ព័ត៌មានទាន់ហេតុការណ៍៖
'

ឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចប្រគល់ភារកិច្ចជូនមន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ៣រូប, លោកសន្តិបណ្ឌិត ខៀវ សុភ័គ ជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ២រូបអ្នកនាំពាក្យរង

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចប្រគល់ភារកិច្ចជូនមន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ចំនួន ៣រូប បន្ថែមលើមុខងារបច្ចុប្បន្ន។ តាមរយៈសេចក្តីសម្រេចដែល អង្គភាព មជ្ឈមណ្ឌល ... Read More »

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក

ភ្នំពេញ ៖ បើតាមព្រះរាជក្រឹត្យដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ គឺព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់តែងតាំង ... Read More »

ខ្សែបម្រើ Jude Bellingham រកបាន១គ្រាប់ជួយ Real Madrid ឈរកំពូលតារាង La Liga

ខ្សែបម្រើជម្រើសជាតិអង់គ្លេស Jude Bellingham រកបានគ្រាប់ជ័យជម្នះនៅនាទីទី៨១ដើម្បីជួយ Real Madrid យកឈ្នះ Celta Vigo ១ទល់០ និងរក្សាការចាប់ផ្តើម១០០% ក្នុង៣ប្រកួតនៅ La Liga ដោយបន្តឈរកំពូលតារាងបណ្តោះអាសន្ន។ ... Read More »

ឃាត់ខ្លួនបុរសម្នាក់ពីបទរំលោភសេពសន្ថវៈក្មេងស្រីអនីតិជន នៅឃុំចុងផ្លាស់ ស្រុកកែវសីមា

ខេត្តមណ្ឌលគិរី ៖ បុរសចំណាស់ម្នាក់ត្រូវបានបញ្ជូនមកកាន់ស្នងការនគរបាលខេត្តមណ្ឌលគិរីនៅទី២៦ ខែសីហា ឆ្នាំ២០២៣នេះ ដោយជាប់ចោទពីបទរំលោភសេពសន្ថវៈលើក្មេងស្រី។ ជនសង្ស័យព្យាយាមបដិសេធប៉ុន្តែគ្រូពេទ្យធ្វើកោសល្យវិច័យ ទៅលើក្មេងស្រីបញ្ជាក់ថា ពិតជារងគ្រោះដោយការរំលោភមែន។  មន្ត្រីនគរបាលខេត្តបានឲ្យដឹងថា បុរសវ័យចំណាស់បានចាប់រំលោភក្មេងស្រីអាយុ៩ឆ្នាំបានសម្រេច នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ... Read More »

សង្ស័យកេីតចេញពីភ្លើងប្រចណ្ឌ​..! បុរសម្នាក់បានសម្លាប់នារីជាសង្សាររបស់ខ្លួនរួចយកខ្សែចង.កសម្លាប់ខ្លួនឯងតាមក្រោយ

ភ្នំពេញ ៖​ បុរសម្នាក់បានដាច់ចិត្តសម្លាប់នារីដែលជាសង្សាររបស់ខ្លួនដោយយកអាវខ្ទប់ច្រមុះបណ្តាលឱ្យស្លាប់នៅលើឥដ្ឋការ៉ូ​ រួចបានយកខ្សែមកចង.កសម្លាប់ខ្លួនឯងតាមក្រោយនៅនឹងធ្នឹមមាត់បន្ទប់ទឹកស្លាប់ទាំង២នាក់ទេីបធុំក្លិនស្អុយផ្អើលអស់អ្នកភូមិ​ កាលពីវេលាម៉ោង០៩ និង០០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។  ​    ប្រភពព័ត៌មានបានឱ្យដឹងថា​ ... Read More »

កម្លាំងនគរបាលជំនាញស្រុកសាលាក្រៅចុះបង្ក្រាបករណីជួញដូរថ្នាំញៀនឃាត់ខ្លួនជនសង្ស័យ៣នាក់និងវត្ថុតាង

ខេត្តប៉ៃលិន៖ នគរបាលនៃអធិការស្រុកសាលាក្រៅបានចុះបង្ក្រាបកន្លែងជួញដូរសារធាតុញៀននិងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់នៅវេលាម៉ោង ១២ និង ១០នាទី ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោក សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន  និងមានការសម្របសម្រួលនីតិវិធីពី ... Read More »

ព្ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងទីប្រឹក្សាផ្ទាល់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចំនួន ១០៤រូប ឋានៈស្មើអនុរដ្ឋលេខាធិការ ដល់ទេសរដ្ឋមន្ត្រី

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រកម្ពុជា បានសព្វព្រះហឫទ័យត្រាស់បង្គាប់តែងតាំងបុគ្គលសំខាន់ៗចំនួន ១០៤រូប ជាទីប្រឹក្សាផ្ទាល់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើយោងតាមព្រះរាជក្រឹត្យ ... Read More »

គ.ជ.ប , ទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

ភ្នំពេញ ៖ គ.ជ.ប . ចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ។  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៥ សីហា ចំនួន ២៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៨នាក់

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៨នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ។ ... Read More »

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖ មនុស្ស ៨៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងនៅល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣​នេះថា៖​ ក្នុងរយៈពេល​មួយថ្ងៃ​ កម្លាំង​សមត្ថកិច្ចជំនាញ​ បានឃាត់ខ្លួនជនសង្ស័យចំនួន​ ៨៨នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជាកាលពីម្សិលមិញនេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ​ ... Read More »

អាជ្ញាធរជាតិអប្សរា ស្នើរឱ្យភ្ញៀវទេសចរជាតិ​-អន្តរជាតិ​បង្កើនការប្រុងប្រយ័ត្នចំពោះសត្វស្វានៅក្នុងតំបន់អង្គរ

ខេត្តសៀមរាប​៖​ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី​២៥​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានស្នើរឱ្យភ្ញៀវទេសចរ បង្កើនការប្រុងប្រយ័ត្នចំពោះសត្វស្វានៅក្នុងតំបន់អង្គរ​ ខណៈ​សត្វស្វាមួយចំនួននៅរមណីយដ្ឋានអង្គរ ជាពិសេស នៅប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ បានខាំ ឬខ្វាច ព្រមទាំងបានដណ្តើមរបស់របរពីភ្ញៀវទេសចរជាច្រើនករណី។  ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍​ ... Read More »

ភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះនៅប្រទេសក្រិក

នៅថ្ងៃទី 25 ខែសីហា បើយោងតាម AP ខ្យល់បក់ខ្លាំងនិងភាពស្ងួតបានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃដែលកំពុងឆេះនៅប្រទេសក្រិកមានការពិបាក។ ជាពិសេសភ្លើងនៅភាគឦសាននៃប្រទេសនេះត្រូវបានគេចាត់ទុកថាធ្ងន់ធ្ងរបំផុតនៅសហភាពអឺរ៉ុប (EU)។ ភ្លើងឆេះព្រៃនៅតំបន់ Alexandroupolis ភាគឦសាននៃប្រទេសក្រិកបានឈានចូលដល់ថ្ងៃទី៦ហើយ ដោយកាន់តែឆេះខ្លាំង ឡើងៗ បានបំផ្លាញផ្ទះជាច្រើនខ្នង និងបង្ខំឱ្យមនុស្សជម្លៀសចេញជាទ្រង់ទ្រាយធំ។ ... Read More »

គ្រាន់តែស្រុកកំរៀង សមត្ថកិច្ចរកឃើញអ្នកបេីកបរនិងអ្នកជំនួយបេីក​បរ ១៣នាក់មាន​ផ្ទុកសារធាតុញៀ​ន​ក្នុងខ្លួនក្នុងពេលកំពុងបញ្ជាយាន​នៅ​លេីដងផ្លូវ

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៨​និង៤៥នាទីព្រឹក អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរង ផែនការងារ​ប្រឆាំងគ្រឿង​ញៀន ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ពាក់ព័ន្ធករណីលួចគោគេ រួចកាប់យកសាច់ បញ្ជូនទៅតុលាការ

ខេត្តរតគិរី៖ ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំឃាត់ខ្លួន កាលពីវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។ សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ... Read More »

មនុស្ស៥នាក់ស្លាប់ និង៦នាក់ទៀត​រងរបួស​ធ្ងន់​ស្រាល​ ក្នុងពេលមួយថ្ងៃ​ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ៣នាក់ ។ ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ ... Read More »

សេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តស្វាយរៀង​ ជុំវិញករណីបុគ្គលឈ្មោះ​ ផាត់​ ហ៊ន​ ផ្សព្វផ្សាយចោទប្រកាន់គ្មានមូលដ្ឋាន​មកលេីអាជ្ញាធរពាក់ព័ន្ធនឹងការសាងសង់ផ្លូវនៅ​ ឃុំ​ ស្រុកមួយចំនួន​ក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនដំណឹងដល់សាធារណជន ជ្រាបថា ករណីបុគ្គល ឈ្មោះ ផាត់ ហ៊ន ដែលបានធ្វើការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម Facebook ដែលមាន ឈ្មោះ KH Plus ... Read More »

ក្រុមហ៊ុនម្ហូបអាហារជប៉ុនជាង៧០០ រងផលប៉ះពាល់ដោយការហាមឃាត់ពីប្រទេសចិន

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Teikoku Databank ក្រុមហ៊ុននាំចេញអាហារជប៉ុនជាង 700 ត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់ដោយការហាមឃាត់របស់រដ្ឋាភិបាលចិនលើការនាំចូលអាហារសមុទ្របន្ទាប់ពីការផ្លាស់ប្តូរទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ។ នៅរសៀលថ្ងៃទី២៤ ខែសីហា ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បានចាប់ផ្តើមដំណើរការបញ្ចេញទឹកសំណល់ដែលបានកែច្នៃចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។ ការរំសាយនេះត្រូវបានរដ្ឋាភិបាលជប៉ុនចាត់ទុកថាជាជំហានដ៏សំខាន់មួយក្នុងការរុះរើរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima-1 ... Read More »

ជនត្រូវចោទម្នាក់ក្នុងករណីគ្រឿងញៀន​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តាមដីកា​តុលាការខេត្ត​បាត់ដំបង​

ខេត្តបាត់ដំបង៖​ លោកវរសេនីយ៍ទោ​សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​ នៅរសៀល​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ថា៖​ កម្លាំងនគរបាលជំនាញស្រុក​ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីគ្រឿងញៀន។  លោកអធិការ​ស្រុក​ បានឱ្យដឹងទៀតថា​ ក្នុងប្រតិបត្តិការចុះបង្ក្រាប​នេះ​ លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគីនៃអធិការ​ដ្ឋា​ននគរបាលស្រុក​ នៅថ្ងៃ​ ទី២៥​ ... Read More »

យុវជនប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន០៣នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅមណ្ឌលកែប្រែ

ខេត្តបាត់ដំបង​៖​ លោកឧត្តមសេ​នី​យ៍​ទោ​ សាត​ គឹមសាន​ ស្នង​ការ​នៃស្នង​ការដ្ឋានន​គរបាលខេត្តបាត់ដំបង​​ បានឱ្យដឹងថា​ នៅថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០២៣​នេះ​ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ស្រុកឯកភ្នំ​ និងស្រុកសំឡូត បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​មនុស្សចំនួន​ ៣នាក់​ ... Read More »

ខ្សែការពារ Aymeric Laporte ចាកចេញពី Manr City ទៅក្លិប Al Nassr ក្នុងតម្លៃខ្លួន ២៣.៦លានផោន

ខ្សែការពារសញ្ជាតិអេស្ប៉ាញ Aymeric Laporte បានចាកចេញពីក្លិបManchester City ទៅចូលរួមជាមួយក្រុម Al Nassr របស់ Saudi Pro League ក្នុងកិច្ចព្រមព្រៀងតម្លៃ ២៧.៥លានអឺរ៉ូ (២៣.៦លានផោន)។កីឡាករវ័យ២៩ឆ្នាំរូបនេះបានចូលរួមជាមួយ ... Read More »

ជ័យជម្នះសម្រាប់ចិននិងរុស្ស៊ី បន្ទាប់ពីការសម្រេចចិត្តជាប្រវត្តិសាស្ត្ររបស់BRICS

ការពង្រីកBRICS នឹងអនុញ្ញាតឱ្យចិនបន្តសង្ឃឹមក្នុងការកសាងសណ្តាប់ធ្នាប់ថ្មីមួយ ហើយជាឱកាសដ៏ធំសម្រាប់រុស្ស៊ីក្នុងគ្រានៃភាពឯកោនេះ។ ប្លុក BRICS បានយល់ព្រមបន្ថែមសមាជិកថ្មីចំនួន ៦ កិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំសណ្តាប់ធ្នាប់ពិភពលោកឡើងវិញនិងធ្វើឱ្យមានតុល្យភាពរវាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន។ អំណាចសេដ្ឋកិច្ចនិងនយោបាយរបស់ BRICS នឹងត្រូវបានពង្រឹងបន្ទាប់ពីប្រទេសចំនួន៦រួមមានប្រទេសអុីរ៉ង់ អារ៉ាប៊ីសាអូ៊ឌីត អេហ្ស៊ីប អេត្យូពី អាហ្សង់ទីន ... Read More »

នគរបាល​ខណ្ឌ​ទួលគោក​ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួច(លួចទូរស័ព្ទដៃ០១គ្រឿង)

ភ្នំពេញ​៖​ កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅវេលាម៉ោងប្រហែល០១:៤០នាទីរំលងអធ្រាត្រឈានថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច(លួចទូរស័ព្ទដៃ០១គ្រឿង) ស្រាវជ្រាវឃាត់ខ្លួននៅចំណុចលើដងផ្លូវលេខ១១២ ក្រុមទី១៤ ភូមិ៤ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ៤៧ ផ្លូវលេខ១៤៦ ... Read More »

ភ្នំបាក់ នៅក្រុងសិរីសោភ័ណ មានច្បាប់កាយយកដីលក់ដ៏កក្រើកដីដែរទេ !

ខេត្តបន្ទាយមានជ័យ ៖ បើមានច្បាប់នោះមិនអីទេ ព្រោះខាងជំនាញអាចកំណត់អោយកាយដីតាមកម្រិត បើអត់ច្បាប់ រលាយហើយ តំបន់​ជើងភ្នំ​បាក់។ ខណៈកំពុង​ត្រូវ​បាន​ឈ្មួញ​ប្រើ​គ្រឿងចក្រ​កាយ​យក​ដី​លក់​ដឹក​ចេញ​យ៉ាង​គគ្រឹកគគ្រេង ហើយ​បែរ​ងាក​ទៅ​អាជ្ញាធរ​ក្រុង​ហាក់ដូច​ជា​មិនដឹង និង​មិន​ដែល​ឃើញ​ធ្វើ​សកម្មភាព​ត្រួតពិនិត្យ​ណាមួយ​ក្នុង​ការ​អភិរក្ស​តំបន់​ជើងភ្នំ ដែល​ស្ថិតក្នុងភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណនេះឡើយ ។ សង្ស័យ​​​ចែកផលគ្នាយ៉ាងត្រជាក់ពងទេដឹង ... Read More »

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា ចេញសេចក្ដីសម្រេចកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចេញសេចក្ដីសម្រេចកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ។ នេះបើតាមសេចក្ដីសម្រេចដែល អង្គភាព  មជ្ឈមណ្ឌល ព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី២៥ ... Read More »

គណបក្សធម្មាធិបតេយ្យ ធ្វេីញ្ញត្តិគាំទ្រឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សម្រេចបន្តអាណត្តិរបស់ ស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ភ្នំពេញ​៖​ គណបក្សធម្មាធិបតេយ្យ បានធ្វេីញ្ញត្តិគាំទ្រ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចបន្តអាណត្តិរបស់ ស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងនីតិកាលទី៧នេះ ដែលស្ថាប័ននេះ បានបង្កើតឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

ក្រសួងអប់រំ រៀបចំការប្រកួតបង្កើតគម្រោង “បំណងប្រាថ្នា” លើកទី២ សម្រាប់សិស្សថ្នាក់ទី៧ ដល់ទី១២

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៣នេះ​ បានប្រកាសរៀបចំការប្រកួតប្រជែងថ្មីមួយទៀត គឺការបង្កើតគម្រោង “បំណងប្រាថ្នា” ក្នុងឆ្នាំ ២០២៣នេះ​ សម្រាប់សិស្សថា្នក់ទី៩រហូតដល់ថ្នាក់ទី ... Read More »

បង្ហាញមុខជនសង្ស័យ០៨នាក់​មុនបញ្ជូនទៅតុលាការ​ ពាក់ព័ន្ធករណីលួចក្រណាត់រោងចក្រ​ គិតជាទឹកប្រាក់ ៣២.០០០ដុល្លារ​

ភ្នំពេញ​ ៖​ ក្រុមជនសង្ស័យចំនួន០៨នាក់​ ត្រូវបានសមត្ថកិច្ច​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បង្ហាញមុខជាសាធារណៈនាថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បន្ទាប់ពីកម្លាំងជំនាញធ្វើការស្រាវជ្រាវ និងបង្រ្កាបបានពាក់ព័ន្ធនឹងករណីចោរកម្ម (លួចក្រណាត់រោងចក្រ) កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ... Read More »

សម្តេចព្រះមហាក្សត្រី សព្វព្រះរាជហឫទ័យប្រោសព្រះរាជានុញ្ញាតដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ និងទូលថ្វាយរបាយការណ៍

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជានុញ្ញាតដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់ និងបាល់ទះ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញលើកទី២!

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់និងបាល់ទះ ពានរង្វាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅដើមខែកញ្ញា ... Read More »

លោករដ្ឋមន្ត្រី​ នេត្រ ភក្រ្តា អញ្ជើញសំណេះសំណាលជាមួយមន្ត្រី និងពិនិត្យមើលសកម្មភាពការងារនៅវិទ្យុជាតិកម្ពុជា

ភ្នំពេញ​៖​ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ​ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ​និងមន្ត្រី ព្រមទាំងពិនិត្យមើលសកម្មភាពការងារ នៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា (RNK) នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ​ ... Read More »