ព័ត៌មានទាន់ហេតុការណ៍៖
'

ទីបំផុត​! ​បង្រ្កាបបានហេីយករណីឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ នៅផ្លូវលេខ៤៨៨​ ក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​

ភ្នំពេញ​៖​ នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ​ នៃក្រសួងមហាផ្ទៃ​នៅព្រលប់​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២៣នេះថា៖​ ករណីឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ នៅចំណុចមុខផ្ទះលេខ៥៤​ ផ្លូវលេខ៤៨៨​ ក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ ត្រូវបានកម្លាំងជំនាញនៃ​ នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ​បង្រ្កាបបានហេីយ។  ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ... Read More »

សមត្ថកិច្ចបំបែកសំណុំរឿងករណីប្រទះឃើញសាកសពរុំនឹងកន្ទេលបោះចោលនៅស្រុកកណ្ដាលស្ទឹង

ខេត្តកណ្ដាល ៖ ពីរនាក់ប្ដីប្រពន្ធជនជាតិចិន ម្ចាស់គ្លីនិកព្យាបាលជំងឺ ប៉ ខាង យកសពអ្នកជំងឺជនជាតិកូរ៉េដែលស្លាប់ក្នុងគ្លីនិកខ្លួនរុំកន្ទេល បោះចោលនៅស្រុកណ្ដាល ស្ទឹង ខេត្តកណ្ដាល, ជនសង្ស័យត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវចាប់ខ្លួនបាន។ ករណី ប្រទះឃើញសាកសពមនុស្សស្រីរុំកន្ទេល ផ្លុងចោលនៅចំណុចភូមិឆ្មាពួន ... Read More »

សំបុត្រ​ជាង១​លានសន្លឹក​ត្រូវ​បាន​លក់អស់​សម្រាប់​ការ​ប្រកួត World Cup នារី

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានឱ្យដឹងកាលពីថ្ងៃសុក្រថា ការប្រកួតកីឡាបាល់ទាត់នារីនៅឆ្នាំនេះនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ គឺស្ថិតនៅលើផ្លូវក្លាយជាព្រឹត្តិការណ៍កីឡាស្ត្រីដែលមានអ្នកចូលរួមច្រើនបំផុតមិនធ្លាប់មាន ជាមួយនឹងសំបុត្រជាង១លានសំបុត្រត្រូវបានលក់ចេញ។ ប្រធាន FIFA លោក Gianni Infantino បាននិយាយថា ការប្រកួតបាល់ទាត់នារីពិភពលោកលើកទី៩ ដែលចាប់ផ្តើមនៅថ្ងៃទី២០ ... Read More »

ប្រទេសស៊ែប៊ី ៖ ការតវ៉ាដ៏ធំទាមទារឱ្យប្រធានាធិបតីលាលែងពីតំណែង

ការបាញ់ប្រហារចំនួនពីរបាននាំឱ្យមានការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ធំ និងការទាមទារឱ្យប្រធានាធិបតី Aleksandar Vucic ចុះចេញពីតំណែង។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី Vucic បានបដិសេធថា រដ្ឋាភិបាលរបស់លោកមិនទទួលខុសត្រូវចំពោះការបាញ់ប្រហារនោះទេ។ មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងការធ្វើបាតុកម្មទាមទារឱ្យមន្ត្រីកំពូលស៊ែប៊ីចុះចេញពីតំណែងនិងទប់ស្កាត់អំពើហិង្សាក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ក្រុមអ្នកតវ៉ាចង់ឱ្យអ្នកនយោបាយកំពូលស៊ែប៊ីមួយចំនួនលាលែងពីតំណែង។ នេះជាការតវ៉ាលើកទី៦ហើយ បន្ទាប់ពីមនុស្ស១៨នាក់បានស្លាប់ក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំពីរក្នុងខែឧសភា។ ស៊ែបបានបន្ទោសរដ្ឋាភិបាល ... Read More »

គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដបណ្ដាលឱ្យជនជាតិថៃពីរនាក់ប្ដីប្រពន្ធស្លាប់បាត់បង់ជីវិត

ខេត្ដឧត្ដរមានជ័យ ៖ ពលរដ្ឋជាជនជាតិថៃពីរនាក់ប្ដីប្រពន្ធ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៨និង៤០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៣ ស្ថិត នៅលើផ្លូវជាតិលេខ ៦៧ ចន្លោះបង្គោលគីឡូម៉ែត ... Read More »

ពលរដ្ឋម្នាក់ប្រគល់ព្រះខ័នរាជ្យបុរាណឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរក្សា ដើម្បីរក្សាទុកនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារ ជាបណ្តោះអាសន្ន

ខេត្តព្រះវិហារ ៖ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០នាទី កម្លាំងជំនាញការិយាល័យនគរបាលបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ និងកម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង ចុះស្រាវជ្រាវរកម្ចាស់ហ្វេសប៊ុក ដែលបានបង្ហោះរូបព្រះខ័នរាជ្យបុរាណ ... Read More »

ហេង បូនីកា និងប៊ី សុធារី លេងឈុតស្នេហាភេទដូចគ្នា លើកដំបូងបានការពេញចិត្តច្រើនពីទស្សនិកជន

ភ្នំពេញ៖ ថ្មីៗនេះមានការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក្រោយពីមានការបង្ហើបអំពីសាច់រឿងបែបស្នេហាGLឬGirls Love បែបស្រីស្រលាញ់ស្រីមួយរបស់ទូរទស្សន៍ហង្សមាស ។ នោះគឺជាភាពយន្តដែលសម្តែងដោយដោយតារាសម្តែងស្រីស្រស់សោភាពីររូបគឺកញ្ញាឯក ប៊ី សុធារី និងតារាសម្តែងស្រីស្រស់សោភា កញ្ញា ហេង បូនីកា។    កន្លងទៅនេះគេដឹងថាការផលិតភាពយន្តឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសង្គមបច្ចុប្បន្ន កំពុងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន។ ... Read More »

អត្តពលិកអន្តរជាតិ ដែលបានមកចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានសរសេរសារសម្តែងនូវការអរគុណ និងបង្ហាញនូវក្តីស្រលាញ់ចំពោះកម្ពុជា

ភ្នំពេញ ៖ មុនពេលចាកចេញពីព្រះរាជាណាចក្រកម្ពុជា អត្តពលិកអន្តរជាតិ ដែលបានមកចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានសរសេរសារសម្តែងនូវការអរគុណ និងបង្ហាញនូវក្តីស្រលាញ់ចំពោះកម្ពុជា ដែលបានផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅបំផុតដល់ពួកគេ ទាំងការធ្វើដំណើរ ហូបចុក និងស្នាក់នៅ ។ល។ ក្នុងអំឡុងពេលដែលពួកគេស្នាក់នៅកម្ពុជានាពេលកន្លងមក។ ... Read More »

ថៃស៊ើបអង្កេតការអំពាវនាវឱ្យឯករាជ្យរដ្ឋអ៊ិស្លាមប៉ាតានី

នាយករដ្ឋមន្ត្រីថៃកាលពីម្សិលមិញ (៩ មិថុនា) បានបញ្ជាឱ្យក្រុមប្រឹក្សាសន្តិសុខជាតិ សម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីស៊ើបអង្កេតឱ្យបានឆាប់រហ័សក្រុមសកម្មជនដែលអំពាវនាវឱ្យមានការបោះឆ្នោតប្រជាមតិលើការបង្កើត«ជាប្រទេសមូស្លីមប៉ាតានី” ឯករាជ្យពីប្រទេសថៃ។ អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ លោក Supoj Malaniyom មានប្រសាសន៍ថា សកម្មជននិស្សិតមួយក្រុមនៅភាគខាងត្បូង បានបើកកិច្ចពិភាក្សាពិសេសមួយស្តីពី “ការប្តេជ្ញាចិត្តដោយខ្លួនឯងនិងសន្តិភាពនៅប៉ាតានី” នៅបរិវេណសាលាខេត្តប៉ាតានី ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចំនួន២,២៩៨នាក់

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃសៅរ៍  ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ៖ «មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលមានសមត្ថភាពការពារបានសន្តិភាព»

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកាបក្ស នៅក្នុងឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។  ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍បានអរគុណដល់សមាជិក សមាជិកា ... Read More »

ក្រសួងមហាផ្ទៃ ចេញរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦។ ក្នុងរបាយការណ៍របស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឆ្នាំ២០២២ ជាឆ្នាំទី៦ នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ... Read More »

ល្ងាចនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី

ភ្នំពេញ ៖ នៅល្ងាច ថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ... Read More »

រកឃើញក្មេងៗកូឡុំប៊ី៤នាក់នៅមានជីវិតនៅក្នុងព្រៃ ក្រោយជិត៤០ថ្ងៃគ្រោះថ្នាក់ធ្លាក់យន្តហោះ

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធីបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ផេត្រូ (Gustavo Petro) បានប្រកាសឱ្យដឹងថា ក្មេងៗចំនួន៤នាក់មកពីសហគមន៍ជនជាតិភាគតិចក្នុងប្រទេសកូឡុំប៊ី ... Read More »

អ្នកបើកបររថយន្តម៉ាកហាយឡេនឌ័រ បោះពួយបុកអ្នកជិះម៉ូតូបណ្តាលឱ្យរងរបួស២នាក់ទើបក្រឡាប់ផ្ងារជើង សង្ស័យមកពីកត្តាល្បឿន

ខេត្តពោធិ៍សាត់ ៖ បុរសធ្វើដំណើររួមគ្នាដោយម៉ូតូ១គ្រឿងបានរងរបួសយ៉ាងដំណំក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយអ្នកបើកបររថយន្តបុកពេញទំហឹងខណៈកំពុងធ្វើដំណើរច្រាសទិសគ្នា ដែលគេសង្ស័យថាបណ្ដាលមកពីការប្រើប្រាស់ល្បឿនលឿន ។    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះម៉ូតូនឹងអ្នកបើកបររថយន្ត បណ្ដាលឱ្យរងរបួសភាគីជិះម៉ូតូ និងខូចខាតមធ្យោបាយម៉ូតូនិងរថយន្តនេះបានកើតឡើងនៅវេលាទៀបភ្លឺឈានចូលថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បព្ចាស័ក ព.ស. ... Read More »

តារាបាល់បោះ Heat Butler រំភើប​ចំពោះ​ឥទ្ធិពល Messi នៅក្លិប InterMiami

កីឡាករបាល់បោះ Jimmy Butler របស់ក្លិប NBA All Star ដែលធ្លាប់ជួយក្រុមឈ្នះជើងឯក៦សម័យបាននិយាយថា គាត់ពិតជារំភើបចំពោះការផ្ទេររបស់ Lionel Messi ទៅក្លិបបាល់ទាត់ Inter Miami ហើយថាម្ចាស់ជើងឯក ... Read More »

សមត្ថកិច្ចបង្ក្រាបករណីក្មេងទំនើងមួយក្រុមជិះម៉ូតូដេញកាប់គ្នាផ្អើលនៅក្រុងសួង

ខេត្តត្បូងឃ្មុំ៖ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើអោយខូចខាតដោយចេតនារវាងក្រុមក្មេងទំនើងពីរក្រុម បានកើតឡើងកាលពីថ្ងៃទី ០៨មិថុនា២០២៣ វេលាម៉ោង ២១និង១០ នាទី នៅចំណុចលើផ្លូវជាតិលេខ ៧ ស្ថិតនៅភូមិថ្នល់ថ្មី សង្កាត់វិហារហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ។    សមត្ថកិច្ចបានអោយដឹងថា  ... Read More »

អាជ្ញាធរស្រុកល្វាឯម ជួយធ្វើផ្លូវសំពោង ស្ថិតនៅឃុំទឹកឃ្លាំងភ្ជាប់ទៅភូមិព្រែកគង់រាជ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល

ខេត្តកណ្តាល ៖ មានប្រជាពលរដ្ឋ រស់នៅ ស្ថិតនៅឃុំទឹកឃ្លាំងភ្ជាប់ទៅភូមិព្រែកគង់រាជ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល បានសំណូមពរដល់ លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួយផ្សព្វផ្សាយផងដើម្បីអោយថ្នាក់ដឹកនាំបានដឹងផង ចំពោះភាពចន្លោះប្រហោង របស់អាជ្ញាធរថ្នាក់មូលដ្ឋាន ... Read More »

ហេតុអ្វីអ្នកបើកបរចាំបាច់ត្រូវការយល់ដឹងពី ” ការប្រើភ្លើងសញ្ញាបត់ ” ?

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅថ្ងៃសៅរ៍ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ហេតុអ្វីអ្នកបើកបរចាំបាច់ត្រូវការយល់ដឹងពី ” ការប្រើភ្លើងសញ្ញាបត់ ” ? ក្រសួង​សាធារណការ​ បានបញ្ជាក់ថា​ ការប្រើភ្លើងសញ្ញបត់ ... Read More »

Arsenal ហ៊ានដល់៩២លានផោនសម្រាប់ខ្សែបម្រើ Declan Rice ជាការផ្លាស់ប្តូរកំណត់ត្រាក្លិប

ក្លិបកាំភ្លើងធំ Arsenal បានបោះជំហានកាន់តែខិតជិតក្នុងការដណ្តើមបានកំណត់ត្រាតម្លៃ៩២លានផោននៃការចុះហត្ថលេខាលើ Declan Rice ដោយក្លិប West Ham បានកំណត់អត្តសញ្ញាណកីឡាករ៣នាក់ដើម្បីជំនួសប្រធានក្រុមរបស់ពួកគេ។ ប្រធានក្លិប West Ham លោក David Sullivan ... Read More »

តើ ChatGPT AI អាចប៉ះពាល់ដល់ភ្នាក់ងារអចលនទ្រព្យដែរឬទេ?

​នៅពេលអនាគតដ៏ខ្លីខាងមុខ ប្រជាជនរស់នៅក្នុងទីក្រុងអាចស្វែងរកទិញផ្ទះឬអចលនទ្រព្យដោយគ្រាន់តែប្រាប់ពីតម្រូវការរបស់ពួកគេដល់ AI (បញ្ញាសិប្បនិមិត្ត) នោះ AIនឹង បង្ហាញអចលនទ្រព្យ ហើយរៀបចំដំណើរការទិញលក់ ដោយអ្នកទិញឬអ្នកលក់មិនបាច់ចំណាយប្រាក់កម្រៃជើងសារអ្វីនោះទេ។ ​តើរឿងបែបនេះអាចកើតឡើងដែរឬទេ? ចម្លើយប្រហែលជាអាចកើតពិតប្រាកដមែន។ ភ្នាក់ងារអចលនទ្រព្យចំនួនជាង៤ពាន់នាក់នៅក្នុងទីក្រុងហុងកុង កំពុងតែព្រួយបារម្ភថាការងាររបស់ពួកគេអាចនឹងបាត់បង់នៅពេលខាងមុខដោយសារតែកំណើនប្រើប្រាស់សេវាកម្ម ChatGPTនិង AIខណៈដែលសមត្ថភាពគ្នានដែនកំណត់របស់ ... Read More »

សេចក្តីបំភ្លឺព័ត៌មាន ៖​ ទាក់ទងនឹងករណីបុរសម្នាក់(ជាឳពុកចុង)បានប្រើអំពើហិង្សាទៅលើទារក​ អាយុជិត០៤ខែបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីបំភ្លឺព័ត៌មាន៖​ ទាក់ទងនឹងករណីបុរសម្នាក់(ជាឳពុកចុង)​បានប្រើអំពើហិង្សាទៅលើទារក​ អាយុជិត០៤ខែបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។  ជាក់ស្ដែង​ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាន​ និងអ្នកនិ​យមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា​ នៅថ្ងៃ​ទី១០ខែមិថុនា ឆ្នាំ២០២៣ នេះ​ កម្លាំងសមត្ថកិច្ចការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ... Read More »

លោករដ្ឋមន្ត្រី ថោង ខុន ត្រូវបានជ្រើសតាំងជាសមាជិកកិត្តិយស «ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក»

ប្រទេសព័រទុយហ្កាល់៖ ក្រសួង​ទេសចរណ៍​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ទើបតែត្រូវបានជ្រើសតាំងជាសមាជិកកិត្តិយស «ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក» នាឱកាសកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក នៅទីក្រុងអ័រតា ... Read More »

ក្រសួង​អប់រំ កំពុង​ពង្រឹង​​សមត្ថភាព​លោក​គ្រូ ​អ្នកគ្រូ នៅ​កម្រិត​មធ្យមសិក្សាទុតិយភូមិ​ ស្ដី​ពី ​”ការ​រៀន និង​បង្រៀន​ស្ទែម​​”

ខេត្ត​តាកែវ៖ ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ការ​សម្របសម្រួល​ដោយ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បាន​រៀបចំ​វគ្គ​បណ្ដុះ​បណ្ដាលស្ដីពី “ការ​រៀន និង​បង្រៀន​ស្ទែម​នៅមធ្យមសិក្សាទុតិយភូមិ” ដែល​ពិធី​បើក​ត្រូវ​បាន​ប្រារព្ធ​ក្រោមអធិបតីភាព លោក ថោង បូរ៉ាន់ ... Read More »

សម្តេចតេជោ ហ៊ុន សែន បញ្ជេញសំឡេងនៃកិច្ចប្រជុំ គណបក្សភ្លើងទៀនរាជធានីដែលដឹកនាំដោយ លោក ស ឡុងដេត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា  បានបញ្ចេញនូវសារសំឡេងទាំងស្រុងនៃកិច្ចប្រជុំមួយរបស់គណបក្សភ្លើងទានដែលដឹកនាំដោយលោក ស ឡុងដេត ដែលក្នុងនោះមានចំណុចមួយដែលបានវាយប្រហារទៅលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេមរបស់កម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន ... Read More »

បង្រ្កាប​និងឃាត់ខ្លួន​បុរសម្នាក់​ ក្រោយបែកគំនិតច្រកទឹកក្នុងប៊ីដុងលាយជាមួយប្រេងម៉ាស៊ូតដើរលក់ឱ្យអ្នកស្រុកបានចំនួន០៤ ដង

ខេត្តបាត់ដំបង​៖​ ទីបំផុត! កម្លាំងសមត្ថកិច្ចនគរបាលស្រុកថ្មគោល​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​និងឃាត់ខ្លួន​​បុរសម្នាក់​ ក្រោយបែកគំនិតច្រកទឹកក្នុងប៊ីដុងលាយជាមួយប្រេងម៉ាស៊ូតដើរលក់ឱ្យអ្នកស្រុកបានចំនួន០៤ ដង​ រហូត​ជនរងគ្រោះ​ដឹងក៏ប្ដឹងសមត្ថកិច្ចឱ្យជួយ​អន្តរាគមន៍​តែម្តង។ នេះបេីយោង​តាមប្រភពព័តឳមានពី​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​សៅរ៍​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២៣។  មន្រ្តីនគរបាលខេត្ត​ បានឱ្យដឹងទៀតថា​ លោកវរសេនីយ៍ទោ សេង ... Read More »

យន្តហោះពីរគ្រឿងបុកគ្នា នៅអាកាសយានដ្ឋានជប៉ុន ស្លាបយន្តហោះម្ខាងត្រូវបាក់

ក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុនបាននិយាយថា យន្តហោះដឹកអ្នកដំណើរពីរគ្រឿងហាក់ដូចជាបានបុកគ្នានៅជិតផ្លូវនៅហោះហើរនៅឯអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ។រូបភាពដែលថតដោយ NHK បង្ហាញថាយន្តហោះ EVA Air និង Thai Airways ស្ថិតនៅលើផ្លូវ។ ផ្នែកនៃស្លាបយន្តហោះរបស់ក្រុមហ៊ុន Thai Airways ... Read More »

ករណី​ឃាតកម្មសម្លាប់ជនជាតិចិន ញាត់ចូលក្នុងវ៉ាលិសយកទៅបោះចោលនៅស្រុកពញាឮ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបំបែកបានហើយ ដោយឃាត់ខ្លួនជនជាតិចិន៤នាក់

ភ្នំពេញ​៖​ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ករណី​ឃាតកម្មសម្លាប់ជនជាតិចិន ញាត់ក្នុងវ៉ាលិសយកទៅបោះចោលនៅស្រុកពញាឮ ខេត្តកណ្ដាល ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបំបែកបានហើយ ដោយឃាត់ខ្លួនជនដៃដល់ជាជនជាតិចិនដូចគ្នា ចំនួន៤នាក់​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។  នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ... Read More »

ឥណ្ឌូនេស៉ីបន្ថែមថវិកា១ពាន់លានដុល្លារទៀតសម្រាប់គម្រោងសាងសង់រដ្ឋធានីថ្មី

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា សមាជិកសភាជាន់ខ្ពស់ឥណ្ឌូនេស៉ីម្នាក់បានឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍នេះថា គណៈកម្មាធិការកញ្ចប់ថវិកានៃសភាឥណ្ឌូនេស៉ី បានអនុម័តថវិកាបន្ថែមចំនួន១៥ទ្រីលានរូពីទៀត ឬស្មើនឹង១.០១ពាន់លានដុល្លារអាមេរិកដើម្បីពន្លឿនដំណើរការសាងសង់រដ្ឋធានីថ្មី នូសាន់តារ៉ា (Nusantara)។ លោក សាអ៉ីដ អាប់ឌុលឡោះ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៥៧%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា , កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ... Read More »