ព័ត៌មានទាន់ហេតុការណ៍៖
'

ពលរដ្ឋសម្រុកដឹក ជញ្ជូនឈើយ៉ាងសម្បើម ខណៈកំពុងមានតម្លៃ និងសម្បូរឈ្មួញ

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ រាយការណ៍មកថា ក្នុងខែមិថុនា ឆ្នាំ២០១៧ គេសង្កេតឃើញបទល្មើសការដឹកជញ្ជូនផលអនុផលព្រៃឈើ ប្រភេទប្រណីត កើតមានយ៉ាងសម្បើម គ្រាន់តែប្តូររូបភាពខ្លះៗប៉ុណ្ណោះ ករណីនេះត្រូវបានគេសង្ស័យជាប់ពាក់ព័ន្ធនឹងមន្រ្តីបរិស្ថាន និងមន្រ្តីរដ្ឋព្រៃឈើ ព្រោះគេឃើញដាក់ពង្រាយតាមមាត់ព្រៃ និងតាមដងផ្លូវនានា ... Read More »

រដ្ឋសភាប្រកាសព័ត៌ស្ដីពីលទ្ធផលសម័យប្រជុំ លើកទី៨ នីតិកាលពី៥ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧

រដ្ឋសភាប្រកាសព័ត៌ស្ដីពីលទ្ធផលសម័យប្រជុំ លើកទី៨ នីតិកាលពី៥ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧៖ Read More »

Nokia បញ្ចប់ការប្តូរឈ្មោះជាមួយនឹងផលិតផលសុខភាពឌីជីថលថ្មីចំនួនពីរ

កាលពីដើមឆ្នាំនេះនៅឯព្រឹត្តិការណ៍របស់ក្រុមហ៊ុន Nokia នៅក្នុងសមាជទូរស័ព្ទដៃពិភពលោក ក្រុមហ៊ុនបានប្រកាសថាឧបករណ៍គ្រប់គ្រងសុខភាពរបស់ពួកគេនឹងត្រូវផ្ទេរទៅឱ្យម៉ាក Nokia ។ នាពេលបច្ចុប្បន្ននេះផលតិផលទាំងនេះបានបញ្ចប់ការផ្លាស់ប្តូរទៅក្រុមហ៊ុន Nokia ហើយឥឡូវនេះវាអាចរកបានជាមួយនឹងភាពខុសគ្នាគួរអោយកត់សំគាល់មួយចំនួន។ សម្រាប់ការចាប់ផ្តើមឥឡូវនេះមានផលិតផលថ្មីចំនួនពីរ។ ជញ្ជីងថ្លឹងគីឡូថ្មីរបស់ Nokia មានតំលៃ $ 59,95 ... Read More »

រវល់អង្គុយលក់ទុរេនភ្លេចខ្លួន ចោរលួចដោះរ៉ឺម៉កយកម៉ូតូទៅបាត់

ភ្នំពេញៈ ម៉ូតូស៊ុយហ្ស៊ុយគីស្មាស់សណ្តោងរ៉ឺម៉កមួយគ្រឿងត្រូវបានចោរលួចដោះចេញពីរ៉ឺម៉កយកទៅបាត់ខណៈម្ចាស់ចតទុកចោលដោយរវល់អង្គុយលក់ទុរេនកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយផ្សារស៊ិនជូរី ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។ ជនរងគ្រោះឈ្មោះ ឃ្លោក ប៊ុនណា ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរ ... Read More »

ឃាត់ខ្លួនមេល្បែងស៊ីសងម្នាក់ នៅតាមបណ្តោយផ្លូវរថភ្លើង

ភ្នំពេញ៖ មេល្បែងស៊ីសង(ស្ទូចប្រេងកូឡា)ម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ ចុះបង្ក្រាបជាក់ស្តែងនៅតាមបណ្តោយផ្លូវរថភ្លើងកាលពីវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ តាមបណ្តោយផ្លូវរថភ្លើង ក្រុមទី១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ... Read More »

អ្នកទោស៥នាក់រត់ចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ ព្រោះការយាមកាមមិនហ្មត់ចត់

ខេត្តកំពង់ស្ពឺ៖ តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកទោស៥នាក់បានហែកគុករត់ចេញពីពន្ធនាគារខេត្តកំពង់ស្ពឺកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ សង្ស័យថា ការយាមកាមរបស់មន្ត្រីពន្ធនាគារធ្វេសប្រហែស និងដាច់វេនយាមយប់ ។ ប្រភពបានបន្តថា អ្នកទោសដែលរត់ ចេញពីពន្ធនាគារខេត្តកំពង់ស្ពឺនេះសុទ្ធសឹងជាអ្នកទោសជាប់ពីបទឧក្រិដ្ឋដែលសមត្ថកិច្ចចាប់ខ្លួននាពេលកន្លងទៅបញ្ជូនទៅ តុលាការហើយតុលាការសម្រេចផ្ដន្ទា ទោសរួចរាល់ហើយនោះ ... Read More »

ចោរស្រីជំនាញលូកវះហោប៉ៅអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ច

  ភ្នំពេញ៖ ចោរស្រីម្នាក់ជំនាញលូកវះហោប៉ៅត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរូបគេធ្វើសកម្មភាពលូក និងវះហោប៉ៅកម្មការិនីរោងចក្រ២នាក់ បានទូរស័ព្ទ២គ្រឿងជាបន្តបន្ទាប់ ត្រូវបានម្ចាស់ដឹងខ្លួនទាន់ ចាប់ក្របួចបានប្រគល់ឱ្យសមត្ថកិច្ចកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចមុខរោងចក្រកាត់យីហោ(ខៃថាន) ផ្លូវបេតុភូមិទួលគោក សង្កាត់សង្កែ ខណ្ឌឫស្សីកែវ។​ ... Read More »

ក្រោយកូរ៉េខាងជើងធ្វើឲ្យនិស្សិតអាមេរិកស្លាប់ ទីក្រុងវ៉ាស៊ីនតោនបញ្ជូនយន្តហោះទម្លាក់គ្រាប់ទៅកាន់កូរ៉េខាងត្បូង

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ក្រោយការស្លាប់ និស្សិតជនជាតិ អាមេរិក ដែលកូរ៉េខាងជើង ទើបតែបានដោះលែងនោះ ធ្វើឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំសម្រេច បន្ថែមកម្លាំងទាហាន អាវុធ ដើម្បីការពារពលរដ្ឋអាមេរិកផ្សេងទៀត ដែលកូរ៉េខាងជើងបានចាប់ខ្លួន ... Read More »

ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត (២០ មិថុនា ១៩៧៧)

ក្នុងកំឡុងចុងទស្សវត្សរ៍ឆ្នាំ១៩៧០ប្រជាជនកម្ពុជាទូទាំងប្រទេសកំបុងរងចាំនូវចលនាដឹកនាំខ្លាំងក្លា មួយដ៏ជាក់លាក់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ បើគ្មានក្បាលម៉ាស៊ីនដឹកនាំ និង គ្មានកម្លាំងប្រដាប់អាវុធពិតប្រាកដទេ ចលនាតស៊ូនានានឹងត្រូវពួកប្រល័យពូជសាសន៍កម្ទេចទាំងអស់ ដោយគ្មានត្រាប្រណី ។ ចំណុចទី១៖ ទីតាំងកោះថ្ម ឃុំទន្លូង ... Read More »

សង្គ្រាមនៅក្នុងប្រទេសស៊ីរីឈានដល់ដំណាក់កាលគ្រោះថ្នាក់បំផុត

សង្គ្រាមស៊ីវិល និងសង្គ្រាមវាយប្រហារក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរី ឈានដល់ដំណាក់កាលគ្រោះថ្នាក់បំផុត នៅពេលដែល អាមេរិកបាញ់ទមា្លក់យន្តហោះ ចម្បាំងស៊ីរី នៅលើទឹកដីស៊ីរី និង ការវាយប្រហារដោយមីស៊ីលពីប្រទេសអីរ៉ង ទៅលើទីតាំងក្រុមភេរកម្មនៅស៊ីរី។ ដំណាក់កាលនៃសង្គ្រាមថ្មីបានចាប់ផ្តើមផ្ទុះឡើងនៅស៊ីរី នៅពេលដែលប្រទេសមហាអំណាចនៅខាងក្រៅ បង្កើនការលូកដៃចូលក្នុងសង្គ្រាម ប្រឆាំងភេរវកម្ម។ ព្រិត្តិការណ៍ពីរ ... Read More »

ហ្វីលីពីនបើកការវាយប្រហារជាថ្មីទៅលើក្រុមភេរវកម្មនៅទីក្រុងម៉ារ៉ាវី

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅថ្ងៃទី២០ ខែមិថុនា កម្លាំងទាហានហ្វីលីពីន ដឹកនាំដោយ មេបញ្ជាការកងទ័ព Restituto Padilla បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់របស់កម្លាំងទាហានអាកាសហ្វីលីពីនបានវាយប្រហារទៅលើទីតាំង ក្រុមភេរវកម្ម នៅទីក្រុងម៉ារ៉ាវី ស្ថិតនៅភាគខាងត្បូងប្រទេសនេះ។ ការវាយប្រហារខាងលើរបស់ហ្វីលីពីន គឺដើម្បីបញ្ចប់សង្គ្រាមនៅទីនោះ ... Read More »

លោកសង្ឃបង្កជម្លោះក្នុងវត្តចាក់គ្នាប៉ងសម្លាប់ ប៉ុន្តែបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់នៅស្រុកថ្មគោល

ខេត្តបាត់ដំបង៖ លោកសង្ឃ២អង្គខ្វះការខន្តី បានបង្កជម្លោះរវាងគ្នា និងគ្នាក្នុងវត្តឈានដល់ការប្រើប្រាស់កាំបិតចុងស្រួចចាក់គ្នា ប៉ងសម្លាប់ ក៏ប៉ុន្តែបណ្តាលឱ្យរងរបួសធ្ងន់ ចំណែកព្រះសង្ឃដៃដល់ ក្រោយមកបានរងការចាប់ខ្លួនពីនគរបាលស្រុកថ្មគោល។ ហេតុការណ៍កើតឡើងកាលពីម៉ោង១និង៣០នាទីយប់អធ្រាត្រ ថ្ងៃទី២០ ខែមិថុនា ឆ្នា២០១៧ នៅក្នុងបរិវេណវត្តរូងជ្រៃ ភូមិរូងជ្រៃ ឃុំរូងជ្រៃ ... Read More »

ឆក់ទូរស័ព្ទដៃពីស្រីស្អាត បានសម្រេច ត្រូវនារីរងគ្រោះដេញតាមភ័យបុកគូទរថយន្តគេដួលចាប់បានម្នាក់ ម្នាក់ទៀតរត់បាត់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួន ខណៈដែលពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីវ័យក្មេងស្រស់ស្អាតម្នាក់ ដែលដាក់ទូរស័ព្ទដៃម៉ាក iPhone 6plus ក្នុងហោប៉ាវខោបានសម្រេច ក៏ត្រូវជនរងគ្រោះ ជិះម៉ូតូដេញតាម រហូតទល់តែជនសង្ស័យភ័យ ជ្រុលទៅបុកគូទរថយន្តគេមួយគ្រឿងដែលកំពុងតែបើកតាមផ្លូវនៅក្បែរវិមានឯករាជ្យ បណ្ដាលឲ្យដួល ហើយកម្លាំងល្បាតនៅក្បែរនោះចាប់ក្របួចជាប់បានម្នាក់ ... Read More »

អាវុធហត្ថខណ្ឌដូនពេញ បង្រ្កាបករណីជួញដូរគ្រឿងញៀន បាន២នាក់

ភ្នំពេញ៖ ជនសង្ស័យ២នាក់រួមនិងម្សៅក្រាមពណ៍សថ្លាចំនួន ០៩កញ្ចប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ សហការនិងកម្លាំងអាវុធហត្ថការិយាល័យគ្រឿងញៀនរាជធានីភ្នំពេញ ចុះយុទ្ធនាការបោសសំអាតនិងបង្រ្កាបការជួញដូរគ្រឿងញៀន ជាក់ស្តែងនៅចំណុចផ្លូវរថភ្លើង ដែលជាតំបន់ជនសង្គមងងឹតតែងតែធ្វើសកម្មភាពចែកចាយនិងជួញដូរគ្រឿងញៀនយ៉ាងសកម្ម និងប្រើគ្រប់រូបភាពបន្លំភ្នែកសមត្ថកិច្ច ប៉ុន្តែទោះបីជាយ៉ាងណានៅតែគេចមិនផុតពីសមត្ថកិច្ចនោះឡើយ ។ ករណីចុះបង្រ្កាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី១៩ខែមិថុនា២០១៧ ចំនុចផ្លូវរថភ្លេីង ... Read More »

ផ្ទុះធុងហ្គាសខ្នាតធំនៅក្នុងផ្ទះអ្នកកែច្នៃមាស ស្រុកភ្នំព្រឹកបណ្តាលឱ្យស្លាប់ និងរបួសប្តីប្រពន្ធកូន៣នាក់

ខេត្តបាត់ដំបង៖ អ្នកប្រកមុខរបររុករ៉ែមាសនៅភ្នំព្រឹកមួយគ្រួសារ៣នាក់ប្តី ប្រពន្ធ និងកូនស្រី បានរងគ្រោះស្លាប់ និងរងរបួសដោយជួបនូវហេតុការណ៍ផ្ទុះធុងហ្គាសខ្នាតធំ សម្រាប់ប្រើប្រាស់រំលាយមាសនៅក្នុងផ្ទះជនរងគ្រោះក្នុងស្រុកភ្នំព្រឹក។ ឥទ្ធិពលនៃការផ្ទុះធុងហ្គាសនេះដែរផ្ទះជនរងគ្រោះបណ្តាលឱ្យរងការខូចខាតស្ទើរទាំងស្រុង ក្នុងចំណោមជនរងគ្រោះ៣នាក់ប្តី ប្រពន្ធ កូន ដោយ២នាក់ប្តីប្រពន្ធបានរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋ និងញាតិមិត្តដឹកបញ្ជូនយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យខេត្តបាត់ដំបង ដោយឡែកជនរងគ្រោះជាកូនស្រីតូចម្នាក់បានស្លាប់ ... Read More »

អ.ស.ប៖ ពលរដ្ឋ ៦៥,៦លាននាក់ត្រូវភៀសខ្លួនដោយអំពើហិង្សា នៅក្នុងឆ្នាំ២០១៦

  មានពលរដ្ឋនៅជុំវិញពិភពលោកដល់ទៅជិត ៦៦លាននាក់ ត្រូវភៀសខ្លួននៅក្នុងឆ្នាំ២០១៦ ហើយបន្តកើនឡើងទៀតដោយសារតែអំពើហិង្សា សង្គ្រាមស៊ីវិល បន្តកើតឡើង ធ្វើឲ្យពលរដ្ឋជាច្រើនទៀតត្រូវចាកចោលផ្ទះសម្បែង ទៅកាន់កន្លែងផ្សេង។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានឲ្យដឹងនៅថ្ងៃទី១៩ ខែមិថុនា ថា តាមរបាយការណ៍ ពិភពលោក ... Read More »

បុរសម្នាក់បើករថយន្តឡិចស៊ីស​ RX​330 មិនគោរពភ្លើងស្តុបជ្រុលទៅបុកម៉ូតូPCX​ បណ្ដាលឱ្យនារី២នាក់របួសស្រាល

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត​ឡិច​ស៊ីសRX300​ ​មួយគ្រឿង​ ដោយមិនគោរពភ្លើងស្តុបហើយបានបើកទៅមុខទៀត​ជ្រុល​ទៅបុក​ ម៉ូតូPCX​ បណ្ដាលឱ្យ​នារី២នាក់រងរបួស​ស្រាល​ ។ ហេតុការណ៍នេះ កើតឡើង​នៅវេលាមោ៉ង៩និង៣០យប់​ ថ្ងៃ​ទី​១៩​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ ចំនុច​ស្តុប​ផ្សារ​ដើម​អំពិល​ ផ្លូវ​៣១០​ ... Read More »

គួរឲ្យសង្វេគចិត្តណាស់!! ប្អូនប្រុសចង.ក សម្លាប់ខ្លួន ព្រោះអាសូរបងស្រី ក្រខ្សត់មិន អាចរកលុយឲ្យខ្លួនបានរៀនដូចគេ

ភ្នំពេញ ៖ ពេលដែល បងស្រីជនរង គ្រោះ សមត្ថកិច្ច ក៏ដូចជាញាតិជិតខាង ចោលក្រសែភ្នែកអានលើលិខិតដ៏តូចស្តើង សំណេរដោយអក្សរប៊ិចពណ៌ក្រហម ជា បណ្តាំចុងក្រោយរបស់យុវជនវ័យ១៥ឆ្នាំ មុនចង.កធ្វើអត្តឃាត ពិតជាមិនអាចទប់ ទឹកភ្នែកបានពីការលើកឡើងរបស់យុវជន​ នេះ ... Read More »

ស្រ្តីម្នាក់ឡើងពីមុជទឹកស្ទឹងលូកដៃដកឌុយចេញព្រីភ្លើងឆ្លងចរន្តអគ្គីសនីឆក់ស្លាប់

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់ត្រូវបានឆ្លងចរន្តអគ្គីសនីឆក់ស្លាប់យ៉ាងរន្ធត់ ត្រឹមមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ខណៈដែលស្រ្តីរងគ្រោះរូបនេះគាត់ឡើងពីមុជទឹកស្ទឹងពោធិ៍សាត់ រួចបានលូកដៃដកឌុយម៉ូទ័របូបទឹកចេញពីព្រីភ្លើងខណៈទទឹកជោគ។ ហេតុការណ៍ខាងលើបានបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង១៥នាទី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចក្រោយផ្ទះក្បែមាត់ច្រាំងស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង ... Read More »

អ្នកភូមិនាំគ្នាកាប់ឈើដុតធ្យូងលក់ឲ្យឈ្មួញវៀតណាមបានកម្រៃខ្ពស់នៅស្រុករំដួល

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានឡដុតធ្យូង៤កន្លែង នៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល កំពុងដំណើរការដុតធ្យូងយ៉ាងរលូន ជាហេតុនាំឲ្យប៉ះពាល់ដល់ព្រៃឈើ ដែលនៅសេសសល់បន្តិចបន្តួចតាមបន្ទាត់ព្រំដែន ដោយសារវៀតណាមឲ្យតម្លៃធ្យូងខ្ពស់១គីឡូក្រាម១៥០០រៀល។ បើតាមអ្នកភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួលដែលប្រកបមុខរបរដុតធ្យូងបានអោយដឹងថា នៅភូមិរបស់គាត់ ធ្យូងមានហាងឆេង ក្រុមឈ្មួញឲ្យតម្លៃខ្ពស់ ... Read More »

ក្មេងប្រុសម្នាក់ជាសិស្សសាលាទទួលរងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីត្រូវមិត្តរួមសាលាកាប់ដោយដាវសាំម៉ូរ៉ៃ

ខេត្តកណ្តាលៈ ក្មេងប្រុសម្នាក់ជាសិស្ស នៃសាលាអន្តរជាតិបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវមិត្តរួមសាលាលើកបក្ខពួកមកកាប់ប្រហារដោយដាវសាំម៉ូរ៉ៃ កាលពី​វេលាម៉ោង១៦ និង២០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខវិទ្យាល័យ ហ៊ុនសែន សេរីភាព ស្ថិតក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ... Read More »

សុំធ្វើការបានជិតមួយខែបែរជាគាស់ទូថៅកែយកគ្រឿងអលង្កាអស់ជាង ៣ពាន់ដុល្លារ

  ភ្នំពេញ៖ ជនសង្ស័យកម្មករជាងដែកម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចគាស់កេះតុយកគ្រឿងអលង្កា និងពេជ្រអស់ចំនួនជាង៣ពាន់ដុល្លារ ហើយក៏ត្រូវម្ចាស់តាមទាន់ចាប់ឃាត់ខ្លួនឲ្យសមត្ថកិច្ចតែម្តង។ ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ ១៤៤កា ... Read More »

អគ្គីភ័យឆាបឆេះនៅខណ្ឌចំការមន របួសធ្ងន់មនុស្សពីរនាក់

ភ្នំពេញ៖ មនុស្ស២នាក់ត្រូវគេរាយការណ៍ថា បានរងរបួសធ្ងន់ ក្នុងហេតុការអគ្គីភ័យនៅក្នុងខណ្ឌចំការមន ។ ហេតុការណ៍អគ្គីភ័យកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សេចក្តីរាយការណ៍បឋមអះអាងថា ស្ត្រីជនជាតិវៀតណាមម្នាក់ ... Read More »

អតីតនិស្សិតនីតិសាស្រ្តជំនាន់ទី៦ នៃមហាវិទ្យល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច រៀបចំពិធីជួបជុំ ដើម្បីរឹតចំណងមិត្តភាព និងរំលឹកគុណគ្រូ

ភ្នំពេញៈ ​នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ អតីតនិស្សិតនីតិសាស្រ្តជំនាន់ទី៦ (ឆ្នាំសិក្សា១៩៩៧-២០០១) នៃមហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យសាស្រ្តសេដ្ឋកិច្ច ដែលបច្ចុប្បន្នជាសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានរៀបចំពិធីជួបជុំពិសាអាហារសាមគ្គី នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ។ នៅក្នុងពិធីនេះ ក្រៅពីវត្តមានអតីតនិស្សិតចំនួនប្រមាណ១០០នាក់ ... Read More »

លោកlorentino Perezបន្តធ្វើជាប្រធានក្លិបReal Madridរហូតដល់ឆ្នាំ២០២១

លោក Florentino Perezត្រូវបន្តតំណែងជាប្រធានក្លិបយក្សអេស្ប៉ាញReal Madridរហូតដល់ឆ្នាំ២០២១ដោយសារតែគ្នានបេក្ខជនឈរឈ្នោះតទល់នឹងគាត់ឡើយ។ ប្រធានក្លិបវ័យ៧០ឆ្នាំបានមកដឹកនាំក្រុមReal Madrid ដំបូងនៅក្នុងឆ្នាំ២០០០ហើយបានឈ្នះតំណែងនេះម្តងទៀតដោយពុំមានគូប្រជែងឡើយ។ ក្រោមការដឹកនាំរបស់លោក Florentino Perezក្លិប Real Madridបានរីកចម្រើនជាបន្តបន្ទាប់ដោយឈ្នះពានរង្វាន់Champions Leagueដល់ទៅ៣ដងក្នុងរយៈពេល៤កាលដូវកាល។ ក្នុងឆ្នាំ២០១៦-២០១៧ក្លិបReal Madridក៏បានឈ្នះជើងឯកប្រទេស ... Read More »

ជិះម៉ូតូដើរលេងម្ដុំវត្តភ្នំ ត្រូវរថយន្តបើកបុកចំពីចហៀងពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់ស្រាល៤នាក់

ភ្នំពេញ៖ យុវជនម្នាក់ក្នុងចំណោមគ្នា៤នាក់បានរងរបួសធ្ងន់បាក់ជើងស្ដាំម្ខាង និង៣នាក់ទៀតរងរបួសស្រាល ក្រោយពីជិះម៉ូតូមួយគ្រឿងឌុបគ្នាមកពីដើរលេងនៅម្ដុំរង្វង់មូលវត្តភ្នំ ហើយត្រូវបានរថយន្តបង្កម៉ាកហាយឡាក់វីហ្គូបើកបុកពីចហៀងពេញទំហឹងអូសម៉ូតូកៅក្ឋជិត៥ម៉ែត្រ ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ១០៦ កែងនិងផ្លូវ៥១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ... Read More »

ជាប់គុប៣ដងហើយ មិនរាងចាលចេញមកឆក់ទៀត ជាប់គុបទៀត

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញសហការជាមួយកម្លាំងមូលដ្ឋានប៉ុស្តិ៍បឹងរាំង ដេញតាមឃាត់ខ្លួនបានជាក់ស្តែង បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆក់(ឡែបថប)បានសម្រេចហើយព្យាយាមរត់គេចខ្លួនតែគេចមិនផុតពីសមត្ថកិច្ច ហើយសមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យរូបនេះត្រូវនគរបាលខណ្ឌដូនពេញចាប់ខ្លួនបាន៤លើកទាំងនេះ ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៦និង៣០នាទីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ២២២កែងផ្លូវលេខ៥១ភូមិទី៣សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ... Read More »

ព័រទុយហ្គាល់បានត្រឹមស្មើចំណែកឈីលីបាន៣ពិន្ទុពីកាមេរ៉ូន

នៅក្នុងការប្រកួតដណ្តើមពានរង្វាន់ onfederations Cupកាលពីថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៧ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ដែល​ជា​ជើង​ឯក​មក​ពី​ទ្វីប​​អឺរ៉ុប​បាន​ត្រឹម​ស្មើ​គ្នា​ ២-២​ ប៉ុណ្ណោះ​ជាមួយ​ជើងឯក​អាមេរិក​ខាង​ជើង​ម៉ិកស៊ីកូ​នៅក្នុងពូលA។ ព័រទុយហ្គាល់​មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​មួយ​គ្រាប់​ដោយ​ Pepe នៅ​នាទី​២០ ប៉ុន្តែ​គ្រាប់​បាល់​នេះ​ត្រូវ​រំសាយ​ចោល​វិញ​ដោយ​សារ​អាជ្ញាកណ្ដាល​វីដេអូ​មើល​ឃើញ​ថា​វា​ជា​គ្រាប់​បាល់​ Offside។ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ Ricardo Quaresma បាន​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​នៅ​នាទី​៣៥​ ឲ្យ​ព័រទុយហ្គាល់​បន្ទាប់​ពី​ ... Read More »

អ្នកទោស៥នាក់ បានរត់គេចខ្លួន ចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ ហើយរហូតដល់ពេលនេះ សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួន

ខេត្តកំពង់ស្ពឺ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា មានអ្នកទោស៥នាក់ បានរត់គេចខ្លួន ចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ ហើយរហូតដល់ពេលនេះ សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនត្រឡប់មកវិញ ។ ករណីនេះបានកើតឡើងកាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ៕ Read More »

ជនរងគ្រោះដោយឆេះអគារខុនដូនៅប្រទេសអង់គ្លេសទទួលបានជំនួយ៥.៥០០ផោនក្នុងម្នាក់ៗ

តាមការប្រកាសរបស់រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា គ្រួសារនីមួយៗដែល រងគ្រោះ ដោយអគ្គិភ័យឆាបឆេះអគារខុនដូ Grenfell Tower នៅទីក្រុងឡុងដុង នឹងទទួលបានប្រាក់ជំនួយ៥.៥០០ផោន ក្នុងចំណោមមូលនិធិ៥លានផោនសម្រាប់ ជួយដល់ជនរងគ្រោះ។ ក្រៅពីនេះនៅមានជំនួយជាច្រើនផ្សេងទៀត ផងដែរ។ កាលពីថ្ងៃទី១៨ខែមិថុនា លោកស្រី នាយករដ្ឋមន្ត្រី ... Read More »