលពីវេលាម៉ោង៧យប់ថ្ងៃ៥ ខែកក្កដា ឆ្នាំ២០១៨ ស្តិតនៅផ្ទះលេខ៥៦A តាមបណ្ដោយផ្លូវ១៤៦ ... Read More »

គណបក្សប្រជាជនកម្ពុជាបើកយុទ្ធនាការឃោសនាថ្ងៃដំបូងនៅភ្នំពេញជាមួយសមាជិកចូលរួមជាង៦ម៉ឺននាក់

ភ្នំពេញ ៖ ក្នុងចំណោមគណបក្សចំនួន ៥ដែលបានដាក់ពាក្យសុំធ្វើការឃោសនា ស្វែងសំឡេងឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦គណបក្សប្រជាជនកម្ពុជាមានសមាជិកចូលរួម៦ម៉ឺននាក់។ នេះបើតាមប្រធានគណៈកម្មា ធិការរាជធានីរៀបចំការបោះឆ្នោតបញ្ជាក់ ឲ្យដឹង ។ លោក លន់ ឆេងកៃ ប្រធានគណៈកម្មា ធិការរាជធានីរៀបចំការបោះឆ្នោតបានឲ្យ ដឹងថា ... Read More »

ទាញសំណាញ់ទៅបង់ត្រីបានកាំភ្លើងអាកា១ដើមយកប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលរក្សាទុក

ខេត្តពោធិ៍សាត់៖ ប្រជានេសាទម្នាក់ដាក់ទឹកដាំលើភ្លើងចង្រ្កានទាញសំណាញ់ទៅបង់យកត្រី ជាប់អាវុធអាកា ១ដើមយកទៅប្រគល់ជូនអាជ្ញាធរសមត្ត្កកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីរក្សាទុកជាបណ្ណោះអាសន្ន។  ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង កាលពីល្ងាចថ្ងៃពុធ ៧រោជ ខែបឋមាសាធ ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ... Read More »