ព័ត៌មានទាន់ហេតុការណ៍៖
'

អភិបាលខណ្ឌមានជ័យ ស្នើឲ្យពលរដ្ឋផ្តល់ព័ត៌មានដោយផ្ទាល់តាមលេខទូរស័ព្ទ និងFacebook

ភ្នំពេញ : អភិបាល ខណ្ឌមានជ័យ លោកពេជ្រ កែវមុនី បានស្នើសុំដល់ពលរដ្ឋក្នុងមូលដ្ឋាន ផ្តល់ព័ត៌មានផ្សេងៗ តាមតម្រូវការ មកកាន់លោកតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសបុក ដើម្បីងាយស្រួលលោកឆ្លើយតប ក៏ដូចជាបំពេញនូវតម្រូវការរបស់បងប្អូនបានទាន់ពេល ។ការថ្លែងស្នើរបស់លោកអភិបាល ធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែសីហា ... Read More »

ខ្ចីម៉ូតូមិត្តភក្តិទៅទិញសាច់ក្លែម ហួសទៅលក់នៅខេត្តព្រៃវែង ប៉ូលីសចាប់បានទាំងអ្នកលក់ និងអ្នកទិញ

ភ្នំពេញ៖ បុរសម្នាក់បានប្រើល្បិចបបួលមិត្តភក្តិផឹកស៊ី ឆ្លៀតសុំខ្ចីម៉ូតូជិះទៅទិញសាច់ក្លែមមួយភ្លែត បែរជាបានយកម៉ូតូគេទៅបាត់រហូត លក់ឲ្យគេនៅឯស្រុកកំណើត លុះ១ខែក្រោយពេលចាយលុយអស់ ត្រូវម្ចាស់(ជនរងគ្រោះ) បានប្រទះឃើញក៏ចាប់ខ្លួនភ្លាមៗ យកមកប្រគល់នគរបាល កាលពីម៉ោង២១ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីបានបាត់កាលពីយប់ថ្ងៃទី៦ ខែកក្កដា ... Read More »

ភេរវកបើករថយន្តបុកទាហានការពារនៅប្រទេសបារាំង

ការវាយប្រហារដោយបើករថយន្តបុក បានក្លាយទៅជាអាវុធដ៏សំខាន់របស់ក្រុមភេរវកម្ម ក្នុងការវាយប្រហារភេរវកម្មនៅតំបន់អឺរ៉ុប ដោយសារតែអឺរ៉ុបមានការយាមល្បាតយ៉ាងតឹងតែង ពិបាកក្នុងការវាយប្រហារដោយអាវុធ ឬគ្រាប់បែក។ រដ្ឋមន្រ្តីការពារជាតិបារាំង លោកស្រី Florence Parlyបានថ្កោលទោសសកម្មភាពឧក្រិដ្ឋប្រឆាំងទាហានបារាំង ដោយបានបើករថយន្តបុកទាហានបារាំងយាមនៅជាយក្រុងប៉ារីសបណ្តាលឲ្យរងរបួស ៦នាក់ កាលពីថ្ងៃទី៩ ខែសីហា។ សកម្មភាពខាងលើកើតឡើងនៅវេលាម៉ោង៨ព្រឹកត្រូវនឹងម៉ោង១រសៀលនៅប្រទេសកម្ពុជា។ ... Read More »

ពលរដ្ឋកូរ៉េខាងជើងរាប់សិបពាន់នាក់ ធ្វើពិធីមិទ្ទីញប្រឆាំងអាមេរិក

ពលរដ្ឋកូរ៉េខាងរាប់សិបពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុងព្យុងយ៉ាង ដើម្បីបង្ហាញការប្រឆាំងទៅនឹង ការគំរាមកំហែងវាយប្រហាររបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ទៅលើកូរ៉េខាងជើង។ ពលរដ្ឋកូរ៉េខាងជើង គ្រាប់ជាន់ថ្នាក់ បានលើកដៃស្រែក ប្រឆាំងនឹងអាមេរិក។ ពិធីមិទ្ទីញខាងលើកើតឡើង ក្នុងពេលដែលភាពតានតឹង ខ្លាំងបំផុតរវាងប្រទេសទាំងពីរ អាចផ្ទុះសង្គ្រាមគ្រប់ពេលវេលា។ នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ... Read More »

ប្រុស ស្រី៧នាក់ត្រូវឃាត់ខ្លួន នៅខេត្តមណ្ឌលគិរីករណីជក់និងចែកចាយថ្នាំញៀន

ខេត្តមណ្ឌលគិរី៖ ប្រុសស្រីចំនួន០៧នាក់ ត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ច ខណះពួកគេបានប្រមូលផ្តុំគ្នាជក់និងចែកចាយថ្នាំញៀននៅចំណុចភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា កាលពីវេលាយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ក្រោមប្រតិបត្តិការរបស់អធិការដ្ឋាននគរបាលស្រុកកែវសីមានិងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត។ អធិការនគរបាលស្រុកកែវសីមា លោកស៊ុន ប៊ុនធឿន បានឲ្យដឹងថាសមត្ថកិច្ចរបស់លោកបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន០៧នាក់មានអាយុចន្លោះពី១៦ទៅ៣០ឆ្នាំ ក្នុងនោះមានស្ត្រីចំនួន០២នាក់ ... Read More »

ចាស់សឹងតែមច្ចុរាជអូស ក អាវបញ្ជូនទៅកាន់សមរភូមិមរណៈឬចូលរណ្តៅទៅហើយ អត់ស្គាល់ធម៍អារ្យបែរជាមករំលោភក្មេងស្រីអាយុ៩ឆ្នាំ បានដល់២០ដង ទើបបែកការណ៍

ខេត្តបាត់ដំបង៖ លោកអើយលោកចាស់ហើយមិនព្រមចាស់ បែរជាមានតណ្ហារុករោលនិងថោកទាបអសីលធម៍ បាបនរកបំផុត ខណះល្មោភកាម រំលោភក្មេងស្រីអាយុ៩ឆ្នាំ ប្រហែល២០ដងហើយ ទើបបែកធ្លាយ និងក៏ជាបាបកម្ម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជនសង្ស័យ ភូមិឆាយរំពាត់ ... Read More »

តុលាការផ្តន្ទាទោសលោក គឹម សុខ ១៨ខែ ពិន័យ៨លានរៀល និង សងសំណង៨០០លានរៀល ករណីចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិតកែម ឡី

ភ្នំពេញ៖ លោក គី ឫទ្ធី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែសីហា នេះ ប្រកាសសាលក្រមផ្តន្ទាទោសលោកគឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ដាក់ពន្ធនាគាររយៈពេល១៨ខែ ពិន័យ៨លានរៀលចូលថវិការដ្ឋ និង សងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន៨០០លានរៀល ... Read More »

ឯកអគ្គរដ្ឋទូតបារាំងសុំឲ្យអាជ្ញាធររាជធានីភ្នំពេញបើកពិពរ័ណ៌សំណង់ អាគារបេតិកភណ្ឌក្នុងរាជធានីភ្នំពេញ ដើម្បីបង្ហាពីវប្បធម៏ចំណងមិត្ដភាពរវាងប្រទេសទាំងពីជាយូលុងណាស់មកហើយ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណា ចក្រកម្ពុជាក្នុងឱកាសជួបសំណេះសំ ណាល និងពិភាក្សាការងារ ជាមួយ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ សីហា លោកស្រី Eva ... Read More »

កូរ៉េខាងជើង ដោះលែង អាចារ្យគ្រឹស្តសាសនា ជនជាតិកាណាដា

នៅក្នុងពេលដែលកំពុងតែមានភាពតានតឹង រវាងកូរ៉េខាងជើង នឹងអាមេរិក ដោយប្រទេសទាំងពីរបានត្រៀមលក្ខណធ្វើសង្គ្រាមនិងគ្នា ពេលនេះកូរ៉េខាងជើង ស្រាប់តែដោះលែង អាចារ្យ សាសនាគ្រឹស្តសញ្ជាតិកាណាដា ឲ្យមានសេរីភាព ដោយយកហេតុផល សុខភាព។ គ្រូអាចារ្យ សាសនាគ្រឹស្ត ខាងលើ ត្រូវបានរបបកុម្មុយនិស្តចាប់ខ្លួននិងដាក់ឃុំឃាំងក្នុងពន្ធនាគារតាំងពីឆ្នាំ២០១៥ ... Read More »

ស្ត្រីជនជាតិវៀតណាមជួញដូរគ្រឿងញៀនដោយប្រើប្រាស់រូបភាពជាអ្នកលក់បង្អែមបំភ័ន្តភ្នែកសមត្ថកិច្ច

ខេត្តកណ្តាលៈ ស្ត្រីជនជាតិវៀតណាមម្នាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ដោយប្រើប្រាស់រូប​ភាពជារុញរទះដើរលក់បង្អែម ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច តែត្រូវបានបែកធ្លាយក៏ត្រូវនគរបាល​ស្រុកពញាឮចាប់ខ្លួនបានរួមជាមួយវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក​ចំនួន​០២កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាល​ពីវេលាម៉ោង១៦ និង១២នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ... Read More »

កម្មករជាង២០០នាក់លើកគ្នាទៅប៉ុស្ដិ៍នគរបាលចោមចៅការពារតំណាងសហជីពម្នាក់ដែលថៅកែប្ដឹងឲ្យចាប់ខ្លួន

ភ្នំពេញ៖ តំណាងសហព័ន្ធសហជីពមិត្តភាពកម្ពុជាម្នាក់ ត្រូវ ថៅកែរោងចក្រកាត់ដេរ 《អុីនធើណាស់ស្យូណាល់ រ៉ូយ៉ាល់》ដាក់ពាក្យបណ្ដឹងចូលទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ចោទប្រកាន់ថាបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់រោងចក្រនិងប្រឆាំង ថៅកែរោងចក្រ ហើយត្រូវបាននគរបាលចេញលិខិតហៅឲ្យចូលខ្លួនទៅបំភ្លឺ ដែលជាហេតុធ្វើឲ្យកម្មករកម្មការិនី ជាង១ពាន់នាក់ ដែលបម្រើការងានៅក្នុងអាគារលេខ៣៤,៣៦,និង៤៣ ក្នុងរោងចក្រកាត់ដេរខាងលើមានប្រតិកម្ម។ បន្ទាប់មកពួកគេប្រមាណ២០០ ... Read More »

រថយន្តកុងតឺន័របើកកៀរម៉ូតូគៀបជាប់ជាមួយរថយន្តម៉ាស្តាររងរបួសនារីម្នាក់

ភ្នំពេញ៖​ នារីម្នាក់បានរងរបួសដៃខាងស្តាំ ត្រូវបានបញ្ជូនតាមរ៉ឺម៉កកង់បីទៅសង្គ្រោះភ្លាមៗ ខណៈកំពុងឈប់ចាំស្តុបក្រហមស្របនិងរថយន្តម៉ាកម៉ាស្តាហើយត្រូវរថយន្តកុងតឺន័របើកមកកៀរ បណ្តាលឲ្យគៀបជាប់នឹងរថយន្ត​ កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧​ នៅចំណុចផ្លូវវេងស្រង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។ ​ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ ... Read More »

រវើរវាយសោះឈានដល់ហ៊ានយកសាំង២លីត្រចាក់ដុតខោអាវឆេះរោលដល់ខ្លួនប្រាណ

ភ្នំពេញ៖ បុរសម្នាក់ជាសន្តិសុខឯកជនបានយកសាំងដបចំនួន២លីត្រមកចាក់ស្រោចលើសម្លៀកបំពាក់ខ្លួន រួចដុតឆេះ នៅក្នុងបន្ទប់ជួលស្នាក់នៅយ៉ាងខ្លាំង បណ្តាលឲ្យឆេះរាលដាលលើខ្លួនប្រាណ ហើយក៏បានបង្កការភ្ញាក់ផ្អើលដល់អ្នករស់នៅជិតខាងបន្ទប់កាលវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលេខ១៣១៨ ផ្លូវបេតុង ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដែលសមត្ថកិច្ចបានអះអាងថាជនរង ... Read More »

ទូរស័ព្ទម៉ូដែល Revvl តំលៃ $ 125 ម៉ាក T-Mobile គឺជាទូរស័ព្ទដែលមានបំពាក់ឧបករណ៍ចាប់សញ្ញាស្នាមម្រាមដៃ

ក្រុមហ៊ុន T-Mobile បានចេញនូវទូរស័ព្ទស៊េរីថ្មីមួយមានឈ្មោះថា Revvl ។ ទូរស័ព្ទនេះមានលក្ខណៈពិសេសមួយចំនួនដូចជា អេក្រង់ទំហំ 5,5 អ៊ីញ HD មាន RAM 2GB ទំហំផ្ទុក 32GB, ... Read More »

គ្រោះថ្នាក់ចរាចរណ៍ ២លើកដំណាលគ្នារបួស២នាក់នៅខត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសចំនួន ២នាក់ បានរងរបួសយ៉ាងដំណំ និងរងការខូចខាតមធ្យោបាយធ្វើដំណើរ ព្រមទាំងសម្បាតិសាធារណៈផងដែរ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន ២លើកផ្សេងៗគ្នា នៅម៉ោង និងថ្ងៃខែឆ្នាំតែមួយ(ដំណាលគ្នាតែម្តង)។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន ២លើកដំណាលគ្នាខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ និង៤៥នាទីទាបភ្លឺ ថ្ងៃទី១០ ... Read More »

ក្មេងស្រីម្នាក់ក្នុងចំណោមក្មេងប្រុស ស្រី៤នាក់បានស្លាប់នៅមន្ទីរពេទ្យ បន្ទាប់ពីរថយន្តក្រុមហ៊ុនចិនធ្វើផ្លូវជាតិលេខ៥៨បុកនៅក្នុងភូមិអូរបីជាន់

ប៉ោយប៉ែតៈ ក្មេងស្រីម្នាក់ក្នុងចំណោមក្មេងប្រុស ស្រី៤នាក់បានស្លាប់នៅមន្ទីរពេទ្យ បន្ទាប់ពីរថយន្តក្រុមហ៊ុនចិនធ្វើផ្លូវជាតិលេខ៥៨ បានបុក កាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវបំបែកជា៤ ឋិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកនាយប៉ុស្តិ៍អូរបីជាន់ខេង សុផលបានមាប្រសាសន៏ថា ក្មេងរងគ្រោះដែលរថយន្តខាងលើបុកនោះទី១ ... Read More »

ប្រជាពលរដ្ឋឃាត់ខ្លួនមុខសញ្ញាចោរគាស់បន្ទប់ជួលម្នាក់វាយទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យជាមុខសញ្ញាគាស់បន្ទប់របស់កម្មកររោងចក្រជួលម្នាក់ ត្រូវប្រជាពលរដ្ធចាប់បាននាំគ្នាព្រួតគ្នា បែកក្បាកឈាមជោគ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិចោមចៅយកទៅសួរនាំបន្ទាប់ពីជននោះកំពុងធ្វើសកម្មភាព។ ហេតុការណ៍ឃាត់ខ្លួនបាននេះ នៅវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី ១០ សីហា ២០១៧ នៅចំណុចផ្ទះជួលក្រោយរោងចក្រ QMI ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ... Read More »

កីឡាកទាញព្រ័ត្រកម្ពុជាចេញដំណើរទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីនៅសិង្ហបុរី

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានផ្តល់ឱកាស ឲ្យសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានដឹងនាំអត្តពលិក របស់ខ្លួន ចេញទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រជើងឯកអាស៊ី លើកទី៩ នៅប្រទេសសិង្ហបុរី ប៉ុន្តែកម្ពុជាគឺលើកទី១ ។ នេះតាមការបញ្ជាក់ពី លោក មាស ... Read More »

លិខិតរបស់អភិបាលស្រុកព្រៃកប្បាសឲ្យម្ខាស់ស្ថានីយប្រេង និងឃ្លាំងលក់ដែកគ្មានច្បាប់មួយកន្លែងផ្អាកការសាងសង់ ត្រូវបានម្ចាស់ស្ថានីយប្រេង និងឃ្លាំងលក់ដែកហែកចោល

ខេត្តតាកែវ៖ ស្ថានីយប្រេងឥន្ធនៈ និងឃ្លាំងលក់ដែកមួយកន្លែង ដែលស្ថិតនៅតាមបណ្តោផ្លូវជាតិ លេខ ១២៩ ស្ថិតក្នុង ភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលកំពុងដំណើរការលក់ដោយគ្មានច្បាប់សពថ្ងៃនេះ កាលពីពេលថ្មីៗនេះ ត្រូវបានលោកអភិបាលស្រុកព្រៃកប្បាសចេញលិខិតផ្អាកការសាងសង់ ដើម្បីធ្វើលិខិតបែបរដ្ឋបាលឲ្យបានត្រឹមត្រូវសិន ... Read More »

អតីតអធិការនគរបាលក្រុងតាខ្មៅ និង កូនចៅ៣នាក់ ដោះលែងស្ត្រីសង្ស័យពីរនាក់ជាថ្នូរលាភសក្ការៈ ប្រឈមមុខផ្លូវច្បាប់

ខេត្តកណ្ដាល៖ សំណុំរឿងលោក ស៊ឹម ប៊ុតបណ្ឌិត អតីតអធិការនគរបាលក្រុងតាខ្មៅ បច្ចុប្បន្នជានាយការិយាល័យគ្រប់គ្រងសន្តិសុខឯកជននៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និង កូនចៅ៣នាក់ ពាក់ព័ន្ធការដោះលែងស្ត្រីសង្ស័យពីរនាក់ជាថ្នូរនឹងប្រាក់ចំនួន៧០០ដុល្លារអាមេរិក បានបញ្ជូនមកដល់អយ្យការអមសាលាដំបូងខេត្តកណ្ដាល ។ ប្រភពព័ត៌មានច្បាស់ការណ៍មួយ បង្ហើបឲ្យដឹងថា សំណុំរឿងនេះបានបញ្ជូនដល់អយ្យការអមសាលាដំបូងខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី៩ ... Read More »

បុរសវ័យចំណាស់២នាក់ ម្នាក់ជាក្រុមប្រឹក្សា និងម្នាក់ទៀតជាជំទប់ទី២ត្រូវរយថយន្តបុកបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ខេត្តកំពង់ធំ៖ បុរសវ័យចំណាស់២នាក់ជិះម៉ូតូធ្វើដំណើរទៅប្រជុំនៅសាលាស្រុកបារាយណ៍ ត្រូវរថយន្តបុកពីក្រោយពេញទំហ៊ឹងបណ្តាលឲ្យស្លាប់នៅនឹងកន្លែងហេតុ និងម្នាក់ទៀតរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦កាលពីវេលាម៉ោង៦នឹង៤០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិត្រ​ពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុសវ័យចំណាស់២នាក់ជិះម៉ូតូម៉ាកវេវ ... Read More »

បុរសម្នាក់ដេកក្នុងបន្ទប់ម្នាក់ឯងព្រឹកឡើងស្លាប់ សង្ស័យខ្យល់គរ

ភ្នំពេញ៖​ បុរសម្នាក់បានខ្យល់គរដេកស្លាប់ក្នុងបន្ទប់ជួលខ្លួន ខណៈនៅម្នាក់ឯងហើយប្រពន្ធចេញទៅធ្វើការរោងចក្រវេនយប់។ ​ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៧ នៅចំណុច បន្ទប់ជួលលេខ7 ស្ថិតក្នុងភូមិ ត្រពាំងថ្លឹង ... Read More »

មនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ និងស្រាល ក្រោយជិះម៉ូតូប្រដេញគ្នាក៏ជ្រុលទៅបុករថយន្តស៊េរីទំនើប

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ បានបើកប្រដេញគ្នាជាមួយម៉ូតូ៤គ្រឿងទៀតមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកម៉ាសឺដែសចំពាក់កណ្ដាលរថយន្ត បណ្ដាលឲ្យនារីម្នាក់រងរបួងធ្ងន់ និងយុវជន២នាក់ទៀតរងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចតាមបណ្តោយផ្លូវ៥១ (ផ្លូវប៉ាស្ទ័រ) សង្កាត់ចតុមុខ ខណ្ឌដូនពេញ ... Read More »

ក្រសួងការបរទេសប្រកាសព័ត៌មានអំពីលទ្ធផលនៃទស្សនកិច្ចការងារផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសជប៉ុន

ក្រសួងការបរទេសប្រកាសព័ត៌មានអំពីលទ្ធផលនៃទស្សនកិច្ចការងារផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសជប៉ុន Read More »

ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់បុរសជនជាតិចិនម្នាក់ តែមិនបានសម្រេចបណ្តាលឲ្យដួលរួចរត់គេចខ្លួនបាត់ស្រមោល

ភ្នំពេញ: ជនសង្ស័យ២នាក់ ដួលរួចរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់បុរសជនជាតិចិនម្នាក់ តែមិនបានសម្រេច។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ កាលពីវេលាម៉ោង១១និង៥០នាទីយប់ នៅចំណុចមហាវិថីម៉ៅសេទុង ទល់មុខនឹងស្ថានទូតចិន សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ... Read More »

លោក ម៉ក់ ពេជ្ជរិទ្ធ ជំរុញឲ្យសិស្សានុសិស្សខិតខំស្រាវជ្រាវមេរៀនដើម្បីត្រៀមប្រលងបាក់ឌុប

ខេត្តកណ្តាលៈ ដើម្បីរួមចំណែកក្នុងការជំរុញឲ្យសិស្សានុសិស្ស ដែលត្រូវប្រលងបាក់ឌុបនៅពេលខាងមុខនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយដ្ឋានកាំកុងត្រូលនិងជាអនុប្រធានទី១គណៈពង្រឹងស្រុកកៀនស្វាយរួមជាមួយក្រុមការងារបានជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលត្រូវប្រលងបាក់ឌុបចំនួនជិត៤០០នាក់ មកពីវិទ្យាល័យចំនួន៣ក្នុងស្រុកកៀនស្វាយរួមមានវិទ្យាល័យសាន់នីវ៉ូសំរោងធំ វិទ្យាល័យជ័យវរ្ម័នទី៧ និងវិទ្យាល័យ ហ៊ុន សែន សិរីដីដុះ ... Read More »

ប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃដោយសារតែការគំរាមវាយប្រហារពីកូរ៉េខាងជើង

ការគំរាមរបស់កូរ៉េខាងជើងទៅលើអាមេរិកមានប្រសិទ្ធិភាព​ ដោយធ្វើឲ្យប្រាក់ដុល្លាររបស់អាមេរិកធ្លាក់ថ្លៃ។ នៅថ្ងៃទី​៩ ខែសីហា ប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃ បើប្រៀបធៀបនឹងប្រាក់ប្រទេសផ្សេងទៀត ក្នុងនោះមានប្រទេសស្វីសជាដើម ដោយសារតែការប្រឈមមុខតានតឹងរវាងអាមេរិក នឹងកូរ៉េខាងជើង។ ក្រុមអ្នកវិនិយោគ​បាន​នាំគ្នាដាក់ទុនទៅលើប្រាក់ Franc ​របស់ស្វីស និងប្រាក់យេនរបស់ជប៉ុន ព្រមទាំង​មាស ធ្វើឲ្យតម្លៃឡើងថ្លៃ​បន្ទាបពីកូរ៉េខាងជើងគំរាមវាយប្រហារទៅលើទីតាំងរបស់អាមេរិកនៅលើកោះ​ ... Read More »

នាងក្រមុំ២នាក់ណាត់គ្នាទៅដើរលេងជាមួយសង្សារក្បែរ១០យប់ ឪពុកម្តាយជ្រួលច្របល់ពេញភូមិ

ខេត្តកំពង់ស្ពឺ៖ នាងក្រមុំ២នាក់បានណាត់គ្នាចេញពីផ្ទះដោយមិនបានប្រាប់ឪពុកម្តាយ ហើយនាំគ្នាទៅដើរលេងជាមួយសង្សារប្រុសរយៈពេលជិត១០យប់ធ្វើឲ្យឪពុកម្តាយជ្រួលច្របល់ពេញភូមិរហូតប្តឹងសមត្ថកិច្ចឲ្យជួយស្វែងរកពួកនាងៗថែមទៀតផង។ បន្ទាប់ពីឪពុកម្តាយបានប្តឹងទៅសមត្ថកិច្ចហើយនោះ នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចបានប្រទះឃើញនាងៗទាំង២នាក់នេះស្ថិតនៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ហើយក៏បាននាំមកអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ។ នារី២នាក់ដែលធ្វើឲ្យឪពុកម្តាយដេកមិនលក់បក់មិនល្ហើយព្រោះតែការចាកចេញពីផ្ទះគ្មានដំណឹង ... Read More »

ម៉ូតូឌ្រីមសង់២គ្រឿងបុកគ្នាពេញទំហឹងរងរបួសធ្ងន់២នាក់

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងនារីពីរនាក់បើកម៉ូតូបញ្ច្រាសផ្លូវចរាចរណ៍ មិនប្រយ័ត្នត្រូវបានម៉ូតូ១ទៀតបើកដោយបុរសម្នាក់​មកបុក​ពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់ ។ ហេតុការណ៍កើតឡើងនៅម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង កែងនឹងផ្លូវ២១៧ ត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ យោងតាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

សាលាឧទ្ធរណ៍ប្រកាសសាលដីការឿងក្ដីលោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដែលចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ថ្ងៃ២៩សីហា

ភ្នំពេញ៖ ក្រោយបញ្ចប់សវនាការនៅថ្ងៃទី១០ ខែសីហា នេះ លោក ប្លង់ សំណាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ សម្រេចលើកពេលប្រកាសសាលដីកាទៅព្រឹកថ្ងៃទី២៩ ខែសីហា ខាងមុខនេះវិញ ។ ជាការកត់សម្គាល់ មុនពេលសវនាការ លោកមេធាវី ... Read More »