ខេត្តកណ្តាលៈ រឿងរ៉ាវស្នេហាមួយបានធ្វើឲ្យនារីវ័យជំទង់ម្នាក់ សុខចិត្តចុះចេញពីផ្ទះឪពុកម្តាយទៅរស់នៅជាមួយបុរសជាសង្សារអស់រយៈពេលជាច្រើនថ្ងៃ ធ្វើឲ្យឪពុកម្តាយព្រួយបារម្ភយ៉ាងខ្លាំង ឈានទៅដល់ដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលមូលដ្ឋាន ព្រមទាំងដើរតាមរករហូតប្រទះឃើញកូនស្រីសំណព្វចិត្តរស់នៅជាមួយបុរសជាសង្សារ នៅក្នុងការដ្ឋានសំណង់មជ្ឈមណ្ឌលក្រុតាខ្មៅ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ។ បន្ទាប់ពីបានជួបកូនស្រីឪពុកម្តាយ ... Read More »
អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅផ្លូវផ្សារញ៉ែ ខេត្តសៀមរាប
ខេត្តសៀមរាប៖ ហេតុការណ៍អគ្គីភ័យមួយបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកតែម្តង ហើយសមត្ថកិច្ចក៏បានរួតរះបញ្ចេញរថយន្តពន្លត់អគ្គីភ័យទៅអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗផងដែរ ។ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៧ ខែមេសា អគ្គីភ័យបានឆាបឆេះផ្ទះពលរដ្ឋមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវផ្សារញ៉ែ ខេត្តសៀមរាម ។ ករណីនេះ ប្រភពរាយការណ៍បណ្តាលមកពីផ្ទុះហ្គាល ។ សមត្ថកិច្ចខេត្តសៀមរាប ... Read More »
ព្រោះអវត្តមានមេធាវី សាលាឧទ្ធរណ៍ លើកពេលសវនាការរឿងក្ដីលោក ហុង សុខហួរ
ភ្នំពេញ៖ សាលាឧទ្ធរណ៍ នាព្រឹកថ្ងៃទី៧ ខែមេសា សម្រេចលើកពេលសវនាការរឿងក្ដីលោកហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដោយសារអវត្តមានមេធាវីការពារក្ដី ។ មន្ត្រីសាលាឧទ្ធរណ៍ បញ្ជាក់ថា សាលាឧទ្ធរណ៍ពុំអាចដំណើរការសួរដេញដោលបានទេ ព្រោះអត់មានមេធាវី ។ ... Read More »
រថយន្តបុកគោយន្តពីក្រោយរងរបួសស្រាល៥នាក់នៅផ្លូវជាតិលេខ៤
ខេត្តព្រះសីហនុ៖ រថយន្តមួយគ្រឿងបានបុកគោយន្តពីក្រោយបណ្តាលឲ្យខ្ទេចមុខរថយន្តដែលមនុស្សជិះនៅលើរថយន្តគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅចន្លោះគីឡូម៉ែត្រ១៦២-១៦៣ ស្ថិតនៅភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមរបាយការណ៍នគរបាលស្រុកឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានបណ្តាលឲ្យអ្នកបើករថយន្តនិងអ្នករួមដំណើរ៤នាក់រងរបួសស្រាល។ អ្នកបើកបរឈ្មោះដែន ដារា ភេទប្រុស ... Read More »
សិល្បករ សិល្បការិនី កំពុងហ្វឹកហាត់របាំត្រៀមសម្តែងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប
ភ្នំពេញ៖ សិល្បករសិល្បការិនីប្រមាណ ជិត៤០០នាក់ បានហ្វឹកហាត់របាំរៀងៗ ខ្លួនត្រៀមសម្តែងក្នុងព្រឹត្តិការណ៍អង្គរ សង្ក្រាន្ត ២០១៧ ព្រមទាំងបានសម្ដែង ជូនថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជានូវរបាំ៣ប្រភេទ។ លោកសាស្ត្រាចារ្យ សេង សំអាន ទី ប្រឹក្សាក្រសួងវប្បធម៌ ... Read More »
ធ្លាយរឿង សុខ ពិសី បណ្តើរថៅកែផលិតកម្មចេញទៅជប៉ុន
ភ្នំពេញ៖ គេនៅចាំបានថា តារាចម្រៀង លំដាប់កំពូលប្រចាំផលិតកម្មសាន់ដេ កញ្ញាសាច់សខ្ចីសុខ ពិសី បានចាកចេញ ពីប្រទេសកម្ពុជាកាលពីរាត្រីថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០១៧ កន្លងទៅជាមួយតារាល្បីផ្សេងទៀតទៅកាន់ប្រទេសជប៉ុន។ការចាក ចេញទៅជប៉ុននេះត្រូវបានគេទម្លាយថា រួមដំណើរជាមួយកូនប្រុសថៅកែផលិត កម្មសាន់ដេដែលគេធ្លាប់ល្បីថា ... Read More »
ម៉ូតូល្បឿនលឿនឌុបគ្នា៤នាក់ជ្រុលបុករថយន្ត ស្លាប់ម្នាក់ របួស៣នាក់
ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ចំណែក៣នាក់ទៀតបានរងរបួសធ្ងន់ ស្រាល ត្រូវគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈពួកគេបានចេញពីផឹកស៊ីផ្ទះមិត្តភក្តិហើយជិះម៉ូតូក្នុងល្បឿនលឿនពេកចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកនឹងរថយន្ត១គ្រឿងដែលចូលផ្លូវលំ ។ ហេតុការណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរំលងអធ្រាត្រ ឈាន ចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខស្ថានីយប្រេងឥន្ធនះតេលា ... Read More »
លិខិតមិត្តអ្នកអាន៖ រង់ចាំអ្នកប្តឹងទើបចាត់ការ?
ផ្អើលពេញហ្វេសប៊ុករឿងអ្នកបោកតាមទូរស័ព្ទត្រូវឆ្នោតនេះ ឆ្នោតនោះ ប៉ុន្តែមិនឃើញអាជ្ញាធរមានសមត្ថកិច្ចតាមចាប់ជនឆបោកនោះឡើយ ។ ទំនងជាសមត្ថកិច្ចយល់ថា គ្មានអ្នកប្តឹងទើបមិនចាត់ការជនឆបោកទាំងនោះ បើទោះបីជាជនរងគ្រោះបានបង្ហាញលេខទូរស័ព្ទតាមរយៈហ្វេសប៊ុកនោះហើយក៏ដោយ ។ ប្រការនេះធ្វើឲ្យមានពលរដ្ឋស្លូតត្រង់ចាញ់បោកជនទុច្ចរិតជារៀងរាល់ថ្ងៃបន្តទៀត ។ ខ្ញុំបាទចាប់អារម្មណ៍ចំពោះព័ត៌មានដែលត្រូវបានចែកចាយតាមបណ្តាញទំនាក់ទំនងសង្គម ករណីបុរសម្នាក់បានក្លែងជាមន្ត្រីក្រុមហ៊ុនឯកជន ហើយប្រាប់អតិថិជនរបស់ខ្លួនថា ត្រូវរង្វាន់ ។ ... Read More »
ស្ត្រីវ័យចំណាស់ម្នាក់កើតទុក្ខមិនសុខចិត្តជាមួយនឹងអាជីករលក់មាសយីហោ ឃាង សុខម៉េង ធ្វើខុសពីកិច្ចសន្យា ក្នុងលិខិតបញ្ជាក់
ខេត្តស្ទឹងត្រែងៈ ស្ត្រីវ័ចំណាស់ម្នាក់កើតទុក្ខមិនសុខចិត្តដ្បិតអាជីវករលក់មាស ឈ្មោះ យ៉ីហោ ឃាង សុខម៉េង លក់នៅក្នុងផ្សារ សាមគ្គីក្រុងស្ទឹងត្រែង លក់ខ្សែកផ្លាកទីនឲ្យគាត់ទម្ងន់9ជី8ហ៊ុនកន្លះ ក្នុងលិខិតស្នាមបានបញ្ជាក់ច្បាស់តម្លៃ(530ដុល្លារ)លក់វិញ តែ500ដុល្លារតែប៉ុណ្ណោះ អស់ឈ្នួលតែ30ដុល្លារទេ តែផ្ទុយទៅវិញ មិនដូចការបញ្ជាក់ក្នុងក្រដាសនោះទេ ដែលឋិតក្នុងផ្សារសាមគ្គីស្ទឹងត្រែង ... Read More »
ពលករខ្មែរខុសច្បាប់ធ្វើការនៅប្រទេសថៃ សម្រុកមកស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ត្រូវសមត្ថកិច្ចថៃដាក់ប៉ុស្តិ៍ត្រួតពិនិត្យចាប់បញ្ជូន និងយកលុយ ចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតរាប់ម៉ឺននាក់
បន្ទាយមានជ័យ៖ ពលករខ្មែរខុសច្បាប់ ធ្វើការនៅប្រទេសថៃ សម្រុកមកស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅសល់ប៉ុន្មានថ្ងៃខាងមុខនេះ ត្រូវសមត្ថកិច្ចថៃដាក់ប៉ុស្តិ៍ត្រួតពិនិត្យចាប់បញ្ជូន និងយកលុយ ចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតរាប់ម៉ឺននាក់ ដាក់តាមរថយន្តទ្រុងយ៉ាងណែនស្ទើរដាច់ខ្យល់ បញ្ជូនមកជាងដប់រថយន្ត ប្រហែល១០០០ពាន់ក្នុងមួយថ្ងៃ ចាប់ពីចុងខែមីនា មកដល់ដើមខែមេសា ឆ្នាំ២០១៧ ។ ... Read More »
វិភាគព័ត៌មានអន្តរជាតិ៖ ស្ថានភាពពិភពលោកបច្ចុប្បន្នឈ្មួញអាវុធកំពុងតែត្រូវប៉ាន់?
នៅពេលដែលពិភពលោកកំពុងប្រឈមមុខតានតឹងដោយយោធា ឬធ្លាក់ក្នុងដំណាក់កាលនៃការប្រកួតប្រជែងអាវុធ ប្រទេស ដែលទទួលបានផលប្រយោជន៍ច្រើនជាងគេនោះគឺប្រទេសមហាអំណាចដែលមានអាវុធទំនើបៗ ដោយផលប្រយោជន៍បាន មកពីការលក់អាវុធ។ ការប្រឈមមុខតានតឹងដាក់គ្នានៅក្នុងតំបន់មជ្ឈិមបូព៌ា ពិសេសគឺតំបន់អាស៊ី ក្នុងនោះមានជម្លោះសមុទ្រចិនភាគខាងត្បូង ក៏ដូចជាការប្រឈមមុខតានតឹងរវាងសត្រូវចាស់ឥណ្ឌា នឹងប៉ាគីស្ថាន រវាងឥណ្ឌា និង ចិនជាដើម ធ្វើឲ្យប្រទេសដែលមានការបា ... Read More »
កិច្ចពិភាក្សា អាមេរិក-ចិន ចាប់ផ្តើម
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទូលស្វាគមន៍ប្រធានាធិបតី ចិន ស៊ី ជីងពីន នៅ តំបន់ Resort Mar a Lago ក្នុងបរិយាកាសស្និទ្ធស្នាលបំផុត ក្នុងជំនួបដំបូងបង្អស់ ... Read More »
សហគមន៍អន្តរជាតិសន្យាផ្តល់ជំនួយ៦ពាន់លានដុល្លារជួយដល់ស៊ីរី
កាលពីថ្ងៃទី៥ខែមេសា កិច្ចប្រជុំស្តីពីការ គាំទ្រដល់អនាគតស៊ីរី និងតំបន់ទាំងមូលដែលធ្វើឡើងនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក សហគមន៍អន្តរជាតិ បានសន្យា ផ្តល់ជំនួយជាទឹកប្រាក់៦ពាន់លានដុល្លារសម្រាប់សកម្មភាពមនុស្សធម៌ ដល់ជនភៀសខ្លួនស៊ីរី នៅក្នុងឆ្នាំ២០១៧។ សមាជិកគណៈកម្មាធិការទទួលបន្ទុកមនុស្សធម៌អឺរ៉ុប លោក Christos Styliandides បានប្រកាសថា ... Read More »
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការអភិវឌ្ឍន៍ ឧស្សាហកម្មសហប្រជាជាតិ (UNIDO)
ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក Li Yong អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ ... Read More »
កូរ៉េខាងត្បូងសាកល្បងមីស៊ីលដែលអាចវាយប្រហារនៅគ្រប់ទីកន្លែងក្នុងទឹកដីកូរ៉េខាងជើង
ប្រភពព័ត៌មានពីក្រសួងការពារជាតិ កូរ៉េខាងត្បូង នៅថ្ងៃទី៦ ខែមេសា បាន ឲ្យដឹងថា ប្រទេសនេះទើបតែបាញ់សាក ល្បងកាំជ្រួចមីស៊ីលដែលបាញ់បានចម្ងាយ ៨០០គីឡូម៉ែត្រ គឺអាចវាយប្រហារបាន គ្រប់ទីកន្លែងក្នុងទឹកដីកូរ៉េខាងជើង។ សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា មីស៊ីលដែលបានសាក ល្បងខាងលើមានរយៈចម្ងាយ៨០០គីឡូ ... Read More »
ផ្ទុះគ្រាប់បែកចំកណ្តាលទីក្រុងបាងកកប្រទេសថៃរបួស២នាក់
កាលពីយប់ថ្ងៃទី៥ ខែមេសា មានគ្រាប់បែកមួយគ្រាប់បានផ្ទុះនៅលើដងវិថី Rat chadamnoen ស្ថិតនៅកណ្តាលទីក្រុង បាងកកប្រទេសថៃ ធ្វើឲ្យកម្មករសម្អាតទី ក្រុង២នាក់រងរបួស។ ប៉ូលិសថៃបានឲ្យដឹងថា គ្រាប់បែកខាង លើផ្ទុះនៅវេលាម៉ោង២០ នៅពេលដែល ក្រុមកម្មករបោសសម្អាតផ្លូវថ្នល់យកធុងសំរាមទៅចោល។ ប៉ូលិសបានឲ្យដឹងថា ... Read More »
កីឡាករវាយកូនបាល់កម្ពុជាកំពុងឈរនៅលេខរៀងទី១ក្នុងពូល A កក់កៅអីវគ្គខ្វែងក្រោយឈ្នះម្ចាស់ផ្ទះបារ៉ែន
ភ្នំពេញ៖ ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជាបានឡីងដល់វគ្គខ្វែងពូលដោយស្វ័យប្រវត្តិហើយបន្ទាប់ពីដណ្ដើមបានជ័យជម្នះ៣ប្រកួតជាប់គ្នាគ្នាក្នុងពូលAដើម្បីឈរកំពូលតារាង ខណៈការប្រកួតកាល ពីល្ងាចថៃ្ងទី៥ ខែមេសា បានបំបាក់ក្រុម ម្ចាស់ផ្ទះបារ៉ែន ដោយលទ្ធផល ៣-០ នៃ ព្រឹត្តិការណ៍ Davis Cup វគ្គជម្រុះប្រចាំ តំបន់អាស៊ី/អូសេអានីក្រុម៤ដើម្បីប្រជែងកៅអីឡើងទៅក្រុម៣នាឆ្នាំក្រោយ ... Read More »
ក្រុមកីឡាករបាល់ទាត់វ័យចាស់កម្ពុជាប្រកួតឈ្នះក្រុមវ័យចាស់កូរ៉េ ៦-១
ភ្នំពេញ៖ ក្រុមកីឡាករបាល់ទាត់វ័យ ចាស់កម្ពុជាបានប្រកួតឈ្នះក្រុមវ័យចាស់សាធារណរដ្ឋកូរ៉េក្នុងលទ្ធផល ៦-១ កាល ពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅស្តាត់ចាស់ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់មិត្តភាពអន្តរជាតិដណ្តើមពានរង្វាន់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ ប្រពភព័ត៌មានពីមន្ត្រីគណៈកម្មការ បច្ចេកទេសបានប្រាប់ឲ្យដឹងថាការប្រកួតកីឡាបាល់ទាត់មិត្តភាពអន្តរជាតិនេះគឺមានការចូលរួមពីកីឡាករមកពីបណ្តាប្រទេសជិតខាងដូចជា ... Read More »
បុរស៣នាក់បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ពីរលើកនៅស្រុកបាកាន
ខេត្តពោធិ៍សាត់៖ រយៈត្រឹមតែមួយម៉ោងប៉ុណ្ណោះធ្វើឲ្យបុរសចំនួន៣នាក់ បានរងរបួសធ្ងន់ ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន២លើក នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង២០ និង៣៥ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ... Read More »
រយៈពេល២ថ្ងៃ នគរបាលខេត្តសៀមរាបចាប់អ្នកញៀនថ្នាំ២៨នាក់បញ្ជូនទៅតុលាការ
ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កម្លាំងនគរបាលមូលដ្ឋាន និង កម្លាំងអធិការនគរបាលស្រុកវ៉ារិន ចុះប្រតិបត្តិការបង្ក្រាបករណី ជួញដូរនិងប្រើប្រាស់សារធាតុញៀន រហូតឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រី ជាបន្តបន្ទាប់ ចំនួន ២៨នាក់ តាមផ្ទះជួល ... Read More »
នគរបាលឃាត់ខ្លួនក្រុមក្មេងទំនើង២ក្រុម ៨នាក់ជិះម៉ូតូដេញតាមវាយគ្នាបង្កឱ្យរងរបួសនៅតាមដងផ្លូវសាធារណៈ ក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖ ក្រុមក្មេងទំនើង២ក្រុម បានបង្កការវាយតប់គ្នាប្រើប្រាស់ដំបង និងដុំថ្មតាមផ្លូវសាធារណៈនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យភាគីជម្លោះរងរបួសទាំងសងខាង និងនាំឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។ ក្មេងទំនើងទាំងនោះ បន្ទាប់មកក៏ត្រូវបាននគរបាលក្រុងសិរីសោភ័ណបង្រ្កាបឃាត់ខ្លួនបានចំនួន៨នាក់ ។ អំពើហិង្សារវាងក្រុមក្មេងទំនើងទាំង២ក្រុមផ្តើមឡើង ក្នុងរឿងទំនាស់ជ្រែម៉ូតូឌឺដងដាក់គ្នាទៅវិញទៅមក។ ហេតុការណ៍កើតឡើងកាលពីយប់អធ្រាត្រថ្ងៃទី៦ ខែមេសា ... Read More »
នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ជំនាញឆក់ទូរស័ព្ទដៃយ៉ាងសកម្មនៅក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាជិះម៉ូតូធ្វើសកម្មភាព ជំនាញខាងខាងឆក់ខ្សែដៃយ៉ាងសកម្មនៅក្រុងបាត់ដំបង ត្រូវបានកម្លាំងនគរបាលក្រុមបង្ការ បង្រ្កាប សហការនឹងកម្លាំងនគរបាលក្រុងបាត់ដំបង ចេញប្រតិបត្តិការបង្រ្កាបចាប់ឃាត់ខ្លួនបានហើយ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ម៉ាកអាយហ្វូន១គ្រឿង តម្លៃជាង១ពាន់ដុល្លារបស់ស្រ្តីរងគ្រោះម្នាក់បានសម្រេចកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិតាគាំ១ ... Read More »
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធគ្រឿងញៀន បញ្ជូនទៅតុលាការខេត្ត
ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ជាស្នងការរង និងជាប្រធានផែនព្រហ្មទណ្ឌ ដឹកនាំកំលាំងដោយលោកវរសេនីយ៍ទោ ហង្ស សូផាតភីរម្យ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើលគ្រឿងញៀន និង ប៉ុស្តិ៍នគរបាលសាលាកំរើកបានបង្ក្រាប ... Read More »
រថយន្តដឹកទឹកលក់បួងចង្កូតមិនទាន់ក្រឡាប់ ប៊ិះធ្លាក់ទឹក
ខេត្តស្ទឹងត្រែងៈ រថយន្តកូរ៉េប៉ែន ពណ៌ស លាយខៀវ គ្មានស្លាកលេខមួយគ្រឿង ដឹកទឹកលក់ បានបួងចង្កូតមិនទាន់បណ្តាលឲ្យក្រឡាប់ ប៊ិះធ្លាក់ទឹកកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅនៅចំណុចផ្លូវកែងខាងកើតវត្តព្រះអង្គធំ ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ... Read More »
រថយន្ដសាំយ៉ុងផ្ទុះកង់ក្រោយខាងឆ្វេងក្រឡាប់ផ្ងារកង់ របួស២នាក់
ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ដសាំយ៉ុង ផ្ទុះកង់ក្រោយខាងឈ្វេង រេចង្កូតក្រឡាប់ផ្ងារជើង នៅចំណុចស្ពាន់ថ្មនាគ ក្នុងភូមិដូនរាយ ឃុំគោកធ្លោកក្រោម ស្រុកជីក្រែង ... Read More »
សមត្ថកិច្ចឃាត់ខ្លួនយុវជនសង្ស័យប្រើប្រាស់ថ្នាំញៀន៣នាក់នៅស្រុករមាសហែក
ខេត្តស្វាយរៀង៖ យុវជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកឃាត់ខ្លួនពាក់ព័ន្ធនឹងករណីប្រើប្រាស់ថ្នាំញៀន និងរឹបអូសបានឱបករណ៍សម្រាប់ជក់ផងដែរ ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ចំណុចភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា មុខសញ្ញាសង្ស័យថ្នាំ៣នាក់ ... Read More »
អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ខណៈម្ចាស់ផ្ទះមិននៅ
ភ្នំពេញ៖ លំនៅឋានមួយខ្នងបានក្លាយជាចំណីភ្លើងតែមួយប៉ព្រិចភ្នែក ខណៈដែលសមត្ថកិច្ចបានចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ ប៉ុន្តែបានត្រឹមតែបាញ់ការពារមិនឲ្យឆេះរាលទៅកាន់ផ្ទះអ្នកដទៃប៉ុណ្ណោះ ។ ហេតុការណ៍អគ្គីភ័យដែលគេមិនទាន់ដឹងថា មណ្តាលមកពីមូលហេតុអ្វីនោះ បានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »
បុគ្គលិកក្រុមហ៊ុនផ្នែកទីផ្សារម្នាក់ត្រូវថៅកែឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីលួចទ្រព្យសម្បត្តិ និងកិបកេងលុយជាង៤ពាន់ដុល្លារ
ភ្នំពេញ ៖ ថៅកែក្រុមហ៊ុន រ៉ាថាឧត្តម បានឃាត់ខ្លួនបុគ្គលិកផ្នែកទីផ្សារម្នាក់ប្រគល់ជូនសមត្ថកិច្ច បន្ទាប់ពីបុគលនោះបានលួចទ្រព្យសម្បត្តិ និងកិបកេងលុយរបស់ក្រុមហ៊ុនអស់ជាង៤ពាន់ដុល្លា ។ ហេតុការណ៍នេះបានកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ... Read More »
ជនរងគ្រោះថា ចោរភ្ជង់កាំភ្លើងប្លន់ម៉ូតូ ប៉ូលីសថា សង្ស័យជាករណីចាញ់បោកគេទៅវិញ
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងធ្វើឲ្យនគរបាលប៉ុស្តិ៍ទឹកថ្លានាំគ្នាចុះទៅពិនិត្យដល់កន្លែងកើតដោយសារមានករណីក្រុមចោរធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូទាំងថ្ងៃ ហើយជិះគេចខ្លួនដោយសុវត្ថភាព។ ហេតុការណ៍ប្លន់នេះ បានកើតឡើងនៅវេលាម៉ោង១២និង១០នាទីថ្ងៃទី៦ ខែមេសា នៅចំណុចផ្លូវលំភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉យ រ៉ូយ៉ាល់ ... Read More »
ដល់ក! ស្រីស្អាតរបស់លោកមេភូមិព្រៃព្រីង ចាញ់ល្បែងអស់គូថខោ បែកគំនិតយកឡានទៅបញ្ចាំបាន៦ពាន់ដុល្លារ ប្តីខឹង ចាប់ប្រគល់ឲ្យប៉ូលិស
ភ្នំពេញ៖ ស្រ្តីម្នាក់ដែលគេស្គាល់ថា ប្រពន្ធរបស់លោក ហេង មេភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានលេងល្បែងចាញ់ អស់លុយហើយរហូតជំពាក់គេទៀត ក៏បានយករថយន្ត១គ្រឿង ម៉ាក់ហាយឡែនឌឺរ ទៅដាក់បញ្ចាំ ក្នុងតម្លៃ៦ពាន់ដុល្លារដើម្បី យកលុយទៅលេងល្បែងស្ដារដើមវិញ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច