ភ្នំពេញៈ ក្រោយពីប្រកាសចូលកាន់ដំណែងបាន១ថ្ងៃមិនទាន់បានចូលអង្គុយកៅអីនៅក្នុងការិយាល័យធ្វើការអោយស្រួលបួលផងនោះ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានដឹកនាំមន្ត្រីក្រុមការងារចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្សរៀននៅវិទ្យាល័យព្រែកថ្មី និងបន្តដំណើរចុះជួបជាមួយប្រជាពលរដ្ឋរស់នៅក្មុងសហគមន៍អណ្តូងតាអ៊ាង ស្ថិតក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ទី២៩ ខែកក្កដា ឆ្នាំ២០១៧ ។ ជួបជាមួយសិស្សានុសិស្សត្រៀមប្រឡងបាក់ឌុបជាង១០០នាក់រៀននៅវិទ្យាល័យព្រែកថ្មី លោកចេ ... Read More »
Author Archives: molica
បុរសម្នាក់បើកម៉ូតូបោះពួយបុករថយន្តធុនធំចតនៅលើចិញ្ចើមផ្លូវបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តកណ្តាលៈ បុរសម្នាក់បើកម៉ូតូបោះពួយយ៉ាងលឿនបុករថយន្តធុនធំចតនៅលើចិញ្ចើមផ្លូវពេញមួយទំហឹង បណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១៩ និង៥០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ៣៨១ ស្ថិតក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ... Read More »
សារលិខិតសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផ្ញើជូនសម្តេចពិជ័យសេនា ទៀ បាញ់
សារលិខិតសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផ្ញើជូនសម្តេចពិជ័យសេនា ទៀ បាញ់ Read More »
បុរសម្នាក់ស្លាប់បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្តធុនធំបើកច្រាស់ទិសគ្នា
ខេត្តកណ្តាលៈ បុរសម្នាក់ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីបុររូបនេះជិះម៉ូតូបុកគ្នាជាមួយរថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយ កាលពីវេលាម៉ោង១៨ និង១០នាទី ថ្ងៃតី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ។ ... Read More »
បែកធ្លាយធុំក្លិនស្អុយអំពើពុករលួយចេញពីនាយសង្កាត់រដ្ឋបាលជលផលស្ទោង បើកភ្លើងខៀវឲ្យឈ្មួញប្រព្រឹត្តបទល្មើសនេសាទ
ខេត្តកំពង់ធំ៖ ប្រភពច្បាស់ការមួយបានប្រាប់ថា ក្នុងរដូវបិតនេសាទសំរាប់ត្រីពងកូន បទល្មើសនេសាទក្នុងដែនគ្រប់គ្រោងរបស់ លោក កន ចាន៎ សីហា នាយសង្កាត់រដ្ឋបាលជលផលស្រុកស្ទោងបានកំពុងតែរីករាលដាលពេញផ្ទៃទឹក ក្រោមការសៀតលូកក្រោមតុ ជាក់ស្ដែង បទល្មើសនៅចំណុច ប្រគៀប ភូមិប្រគៀប ឃុំម្ស៉ាក្រង ... Read More »
ក្រោយអាមេរិកដាក់ទណ្ឌកម្ម រុស្ស៊ីបានកាត់បន្ថយវត្តមានមន្ត្រីអាមេរិកប្រចាំស្ថានទូតក្នុងទឹកដីរុស្ស៊ី
ក្រោយពេលសភាអាមេរិកបានអនុម័តដាក់ទណ្ឌកម្មបន្ថែមថ្មីទៅលើប្រទេសរុស្ស៊ី បានធ្វើឲ្យរដ្ឋាភិបាលទីក្រុងមូស្កូបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ដោយចាត់ទុកថាជាសកម្មភាពបង្កឲ្យមាន គម្លាត់នៅក្នុងទំនាក់ទំនងរវាងទីក្រុងមូស្កូ នឹងវ៉ាស៊ីនតោន។ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពខាងលើរបស់អាមេរិក កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋាភិបាលរុស្ស៊ីបានសម្រេច កាត់បន្ថយវត្តមានការទូតអាមេរិក ក្នុងទឹកដីរុស្ស៊ី។ ព្រឹទ្ធសភាអាមេរិកទើបនឹងបានបោះឆ្នោតអនុម័តគម្រោងច្បាប់ដាក់ទណ្ឌកម្មរុស្ស៊ីកាលពីប៉ុន្មានថ្ងៃមុននេះ។ រុស្ស៊ីតម្រូវឲ្យអាមេរិកកាត់បន្ថយវត្តមានការទូតខ្លួនក្នុងទឹកដីរុស្ស៊ី។ ក្រុងម៉ូស្គូតម្រូវឲ្យកាត់បន្ថយចំនួនបុគ្គលិកបម្រើការនៅស្ថានទូតអាមេរិកក្នុងទឹកដីរុស្ស៊ី ... Read More »
ប្រធានសហព័ន្ធវ៉ូវីណាមជំរុញឲ្យអត្តពលិកដណ្តើមមេដាយ ពីព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក នៅប្រទេសឥណ្ឌា
ភ្នំពេញ៖ ការដណ្តើមយកមេដាយពីព្រឹត្តិការណ៍ ប្រកួតកីឡាវ៉ូវីតណាមជើងឯកពិភពលើកទី៥នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា អត្តពលិកវ៉ូវីតណាម កម្ពុជា ត្រូវតែដណ្តើមយកមេដាយឲ្យបានច្រើន ដើម្បីកម្ពុជា អាចទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ រៀបចំការប្រកួតជើងឯកពិភពលោកទី៦ ឆ្នាំ២០១៨ ។ ការថ្លែងជំរុញបែបនេះ បានធ្វើឡើងក្នុងជំនួបសំណេះសំណាល់ អត្តពបលិកកីឡាវ៉ូវីតណាម ... Read More »
កំពុងបម្រើសេវាផ្លូវភេទ សមត្ថកិច្ចចូលដល់ក្នុងបន្ទប់ល្មម ឃាត់៦នាក់អប់រំ
ខេត្តកណ្តាល៖ កាលពីវេលាម៉ោង០៤:និង៣០នាទី នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នាយការិយាល័យប្រឆាំងជួញដូរមនុស្សនៃស្នងការដ្ឋានខេត្តកណ្តាល បានសហការជាមួយកម្លាំងអធិការស្រុកស្អាង បានចុះបង្ក្រាបហាងកាហ្វេដែលមានបង្កប់សេវាផ្លូវភេទចំនួនពីរគោលដៅ ដែលស្ថិតនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ សមត្ថកិច្ចបានឲ្យដឹងថា បង្ក្រាបទីតាំងនេះធ្វើឡើងដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ ... Read More »
អ៊ីរ៉ង់ប្រកាសថានឹងមិនផលិតមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូឡើយ
អ៊ីរ៉ង់បានប្រកាសថា ប្រទេសនេះនឹងមិនផលិតមីស៊ីល អាចបំពាក់ក្បាលគ្រាប់បរមាណូណោះឡើយ ។ ការបញ្ជាក់ខាងលើកើតឡើង ក្រោយពេលដែល អាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង បានជម្រុញឲ្យអ៊ីរ៉ង់ បញ្ឈប់ ការផលិតមីស៊ីល។ ការប្រកាសរបស់អ៊ីរ៉ង់ កើតឡើងក្រោយពេលដែល ... Read More »
អាជ្ញាធរខេត្តស្ទឹងត្រែងប្រកាសអាសន្ន ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ គ្រាដែលទឹកទន្លេមេគង្គបានបន្តហក់ឡើងជិតដល់កម្ពស់ប្រកាសអាសន្ន
ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន ប្របនឹងដងទន្លេទាំង៤ ក្នុងខេត្តស្ទឹងត្រែង បានសម្តែងក្តីព្រួយបារម្ភអំពីការហក់ឡើងខ្ពស់ នៃជំនន់ទឹកភ្លៀង ដែលអាចយាយីដល់ភូមិករ លំនៅដ្ឋាន សត្វពាហនៈ និងភោគផលកសិកម្មរបស់ពួកគាត់ ដែលខិតខំដាំដុះនាពេលកន្លងមក។ ស្របពេលជាមួយនឹងក្តីបារម្ភនោះ រដ្ឋបាលខេត្តបានចេញសេចក្តីប្រកាស ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ... Read More »
បើករ៉ឺម៉កដឹកដែកគេចរថយន្តស៊ីរ៉ែនបុកគល់អំពិលបារាំងកៀបកស្លាប់
ខេត្តកំពង់ស្ពឺ៖ យុវជនជាកម្មករសិប្បកម្មដែកមួយកន្លែង បានកៀបកស្លាប់នៅក្នុងថ្លុកឈាម ខណៈដែលបើករ៉ឺម៉កដែកទៅសាងសង់ ហើយបើកគេចរថយន្តស៊ីរ៉ែនរបស់អ្នកធំ ជ្រុលទៅបុកគល់អំពិលទឹកបារំាងស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍ជិះម៉ូតូរ៉ឺម៉កគេចរថយន្តស៊ីរ៉ែនបណ្តាលឲ្យស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២៥នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នំា២០១៧ នៅចំណុចមុខស្ថានីយប្រេងតេលា តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៩ទៅលេខ៥០ ស្ថិតនៅក្នុងភូមិព្រៃស្លឹក ... Read More »
រថយន្តហាយឡែនឌឺបើកវ៉ារថយន្តដឹកដីជ្រុលបុកអ្នកជិះម៉ូតូស្លាប់នៅព្រែកកំពឹស ខណ្ឌដង្កោ
ភ្នំពេញ៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្នុងឧប្បទេវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបានបង្កឡើងដោយរថយន្តម៉ាកហាយឡែនឌឺបើកវ៉ានឹងរថយន្តដឹកដីយ៉ាងលឿនមិនប្រយ័ត្នក៏បណ្តាលឲ្យជ្រុលទៅបុកអ្នកជិះម៉ូតូ ចំពីមុខអូសជិត៥០ម៉ែត្រ ខណៈដែលបុរសជនរងគ្រោះនោះជិះម៉ូតូទៅយកប្រពន្ធចេញពីធ្វើការនៅរោងចក្រ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរាជធានីភ្នំពេញ។ ប្រភពពីសាក្សីឃើញហេតុការណ៍ខាងលើនេះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុពួកគាត់បានឈរលេងនៅមុខការដ្ឋានសំណង់បុរីពិភពថ្មី។ នៅពេលនោះគាត់ឃើញរថយន្តបង្កហេតុម៉ាកហាយឡែនឌឺនោះ ... Read More »
តុលាការកំពូលប៉ាគីស្ថាន ដកហូតតំណែងនាយករដ្ឋមន្ត្រី
តុលាការកំពូលប៉ាគីស្ថានកាលពីថ្ងៃទី២៨ ខែកក្កដា បានសម្រេចដកហូតតំណែងនាយករដ្ឋមន្ត្រី Nawaz Sharif ក្រោយការស្រាវជ្រាវពីបទពុករលួយ ទៅលើទ្រព្យសម្បត្តិរបស់គ្រួរសារលោក។ ជាមួយគ្នានេះ តុលាការបានស្នើឲ្យធ្វើការស្រាវជ្រាវព្រហ្មទណ្ឌទៅលើគ្រួសារនាយករដ្ឋមន្ត្រី ផងដែរ។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា តុលាការជាន់ខ្ពស់ប៉ាគីស្ថាន បានចេញសេចក្តីសម្រេច ថា ... Read More »
រថយន្តមិនស្គាល់ម៉ាកបុកបុរសវ័យចំណាស់ម្នាក់ជិះកង់បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង
ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយស្ទើរតែមិនជឿ ដែលបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក បានជ្រុលបុកតាជិះកង់ពីក្រោយពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់ មួយសន្ទុះក្រោយមកបានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈដែលកំពុងធ្វើដំណើរស្របទិសគ្នាពីកើតឆ្ពោះទៅទិសខាងលិច។ ហេតុការណ៍គ្រោះថ្នាក់ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១១ និង៤៥នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ... Read More »
កូរ៉េខាងជើងសាកល្បងមីស៊ីលឆ្លងទ្វីបជាលើកទីពីរដោយជោគជ័យ
នៅថ្ងៃទី២៩ ខែកក្កដា កូរ៉េខាងជើង បានសាកល្បងមីស៊ីលឆ្លងទ្វីប ជាលើកទីពីរ ដោយជោគជ័យ បាញ់ចំគោលដៅនៅចម្ងាយ ៩៩៨គីឡូម៉ែត្រ។ សារព័ត៌មាន KCNA របស់កូរ៉េខាជើង បានផ្សាយថា មីស៊ីលឆ្លងទ្វីប (ICBM ) ... Read More »
ជាងសំណង់ ភ្លាត់ស្នៀតឆក់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
ខេត្តឧត្តរមានជ័យ៖ ជាងសំណង់ពីរនាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ម្នាក់ និងម្នាក់រងរបួសធ្ងន់ នៅការ៉ាសសាំង LHR ស្ថិតភូមិអូរជញ្ចៀន ឃុំស្រុកអន្លង់វែង កាលពីថ្ងៃទ២៨ ខែកក្កដា ឆ្នាំ២០១៧។ ជនរងគ្រោះទី១ឈ្មោះ ឆង វ អាយុ22ឆ្នាំ ... Read More »
រថយន្តមិនស្គាល់ម៉ាកបុកស្ត្រីម្នាក់ស្លាប់ហើយបើករត់ដោយសុវត្ថិភាព
ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ អាយុប្រហែលជាង៤០ឆ្នាំ បានស្លាប់នៅនឹកកន្លែង ដោយសារថយន្តមិនស្គាល់ម៉ាក់មួយគ្រឿងបុកកាលពីម៉ោងជិត១២យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ១៦៤ លេខ១៦៥ ស្ថិតក្នុងភូមិតៃនៃ ឃុំតានៃ ស្រុកព្រៃនប់ ... Read More »
ប្តីសុំបើកប្រពន្ធមិនព្រម រេចង្កូតរថយន្តបុកក្បាលនាគចែកទ្រូងផ្លូវបាក់មួយកង់នាំគ្នាគេចខ្លួនបាត់
ភ្នំពេញៈ រថយន្តតូយ៉ូតាព្រូសមួយគ្រឿងបានបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តបែកកង់ខាងស្តាំខាងមុខទៅលែងរួច សំណាងល្អមិនមានអ្នករងរបួស ហើយករណីនេះកើតឡើងដោយសារប្តី្តប្រពន្ធមួយគូ បានឈ្លោះប្រកែកគ្នានៅលើរថយន្តដោយប្តីចង់បើក ឯប្រពន្ធប្រកែកមិនឲ្យបើក ធ្វើឲ្យមានការប្រទាញប្រទង់គ្នានិងធ្វើឲ្យរេចង្កូតរថយន្តរហូតមានគ្រោះថ្នាក់បែបនេះ ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខ ... Read More »
ខាត់ សុឃីម លុបគម្រោងពរពោះកូនភ្លោះ
ភ្នំពេញ៖ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម និងប្តីលោក អ៊ិន ផាណូ បានសោកស្តាយខ្លាំងក្រោយពីបំណងពរពោះកូនភ្លោះប្រុសស្រីមិនបានដូចការចង់បាន។ ពួកគេបានលុបគម្រោងពរពោះកូភ្លោះរូមគ្នា ក្រោយពីនាងនិងស្វាមីបានព្យាយាមស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រពីក្រុមគ្រួពេទ្យជំនាញនៅប្រទេសថៃ។ មុននេះ ខាត់ សុឃីម និងស្វាមី ... Read More »
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុឡាវ
ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី ២៨ ខែ កក្តដា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម សំឌី ឌួងឌី ... Read More »
ឥឡូវនេះមានដាក់លក់ Mouse និងក្តារចុចទំនើបបំផុតរបស់ Microsoft
ក្រុមហ៊ុន Microsoft បានបង្ហាញ Mouse និងក្តារចុចទំនើបថ្មីរបស់ខ្លួនកាលពីខែមុន។ ឧបករណ៍ទាំងពីរនេះត្រូវបានរចនាឡើងដូចជាឧបករណ៍ Surface របស់ក្រុមហ៊ុន ហើយក្តារចុចនេះមានប៊ូតុង “កូនសោ” និងស៊ុមអាលុយមីញ៉ូមរឹងមាំ។ វាក៏មានឧបករណ៍ចាប់សញ្ញាស្នាមម្រាមដៃនៅចន្លោះគ្រាប់ចុចជំនួស (Alt) និងគ្រាប់ចុចបញ្ជា (Ctrl) ... Read More »
សម្តេចតេជោសូមឲ្យអាជ្ញា ធរកងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវបន្តឃ្លាំតាមដានមើល សភាពការណ៍ទឹកឡើងចុះ និងជួយប្រជាពលរដ្ឋអោយបានទាន់ពេលវេលា
សម្តេចតេជោសូមឲ្យអាជ្ញា ធរកងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវបន្តឃ្លាំតាមដានមើល សភាពការណ៍ទឹកឡើងចុះ និងជួយប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោហ៊ុន ... Read More »
រថយន្តហាយឡែនឌ័របើកបុកម៉ូតូក្នុងទិសដៅបញ្ច្រាសបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង បានបើកបុកជាមួយម៉ូតូមួយគ្រឿងទៀតក្នុងទិសដៅបញ្ច្រាស បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ... Read More »
តំបន់អាស៊ីរងផងប៉ះពាល់ខ្លាំងជាងគេបំផុត ដោយគ្រោះទឹកជំនន់ ខ្យល់ព្យុះ
កន្លងមកសារព័ត៌មាន CNN បានផ្សាយថា ពលរដ្ឋនៅក្នុងតំបន់អាស៊ី ជាច្រើន ប្រឈមនឹងទុក្ខវេទនាដោយសារតែគ្រោះធម្មជាតិ ខ្យលព្យុះ ទឹកជំនន់។ នៅទូទាំងទ្វីបអាស៊ីទាំងមូល មានពលរដ្ឋ ជាង ១៣៧លាននាក់រងផលប៉ះពាល់ ដោយគ្រោះធម្មជាតិ ខាងលើ។ តំបន់ជាច្រើន ... Read More »
រថយន្តក្រុមហ៊ុនកម្ពុជាតេលាដឹកសាំងបើកទៅបុកម៉ូតូបណ្ដាលឱ្យស្លាប់មនុស្សម្នាក់ របួសធ្ងន់២នាក់ អ្នកបើកបររថយន្តគេចខ្លួនបាត់
ខេត្តបាត់ដំបង៖ បុរស៣នាក់បានស្លាប់ រងរបួសធ្ងន់២នាក់ ពេលកំពុងបើកបរត្រូវ រថយន្តក្រុមហ៊ុនកម្ពជាតេលាដឹកសាំងបានបុកម៉ូតូ សណ្តោងរ៉ឺម៉ក ឡើងផ្លូវកាត់ទទឹង បណ្តាលឲ្យប៉ើងមនុស្សធ្លាក់ដល់ដីស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់ (ហើយ អ្នកបើកបររថយន្តគេចខ្លួនបាត់)បណ្តាលអោយក្រឡាប់ហៀរប្រេងពេញផ្លូវ សមត្ថកិច្ចបានជួយបាញ់ទឹកអស់៣ឡាន ការពារកុំឲ្យឆេះ នៅម៉ោង១១និង៣៥នាទី ថ្ងៃទី២៨ ... Read More »
រថយន្តទូរីសដាច់ហ្វ្រាំងបុករះមូតូ២គ្រឿងរងការខូចខាត ចំណែកអ្នកបើកបរម៉ូតូរបួសស្រាល
ភ្នំពេញ៖ ម៉ូតូ២គ្រឿងរងការខូចខាត និងអ្នកបើកបររងរបួសស្រាល ខណៈជួបនិងគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តទូរីសដាច់ហ្វ្រាំងបុករះ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវបំបែកជាបួនលេខ១០១៩(ភ្នំពេញ ហាណូយ) កែងនឹងផ្លូវសម្តេចជាស៊ីម សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »
បិទសិប្បកម្មស្ល-ដេញមាសប្រាក់មួយកន្លែងទៀតនៅខណ្ឌឫស្សីកែវ
ភ្នំពេញៈ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចម្រុះចុះទៅត្រួតពិនិត្យ និងប្រកាសបិទទីតាំងសិប្បកម្មដេញកម្ទេចមាសប្រាក់១កន្លែងរបស់លោក ឡោះ រ៉ះសេត ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុម២ ភូមិ២ ... Read More »
ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសសេដ្ឋកិច្ច និងពលករខ្មែរឆ្លងដែនខុសច្បាប់នៅតែកើតមានហើយកំពុងប្រឈមនឹងការអនុវត្តច្បាប់ថ្មីរបស់ប្រទេសថៃ
ប៉ោយប៉ែតៈ ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសសេដ្ឋកិច្ច និងពលករខ្មែរឆ្លងដែនខុសច្បាប់ នៅតែកើមាន ហើយកំពុងប្រឈមនឹងការអនុវត្តច្បាប់ថ្មីរបស់ប្រទេសថៃ ។ នេះតាមការលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ឆ្នាំ២០១៧ បិទនិងបើកវគ្គហ្វឹកហ្វឺនបំប៉នទូទៅនៅទីបញ្ជារការកងការពារព្រំដែនលេខ៥០៣ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នៅ លើខ្នងភ្នំខ្លែងពណ៌ ភូមិចាក់ពួក ... Read More »
ណាហ្គាវើលឈ្នះពានរង្វាន់ភោជនីយដ្ឋាន និងស៉្បាចំណាត់ថ្នាក់ពិភពលោកជាថ្មីម្តងទៀត
ណាហ្គាវើលឈ្នះពានរង្វាន់ភោជនីយដ្ឋាន និងស៉្បាចំណាត់ថ្នាក់ពិភពលោកជាថ្មីម្តងទៀត ភោជនីយដ្ឋានចិន Fortune Palace ភោជនីយដ្ឋានអ៊ីតាលី Bistro Romano និងមណ្ឌលស៉្បារបស់ណាហ្គាវើលទទួលបានកិត្តិយស និងមោទនភាពយ៉ាងខ្លាំង ភ្នំពេញ៖ ថ្ងៃទី ២៤ ខែ កក្កដា ... Read More »
បុរសម្នាក់ឆ្លងទឹកប្រឡាយដេញគោត្រឡប់មកផ្ទះលង់ស្លាប់
ខេត្តស្វាយរៀង ៖ បុរសម្នាក់បានឈ្លក់ទឹកលង់ស្លាប់ បង្កមានការភ្ញាក់ផ្អើល និងឆោឡោឡើង ខណៈដែលជនរងគ្រោះបានឆ្លងប្រឡាយដេញសត្វគោរបស់ខ្លួន កាលពីវេលាម៉ោងជិត៥រសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិជុបព្រីង ឃុំថ្មីស្រុកកំពង់រោទិ៍ ។ សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះអាត់ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច