ព័ត៌មានទាន់ហេតុការណ៍៖
'

មានលុយ៧០០ដុល្លារចូលកោសជប់ ចេញមកវិញក្លាយជាលុយខ្មោច៦០០ដុល្លារ

ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម៉ាស្សាម្នាក់ បន្ទាប់ពីទទួលពាក្យបណ្តឹងបុរសម្នាក់ ខណៈចូលម៉ាស្សានៅទីតាំងខាងលើ ហើយពេលរួចរាល់ចេញមកវិញ ស្រាប់តែលុយចំនួន៦០០ដុល្លារក្នុងកាបូបសុទ្ធតែលុយខ្មោច ចំណែកលុយពិតប្រាកដបានបាត់អស់​ បង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧​ នៅតាមបណ្តោយផ្លូវ២០០៤​ សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ​ ។ ... Read More »

សត្វពស់នៅលើបង្គោលភ្លើងបណ្ដាលឲ្យចរន្តអគ្គីសនីមានការរអាក់រអួលមួយព្រឹកនៅស្វាយទាប

ខេត្តស្វាយរៀង៖ មានការភ្ញាក់ដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឈប់មើល ខណៈប្រទះឃើញសត្វពស់មួយក្បាលវារនៅបង្គោលភ្លើងបណ្ដាលឲ្យរអាក់រអួលចរន្តអគ្គីសនីនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ភូមិទួលត្របែក ឃុំ​ប្រសូត្រ​ ស្រុកស្វាយទាប ដល់ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ យោងតាមមន្រ្តីជំនាញអគ្គិសនី បានឲ្យដឹងថា មូលហេតុ ... Read More »

ប៉ូលិសឃាត់ខ្លួនយុវជន២នាក់យកទៅពិនិត្យទឹកនោម ឃើញមានផ្ទុកសារធាតុថ្នាំញៀន

ភ្នំពេញ៖ យុវជន២នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនពីបទប្រើប្រាស់ថ្នាំញៀន ខុសច្បាប់ បន្ទាប់ពីនាំខ្លួនពួកគេមកត្រួតពិនិត្យទឹកនោម រកឃើញមានផ្ទុកនូវសារធាតុថ្នាំញៀនក្នុងខ្លួនទាំងអស់គ្នា កាលពីម៉ោង១៣ និ៣០នាទីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលំ ក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនជាប់ចោទទាំង២នាក់នោះ ... Read More »

ក្រុមស្ទាវ៣នាក់រក្សាទុកថ្នាំញៀន និងប្រើប្រាស់ដោយខុសច្បាប់ត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញ៖ ក្មេងស្ទាវៗចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទពាក់ព័ន្ធការរក្សាទុក និងចរាចរថ្នាំញៀនខុសច្បាប់ កាលពីម៉ោង២២ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ នៅតាមផ្លូវម៉ុងឫទ្ឋី ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្រុមជនសង្ស័យទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួនខាងលើនោះ មាន១/ឈ្មោះ ... Read More »

ធ្វើទាហានផង ធ្វើជាសន្តិសុខយាមផ្ទះឲ្យគេផង ទីបំផុតដេកស្លាប់គួរឲ្យសង្វេគ

ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីយោធាផង ធ្វើជាសន្តិសុខស៊ីឈ្នួលយាមផ្ទះឲ្យគេផង ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើប៉ៅអីឈើ ដោយសារជំងឺគាំងបេះដូង ហើយបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ ៩៩ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សាកសព ... Read More »

លោកអ៊ីម សិទ្ធី ប្រគល់ពានរង្វាន់បាល់ទាត់របស់វត្តអង្គុញដល់ក្រុមវិទ្យាល័យរមាសហែក

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ នៅវត្តទួលអង្គុញ ស្ថិតក្នុងភូមិអង្កុញ ឃុំដូង ស្រុករមាសហែក លោកអ៊ីម សិទ្ធី តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ដែលបានកសាងជាង១០ឆ្នាំមកហើយ និងធ្វើពិធីប្រគល់ពានរង្វាន់បាល់ទាត់មិត្តភាពរបស់វត្តអង្គុញផងដែរ ... Read More »

ចំណូលពន្ធគយខេត្តប៉ៃលិនរយៈពេល៣០ថ្ងៃរបស់មេគយ២នាក់ ទើបមកកាន់តំណែងថ្មីបានធ្លាក់ចុះខ្លាំងមិនគ្រប់ផែនការ ខណៈដែលទំនិញឆ្លងកាត់ច្រកទ្វារព្រំដែនខេត្តប៉ៃលិនមានការនាំចូលយ៉ាងផុសផុល

ខេត្តប៉ៃលិន៖ បើតាមប្រភពព័ត៌មានច្បាស់ការណ៍ពីមន្រ្តីស្និទ្ធនឹងសាខាគយខេត្តប៉ៃលិន ជាប់ព្រំដែនកម្ពុជា-ថៃបានប្រាប់ឱ្យដឹងថា ការរកចំណូលពន្ធគយរបស់សាខាគយខេត្តប៉ៃលិន រយៈពេល៣០ថ្ងៃចុងក្រោយនេះ គឺក្នុងខែមេសា ឆ្នាំ២០១៧ មានការធ្លាក់ចុះជាខ្លាំង នៅក្រោមផែនការរបស់ថ្នាក់លើបានកំណត់ ដោយ រកចំណូលបានត្រឹមតែជាង៣ពាន់លានរៀលប៉ុណ្ណោះ ក្នុងផែនការត្រូវរកចំណូលមិនឱ្យក្រោម៨ពាន់លានរៀលនោះឡើយ។ ការធ្លាក់ចុះចំណូលពន្ធគយខេត្តប៉ៃលិនបែបនោះ ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា គឺការប្រមូលពន្ធគយប្រចាំខែឧសភា ... Read More »

លោកបុឹល កុសលថា ល្បែងហ្គេមសុីសងគ្រាប់ប្រភេទអាចកើតមានបទល្មើសផ្សេងៗ

ភ្នំពេញ៖ អភិបាលខណ្ឌសែនសុខ លោកបុឹល កុសល ថាល្បែងសុីសងគ្រាប់ប្រភេទ អាចកើតមានឡើងនូវបទល្មើសផ្សេងៗ ដូច្នេះយើងត្រូវតែលុបបំបាត់ចោលអោយអស់ តាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ ។ លោកអភិបាលខណ្ឌលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីវាយកំទិចចោលទូ​ហ្គេមចំរុះចំនួន៨២ទូ កាលពី​រសៀល​ថ្ងៃ​ទី​០៤​ ខែ​ឧសភា ... Read More »

ស្លាប់ និងរងរបួសទៀតហើយ៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់ ដោយគ្រោះធម្មជាតិរន្ទះបាញ់

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរបួសធ្ងន់ ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ ខណៈមេឃកំពុងធ្លាក់ភ្លៀងលាយឡំដោយខ្យល់ផ្គររន្ទះ ។ ហេតុការណ៍ខាងលើ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១៤ និង៤០នាទី ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចអន្លង់ក្រូច ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ... Read More »

នារីម្នាក់បន្លំលួចយកទួរស័ព្ទដៃមិនបានសម្រេច ត្រូវបានប្រពលរដ្នចាប់បាននាំគ្នាព្រួវាយទើបប្រគល់ឱ្យសមត្ថកិច្ចបុ៉ស្តិ៍បឹងព្រលិត

ភ្នំពេញ៖ នារីម្នាក់បានធ្វើសកម្មភាពបន្លំលួចយកទួរស័ព្ទដៃមិនបានសម្រេច ត្រូវបានប្រពលរដ្នចាប់បាននាំគ្នាព្រួតវាយទើបប្រគល់ឱ្យសមត្ថកិច្ចបុ៉ស្តិ៍បឹងព្រលិត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្សារត្រីបឹងព្រលិត ផ្លូវលេខ១១៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ៧មករា បានប្រាប់ឲ្យដឹងថា ... Read More »

ប៊ែលធីគ្រុប ទិញប័ណ្ណធានារ៉ាប់រងពីក្រុមហ៊ុនហ្វតតេជូនបុគ្គលិកដែលបានបម្រើការចាប់ពី ៣ឆ្នាំឡើងទៅ

ភ្នំពេញ៖ នាព្រឹកថ្ងៃ ទី៥ ខែ ឧសភា ឆ្នាំ ២០១៧ ប៊ែលធីគ្រុប បានប្រារព្ធពិធី “ប្រគល់ប័ណ្ណធានារ៉ាប់រងគ្រោះថ្នាក់ការងារ ជូនដល់បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ ប៊ែលធីសរុបចំនួន ៤៣៨នាក់ និងបានចុះ ... Read More »

រឿង​ក្ដី​ឆបោក​ប្រាក់​ជិត​ម៉ឺន​ដុល្លារ​ ដល់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ,​ ដើម​បណ្ដឹង​ ថា​ មាន​អ្នក​កំពុង​រត់​ការ​

កណ្ដាល​៖​ រឿង​ក្ដី​ស្ត្រី​ម្នាក់​ឆបោក​ប្រាក់​ជិត​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​ បានបន្ត​នីតិវិធី​ដល់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ។​ ចន្លោះ​ពេល​នេះ​ ដើម​បណ្ដឹង​​អះអាងថា​ មាន​អ្នក​កំពុង​រត់​ការ​ឲ្យ​មាន​ការ​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ។​ ដើម​បណ្ដឹង​ មិន​ជំទាស់​ឡើយ​ចំពោះ​ការ​ដោះលែង​នេះ​ តែ​សូម​ផ្តល់​ភាព​យុត្តិធម៌​ ជា​ពិសេស​សងប្រាក់​ដែល​ជំពាក់​នេះ​មកវិញ​ កុំ​ដោះលែង​មនុស្ស​ រីឯ​លុយ​ក៏​មិន​បាន​ ។ ... Read More »

ប្រជាពលរដ្ឋថា៖ មេល្បែងឆ្នោតយួនខុសច្បាប់នៅផ្សារទន្លេបិទឈ្មោះឡុង ឈ្មោះជ្រៃ និងឈ្មោះហេងលក់មាន់ ជាអ្នកផ្តើមចូលរួមបំផ្លាញសុភមង្គលក្នុងក្រុមគ្រួសាររបស់ពួកគាត់ តែបែរជាសមត្ថកិច្ចធ្វើព្រងើយ

ខេត្តត្បូងឃ្មុំ៖ ប្តីអ្នកខំរក ប្រពន្ធជាអ្នកបំផ្លាញ ឬប្រពន្ធជាអ្នកខំ ប្តីជាអ្នកបំផ្លាញ ទាំងនេះ ក៏ដោយសារតែល្បែងអបាយមុខខុសច្បាប់កន្ទុយលេខ(ឆ្នោតយួន) ដែលមានមេ នៅផ្សារ ទន្លេបិទ ឃុំទន្លេបិទស្រុក_ខេត្តត្បូងឃ្មុំ ឈ្មោះឡុង ឈ្មោះជ្រៃ និងឈ្មោះហេង លក់មាន់បានបើកលេង ... Read More »

រូងក្រោមដីសម្រាប់ពេលមានសង្គ្រាមបរមាណូកើតឡើងកំពុងតែលក់ដាច់នៅអាមេរិក

ពលរដ្ឋអាមេរិកមួយចំនួនធំ ពិសេស អ្នកមានលុយបានចាប់អារម្មណ៍យ៉ាងខ្លាំងដល់រូងក្រោមដី សម្រាប់លាក់ខ្លួនពេល មានសង្គ្រាមបរមាណូកើតឡើង។ តាមការ ប្រកាសរបស់ក្រុមហ៊ុនផលិតរូងក្រោមដីអាមេរិកបញ្ជាក់ថា នៅក្នុងប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ រូងក្រោមដីលក់ដាច់៣ដងប្រៀបធៀបនឹងពេលមុនៗ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនអាមេរិកក៏បានពង្រីកការលក់រូងក្រោមដីនៅក្រៅប្រទេសផងដែរ ក្រៅពេលតម្រូវការកាន់តែច្រើនដោយសារតែពលរដ្ឋជុំវិញពិភពលោកបារម្ភពីសង្គ្រាមបរមាណូកើតឡើង នៅ ពេលខាងមុខ។ ... Read More »

ជនអន្តោប្រវេសន៍វៀតណាម​២១នាក់​ ត្រូវ​បាន​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍​ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញចាប់ខ្លួន

ភ្នំពេញ​៖ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៥​ ខែ​ឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុង​ក្រុម​៥​ ភូមិ​កណ្ដាល​១​ សង្កាត់​ច្បារអំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានីភ្នំពេញ ជនបរទេស​២១នាក់​ ត្រូវ​បាន​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍​ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​ ចុះឃាត់ខ្លួន​ជនបរទេស​ចំនួន​២១នាក់​ ដែល​រស់នៅ​ខុសច្បាប់​ ... Read More »

រន្ទះបាញ់ងាប់ក្របីញីឈ្មោល២ក្បាលនៅស្រុករំដួល និងស្រុកកំពង់រោរ៍

ខេត្តស្វាយរៀង:យ៉ាងហោចណាស់សត្វក្របីរបស់ប្រជាពលរដ្ឋក្នុងឃុំចំនួន២ស្រុក គឺស្រុករំដួល និងស្រុកកំពង់រោរ៍ ត្រូវរន្ទះបាញ់ងាប់កណ្ដាលវាលស្រែ គួរឲ្យរន្ធត់ត្រូវក្មេងឃ្វាលគោរាយការណ៍ដល់ម្ចាស់ និងសមត្ថកិច្ចនគរបាលមូលដ្ឋាន ។ ហេតុការណ៍រន្ទះបាញ់នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងស្រុករំដួល និងស្រុកកំពង់រោរ៍ ខេត្តស្វាយរៀង ។ ... Read More »

គួរអាសូរណាស់! យាយជីម្នាក់ដេកឆ្អើរភ្លើងបាក់គ្រែធ្លាក់ចូលភ្នួក់ភ្លើងឆេះស្លាប់យ៉ាងវេទនា

ខេត្តកណ្តាល៖ យាយជីម្នាក់ដែលរក្សាសីល១០ ស្នាក់នៅក្នុងវត្តពោធិ៍ញៀន (ហៅវត្តអាស្រម) ឋិតក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានទទួលមរណភាពយ៉ាងវេទនា ដោយសារភ្លើងឆេះឡើងខ្លោចខ្លួន ខណៈរូបគាត់ដេកឆ្អើរភ្លើងនៅក្នុងតូប កាលពីវេលោម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ។ ... Read More »

ខ្យល់កន្រ្ទាក់លាយលំនឹងភ្លៀងធ្វើឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ន

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង២០និង៤៥នាទី ថ្ងៃទី៤ ខែឩសភា ឆ្នាំ២០១៧ មានករណីខ្យល់កន្ត្រាក់មួយកើតឡើង ប៉ះចំសង្កាត់អូរគន្ធរ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋនិងវត្តអារ៉ាម ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបានឲ្យដឹងថា នៅ ភូមិ អូរគន្ធរជើង -ផ្ទះរបស់ឈ្មោះ ជុំ ... Read More »

ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរងការខូចខាតដោយគ្រោះធម្មជាតិនៅខណ្ឌព្រែកព្នៅ

ភ្នំពេញ ៖ ភូមិចំនួន០៤និងសាលារៀន១ខ្នង ត្រូវជួបគ្រោះធម្មជាតិ ភ្លៀងមួយមេធំលាយឡំដោយខ្យល់កន្ត្រាក់យ៉ាងខ្លាំបានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន៨៥ ខ្នងស្មើរនិង៨៥គ្រួសាររងការខូចខាត ដោយខ្លះរបើកដំបូល និងខ្លះទៀតរលំដួលដល់ដីមានទាំងសាលារៀនរបើកដំបូលនិង សាលាសង្កាត់ផងដែរ ។ គ្រោះធម្មជាតិបំផ្លាញផ្ទះប្រជាពលរដ្ឋទាំងអស់នោះ បានកើតឡើងកាលពីរសៀលថ្ងៃទី ០៤ ខែ ឧសភា ... Read More »

គ្រាន់តែបើករ៉ឺម៉កម៉ូតូកងបីជែងម៉ូតូសោះ ស្រែកជេរគ្នា និងកើតជាហិង្សាបង្ករបួសស្នាមទៀត

ភ្នំពេញ៖ ករណីហិង្សាមួយបានកើតឡើង រវាងភាគីខាងម៉ូតូរ៉ឺម៉កកង់បី និងភាគីខាងម៉ូតូ បានដេញវាយតប់គ្នាពេញដងផ្លូវ បណ្តាលឲ្យបុរសម្នាក់រងរបួសបែកក្បាល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចតាមបណ្តោយផ្លូវ១៦៣​ក្បែរស្តុបទួលទំពូង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។ ... Read More »

អាគុយ3Kកាន់ភ្លើងបានយូរហូតឆក់បុរសម្នាក់ស្លាប់កណ្តាលវាលស្រែ

ខេត្តកណ្តាលៈ បុរសម្នាក់ត្រូវបានចរន្តភ្លើងបំឡែងពីភ្លើងអាគុយ3Kឆក់ រហូតស្លាប់បាត់បង់ជីវិត​យ៉ាងអាណោចអាធ័ម នៅកណ្តាលវាលស្រែ ខណៈដែលបុរសរូបនេះទៅឆក់ការពារកណ្តុរចូល​ស៊ីដំណាំស្រូវរបស់ខ្លួន ។ ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៩ និង៤០​នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ​២០១៧ ត្រង់ចំណុចស្រែប្រាំងជនរងគ្រោះ ចុងព្រែកយាយកែម ស្ថិតក្នុងភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ... Read More »

បុរស៣នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីបើកម៉ូតូបុកគ្នានៅលើកំណាត់ផ្លូវជាតិលេខ៦

ខេត្តកណ្តាលៈ បុរស៣នាក់ក្នុងនោះ២នាក់ រងរបួសធ្ងន់ ម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីបើកម៉ូតូ​បុកគ្នាពេញមួយទំហឹងនៅលើកំណាត់ផ្លូវជាតិលេខ៦ កាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះគីឡូមែតលេខ៣៤-៣៥ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ។ ... Read More »

អាជ្ញាធររាជធានីភ្នំពេញ ប្រកាសដាក់ឲ្យប្រើប្រាស់ស្ពាន អាកាស ថ្មើរជើង២ខ្សែ និងផ្លូវអមសងខាងផ្លូវជាតិលេខ៤

ភ្នំពេញ៖ ដោយសារកំណើនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្លូវជាតិលេខ៤ ក៏ដូចជាអ្នកដំណើរឆ្លងកាត់កំណាត់ផ្លូវនេះ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានបើកពិធីប្រកាសដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវប្រវែង៤០០ម៉ែត្រ នៃផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ដល់ផ្លូវបំបែកកប់ស្រូវ ប្រវែង ១.៧៥០ម៉ែត្រ និងស្ពានអាកាស ថ្មើរជើង២ទីតាំង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស ... Read More »

កម្លាំងជំនាញរដ្ឋបាលជលផលខេត្តកំពង់ធំ សហការជាមួយនគរបាលស្រុកស្ទោង ចុះប្រតិបត្តិការបង្ក្រាប ទីតាំងផលិតចែកចាយ ដុំភ្លើង ឆក់ត្រី ចំនួន២កន្លែង

ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ លោក អ៊ិត សុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ បញ្ជាកម្លាំងជំនាញរដ្ឋបាលជលផលខេត្ត ដោយសហការជាមួយនគរបាលស្រុកស្ទោង បានចុះបង្ក្រាបទីតាំងផ្ទះផលិតក្បាលអាំងម៉ូទ័រ ហៅថាដុំភ្លើងឆក់ត្រីចំនួន២កន្លែង ស្ថិតនៅភូមិក្តី ឃុំកំពង់ចិនត្បូង និងភូមិក្រសាំងជ្រុំ ... Read More »

រថយន្តដឹកអ្នកដំណើរ ប្រភេទ៤៥កៅអីបុកគោយន្តកន្ត្រៃពីក្រោយរបួសមនុស្ស២នាក់

ខេត្តកំពង់ធំ៖ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរកាលពី ម៉ោង៤និង៣០នាទីទាបភ្លឺ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ តាមផ្លូវជាតិលេខ៦ ភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ កំពង់ធំ រវាងរថយន្តដឹកអ្នកដំណើរ ប្រភេទ៤៥ កៅអី ... Read More »

ជិះម៉ូតូចេញពីធ្វើការយប់ជ្រៅ ត្រូវក្រុមជនសង្ស័យស្ទាក់ប្លន់យកម៉ូតូ មិនបានសម្រេច

ភ្នំពេញ៖ បុរសម្នាក់បានចេញពីធ្វើការសំណង់យប់ជ្រៅ ក៏ត្រូវបានក្រុមជនសង្ស័យស្ទាក់វាយប្លន់យកម៉ូតូ តែមិនបានសម្រេច ដោយសារបុរសរងគ្រោះដឹងគេចខ្លួនទាន់ពេលវេលា ។ ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ដែលនៅតាមបណ្ដោយផ្លូវបេតុង (ផ្លូវសេះ ស ) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ... Read More »

ជិះម៉ូតូបុកសត្វគោដើរឆ្លងផ្លូវស្លាប់ម្នាក់ របួសធ្ងន់អ្នករួមដំណើរ និងសត្វគោ​ នៅស្រុកបាកាន

ខេត្តពោធិ៍សាត់៖ យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ទៀត បានរងរបួសធ្ងន់(បាក់ដៃទាំងសង់ខាង) ចំណែកសត្វពាហនៈ(គោ)ក៏របួសធ្ងន់ដែរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជិះម៉ូតូបុកសត្វគោនៅពេលកំពុងដើរឆ្លងផ្លូវ។ ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១៩ និង៣៥នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៨.២០៩ ... Read More »

ជនសង្ស័យម្នាក់បន្លំលួចកាបូបលុយត្រូវម្ចាស់គេទាន់នាំគ្នាដេញបណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ ជនសង្ស័យម្នាក់បន្លំលួចកាបូបលុយត្រូវម្ចាស់ និងមិត្តភក្តិតាមទាន់ នាំគ្នា ដេញតាមចាប់វាយម្នាក់ មួយដៃមួយជើងឡើងទ្រម ខ្លួន បង្កអោយមាន ការភ្ញាក់ផ្អើលយ៉ាង ខ្លាំងនៅ ម្តុំបុរីកីឡា កាលពីវេលាម៉ោង ០១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទីថ្ងែទី៥ ខែឧសភា ... Read More »

រឿង​ក្ដី​បាញ់​សម្លាប់​លោក​ឧកញ៉ា​អ៊ឹង​ ម៉េងជឺ​ ត្រូវ​លើក​ពេល​ប្រកាស​សាលក្រម​

ភ្នំពេញ​៖ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​ឧសភា​ សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​រឿង​ក្ដី​បាញ់​សម្លាប់​លោក​ឧកញ៉ា​អ៊ឹង​ ម៉េងជឺ​ ដែល​មាន​លោក​ថោង​ សារ៉ាត់​ ជា​មេខ្លោង​ ។ លោក​ គា​ អ៊ាវ​ មេធាវី​ការពារ​ជនជាប់ចោទ​ថ្លែង​ថា​ ​ ... Read More »

លោកឧត្តមសេនីយ៍ឯក ហុង វិណុល ចុះពង្រឹងការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិដល់កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានអញ្ជើញជាអធិបតីពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ និងស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។ ពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ ស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិនេះ ... Read More »