ព័ត៌មានទាន់ហេតុការណ៍៖
'

អាល្លឺម៉ង់លើកពាន Confederations Cup ក្រោយយកឈ្នះឈីលី ១-០

ក្រុមជម្រើសជាតិអាល្លឺម៉ង់បានយកឈ្នះក្រុមជម្រើសជាតិឈីលី ក្នុងលទ្ធផល ១-០ ក្លាយជា ម្ចាស់ជើងឯក Confederations Cup នៅទីក្រុង Saint Petersburg កាលពីរាត្រីថ្ងៃអាទិត្យ ទី២ ខែកក្កដា។ នេះជាលើកទី១ហើយដែលក្រុមជម្រើសជាតិអាល្លឺម៉ង់ ម្ចាស់ជើងឯកពិភពលោក ... Read More »

កម្មវិធី “ឆា-ឈីង” គោលគំនិតហិរញ្ញវត្ថុទៅដល់ខេត្តបាត់ដំបង និងសៀមរាប

ខេត្តសៀមរាប៖ ឆា-ឈីង គឺជាកម្មវិធីអប់រំមូលដ្ឋានគ្រឹះហិរញ្ញវត្ថុកុមារដ៏ពិសេស និងឈ្នះពានរង្វាន់ អភិវឌ្ឍឡើងដោយ មូលនិធិព្រូដិនស៍ ដែលជាមូលនិធិសប្បុរសធម៌នៃក្រុមហ៊ុន សាជីវកម្មព្រូដិនសលអាស៊ី ។ ដោយបានរចនាឡើងសម្រាប់កុមារអាយុពី ៧ដល់១២ឆ្នាំ កម្រងវីដេអូ ឆា-ឈីង គឺជាវីដេអូគំនូរជីវចលអមដោយបទចម្រៀងខ្លីៗ ដែលមានតួអង្គដ៏រស់រវើក ... Read More »

ស្រវឹងបើករថយន្ដឡិចសុីស470ទៅបុករបាំងថ្មពុះចែកទ្រូវផ្លូវបាក់មួយកង់ ឯរថយន្ដបង្កដាច់កាឡែកង់មុខទៅលែងរួច

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដឡិចសុីស470មួយគ្រឿង ក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹង ខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យខូចខាតចំនួនមួយកង់ ចំណែករថយន្ដរងការខូចខាតផ្នែកខាងមុខ ដាច់កាឡេបន្តដំណើរទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០១និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវព្រះសីហនុ កែងផ្លូវលេខ១១៣ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។ រថយន្ដបង្ករម៉ាកឡិចសុីស470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-8279 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ក្រោយពីបង្កហេតុគេចខ្លួនបាត់។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

រថយន្កឡិចសុីសLX470បត់លឿនទៅបុកម៉ូតូដែលជិះបញ្ច្រាាសគ្នាបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ និងនារីម្នាក់របួសបាត់ស្មារតី

ភ្នំពេញ៖ បុរសម្នាក់បើរថយន្តកឡិចសុីស LX470 បត់លឿនមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ ដែលកំពុងធ្វើដំណើរបញ្ច្រាសផ្លូវ លឿនដូចគ្នា យ៉ាងពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងនារីម្នាក់ទៀតរងរបួសសន្លប់មួយភាំង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្ទុបលូ5 តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយក្នុងហេតុការណ៍នេះអ្នកបើករថយន្តឡុចសុីសក៏បានបើករត់បាត់ស្រមោល ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ ។ បើតាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បាននិយាយប្រាប់ឲ្យដឹងថា មានរថយន្តម៉ាកឡុចសុីសLX470ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 2-8788 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងចូលទៅផ្លូវសូនីយ៉ាងលឿនមិនព្រមបន្ថយល្បឿន ហើយជ្រុលបុកម៉ូតូរងគ្រោះម៉ាកស៊ុយសុគីឡែតពណ៌ស លាយក្រហម ពាក់ស្លាកលេខភ្នំពេញ1FV-0634 ដែលជិះដោយយុវជនម្នាក់ឌុបនារីម្នាក់ជាមួយធ្វើដំណើរបញ្ច្រាសគ្នា ចំពីមុខពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ និងនារីម្នាក់ដែលរួមដំណើរជារងរបួសសន្លប់ស្ដួកនៅនឹងកន្លែង ។ ... Read More »

ចៅហ្វាយខេត្តក្រចេះបញ្ជាឲ្យសមត្ថកិច្ចនគរបាល អាវុធហត្ថចាប់ឡានឈើ៥គ្រឿងរបស់ឈ្មួញ(នី-អាត)ដឹកបំផ្លាញផ្លូវនិងបាក់ស្ពានអង្រ្គង

ខេត្តក្រចេះ៖ នៅថ្ងៃនេះទី៣ ខែកក្កដា ឆ្នាំ២០១៧ អភិបាល នៃគណៈអភិបាលខេត្តក្រចេះលោក ស ចំរ៉ុង បានបញ្ជាដល់កងរាជអាវុធហត្ថ និងនគរបាលខេត្តក្រចេះ ឲ្យតាមចាប់រថយន្តដឹកឈើខុសច្បាប់ចំនួនប្រាំគ្រឿង បន្ទាប់ពីបានដឹកផ្ទុកធ្ងន់បំផ្លាញផ្លូវ-ស្ពាន មួយកន្លែងនៅក្នុងស្រុកសំបូរ។ ជាមួយនិងការសម្រេចចិត្តចេញចំណាត់ការគឺទទួលការគាំទ្រពីប្រជាពលរដ្ឋយ៉ាងខ្លាំង និងពួកគាត់សំណូមពរអោយមានវិធានការផ្លូវច្បាប់ផងដែរទៅលើជនប្រព្រឹត្តបំពានច្បាប់រាល់សកម្មភាពដឹកជញ្ជូនឈើបំផ្លាញ។ ... Read More »

អតីតប្រធានាធិបតីអាមេរិកទៅលម្ហែកាយនៅកូរ៉េខាងត្បូង

ក្រោយពេលបញ្ចប់អាណត្តិជាប្រធានាធិបតីដឹកនាំអាមេរិកដែលមានការងារ មមាញឹកបំផុត ក្នុងរយៈពេល៨ឆ្នាំ លោក អូបាម៉ា ពេលនេះមានពេលវេលាគ្រប់ គ្រាប់ដើម្បីជួបជុំ និងដំណើរកម្សាន្តទៅក្រៅប្រទេសជាមួយក្រុមគ្រួសារ។ នៅ ពេលនេះ លោកបានទៅធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង ដែលជាប្រទេសសម្ពន្ធមិត្ត របស់អាមេរិក ហើយលោក អូបាម៉ា ... Read More »

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន សហការជាមួយក្រសួងការងារ  ចុះឆែកឆេរនិងត្រួតពិនិត្យ១០៧នាក់ ៦សញ្ជាតិរស់និងធ្វើការគ្មានច្បាប់នៅក្រុមហ៊ុនseatel

ភ្នំពេញៈ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន សហការជាមួយក្រសួងការងារ ចុះធ្វើត្រួតពិនិត្យអធិការកិច្ចលើក្រុមហ៊ុន seatel តាមប្រព័នអ៊ីនធឺណេត ស្ថិតនៅតាមផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ... Read More »

(Update): ឃាតកចាក់សម្លាប់បុគ្គលិកណេតក្រុងតាខ្មៅព្រោះតែចាញ់លុយច្រើន ប្លន់យកលុយវិញ

  ខេត្តសៀមរាប៖ ឃាតកចាក់សម្លាប់បុគ្គលិកអុីនធើរណែតនៅក្រុងតាខ្មៅត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបចាប់ខ្លួនបានហើយ កាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចចំណតរថយន្តរិទ្ធិមុន្នី ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប គ្រាដែលឃាតកររូបនេះគេចខ្លួនពីក្រុងតាខ្មៅទៅកាន់ខេត្តសៀមរាប។ មន្ត្រីការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថា ឃាតកដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនឈ្មោះ អុឹង ចាន់រតនៈ ... Read More »

នគរបាលបញ្ជូនបុរសជនជាតិចិននិងប្រពន្ធជនជាតិវៀតណាមថៅកែហាងម៉ាស្សា “ឡុងឈាន” មកតុលាការ

ភ្នំពេញ៖បុរសជនជាតិចិននិងប្រពន្ធជនជាតិវៀតណាមជាថៅកែហាងម៉ាស្សាយីហោ “ឡុងឈាន”បានត្រូវនគរបាលការិយាល័យជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញបញ្ជូនមកអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី៣ខែកក្កដាដើម្បីសាកសួរករណីសញ្ចារកម្ម ។ បច្ចុប្បន្នលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកំពុងសាកសួរថៅកែហាងម៉ាស្សាយីហោឡុងឈាននេះ។ បុរសជនជាតិចិនឈ្មោះPETER TAM អាយុ៦២ឆ្នាំនិងប្រពន្ធជនជាតិវៀតណាមឈ្មោះង្វៀងធីគីមធីហៅសូយអាយុ៣៣ឆ្នាំត្រូវបានកម្លាំងនគរបាលការិយាល័យជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញឃាត់ខ្លួនកាលពីម៉ោង៩យប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧នៅហាងម៉ាស្សាយីហោឡុងឈានមានទីតាំងស្ថិតនៅផ្ទះលេខ១០អា ... Read More »

កងរាជអាវុធហត្ថខេត្តឃាត់ខ្លួនក្នុងករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតញៀន

ខេត្តស្វាយរៀងៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនក្នុងករណីករណីរក្សាទុក ឬជួញដូរនិងប្រើប្រាសដោយខុសច្បាប់នូវសារធាតញៀន។ ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។ តាមមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថា កំលាំងកងរាជអាវុធហត្ថ ... Read More »

ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៤នាក់នៅស្រុករមាសហែកដោយសារគ្រោះថ្នាក់ចរាចរណ៏

ខេត្តស្វាយរៀងៈ បុរសម្នាក់បានស្លាប់ភ្លាមៗ រីឯប្រុសស្រី៤នាក់ទៀត របួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់ ខណៈមេឃកំពុងមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយសារតែម៉ូតូ២គ្រឿងបើកបញ្ច្រាសបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៦និង១៥នាទីល្ងាច ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ផ្លូវលំក្រាលគ្រួសក្រហម ភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ ... Read More »

នាឡិកា Sony semi-smartwatch ឥឡូវនេះមានរាងតូចជាងមុននិងមានខ្សែស្បែកជាមួយ NFC

នាឡិកា Wena Wrist ជានាឡិកាឆ្លាតវៃដែលមានអាណាឡូកបែបឌីជីថលត្រូវបានបង្កើតឡើងនៅខាងក្នុងតួម៉ាសុីននាឡិកា Sony ដែលមើលពីក្រៅមើលទៅដូចជានាឡិកាធម្មតាតែធាតុពិតជានាឡិកា Smart watch ។ ប៉ុន្តែវាតាមដានចលនារបស់អ្នកនិងផ្ញើពត៌មានដល់អ្នកតាមរយៈ LED នៅខ្សែដៃដែកដែលមានបន្ទះឈីប NFC ផងដែរសម្រាប់ការទូទាត់តាមទូរស័ព្ទ។ ក្រុមហ៊ុន ... Read More »

អេសស៊ីជីនាំតំណាងដេប៉ូចែកចាយកម្ពុជាទស្សនកិច្ចដេប៉ូគំរូនៅប្រទេសថៃ

ភ្នំពេញ៖ ដើម្បីពង្រឹងទំនាក់ទំនងយូរអង្វែង ក៏ដូចជាដើម្បីផ្ទេរចំណេះជំនាញពីក្រុមហ៊ុនអេសស៊ីជីទៅឱ្យដេប៉ូចែកចាយគ្រឿងសំណង់ ក្នុងប្រទេសកម្ពុជា តំណាងដេប៉ូចែកចាយផលិតផលអេសស៊ីជីសរុប១៧០នាក់ ដែលសម្រេចការលក់បានខ្ពស់ក្នុងឆ្នាំ២០១៦ ទទួលបានការចូលរួមក្នុងដំណើរកំសាន្តពិសេស រៀបចំដោយក្រុមហ៊ុនអេសស៊ីជីទៅកាន់ទីក្រុងភូកេតប្រទេសថៃ និងបានធ្វើទស្សនកិច្ចដេប៉ូអេសស៊ីជីហូមសឹលូសិន (SCG Home Solution) ដែលជាដេប៉ូសម្ភារៈសំណង់ទំនើប និងមានផ្តល់ផលិតផលនិងសេវាកម្មពាក់ព័ន្ធគ្រប់ប្រភេទ។ នៅឯដេប៉ូអេសស៊ីជីហូមសឹលូសិន ... Read More »

រថយន្តឡិចស៊ីសអត់ស្គាល់ម្ចាស់និងស្លាកលេខបុករះស្លាប់ម្នាក់ របួយសធ្ងន់ស្រាល៣នាក់

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម និង៣នាក់ផ្សេងទៀត រងរបួសក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុករះម៉ូតូ កាលពីវេលាម៉ោង៦ និង៤៥នាទីព្រឹកព្រលឹមអុរ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅមុខបុរីប៉េងហួត (ដឺស្ដារអ៊េមឺរ៉លដ៍) តាមផ្លូវឧកញ៉ាម៉ុងឫទ្ធី ស្ថិតក្នុងភូមិគង្គារផុស សង្កាត់ទួលសង្កែ ... Read More »

ចោរឆក់កាបូបបណ្តាលឲ្យប្តីប្រពន្ធពីរនាក់ស្លាប់ ត្រូវបញ្ជូនទៅពន្ធនាគារ , អភិបាលរងសាលាខណ្ឌមានជ័យ ស្ម័គ្រចិត្តចិញ្ចឹមកូនជនរងគ្រោះ

ភ្នំពេញ៖ ចោរឆក់កាបូបដែលបណ្ដាលឲ្យប្តីប្រពន្ធពីរនាក់ស្លាប់ ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីរង់ចាំវិនិច្ឆ័យទោសពេលក្រោយ ។ ស្របជាមួយគ្នានេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ អះអាងថា ... Read More »

សត្វគោងាប់មួយក្បាល រងរបួសធ្ងន់មួយក្បាល ដោយត្រូវម៉ូតូ២គ្រឿងបុកបន្តគ្នាគួរឲ្យរន្ធត់ រីឯមនុស្សរបួសធ្ងន់៣នាក់ នៅទល់មុខការាស់សាំងសូគីម៊ីច ក្រុងស្វាយរៀង

ខេត្តស្វាយរៀងៈ មានករណីគ្រោះថ្នាក់ចរាចរណ៏គួរឲ្យរន្ធត់ ខណៈដែលស្ត្រី២នាក់ បានជិះម៉ូតូក្នុងល្បឿនលឿន ហើយក៏ត្រូវសត្វគោ២ក្បាល រត់កាត់ផ្លូវបុកពេញទំហឹងលាន់សូរដូចរន្ទះ ស្រាប់តែសត្វគោខ្ទាតទៅបុកនឹងម៉ូតូសិស្សសាលាមួយគ្រឿងទៀត ដែលបើកបញ្ច្រាសគ្នាបណ្ដាលឲ្យសត្វគោមួយក្បាលងាប់ភ្លាមៗ រីឯមួយក្បាលទៀត ប្រកាច់របួសធ្ងន់ ចំណេកមនុស្សប្រុស ស្រី៣នាក់រងរបួសធ្ងន់។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣ ខែកក្កដា ... Read More »

លោក កាន់ ឡឹង ចៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ៤អាណត្តិជាប់គ្នាប្រកាសចូលកាន់តំណែង

ខេត្តព្រះសីហនុ៖ លោក កាន់ ឡឹង ត្រូវបានប្រកាសចូលកាន់តំណែងជាចៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ នេះ ដោយចៅសង្កាត់គំរូរូបនេះជាប់ជាចៅសង្កាត់៤អាណត្តិជាប់គ្នា ពោលគឺចាប់តាំងពីឆ្នាំ២០០២ដល់ឆ្នាំ២០១៧នេះ ។ ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់លេខ៣ អាណត្តិទី៤ ... Read More »

សមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យ២នាក់ទៀតពាក់ព័ន្ឋជួញដូរថ្នាំញៀន៨កញ្ចប់តាមចម្លើយនិងការចង្អុលបង្ហាញពីគូកនម្នាក់

ភ្នំពេញ÷ បុរសចំនួន២នាក់បន្ថែមទៀតត្រូវបាន កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ តាមចាប់ខ្លួន កាលពីព្រឹកថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០១៧ នៅសង្កាត់ទឹកថ្លា ពីបទជាប់ពាក់ព័ន្ឋជួញដូរនិងប្រើប្រាស់ថ្នាំញៀន តាមចម្លើយសារភាព និងការចង្អុលបង្ហាញរបស់បក្ខពួករបស់គេម្នាក់ ដែលត្រូវបានចាប់ខ្លួនមុននេះ៣ថ្ងៃ ភ្ជាប់ជាមួយថ្នាំញៀនចំនួន៨កញ្ចប់។ ក្រុមជនជាប់ចោទដែលត្រូវបានចាប់ខ្លួនបន្ថែម២នាក់ទៀតនេះ ... Read More »

ក្រុមហ៊ុនប្រេងTotal របស់បារាំង ព្រមព្រៀងទិញប្រេងពីអីរ៉ងមានតម្លៃជាង៨,៨ពាន់លានដុល្លារ

ក្រុមហ៊ុនប្រេងដ៏ធំលំដាប់ពិភពលោក ដឹកនាំក្រុមហ៊ុនប្រេង ជាច្រើន ទៀត ក្នុងនោះមានក្រុមហ៊ុន ចិន CNPCI បានព្រមប្រៀងជាមួយអីរ៉ង ទិញឧស្ម័ន ពីប្រទេសនេះមានតម្លៃដល់ទៅ៨,៨ពាន់លានដុល្លារ។ នេះជាលើកទីមួយ ដែល ក្រុមហ៊ុនតូតាល បានសម្រេច ព្រមប្រៀងជាមួយអីរ៉ង ... Read More »

ស្រវឹងស្រា ច្រឡំឡើងលើផ្ទះគេផ្លោះពីផ្ទះទៅផ្ទះមួយទៀត រអិលជើងធ្លាក់សន្លប់ស្ដូកស្ដឹង

ភ្នំពេញ ៖ បុរសម្នាក់ផឹកស្រាស្រវឹងបានលោតចូលផ្ទះប្រជាពលរដ្ឋ ហើយផ្លោះពីផ្ទះទៅផ្ទះមួយទៀតធ្វើឲ្យភា្លត់ស្នៀត រអិលជើង ធ្លាក់ពីលើជាន់ទី១ បណ្ដាលអោយសន្លប់ស្ដូកស្ដឹង កាលពីវេលាម៉ោង 01 និង50រសៀល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ... Read More »

ចិនបង្ហោះផ្កាយរណបទូរគមនាគមន៍មិនទទួលបានជោគជ័យ

រយៈពេល១០ឆ្នាំចុងក្រោយនេះវិស័យ អាវកាសរបស់ចិនមានភាពរីកចំរើនយ៉ាងខ្លាំង មិនចាញ់ អង្គការណាសានោះឡើយ ដោយ ចិនបានបាញ់បង្ហោះផ្កាយរណប និង យានអាវកាសមានមនុស្សឡើង ទៅលំហ អាកាស បង្កើតស្ថានីយអាកាសទៀតផង។ ជាមួយនឹងការបញ្ជូនផ្កាយរណបបរាជ័យ កាលពីថ្ងៃទី២ ខែកក្កដា ដោយប្រើប្រាស់កាំជ្រួច ... Read More »

អ្នកប្រដាល់ទី៦ និងទី៧ បង្ហាញក្តីបារម្ភខណៈការប្រកួតជម្រុះ ៨នាក់ចុងក្រោយនៃពានរង្វាន់TV5NOCK OUT SERISប្រជុំដោយកីឡាករជើងខ្លាំងច្រើន

ភ្នំពេញ៖ កីឡាករ ពុទ្ធ សំបូរ មកពីក្លិប ពុទ្ធសេរីវង្សពោធិសែនជ័យ គឺជាអ្នកប្រដាល់ទី៦ និង កីឡាករ សៅ វណ្ណា មកពីក្លិប សុភាពនូមានជ័យ ជាអ្នកប្រដាល់ទី៧ ដែលបានឆ្លងផុតវគ្គជម្រុះ១៦នាក់សប្តាហ៍ទី៤ ... Read More »

នៅក្រោមការគ្រប់គ្រង និងដឹកនាំប្រទេស ដោយសម្តេចតេជោ ហ៊ុន សែន គឺបានធ្វើអោយកម្ពុជា វិវឌ្ឍន៍ទៅរកការរីកចម្រើនយ៉ាងឆាប់រហ័ស

នៅក្រោមការគ្រប់គ្រង និងដឹកនាំប្រទេស ដោយសម្តេចតេជោ ហ៊ុន សែន គឺបានធ្វើអោយកម្ពុជា វិវឌ្ឍន៍ទៅរកការរីកចម្រើនយ៉ាងឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺត្រូវបានធានា ដែលធ្វើអោយកំណើនទេសចរជាតិ និងអន្តរជាតិ មានសន្ទុះកើន ឡើងជាលំដាប់។ ... Read More »

នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនពីរផ្សេងគ្នា

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលផ្នែកគ្រឿងញៀនសហការជាមួយនគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីគ្រឿងញៀនពីរផ្សេងគ្នា ជាលិទ្ធផលដកហូតថ្នាំញៀនជាច្រើនកញ្ចប់ផងដែរ ។ លោកឈ្មោះ ត្រេះ វ៉ាន់នី អធិការរងទទួលផែនគ្រឿងញៀន ខណ្ឌដូនពេញ បានឲ្យដឹងថា ករណីទី១ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកនៅចំណុច ផ្លូវរថភ្លើង ក្រុមទី៣៩ ... Read More »

បាតុភូតគ្រោះធម្មជាតិ រន្ទះបាញ់សម្លាប់បុរសម្នាក់ និង២នាក់ទៀតរបួសធ្ងន់ស្រាល

ភ្នំពេញ៖ ភ្លៀងធ្លាក់ជោកជាំមួយលាយឡំខ្យល់ និងផ្លេតបន្ទោរភ្លែតៗ ហើយក៏មានរន្ទះបាញ់មកលើសារ៉ាវត្រូវបងប្អូនខ្មែរឥស្លាមបណ្តាលឱ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតបានរងរបួសធ្ងន់ ស្រាលហើយត្រូវសាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកេតុមាលា កាលពីម៉ោង៥ល្ងាច ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចក្នុងសារ៉ាវស្ថិតនៅតាមបណ្តោយមាត់ទន្លេមេគង្គ ភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វា​ (ជិត Hotel ... Read More »

លោកនាយឧត្តមសេនីយ៍ គន់ គីម ចុះពិនិត្យការសាងសង់ផ្លូវ និងកាំជណ្តើរឡើងប្រាសាទខ្នារ លើខ្នងភ្នំដងរែក

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានធ្វើដំណើរចុះពិនិត្យការសាងសង់ផ្លូវ និងកាំជណ្តើរប្រវែងសរុបជាង ២គីឡូម៉ែត្រឡើងទៅលើប្រាសាទខ្នារ ស្ថិតលើខ្នងភ្នំដងរែក ស្ថិតនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ... Read More »

ស្រវឹងស្រាបើករថយន្តបង្កគ្រោះថ្នាក់សាប់ និងរងរបួស២នាក់

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត បុករថយន្តក្នុងទិសដៅស្របទិសគ្នា បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសស្រាលម្នាក់ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២៤និង១០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៦ ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ... Read More »

រថយន្តសាំយ៉ុង ដឹកឈើគ្រឿងផ្ទះបុកម៉ូតូពេញទំហឹងស្លាប់បីនាក់យ៉ាងអាណោចអាធ័ម

ខេត្តស្ទឺងត្រែង៖ គ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តសាំយ៉ុង ដឹកឈើគ្រឿងផ្ទះបុកម៉ូតូ ពេញទំហឹងជិះគ្នាបីនាក់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ឯតៃកុងរថយន្តរត់បាត់ស្រមោល។ រថយន្តសាំយ៉ុងដឹកឈើក្តារបានបើកចេញពីផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ឡាវ បានវាក់នឹងម៉ូតូជិះគ្នាបីនាក់បណ្តាលឲ្យបុកពេញទំហឹង ធ្វើឲ្យរថយន្តធ្លាក់ផ្លូវចូលព្រៃ ឯម៉ូតូរងការខូចខាតទាំងស្រុង ចំណែកអ្នកជិះម៉ូតូមានគ្នាបីនាក់ត្រូវបាត់បង់ជីវិតយ៉ាងអាណោច អាធ័ម នៅនឹងកន្លែងកើតហេតុ ... Read More »

ក្រសួងទេសចរណ៍បើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការទប់ស្កាត់ការរីកដាលនៃមេរោគអេដស៍និងជំងឺអេដស៍ក្នុងវិស័យទេសចរណ៍

ខេត្តស្វាយរៀងៈ លោកហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការទប់ស្កាត់ការរីកដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យទេសចរណ៍កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង។ ក្នុងឱកាសនោះ ក៏មានការចូលរូមពីសំណាក់លោកតូច ប៉ូលីវ៉ាអភិបាលរងខេត្ត ... Read More »

អាជ្ញាធរខេត្តមណ្ឌលគិរីមិនទាន់ចាត់ការកុងត្រូលជជុះក្រុមយោធាខេត្ត

ខេត្តមណ្ឌលគិរី៖ មួយរយះនេះកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី តាមបណ្តាស្រុកបានដាក់កម្លាំងកុងត្រូលជជុះតាមដងផ្លូវ ក្នុងគោលដៅតាមដានបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ ដោយគ្មានការចាត់ចាំងពីថ្នាក់លើ បានបញ្ចេញនូវទង្វើមិនគប្បីឆែកឆេឡានអ្នកដំណើរ ឡានទេសចរណ៍ក្នុងស្រុកនិងបរទេស មានទាំងការបាញ់ផងដែរ បន្ទាប់ពីក្រុមយោធាដាក់ភាពសង្ស័យថាឡានទាំងនោះដឹកឈើល្មើសច្បាប់ជាដើម។ ប៉ុន្មានថ្ងៃនេះទាហានឈជើងនៅស្រុកកែវសីមា បានយកឡានដេញអ្នកដំណើរ យកកាំភ្លើងភ្ជង់ យកទូរស័ព្ទថត ខណះគ្មានដឹកបទល្មើស ហើយបង្កអោយមានការភ្ញាក់ផ្អើលនិងភ័យខ្លាចពីអ្នកដំណើរ ... Read More »