ព័ត៌មានទាន់ហេតុការណ៍៖
'

Qualcomm សាកល្បងជាមួយនឹងយន្តហោះ drone ភ្ជាប់អុិនធឺណេត LTE

យន្តហោះ drone ភ្ជាប់អុិនធឺណេតនឹងចាំមានភាពបាច់ ប្រសិនបើអ្នកកំពុងឃើញឧបករណ៍ហោះហើរដែលអាចទាក់ទងនៅពេលដែលពួកគេកំពុងផ្សាយវីដេអូបន្តផ្ទាល់ ឬ ទំនាក់ទំនងសម្របសម្រួលជាមួយពិភពខាងក្រៅ។ វាពិបាកត្រង់ថា តើអ្នកអាចគ្រប់គ្រងឧបករណ៍ហោះហើរតភ្ជាប់បណ្តាញ LTE ទាំងនោះបានយ៉ាងដូចម្ដេច នៅពេលដែលវាកំពុងឡើងខ្ពស់រាប់រយម៉ែតពីដី? ជារឿងងាយណាស់ ប្រសិនបើអ្នកសួរទៅកាន់ក្រុមហ៊ុន Qualcomm ។ ... Read More »

អាមេរិក មានឱកាសល្អសម្រាប់កម្ចាត់ក្រុម IS នៅអាហ្វហ្គានីស្ថាន

កម្លាំងទាហានអាមេរិកនៅអាហ្វហ្គានីស្ថាន កំពុងតែក្តាប់ឱកាសដ៏ប្រសើរបំផុត ក្នុងការកម្ចាត់ក្រុមភេរវកម្ម IS នៅក្នុងប្រទេស នេះ។ លោក Bill Salvin អ្នកនាំពាក្យកម្លាំងទាហានអាមេរិកនៅអាហ្វហ្គានីស្ថានបានបញ្ជាក់ថា កម្លាំងទាហានអាមេរិក កំពុងតែមានប្រសិទ្ធភាពក្នុងការកម្ចាត់ក្រុម IS ដោយបានប្រើប្រាស់ គ្រាប់បែកប្រភេទ ... Read More »

វិភាគអន្តរជាតិ៖ កូរ៉េខាងជើងស្រាប់តែស្នើ ឲ្យបញ្ចប់ការប្រឈមមុខជាមួយកូរ៉េខាងត្បូង

ក្នុងពេលដែលកូរ៉េខាងត្បូង ត្រៀមបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយការបោះឆ្នោតត្រូវធ្វើឡើងនៅថ្ងៃទី៩ ខែ ឧសភានេះ ថ្ងៃនេះកូរ៉េខាងជើង បានបញ្ចេញ សកម្មភាពដ៏កម្រមួយ គឺអំពាវនូវសុំឲ្យបញ្ចប់សង្គ្រាមប្រវត្តិសាស្ត្រ នៅឧបទ្វីបកូរ៉េបញ្ចប់ការប្រឈមមុខដាក់គ្នា។ នៅថ្ងៃទី៩ ខែឧសភា ពលរដ្ឋកូរ៉េខាង ត្បូង នឹងចាប់ផ្តើមបោះឆ្នោតជ្រើសរើស ... Read More »

សាលាក្តីខ្មែរក្រហមបដិសេធការពិចារណាផ្អាកសំណុំរឿងនានានៅសាលាក្តីខ្មែរក្រហម

ភ្នំពេញ ៖ សហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានកត់សម្គាល់ទៅលើអត្ថបទ កាសែតភ្នំពេញប៉ុស្តិ៍មានចំណងជើងថា «ការពិចារណាផ្អាកសំណុំរឿងនានានៅសាលាក្តីខ្មែរក្រហម»ដែលចេញផ្សាយលើទំព័រកាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០១៧ ។ យោងតាមអត្ថបទមួយនេះសហចៅ ក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ជូនដំណឹងដល់សាធារណជនដោយ ផ្ទាល់ដើម្បីបញ្ចៀសការស្មានដោយផ្អែកទៅលើអង្គហេតុមិនត្រឹមត្រូវ ជាពិសេស ... Read More »

មេដឹកនាំអឺរ៉ុបអបអរសាទរនូវជ័យជម្នះរបស់លោក Macron ក្លាយជាប្រធានាធិបតីបារាំង

ជ័យជម្នះរបស់លោក Emmanuel Macron បានធ្វើឲ្យមេដឹកនាំអឺរ៉ុបសប្បាយរីករាយយ៉ាងខ្លាំង ដោយលោក Macron ជាអ្នកគាំទ្រអឺរ៉ុប។ ជាមួយគ្នានោះដែរ បេក្ខភាពប្រឆាំងគឺលោកស្រី Marine Le Pen បានជូនពរគូប្រជែងរបស់ខ្លួនដែល ទទួលបានជ័យជម្នះផងដែរក្នុងការបោះ ឆ្នោតជុំទី២ ... Read More »

កាកបាទក្រហមកម្ពុជាទទួលបានថវិកាជាង១៣លានដុល្លារអាមេរិក

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញជាអធិបតី​ក្នុងពិធីប្រារព្ធទិវាពិភពលោក កាកបាទក្រហម ... Read More »

អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះវិហារចាប់បុរស៣នាក់ដែលបម្រុងចូលដីថៃដើម្បីកាប់ឈើគ្រញូង

ខេត្តព្រះវិហារ៖ កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ក្រោយទទួលបាន បទបញ្ជាយ៉ាងតឹងរុឹងពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារកម្លាំងសមត្ថកិច្ចដឹកនាំដោយលោក ជា គឹមសេង អភិ បាលស្រុកជាំក្សាន្តបានចុះទប់ស្កាត់និងស្ទាក់ចាប់ក្រុមពលរដ្ឋខ្មែរចំនួន៣នាក់ ដែលលួចចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីប្រទេសថៃដោយខុសច្បាប់នៅត្រង់ចំណុច ពងចាប-ដំរីងាប់លើភ្នំអានសេះ ... Read More »

ប្រជាពលរដ្ឋប្តឹងក្រុុមហ៊ុន EBC បោកប្រាក់ពួកគាត់សរុបជាង៤៦លានដុល្លារ

ភ្នំពេញ៖ ក្រោយពីបានបាត់ដំណឹង សូន្យឈឹងមួយរយៈបន្ទាប់ពីមានការអំពាវនាវ និងបញ្ជាឱ្យអាជ្ញាធរស្រាវជ្រាវករណីក្រុមហ៊ុន Empire Big Capital Limited (EBC) ដែលរងការចោទថា ជាក្រុមហ៊ុនបោកលុយពលរដ្ឋនោះកាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ករណីនេះបានផ្ទុះឡើងសាជាថ្មីម្តងទៀត ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ថៅកែចំណតរថយន្តតាក់សុីស្រុកចំការលើធ្វើអ្វីស្រេចនឹងចិត្ត

ករណីអភិបាលស្រុកចំការលើ ខេត្តកំពង់ចាមធ្វើជាបង្អែកឲ្យអ្នកអ្នកយកភាស៊ី ចំណតរថយន្ត និងបណ្តោយឲ្យអ្នកវិយោគភាស៊ីចំណតរថយន្តស្រុកចំការលើបង្កើត កុងត្រូលជជុះគាបជំរិតយកលុយពីក្រុមអ្នកបើករថយន្តឈ្នួលនិងអ្នករត់តាក់ស៊ីកំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំង។ ឈ្មោះ ស្រេង រ៉ា អ្នកវិនិយោគភាស៊ីចំណតរថយន្តស្រុកចំការលើបច្ចុប្បន្នហាក់ដូចជាមានអំណាចយ៉ាងធំធេងក្នុងការបង្កើតកុងត្រូល ជជុះបំពានទៅលើបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលយ៉ាងកំរោល។ ជាងនេះទៅទៀត ការដែលអភិបាលស្រុកចំការលើធ្វើអន្តរាគមន៍ឲ្យមានការដោះលែងអ្នកប្រើអំពើហិង្សាទៅលើអ្នករត់តាក់ស៊ី គឺជារឿងអយុត្តិធម៌ដ៏អាក្រក់បំផុត ។ សូមរំលឹកថា ... Read More »

ក្រុមកម្មករយាមដី៧នាក់ កំពុងដេកស្រាប់តែក្រុមសមត្ថកិច្ចចូលទៅចាប់ឆៅៗតែម្តង

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះ កម្មករយាមដីចំនួន ៧នាក់ កំពុងស្ថិតក្នុងការឃុំខ្លួននៅស្នង ការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដោយ មិនមានមូលហេតុច្បាស់លាស់នៅឡើយ។ គ្រួសារកម្មករស៊ីឈ្នួលមើលដីឲ្យគេទាំង៧នាក់ដែលនគរបាលឃាត់ខ្លួនតាមពេល ... Read More »

កាប់ប្រពន្ធនឹងដាវកែច្នៃរបួសកែងជើង សមត្ថកិច្ចឃាត់ខ្លួនពីបទកាន់កាប់អាវុធគ្មានការអនុញ្ញាត

ភ្នំពេញ៖ បុរសជាប្តីក្រោយពីត្រឡប់មកពីផឹកស៊ីវិញស្រវឹងចូលផ្ទះវិញបង្កទំនាស់ជាមួយស្រី្តជាប្រពន្ធ រហូតឈានប្រើហឹង្សាទាញដាវដែលខ្លួនលួចកែច្នៃ ដេញកាប់ប្រពន្ធ បណ្តាលឲ្យប្រពន្ធភ័យរត់ដួលរយៈកែងជើងខាងឆ្វេងដោយមុតនឹងស័ង្កសីហើយត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែក អន្លង់ក្ងានភ្លាមៗ។ ហេតុការណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខបង្កឲ្យភ្ញាក់ផ្អើលនៅក្នុងភូមិ។ ... Read More »

ប្រជាកសិករ៨ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តប៉ៃលិននៅតែខិតខំបន្តការដាំដុះដំឡូងមី បើមានការទីផ្សារតម្លៃចុះក៏ដោយ

ខេត្តប៉ៃលិន៖ ប្រជាកសិករក្នុងខេត្តប៉ៃលិន បានខិតខំដាំដុះដំឡូងមី រហូតមកដល់ខែឧសភានេះ ប្រជាកសិករនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជាថៃ នៅតែបន្តប្រមូលផលដំឡូងមី ដែលអ្នកខ្លះនៅមិនទាន់ដកលក់អស់នៅឡើយ និងអ្នកខ្លះទៀត ក៏បន្តដាំជាបន្តបន្ទាប់ បើទោះបីតម្លៃដំឡូងមីពេលបច្ចុប្បន្ននេះ មានការធ្លាក់ចុះយ៉ាងខ្លាំង និងពេលខ្លះគ្មានអ្នកទិញ ក៏ដោយ ក៏ពួកគាត់នៅតែបន្តដាំដោយគ្មានជំរើស និងសង្ឃឹមថា ... Read More »

ការផ្ទុះអាវុធដាក់គ្នារវាងប៉ាគីស្ថាន នឹងអាហ្វហ្គានីស្ថានធ្វើឲ្យទំនាក់ទំនង កាន់តែអាក្រក់ទៅ

ទំនាក់ទំនងរវាងអាហ្វហ្គានីស្ថាន នឹងប៉ាគីស្ថាន បានធ្លាក់ក្នុងស្ថានភាពអាក្រក់បំផុត ក្រោយកម្លាំងទាហានព្រំដែនប្រទេសទាំងពីរបានប៉ះទង្គិចគ្នាដោយអាវុធបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ។ ការប៉ះទង្គិចគ្នានោះ អាចនឹងធ្វើឲ្យមានការចន្លោះប្រហោង ងាយស្រួលដល់ក្រុមភេរវកម្ម ដែលលាក់ខ្លួននៅក្នុងប្រទេសទាំងពីរបង្កើនការវាយប្រហារទៅលើទីតាំងនានានៅក្នុងប្រទេស ។ ការផ្ទុះអាវុធដាក់គ្នានឹងបង្កការរាំងស្ទះដល់សង្គ្រាមប្រឆាំងភេរវកម្ម នៅតាមព្រំដែនផងដែរ ។ តាមការអះអាងរបស់មេបញ្ជាការជាន់ខ្ពស់របស់យោធាប៉ាគីស្ថាន ... Read More »

កត្តាដែលជួយឲ្យលោក Macron ជាប់ឆ្នោតជាប្រធានាធិបតី

នៅព្រឹកថ្ងៃទី៨ ខែឧសភា ក្រសួងមហាផ្ទៃបារាំងបានប្រកាសថា វិមាន Elyseeបានរកឃើញម្ចាស់វិមានថ្មី ដែលជាប្រធានាធិបតីក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ ។ ជ័យជំនះរបស់លោក មិនត្រឹមតែជាជ័យជំនះរបស់ពលរដ្ឋបារាំងឡើយ គឺជាជ័យជំនះរបស់អឺរ៉ុបទាំងមូល។ ទាំងនោះបង្ហាញថា ជំនន់ក្រោយរបស់អឺរ៉ុប នៅតែអាចរក្សាសហគមន៍នេះបានគង់វង្សយូរអង្វែងទៅមុខទៀត។ លោក Macron ... Read More »

ម៉ូតូហុងដា២គ្រឿងពន្លះម៉ូតូ Zoomer X រងរបួសធ្ងន់៤នាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ បុរស៤នាក់រងបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់រវាងម៉ូតូ៣គ្រឿងបុកគ្នាពេញទំហឹង ខណៈបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នៅចំនុណុចភូមិដំណាក់កន្ទូត ឃុំស្វាយយា ស្រុកស្វាយជ្រំ ។ តាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានអោយដឹងថា ម៉ូតូភាគីរងគ្រោះមានឈ្មោះសុន ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រារព្ធខួបលើកទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធទិវាពិភពលោកកាកបាទក្រហម ... Read More »

លាក់ដាវតាមខ្លួនការពារសុវត្ថិភាព ត្រូវប៉ូលិសចាប់ខ្លួន

ភ្នំពេញៈ សមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនក្មេងស្ទាវ២នាក់ បន្ទាប់ពីឆែក រកឃើញដាវ១ដើម ដែលពួកគេលាក់ទុកតាមខ្លួនពេលធ្វើដំណើរតាមដងផ្លូវសាធារណៈ ទុកគ្រាន់ការពារខ្លួន កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ... Read More »

អ្នកកាសែតប្រចាំខេត្តព្រៃវែងម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្របែក

ខេត្តព្រៃវែង៖ អ្នកយកព័ត៌មានប្រចាំខេត្តព្រៃវែងម្នាក់ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួស បន្ទាបពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកទីកូ បុកជាមួយនឹងរថយម្តយីឌុប ក្នុងទិសដៅបញ្ច្រាសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីបានកេីតឡេីងកាលពីយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង២៣និង១៥នាទី នៅលេីផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិកំពង់ត្របែក ឃំុកំពង់ត្របែក ... Read More »

ក្មេងប្រុសស្រី៣នាក់ក្លាយជាក្មេងកំព្រា ខណៈដែលលោកឪពុកជាឧត្តមសេនីយ៍បើករថយន្តបុកគូថរថយន្តដឹកឈើស្លាប់

ខេត្តកណ្តាលៈ ក្មេងប្រុស-ស្រី៣នាក់បានក្លាយទៅជាក្មេងកំព្រា ខណៈដែលលោកឪពុកជាឧត្តមសេនីយ៍ត្រីបើករថយន្តម៉ាកហ្វដបោះពួយបុកគូថរថយន្តដឹកឈើស្លាប់ ។ ករណីគ្រោះថ្នាក់ចរា​ចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ នៅត្រង់ចំណុចដេប៉ូលក់ឈើយីហោ ស្រី មុំ តាមបណ្តោយផ្លូវលេខ២០៦ ស្ថិតក្នុងភូមិដើមមៀន ... Read More »

សាកសពបុរសម្នាក់អណ្តែតទឹកទន្លេមេគង្គទៅទើរនៅកន្ទុយកោះឆ្លូញ

ខេត្តកណ្តាលៈ សាកសពបុរសម្នាក់ស្ថិតក្នុងសភាពហើមប៉ោងស្អុយរលួយបានងណ្តែតតាមខ្សែទឹកទន្លេមេគង្គ ទៅទើរនៅកន្ទុយកោះឆ្លូញ ស្ថិតក្នុងក្នុងភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ។ មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ ពេញ មករា ... Read More »

លោកអូស្មាន ហាស្សាន់ ៖ បញ្ចុះបឋមសិលាសាងសង់ ផ្ទះគំរូ៦៥ខ្នង អំណោយកាតា សង់ជូនសហគមន៍ជនក្រីក្រស្រុកបារាយណ៍ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី បានចូលរួម ជាអធិបតីបញ្ចុះបឋមសីលា ផ្ទះគំរូ៦៥ ខ្នង អំណោយសប្បុរសធម៏ ប្រទេសកាតា សង់ជូនសហគមន៍ជនក្រីក្រ នៅឃុំបឹង ... Read More »

ការ៉ាតេដូកម្ពុជាមានអាជ្ញាកណ្តាលអន្តរជាតិកម្រិតB ម្នាក់ និងកីឡាករ៦នាក់ ឈ្នះ មេដាយប្រាក់ និងសំរឹទ្ធិពីព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៤ នៅឥណ្ឌូនេស៊ី

ភ្នំពេញ ៖ សហព័ន្ធកីឡាការ៉តេដូកម្ពុជា បាននិងកំពុងសប្បាយចិត្ត ខណៈដែលប្រតិភូ របស់ខ្លួនទទួលបានជោគជ័យលើកិច្ចការងារមួយចំនួន នៅលើឆាកអន្តរជាតិ ដូចជា មន្ត្រីអាជ្ញាកណ្តាល និងកម្ពុជាការ៉ាតេដូកម្ពុជា បានជាប់អាជ្ញាកណ្តាល និងចៅក្រមអន្តរជាតិកម្រិត B ម្នាក់ ស្របពេលដែល ... Read More »

យុវជនម្នាក់បើកម៉ូតូបោះពួយបុកម៉ូតូកង់បីស្លាប់មួយរំពេច

ខេត្តកណ្តាលៈ យុវជនម្នាក់បើកម៉ូតូម៉ាកTodayបោះពួយជ្រុលទៅបុកជាមួយម៉ូតូកង់បី បើកច្រាស់ទិសគ្នា ពេញមួយទំហឹង បណ្តាលឲ្យដួលបោកទៅលើផ្លូវស្លាប់ភ្លាមៗមួយរំពេច រីឯអ្នកបើកបរម៉ូតូកង់បីរត់គេចខ្លួណបាត់ស្រមោល ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពី​វេលាម៉ោង៨ និង២០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ... Read More »

កីឡាករ សុខ វណ្ណ និងឆាំ រ៉ែម ឈ្នះកៅអីវគ្គ១៦នាក់ ក្នុងកម្មវិធី កំពូលជើងឯក TIFFY SUPER FIGHT

ភ្នំពេញ៖ អ្នកប្រដាល់ជើងចាស់២នាក់ បានឆ្លងផុតវគ្គជម្រុះ៣២នាក់ជុំទី១ ក្រោយពីប្រកួតឈ្នះដៃគូរបស់ខ្លួនកាលពីល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ នៅលើសង្វៀនទូរទស្សន៍ ប៉ុស្តិ៍លេខ៥ គឺកីឡាករ សុខ វណ្ណ មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និង កីឡាករ ... Read More »

រដូវកាលក្រោយក្លិបBarcelonaបានពាក់អាវម្ចាស់ឧបត្ថមថ្មីហើយ

សម្រាប់រដូវកាលឆ្នាំ 2017-2018ក្លិបយក្សរបស់អេស្ប៉ាញBarcelona នឹងពាក់អាវដែលមានលោហ្គោក្រុមហ៊ុនម្ចាស់ឧបត្ថមថ្មីហើយ។ ក្រុមហ៊ុនឧបត្ថម្ភលើអាវប្រកួតថ្មី គឺក្រុមហ៊ុនសាជីវកម្ម Rakutenដែលមានទឹកប្រាក់រាប់លានដុល្លាររបស់ជប៉ុន។ នេះមិនមានជារឿងចៃដន្យនោះដែលក្រុមBarcelonaសហការ ជាមួយនឹងក្រុមហ៊ុននៅអាស៊ីដោយពួកគេកំពុងតែពង្រីកទីផ្សាររបស់ពួកគេនៅតំបន់នេះ។ លោក Xavier Asensi អ្នកចាត់ការរបស់ Barcelona ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ទើបតែបានចុះកិច្ចសន្យាចុងក្រោយបំផុតជាមួយក្រុមហ៊ុនអចលនទ្រព្យ ... Read More »

ពីរនាក់ម្តាយនិងកូនត្រូវចោរឆក់កាបូបយកទៅបាត់ដួលម៉ូតូរបួសធ្ងន់

ភ្នំពេញ: ស្ត្រី២នាក់ម្ដាយនិងកូនខណៈកំពុងជិះម៉ូតូឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវត្រូវជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង បានទៅធ្វើសកម្មភាពឆក់យកកាបូបលុយពីគាត់ បានសម្រេចធ្វើឲ្យជនរងគ្រោះរបួសធ្ងន់ រួចក្រុមជនសង្ស័នាំគនាជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមុខសាលាបឋមសិក្សាទួលគោក តាមបណ្តោយ ផ្លូវលេខ ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ... Read More »

ខ្សែការពារ Seamus Colemanបន្តកុងត្រារយៈពេល៥ឆ្នាំទៀតលេងឲ្យ Everton

ក្លិបបាល់ទាត់ Evertonបានផ្តល់កិច្ចសន្យាថ្មីរយះពេល៥ឆ្នាំ ទៀតដល់កីឡាករSeamus Colemanបើទោះបីជាខ្សែការពារនេះកំពុងតែញុំញីដោយសាររបួសក៏ដោយ។ កីឡាករវ័យ២៨ឆ្នាំSeamus Coleman ដែលកំពុងសម្រាកព្យាបាលរបួសបាក់ជើងពីរគន្លាក់ បានចុះកិច្ចសន្យាថ្មី ជាមួយក្លិប Everton ដែលនឹងរក្សារូបគេនៅទីនេះដល់រដូវឆ្នាំ២០២២។ ក្លិបEverton ជឿជាក់ថា ប្រធានក្រុមជម្រើសជាតិអៀរឡង់ Seamus ... Read More »

សារិកាព្រៃNewcastle Unitedឈ្នះជើងឯកអង់គ្លេសChampionship

ក្លិបសារិកាព្រៃ Newcastle United បានបញ្ចប់រដូវកាលឆ្នាំ២០១៧ នេះដោយឈ្នះជើងឯកអង់គ្លេសChampionshipហើយត្រូវវិលត្រឡប់ទៅលេងនៅPremier Leagueវិញ នៅរដូវកាលក្រោយ។ លោក Rafa Benitezអ្នកចាត់ការទូរទៅសញ្ជាតិអេស្ប៉ាញ បានដឹកនាំក្រុម Newcastle Unitedឈ្នះ Barnsley 3-0 ... Read More »

ដឹងថាខ្សែបម្រើអេស្ប៉ាញFabregasមានអាយុប៉ុន្មានហើយនៅឆ្នាំនេះ?

ខ្សែបំរើអន្តរជាតិអេស្ប៉ាញ Cesc Fabregas របស់ក្លិតតោខៀវ Chelseaបានប្រារព្ធពិធីខួបកំណើតរបស់ខ្លួនវ័យ៣០ឆ្នាំហើយនៅក្នុងសប្តាហ៍មុន។ អតីតកីឡាកររបស់ក្លិបកាំភ្លើងធំ Arsenal នេះបានបង្ហោះរូប ខួបកំណើតរបស់ខ្លួនដែលថតជាមួយនឹងក្រុមគ្រួសារបិសេស កូនរបស់ខ្លួននៅលើបណ្តាញសង្គម Instagram មុនពេលប្រកួត ជាមួនឹងក្រុម Middlesbrough ក្នុងកម្មវិធីអង់គ្លេស ... Read More »

មន្រ្តីបរិស្ថានបង្រ្កាបរថយន្តដឹកឈើ ១ដើមធំ របស់ឈ្មួញឈើឈ្មោះ ហ៊ុំ ហយ ចាំមើលការអនុវត្តន៍យ៉ាងម៉េច

ខេត្តពោធិ៍សាត់៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅចំណុចត្រពងពង់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់បានឲ្យដឹងថា គេឃើញក្រុមមន្រ្តីបរិស្ថានចាប់រថយន្តដំរីទឹកដឹកឈើ ១ដើមធំ រួមទាំងវត្ថុតាងផ្សេងៗ ដូចជារណាយន្តសម្រាប់អារច្រៀកឈើជាដើម ប៉ុន្តែការចាប់រថយន្តខាងលើ ហាក់បីជានៅមានអាថ៌កំបាំងច្រើន ខណៈគេដឹងថា តំបន់នោះពោរពេញទៅបទល្មើសកាប់អារច្រៀក និងដឹកជញ្ជូនឈើគ្រប់ប្រភេទ ... Read More »