ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករកម្មការិនីជាង១មឺុននាក់ នៅរោងចក្រតំបន់កំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕ វីដេអូ៖ ... Read More »
វិភាគអន្តរជាតិ៖ ក្រោយយកឈ្នះក្រុម IS ស៊ីរីនិងអីុរ៉ាក់ត្រូវពុះហែកប្រទេសចែកគ្នាជាពីរ
ស្ថានភាពនៅក្នុងប្រទេសអីុរ៉ាក់និងស៊ីរី មិនអាចស្វែងរកសន្តិភាពឃើញនោះឡើយ ក្រោយពេលសង្គ្រាមវាយប្រហារក្រុមភេរវកម្ម បានបញ្ចប់ប្រទេសទាំងពីរនៅមាន សង្គ្រាមស៊ីវិល បែងចែកទឹកដីគ្នាគ្រប់ គ្រងទៀត។ ក្រុមអ្នកវិភាគបានលើកឡើង ថា ទាំងនោះជាយុទ្ធសាស្ត្ររបស់អាមេរិកនៅក្នុងការគ្រប់គ្រងតំបន់សម្បូរដោយធនធានប្រេង។ នៅក្នុងប្រទេសស៊ីរី ដោយមិនអាចផ្តួលរំលំរដ្ឋាភិបាលលោកអាល់អាសាដ ដែលមានរុស្ស៊ីនៅពីក្រោយខ្នងបានអាមេរិកក៏គាំទ្រដល់ក្រុមទាហានសេរី ក្នុងការបង្កើត រដ្ឋាភិបាលយោធា ... Read More »
ភ្លើងឆេះព្រៃនៅអាមេរិកនិងព័រទុយហ្គាល់ស្លាប់និងរបួសជាច្រើន
ភ្លើងឆេះព្រៃបានគំរាមកំហែងដល់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សជាច្រើន នៅអាមេរិក និងព័រទុយហ្គាល់បណ្តាលឲ្យមនុស្សជាច្រើនត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព។ នៅអាមេរិកមានអ្នកស្លាប់ដោយភ្លើងឆេះព្រៃកើនឡើងដល់៤០នាក់ហើយ ចំណែកនៅប្រទេសព័រទុយហ្គាល់ វិញ មានអ្នកស្លាប់៣នាក់ផងដែរ។ នៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ក្រុមពន្លត់អគ្គិភ័យបានចាប់ផ្តើម ធ្វើការយ៉ាងស្វិតស្វាញបំផុតព្យាយាមពន្លត់ភ្លើងឆេះព្រៃដែលបានកើតឡើង តាំងពីសប្តាហ៍ កន្លងមក។ ពលរដ្ឋ៤០នាក់បានស្លាប់ គឺ ... Read More »
បង់ក្លាដែសប្រឈមនឹងលំហូរចូលនៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ា
បង់ក្លាដែសជាប្រទេសក្រីក្រប្រឈម នឹងគ្រោះធម្មជាតិជាច្រើន មិនតែប៉ុណ្ណោះប្រទេសនេះត្រូវទទួលរងនូវការហូរចូលនៃជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ទាំងពីប្រទេស មីយ៉ាន់ម៉ា និងប្រទេស ឥណ្ឌា។ ថ្នាក់ដឹកនាំក្នុងស្រុកមួយនៃប្រទេស បង់ក្លាដែសបានប្រកាសឲ្យដឹងពីការពង្រឹងសន្តិសុខនៅតាមបណ្តោយព្រំដែនជាមួយប្រទេសឥណ្ឌានៅប៉ែកខាងលិច។ គោល ដៅ គឺដើម្បីទប់ស្កាត់លំហូរជាយថាហេតុនៃជនជាតិភាគតិចរ៉ូហ៊ីងយ៉ាពីប្រទេស ឥណ្ឌា។ ឥណ្ឌាដែលបានប្រកាសឲ្យដឹងនាខែសីហាកន្លងទៅថ្មីៗនេះថា ... Read More »
សុខ ពិសី និងឱក សុគន្ធកញ្ញា ប៉ះរឿងស្នេហ៍កូនថៅកែផលិតកម្ម
ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះពីររូប គឺ ឱក សុគន្ធកញ្ញា និង សុខ ពិសី បានជួបនឹងដំណឹងស្នេហាក្រៅឆាកជាមួយនឹងកូនប្រុសថៅកែផលិតកម្មដូចគ្នា។ ចំណងស្នេហ៍កូនថៅកែផលិតកម្មនេះក៏នឹងធ្វើឲ្យពួកគេពង្រីកបានទាំងសិទ្ធិសេរីភាព មុខមាត់របស់ខ្លួនកាន់តែខ្លាំងក្នុងផលិតកម្ម។ តារាចម្រៀងឱកសុគន្ធកញ្ញាវិញនាងបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីគេលេចចេញដំណឹងថានាងត្រៀមចូលរោងការជាមួយកូនប្រុសថៅកែផលិតកម្មហង្សមាសលោកអ៊ឹងសុខលី។ចំណងស្នេហ៍នេះធ្លាប់បានលេចចេញជាយូណាស់មកហើយដែរពោលគឺក្រោយនាងបានបែកស្នេហ៍ជាមួយតន្ត្រីករលោករ៉េតធីដូណា។មានការលើកឡើងដែរថាឱកសុគន្ធកញ្ញាក៏គ្រោងដឹកដៃកូនប្រុសលោកថៅកែផលិតកម្មចូលរោងការនៅឆ្នាំ២០១៨ខាងមុខនេះផងដែរ។ តារាចម្រៀង សាច់ខ្ចី សុខ ... Read More »
កូរ៉េខាងជើង៖ សង្គ្រាមបរមាណូនឹងកើតឡើងគ្រប់ពេលវេលា
តំណាងកូរ៉េខាងជើង បានបញ្ជាក់ថា កូរ៉េខាងជើងទទួលរងការគំរាមកំហែង ដោយផ្ទាល់ពីអាមេរិកចាប់តាំងពីឆ្នាំ១៩៧០មក។ ទីក្រុងវ៉ាស៊ីនតោនបានឡើងគម្រោងសម្ងាត់ក្នុងការធ្វើឃាតមេដឹកនាំកូរ៉េខាងជើង។ កាលពីថ្ងៃទី១៦ ខែតុលា សហគមន៍ អឺរ៉ុប បានចេញច្បាប់ដាក់ទណ្ឌកម្ម ហាមប្រាមដឹកជញ្ជូនទៅលើកូរ៉េខាងជើង ។ ក្នុងពេលជាមួយគ្នានោះឯអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅ អង្គការសហប្រជាជាតិបាន ព្រមានថា ... Read More »
ប្រជាពលរដ្ឋរស់នៅខេត្តប៉ៃលិនកំពុងពេញនិយមចាប់ផ្តើមដាំផ្កាស្បៃរឿងជាដំណាំថ្មីដែលមានតម្លៃទីផ្សារខ្ពស់នាំចេញយកទៅលក់ក្នុងប្រទេសថៃនិងលក់នៅក្នុងស្រុក
ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋនៅខេត្តប៉ៃលិនត្រូវគេមើលឃើញថា ក្នុងរយៈពេលប្រហែល២ឆ្នាំចុងក្រោយនេះបានកំពុងចាប់អារម្មណ៍ដាំដំណាំផ្កាស្បៃរឿង គឺជាដំណាំថ្មី១ សម្រាប់ការដាំដុះនៅក្នុងទឹកដីខេត្តប៉ៃលិន គ្រាដែលតម្លៃទីផ្សារផ្កាស្បៃរឿង កំពុងតែមានហាងឆេងទីផ្សារខ្ពស់ សម្រាប់នាំចេញយកទៅលក់នៅប្រទេសថៃនិងសម្រាប់លក់នៅក្នុងស្រុកផងដែរ ។ ផ្កាស្បៃរឿងជាប្រភេទផ្កា ដែលមានពណ៌លឿងទុំស្រស់ស្អាត មើលទៅគួរជាការទាក់ទាញ ហើយផ្កាប្រភេទនេះ កំពុងមានតែមានតម្រូវនៅលើទីផ្សារនាំចេញទៅប្រទេសថៃ ប្រមាណ៩០ភាគរយ ... Read More »
ចិនបង្កើនសន្តិសុខការពារនៅមុនមហាសន្និបាតបក្សកុម្មុយនីស្តចិន
រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្កើន សន្តិសុខការពារនៅតាមទីសាធារណៈនិងកន្លែងកម្សាន្តនានាក្នុងទីក្រុង មុនពេល មហាសន្និបាតបក្ស កើតឡើង។ សារព័ត៌មានចិនបានផ្សាយថា មាន តំណាង ជាង ២០០០នាក់ មកពីតំបន់ ផ្សេងៗ ក្នុងប្រទេសចិនមកប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំង ចូលរួមមហាសន្និបាតបក្ស ... Read More »
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី
ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី
ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Krasae Chana Wongse ... Read More »
លិខិតចំហរជូនទូតបរទេសមួយចំនួន៖ កម្ពុជាមិនអនុញ្ញាតឲ្យមាន «បដិវត្តន៍ពណ៌» ហើយ «កម្ពុជាគ្មានច្បាប់លែងអ្នកទោសដោយឥតលក្ខខណ្ឌនោះទេ»
ភ្នំពេញ៖ ប្រជាជនកម្ពុជាសូមបញ្ជាក់សារជាថ្មីនូវជំហរម៉ឺងម៉ាត់ជូនទូតបរទេសមួយចំនួន ដែលធ្វើសេចក្តីថ្លែងការណ៍ថ្មីៗអំពីសភាពការណ៍កម្ពុជា។ ប្រជាជនកម្ពុជាយល់ច្បាស់ណាស់រវាងសារជាតិនៃវោហាសាស្ត្រពង្រឹងប្រជាធិបតេយ្យ និងរវាងវោហាសាស្ត្រលើកទឹកចិត្តដល់អង្គការចាត់តាំងបដិវត្តន៍ពណ៌ ដែលនេះគឺជារឿងពីរផ្សេងគ្នា និងមានខ្លឹមសារខុសគ្នា។ ប្រជាជនកម្ពុជាយល់ច្បាស់ណាស់អំពីតម្លៃនៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងអំពើទុច្ចរិតរបស់អង្គការចាត់តាំងបដិវត្តន៍ពណ៌ ដែលឆក់ឱកាសក្នុងពេលបោះឆ្នោត ដើម្បីធ្វើបដិវត្តន៍ពណ៌បង្ករគ្រោះថ្នាក់ដល់ប្រជាជន និងទីបំផុតបំផ្លាញប្រទេសជាតិឯងទាំងមូល។ យើងក៏សូមបញ្ជាក់ជូនមិត្តបរទេសថា៖ «កម្ពុជាគ្មានច្បាប់លែងអ្នកទោស ដោយឥតលក្ខខណ្ឌនោះទេ»។ ... Read More »
លោក សុខ ឥសាន ថា តំណាងរាស្ត្របក្សប្រឆាំងធ្វើឲ្យប្រជាពលរដ្ឋខកបំណង
ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើក ឡើងថា ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានធ្វើឲ្យប្រជាពលរដ្ឋខកចិត្ត យ៉ាងខ្លាំង ខណៈដែលក្រុមអ្នកតំណាងរាស្ត្រទាំងនោះបានប្រព្រឹត្តខុសហើយខុស ទៀត ជាពិសេសពួកគេបានក្បត់ពាក្យ សម្បថរបស់ខ្លួនចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ និងសម្តេចព្រះសង្ឃរាជទាំង២ គណៈព្រមទាំងព្រះស្វេតច្ឆត្រផងនោះ ។ ... Read More »
CH Net ជាកន្លែងទូរស័ព្ទទាក់ទងទៅក្រៅប្រទេស ឬជាកន្លែងបើកល្បែងភ្នាល់គ្រប់ប្រភេទតាមអនឡាញ?
ភ្នំពេញ៖ បើយោងតាមប្រភពក្រៅផ្លូវ ការបុរសម្នាក់បានចាត់ចែងរកអ្នករត់ការ ក្នុងគោលបំណងបើកអាជីវកម្មអុីនធើណេត បើទោះបីជាមានការហាមប្រាមពីអាជ្ញាធររាជធានីក្តីតែការចំណាយក្នុងការរត់ការ បើកអុីនធើណេតនេះគេហ៊ានចំណាយរាប់ពាន់ដុល្លារឯណោះ ។ កាលពីម្សិលមិញពាក្យចចាមអារ៉ាម តាមតុកាហ្វេនិយាយថា អ្នកដែលនិយម ចូលលេងអុីនធើណេតលេងហ្គេមបាញ់ត្រី ភាគច្រើនជាសមាសភាពមិនល្អក្នុងសង្គម បើមិនចោរក៏ជាអ្នកជក់ថ្នាំញៀន។ គ្មានអ្នក ណាចូលទៅនិយាយទូរស័ព្ទតាមអុីនធើណេតទៀតទេ ... Read More »
ម្ចាស់ផ្ទះសំណាក់ភ្នំមាសគេចពីការទទួលខុសត្រូវករណីស្ត្រីម្នាក់លោតសម្លាប់ខ្លួន
ខេត្តកំពង់ចាម៖ ស្ត្រីបម្រើការងារជាអ្នកបម្រើស្រាបៀរតាមហាងនានាក្នុងស្រុក ជើងព្រៃ ខេត្តកំពង់ចាមបានលោតសម្លាប់ខ្លួននៅក្នុងផ្ទះសំណាក់បង្កឲ្យមានការភ្ញាក់ ផ្អើលកាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅក្នុងផ្ទះសំណាក់ភ្នំមាស ស្ថិត ក្នុង ភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាល ... Read More »
មកពីផឹកស៊ីខឹងម្តាយទុកម្ហូបឲ្យតិចពេកវាយបំផ្លាញខ្ទេច
ខេត្តតាកែវ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីរូបគេបានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះព្រោះខាងម្តាយទុកម្ហូបឲ្យតិចពេក ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅភូមិស្វាយរុន្ធ ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ។ បើតាមសមត្ថកិច្ចស្រុកសំរោងបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ផង់ សំអាន ភេទប្រុស អាយុ២៩ ... Read More »
អតីតប្រធានគណបក្សអំណាចខ្មែរ ដែលប្រមាថធ្ងន់ធ្ងរដល់កងទ័ព ត្រូវសាលាឧទ្ធរណ៍ ឱ្យជាប់ពន្ធនាគារ៥ឆ្នាំដដែល
ភ្នំពេញ៖ លោក ប៉ុល សំអឿន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ នៅល្ងាចថ្ងៃទី១៧ ខែតុលា នេះ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពោលគឺផ្តន្ទាទោសលោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ដាក់ពន្ធនាគារ៥ឆ្នាំដដែល ... Read More »
ប៉ូលិសឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន៨នាក់ជាបន្តបន្ទាប់ក្រោយពីពិនិត្យទឹកនោម
ភ្នំពេញ៖ អ្នកប្រើប្រាស់គ្រឿងញៀន៨នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីពិនិត្យទឹកនោម កាលពីម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅតាមដងផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប៉ូលីសនិយាយថាជនសង្ស័យទាំង០៨នាក់ខាងលើទី១មានឈ្មោះ ... Read More »
នគរបាលនាយកដ្ឋានអន្តោប្រវេសន៍ឆែកឆេរវីឡាមួយកន្លែងឃាត់ខ្លួនជនជាតិចិន២០នាក់
ខេត្តកណ្ដាល៖ នគរបាលនាយកដ្ឋាន អន្តោប្រវេសន៍ សហការជាមួយ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នគរបាលការិយាល័យអន្តោប្រវេសន៍ខេត្ត ស្រុក សហការជាមួយនគរបាលចិន ដោយមានការ សម្របសម្រួល ជាមួយលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង ខេត្តកណ្ដាល បានធ្វើការឆែកឆេរវីឡាមួយកន្លែង ... Read More »
ស្ថានទូតអាមេរិក៖ វិស័យកសិកម្មកម្ពុជាទទួលបានផលប្រយោជន៍ពីគម្រោងហិរញ្ញប្បទានថ្មី
ភ្នំពេញ៖ ទឹកប្រាក់រហូតដល់ ១៥លានដុល្លារសហរដ្ឋអាមេរិកនឹងដាក់ឲ្យដំណើរការឆាប់ៗនេះសម្រាប់សកម្មភាពកសិកម្មនៅតាមបណ្តាខេត្តមួយចំនួនដូចជា៖ សៀមរាបបាត់ដំបងកំពង់ធំនិងពោធិសាត់តាមរយៈភាពជាដៃគូរវាងអាជ្ញាធរឥណទានអភិវឌ្ឍន៍ (DCA) របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិរួមជាមួយនឹងវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុAMKវិទ្យាស្ថានLOLC (Cambodia) Plc វិទ្យាស្ថានសេវាហិរញ្ញវត្ថុ RMA Financial Services (Cambodia) ។ កម្មវិធីដែលមានរយៈពេល៧ឆ្នាំនេះសំដៅដោះស្រាយកង្វះហិរញ្ញវត្ថុសម្រាប់វិស័យដ៏មានសារៈសំខាន់នេះនាពេលបច្ចុប្បន្ន។ ... Read More »
ហៅឲ្យកោសខ្យល់បែរជាតណ្ហាឡើងចាប់រំលោភបានសម្រេច
ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន យុវជនតណ្ហាក្រាសម្នាក់ បានហៅក្មេងស្រីអាយុ១២ឆ្នាំ មកកោសខ្យល់ឲ្យ ក៏មានអារម្មណ៍រួមភេទ បានធ្វើសកម្មភាព ចាប់រំលោភនាង ... Read More »
ពលរដ្ឋដាំកៅស៊ូជាលក្ខណៈគ្រួសារ និងសហគមន៍នៅស្រុករមាសហែកអំពាវនាវដល់រាជរដ្ឋាភិបាលជួយរកទីផ្សារ
ខេត្តស្វាយរៀង៖ ជ័រកៅស៊ូ៦០០ជាងហិកតាផលិតលើកដំបូងដាំដុះជាលក្ខណៈគ្រួសារ និងសហគមន៍លើទឹកដីស្រុករមាសហែកនៅតាមបណ្តាឃុំមួយចំនួនជាច្រើនតោនត្រូវបាននាំចេញទៅកាន់ទីផ្សារជាតិ និងអន្តរជាតិបន្ទាប់ពីក្រុមកសិករដាំបានផលហើយជ័រកៅស៊ូលក់បានថោក និងត្រូវដឹកយកទៅលក់ឲ្យខាងរោងចក្រនៅខេត្តត្បូងឃ្មុំ និងលក់ទៅក្រៅស្រុកប្រទេសជិតខាង ដែលមានចង្ងាយឆ្ងាយត្រូវចំណាយថវិកាច្រើន។ បើតាមលោក ដួង សេដ្ឋា ប្រជាពលរដ្ឋជាម្ចាស់ចំការកៅស៊ូនៅក្នុងភូមិ ព្រែករមៀត ឃុំ ជ្រៃធំ ... Read More »
ស្លាប់ម្នាក់ របួសស្រាល ធ្ងន់៥នាក់ករណីគ្រោះថ្នាក់ចរាចរណ៍២លើក
ខេត្តពោធិ៍សាត់៖ យ៉ាងហោចក្មេងស្រីម្នាក់អាយុ ៣ឆ្នាំបានស្លាប់យ៉ាងអាណោចអាធ័ម នៅគ្រាដែលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកបាកាន និងមនុស្សក្មេងចាស់ស្រីប្រុសចំនួន ៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍២លើកនៃថ្ងៃតែមួយ។ បើតាមប្រភពព័ត៌ពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា នៅវេលាម៉ោង៨ និង៥៥នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ... Read More »
នាំខ្លួនអតីតប្រធានគណបក្សអំណាចខ្មែរ មកសាលាឧទ្ធរណ៍សវនាការរឿងប្រមាថធ្ងន់ធ្ងរដល់កងទ័ព
ភ្នំពេញ៖ លោកសួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នេះ ត្រូវបាននាំខ្លួនមកសាលាឧទ្ធរណ៍ដើម្បីជំនុំជម្រះ ពាក់ព័ន្ធការប្រមាថធ្ងន់ធ្ងរដល់កងទ័ព ។ អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ ... Read More »
នារីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរសារធាតុញៀន
ខេត្តកំពង់ធំ៖ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនស្រុកបារាយណ៍ និងកម្លាំងប៉ុស្ដិ៍ទ្រៀល បានចុះបង្រ្កាបករណីជួញដូរសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចសាលាបឋមដា ភូមិដា ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា មុខសញ្ញាជួញដូរថ្នាំញៀន ... Read More »
កាមរ៉ាស្មាតហ្វូនដែលអាចផ្ដាច់បានរបស់ក្រុមហ៊ុន DxO អាចប្រើបានជាមួយប្រព័ន្ធប្រតិបត្តិការ Android
កាលពីពីរឆ្នាំមុន ក្រុមហ៊ុន DxO នេះត្រូវបានគេស្គាល់ថាល្អបំផុតសម្រាប់ការចេញផ្សាយពិន្ទុសម្រាប់ម៉ាស៊ីនថតស្មាតហ្វូនដ៏ល្អបំផុតនៅលើទីផ្សារ បានបញ្ចេញកាមរ៉ាតូចមួយដែលគេហៅថា DxO One ដែលដោតចូលទៅក្នុងរន្ធទូរស័ព្ទ iPhone និង iPad ។ ឥឡូវនេះកាមរ៉ានេះបានមកដល់ប្រព័ន្ធប្រតិបត្តិការ Android ។ ... Read More »
សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនបុរសម្នាក់ជាមួយថ្នាំញៀនជាក់ស្តែង
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង២០និង១០នាទី នៅភូមិសំរ៉ុងលើ ឃុំសំរ៉ុង ស្រុកព្រៃនប់ កម្លាំងជំនាញបានបង្ក្រាបករណីគ្រឿងញៀន1ករណី និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ និន សង្ហា ភេទប្រុស អាយុ36ឆ្នាំ ។ ... Read More »
បុរសម្នាក់សង្ស័យស្រវឺងស្រាជិះម៉ូតូបុកម៉ូតូមួយគ្រឿងទៀតពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់
ខេត្តស្វាយរៀង៖ បុរស៣នាក់រងរបួសធ្ងន់ ស្រាលដោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកស្របទិសគ្នាកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា អ្នកបើកម៉ូតូបង្កហេតុ ឈ្មោះ យឹម ... Read More »
កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនដកហូតថ្នាំញៀន៤កញ្ចប់តូច និង៣កញ្ចប់ធំ ម៉ូតូ៣គ្រឿង
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ៦នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធប្រើប្រាស់ និងជួញដូរគ្រឿងញៀនចំនួន៣ករណី ដកហូតបានថ្នាំញៀន៤កញ្ចប់តូច និង៣កញ្ចប់ធំ និងម៉ូតូ៣គ្រឿង ប្រតិបត្តិការនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ នៅត្រង់ចំណុចខាងមុខសាលាកសិកម្ម និងក្បែរស្ពានលេខ១ តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកលៀប និងភូមិខ្ទរ ... Read More »
អភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌដូនពេញ នាំយកអំណោយជូន គ្រួសារសពទាំង ០៤នាក់ ដែលស្លាប់ក្នុងគ្រោះអគ្គីភ័យ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញយប់មិញ
ភ្នំពេញ៖ ក្រោយពីមានករណីគ្រោះអគ្គីភ័យដ៏រន្ធត់មួយ កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១១និង៣០នាទី នៅក្នុងភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃនេះ ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ និងក្នុងនាមអាជ្ញាធរថ្នាក់មូលដ្ឋាន លោក សុខ ... Read More »
កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងចម្រុះ ចុះឆែកឆេរនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិចិន២៣នាក់ក្នុងនោះស្រី៤នាក់ដែលស្នាក់នៅ និងធ្វើការគ្មានលិខិតស្នាម
ភ្នំពេញ៖ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំចម្រុះចុះឆែកឆេនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិចិន២៣នាក់ ក្នុងនោះមានស្រី៤នាក់ ដែលរស់និងធ្វើការគ្មានច្បាប់ ពីកន្លែងផ្សេងគ្នាដែលនៅក្នុងខណ្ឌចំការមន ដែលស្ថិតនៅក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ និងមួយកន្លែងទៀតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច