ព័ត៌មានទាន់ហេតុការណ៍៖
'

ឡានម៉ាកហ៊ីណូដឹកឈើអារមួយគ្រឿងដាច់កាឡេក្រឡាប់កណ្តាលផ្លូវ

ភ្នំពេញ៖ រថយន្តមួយគ្រឿងម៉ាកហ៊ីណូ ដឹកឈើអារ មកពីតំបន់ព្រែកតាមាក់ ក្នុងគោលបំណងឆ្ពោះទៅកាន់ក្រុង តាខ្មៅ ខេត្តកណ្តាល ប៉ុន្តែខណៈកំពុងមកដល់ទឹកដីខណ្ឌសែនសុខ បែរជារថយន្តដាច់កាឡេ ទៅមុខលែងរួច ក្រឡាប់កង់ឡើងលើដេកយ៉ាងស្អាត និងមិនបង្កឲ្យរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតណាម្នាក់ទេ។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១ ខែសីហា ... Read More »

ទំនាស់សម្តីយកដំបងឈើវាយគេ នគរបាលឃាត់ខ្លួន

ខេត្តព្រះសីហនុ៖ ដោយសារគំនុំក្នុងទំនាស់ពាក្យសម្តី បានធ្វើឲ្យបុរសម្នាក់ក្តៅក្រហល់ក្រហាយ ឈានដល់យកដំបងឈើវាយសំពងទៅលើគូទំនាស់របស់ខ្លួនបណ្តាលឲ្យរងរបួស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅចាត់ការតាមច្បាប់ ។ ប្រភពបានរាយការណ៍ថា កាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចសត្តឃាត ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ... Read More »

ឈ្លោះជាមួយប្តី ស្ត្រីម្នាក់លោតទឹកសម្លាប់ខ្លួន តែមិនស្លាប់ដោយសារចេះហែលទឹក

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ទំនងជា​ស្រវឹងស្រា ហើយបានឈ្លោះប្រកែក​ជាមួយ​ប្តី រួច​​ចុះ​ទៅ​ហែល​ទឹក​ទ​ន្ល​ទៅ​វិញ ហែលទៅ​មក​ប្រហែល៥​ម៉ោង ទើប​ព្រម​ឡើង​លើគោក​វិញ បង្ក​ឲ្យ​មានការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ​ទៅចោមរោម​មើល​គ្រប់​គ្នា។ ហេតុការណ៍នេះបានកើតឡើងកាលពី​ម៉ោង​ជិត៨យប់ ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ​ ក្បែរ​​សណ្ឋាគារ​សុខា ស្ថិត​នៅ​ក្នុង​សង្កាត់​-ខណ្ឌ​ជ្រោយចង្វា ... Read More »

លោកនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនៅសាលាកំបូល

ភ្នំពេញ៖ នៅសាលាកំបូល ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ បានប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៣ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោកស្រី ជា ... Read More »

នារីម្នាក់ត្រូវក្រុមចោរជាង១០នាក់តាមឆក់កាបូបបានសម្រេច

ភ្នំពេញ : ក្រុមចោរមានគ្នាជាង១០នាក់ បានធ្វើសកម្មភាពតាមឆក់កាបូបពីនារីម្នាក់បានសម្រេច ហើយនាំគ្នាជិះម៉ូតូរត់គេចខ្លួនដោយសុវត្ថិភាព ។ ហេតុការណ៍កើតឡើងកាលពីវេម៉ោង ១១ និង ១០ នាទីយប់ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៧ ... Read More »

ផ្អើលអស់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបន្ទាប់ពីប្តីប្រពន្ធមួយគូទូរស័ព្ទប្រាប់ថាមានគេដើរចាប់ក្មេង

ភ្នំពេញ៖ ម្ចាស់ផ្ទះល្វែង២នាក់ប្ដីប្រពន្ធ រាយការណ៍ប្រាប់នគរបាលខណ្ឌពិធិ៍សែនជ័យថា មានមនុស្សប្រុសម្នាក់ បានទៅចុចកណ្ដឹងផង និងគោះទ្វារផ្ទះរបស់គាត់ផង ក្នុងខណៈដែលពួកគាត់មិននៅ ជាប់រវល់ទៅលក់នំបុ័ងដាក់សាច់នៅតាមមុខរោងចក្រកាត់ដេរ ហើយបានទុកកូនតូចចំនួន៣នាក់នៅចាំផ្ទះ​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៤ បុរីជីបម៉ុងស្ថិតនៅក្នុងភូមិទួលពង្រ ... Read More »

រថយន្ដសាមយ៉ុងដឹកខ្យង់ពេញ​បែកកង់មុខរេចង្កូតធ្លាក់ថ្នល់ក្រឡាប់ផ្ងារជើង របួសមនុស្ស២នាក់

ខេត្តកំពង់ធំ៖ ​កាលពីវេលាម៉ោង ១និង​៥០នាទីរសៀល ​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍​មួយបានកើត ឡើង នៅចំនុច ភូមិ ជ័យមង្គល​ ឃុំជ្រាប់​ស្រុកសន្ទុក ខេត្តកំពង់ធំ​ បណ្ដាលឲ្យរថយន្ដ សាំយ៉ុង ... Read More »

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កំពស់ទឹកជំនន់ សម្រាប់ថ្ងៃទី០១ និងទី០២ ខែសីហា ឆ្នាំ២០១៧របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កំពស់ទឹកជំនន់ សម្រាប់ថ្ងៃទី០១ និងទី០២ ខែសីហា ឆ្នាំ២០១៧របស់ក្រសួងធនធានទឹក និងឧតុនិយម Read More »

គ្រូកាយសម្ព័ន្ធ៣០នាក់ នៅខេត្តក្រចេះទទួលបានវិញ្ញាបត្រក្រោយបញ្ចប់វគ្គសិក្សាមូលដ្ឋាន

ខេត្តក្រចេះ៖ បន្ទាប់ពីបានឆ្លងកាត់វគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាពគ្រូជំនាញកីឡាកាយសម្ព័ន្ធកម្រិតមូលដ្ឋាន រយៈពេលខ្លី សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដោយបានធ្វើប្រតិភូកម្មថវិកា ដល់សហព័ន្ធកីឡាជាតិចំនួន២១ ក្នុងនោះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក៏ទទួលបានកញ្ចប់ថវិកានេះដែរ ។ នេះបើតាមការឲ្យដឹងពីលោក ណយ ... Read More »

ស្រវឹងឡើងជោកបើករថយន្តទៅបុកឃឿនទ្រូងផ្លូវ និងផ្លោងទៅបុកបង្គោលភ្លើងរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្តកាមរីឆ្លាម ទៅបុកឃឿនទ្រូងផ្លូវ និងផ្លោងទៅបុកបង្គោលភ្លើងថែមទៀតបណ្ដាលឲ្យរងការខូចខាតរថយន្តខ្លួនឯង ។ ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវវេងស្រេង ក្បែរផ្សារកាណាឌីយ៉ា ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ... Read More »

អគ្គនាយកកីឡាជំរុញឲ្យថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់បោះប្រើធនធាន ដែលបានឆ្លងវគ្គសិក្សា ក្នុងការប្រកួតនានារបស់ខ្លួន

ភ្នំពេញ ៖ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លើកឡើងថា ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់បោះកម្ពុជា ត្រូវថែរក្សា ធនធានមនុស្ស ដែលខ្លួនបានបណ្តុះបណ្តាល មិនត្រូវបោះចោលនោះទេ ផ្ទុយទៅវិញ ត្រូវចេះផ្តល់ឱកាសឲ្យអ្នកដែលធ្លាប់បានឆ្លងកាត់វគ្គសិក្សាកម្រិតមូលដ្ឋាន ដូចជាពេលនេះ ... Read More »

បុរសវ័យចំណាស់បើករថយន្តច្រឡំជាន់ហ្គែរជ្រុលបុកចូលហាងសំអាងការរងការខូចខាត

ភ្នំពេញ៖​ បុរសវ័យចំណាស់ម្នាក់បានបើករថយនមតបាឡែនចេញពីខាងមុខហាងសំអាងការដើម្បីយកទៅទុកកន្លែងផ្សេង ស្រាប់តែជាន់ហ្វ្រាំង បែរជាច្រឡំជាន់ហ្គែរថយក្រោយ ក៏ជ្រុលបុកទ្វារហាងសំអាងការចូលដល់ខាងក្នុង រងការខូចខាតយ៉ាងដំណំ។ ​ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧​ នៅចំណុចហាង​ ស្រីលាភ​ សាឡន​ ... Read More »

Juventus ដាក់តម្លៃខ្លួន Paulo Dybala ថ្លៃកប់ពពក

ក្រុមជើងឯកអុីតាលី Serie A សេះបង្កង់ Juventus បានប្រាប់ទៅក្រុមមួយចំនួនដែលចង់ បានខ្សែប្រយុទ្ធ Paulo Dybala ពិសេសក្រុមបិសាចក្រហម Man United ពីបំណងចង់បានខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរបស់ខ្លួនរូបនេះ នៅតម្លៃ១០៧លានផោនស្មើនឹងប្រមាណ១២០លានយូរ៉ូ គឺច្រើនជាងពេលដែលក្រុម ... Read More »

ចូលលួចកង់ក្នុងវត្តត្រូវកូនសិស្សលោកចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ ត្រូវបានកូនសិស្សលោកចាប់ប្រគល់ឲ្យសមត្ថកិច្ច ដោយតែជននោះបានផ្លោះរបងចូលទៅក្នុងវត្តលួចកង់បណ្តើរចេញបានបន្តិច។ ​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧​ នៅក្នុងវត្តស្រះចក​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ។ ​ ជនសង្ស័យឈ្មោះសុខ ជា​ ... Read More »

ប្រទេសអូស្ត្រាលីបង្កើនការការពារសន្តិសុខអាកាសចរណ៍ក្រោយពីមានការប៉ុនប៉ងវាយប្រហារភេរវកម្ម

សន្តិសុខត្រូវបានរឹតបន្តឹង នៅតាម អាកាសយានដ្ឋាន ក្នុងប្រទេសអូស្ត្រាលី នៅថ្ងៃទី ៣១ខែកក្កដា ក្រោយពេលដែល កម្លាំងសន្តិសុខប្រទេសនេះបានបំបែក គម្រោងវាយប្រហារភេរវកម្មជាទ្រង់ទ្រាយធំទៅលើយន្តហោះដឹកអ្នកដំណើរប្រទេសនេះ។ វិធីសាស្ត្រត្រួតពិនិត្យសន្តិសុខថ្មី វ៉ាលិស របស់អ្នកដំណើរ នៅលើយន្តហោះទាំង ក្នុងនិងក្រៅប្រទេស គឺត្រូវតែឆ្លងកាត់ការត្រួតពិនិត្យទាំងអស់។ ... Read More »

ជួញដូរគ្រឿងញៀន៤២កញ្ចប់ សមត្ថកិច្ចបង្ក្រាបបាន

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សេចក្តីរាយការណ៍បញ្ជាក់ថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២០និង៣០នាទី កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តីបឹងកក់ទី២ ប្រតិបត្តិការបង្ក្រាបករណី ... Read More »

ប្លន់ទៀតហើយខណ្ឌដូនពេញ សមត្ថកិច្ចមិនដែលបង្ក្រាបបាន

ភ្នំពេញ៖ ករណីឆក់ប្លន់កើតមានជារៀងរាល់យប់ នៅក្នុងទឹកដីខណ្ឌដូនពេញ ដែលបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ដោយសារតែសមត្ថកិច្ចអសមត្ថភាពក្នុងកាបង្ក្រាប ធ្វើឲ្យបទល្មើសនៅក្នុងមូលដ្ឋានកាន់តែកក្រើកឡើង។ បុរសនារីពីរនាក់ ត្រូវជនសង្ស័យមួយក្រុមមានគ្នា៣នាក់ ធ្វើសកម្មភាពគំរាមវាយប្លន់យកម៉ូតូហុងដាឌ្រីមសង់សេរីឆ្នាំ២០១០មួយគ្រឿង ទៅបាត់ស្រមោល ខណៈដែលពួកគាត់នាំគ្នាមកអង្គុយលេងនៅតាមសួនច្បារម៉ាត់ទន្លេទល់មុខភោជនីយដ្ឋាន Riverhouse។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែសីហា ... Read More »

សូ អេនណា ខ្លាចការរិះគន់ក្រោយព្រលែងឈុតសិចស៊ីខ្លាំង

ភ្នំពេញ៖ អតីត Miss Global Cambodia ឆ្នាំ ២០១៦ កញ្ញាសូ អេនណាលេចការសរសើរច្រើនក្រោយពីនាងហ៊ានថត និងបញ្ចេញភាពស្រស់ស្អាតជាច្រើនប្លង់។ ទន្ទឹមនឹងការសសើរនាងនេះនាងក៏ព្រួយបារម្ភនឹងការរិះគន់ផងដែរ។ ថ្មីៗនេះ តារាសម្ដែង និងម៉ូដែលកញ្ញា សូ ... Read More »

សហគមន៍អន្តរជាតិថ្កោលទោសការបាញ់សម្លាប់ចៅហ្វាយក្រុងពីសំណាក់ប៉ូលិសបង្ក្រាបគ្រឿងញៀនហ្វុីលីពីន

សហគមន៍អន្តរជាតិ ពិសេសគឺអង្គការ សិទ្ធិមនុស្ស បានថ្កោលទោសយ៉ាងខ្លាំង ដល់ សកម្មភាពកម្ចាត់គ្រឿងញៀនរបស់ប្រធានាធិបតីឌុយទែរតេ ដែលបានបាញ់ សម្លាប់ ចៅហ្វាយក្រុង ពេលមិនទាន់ឆ្លងកាត់ប្រព័ន្ធយុត្តិធម៌។ ការបាញ់សម្លាប់នោះដោយចោទប្រកាន់ជាជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។ សកម្មភាពបែបនេះរបស់លោកឌុយ ទែរតេ ត្រូវបានគេចាត់ទុកថា ជាសកម្ម ... Read More »

ផឹកស៊ីស្រវឹងអាងគ្នាច្រើន ទៅវៃគេគ្នាតិច ចុងក្រោយ ត្រូវគេចាប់បានម្នាក់

ភ្នំពេញ ៖ ក្មេងទំនើង១ក្រុមបានចេញពីផឹកស៊ីស្រវឹងស្រឿងៗ ហើយជិះម៉ូតូអាងគ្នាច្រើន ពេលឃើញគេគ្នាតិច និងទើសមុខផង ក៏ជិះទៅវៃដែលកំពុងតែធ្វើដំណើរតាមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុងព្រៃស ក្នុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃស ខណ្ខដង្កោ ... Read More »

ក្នុង១យប់រថយន្តស៊េរីទំនើបបុកទ្រូងផ្លូវ២កន្លែងផ្សេងគ្នានៅក្នុងខណ្ឌឫស្សីកែវ និងខណ្ឌមានជ័យ

ភ្នំពេញ៖ រថយន្ត RANGE ROVER ធ្វើដំណើពីជើងទៅត្បូងក្នុងល្បឿនលឿនដោយមិនប្រយ័ត្ន ហើយទំនងអ្នកបើកបរស្រវឹងផងដែរនោះក៏ជ្រុលទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវនៅមុខក្លោងទ្វារវត្តសន្សំកុសល បណ្តាលឲ្យផ្ទុះកង់មុខផ្នែកខាងឆ្វេងទៅមុខលែងរួច ទើបអ្នកបើកសម្រេចចុះពីលើរថយន្តឡើងជិះម៉ូតូឌុបគេចខ្លួនបាត់ស្រម៉ោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភ្លើងស្តុបច្រកចូលវត្តសន្សំកុសល ស្ថិតក្នុងភូមិសន្សំកុសល ... Read More »

កម្លាំងកងរាជ​អាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការ បង្រ្កាប​ករណីជួញដូរសារ​​ធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប រហូតឈានដល់ឃាត់ខ្លួន​បានជន​សង្ស័យ​ចំនួន ៥នាក់ ... Read More »

ប្រធានាធិបតីរុស្ស៊ីប្រកាសបណ្តេញមន្ត្រីការបរទេសអាមេរិក៧៥៥នាក់ចេញពីប្រទេសរុស្ស៊ី

កាលពីថ្ងៃទី៣០ ខែកក្កដា ប្រធានាធិប តីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានប្រកាស ឲ្យមន្ត្រីការបរទេសអាមេរិក៧៥៥នាក់ ត្រូវ ចាកចេញពីទីក្រុងមូស្គូ ។ នេះជាការវាយ បករបស់រុស្ស៊ីទៅលើអាមេរិកដែលបានដាក់ទណ្ឌកម្មបន្ថែមទៅលើទីក្រុងមូស្គូ។ លោកពូទីន បានបញ្ជាក់នៅក្នុងបទ ... Read More »

វិភាគអន្តរជាតិ៖ មិនខ្វល់ពីការថ្កោលទោស គីម ជុងអ៊ុន បើកពិធីជប់លៀងយ៉ាងធំដល់អ្នកវិទ្យាសាស្ត្រមីស៊ីលនិងបរមាណូ

កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៧ ក្រោយការសាកល្បងកាំជ្រួច មីស៊ីលឆ្លងទ្វីបដោយជោគជ័យមក មេដឹក នាំកូរ៉េខាងជើង បានធ្វើពិធីជប់លៀងយ៉ាង អធិកអធម ដោយមានការចូលរួមពីមេដឹក នាំគីម ជុងអ៊ុននិងភរិយា ដើម្បីជាការលើកទឹកចិត្តដល់ក្រុមអ្នកវិទ្យាសាស្ត្រ មីស៊ីល ... Read More »

ឥឡូវនេះ Gboard សំរាប់ iOS អាចប្រើប្រាស់ផែនទី និង YouTube បានហើយ

ក្រុមហ៊ុន Google បានចេញផ្សាយការធ្វើឱ្យទាន់សម័យចុងក្រោយបំផុតសម្រាប់ Gboard នៅលើ iOS ដែលនាំយកផែនទីនិង YouTube ទៅក្តារចុច។ ឥឡូវនេះជំនួសឱ្យការវាយអាស័យដ្ឋានមួយ អ្នកគ្រាន់តែចុចលើប៊ូតុង G នោះវានឹងទម្លាក់តំណផែនទី Google ចូលទៅក្នុងការសន្ទនារបស់អ្នកដោយជួយអ្នកគ្រប់គ្នាឱ្យចម្លងនិងបិទភ្ជាប់។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចចំនួន 3,579 នាក់នៅសាលពិព័ណកោះពេជ្រ ៕ ... Read More »

ក្តារចុច Windows Phone របស់ក្រុមហ៊ុន Microsoft សម្រាប់ទូរស័ព្ទ iPhone លែងមានទៀតហើយ

ក្រុមហ៊ុន Microsoft បានចេញនូវក្តារចុច Windows របស់ខ្លួនជាលើកដំបូងសម្រាប់ទូរស័ព្ទ iPhone ជាងមួយឆ្នាំមុន ជាមួយនឹងរបៀបប្រើដៃតែមួយគត់ ។ បច្ចុប្បន្នក្រុមហ៊ុន Microsoft បានលុបវាពី App Store ហើយលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យទាញយក ... Read More »

តុលាការ​កាត់ទោស​អតីត​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ដែលតា​ និង​ បក្ខពួក​ ​ករណី​រំលោភ​លើ​ទំនុក​ចិត្ត

ភ្នំពេញ​៖សំណុំរឿង​អតីត​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលតា​ និង​ បក្ខពួក​ពីរ​នាក់​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​៣១​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ បើក​សវនាការ​ជំនុំជម្រះ​ ពាក់ព័ន្ធ​បទល្មើស​រំលោភ​លើ​ទំនុក​ចិត្ត​ពិសេស​ដោយ​អភិបាល​ ដែល​មាន​ទឹក​ប្រាក់​រហូត​ដល់​ជាង​២លាន​ដុល្លារ​អាមេរិក​ ។​ ជនជាប់ចោទ​ទាំង​៣នាក់​មាន​ឈ្មោះ​ ថា ថុ​ន ភេទ​ប្រុស​ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរអប់រំខេត្តកំពតត្រូវកូនចៅចោទថាពុករលួយ

ប្រធានមន្ទីរអប់រំខេត្តកំពតលោក តាក ហាប់ និងមន្ត្រីចំនួន៣រូបទៀត ត្រូវមន្ត្រីក្នុង មន្ទីរអះអាងថា ពួកគាត់ត្រូវប៉ាន់ខ្លាំង ជាពិសេសលោកប្រធានមន្ទីរទទួលបានផល ប្រយោជន៍ជាប្រាក់ក្នុងមួយឆ្នាំៗមិនក្រោម៣០០លានរៀលទៅ៤០០លានរៀលតាម រយៈការប្រព្រឹត្តអំពើពុករលួយកិបកេងប្រាក់ចំណាយរបស់មន្ទីរ ។ ប្រភពបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧នេះលោក តាក ... Read More »

អសមត្ថភាពក្នុងការលុបចោលកម្មវិធី Obamacare លោក ត្រាំ គំរាមកាត់ជំនួយដល់ក្រុមហ៊ុនអាមេរិក

សារព័ត៌មាន AFP បានផ្សាយថា ប្រធា នាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាត់ផ្តាច់ជំនួយដល់ក្រុមហ៊ុនធានា រ៉ាប់រងនៅអាមេរិក លើកលែងតែបណ្តា តំណាងរាស្ត្ររបស់អាមេរិកសម្រេចឲ្យលុប ចោលច្បាប់សុខាភិបាល Obamacare។ លោក ... Read More »