អាជ្ញាធរទេសចរណ៍ថៃបានកែប្រែគោលដៅចំណូលទេសចរណ៍ក្នុងឆ្នាំ២០១៦ ដោយបង្កើនដល់១៤ភាគរយស្មើនឹង ២,៥៨ពាន់ពាន់លានបាតបន្ទាប់ពីមាន កំណើនសេដ្ឋកិច្ចខ្លាំងនៅក្នុងរយៈពេល ៩ខែដំបូងនេះ។ លោក Yuthasak Supasorn ប្រធានអាជ្ញាធរនេះបានឱ្យដឹងថា ចំណូល ចំនួន១,៧២ពាន់ពាន់លានបាតនឹងបាន មកពីភ្ញៀវបរទេសពោលគឺកើនឡើង១៨ភាគរយបើធៀបនឹងឆ្នាំមុន ហើយនៅសល់៨៦០ពាន់ពាន់បាតគឺបានមកពីភ្ញៀវក្នុងស្រុកពោលគឺកើនឡើង៧ភាគរយ។ លោកបានបន្តទៀតថា ការកែប្រែនេះគឺពឹងផ្អែកទៅលើកំណើនសេដ្ឋកិច្ចដ៏ខ្លាំងនៅក្នុងរយៈពេល៩ខែដំបូងទាំងទីផ្សារទេសចរណ៍ក្នុងស្រុក ... Read More »
Author Archives: molica
ការលក់រថយន្តនៅកូរ៉េខាងត្បូងធ្លាក់ចុះ២ខ្ទង់ដោយសារតែការធ្វើបាតុកម្មរបស់កម្មករ
ការលក់រថយន្តក្នុងស្រុករបស់ក្រុមហ៊ុនកូរ៉េខាងត្បូងបានធ្លាក់ចុះ២ខ្ទង់កាលពីខែមុន ដោយសារតែការធ្វើបាតុកម្មរបស់កម្មករនៅក្នុងក្រុមហ៊ុនផលិតរថយន្ត Hyundai Motor និងដោយសារតែការកាត់បន្ថយ ពន្ធបណ្ណោះអាសន្នលើរថយន្តត្រូវបាន បញ្ចប់។ ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកចំនួន ៥ ដែលរួមមានក្រុមហ៊ុន Hyundai ក្រុម ហ៊ុន Kia ក្រុមហ៊ុន ... Read More »
ភិន សុដាលីស និងយាយរឿងមិនឲ្យប៉ែន ចំរ៉ុងជួបមុខកូនស្រី
ភ្នំពេញ៖ នៅប្រមាណជាងមួយខែទៀតប៉ុណ្ណោះកូនស្រីដែលជាតំណក់ឈាមរួមគ្នារវាងភិន សុដាលីស និងប៉ែន ចំរ៉ុង នឹងបើកភ្នែកឃើញភន្លឺថ្ងៃ។ក្រោយលែងលះគ្នាជាផ្លូវការភិន សុដាលីសនៅតែប្រកាន់ ជំហមិនវិលក្រោយរកអតីតស្វាមី ហើយនាងនឹងដើរតួនាទីជាម្តាយផងជាឪពុកផងដោយមិនចង់ឲ្យកូនស្រីជួបមុខឪពុកគេឡើយ។ ក្រោយតុលាការប្រកាសសាលក្រមសម្រេចឲ្យ ប៉ែន ចំរ៉ុង និងភិន សុដាលីស លែងលះគ្នាជាផ្លូវការ ... Read More »
ពលរដ្ឋជាង១លាននាក់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា
កាលពីថ្ងៃទី១ ខែកញ្ញា ប៉ូលិសវេណេហ្ស៊ុយអេឡា បានចាប់ខ្លួនមនុស្សជាង២០នាក់ ដែលបានបង្កហិង្សានៅក្នុងពេលធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាលដឹកនាំដោយលោក Nicolas Maduro ក្នុងទីក្រុង ការ៉ាកាស ។ បាតុកម្មខាងលើ ដឹកនាំដោយគណបក្សប្រឆាំងសាមគ្គីដើម្បីប្រជាធិបតេយ្យ ក្នុងគោលដៅទាមទារធ្វើប្រជាមតិដកហូតតំណែងប្រធានាធិបតីនៅក្នុងឆ្នាំនេះ ។ ... Read More »
កម្ពុជានឹងប៉ះហុងកុងម្តងទៀត ក្នុងទឹកដី នៅថ្ងៃទី៦ ខែតុលា
ភ្នំពេញ ៖ បន្ទាប់ក្រុមជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមហុងកុង ក្នុងលទ្ធផល ៤-២ កាលពីយប់ថ្ងៃទី១ ខែកញ្ញា រួចមក គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាមានរំពឹងថា កីឡាករនឹងធ្វើកាន់តែល្អថែមទៀតសម្រាប់ជំនួបម្តងទៀតនៅទឹកដីកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ខាងមុខ ។ ការលើកឡើងនេះគឺសន្ទុះនៃអ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែច្រើនរាល់ពេលប្រកួតក្នុងទឹកដីម្តងៗ ... Read More »
ចាប់ខ្លួនបុរសជាអ្នករត់ម៉ូតូឌុបម្នាក់ដកហូតថ្នាំញៀនម៉ាទឹកកក៣កញ្ចប់
ខេត្តកណ្តាលៈ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីសមត្ថកិច្ចរកឃើញថាបុរសជាអ្នករត់ម៉ូតូឌុបរូបនេះ លួចបន្លំធ្វើសកម្មភាពជួញដូរគ្រឿងញៀនដោយខុសច្បាប់ ។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ... Read More »
នគរបាលស្រុកមេមត់ឃាត់ខ្លួនយុវជនម្នាក់ជាមួយវត្ថុតាងសង្ស័យជាថ្នាំញៀន១៣កញ្ចប់
ខេត្តត្បូងឃ្មំុៈ ជនសង្ស័យម្នាក់រួមនឹងវត្ថុតាងសង្ស័យជាថ្នាំញៀន១៣កញ្ចប់ ត្រូវបានកម្លាំងនគរបាលជំនាញស្រុកមេមត់ចាប់ឃាត់ខ្លួន ។ ករណីចាប់ឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅខាងលិចភូមិក្ងោក ឃុំគគីរ ស្រុកមេមត់ ។ លោក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានឲ្យដឹងថា ... Read More »
ឃាត់ខ្លួនជនសង្ស័យ២នាក់ជួញដូរគ្រឿងញៀន រួមនឹងថ្នាំ១កញ្ចប់ធំ និង៦កញ្ចប់តូច
ភ្នំពេញ : ជនសង្ស័យម្នាក់ជួញដូរគ្រឿងញ្ញៀន ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន សហការអន្តរាគមន៍ឃាត់ខ្លួន និងដកហូតក្រាមសថ្លាបាន១កញ្ចប់ធំ និង៦កញ្ចប់តូចរួមម៉ូតូម៉ាក ប៊ិត ពណ៍ក្រហម លាយស អត់ពាក់ស្លាកលេខ យកមកខណ្ឌចំការមនដើម្បីសាកសួរបន្ត កាលវេលាម៉ោង១០និ៣០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៦ ... Read More »
បើអូនមានប្រុសថ្មី បងមានតែសម្លាប់ខ្លួន៖ បុរសម្នាក់ព្យាយាមសម្លាប់ខ្លួន២លើកមិនបានសម្រេច លើកទី៣ ស្លាប់ដូចបំណង
ខេត្តកណ្តាលៈ បុរសម្នាក់គិតថា ប្រពន្ធរបស់ខ្លួនលួចមានប្រុសថ្មី ក៏ព្យាយាមធ្វើអត្តឃាតសម្លាប់ខ្លួនដោយផឹកថ្នាំបំពុលចំនួន២លើកមិនបានសម្រេច លើកទី៣ចង.កនៅលើដើមស្វាយស្លាប់ដូចបំណង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៩ និង២០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ។ ... Read More »
មន្ត្រីយោធាម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់៥គ្រាប់រងរបួសធ្ងន់សង្ស័យជារឿងគំនុំ (មានវីដេអូ)
ភ្នំពេញ៖ មន្ត្រីយយោធាម្នាក់ បានរងរបួសធ្ងន់ ខណៈខ្មាន់កាំភ្លើងបាញ់ចំនួន០៥គ្រាប់ គ្រាដែលគាត់បានជិះម៉ូតូឌុបចេញពីហាងផឹកសុីមួយកន្លែងមានយីហោ ពីរ៉ាមិត គោលបំណង់ទៅផ្ទះវិញ ហើយខ្មាន់ភ្លើងបានគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍បាញ់ប្រហានេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »
លោក ម៉ក់ ឧសភា អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មអាចនឹងត្រូវដកតំណែង
ភ្នំពេញ៖ ពាក់ព័ន្ធទៅនឹងការធ្វេសប្រហែស ខ្វះការទទួលខុសត្រូវ និងអំពើពុករលួយរបស់លោក ម៉ក់ ឧសភា អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម បង្កឲ្យរាំងស្ទះដល់ក្រុមហ៊ុនដឹកជញ្ជូនកសិផល ទៅកាន់ប្រទេសថៃ នាពេលថ្មីៗនេះ ត្រូវបានថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មប្រជុំផ្ទៃក្នុងសម្ងាត់ថ្មីៗកន្លងទៅ ដែលគេទម្លាយថា កំហុសរបស់លោកម៉ក់ ឧសភា ធ្វើឲ្យប៉ះពាល់ថ្នាក់ដឹកនាំក្រសួង ... Read More »
មន្ត្រីយោធាម្នាក់រងរបួសធ្ងន់ដោយសាររថយន្តមិនស្គាល់ម៉ាកបើកបុក
ខេត្តកំពង់ស្ពឺៈ មន្រ្តីយោធាមួយរូប បានរងរបួសជាទម្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរបន្ទាប់ពីរងគ្រោះដោយរថយន្តមិនស្គាល់ម៉ាកបើកបុកហើយរត់គេចបាត់ស្រមោល ។ ករណីនេះ បានកើតឡើងកលលពីវេលាម៉ោង២១និង១១នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្លេខ៤១ និងលេខ៤២ ភូមិវល្លិ៍សរ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ... Read More »
ពលរដ្ឋភូមិទួលកី រអ៊ូរទាំរឿងមេភូមិជួលដីទីស្នាក់ការភូមិជាកន្លែងស្តុកអេតចាយ
ភ្នំពេញ ៖ ដីទីស្នាក់ការភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអ្នកស្រីមេភូមិ ជួលទីតាំងខាងលើ ទៅជាកន្លែង គ ស្តុក ដែកអេតចាយទៅវិញ ធ្វើឲ្យបាត់បង់សណ្តាប់ សោភណ្ឌភាព បង្កឲ្យមានការរអ៊ូរទាំ និងរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ... Read More »
លក់ធ្យូងមិនចំណេញ បែកគំនិតជួញដូរថ្នាំញៀន នគរបាលចាប់ដាក់ខ្នោះ
ខេត្តកំពង់ស្ពឺៈ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ដោយសង្ស័យថារក្សាទុកថ្នាំញៀនល្មើសច្បាប់ ។ ក្រោយឃាត់ខ្លួន ឆែកឆេរ សមត្ថកិច្ចបានរកឃើញថ្នាំមួយចំនួនធំ ។ ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៤និង៤០នាទីរសៀល នៅចំណុចស្ពានអូព្រះគោ លេីផ្លូវ44 គីឡូម៉ែត្រលេខ៤៦ និងលេខ៤៧ ភូមិទួលឈេីនាង ឃុំសង្កែសាទប ... Read More »
ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ ថ្ងៃទី២ ខែកញ្ញា ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម
ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ ថ្ងៃទី២ ខែកញ្ញា ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម សូមអានបន្ត ៖ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមអានបន្ត ៖ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ... Read More »
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា Read More »
នគរបាលស្រុកពញាក្រែកឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធនឹងសារធាតុញៀន
ខេត្តត្បូងឃ្មំុៈ ជនសង្ស័យជាមុខសញ្ញាល្មើសចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាក្រែកស្រាវជ្រាវចាប់ឃាត់ខ្លួនពាក់ពន្ធ័នឹងសារធាតុញៀន ។ ប្រតិបត្តិការនេះធ្វើឡើងបន្តបន្ទាប់នៅ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិ ម្កាក់ និង ភូមិកណ្ដោលជ្រុំ ឃុំ កណ្តោលជ្រុំ ស្រុកពញាក្រែក។ ... Read More »
រថយន្តស៊ីនទ្រីបើកបុកអ្នកជិះម៉ូតូស្លាប់ម្នាក់ទាំងព្រឹក
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលកំពុងជិះម៉ូតូដឹកម៉ូយទៅកន្លែងធ្វើការ និងអ្នកជិះពីក្រោយរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង០៥និង ១៥នាទីព្រឹកថ្ងៃទី ០២ ខ កញ្ញា ឆ្នាំ ២០១៦ ... Read More »
ថ្ងៃដំបូងសម្រាប់អ្នកទៅចុះឈ្មោះបោះឆ្នោតនៅខេត្តបន្ទាយមានជ័យបានសរុប៤២១៤នាក់ ទៅលើមណ្ឌលទាំង៦៥ឃុំ សង្កាត់
ខេត្តបន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ នៅថ្ងៃដំបូងសម្រាប់ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតជ្រើស ប្រឹក្សាឃុំសង្កាត់ ត្រូវបានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបង្ហាញឱ្យដឹងថា មានប្រជាពលរដ្ឋប្រុស ស្រី មកចុះឈ្មោះសម្រាប់ពេញមួយថ្ងៃបានសរុបចំនួន៤២១៤នាក់ ក្នុងនោះមានស្រីចំនួន១៨៩៣នាក់ ដែលមានមណ្ឌលចុះឈ្មោះសរុប៦៥ ឃុំ សង្កាត់ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតនៅខេត្តបន្ទាយមានជ័យមានសរុបចំនួន៤៧៤,៨០៣នាក់ ក្នុងនោះស្រី២៤១,៦៩១នាក់ ។ ដំណើរការចុះឈ្មោះ ... Read More »
ថ្នាំញឿនលើសកម្រិត ទិញសាំង៥លីត្រគំរាមដុតផ្ទះ ធ្វើឲ្យឪពុកម្តាយព្រួយចិត្ត
ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យញៀនថ្នាំដល់កម្រឹត ដើរចេញពីផ្ទះបាត់មុខ១ខែ បែរជាលេចមុខវិលវិញ អុកឡុក ក្រុមគ្រួសារ គំរាមដុតផ្ទះ បង្កឲ្យព្រួយបារម្ភ ហៅសមត្ថកិច្ចជួយអន្តេាគមន៍ចាប់ឃាត់យកទៅអប់រំនៅប៉ុស្តិ៍ប៉ូលីស កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិតាងួន ... Read More »
ប្រធានាធិបតីហ្វុីលីពីន ៖ មុនពេលពិភាក្សាពីសិទ្ធិមនុស្សលោកអូបាម៉ាត្រូវតែស្តាប់ខ្ញុំសិននៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន
ប្រធានាធិបតីហ្វុីលីពីនបានប្រកាសថា លោកនឹងពិភាក្សាលើគ្រប់បញ្ហាជាមួយ សមភាគីអាមេរិកនៅសប្តាហ៍ក្រោយ ប៉ុន្តែ លោក Rodrigo Duterte ព្រមានថាលោកអូបាម៉ាត្រូវតែស្តាប់លោកនិយាយមុនពេលលើកឡើងពីបញ្ហាសិទ្ធិមនុស្ស ។ នៅពេលដែលអ្នកសារព័ត៌មានសួរថា តើលោកនឹងចុះហត្ថលេខាស្តីពីសិទ្ធិមនុស្ស ជាមួយលោកអូបាម៉ាដែរឬទេនៅក្នុងជំនួបពិភាក្សានាសប្តាហ៍ក្រោយនៅក្នុងប្រទេសឡាវ? លោក Duterte បញ្ជាក់ថា វាអាស្រ័យលើស្ថានភាពជាក់ស្តែង ... Read More »
ប្រធានាធិបតីប្រេស៊ីលលោកស្រី Dilma Rousseff ត្រូវបានសភាដកតំណែង
ប្រធានាធិបតីប្រេស៊ីលលោកស្រី Dilma Rousseff ត្រូវបានព្រឹទ្ធសភាបញ្ចប់តំណែងក្រោយការចោទសួរនិងផ្តន្ទាទោសនៅក្នុងរដ្ឋសភាបញ្ចប់ការកាន់តំណែងរយៈពេល១៣ឆ្នាំរបស់គណបក្សពលករនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។ កាលពីថ្ងៃទី៣១ ខែសីហា សមាជិក ព្រឹទ្ធសភាប្រេស៊ីលបានបោះឆ្នោតគាំទ្រដកតំណែងប្រធានាធិបតីពីលោកស្រី Dil-ma Rousseff ក្រោយពេលលោកស្រីទទួលរងការចោទប្រកាន់ពីបទបំពានច្បាប់មូលនិធិនិងអំពើពុករលួយ។ លោកស្រីនឹងត្រូវហាមមិនឲ្យចូលប្រឡូកក្នុងឆាកនយោបាយរយៈពេល៨ឆ្នាំផងដែរ។ អនុប្រធានាធិបតីលោក Michel Temer ... Read More »
អធិការបតីអាល្លឺម៉ងនឹងប្រឈមបញ្ហាក្រោយស្វាគមន៍ជនភៀសខ្លួនចូលទឹកដីរបស់ខ្លួន
នៅថ្ងៃទី៣១ ខែសីហា គឺគម្រប់១ឆ្នាំដែល អធិការបតីអាល្លឺម៉ងលោកស្រី Angela MerKel អបអរសាទរទទួលជនភៀសខ្លួនមករស់នៅក្នុងប្រទេសរបស់ខ្លួនដោយលោកស្រីបញ្ចាក់ថា អាល្លឺម៉ងអាចគ្រប់ គ្រងស្ថានការណ៍បាន។ គោលនយោបាយបើកទ្វារទទួលជនភៀសខ្លួនរបស់លោកស្រី ម៉ាគែល ត្រូវបាន សហគមន៍អន្តរជាតិអបអរសាទរ ហើយ បានប្រកាសថានឹងបន្តទទួលជនភៀសខ្លួននាពេលខាងមុខ។ ... Read More »
មូលហេតុដែលរុស្ស៊ី និងអាមេរិកអនុញ្ញាតឲ្យទួរគីវាយប្រហារនៅក្នុងប្រទេសស៊ីរី
ក្រុមអ្នកវិភាគបញ្ជាក់ថា ទាំងរុស្ស៊ីនិង អាមេរិកគឺបានបើកភ្លើងខៀវឲ្យប្រទេសទួរគី ក្នុងការវាយប្រហារដោយថ្មើរជើងនៅក្នុងប្រទេសស៊ីរីដើម្បីអូសទាញប្រទេសដែលសម្បូរប្រេងមួយនេះឲ្យស្ថិតនៅក្រោមឥទ្ធិពលរបស់ខ្លួន។ ក្រោយរយៈពេល២សប្តាហ៍ដែលប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីលោក ពូទីន នៅទីក្រុង St Petersburg ក៏ដូចជា ... Read More »
Avranches, Boulogne, Boulogne, Herbiers មានសង្ឃឹមឈ្នះគូប្រកួតក្នុងទឹកដីនៅបារាំង National ថ្ងៃនេះ
ការប្រកួតបាល់ទាត់នៅបារាំងថ្ងៃនេះ ក្រុម Avranches, Boulogne, Boulogne, Herbiers ជាក្រុមដែលមាន ប្រវត្តិល្អ និងមានប្រៀបជាងគូប្រកួតក្នុង ទឹកដីរបស់ខ្លួន ។ Avranches (3) Vs Dunkerque(1) ... Read More »
ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Costa Rica, Panama, Anderlecht, Darlington, Derry រំពឹងឈ្នះ
ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Costa Rica, Panama, Anderlecht, Darlington, Derryជាក្រុមដែលមាន ប្រវត្តិល្អ មានរំពឹងឈ្នះគូប្រកួតទាំងក្នុង និងក្រៅទឹកដីរបស់ខ្លួន ។ ជម្រុះ World Cup តំបន់អាមេរិកកណ្តាល ... Read More »
ក្រមំុស្រុកស្រែអត់ស្គាល់ភ្នំពេញច្បាស់លាស់មកស្វែងរកការងារត្រូវអ្នករត់ម៉ូតូបោកយកលុយនិងទូរស័ព្ទ
ភ្នំពេញ៖ នារីម្នាក់ត្រូវបានមិត្តភក្តិ ទូរស័ព្ទឲ្យមករកការងារធ្វើ នៅភ្នំពេញ ហើយ ខណៈចាកចេញពីផ្ទះជិះរថយន្តមកដល់ភ្នំពេញឲ្យអ្នករត់ម៉ូតូឌុបដឹកយកទៅដាក់នៅទួលគោកបែរជាដឹកយកទៅ ដាក់នៅខណ្ឌដង្កោ ហើយបោកយកខ្សែដៃ លុយ ទូរស័ព្ទ ព្រមទាំងឯកសារផ្ទាល់ខ្លួន អស់មួយចំនួនកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៣១ ខែសីហា នៅទល់ មុខនឹងច្រកចូលបុរីលឹមឈាងហាក់ ... Read More »
ក្មេងប្រុសស្រី៤នាក់លង់ទឹកស្លាប់២នាក់ និង២នាក់ទៀតជួយទាន់
ខេត្តបាត់ដំបង៖ ក្មេងប្រុសស្រី៤នាក់បានចុះមុជទឹកលេងហើយបានលង់ស្លាប់២នាក់ ឯ២នាក់ទៀតត្រូវគេជួយសង្គ្រោះទាន់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ករណីក្មេងៗលង់ទឹកស្លាប់នេះបាន កើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅ ក្នុងស្ទឹងសង្កែ ក្នុងក្រុមទី១២ ភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុង-ខេត្ត ... Read More »
នាយករដ្ឋមន្ត្រីថៃបញ្ជាក់ ថាពលករខ្មែរបានជួយដល់សេដ្ឋកិច្ចថៃយ៉ាងច្រើន
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា ពលករ ខ្មែរបានជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសថៃយ៉ាងច្រើន ហើយបាន សន្យាថានឹងខិតខំធ្វើយ៉ាងណាឲ្យពល ករខ្មែរមានសេរីភាពធ្វើការដូចជនជាតិ ថៃដែរ។ លោកនាយករដ្ឋមន្ត្រីថៃថ្លែងយ៉ាងដូច្នេះធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយលោក ទេសរដ្ឋមន្ត្រី ប្រាក់ ... Read More »
ក្រសួងសេដ្ឋកិច្ចរំពឹងថា កម្ពុជាមានកំណើនប្រមាណ៧ភាគរយសម្រាប់ឆ្នាំ២០១៦
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ បានធ្វើពិធីផ្សព្វផ្សាយរបាយការណ៍មួយព្យាករថា សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១៦ និងឆ្នាំ២០១៧នឹងមានកំណើនប្រមាណ៧ភាគរយដែលជាសន្ទុះសេដ្ឋកិច្ចដែលកម្ពុជារក្សាបានជាច្រើនឆ្នាំជាប់ៗគ្នា ។ អ្នកសេដ្ឋ កិច្ចឯកភាពលើការព្យាករនេះ ប៉ុន្តែសម្ដែងការព្រួយបារម្ភចំពោះលទ្ធភាពរដ្ឋាភិបាល កម្ពុជាក្នុងការគ្រប់គ្រងកំណើនសេដ្ឋកិច្ចនេះឲ្យមានប្រសិទ្ធភាព ។ ... Read More »