ការដែលចិនហាមប្រាមក្រុមអ្នកទេសចរណ៍របស់ខ្លួនទៅកាន់កូរ៉េខាងត្បូង ដើម្បីតប់តទៅនឹងការដាក់ប្រព័ន្ធមីស៊ីលការពារដ៏ទំនើបរបស់អាមេរិកនៅលើទឹកដីកូរ៉េខាតត្បូង ។ ទំនាក់ទំនងរវាងចិន នឹងកូរ៉េខាងត្បូង កំពុងតែប្រឈមមុខតានតឹងបំផុតមិនធ្លាប់មានពីមុនមក ហើយប្រទេសទាំងពីរអាចប្រឈមនឹងសង្គ្រាមសេដ្ឋកិច្ច ក្រោយពេលរដ្ឋាភិបាលចិនហាមប្រាមពលរដ្ឋរបស់ខ្លួនទៅកាន់កូរ៉េខាត្បូង ។ សកម្មភាពខាងលើនឹងធ្វើឲ្យវិស័យឧស្សាហកម្មគ្មានផ្សែងរបស់កូរ៉េខាងត្បូងនឹងថយចុះ។ ការហាមប្រាមខាងលើ នឹងធ្វើឲ្យចំណូលពីភ្ញៀវទេសចរណ៍ចិនធ្លាក់ចុះ។ កាលពីឆ្នាំ២០១៦ អ្នកទេសចរណ៍ចិនទៅកាន់កូរ៉េខាងត្បូងមានរហូតដល់ជាង៨លាននាក់ ។ ... Read More »
អគ្គីភ័យឆាបឆេះផ្ទះជួលមួយល្វែងទាំងស្រុង ផ្អើលសមត្ថកិច្ច និងរថយន្តពន្លត់ភ្លើង
ភ្នំពេញ ៖ អគ្គីភ័យបានឆាបឆេះផ្ទះជួលមួយកន្លែង ទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាល និងរថយន្តពន្លត់អគ្គីភ័យរបស់កងពលតូចលេខ៧០ អង្គភាព៧១១ ចេញមកពន្លត់ទាន់ ទើបមិនរាលដាលដល់ផ្ទះជិតខាង តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ។ ហេតុការណ៍គ្រោះអគ្គីភ័យនេះ កើតឡើងកាលពីវេលាម៉ោង ១៩និង០០នាទី ថ្ងៃទី៣ ... Read More »
ខ្សឹបដាក់ត្រចៀក៖ គយចល័តនៅខេត្តឧត្តរមានជ័យឈ្មោះ ខាន់ ផល្លា ត្រូវឈ្មួញចោទថា ប្រើអំណាចប្រមូលលុយហួសហេតុ
លោក ខាន់ ផល្លា មន្ត្រីគយចល័តនៅខេត្តឧត្តរមានជ័យត្រូវបានក្រុមឈ្មួញរិះ គន់ថា កំពុងប្រើអំណាចរដើម្បីប្រមូលលុយពុំមានញញើតច្បាប់ ឬអាជ្ញាធរខេត្តឧត្តរមានជ័យអ្វីទាំងអស់។ ប្រភពដដែលបានបញ្ជាក់ថា មន្រ្តីគយឈ្មោះ ខាន់ ផល្លា ដែល គេដឹងថា មានខ្នងធំកំពុងតែប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនប្រមូលលុយពីឈ្មួញតាមអំពើចិត្ត ។ ... Read More »
ថៅកែផ្សារកំពង់ធំយកទីធ្លាសាធារណៈធ្វើជា កចំណតផ្ញើកង់ ម៉ូតូយកប្រាក់ដាក់ហោប៉ៅ
ខេត្តកំពង់ធំ ៖ ផ្សារកំពង់ធំ ស្ថិតនៅ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែនត្រូវបានប្រជា ពលរដ្ឋរិះគន់ថា ថៅកែផ្សារពង្រីកយកផ្លូវ និងសួនច្បារសាធារណៈធ្វើកន្លែងលក់ដូរ និងកន្លែងផ្ញើកង់ម៉ូតូយកលុយផ្ទាល់ខ្លួន ដោយមិនខ្វល់ពីបរិស្ថាននិងសោភណភាព ទីក្រុងឡើយ។ ម្យ៉ាងទៀតមិនខ្វល់ពីការ ខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តកំពង់ធំ ដែលបានបំផុសប្រជាពលរដ្ឋឲ្យយល់ដឹង ... Read More »
សភាពការណ៍ព្រំដែនកម្ពុជា-ឡាវ នៅតែតានតឹងមិនអាចធ្វើផ្លូវបន្តទៅមុខបានដោយទាហានឡាវរារាំងនិងបោះលេណដ្ឋានលើទឹកដីខ្មែរ
ខេត្តស្ទឹងត្រែង៖ រយៈពេល២២ថ្ងៃកន្លងមកហើយរហូតមកដល់ថ្ងៃនេះខាងកម្លាំងទាហានខេត្តអាតថាក់ពើរបស់ឡាវជាច្រើននាក់បានកាន់ អាវុធគ្រប់ដៃចូលមករារាំងការស្ថាបនាផ្លូវយុទ្ធសាស្រ្តតាមក្រវាត់ព្រំ ដែនចំណុចអូរតាឡាវក្នុងភូមិសាស្រ្តឃុំថ្មកែវ ស្រុកសៀម ប៉ាង ខេត្តស្ទឹងត្រែងតាំងពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧មកម្លេ៉ះ ។ ដោយសារតែខាងទាហានឡាវបន្ថែមកម្លាំងកាន់តែច្រើន ទើបខាងកម្លាំងប្រដាប់អាវុធការពារព្រំដែនកម្ពុជារួមមានកម្លាំង ទាហានការពារព្រំដែនលេខ១០១និងម្លាំង នគរបាលការពារព្រំដែនលេខ៧០១រួម ទាំងកម្លាំងវិស្វកម្មបានចុះទៅណែនាំដល់ទាហានឡាវមិនឲ្យនាំអាវុធចូលមកក្នុង ... Read More »
ថ្នាក់ដឹកនាំក្រសួងធនធានទឹកចុះពិនិត្យសក្តានុពលទឹកនៅខេត្តប៉ៃលិន
ខេត្តប៉ៃលិន ៖ មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំ ដោយលោក ប៉ុញ សច្ចៈ អគ្គនាយក កិច្ចការបច្ចេកទេស សហការជាមួយមន្ទីរ ធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចុះត្រួតពិនិត្យ និងសិក្សាពីសក្តានុពល ... Read More »
បង្ក្រាបបានឈើប្រណីតខុសច្បាប់ជិត១០តោននៅភ្នំស្រួចតែសមត្ថកិច្ចខ្លះប្រមូលឈើដាក់រថយន្តផ្ទាល់ខ្លួន
ខេត្តកំពង់ស្ពឺ ៖ ឈើប្រណីតប្រភេទធ្នង់ជាច្រើនដុំត្រូវបានមន្ត្រីនគរបាលការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាល ខេត្តស្រាវជ្រាវរកឃើញដោយបានសហ ការជាមួយមេព្រៃនិងកម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបដកហូតទុកជាសម្បត្តិរដ្ឋ ។ លោកវរសេនីយ៍ត្រីមូន លាង នាយរងការិ យាល័យសន្តិសុខបានប្រាប់ថា ក្រោមការ បញ្ជាផ្ទាល់ពីលោកស្នងការនគរបាលខេត្ត រូបលោកបានដឹកនាំកម្លាំងក្រោមបញ្ជាចុះ មកសហការជាមួយសមត្ថកិច្ចរដ្ឋបាលព្រៃឈើបង្ក្រាបទីតាំង៣កន្លែងដែលមានលាក់ទុកឈើខុសច្បាប់ប្រភេទធ្នង់ជាច្រើនដុំ ។ ... Read More »
ថៅកែផ្សារសំរោងយ៉ោងនៅតែយកភាស៊ីពីអាជីវករលក់ដូរកំប៉ិកកំប៉ុក
ខេត្តតាកែវ៖ បើទោះបីជាប្រមុខរាជ រដ្ឋាភិបាលបានអនុគ្រោះមិនឲ្យទារភាស៊ីពី អ្នកលក់ដូរកំប៉ិកកំប៉ុក តាមកញ្ជើ កញ្ច្រែង ល្អីក្ដី ក៏កាលពីពេលថ្មីៗនេះ ក្រុមអ្នកលក់ ដូរដែលមានជីវភាពក្រីក្រ នៅក្នុងផ្សារ សំរោងយ៉ោង ស្ថិតក្នុងឃុំត្រពាំងសាប ស្រុក បាទី ... Read More »
គិតពីដើមខែកុម្ភៈមកដល់ដើមខែមីនាពលករខ្មែរត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាជាង៤ពាន់នាក់តាមច្រកដូង
ខេត្តបាត់ដំបង ៖ រយៈពេល១ខែកុម្ភៈ ដល់ដើមខែមីនាឆ្នាំ២០១៧នេះ អាជ្ញាធរថៃ បានបញ្ជូនពលករខ្មែរដែលឆ្លងដែនគ្មាន ច្បាប់ មកស្រុកកំណើតវិញប្រមាណ៤០០០នាក់ តាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។ នេះបើយោងតាមការបញ្ជាក់ពីលោកប្រធានច្រកអន្តរជាតិដូង នៃស្រុកកំរៀង កាលពីរសៀលថ្ងៃទី២ ... Read More »
ក្រសួងការបរទេសរំដោះជនរងគ្រោះដោយអំពើជួញដូរមនុស្ស៣៦៦នាក់នាឆ្នាំ២០១៦
ភ្នំពេញ ៖ សម្រាប់ឆ្នាំ២០១៦កន្លងមក ក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិបានជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីបរទេសសរុបមានចំនួន៨១៥នាក់ ក្នុងនោះមានជនរងគ្រោះដោយ អំពើជួញដូរមនុស្សចំនួន៣៦៦នាក់ ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ បានឲ្យដឹងនៅក្នុងសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៧របស់ក្រសួង កាលពីចុងខែកុម្ភៈ ... Read More »
ដូណាល់ ត្រាំ នឹងបញ្ជាវាយប្រហារកូរ៉េខាងជើងគ្រប់ពេល
តាមឯកសារផ្ទៃក្នុងដែលសេតវិមាន ទើបតែបានប្រកាសឲ្យដឹងថា ប្រធានាធិបតី ដូណាល់ ត្រាំ នឹងបញ្ជាវាយប្រហារកូរ៉េខាង ជើងបានគ្រប់ពេលវេលាដើម្បីរារាំងការ គំរាមកំហែងពីកម្មវិធីបរមាណូរបស់កូរ៉េខាង ជើង។ កន្លងមកថ្មីៗនេះទីប្រឹក្សាសន្តិសុខជាតិ លោក MC Farland បានបើកកិច្ចប្រជុំជា មួយមន្ត្រីសន្តិសុខជាតិដោយស្នើឲ្យមានយោបល់ស្តីពីសកម្មភាពទប់ទល់ជាមួយ ... Read More »
ក្រុមគណបក្សប្រជាធិបតេយ្យអាមេរិកទាមទាររដ្ឋមន្ត្រីយុត្តិធម៌ Sessons លាលែងពីតំណែងដោយជាប់ពាក់ព័ន្ធជាមួយរុស្ស៊ី
កាលពីថ្ងៃទី២ ខែមីនា មេដឹកនាំក្រុមភាគតិចនៅក្នុងព្រឹទ្ធសភាអាមេរិកមកពី គណបក្សប្រជាធិបតេយ្យលោក Charles Schumer បានប្រកាសថា រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ Jeff Sessions គួរតែចុះចេញពី តំណែង ហើយក្រសួងយុត្តិធម៌អាមេរិកត្រូវតែស្រាវជ្រាវដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា តើលោក ... Read More »
កម្លាំងទាហានស៊ីរីរំដោះបានទីក្រុងបុរាណ Palmyra ពីក្រុម IS
កាលពីថ្ងៃទី២ ខែមីនា កម្លាំងទាហាន ស៊ីរីបានប្រកាសថា បានដណ្តើមគ្រប់គ្រង ទីក្រុងបុរាណ Palmyra ពីដៃក្រុមភេរវកម្ម IS ដោយមានការចូលរួមពីសម្ពន្ធមិត្តរុស្ស៊ី។ កម្លាំងទាហានស៊ីរីបានប្រកាសថា «ជាមួយនឹងការជួយអន្តរាគមន៍ពីកម្លាំងទាហាន អាកាសស៊ីរីនិងរុស្ស៊ីជាមួយនឹងទាហាន សម្ពន្ធមិត្តជួយឲ្យយើងទទួលបានជោគ ជ័យក្នុងការគ្រប់គ្រងទីក្រុង ... Read More »
សមត្ថកិច្ចចម្រុះបង្រ្កាបទីតាំងលាក់ស្តុកឈើគ្រញូងនិងឈើប្រណីតជាច្រើនតោន នៅក្បែរព្រំដែនកម្ពុជា-ថៃស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ៖ ឈើគ្រញូង និងឈើប្រណិតជាច្រើនតោន ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ មកពីអង្គភាព មន្រ្តីរដ្ឋបាលព្រៃឈើ និងកម្លាំងអាវុធហត្ថ ដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះទៅបង្រ្កាបទីតាំងស្តុកឈើដ៏ធំមួយកន្លែងនៅក្បែរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ... Read More »
ដូណាល់ ត្រាំ ចង់ឲ្យសហរដ្ឋអាមេរិកមាននាវាផ្ទុកយន្តហោះ១២គ្រឿង
បច្ចុប្បន្នអាមេរិកមាននាវាផ្ទុកយន្តហោះ ១០គ្រឿងទៅហើយ គឺច្រើនជាងគេបង្អស់ លើពិភពលោក ប៉ុន្តែប្រធានាធិបតី ដូណាល់ ត្រាំ ចង់បង្កើនថែម២គ្រឿងទៀតគ្រប់១២គ្រឿងសម្រាប់បំពេញការងារនៅឆ្ងាយ បានគ្រប់ពេលវេលា។ សារព័ត៌មាន AFP បានដកស្រង់សម្តី ប្រធានាធិបតី ដូណាល់ ត្រាំ ... Read More »
រកឃើញទីតាំងហ្វឹកហ្វឺនកម្លាំងក្រុម IS នៅក្រោមដីកណ្តាលទីក្រុង
ពេលថ្មីៗនេះកម្លាំងទាហានអីុរ៉ាក់បាន រកឃើញទីតាំងនៅក្រោមដីរបស់ក្រុម អ៊ិស្លាម IS ទុកសម្រាប់ហ្វឹកហាត់ខ្មាន់ កំាភ្លើងរបស់ខ្លួន។ ទីតាំងហ្វឹកហាត់នៅក្រោមដីនោះត្រូវបានរកឃើញកាលពីថ្ងៃទី១ខែមីនា នៅកណ្តាលទីក្រុង Mosul។ ទីតាំងហ្វឹកហាត់នៅក្រោមដីនោះត្រូវបានក្រុមភេរវកម្ម IS បង្កើតឡើងតាំងពី ឆ្នាំ២០១៤ នៅពេលដែលពួកគេបាន ដណ្តើមការគ្រប់គ្រងនៅទីនោះ។ ... Read More »
ស្វែងរកចាប់ខ្លួនឃាតកវាយទារិកាអាយុ១ខែ និងមនុស្សក្មេងចាស់សរុប៥នាក់បណ្តាលឱ្យស្លាប់ និងរងរបួសក្នុងអំពើប៉ងរំលោភមិនបានសម្រេច
ខេត្តបាត់ដំបង៖ សមត្ថកិច្ចទាំង២ប្រភេទ អាវុធហត្ថ និងនគរបាល ខេត្តបាត់ដំបង កំពុងបើកធ្វើការស្រាវជ្រាវស៊ើបអង្កេតស្វែងរកចាប់ខ្លួនបុរសសង្ស័យជាឃាតករម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនដែលបានធ្វើសកម្មភាពយ៉ាងព្រៃផ្សៃយកដុំថ្មវាយសម្លាប់ទារិកាម្នាក់អាយុ១ខែ និងបានវាយម្តាយក្មេងរងគ្រោះរួមនិងមនុស្សក្មេងចាស់បណ្តាលឱ្យរងរបួសសរុប៤នាក់ថែមទៀត ហើយជនសង្ស័យបានរត់គេចខ្លួនបាត់។ក្រោយពី ធ្វើសកម្មភាពដែលជនសង្ស័យបានចូលធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំដែលជាបងស្រីទារិការងគ្រោះនោះ។ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង។ លោក ... Read More »
រថយន្តហាយឡេនឌ័របុកជាមួយរថយន្តដឹកស៊ីម៉ង់ត៍ពីក្រោយពេញទំហឹងរងរបួសធ្ងន់ស្រាល៣នាក់
ខេត្តស្វាយរៀងៈ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្តហាយឡេនឌ័រ បុកជាមួយរថយន្តដឹកស៊ីម៉ង់ត៍ពីក្រោយពេញទំហឹងលាន់សូរដូចរន្ទះបណ្ដាលឲ្យមនុស្សប្រុស៣នាក់រងរបួសធ្ងន់ ស្រាល កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចខាងលិចរង្វង់មូលរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។ យោងតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ គេឃើញមានបុរស៣នាក់ ... Read More »
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យដែលច្របាច់កក្មេងស្រីម្នាក់ស្លាប់រួចយកសពទៅបោះចោលនៅក្នុងទន្លេមេគង្គត្រើយខាងលិច
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យដែលច្របាច់កក្មេងស្រីម្នាក់ស្លាប់ រួចយកសពទៅបោះចោលនៅក្នុងទន្លេមេគង្គត្រើយខាងលិច ចម្ងាយប្រហែល៣០០ម៉ែត្រពីរមណីយដ្ឋានកោះដាច់ នៅក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា កាលពីម្សិលមិញបានហើយ ។ ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងកាលពីម៉ោងជិត១២ ថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ ... Read More »
អ្នកទោសហ្វីលីពីនរាប់រយនាក់ត្រូវអាក្រាតកាយ បង្កការរិះគន់យ៉ាងខ្លាំង
អ្នកទោសហ្វីលីពីនរាប់រយនាក់ អាក្រាតកាយអង្គុយនៅទីលាន ក្នុងមន្ទីរឃុំឃាំង ដើម្បីឲ្យកម្លាំងសន្តិសុខ ឆែកឆេរ ត្រួតពិនិត្យបង្កឲ្យមានការរិះគន់យ៉ាងខ្លាំង ។ ការធ្វើបែបនេះគឺជាសកម្មភាពទប់ស្កាត់គ្រឿងញៀន ខ្លាច ក្រុមអ្នកធ្លាប់ប្រើប្រាស់គ្រឿងញៀនលាក់ទុកថ្នាំញៀនជាប់ខ្លួន។ ទាំងនោះក៏ជាយុទ្ធនាការមួយរបស់ប្រធានាធិបតីឌូ ទឺរទេ ។ នៅក្នុងមន្ទីរឃុំឃាំង Rafael ... Read More »
មន្ត្រីស្ថានទូតកូរ៉េខាងជើង៖ គីម ជុងណាម ស្លាប់ដោយជំងឺគាំងបេះដូង
មន្ត្រីកូរ៉េខាងជើងមួយរូបបានបញ្ជាក់ថា លោកគីម ជុងណាម ស្លាប់ដោយសារតែជំងឺគាំងបេះដូង លើសឈាម និងទឹកនោមផ្អែម ។ អតីតឯកអគ្គរដ្ឋទូតរងរបស់កូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ លោក Ri Tong Il បានច្រានចោលព័ត៌មានថា លោកគីម ... Read More »
ដើមឆ្នាំ២០១៧ មានជំងឺផ្តាសាយបក្សីនៅតាមខេត្តជាប់ព្រំដែន តែគ្មានចម្លងមកមនុស្ស
ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល ផ្នែកជំងឺឆ្លង ឲ្យដឹងថា នៅព្រឹកថ្ងៃទី៣មីនាថា នៅឆ្នាំ២០១៧នេះ ក្រសួងសុខាភិបាលបានរកឃើញ ពិតមានជំងឹផ្តាសាយបក្សីលើសត្វបក្សី នៅឯខេត្តស្វាយរៀងជាប់ព្រំដែន ប្រទេសវៀតណាមមែន តែមកដល់ពេលនេះ ... Read More »
រថយន្តម៉ាកហាយឡេនឌ័រក្រឡាប់ធ្លាក់វាលស្រែរបួសធ្ងន់ស្រាល៣នាក់សង្ស័យអ្នកបើកងងុយដេក
ខេត្តស្វាយរៀងៈមានការភ្ញាក់ផ្អើលដល់អ្នកភូមិ កំពុងដេកលក់ស្កប់ស្កល់ ចេញមកមើលយ៉ាងច្រើនកកកុញ ទាំងពាក់កណ្ដាលយប់ ខណៈដែលមានរថយន្តម៉ាកហាយឡេនឌ័រ ព៌ណសមួយគ្រឿង ក្រឡាប់ធ្លាក់វាលស្រែ បណ្ដាលឲ្យមនុស្សប្រុសស្រីជិះក្នុងរថយន្តរងរបួសធ្ងន់ស្រាល៣នាក់ សង្ស័យអ្នកបើកងងុយដេក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ១ នៅចំណុចភូមិត្របែកប្រហោង ... Read More »
សមត្ថកិច្ចឃាត់ខ្លួនសង្សារមួយគូករណីប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនសង្សារមួយគូដកហូតថ្នាំញៀន១កញ្ចប់តូច ខណៈពួកគេកំពុងសម្ងំប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ជួល ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង២២និង១០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់ផ្ទះជួល ម្ដុំផ្សារក្រមួន ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ... Read More »
ដេកនៅមុខបន្ទប់មិនចាក់សោទ្វារ ចោរចូលលួចទ្រព្យសម្បត្តិអស់ជិត១០០០ដុល្លារ
ភ្នំពេញ៖ ប្តីប្រពន្ធ២នាក់ បានទៅដាក់ពាក្យបណ្តឹង បន្ទាប់ពីមានជនសង្ស័យម្នាក់ បានបន្លំចូលក្នុងបន្ទប់លួចយកខ្សែ.ក ខ្សែដៃ និងលុយមួយចំនួនសរុបជាង១០០០ដុល្លារ ខណ:ដែលប្តីប្រពន្ធសម្រាកនៅខាងមុខបន្ទប់ មិនចាក់សោទ្វារ គ្រាន់តែបានខ្ទប់ទ្វារទុកឲ្យក្មួយស្រីដេកនៅក្នុងបន្ទប់ម្នាក់ឯង ទើបជនសង្ស័យឆ្លៀតឱកាសបន្លំចូលលួចតែម្តង ។ ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង១និង១៥រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ... Read More »
សង្ស័យរួមរ័ករំភើបពេករហូតគាំងបេះស្លាប់នារីម្នាក់ក្នុងបន្ទប់ផ្ទះជួលផ្សារសុភមង្គល
ភ្នំពេញ៖ នារីម្នាក់បានស្លាប់នៅក្នុងបន្ទប់ផ្ទះជួល ក្នុងផ្សារសុភមង្គល ដោយសង្ស័យរួមរ័ករំភើបពេក រហូតគាំងបេះដូង ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយផ្សារសុភមង្គល ក្នុងភូមិត្រពាំងដោក សង្កាត់ពងទឹក ខណ្ខដង្កោ ... Read More »
ព្រះករុណា ព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សព្វព្រះរាជហឫទ័យស្ដេចយាង តាមព្រះទីន័ងយន្តហោះពិសេសទៅកាន់ទីក្រុងប៉េកាំង
ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃ សុក្រ ទី៣ ខែមិនា ឆ្នាំ ២០១៧ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី ... Read More »
ស្តេច អារ៉ាប៊ី សាអ៊ូឌិត «សកម្ម»ក្នុងការថតសែលហ្វីសពេលបំពេញរាជកិច្ចនៅអាស៊ី
ព្រះមហាក្សត្រសាឌីអារ៉ាប៊ី បានចូលរួមយ៉ាងសកម្មនៅក្នុងការថតរូប សែលហ្វីស និងថតវីដីអូ ក្នុងពេលព្រះអង្គបំពេញព្រះរាជទស្សនកិច្ចនៅតំបន់អាស៊ី ។ សកម្មភាពខាងលើ គឺផ្ទុយពីអ្វីដែលមនុស្សគ្រប់រូបបានគិត ថា ព្រះអង្គមានភាពម៉ឺងម៉ាត ថ្លៃថ្នូរ តម្កើងតួនាទីរបស់ព្រះអង្គជាស្តេច ។ ចំណែកសកម្មភាពជាក់ស្តែង គឺផ្ទុយស្រឡះព្រះអង្គពិតជាស្និទ្ធស្នាលសាមញ្ញ ... Read More »
ខឹងគេទិញសាច់ក្លែងមកហើយមិនឲ្យហូបទាញកាំបិតបុ័ងតោកាប់រងរបួសធ្ងន់រួចរត់គេចខ្លួនបាត់
ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈកំពង់ផឹកស៊ីជាមួយជនដៃដល់ប្រមាណ៥នាក់ ហើយក៏ងើបទៅទិញសាច់ក្លែមសម្រាប់យកទៅហូបបាយនៅផ្ទះ តែត្រូវជនដៃដល់ខឹងមិនឲ្យក្លែម ក៏ទាញកាំបិតបុ័ងតោកាប់ឲ្យរងរបួសធ្ងន់ ហើយរត់គេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅចំណុចការដ្ឋានសំណង់ចិនសាងសង់ថ្មី ក្បែរស្ពានអាកាសសង់ថ្មី ផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ... Read More »
កម្មករសំណង់ម្នាក់យកកាំបិតអារកខ្លួនឯងស្លាប់មិនដឹងមូលហេតុ
ខេត្តបន្ទាយមានជ័យៈ បុរសកម្មករសំណង់ម្នាក់បានយកកាំបិតអារ.កខ្លួនឯងឲ្យរងរបួសធ្ងន់ ហើយបានមកដេកស្លាប់ក្នុងការដ្ឋានសំណង់បង្កឲ្យមានការភ្ញាក់ផ្អើល ហើយមិនដឹងថា បណ្តាលមកពីមូលហេតុអ្វីឡើយ ។ ហេតុការណ៍នេះបានភ្ញាក់ផ្អើលនៅវេលាម៉ោង៨យប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចការដ្ឋានសំណង់របស់ក្រុមហ៊ុន LCH ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច