ព័ត៌មានទាន់ហេតុការណ៍៖
'

អ្នកណាគេចទាន់បើលឿនម្លឹងៗ! កម្មករប្រមូលសំរាម២នាក់រងរបួសធ្ងន់ ព្រោះតែបុរសម្នាក់បើករ៉ឺម៉កម៉ូតូបុកទាំងកម្រោល

ភ្នំពេញ ៖ កម្មករប្រមូលសំរាម២នាក់ កំពុងតែឱនងើបៗប្រមូលសំរាម ក៏ត្រូវបានបុរសម្នាក់បើករ៉ឺម៉កម៉ូតូក្នុងល្បឿនយ៉ាងលឿន ហើយស្ថិតក្នុងស្ថានភាពស្រវឹងស្រាផង ក៏ជ្រុលចង្កូតមកបុកទំាងកម្រោល បណ្ដាលឲ្យរបួសធ្ងន់២នាក់ និងម្ចាស់រ៉ឺម៉កម៉ូតូរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា ... Read More »

ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ហសការជាមួយប៉ុស្តិ៍បឹងកេងកង១ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបជនបរទេសបានសម្រេចតែរត់មិនរួច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ហសការជាមួយប៉ុស្តិ៍បឹងកេងកង១ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ឆក់កាបូប ពីជនបរទេសបានសម្រេច តែជាអកុសល ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមន កំពុងល្បាតការឃាត់ខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ... Read More »

ក្រុមបណ្ដើរឆ្កែរកសត្វម្នាក់ក្នុងចំណោម៤នាក់បានរងនូវគ្រាប់កាំភ្លើងជនមិនស្គាល់អត្តសញ្ញាណលបបាញ់

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ក្នុងចំណោមបក្សពួកចំនួន ៤នាក់ បានរងរបួសនូវគ្រាប់កាំភ្លើង ១គ្រាប់របស់ជនមិនស្គាល់អត្តសញ្ញាណ ដែលគេសង្ស័យលបបាញ់ប្រហារ នៅគ្រាដែលក្រុមជនរងគ្រោះនាំគ្នាបណ្ដើរឆ្កែដើររកសត្វតាមព្រៃភ្នំ(ជ្រលងភ្នំគោ)។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ និង៣០នាទី ល្ងាច ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ... Read More »

លោក សុខ ពេញវុធ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ទប់ស្កាត់បទល្មើស និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ​ ០៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២​ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង០៩ព្រឹក​ នៅសាលប្រជុំ​សាលាខណ្ឌដូនពេញបានរៀបចំនូវកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ​ ក្រោមអធិបតីភាព លោក សុខ ... Read More »

ស្រ្តីស៊ីឈ្នួលលាងចានឲ្យគេម្នាក់ត្រូវជនពាលសម្លាប់យ៉ាងសាហាវយង់ឃ្នងរួចទម្លាក់ចូលក្នុងលូទាំងអាក្រាតកាយ

ភ្នំពេញ៖ ស្រ្តីក្រីក្រស៊ីឈ្នួលលាងចានឲ្យគេតាមរោងការម្នាក់ សង្ស័យត្រូវក្រុមជនពាលចាប់រំលោភរួចសម្លាប់ កាលពីយប់វេលាម៉ោងប្រហែលជាង១០ ថ្ងៃទី២១ ខែធ្នូ ប៉ុន្តែទើបតែមានការភ្ញាក់ផ្អើលកាលពីព្រលប់ ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ... Read More »

សម្តេចតេជោ៖ ខេត្តកែបនេះគឺជាខេត្រលេខ១ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា

ខេត្តកែប៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា៖ «ខេត្តកែបនេះគឺជាខេត្រលេខ១ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា។ ខ្ញុំសូមអរគុណ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកែបទាំងមូលដែលតែងតែគាំទ្រដល់ការដឹកនាំរបស់ខ្ញុំ និងបានបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា។ ទោះបីជាខេត្តនេះតូចបន្តិចមែន តែរាល់ការបោះឆ្នោតកន្លងមក គឺគណបក្សប្រជាជនតែងតែឈ្នះដាច់ ... Read More »

សម្តេចតេជោហ៊ុន សែន អរគុណបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងកូនក្មួយសិស្សានុសិស្សដែលបានទទួលសម្តេចយ៉ាងរាក់ទាក់នៅលើទឹកដីខេត្តកែប

ខេត្តកែប៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក អរគុណបងប្អូនប្រជាពលរដ្ឋ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្មឃុបឃិតជាមួយនាយខណ្ឌរដ្ឋបាលជលផលក្រចេះស៊ីលុយជាតិអត់ចែកកូនចៅ

គេរាយការណ៍ថា លុយជាតិទម្លាក់ឲ្យនាយខណ្ឌរដ្ឋបាលជលផលក្រចេះរៀបចំទិវាមច្ឆជាតិនៅខេត្តក្រចេះ អំឡុងខែកក្កដា កន្លងទៅនោះ មិនត្រូវបានលោកសៀង គិន រៀបចំពិធីនោះទេ ប៉ុន្តែយកលុយនោះទុកក្នុងហោប៉ៅខ្លួនទៅវិញ។ នៅពេលរឿងនេះបែកខ្ចាយដល់មន្ត្រីក្រោមឱវាទ លោកកុយ ហួត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបានកោះហៅលោកសៀង គិន ... Read More »

គ្រោះអគ្គិភ័យស្លាប់និងរបួសជាង៥០នាក់នៅកូរ៉េខាងត្បូង

មជ្ឈមណ្ឌុលហ្វឹកហាត់កាយសម្ពន្ធនៅទីក្រុង Jecheon កូរ៉េខាងត្បូង បានឆាបឆេះយ៉ាងខ្លាំងសម្លាប់មនុស្សរហូតដល់២៩នាក់ និង២៤នាក់ផ្សេងទៀតរងរបួស។ គេហទំព័រYonhapnews បានផ្សាយថា មានមនុស្ស២៩នាក់ស្លាប់ និង២៤នាក់រងរបួសនៅក្នុងគ្រោះអគ្គិភ័យ ដែលបានកើតឡើងកាលពីថ្ងៃទី២២ ខែធ្នូ ស្ថិតនៅក្នុងអគារមជ្ឈមណ្ឌុលកាយសម្ពន្ធមានកម្ពស់៨ជាន់ ក្នុងទីក្រុងJecheon ភាគខាងត្បូង ប្រទេសកូរ៉េខាងត្បូង។ ... Read More »

វិភាគអន្តរជាតិ៖ សាវឌីអារ៉ាប៊ី -អីុស្រាអែលសហការគ្នាបញ្ចេញកម្លាំងទ័ពឯក្រុមហេសប៊ូឡាហ៍ប្រកាសត្រៀមវាយប្រហារយកឈ្នះ

កម្លាំងក្រុមហេសប៊ូឡាហ៍បានត្រៀមលក្ខណៈធ្វើសង្គ្រាម ដើម្បីធានាក្នុងការ ទប់ស្កាត់ការវាយប្រហារ ពីកម្លាំងទាហាន អីុស្រាអែល និងសាវឌីអារ៉ាប៊ី។ អីុស្រា អែល និងសាវឌីអារ៉ាប៊ី បានចាត់ទុកអីុរ៉ង់គឺជាការគំរាមកំហែងធំបំផុតនៅក្នុងតំបន់មជ្ឈិម បូព៌ា។ ភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែខ្លាំងឡើង ដោយពេលនេះ មិនមែននៅក្នុងប្រទេសអីុរ៉ាក់និងស៊ីរី ទៀតឡើយ ... Read More »

សិស្សានុសិស្សនិងមហាជនជិត២ពាន់នាក់ចូលរួមរត់ប្រណាំងអបអរសាទរពិធីបុណ្យសមុទ្រលើកទី៦

ខេត្តកែប៖ នាព្រលឹមស្រាងៗស្ថិតក្រោមបរិយាកាសអាកាសធាតុត្រជាក់បង្គួរនៅបណ្តាយឆ្នេរសមុទ្រកែបលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋក្នុងក្រុងកែបនិងមហាជនមកពី ទីជិតឆ្ងាយប្រមាណ២ពាន់នាក់បានចូលរួមរត់ប្រណាំងកម្សាន្តសប្បាយដើម្បីអបអរសាទរពិធីបុណ្យសមុទ្រជុំទី២លើកទី៦ នាព្រឹកថ្ងៃសុក្រ ៥កើតខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។ ពិធីបាញ់កាំភ្លើងបញ្ជាចេញដំណើរ ... Read More »

យន្តហោះចម្បាំង«ថ្ងៃអវសាន» ៤គ្រឿងបង្ហាញខ្លួនលើដែនអាកាសបង្កក្តីបារម្ភពីសង្គ្រាមកើតឡើង

យន្តហោះBoeing E-6B Mercury មានរហស្សនាមថា «ថ្ងៃអវសាន»មានតួនាទីជាទីបញ្ចាការនៅលើដែនអាកាសរបស់ អាមេរិក ក្នុងគោលដៅបើកការវាយប្រហារ តបតនឹងសង្គ្រាម បរមាណូអាចផ្ទុះឡើង ។ យន្តហោះខាងលើអាចកម្ទេចទីតាំងសត្រូវក្នុងរយៈពេលខ្លីបំផុត។ សារព័ត៌មាន Daily Star បានផ្សាយថា ... Read More »

អ្នកនាងអម្ពរ ទេវី នឹងវិលមកសម្តែងភាពយន្តភាគជាមួយទេព រិន្ទដារ៉ូជាថ្មី

ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះ អ្នកនាង អម្ពរ ទេវី និងវិលមកកម្ពុជាជាថ្មីដើម្បីចូលរួមថតភាពយន្តភាគថ្មីមួយដោយសម្តែងរួមជាមួយដៃគូចាស់លោក ទេព រិន្ទដារ៉ូ។ នាងនឹងធ្វើឲ្យមហាជនដែលធ្លាប់តាមដានភាពយន្តកាលពីអំឡុងទសវត្សទី៩០បាននឹកឃើញឡើងវិញពីទិដ្ឋភាពភាពយន្តខ្មែរនាសម័យនោះ។ អម្ពរ ទេវី បានចូលរួមសម្តែងភាពយន្ត និង បទចម្រៀងរបស់ផលិតកម្មថោនគឺរឿង«ទឹកចិត្តម្តាយសម័យថ្មី» ហើយទទួលបានការគាំទ្រច្រើនពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន។ ... Read More »

សម្តេចតេជោហ៊ុន សែន អញ្ជើញបងប្អូនជនរួមជាតិ ជាពិសេស កូនក្មួយយុវជន និងក្មួយៗសិស្សានុសិស្សចូលរួមកំសាន្តសប្បាយនៅក្នុងពិធីបុណ្យសមុទ្រនៅក្នុងខេត្តកែប

ក្រុងកែប៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ ... Read More »

ករណីហ្ស៊េរុយសាឡឹម អាមេរិកអញ្ជើញ៦៤ប្រទេសមិនប្រឆាំងទៅជប់លៀង

ប្រទេសចំនួន៦៤ ដែលមិនប្រឆាំង អាមេរិក ក្នុងនោះមាន ៣៥ប្រទេស បោះឆ្នោត សរ ២១ប្រទេសមិនបោះឆ្នោត និង៩ប្រទេស គាំទ្រអាមេរិក នៅក្នុងការ បោះឆ្នោត នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២១ ខែធ្នូ ... Read More »

គណៈប្រតិភូអារ៉ាបីសាអូឌីតសម្រេចបង្កើតកញ្ចប់មូលនិធិមនុស្សធម៌ ដើម្បីគាំពារសហគមន៍ខ្មែរឥស្លាម កាត់បន្ថយភាពក្រីក្រ

ភ្នំពេញ៖ គណៈប្រតិភូមជ្ឈមណ្ឌលហាឡាល់ពិភពលោក របស់អារ៉ាបីសាអូឌីត ដឹកនាំដោយលោក Saad Alleyhani ជាប្រធាន ក្នុងដំណើទស្សនកិច្ចនៅកម្ពុជា បានសម្រេចចិត្ដ ចុះកិច្ចព្រមព្រាងបន្ទាន់មួយដោយពុំមានការព្រាងទុក ជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាលោកសុះ កំរ៉ី ជាចាងហ្វាង និងជាតំណាងលោក អូស្មាន ... Read More »

វិបត្តិនយោបាយបន្តកើនឡើងនៅតំបន់កាតាឡូនៀ ក្រោយពេលក្រុមអ្នកគាំទ្រផ្តាច់ខ្លួនទទួលជ័យជម្នះ

ក្រុមអ្នកគាំទ្រផ្តាច់ខ្លួននៅតំបន់កាតាឡូនៀ ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត តំបន់កាលពីថ្ងៃទី២១ ខែធ្នូបាន ធ្វើឲ្យវិបត្តិនយោបាយ នៅក្នុងប្រទេសអេស្បា៉ញកាន់តែធ្ងន់ថែមទៀត នឹងបង្ក ផលលំបាកដល់ នាយករដ្ឋមន្ត្រីអេស្បា៉ញ Mariano Rajoy ក៏ដូចជាប្រទេសសហ គមន៍អឺរ៉ុប។ នាយករដ្ឋមន្ត្រី Rajoy ... Read More »

ឃាត់ខ្លួនបុរសម្នាក់ និងនារី២នាក់ រួមទាំងខ្ទើយ៣នាក់ផងដែរពាក់ព័ន្ធករណីបង្កប់បម្រើសេវាផ្លូវភេទ ក្នុងហាងកោសជប់« ពេញចិត្ត»

ភ្នំពេញ៖ នៅវេលាម៉ោង៧យប់ ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្តិតនៅផ្ទះលេខ២៧៩B តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ... Read More »

មួយគ្រួសារព្រួតវាយបុរសម្នាក់របួសធ្ងន់​  ជនសង្ស័យត្រូវនគរបាលខណ្ឌទួលគោកបញ្ជូនមកតុលាការ

ភ្នំពេញ៖ ជនសង្ស័យម្នាក់​ ត្រូវបាននគរបាលខណ្ឌទួលគោក​បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ នៅថ្ងៃទី២២​ ខែធ្នូ​ ដើម្បីសាកសួរពីដំណើររឿងប្រព្រឹត្តអំពើហិង្សាលើបុរសម្នាក់បណ្តាលឱ្យរបួសធ្ងន់​ ។​​ រហូតមកទល់ថ្ងៃទី២៣​ ខែធ្នូ​ នេះ​ លោក​ សឿន​ មុនីរ័ត្ន​ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ពុំទាន់សម្រេចយ៉ាងណានៅឡើយទេ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអាគារសិក្សា “វិទ្យាល័យប៊ុរ៉ានីហ៊ុនសែនចរិយាវង្ស ខេត្តកែប

ក្រុងកែប៖ នៅព្រឹកថ្ងៃ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

មនុស្សប្រុសស្រី៥នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នា

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៥នាក់ បានរងរបួសធ្ងន់ ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ និងតក់ស្លុតបំផុត រវាងម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយត្ន័បុកនិងម៉ូតូមកពីក្រោយស្របទិសកាលពី ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ... Read More »

ប្រធានក្រុមគយបង្ការ និងបង្រ្កាបបទល្មើសទទួលទិសប្រចាំផ្លូវជាតិលេខ៥ និងធ្វើស្រាវជ្រាវក្រោយម៉ូតូគេចផុតខុសច្បាប់ត្រូវគយបង្រ្កាប៣០គ្រឿងនៅភ្នំពេញជារបស់ឈ្មួញឈ្មោះ រស់ ម៉េងលី ហៅជ្រុយ បាននាំម៉ូតូចេញពីព្រំដែនខេត្តបាត់ដំបងទៅដល់ភ្នំពេញ

ខេត្តបាត់ដបង៖ ប្រធានគយក្រុមបង្ការ និងបង្រ្កាបទទួលទិសប្រចាំផ្លូវជាតិលេខ៥ លោក ហុង សាវុធ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងនៅព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ... Read More »

លួងលោមយកទៅរំលោភបានជាហូរហែថា នឹងចូលស្តីដណ្តឹងតែមិនគោរពតាមសន្យាប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ស្ត្រីម្នាក់រស់នៅក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បាននាំកូនស្រីរបស់ខ្លួនឈ្មោះ ... Read More »

ដំរីដែលធ្លាក់ខ្លួនឈឺជាច្រើនថ្ងៃមកហើយនោះពេលនេះបានងាប់ហើយ

ខេត្តមណ្ឌលគិរី៖ ដំរីញីមួយក្បាលបានធ្លាក់ខ្លួនឈឺងើបមិនរួចដេកដួលនៅមួយកន្លែងមិនអាចទ្រាំទ្រនឹងអាកាសធាតុចុះត្រជាក់អស់ជាច្រើនថ្ងៃនោពេលនេះបានងាប់ហើយវេលារសៀលថ្ងៃថ្ងៃសុក្រ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០១៧នេះ ប្រធានអង្គការសត្វដំរីខេត្តមណ្ឌលគិរី លោកឃុន ឌីយ៉ូន បានឲ្យដឹងថា ដំរីឈ្មោះមីឡុតរស់នៅស្រុកអូររាំងបានធ្លាក់ខ្លួនឈឺជាទម្ងន់ដោយសារអាយុកាលនិងអាកាសធាតុត្រជាក់ខ្លាំង។ ... Read More »

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០១៧

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០១៧   Read More »

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនមុខសញ្ញាឆក់ទូរស័ព្ទដៃម្នាក់យ៉ាងសកម្មជិះម៉ូតូធំ

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាឆក់ទូរស័ព្ទដៃ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ដោយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុច ផ្លូវលេខ៣៦៩ ភូមិម៉ាកក្លឿ សង្កាត់ផ្សារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស ... Read More »

នគរបាលឃាត់ខ្លួនក្មេងទំនើង៩នាក់មុខសញ្ញាប្រើប្រាស់គ្រឿងញៀនបង្កការអុកឡុកក្រុងបាត់ដំបងវាយកាប់ចាក់គ្នាដោយដាវសាំម៉ូរ៉ៃបានបង្កឲ្យមានអ្នករងរបួស

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលក្រុមបង្ការបង្រ្កាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញបង្រ្កាបចាប់ខ្លួនក្មេងទំនើង៩នាក់ ដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនដើរបង្កការអុកឡុកក្រុងបាត់ដំបង ដោយវាយកាប់ចាក់គ្នាប្រើប្រាស់ដាវសាំម៉ូរ៉ៃកាប់ទៅលគូរទំនាស់ម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ចំក្បាល ក្នុងរឿងគំនុំសងសឹកគ្នា។ ការឃាត់ខ្លួនជនសង្ស័យ៩នាក់ ធ្វើឡើងកាពីវេលម៉ោងវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ... Read More »

ម្ចាស់​ The voice KTV ក្រុងតាខ្មៅ​ ធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច​ ក្រោយជនសង្ស័យបកអាក្រាតថាលួចលាក់ អនុញ្ញាតឱ្យសេពគ្រឿងញៀន

ខេត្តកណ្តាល៖ លោក​ ឡេង​ សុងហ៊ី​ ម្ចាស់​ The voice KTV​ ក្រុងតាខ្មៅ​ នៅថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ... Read More »

សិស្សវិទ្យាល័យព្រះបាទសុរ៉ាម្រឹតម្នាក់ត្រូវរថយន្តដឹកគ្រឿងចក្របុកស្លាប់នៅនឹងកន្លែង

ខេត្តកំពង់ឆ្នាំង ៖ សិស្សស្រីម្នាក់នៃវិទ្យាល័យព្រះបាទសុរាម្រឹត បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីរថយន្តដឹកគ្រឿងចក្រមួយគ្រឿង របស់ក្រុមហ៊ុនលីយូហេង ខេមបូឌា ខនស្រាក់សិន បានបើកបុកសិស្សសាលាពីក្រោយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា ... Read More »

នគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យឆ្មក់បង្ក្រាបក្រុមជួញដូរគ្រឿងញៀន២នាក់រួមទាំងថ្នាំញៀនមួយចំនួន

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ រួមទាំងថ្នាំញៀនមួយចំនួនត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ឆ្មក់បង្ក្រាបកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងភូមិថ្មគោល២ ... Read More »