ព័ត៌មានទាន់ហេតុការណ៍៖
'

ស្ត្រីម្នាក់ត្រូវរថយន្តឡិចស៊ីសRX300បើកបុកបណ្តាលឲ្យស្លាប់បាត់បង់ជិវិត ខណៈកំពុងជិះម៉ូតូ

ខេត្តកណ្តាលៈ ស្ត្រីម្នាក់ត្រូវបានរថយន្តម៉ាកឡិចស៊ីសXR300 បើកបោះពួយបុកពេញមួយទំហឹង បណ្តាលឲ្យស្លាប់បាត់បង់ជិវិតយ៉ាងអណោចអធ័ម គ្រាដែលស្ត្រីរងគ្រោះរូបនេះកំពុងជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ២ បន្ទាប់ពីមានហេតុការណ៍កើតឡើងរថយន្តបង្កបានបើកគេចបាត់ស្រមោល ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២១ និង១០នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចខាងត្បូងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សីប្រហែល៣០ម៉ែត្រ ... Read More »

ចោរវាយប្លន់យកម៉ូតូត្រូវនគរបាលក្រុងតាខ្មៅចាប់ខ្លួនបានម្នាក់ ខណៈម្នាក់ទៀតកំពុងរត់គេចខ្លួនរួមជាមួយម៉ូតូជនរងគ្រោះ

ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ជាចោរវាយប្លន់យកម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅបង្រ្កាបចាប់ខ្លួនបាន នៅវេលាល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំនុចគល់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បន្ទាប់ពីជនសង្ស័យរូបនេះ និងបក្ខពួកធ្វើសកម្មភាពប្រើល្បិចជួលម៉ូតូឌុបជិះយកទៅវាយប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ។ ករណីវាយប្លន់យកម៉ូតូនេះបានកើតឡើង ... Read More »

កម្មាការិនី២០នាក់ដួលសន្លប់ ខណៈទុស្សេខ្សែភ្លើងបែកអំពូលរោងចក្រសាព្រីណា

ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីផ្ទុះសេខ្សែភ្លើងបែកអំពូកក្នុងរោងចក្រកាត់សម្លាក់បំពាក់សារព្រីណា ស្លិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២នាទីព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។ សមត្ថកិច្ចស្រុកសំរោងទងបានឲ្យដឹងថា កម្មាការិនី២០នាក់បានសន្លប់ ខណៈអំពូលភ្លើងផ្ទុះបង្កឲ្យមានអណ្តាតភ្លើងធ្វើឲ្យក្រុមកម្មការិនីភ័យរត់ជាន់គ្នា ... Read More »

ខឹងម្តាយស្តីបន្ទោសបុរសម្នាក់បានសម្រេចចិត្តដោយចងកសម្លាប់ខ្លួន

  ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ចង់ ក សម្លាប់ខ្លួនដោយយកខ្សែភ្លើងចងជាប់នឹងដើមឈើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ចំណុចដីឡូត៍ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ប៉ាត់ ... Read More »

បងប្អូនខ្មែរឥស្លាមចំនួន២៥៥គ្រួសារបានទទួលអំណោយមនុស្សធម៌របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង

  ខេត្តកំពង់ឆ្នាំង ៖ប្រជាពលរដ្ឋបងប្អូនខ្មែឥស្លាមចំនួន២៥៥គ្រួសារ នៅភូមិអណ្តូងទ្រមូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានទទួលអំណោយរបស់លោកកុយ សុវណ្ណ ដែលជាអនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្រឡាច ។ អំណោយទាំងនេះត្រូវបានលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ... Read More »

បាឡាស្មាច់២គ្រឿងបុកគ្នានៅពេលយប់ស្រ្តីម្នាក់ធ្លាក់ទឹកលង់ស្លាប់

ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីជនជាតិវៀតណាមម្នាក់បានធ្លាក់ទឹកលង់ស្លាប់នៅក្នុងឧប្បត្តិហេតុ បាឡាស្មាច់ពីគ្រឿងបានបុកគ្នា កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ នគរបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថា ស្រ្តីដែលបាត់ខ្លួនត្រូវបានគេស្គាល់ថាឈ្មោះ ... Read More »

មានជនអគតិមួយចំនួន តែងតែប្រើពាក្យថា «អាស្រែ» តាមពិតពាក្យនេះ ជាអ្នកមានគុណសម្រាប់អ្នក

ភ្នំពេញ៖ អ្នកស្រែ គឺជាអ្នកផលិតស្បៀងសម្រាប់ទ្រទ្រង់ក្រពះនគរខ្មែរ។ ប៉ុន្តែអ្នកស្រែ ត្រូវបានគេ ប្រមាថមើលងាយពីសំណាក់អ្នករស់នៅទីក្រុង ឬទីប្រជុំជន ដែលបង្កជាជម្លោះវណ្ណៈរវាងអ្នកទីក្រុង និងអ្នកជនបទ។ ពាក្យ«អាស្រែ» ត្រូវបានមនុស្សមួយចំនួននិយាយ ដើម្បីបន្តុះបង្អាប់ អ្នកជនបទជារឿយៗ ហើយពាក្យនេះ បានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគេយ៉ាងខ្លាំង។ ... Read More »

ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវប្រជាពលរដ្នចាប់បាននាំគ្នាវាយទើបប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័ពីបុរសម្នាក់

ភ្នំពេញ : ជនសង្ស័យម្នាក់ត្រូវត្រូវប្រជាពលរដ្នចាប់ បាននាំគ្នាវាយទើបប្រគល់ឲ្យនគរបាលបុ៉ស្តិ៍ទន្លេបាសាក់ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័ដៃ១គ្រឿងពីនបុរសម្នាក់ជាជាតិហ្វីលីពីនមិនបានសម្រេច បង្កការភា្ញក់ផ្អើលកាលវេលាមោ៉ង៩និង៣០យប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ សោម ពិសិដ្ន ... Read More »

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ៣នាក់ តាមដីការបស់សាលាដំបូងខេត្ត

  ខេត្តសៀមរាប៖ ជនសង្ស័យ ប្រុស ស្រី ចំនួន៣នាក់ត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទាន នៃកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសូទ្រនិគម ចុះឃាត់ខ្លួនតាមដីការបស់តុលាការខេត្តសៀមរាប ។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិសាស្ត្រ ស្រុកសូទ្រនិគម ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Celta Vigo, Olympiakos, Brighton រំពឹងឈ្នះ

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Celta Vigo, Olympiakos, Brighton មានសង្ឃឹមប្រែមុខមាត់ដើម្បីឈានទៅ រកជ័យជម្នះលើគូប្រកួតទាំងក្នុង និងក្រៅ ទឹកដីរបស់ខ្លួន។ អង់គ្លេស Championship Huddersfield(5) Vs Brighton(1) Huddersfield ... Read More »

បណ្តារដ្ឋនៅអាមេរិករួមគ្នាប្តឹងលោកត្រាំពីច្បាប់បម្រាមជនអន្តោប្រវេសន៍

នៅពេលនេះបណ្តារដ្ឋនៅអាមេរិកបានប្រើប្រាស់ទៅតាមប្រព័ន្ធផ្លូវច្បាប់ប្រឆាំង នឹងច្បាប់ហាមចូលទឹកដីអាមេរិកពីពលរដ្ឋនៅក្នុងប្រទេសអ៊ិស្លាមចំនួន៧។ កាលពី ថ្ងៃទី៣១ ខែមករា រដ្ឋចំនួន៣និងទីក្រុង១បានចាប់ផ្តើមប្តឹងម្ចាស់សេតវិមានថ្មី។ សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋ Massachusetts, New York និង Virginia ជា៣រដ្ឋថ្មីបំផុតចូលរួមទៅតាមផ្លូវច្បាប់ ប្រឆាំងនឹងការហាមប្រាមជនភៀសខ្លួន ... Read More »

មជ្ឈមណ្ឌលព័ត៌មាននគរវត្តរំឮកខួបអនុស្សាវរីយ៍នៃដំណើរការចេញផ្សាយគម្រប់ឆ្នាំទី៨របស់ខ្លួន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅស្នាក់ការធំមជ្ឈមណ្ឌលព័ត៌មាននគរវត្ត បានរៀបចំពិធីរំឮកខួបអនុស្សាវរីយ៍នៃដំណើរការផ្សាយ កាសែត ទស្សនាវដ្តី គេហំទំព័រ និងរោងពុម្ព គម្រប់ឆ្នាំទី៨ ក្រោមការអញ្ជើញជាកិត្តិយសពីលោកស្រី អគ្គនាយិកា លោកប្រធានទីប្រឹក្សា ថ្នាក់ដឹកនាំ ... Read More »

ប្រើកម្លាំងពិសេស៧២នាក់ចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប

ភ្នំពេញ ៖ ថ្មីៗនេះក្រសួងមហាផ្ទៃបានបញ្ជូនកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចពិសេសនៃអគ្គស្នងការនគរបាលជាតិចំនួន៧២នាក់ ដើម្បីចុះបំពេញបេសកកម្ម បង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ បន្ទាប់ពីបទល្មើសមួយនេះកើតឡើងជាបន្តបន្ទាប់ ទោះបីអន្តរក្រសួងធ្វើការបង្រ្កាបជាញឹកញាប់យ៉ាងណាក៏ដោយ ។ មន្រី្តនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ការបញ្ជូនកម្លាំងពិសេសនេះ បន្ទាប់ពីសម្តេច ស ខេង ... Read More »

យុវជនម្នាក់រងប្តឹងពីរករណីពាក់ព័ន្ធនឹងបទរំលោភ និងអំពើហិង្សាក្រោយមានជម្លោះរឿងស្នេហាត្រីកោណ

ខេត្តបន្ទាយមានជ័យ៖ យុវជនសង្ស័យម្នាក់ មានឈ្មោះ ពិ ពិន អាយុ២១ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិត្របែក ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបាននគរបាលស្រុកមង្គលបុរីឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ដោយជាប់ចោទពីបទប្រើអំពើហហិង្សា ... Read More »

បញ្ជូនអ្នកលេងមាន់ជល់ដែលសមត្ថកិច្ចបង្រ្កាបបាន១៤នាក់នៅខណ្ឌសែនសុខទៅតុលាការ

ភ្នំពេញ: ជនសង្ស័យប្រុសស្រីចំនួន ១៤នាក់ដែលសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នៅចំណុចដីឡូតិ៍មួយកន្លែង ម្តុំវត្តអង្គតាមិញ សង្កាត់ទឹកថ្លា ដោយដកហូតបាន មាន់ជល់ចំនួន ៩ក្បាល និងសម្ភារ:មួយចំនួនទៀតនោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងហើយកាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ... Read More »

អាជ្ញាធររាជធានីគ្រោងផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅតំបន់អាងស្តុកទឹកស្ថានីយបូមទឹកទួលគោក២ ក្រោយពីបុកស៊ីផាយ និងស្ថាបនាផ្លូវថ្មីលើផ្លូវដែកបន្តពីទំនប់ទួលគោក ដល់ផ្លូវR១០នៅតំបន់បឹងកក់

ភ្នំពេញ៖ អាជ្ញាធររាជធានីគ្រោងផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅតំបន់អាងស្តុកទឹកស្ថានីយ៍បូមទឹកទួលគោក២ ក្រោយពីបុកស៊ីផាយនិងស្ថាបនាផ្លូវថ្មីលើផ្លូវដែកបន្តពីទំនប់ទួលគោក ដល់ផ្លូវR១០បឹងកក់ រួច។ នេះបើតាមការបញ្ជាក់ របស់លោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោករួមនិងក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលរាជធានី និងអាជ្ញាធរខណ្ឌទួលគោកបានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញអាងស្តុកទឹកស្ថានីយ៍បូមទឹកទួលគោក២ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ដើម្បីពន្យល់អោយពួកគាត់បានយល់ពីគម្រោងនេះ។ លោកប៉ា ... Read More »

ម៉ូតូបុកកង់ ស្លាប់បុរសម្នាក់ របួសស្រាលម្នាក់នៅក្រុងបានលុង

ខេត្តរតនគិរី៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយសារតែម៉ូតូបុកកង់ ខណៈធ្វើដំណើរស្របទិសគ្នាពីកើតទៅលិច លើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចមុខហាងពន្លកមាស ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង នៅវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ។ ភ្លាមៗនោះដែរ ... Read More »

តារាចម្រៀងចាស់វស្សា ណូយ វណ្ណេត សាងផ្នួសសងគុណឪពុកម្តាយ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញនេះ តារាចម្រៀងចាស់វស្សាលោក ណូយ វណ្ណេត បានបួសធ្វើជាសង្ឃក្នុងរយះពេលខ្លីមួយ ដើម្បីសងគុណឪពុកម្តាយ ក្នុងពេលដែលលោកបានជាប់បណ្តាំនេះមកជាយូរនិងមិនទាន់ត្រូវបានបំពេញតាមបណ្តាំអ្នកមានគុណ។ លោក ណូយ វណ្ណេត បានអះអាងថា ... Read More »

កីឡាទេសចរណ៍ជាផលិតផលថ្មីសម្រាប់ទាក់ទាញភ្ញៀវទេសចរពិភពលោក

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍បានថ្លែងថា កីឡាទេសចរណ៍ត្រូវបានប្រទេសក្នុងតំបន់អាស៊ានចាត់ទុកថាជាផលិតផលថ្មីសម្រាប់ទាក់ទាញភ្ញៀវទេសចរលើពិភពលោកឲ្យចូលមក កម្សាន្តនៅតំបន់អាស៊ានទាំងមូលក្នុង ចំណោមយុទ្ធសាស្រ្តសំខាន់ៗដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានដែលទើបបានបញ្ចប់កាលពីពេលថ្មីកន្លងទៅនៅប្រទេសសិង្ហបុរីនោះ។ ការថ្លែងបែប នេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃការងារអនុវត្តឆ្នាំ២០១៦នៃគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍នៅទីស្តីការក្រសួងទេសចរណ៍កាលពីពេលកន្លងទៅថ្មីៗនេះ ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កីឡាទេសចរណ៍បានក្លាយជាយុទ្ធសាស្រ្តថ្មីនៅក្នុង ... Read More »

តោខៀវបន្តនាំមុខកំពូលតារាងក្រោយស្មើហង្សក្រហម ខណៈកាំភ្លើងធំបរាជ័យក្នុងទឹកដីខ្លួន

ក្រុមខ្លាំង២ជួបគ្នាគឺហង្សក្រហម Liverpool និងតោខៀវ Chelsea ក្នុងការប្រកួតបាល់ទាត់អង់គ្លេស Premier League កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ បានបញ្ចប់ដោយលទ្ធផល 1-1 ដែលធ្វើឲ្យក្រុមតោខៀវបន្តនាំមុខកំពូលតារាងទៀត។ នៅក្នុងការប្រកួតនោះក្រុមភ្ញៀវChelseaមានឱកាសនាំមុខមុនដោយការស៊ុតបាល់ហ្រ្វីឃីតបញ្ចូលទីពីសំណាក់ខ្សែការពារសញ្ជាតិប្រេស៊ីល David ... Read More »

ខ្សែប្រយុទ្ធប្រេស៊ីល Alexandre Pato យល់ព្រមផ្លាស់ពីអេស្ប៉ាញទៅចិន

ខ្សែប្រយុទ្ធ Alexandre Patoបានក្លាយទៅជាកីឡាករល្បីឈ្មោះមួយរូបទៀត ដែលបានយល់ព្រម ផ្លាស់ទៅលេងបាល់ទាត់នៅក្នុងក្របខ័ណ្ឌរបស់ប្រទេសចិន។ កីឡាករវ័យ២៧ឆ្នាំរូបនេះទើបតែផ្លាស់មកលេងនៅប្រទេសអេស្ប៉ាញដោយចូលរួមក្រុម Villarreal កាលពីឆ្នាំមុនប៉ុណ្ណោះ។ តែពេលនេះគាត់បានសម្រេចចិត្តទៅលេងឲ្យក្រុម Tianjin Quanjia នៅក្នុងក្របខ័ណ្ឌចិន Super League សម្រាប់រដូវកាលថ្មី។ ... Read More »

Paris Saint-Germain ប្រជែងឈ្នះបិសាចក្រហមដើម្បីនាំយក Cristiano Ronaldo ទី២មកកាន់បារាំង

ក្លិបយក្សរបស់បារាំង Paris Saint-Germain បានប្រជែងឈ្នះក្លិបបិសាចក្រហម Manchester United ដើម្បីនាំយកកីឡាករ Goncalo Guedes ពីក្លិប Benfica របស់ប្រទេសព័រទុយហ្គាល់។ កីឡាករ Goncalo Guedes ... Read More »

Emmanuel Adebayor អតីតខ្សែប្រយុទ្ធក្លិបកាំភ្លើងធំសម្រេចចិត្តទៅលេងឲ្យក្រុមលេខ២របស់ទួរគី

កីឡាករ Emmanuel Adebayor បានសម្រេចចិត្តទៅលេងឲ្យក្រុម Istanbul Basaksehirនៅក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសទួរគីដោយចុះកុងត្រារយៈពេល១៨ខែ។ អតីតខ្សែប្រយុទ្ធរបស់ក្លិប Arsenal, Manchester City និង Tottenham វ័យ៣២ឆ្នាំរូបនេះពុំមានក្លិបលេង ឡើយចាប់តាំងពីចាកចេញពីក្រុម Crystal ... Read More »

ទីបំផុតខ្សែប្រយុទ្ធ Payet out ចាកចេញពី West Ham ទៅ Marseille ទាំងរឿងចម្រូងចម្រាស់

ខ្សែប្រយុទ្ធអន្តរជាតិបារាំង Dimitri Payetបានចាកចេញពីក្លិបWest Hamនៅអង់គ្លេស ទៅកាន់ក្លិបចាស់របស់ខ្លួនMarseilleវិញក្នុងតម្លៃ២៥លានផោន ប៉ុន្តែការផ្ទេរនេះពោរពេញទៅដោយ រឿងចម្រូងចម្រាស់។ ដោយសារតែចង់ផ្លាស់ចេញពេកធ្វើឲ្យកីឡាករវ័យ២៩ឆ្នាំរូបនេះ មិនព្រមលេងបាល់ទាត់ឲ្យ West Ham សោះក្នុងរយៈពេល១ខែចុងក្រោយ ។ លោកDavid Sullivanប្រធានក្លិបញញួរធំ ... Read More »

ខ្លាចការចាប់ជំរិត ហ្វុីលីពីនស្នើចិនយាមល្បាត នៅដែនសមុទ្ររបស់ខ្លួន

ដោយខ្លាចក្រុមភេរវកម្មចាប់ជំរិតនៅដែនសមុទ្រ ប្រធានាធិបតីហ្វុីលីពីនលោក Rodrigo Duderte បានស្នើដល់ប្រទេស ចិនឲ្យបញ្ជូនកប៉ាល់យាមល្បាតមកជួយការពារដែនសមុទ្ររបស់ខ្លួនទប់ស្កាត់ ក្រុមភេរវកម្មអ៊ិស្លាម អាប៊ូសៃយ៉ាហ្វ វាយ ប្រហារ ប្លន់ ចាប់ជំរិតនាវានៅតំបន់សមុទ្រភាគខាងត្បូងប្រទេសនេះ។ លោក ឌុយទែរតេ បាននិយាយទៅ ... Read More »

អឺរ៉ុបថ្កោលទោសការវាយប្រហារនៅភាគខាងកើតប្រទេសអ៊ុយក្រែន

កាលពីថ្ងៃទី៣១ ខែមករា សហគមន៍ អឺរ៉ុបបានប្រកាសថា ការប៉ះទង្គិចគ្នារវាងក្រុមបះបោរនឹងកម្លាំងទាហានរដ្ឋាភិបាលនៅតំបន់ភាគខាងកើតអ៊ុយក្រែនគឺជាការបំពានទៅលើកិច្ចព្រមព្រៀងឈប់បាញ់ទីក្រុង Minsk ។ នៅក្នុងសេចក្តីប្រកាសរបស់មន្ត្រីការ បរទេសអឺរ៉ុបបានឲ្យដឹងថា «ការប៉ះទង្គិចគ្នាកើតឡើងប៉ុន្មានថ្ងៃកន្លងមកស្ថិតនៅ ក្នុងតំបន់ Avdiivka ដោយភាគីទាំង២ បានប្រើប្រាស់កាំភ្លើងធំធ្វើឲ្យមានអ្នកស្លាប់ និងរបួសកាន់តែច្រើនឡើង។ ... Read More »

មនុស្ស៣នាក់រងរបួសធ្ងន់ ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ និងម៉ូតូ

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះភ្លាមៗ ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូពីក្រោយ បន្ទាប់ពីធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រមូលយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ រង់ចាំឲ្យគូភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយ តាមនីតិវិធី ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៥នាទីព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៣៤ និងលេខ៣៥ ... Read More »

ឃាត់ខ្លួនក្មេងទំនើងម្នាក់ក្នុងចំណោមបក្ខពួក៤ននាក់ដែលឈរកាន់ដំបងតាមផ្លូវធ្វើឲ្យប្រជាពលរដ្ឋមានការភិតភ័យ

ភ្នំពេញ ៖ ក្មេងទំម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណៈពួកគេបាននាំគ្នាឈរកាន់ដំបងនៅតាមផ្លូវសាធារណៈធ្វើអោយប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកកាត់មានការភ័យខ្លាចហើបានរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ទើបឃាត់ខ្លួនបានម្នាក់ចំណែកបក្ខពួក៣នាក់ទៀតបានរត់គេចខ្លួន។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅមុខវត្តទឹកថ្លា តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិចុងថ្នាល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ... Read More »

រថយន្តកូរ៉េបើកបុកម៉ូតូzoomer z ពីក្រោយបណ្តាលឲ្យនារីម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់បានស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបសធ្ងន់ ខណៈជិះម៉ូតូចេញពីផ្ទះទៅយកប្អូននៅសាលា ហើយត្រូវរថយន្តកូរ៉េបើកបុកពីក្រោយបណ្តាលដួលរួចកិនពីលើ កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមុខក្រុមហ៊ុនហុងដា តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះដែលស្លាប់ឈ្មោះរិន ... Read More »

លោកស្នងការរងខេត្តព្រះសីហនុ ណុប បញ្ញា រងការចោទ ប្រកាន់បណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាននៅតំបន់ចំការដូង ភូមិសុខសាន្ត សង្កត់ កោះរ៉ុង

  ខេត្តព្រះសីហនុ ៖ កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ប្រជាពលរដ្ឋបានចោទប្រកាន់លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នង ការរងទទួលបន្ទុកប្រធានការិយាល័យកណ្តាលទេសចរណ៍ខេត្តព្រះសីហនុ បានយកសន្តិសុខក្រុមហ៊ុន ROYAL Group មកគំរាមកំហែង ... Read More »