ព័ត៌មានទាន់ហេតុការណ៍៖
'

ប្តីចុងវាយអតីតប្តីដើមដោយដែកបំពងទីបបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ គ្រាដែលប្តីដើមនាំកូនស្រីមកជួបមុខម្តាយ

ខេត្តកណ្តាលៈ បុរសជាប្តីចុងម្នាក់បាន ធ្វើសកម្មភាពវាយបុរសជាអតីតប្តីដើមដោយដែកបំពងទីប បណ្តាលឲ្យរងរបួសបែកក្បាលឈាមហូរស្រោចខ្លួន នៅតែមិនអស់ចិត្តក៏បន្តវាយបំផ្លិចបំផ្លាញម៉ូតូជនរងគ្រោះបន្ថែមទៀត ទើបមានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចុះទៅអន្តរាគមន៍ចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់។ ករណីនេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៧ និង៤០នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ លើចិញ្ចើមផ្លូវលេខ១០៣ ត្រង់ចំណុចមាត់ស្ទឹងព្រែកត្នោត ... Read More »

មនុស្ស២នាក់ស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុកគ្នានៅលើផ្លូវជាតិលេខ២១B

ខេត្តកណ្តាលៈ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់បាត់បង់ជីវិត ម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូនៅលើកំណាត់ផ្លូវជាតិលេខ២១B កាលពីវេលាម៉ោង២៣ និង៤០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខយានដ្ឋានជួសជុលរថយន្តយីហោ “ជាមម៉េងឈាង៥” ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់/ក្រុងតាខ្មៅ ។ មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ... Read More »

កូនស្រីមាសឪពុក តើកូនទៅណាពេលចេញពីរៀន ឪពុករកមិនឃើញសោះ៣ថ្ងៃហើយ

ភ្នំពេញ៖ បុរសម្នាក់បានរត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ សុំការអន្តរាគមន៍ បន្ទាប់ពីបាត់កូនស្រី អស់រយៈពេល៣ថ្ងៃមកហើយ រកមិនឃើញ ខណៈចេញពីសាលារៀន ទូរស័ព្ទក៏មិនចូល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ចោមចៅ ... Read More »

កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប្រើប្រាស់សារធាតុញៀន

ភ្នំពេញ៖ នៅវេលាម៉ោង៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កម្លាំងល្បាត អាវុធហត្ថ ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ និងសារធាតុញៀន ... Read More »

ចម្លើយឃាតក បាញ់សម្លាប់អ្នកបើកគោយន្តដឹកកូនឈើខ្លុងជាការដោះសារ

  ខេត្តកំពង់ស្ពឺ៖ ជនដៃដល់ជាឃាតក និងបក្ខពួកដែលជាប់ពាក់ព័ន្ធករណីបាញ់សម្លាប់ប្រជាពលរដ្ឋម្នាក់ប្រកបរបរដឹក ដើមកូនខ្លុងលក់ត្រូវបានចាប់ខ្លួនជាបន្ត បន្ទាប់។ បន្ទាប់ពីចាប់ខ្លួនជនដៃដល់ម្នាក់ក្នុងចំណោម៣នាក់បានសារភាពថា មូលហេតុដែលរូបគេបាញ់សម្លាប់ជនរងគ្រោះ ព្រោះតែជនរងគ្រោះដកពូថៅរកកាប់មកលើខ្លួន។ ក៏ប៉ន្តែ ចម្លើយជនដៃដល់នេះ ត្រូវបានអ្នកច្បាប់១រូបលើកឡើងថា ចម្លើយសារភាពជនដៃដល់ខាងលើនេះ គ្រាន់តែជាការដោះបន្ទុកបុ៉ណ្ណោះ។ យ៉ាងណាក្រុមជនដៃដល់នឹងត្រូវផ្តន្ទាទោស ... Read More »

ទស្សនល្ងីល្ងើៈ កុំភ្លើតភ្លើនភ្លាត់ស្នៀតក្នុងថ្ងៃបុណ្យសង្សារ

បើបានជាជ្រុលឆាប់ចម្លងវប្បធម៌បរទេសឃាត់មិនឈ្នះទៅហើយ នាយជាលសូមតែ ម្យ៉ាងចំពោះយុវវ័យយើង គឺ សុំកុំធ្វើអ្វីឲ្យហួសព្រំដែន និងជាន់ឈ្លីវប្បធម៌ប្រពៃណីខ្មែរយើង ឲ្យសោះ និងយ៉ាងហោចណាស់អាសូរដើមទ្រូងឪពុកម្តាយខ្លះផង ។ អ្នកណាក៏ដឹងដែរថា នៅថ្ងៃទី១៤កុម្ភៈ ជារៀងរាល់ឆ្នាំ គេប្រារព្ធថ្ងៃនេះជា ទិវានៃសេចក្តី ស្រលាញ់ ... Read More »

ដឹកប្រពន្ធនិងសាច់ញាតិចេញពីធ្វើការនៅរោងចក្រវិញត្រូវរថយន្តបើកបុកបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ទាំង៣នាក់

ខេត្តកណ្តាលៈ បុរសម្នាក់បើកម៉ូតូឌុបស្ត្រីជាប្រពន្ធ និងសាច់ញាតិម្នាក់ទៀត ចេញពីធ្វើការងារនៅរោងចក្រក្នុងគោលបំនងត្រឡប់ទៅលំនៅឋានវិញ ខណៈកំពុងជិះតាមដងផ្លូវជាតិលេខ ក៏ត្រូវរថយន្តទួរីសបើកបុកពេញមួយទំហឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរទាំង៣នាក់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥ និង៤៥នាទីល្ងាច ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៤ ... Read More »

ពេជ្រ ចរណៃវិលវិញជាមួយស្នាដៃ៤រឿង

  ភ្នំពេញ៖ បាត់មុខមួយរយៈពេល២ឆ្នាំតារាសម្តែងស្រីសម្រស់ស្រស់សោភា កញ្ញា ពេជ្រ ចរណៃបានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធីសិល្បៈនានា។ នាងបានត្រៀមបង្ហាញសមត្ថភាពជាថ្មីក្នុងការសម្តែងខ្សែភាពយន្តមិនតិចជាង៤រឿងនោះទេដែលសុទ្ធក្នុងតំណែងសំខាន់ៗទាំងអស់។ កាលពីប៉ុន្មានឆ្នាំមុនកញ្ញា ពេជ្រ ចរណៃធ្លាប់ទទួលបានការសម្តែងក្នុងតំណែងតួអង្គសំខាន់ៗជាច្រើន ប៉ុន្តែដោយសារតែមមាញឹកនឹងមុខជំនួញរបស់ក្រុមគ្រួសារទើបនាងត្រូវពន្យាពេលទទួលកិច្ចការងារសិល្បៈមួយរយៈធំ។ នាងថាក្រោយផ្អាកការងារសិល្បៈនាងពិតជាស្តាយខណៈដែលផលិតករជាច្រើនព្យាយាទាក់ទងនាងឲ្យចូលរួមសម្តែង ។ នាងបន្តថា ពេលនេះការងារមុខជំនួញអាចមានអ្នកជំនួសដៃជើងបានច្រើនទើបនឹងអាចមានពេលគ្រប់គ្រាន់ដើម្បីចូលសម្តែងរឿងជាថ្មី។ ... Read More »

បុរសម្នាក់បើករ៉ឺម៉កកងបីក្រឡាប់ខ្លួនឯងស្លាប់ក្រោយដឹកដល់មន្ទីរពេទ្យ

ភ្នំពេញ៖ បុរសម្នាក់ដែលខ្លួនមិនសូវជាស្ទាត់ជំនាញផងនោះ បានបើករ៉ឺម៉កកង់បីក្រឡាប់បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានស្លាប់បន្ទាប់ពីដឹកដល់មន្ទីលោកសង្ឃ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៧ស្ថិតក្នុងភូមិទួលត្បាល់ឃុំព្រៃព្នៅស្រុកពារាំងខេត្តព្រៃវែង។ យុវជនរងគ្រោះថ្នាក់ចរាចរណ៍ខាងលើ ឈ្មោះ ធាន ភេទប្រុសអាយុ២៩ឆ្នាំដោយមិនទាន់ស្គាល់អត្តសញ្ញាណ គ្រាន់តែត្រូវបានគេហៅថាធាន មានមុខរបរជាកម្មករល្បែងកំសាន្តមានសេះហោះនិងម៉ូតូហោះជាដើម។ ប្រភពព័ត៌មានពីលោក ទៀង ... Read More »

រឿង«ពូជខ្ញុំចឹងវគ្គ២» រងការរិះគន់ថាជារឿងមើលមិនកើត

ភ្នំពេញ៖ ទើបតែចេញចាក់បញ្ចាំងបាន២ថ្ងៃ ភាពយន្តខ្នាតធំរបស់ផលិតកម្ម Rock រងការរិះគន់ច្រើពីសំណាក់អ្នកទស្សនា ។ រិះគន់ ក៏ព្រោះតែអ្នកចូលទស្សនាបានលើកឡើងថា ជាភាពយន្តដែលអន់មើលមិនកើតរហូតដល់មានការចំអកធ្ងន់ៗដល់ផលិតករផងដែរ។ ភាពយន្ត ពូជខ្ញុំចឹងវគ្គ២ បានរៀបចំពិធីសម្ពោធចាក់បញ្ចាំងកាលពីដើមសប្តាហ៍នេះ នឹងប្រកាសចាក់បញ្ចាំងក្នុងរោងភាពយន្តចាប់ពីថ្ងៃទី៩ ខែកុម្ភៈនេះ។ ចំនួនអ្នកចូលមើល២ថ្ងៃដំបូងមានចំនួនច្រើនគួរសម ... Read More »

របួសយ៉ាងតិច៣នាក់ ក្នុងហេតុការណ៍រថយន្តបុកម៉ូតូនៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តនិងម៉ូតូបុកគ្នាពេញទំហឹងបង្កឲ្យអ្នកបើកបរម៉ូតូ០៣នាក់រងរបួសធ្ងន់។ ហេតុការណ៌នេះបានកើតឡើងនៅចំណុចផ្លូវបំបែកវិថី១៩ មិថុនា ចូលមកផ្លូវក្រុមហ៊ុនថៃប៊ុនរ៉ុង ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ វេលាម៉ោង១០ និង១៥នាទីថ្ងៃជិតត្រង់ ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៧។ ប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងបើកទិដៅពីឆ្នេរឯករាជ្យសំដៅទៅផ្លូវឯករាជ្យដោយល្បឿនលឿនគួរសម។ចំណែករថយន្តបើកទិសដៅពីផ្លូវឯករាជ្យបញ្ច្រាសទិសគ្នាដោយល្បឿនលឿនគួរសមដូចគ្នា លុះមកដល់ផ្លូវបំបែករថយន្តបានបត់បុតម៉ូតូពេញមួយទំហឹងចំពេញម៉ូតូបណ្តាលឲ្យក្មេងជិៈម៉ូតូទាំង០៣នាក់ផ្លោងទៅមុខម៉ូតូជិត១០ម៉ែត្របណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ រថយន្តបង្កមានម៉ាក ... Read More »

នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបទីតាំងហាងម៉ាស្សាបុរាណខ្មែរមួយកន្លែង រំដោះបានក្មេង និងនារីរងគ្រោះចំនួន៦នាក់

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំកម្លាំងជាច្រើននាក់ ចុះបង្ក្រាបទីតាំងហាងម៉ាស្សាបុរាណខ្មែរមួយកន្លែង កាលពីវេលាម៉ោង ៣និង១៥នាទី រសៀលថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចហាងកោសជប់ម៉ាស្សា តាមបែបបុរាណមួយកន្លែង ដែលមានទីតាំងនៅផ្ទះលេខ ៤៧៧DE0 ... Read More »

ភ្លើងឆេះផ្ទះ៤ខ្នងទាំងព្រឹកនៅខេត្តក្រចេះ

ខេត្តក្រចេះ៖ លំនៅឋានពលរដ្ឋយ៉ាងតិច៤ខ្នងត្រូវភ្លើងឆេះអស់ទាំងស្រុង ប៉ុន្តែគេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅឃំុសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ៕ Read More »

ម៉ូតូស៊េរីថ្មី៣គ្រឿង ត្រូវបានរថយន្តឡិចសុីសបើកបុករះពីក្រោយពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់របួសធ្ងន់ និង៥នាក់របួសស្រាល

ភ្នំពេញ៖ យុវជនក្មេងស្ទាវមួយក្រុមបានជិះម៉ូតូមកពីដើរលេង ក៏ត្រូវបានរថយន្តឡិចស៊ីសRX330 មួយគ្រឿងបើកមកបុករះពីក្រោយ បណ្តាលអោយរងរបួសធ្ងន់ស្រាល០៦នាក់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១នឹង៤៥នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលកើតហេតុនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា៖ ... Read More »

ជិះម៉ូតូយ៉ាងលឿនចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកបុរសម្នាក់ជិះកង់ឆ្លងកាត់ទទឹងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានជិះកង់ឆ្លងកាត់ទទឹងផ្លូវមិនប្រយ័ត្នក៏ត្រូវម៉ូតូមួយគ្រឿងដែលជិះគ្នាពីរនាក់បើកមកបុកចំពាក់កណ្តាលកង់ពេញទំហឹង បណ្តាលអោយខាងម្ចាស់កង់រងរបួសធ្ងន់ និង២នាក់ខាងម៉ូតូរងរបួសស្រាល ។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ទុលមុខនិងបុរីពិភពថ្មីចំការដូង ផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ... Read More »

ប្លន់អ្នកលក់មាសនៅកំពង់ចាមនាពេលកន្លងមក សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យប្រុស ស្រី៤នាក់

  ខេត្តកំពង់ចាម៖ ជនសង្ស័យ៤នាក់ ក្នុងនោះមានស្រីម្នាក់ ដែលបានធ្វើសកម្មភាពភ្ជង់ប្លន់អាជីវករលក់មាស នៅក្បែរផ្សារធំថ្មីក្រុងកំពង់ចាម យកអស់ជិត២មឺិនដុល្លារ ត្រូវបានកម្លាំងនគរបាលតាមចាប់បាននៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧ នៅក្នុងទឹកដីខេត្តសៀមរាប។ ករណីប្លន់អាជីវករលក់មាស នៅជាប់ផ្សារធំថ្មី ខេត្តកំពង់ចាម យីហោ ... Read More »

ប្រជាកសិករសហគមន៍សង្កាត់ជ្រាវសំណូមឱ្យមន្ត្រីពាក់ព័ន្ធជួយការពារសត្វ ដ៏កម្រនៅក្នុងតំបន់សហគមន៍បឹងទន្លេសាបផង

ខេត្តសៀមរាប៖ប្រជាកសិករនៅសង្កាត់ជ្រាវក្រុងសៀមរាបអំពាវនាវឱ្យមន្ត្រីឧទ្យាននុរក្សបរិស្ថាន មន្ត្រីជលផល ដែលប្រចាំនៅបឹងទន្លេសាបជួយការពារជីវិតសត្វស្វាព្រាហ្មណ៍និងសត្វជាច្រើនប្រភេទទៀតឱ្យបានគង់វង្ស នៅក្នុងរដូវប្រាំងនេះការអំពាវនាវនេះធ្វើឡើងនៅរសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅសង្កាត់ជ្រាវក្រុងសៀមរាប ដោយសារតែពួកគេដឹងថា នៅរដូវប្រាំង ម្ដងៗភ្លើងបានឆេះព្រៃរនាម សម្លាប់សត្វ ដ៏កម្រជាច្រើនប្រភេទ ដូចជាពស់ថ្លាន់ និងសត្វស្វាព្រាហ្មណ៍ជាដើម។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បងអភិបាលខេត្តតាកែវរត់ការចេញឈើម្រិញទៅវៀតណាមតាមច្រកក្បាលពោធិ៍

សកម្មភាពស្ទួចឈើម្រិញ ក្រុមឈ្មួញបានធ្វើទាំងយប់កណ្តាលអធ្រាត្រលើកដាក់លើទូកឆ្លងទៅប្រទេសវៀតណាម នៅចំណុចក្បាលពោធិ៍ ស្ថិតក្នុងស្រុកទ្រាំង ខេត្តតាកែវកាលពីវេលាម៉ោង៩និង៤៥នាទីយប់ រហូតដល់ម៉ោងរំលោងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបរួចរាល់ ។ ប្រជាពលរដ្ឋនៅទីនោះបានរាយការណ៍ថា ឈើបានបង្កប់នៅក្នុងរថយន្តកូរ៉េ៥តោន បិទឃ្លប់ ដែលពួកគេរបៀបនេះជាច្រើនលើកច្រើនសារមកហើយ ក្នុងនោះគេលួចទម្លាយថា ... Read More »

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅតែរំពឹងថាកម្ពុជានឹងបន្តរក្សាកំណើនសេដ្ឋកិច្ច២ឬ៣ទសវត្សរ៍ទៅមុខទៀត

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានរំពឹងទុកថា សេដ្ឋ កិច្ចកម្ពុជានឹងមានកំណើនជាលំដាប់២ ឬ ៣ទសវត្សរ៍បន្តទៀតដែលអាចជួយជំរុញ ដល់ការអភិវឌ្ឍជាតិ ។ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងពីការព្យាករណ៍សេដ្ឋកិច្ចថា ... Read More »

អ្នកបើកគោយន្តដឹកកូនត្លុងម្នាក់ត្រូវបាញ់ស្លាប់ព្រោះមិនបង់លុយឲ្យក្រុមកុងត្រូល

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋប្រកបរបរ ដឹកកូនត្លុងលក់ត្រូវបានគេបាញ់សម្លាប់ ដោយសង្ស័យមិនបង់លុយឲ្យក្រុមមន្រ្តីដាក់ កុងត្រូលជជុះដើម្បីជំរិតទារលុយពីរថយន្ត និងគោយន្តប្រជាពលរដ្ឋ។ ករណីបាញ់ សម្លាប់ប្រជាពលរដ្ឋប្រកបរបរដឹកកូន ដើមត្លុងនេះបានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចផ្លូវឆ្លងកាត់ក្រុមហ៊ុន ... Read More »

អភិបាលខេត្តថានៅខេត្តព្រៃវែងមាន ពលរដ្ឋធ្វើចំណាកស្រុកជិត១៧ម៉ឺននាក់

ខេត្តព្រៃវែង៖ ខេត្តព្រៃវែងមានប្រជាពលរដ្ឋចំណាកស្រុកសរុបជិត១៧ម៉ឺននាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង១លាននាក់។ ក្នុងនោះចំណាកស្រុកទៅក្រៅ ប្រទេសមានជាង៤ម៉ឺននាក់។ នេះបើយោង តាមការបញ្ជាក់របស់លោក ជា សុមេធី អភិបាលខេត្តព្រៃវែងថ្លែងក្នុងជំនួបសំណេះ សំណាលក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១០ ... Read More »

លក់ស្រូវអស់ទម្ងន់១តោនដើម្បីយកលុយបង់ឲ្យនគរបាលជួយបញ្ចប់រឿងវាយគ្នាក្នុងពិធីខួបកំណើត ចុងក្រោយត្រូវសមត្ថកិច្ចកោះហៅដដែល

ខេត្តបាត់ដំបង៖ គិតថាបង្កើតកម្មវិធី ដើម្បីសប្បាយ ប៉ុន្តែបែរជាទុក្ខទៅវិញដោយ ម្ចាស់កម្មវិធីខួបកំណើតមួយបានលក់ស្រូវទម្ងន់១តោនដើម្បីបានប្រាក់បង់ជូននគរបាលក្នុងការបញ្ចប់រឿងវាយតប់គ្នានៅក្នុងពិធី តែក្រោយពីការសម្របសម្រួលដោយមន្ដ្រីនគរបាលយុត្តិធម៌ម្នាក់អស់ប្រាក់ចំនួន ៧០ម៉ឺនរៀលទីបំផុតនៅតែត្រូវសមត្ថកិច្ចកោះហៅដដែល ។ លោក ស៊ិន សុខបឿន អាយុ២៦ឆ្នាំ រស់ នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ... Read More »

១ថ្ងៃអ្នកខេត្តព្រៃវែងទទួលបានអគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅ២១ខ្នងស្មើនឹង២៧៧បន្ទប់

ខេត្តព្រៃវែង៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចុះសំណេះសំណាលជាមួយក្រុមប្រឹក្សា អាជ្ញាធរខេត្ត មន្រ្តី រាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ បានសម្រេចផ្តល់អគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅរបស់គ្រូ សិស្សានុសិស្សសរុប២១ខ្នងស្មើនឹង២៧៧បន្ទប់ ... Read More »

ទីបំផុតលោក ត្រាំ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំចិន ស៊ី ជីនពីង

កាលពីយប់ថ្ងៃទី៩ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំចិនលោក ស៊ី ជីនពីង។ នៅក្នុងសន្ទនានោះលោក ត្រាំ បានឯកភាពគោរពគោលនយោបាយចិនតែមួយ តាមសំណើរបស់ប្រធានាធិបតីចិន។ សារព័ត៌មាន Financial Time ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ កូរ៉េខាងជើងមានថាមពលគ្រប់គ្រាន់ផលិតបានក្បាលគ្រាប់បរមាណូ៦០គ្រាប់

តាមមន្ត្រីចារកម្មអាមេរិកនិងកូរ៉េខាង ត្បូងបានឲ្យដឹងថា បច្ចុប្បន្នកូរ៉េខាងជើង អាចផលិតក្បាលគ្រាប់បរមាណូរហូតដល់៦០គ្រាប់ ។ តាមរបាយការណ៍ចារកម្មអាមេរិកនិងកូរ៉េខាងត្បូងបានបញ្ជាក់ទៅកាន់សារព័ត៌មាន Korea Joongang Daily ថា កូរ៉េខាងជើងមានសារធាតុអ៊ុយរ៉ានីញ៉ូមរហូតដល់៧៥៨គីឡូក្រាមដែលបានចម្រាញ់រួច និង សារធាតុ plutonium ៥៤ ... Read More »

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បរាជ័យ ពេលតុលាការបដិសេធដំណើរការឡើងវិញច្បាប់ហាមជនអន្តោប្រវេសន៍ចូលអាមេរិក

កាលពីថ្ងៃទី៩ ខែកុម្ភៈ តុលាការសហ រដ្ឋអាមេរិកបានសម្រេចលុបចោលច្បាប់ បម្រាមជនភៀសខ្លួនមកពី៧ប្រទេសចូលទឹកដីអាមេរិក បើទោះបីមានការតវ៉ាពីរដ្ឋា ភិបាល ដូណាល់ ត្រាំ ក្តី។ ការសម្រេចខាងលើរបស់តុលាការគឺជាការបរាជ័យដ៏ធំ មួយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅពេលដែលការអនុវត្តនយោបាយដំបូងក៏ត្រូវបានលុបចោល។ ... Read More »

អំពើពុករលួយធ្វើឲ្យកក្រើកអាមេរិកឡាទីន

នយោបាយនៅបណ្តាប្រទេសអាមេរិកឡាទីនកំពុងតែធ្លាក់ក្នុងសភាពច្របូកច្របល់ ដោយសារតែរឿងអាស្រូវពុករលួយរបស់ រដ្ឋាភិបាលក្នុងនោះមានប្រទេសប្រេស៊ីលជាដើមពាក់ព័ន្ធទៅនឹងអំពើពុករលួយរបស់ ក្រុមហ៊ុនប្រេងជាតិ Petrobras និងក្រុម ហ៊ុនសាងសង់ Odebrecht ។ នៅក្នុងសកម្មភាពថ្មីមួយទៀតដែលពាក់ ព័ន្ធនោះដែរ ក្រុមហ៊ុនសាងសង់លំដាប់ ទីមួយរបស់ប្រេសស៊ីល Odebrecht និង ... Read More »

អឺរ៉ុបគំរាមដាក់ទណ្ឌកម្មប្រទេសជាសមាជិកដែលបដិសេធទទួលជនភៀសខ្លួន

គណៈកម្មាធិការអឺរ៉ុប EC អាចនឹងអនុ វត្តការដាក់ទណ្ឌកម្មនៅខែក្រោយពេលចាំបាច់ទៅលើប្រទេសជាសមាជិករបស់ខ្លួន ដែលមិនព្រមទទួលយកជនភៀសខ្លួន។ នៅក្នុងសន្និសីទកាសែតក្នុងទីក្រុង ប៊្រុចសែលកាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លង ទៅអនុប្រធានទីមួយ EC លោក Frans Timmermans បានបញ្ជាក់ថា ... Read More »

វីរុសH7N9 កំពុងរាលដាលពីបក្សីទៅមនុស្សនៅប្រទេសចិន

បច្ចុប្បន្នជំងឺគ្រុនផ្តាសាយបក្សីដែល បង្កឡើងដោយវីរុស H7N9 កំពុងរាល ដាល់ទៅលើមនុស្ស ស្ថិតនៅក្នុងខេត្តស៊ី ឈួន ភាគនិរតីប្រទេសចិន។ នៅពេលនេះមានសេចក្តីរាយការណ៍ឲ្យដឹងថា មាន អ្នកឆ្លងជំងឺផ្តាសាយបក្សី H7N9 ថ្មីចំនួន២ ករណីសរុបអ្នកឆ្លងជំងឺនៅក្នុងខេត្តនេះ សម្រាប់ឆ្នាំ២០១៧ ... Read More »

ប្រជានេសាទ៤០០គ្រួសារ លើកគ្នាតវ៉ាមុខសាលាខេត្តកំពត រឿងអាជ្ញាធរអនុញ្ញាតឲ្យទូកនេសាទវៀតណាម ឆ្លងដែនមកនេសាទខុសច្បាប់

ខេត្តកំពត៖ ប្រជានេសាទចំនួន៤០០គ្រួសារ រស់នៅភូមិដូងតោត ក្រុងកំពត បានលើកគ្នាមកមុខសាលាខេត្តកំពត ដើម្បីទាមទារឲ្យមន្ត្រីជលផល និងមន្ត្រីព្រំដែនទឹក ធ្វើការបញ្ឈប់សកម្មភាពនេសាទ របស់ទូកវៀតណាម ដែលចូលមកនេសាទខុសច្បាប់ក្នុងទឹកដីកម្ពុជាកាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ។ ប្រជានេសាទនិយាយថា មិនមែនទើបតែបច្ចុប្បន្ននេះទេ ... Read More »