ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ភ្នំពេញ៖ នៅល្ងាចថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ ... Read More »

ជនជាតិចិន២នាក់ចូលក្នុងរោងម៉ាស៊ីនគេ បម្រុងលួចទ្រព្យសម្បត្ដិ ម្ចាស់រោងម៉ាស៊ីនឃើញទាន់ ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋជិតខាងចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ខេត្តកណ្ដាល៖ ជនសង្ស័យជនជាតិចិន២នាក់ បាននាំគ្នាជិះម៉ូតូឌុបគ្នា មករោងម៉ាស៊ីនកិនស្រូវមួយកន្លែង រួចលួចចូលក្នុងបន្ទប់គេងរបស់គេ ឆ្លៀតពេលម្ចាស់មិននៅបម្រុងលួចទ្រព្យសម្បត្ដិ ចៃដន្យជនរងគ្រោះជាម្ចាស់ម៉ាស៊ីនមកទាន់ ក៏ស្រែកផ្អើលឆោឡោរដល់ប្រជាពលរដ្ឋជិតខាងជួយអន្ដរាគមន៍ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការ ។ ករណីនេះ កើតឡើងនៅវេលាម៉ោង១៤និង២៤នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចរោងម៉ាស៊ីនកិនស្រូវ ... Read More »

វិស័យរថភ្លើងល្បឿនលឿន មានសារសំខាន់បំផុតនៅចិន

ចិនជាប្រទេសមានពលរដ្ឋច្រើន ហើយតម្រូវការធ្វើដំណើរ​ រាប់ពាន់លាននាក់ក្នុងមួយឆ្នាំ​ ពិសេសគឺរដូវបុណ្យចូលឆ្នាំចិន ។ សេដ្ឋកិច្ចចិនរីកចម្រើន ពលរដ្ឋ​ធ្វើដំណើរក៏កាន់តែច្រើនផងដែរ ។ ដើម្បីបំពេញសេវាកម្មដឹកជញ្ជូននៅក្នុងស្រុកកាន់តែប្រសើរឡើងនោះ នៅក្នុងឆ្នាំ២០១៩នេះ រដ្ឋាភិបាលចិន បានបង្កើនការសាងសង់ផ្លូវរថភ្លើងបន្ថែម ប្រវែង៨ពាន់គីឡីម៉ែត្រ ក្រោមការវិនិយោគនូវទឹកប្រាក់ប្រហែល ៤៥៧,៥ពាន់លានដុល្លារអាមេរិក។ ... Read More »

បង្រ្កាបទីតាំងបញ្ចាំ និងហ្គេមអនឡាញ២កន្លែងផ្សេងគ្នា ឃាត់ខ្លួនមនុស្សប្រុស ស្រី៣៣នាក់

ខេត្តកណ្ដាល៖ កម្លាំងសមត្ថកិច្ច​នគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ ដោយមានការបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ងកណ្ដាល កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩​ ម្សិលមិញនេះ បើក​ ប្រតិបត្តិការ​បង្ក្រាបទីតាំងបញ្ចាំ និងហ្គេមអនឡាញ២កន្លែង​ផ្សេងគ្នា នៅក្រុងតាខ្មៅ ... Read More »

អ៊ីស្រាអែល បង្កើនសមត្ថភាពការពារព្រំដែនជាប់កាហ្សា និងលីបង់

កន្លងមក អ៊ីស្រាអែលរងការវាយប្រហារជាបន្តបន្ទាប់​ពីក្រុមឧទ្ទាមនៅកាហ្សានិងលីបង់ ដោយយន្តហោះគ្មានមនុស្សបើក ។ នៅពេលនេះអ៊ីស្រាអែល បានដាក់ពង្រាយប្រព័ន្ធអាវុធការពារដ៏ទំនើបគឺ​ អាវុធឡាស៊ែរសម្រាប់បាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក​។ ​ ប្រព័ន្ធអាវុធឡាស៊ែរ របស់អ៊ីស្រាអែល​ ត្រូវបានផលិតឡើងដើម្បីបាញ់កម្ទេច​ឧបករណ៍​ហោះហើរ ដេលអាចបំពាក់គ្រាប់ រំសេវ ចូលទៅកាន់ទឹកដី អីស្រាអែល​។​កាលពីថ្ងៃទី​២៦ខែធ្នូ ... Read More »

យន្តហោះដឹកអ្នកដំណើរធ្លាក់បុកអគារនៅកាហ្សាស្ថាន ស្លាប់កើន១៥នាក់

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍​ Bek Air ​ដឹកអ្នកដំណើរ​១០០នាក់ រួមទាំងក្រុមអាកាសយានិកបានជួបគ្រោះថ្នាក់ ធ្លាក់ នៅជិតទីក្រុង Almaty ប្រទេសកាហ្សាស្ថាន ។ សារព័ត៌មាន​ Spunik បានផ្សាយថា យ៉ាងហោចណាសមានមនុស្ស ១៥នាក់ស្លាប់ ... Read More »

ស្ត្រីម្នាក់ចាញ់ល្បិចក្រុមទម្លាក់យោង បោកឲ្យដោះគ្រឿងអលង្ការអស់

ភ្នំពេញ​៖​ ស្ត្រីម្នាក់បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាល ដើម្បីដាក់ពាក្យបណ្តឹងបន្ទាប់ពីចាញ់ល្បីឆបោករបស់ក្រុមទម្លាក់យោង ដឹកយកទៅដោះគ្រឿងអលង្ការគ្មានសល់ ហើយនាំគ្នាគេចខ្លួនបាត់អស់ ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

នារីម្នាក់ ខឹងបងស្រីស្តីបន្ទោស យកថ្នាំបាញ់ស្មៅមកផឹកធ្វើអត្តឃាតខ្លួនឯង

ខេត្តបាត់ដំបង៖ នារីម្នាក់ ដោយសារតែខឹងបងស្រីបង្កើតរបស់ខ្លួនស្តីបន្ទោសបន្តិចបន្តួចសោះ បានសម្រេចចិត្តប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយយកថ្នាំបាញ់ស្មៅមកផឹក តែត្រូវក្រុមគ្រួសារដឹងទាន់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរបង្អែកខេត្តទាន់ពេលវេលា ។ ករណីផឹកថ្នាំបាញ់ស្មៅ ប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ចំណុចភូមិភ្នំព្រឹក ... Read More »

រថយន្តក្រុងវៀតណាមច្រើនគ្រឿងបង្កប់សាច់សត្វព្រៃ និងឈើឆ្លងដែនត្រូវសមត្ថកិច្ចបង្ក្រាប

ខេត្តរតនគិរី៖ រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនវៀតណាមឈ្មោះ អាញ់អ្ហ៊ីវ លួចបង្កប់ និងដឹកជញ្ជូនសត្វព្រៃ ជាប្រភេទសត្វកាំប្រម៉ាចំនួន​២ក្បាល ទម្ងន់ ​១៥គីឡូក្រាម​ឆ្លងដែនពីកម្ពុជាចូលទៅប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់កាលពីល្ងាចថ្ងៃទី២៥ ខែធ្នូឆ្នាំ ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ក្បែរ​មូលដ្ឋានកងរាជអាវុធហត្ថ​ស្រុក​បរកែវ ស្ថិតក្នុងភូមិគ្លិៈ ឃុំ​ស៊ើង​ ... Read More »

នៅឆ្នាំ២០២០ស៊ីម៉ាក់ដាក់ផែនការកម្ទេចគ្រាប់មីនឲ្យបាន៤ម៉ឺនគ្រាប់ និងរំដោះដីចម្ការមីនឲ្យបាន១១៦គីឡូម៉ែត្រក្រឡា

ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)បានដាក់ផែនការសំខាន់ៗចំនួន៥ចំណុចសម្រាប់អនុវត្តន៍ឆ្នាំ២០២០ ដោយក្នុងនោះរំដោះផ្ទៃដីមានមីន និងគ្រាប់ចំនួន១១៦គីឡូម៉ែត្រក្រឡា និងកំទេចគ្រាប់មីនឲ្យបាន៤ម៉ឺនគ្រាប់។ លោក ហេង រតនា បានបញ្ជាក់នាថ្ងៃ២៥ធ្នូនេះយ៉ាងដូច្នេះថា ផែនការសមាហរណកម្មបោសសម្អាតមីន ... Read More »

សាលាបឋមសិក្សានៅភ្នំពេញ និងខេត្តកណ្តាលត្រូវបានទទួលស្គាល់ជាសាលាគំរូក្នុងកម្មវិធីអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់សិស្ស

ភ្នំពេញ ៖ សាលាបឋមសិក្សាចំនួន ៣ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានទទួលស្គាល់ជាសាលាគំរូ ដោយមានស្នាដៃដ៏ល្អក្នុងការបង្រៀនជំនាញចំណេះដឹងហិរញ្ញវត្ថុមូលដ្ឋានដល់សិស្សរបស់ខ្លួន តាមរយៈការអនុវត្តកម្មវិធី ឆា-ឈីង (Cha-Ching Money Smart Kids) រៀបចំឡើងដោយ ... Read More »

លេជេន បញ្ចប់កម្មវិធីភាពយន្តប្រចាំឆ្នាំដោយរកឃើញភាពយន្ត និងតារាឆ្នើមប្រចាំឆ្នាំ២០១៩

ភ្នំពេញ៖ ទីបំផុតព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ Movie Of The Year 2019 ដែលរៀបចំធ្វើដោយរោងភាពយន្តលេជេន បានបញ្ចប់ដោយជោគជ័យ និងស្វែងរកឃើញជ័យលាភីភាពយន្ត និងតារាសម្តែងឆ្នើមប្រចាំឆ្នាំ២០១៩ហើយ ។ កម្មវិធីនេះត្រូវបានរៀបចំឡើងកាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ ... Read More »

នគរបាលបានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនពីបទឆបោក

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ទោហួ យ៉ៃអធិការនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១:៣០នាទី នៅចំណុចតាលះ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នគរបាលបានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ... Read More »

ជនជាតិបរទេសចូលម៉ាស្សាចេញមកវិញបាត់លុយ ១១ ០០០បាត ប្តឹងសមត្ថកិច្ចអន្តរាគមន៍

ភ្នំពេញ​៖​ បុរសជនជាតិបរទេសម្នាក់បានចូលទៅម៉ាស្សានៅហាងម៉ាស្សាមួយកន្លែងយីហោ​ ម៉ាស្សាកោសជប់​ ១០០០០រៀល​ ដែលមានទីតាំងនៅផ្លូវ២០០៤​ ភូមិត្រពាំងល្វា​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ កាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៩​ ខណះដែលម៉ាស្សារួចរាល់ស្រាប់តែបាត់លុយអស់ចំនួន១១០០០បាត​ ទើបប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញបុរសជនជាតិបរទេសម្នាក់បានចូលទៅហាងម៉ាស្សាខាងលើដើម្បីឲ្យនារីម៉ាស្សាឲ្យ​ ... Read More »

ចាក់សាំងបញ្ចូលម៉ាស៊ីនបាឡា ក្លាយជាអគ្គិភ័យរបួសម្ចាស់

ខេត្តកំពង់ធំ: មានការភ្ញាក់ផ្អើលមួយបានកើតមានឡើងកាលពី វេលាម៉ោង ៤ និង ៣០នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៩  ដោយសារមានអគ្គិភ័យឆេះបាឡាជ័រ(កាណូតធ្វើពីជ័រ) បណ្តាលឲ្យរងរបួសមនុស្សម្នាក់ ស្ថិតនៅភូមិនាសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។ ... Read More »

កីឡាការិនីបាល់ទាត់ឆ្នើមប្រចាំខេត្តកំពង់ឆ្នាំង និងជាម្ចាស់ស្បែកជើងមាស ចុងក្រោយទទួលទឹកប្រាក់ត្រឹមតែ១០មុឺនរៀល ត្រូវបណ្ដាញសង្គមហ្វេសប៊ុករិះគន់

ខេត្តកំពង់ឆ្នាំង ៖ យោងតាមគណនីហ្វេសប៊ុកឈ្មោះ”និយាយដើមកីឡា”បានសរសេររៀបរាប់នៅថ្មីៗនេះថា ប្រាក់រង្វាន់ចំនួន១០មុឺនរៀល សូមចូលរួមអបអរសាទរដល់កីឡាការនី វឿន សុថាន ជាកីឡាការនីបាល់ទាត់សមាគមនៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង ដែលបានទទួលពានស្បែកជើងមាស ពីសហព័ន្ធបាល់ទាត់នារីកម្ពុជា ។ ដោយទំព័ររបស់ហ្វេសប៊ុក និយាយដើមកីឡា នឹងធ្វើការលើកទឹកចិត្តបន្ថែមទៀត ដោយឧបត្ថម្ភទឹកប្រាក់ចំនួន”ពីររយពាន់រៀល”ស្មើហ្នឹង$50ដូច្នេះសូមកីឡការនីផ្ទាល់ជួយទំនាក់ទំនងតាមរយៈប្រអប់សារនិងភ្ជាប់មកជាមួយនូវលេខទំនាក់ទំងផ្ទាល់ខ្លួនផង ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធការងារអាវុធហត្ថ ឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅបន្ដឆ្នាំ២០២០

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពពិធីបិទកិច្ចប្រជុំបូក សរុបលទ្ធការងារអាវុធហត្ថ ឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅបន្ដ ឆ្នាំ២០២០ ។ ... Read More »

ក្មេងដុតស្នោលេង ឆេះដល់ផ្ទះផ្អើលសមត្ថកិច្ច

ភ្នំពេញ​៖​ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លតអគ្គិភ័យមកបាញ់ពន្លតភ្លាមៗ ដោយសារក្មេងដុតស្នោលេង ។ ហេតុការណ៍​នេះ បង្កការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៥០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ​ ឆ្នាំ២០១៩​ នៅផ្ទះជាន់ទី១​ ភូមិប៉ប្រកត្បូង​ សង្កាត់កាកាបទី១​ ... Read More »

រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ រៀបចំកម្មវិធីយល់ដឹង និងផលប៉ះពាល់គ្រឿងញៀន ក្រោមអធិបតីលោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលសាលា ស្រុកបុរីអូរស្វាយសែនជ័យ បានរៀបចំការយល់ដឹងអំពីការប្រើប្រាស់គ្រឿងញៀន វាអាចប៉ះពាល់ដល់អនាគតអ្នកគ្រួសារអ្នក សង្គមជាតិ និងប៉ះពាល់ដល់ភូមិឃុំមានសុវត្ថិភាពទៀតផង ក្រោមអធិប្បតេយ្យភាពលោកអភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង មន្ទីអង្គភាពជុំវិញខេត្ត លោកអភិបាល ស្រុក អភិបាលរង ស្រុក និងមន្ត្រីពាក់ព័ន្ធជុំវិញ ស្រុក ... Read More »

ទុកម៉ូតូក្នុងរបងផ្ទះហើយថែមទាំងចាក់សោ.កនឹងច្រវាក់ទៀតនៅតែចោរលួចបាន

ភ្នំពេញ​៖​ បុរសម្នាក់បានទុកម៉ូតូមួយគ្រឿងក្នុងបរិវេណផ្ទះដោយចាក់សោរបងត្រឹមត្រូវមិនត្រឹមតែប៉ុណ្ណោះបានចាក់សោ.ក និងចាក់ច្រវាក់ថែមតែទៀតរួចចូលសម្រាន្តបាត់លុះព្រឹកឡើងចុះមកយកម៉ូតូទៅធ្វើការស្រាប់តែបាត់ហើយឃើញសោរបងចំហរទើបដឹងថា ចោរលួចយកទៅបាត់​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែធ្នូ​ ឆ្នាំ២០១៩​ នៅផ្ទះលេខ១១៦​ ផ្លូវបេតុង​ ក្រុម៦​ ភូមិត្រពាំងល្វា​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ... Read More »

កិច្ចពិគ្រោះយោបល់ថ្នាក់ខេត្តស្តីពី «ការដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍ជាតំបន់ការពារធម្មជាតិ»

ខេត្តព្រៃវែង៖ នៅថ្ងៃព្រហស្បតិ៍ ១ កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ និងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ លោក ស្រ៊ុន ... Read More »

កម្លាំងនគរបាលនៃក្រសួង មហាផ្ទៃសហការជាមួយកម្លាំង នគរបាលខេត្តបន្ទាយមានជ័យ ពិនិត្យជាតិអាកុល និងលក្ខណៈបច្ចកទេសយានយន្ត

ប៉ោយប៉ែត៖ ដើម្បីធានាសុវត្ថិភាពក្នុងការ ធ្វើដំណើររបស់ពលរដ្ឋ និងធានាសន្តិសុខសង្គម កម្លាំងនគរបាលនៃក្រសួង មហាផ្ទៃ សហការជាមួយកម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យជាតិអាកុលកាល ពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៥ ... Read More »

ខុសហើយអាមេរិកអើយ!​ ថាក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចិន​​គំរាមកំហែងសន្តិសុខ​​ ក្រុមប្រហ៊ុនឧស្ម័នប្រេងរុស្ស៊ីក៏គំរាមដែរ

អាមេរិក ដាក់គំនាបឲ្យប្រទេសអឺរ៉ុប មិនឲ្យប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន បច្ចេកវិទ្យាចិន ហួវាយ​ ដោយចោទថា​ ក្រុមហ៊ុន មួយនេះគំរាមកំហែងដល់សន្តិសុខជាតិ​​ ។ អាមេរិក ស្នើឲ្យអឺរ៉ុប​ប្រើប្រាស់​ បច្ចេកវិទ្យារបស់ក្រុមហ៊ុន អាមេរិកវិញ​ ។ ដោយឡែកវិស័យថាមពល ... Read More »

ម្ដាយមីងភ្លេចខ្លួន ក្មួយស្រី២ខួបដើរតេសតាសធ្លាក់ទឹកស្រះខាងក្រោយផ្ទះ ស្លាប់គ្មានអ្នកដឹង

ខេត្តស្វា​យរៀង៖ ក្មេងស្រីទើបមានអាយុ២ខួប ម្ដាយមីងធ្វេសប្រហែសភ្លេចខ្លួន ខណៈដើរតេសតាសធ្លាក់ទឹកស្រះខាងក្រោយផ្ទះបង្កការភ្ញាក់ផ្អើលដល់ក្មេង និងអ្នកភូមិ និងរាយការណ៍មកក្រុមគ្រួសារជួយសង្គ្រោះជីវិតអកុសលហួសពេលទៅហើយ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាល ... Read More »

អាជ្ញាធរខណ្ឌដូនពេញ បន្តចុះជូនដំណឹង និងរុះរើសម្ភារមួយចំនួនដែលដាក់តាំងលក់លើចិញ្ចើមផ្លូវក្រោយព្រះបរមរាជវាំង

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១ កើត ខែបុស្ស ឆ្នាំកុរឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក យស ... Read More »

រថយន្តដឹកដីលើសចំណុះបំផ្លាញស្ពានមយយកន្លែងភូមិជ័យជម្នះនៅផ្លូវជាតិលេខ២

ខេត្តកណ្ដាល: រថយន្តដឹកដីមួយគ្រឿងបានដឹកដីធ្ងន់លើសចំណុះបណ្ដាលឲ្យបាក់ស្ពានដែកមួយកន្លែង ដែលស្ពាននេះសាងសង់យូរឆ្នាំមកហើយងាយស្រួលធ្វើដំណើរណាស់មិនដែលមានបញ្ហាអ្វីនោះទេ ប៉ុន្តែមកដល់ថ្ងកើតហេតុ មានរថយន្តដឹកដីធំមួយគ្រឿងដឹកលើសចំណុះបណ្តាលឲ្យស្ពានមួយនេះបាក់ស្រ៊ុបតែម្តង ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២រសៀល ថ្ងៃ ព្រហស្បតិ៍ ១កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ... Read More »

បុរសជនជាតិបារាំងម្នាក់ បែកថ្នាំអុកឡុកតាមទីសាធារណៈ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង១ ខណ្ឌបឹងកេងកង បានឃាត់ខ្លួនបុរសជនជាតិបារាំងម្នាក់ បន្ទាប់ពីរូបគាត់ប្រើប្រាស់ថ្នាំញៀនហួសកម្រិត រហូតបាត់បង់ស្មារតីបង្កការអុកឡុកតាមទីសាធារណៈ ។ ករណីឃាត់ខ្លួនជនបរទេសខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវសាធារណៈ ... Read More »

រ៉ុក្កែតវាយប្រហារពីកាហ្សា ប៊ិះសម្លាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល

សំណាងអ៊ីស្រាអែលមានប្រព័ន្ធមីស៊ីលការពារទំនើប អាចទប់ស្កាត់ការវាយប្រហារបានទាន់ពេលវេលា កុំអី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់ យ៉ាហូ ត្រូវរ៉ុក្កែតពីកាហ្សាសម្លាប់ជាមិនខាន។ រ៉ុក្កែតបាញ់ចេញពីកាហ្សា​ សំដៅទៅកាន់ទីតាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់យ៉ាហូ កំពុងចូលរួមក្នុងព្រឹត្តិការណ៍ នៅទីក្រុង​ Ashkelon នៅថ្ងៃទី​២៦ ខែធ្នូនេះ។ ... Read More »

បាញ់ប្រហារនៅបារាំង ក្នុងឱកាសបុណ្យ គ្រីស្មាស

បើទោះបីបារាំងរិតបន្តឹងសន្តិសុខ នៅក្នុងឱកាសបុណ្យគ្រីស្មាស និងចូលឆ្នាំថ្មីខាងមុខ ប៉ុន្តែ ការបាញ់ប្រហារនៅតែកើតមានឡើង ក្នុងប្រទេសនេះដដែល​។ កាសែតបារាំង L’Est Republician នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ​បញ្ជាក់ថា សំឡេងផ្ទុះអាវុធ​ជាច្រើន​​បានលាន់ឮឡើង​ កាលពីថ្ងៃទី២៥ ... Read More »

ដើមតាសេក១ដើមរលើងឫស បាក់រលំសង្កត់លើម៉ូតូ៦គ្រឿង

ភ្នំពេញ៖ ដើមត្រសេក១ដើមរលើងទាំងឫស​បាក់រលំសង្កត់លើម៉ូតូចំនួន៦គ្រឿង សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស ។ ហេតុការណ៍នេះកើតឡើង កាលនៅម៉ោង ១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៦ ខែធ្នូឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូព្រះសីហនុ សង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ភ្ញៀវបានមកហូបកាហ្វេនៅហាងមួយកន្លែងដោយទុកម៉ូតូចំនួន៦គ្រឿងនៅមុខហាង ខណៈ ... Read More »