ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: molica

នគរបាលខណ្ឌដូនពេញឃាត់ខ្លួនបុរសម្នាក់​ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកយុត្តិធម៌ខណ្ឌដូនពេញ បានសហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងកងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះឃាត់ខ្លួនយុវជនម្នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ។ ករណីឃាត់ខ្លួនយុវជនខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០១និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខនាឡិការវត្តភ្នំ ... Read More »

អាជ្ញាធរខណ្ឌដូនពេញ ជួយមើលរថយន្តRange Rover ពាក់ស្លាកលេខភ្នំពេញ2AC 5566 ផង

ភ្នំពេញ ៖ វាមិនមែនជារឿងធម្មតានោះទេ ដោយរថយន្តស៊េរីទំនើប ម៉ាក់ Range Rover ពាក់ស្លាកលេខ ភ្នំពេញ2AC 5566 ដែលម្ចាស់បានចតលើផ្លូវសាធារណៈ មិនខ្វល់ពីការកក់ស្ទះចរាចរណ៍ ហើយមិនតែប៉ុណ្ណោះ ថែមទាំងដាក់បារ៉ាស់២ទៀតធ្វើជារបាំងការពាររថយន្តរបស់ខ្លួន មើលតែផ្លូវគាត់ទិញផ្តាច់មុខ ... Read More »

រថយន្តនគរបាលនិងរថយន្តតាក់ស៊ីបុកគ្នា៣គ្រឿងបន្តកន្ទុយនៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៏គួរឲ្យរន្ធត់រវាងរថយន្ត៣គ្រឿងបានបុកគ្នានៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ កាលពីវេលាម៉ោង៩និង១០នាទីយប់ ស្ថិត នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូ ម៉ែត្រលេខ១២១និងគីឡូម៉ែត្រលេខ១២២ ក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ប៉ុន្តែពុំមានរងគ្រោះថ្នាក់ដល់មនុស្សឡើយ។ ... Read More »

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរគ្រឿងញៀននៅក្រុងបានលុង

ខេត្តរតនគិរី ៖ កម្លាំងនគរបាលប៉ុស្តិ៍បឹងកន្សែងសហការជាមួយកម្លាំងនគរបាល ក្រុងបានលុងដឹកនាំដោយលោកវរសេនីយ៍ឯក តេង សាវុធ អធិការរងចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀនកាលពីថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៦ វេលាម៉ោង៥និង៣០នាទី ល្ងាចបានចុះបង្រាបករណីជួញដូរគ្រឿងញៀននៅត្រង់ចំណុចសណ្ឋាគារឆេងឡុក ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ... Read More »

ប្រធានមន្ទីរសង្គមកិច្ចខេត្តតាកែវរងរបួសធ្ងន់ដោយសារលោកអនុប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មវាយពេលផឹកស៊ី

ខេត្តតាកែវ ៖ កាលពីពេលថ្មីៗនេះ លោក ប៊ុន បូរិន្ទ ប្រធានមន្ទីរសង្គមកិច្ច អតីត យុវជន និងយុវនីតិសម្បទាខេត្តតាកែវបានព្យាយាមលាក់បាំងព័ត៌មានរឿងអនុប្រធាន មន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តតាកែវរឿងប្រើអំពើហិង្សាបណ្ដាលឲ្យមានរបួសធ្ងន់ ។ តាមសាក្សីដែលបានឃើញហេតុការណ៍ ខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ ... Read More »

ប្រជាពលរដ្ឋចោទលោក ជា ចេក មេបញ្ជាការរងកងពលតូចលេខ៦ យកបន្ទាយទាហានធ្វើជាឃ្លាំងស្តុកឈើគ្រញូងរបស់ប្រពន្ធខ្លួន

ខេត្តឧត្តមានជ័យ៖ ស្រ្ដីម្នាក់ឈ្មោះ ហម ចន្ធី អាយុ៣៥ឆ្នាំ រស់នៅភូមិចំបក់ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទខេត្តឧត្តមានជយ័បានអោយដឹងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ថា រូបគាត់ ជាពលករឆ្លងដែនខុសច្បាប់ កាប់ឈើគ្រញូងនៅក្នុងទឹកដីថៃ យកមកលក់មកអោយប្រពន្ធលោក ជា ... Read More »

ប្រវត្តិស្នេហ៍ដ៏កម្សត់របស់ចោរប្លន់ទូរស័ព្ទនៅខណ្ឌទួលគោក

ភ្នំពេញ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលរួចហើយករណីចោរប្លន់ទូរស័ព្ទ៧គ្រឿងនៅផ្សារនាគមាស ក្នុងខណ្ឌទួលគោក កាលពីសប្តាហ៍មុន ។ រំលងបានមួយយប់ ចោររូបនេះបានបាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ក្នុងផ្ទះជួលនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ច ក្រោយពេលកើតហេតុនៃអត្តឃាតនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បាននាំខ្លួនស្ត្រីជាភរិយាទៅសាកសួរបន្ត ។ ... Read More »

បុរសម្នាក់ផឹកទឹកអាស៊ីដ និងអារកប៉ុនប៉ងសម្លាប់ខ្លួន តែមិនស្លាប់

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់បានប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯង៣លើករួចមកហើយ ដោយការផឹកទឹកអាស៊ីដ១លើក និងអារក២លើក ប៉ុន្តែមិនបានសម្រេច ដោយគ្រាន់តែរងរបួសធ្ងន់ប៉ុណ្ណោះ ហើយសកម្មភាពរបស់បុរសខាងលើនេះ ត្រូវបានប្រភពបង្ហើបថា ប្រហែលជាគេមានជំងឺសរសៃប្រសាទ ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅរោងលក់ទឹកអំពៅ ... Read More »

កុមារា២នាក់លង់ទឹកស្លាប់ក្នុងរណ្តៅដីគេជីកដាក់លូកសាងផ្លូវសាលាខេត្តត្បូងឃ្មុំថ្មី

ខេត្តត្បូងឃ្មុំ៖ កុមារា២នាក់ក្នុងចំណោម៣នាក់បានលង់ទឹកស្លាប់គួរឲ្យអាសូរ ខណៈពួកគេចុះទៅលេងទឹកក្នុងរណ្តៅ ដែលគេជីកដាក់លូសំរាប់កសាងផ្លូវសាលាខេត្តត្បូឃ្មុំថ្មី។ ហេតុការភ្ញាក់ផ្អើលខាងលើកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅក្នុងភូមិ_ឃ្មុំស្រឡប់ ស្រុក_ខេត្តត្បូងឃ្មុំ ។ លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំបានប្រាប់ឲ្យដឹងថា ... Read More »

ក្មេង៣នាក់បងប្អូនបង្កើតលង់ទឹកស្លាប់ និង២នាក់ទៀតជួយសង្គ្រោះទាន់ ពេលទៅមុជទឹកទំនប់លេង

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋមានការតក់ស្លុត និងខ្លោចចិត្តយ៉ាងខ្លាំង ពិសេស ឪពុកម្តាយតែម្តង ខណៈដែលកូនបង្កើត៣នាក់បានលង់ទឹកប្រឡាយស្លាប់កាលពី វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចប្រឡាយ ទំនប់ចាស់ ស្ថិតក្នុងភូមិប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ ... Read More »

នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ សម្តេចតេជោហ៊ុន សែន អញ្ជើញធ្វើដំណើរពីភ្នំពេញឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងកំពង់ចាម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញធ្វើដំណើរពីភ្នំពេញឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងកំពង់ចាម ដើម្បីពិនិត្យមើលសមិទ្ឋផលជាតិ និង ចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមខេត្ត។ ទន្ទឹមនឹងនេះ សម្តេចតេជោ នឹងពិនិត្យនិងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនប្រជាពលរដ្ឋផងដែរ។ ... Read More »

ប្រទេសចិនគំរាមកំហែងថានឹងប្រើហិង្សាជាមួយប្រទេសជប៉ុនស្តីពីសមុទ្រចិនខាងត្បូង

  ចិនបានគំរាមជប៉ុនថា នឹងប្រើប្រាស់ កម្លាំងយោធាប្រឆាំងទៅនឹងប្រទេសជប៉ុន ប្រសិនបើទីក្រុងប៉េកាំងត្រូវបានបង្ខំឲ្យធ្លាក់ ចូលក្នុងផ្លូវទ័លច្រកក្នុងវិវាទសមុទ្រចិនភាគ ខាងត្បូង។ សារព័ត៌មានក្យូដូរបស់ជប៉ុនកាលពីថ្ងៃទី២១ ខែសីហា បានដកស្រងប្រភពព័ត៌មានពីប្រទេសជប៉ុនបានឲ្យដឹងថា ចិនបានចេញសារព្រមានដល់មន្ត្រីជាន់ខ្ពស់ជប៉ុនកុំឲ្យជ្រៀតជ្រែងចូលក្នុងបញ្ហាសមុទ្រចិនភាគខាងត្បូងអាចនឹងប៉ះទង្គិចគ្នាដោយ ហិង្សា។ អគ្គរដ្ឋទូតចិនប្រចាំនៅជប៉ុនលោក Cheng Yonghua ... Read More »

អាល្លឺម៉ង់ស្នើពលរដ្ឋរបស់ខ្លួនរក្សាស្បៀងអាហារទុកប្រើប្រាស់យ៉ាងតិចបាន១០ថ្ងៃខ្លាចមានហេតុការណ៍អាក្រកកើតឡើង

  រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចេះការពារខ្លួន ដោយត្រូវស្តុកទុកស្បៀងអាហារសម្រាប់បរិភោគយ៉ាងតិច១០ថ្ងៃខ្លាចក្រែងមាន ហេតុការណ៍អាក្រក់កើតឡើងឬរងការ វាយប្រហារណាមួយ។ សារព័ត៌មាន Frankfurter Allgemeine Sonntagszeitung (AFS) កាលពីថ្ងៃទី២១ ខែសីហា បានដក់ស្រងការប្រកាសរបស់ក្រសួងមហាផ្ទៃអាល្លឺម៉ង់ដោយស្នើឲ្យពលរដ្ឋរក្សាស្បៀងអាហារទុកប្រើប្រាស់ឲ្យ បាន១០ថ្ងៃយ៉ាងតិចខ្លាចមានអាសន្នកើតឡើងជាយថាហេតុ។ នៅក្នុងការប្រកាសនោះក៏បានបញ្ជាក់ផងដែរថា ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Monaco, Roma, Legia, Clermont ប្តេជ្ញាយកឈ្នះគូប្រកួតរបស់ខ្លួន

  ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Monaco, Roma, Legia, Clermont ជាក្រុម ដែលមានសង្ឃឹមឆ្លងផុតវគ្គជម្រុះ និងប្តេជ្ញាយកឈ្នះគូប្រកួតក្នុងទឹកដីរបស់ខ្លួន ។ ជម្រុះ UEFA Champions League វគ្គ ... Read More »

សហគ្រិនមកពីសហភាពអឺរ៉ុបមានសុទិដ្ឋិនិយមចំពោះទីផ្សារវៀតណាម

ដោយយោងទៅតាមការស្រាវជ្រាវ សន្ទស្សន៍បរិយាកាសពាណិជ្ជកម្មនៅក្នុងត្រីមាសទី២នៃឆ្នាំនេះរបស់សភាពាណិជ្ជ កម្មអឺរ៉ុបនៅក្នុងប្រទេសវៀតណាមបានឱ្យដឹងថា សហគ្រាសជាច្រើនដែលមកពីសហ ភាពអឺរ៉ុបនៅតែមានសុទិដ្ឋិនិយមចំពោះ បរិយាកាសពាណិជ្ជកម្មនៅក្នុងប្រទេសវៀតណាមដដែលតាមរយៈគម្រោងបង្កើនការ វិនិយោគរបស់ពួកគេជាច្រើន។ សហគ្រាសសហភាពអឺរ៉ុបភាគច្រើនបានដឹងថា ស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុរបស់ ប្រទេសនេះទំនងជាបន្តកើតមានឡើង ទៀតដោយ៥៦,៣ភាគរយនៃអ្នកដែលត្រូវបានគេស្ទង់មតិបានព្យាករថា មានស្ថិរភាព និងមានភាពប្រសើរឡើងហើយ៩,៤ភាគ រយនៃពួកគេបានរំពឹងថានឹងមានភាព អាក្រក់ជាងមុន ... Read More »

កុមារបានក្លាយជាឧបករណ៍សម្រាប់វាយប្រហារគ្រាប់បែកអត្តឃាត

  ជនវាយប្រហារគ្រាប់បែកអត្តឃាត បានបំផ្ទុះគ្រាប់បែកដែលលាក់ទុកនៅក្នុងអាវក្នុងពិធីជប់លៀងរបស់ជនជាតិឃើដនៅភាគអាគ្នេយ៍ប្រទេសទួរគីគឺជាកុមារ ទើបតែមានអាយុ១២ឆ្នាំប៉ុណ្ណោះមកពី ក្រុមអ៊ិស្លាមIS ។ ការបំផ្ទុះគ្រាប់បែកនោះបានសម្លាប់ មនុស្ស៥១នាក់ធ្វើឲ្យមតិសាធារណៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែជាស្នាដៃរបស់កុមារម្នាក់។ ក្រុមIS និងក្រុមភេរវកម្មនានាបានប្រើប្រាស់កុមារធ្វើជា ឧបករណ៍វាយប្រហារគ្រាប់បែកអត្តឃាត ដែលមានប្រសិទ្ធភាពបំផុត។ តាមរបាយការណ៍របស់អង្គការ UNICEF បានឲ្យដឹងថា ... Read More »

បាល់ទាត់នៅអង់គ្លេស League Cup ថ្ងៃនេះ Crystal, Watford, QPR, Everton, Chelsea, Newcastle មានប្រៀប ក្នុងទឹកដី

  ការប្រកួតបាល់ទាត់នៅអង់គ្លេស League Cup ជុំទី២ ថ្ងៃនេះក្រុម Crystal, Watford, QPR, Everton, Chelsea, Newcastle ជាក្រុមដែលមានប្រវត្តិល្អ និងមានប្រៀបជាងគូប្រកួតក្នុងទឹកដីរបស់ ខ្លួន។ ... Read More »

ប្រជាពលរដ្ឋរស់នៅភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខស្នើសុំឲ្យសាលារាជធានីភ្នំពេញពន្លឿនការធ្វើផ្លូវជូនពួកគាត់សម្រាប់ធ្វើដំណើរ

ភ្នំពេញ ៖ ដោយសារតែគ្មានផ្លូវសម្រាប់ធ្វើដំណើរជាច្រើនឆ្នាំមកហើយនោះបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិ ទំនប់ សង្កាត់ភ្នំពេញថ្មី បានទទូចស្នើសុំ ដល់អាជ្ញាធរខណ្ឌសែនសុខ ជាពិសេស សាលារាជធានីភ្នំពេញជួយពន្លឿនការធ្វើផ្លូវជូនពួកគាត់ ដើម្បីជាប្រយោជន៍រួមនេះគឺជាការរៀបរាប់របស់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះប្រាប់ឲ្យដឹង កាលពីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ។ ... Read More »

បទល្មើសនេសាទក្នុងរដូវត្រីពងកូននៅឃុំអន្លង់សំណរត្រូវបានជំនាញជាអ្នកបើកដៃ

ខេត្តសៀមរាប ៖ ខេត្តបទល្មើសនេសាទកំពុងតែកើនឡើងយ៉ាងខ្លាំងក្លានៅក្នុងឃុំអន្លង់សំណរដោយសារតែមន្រ្ដីជំនាញជាអ្នកបើកដៃឲ្យដាក់បទល្មើសដោយមិនគីតពីការបាត់បងពូជមច្ឆនោះឡើយ ។ ប្រភពពី ប្រជាពលរដ្ឋឲ្យបានដឹងថា ប្រជានេសាទជាលក្ខណៈគ្រួសារនៅតំបន់បឹងទន្លេសាប នៃឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀម រាប មានបទល្មើសកើតឡើងយ៉ាងអនាធិប តេយ្យ គឺមានការឃុបឃិតគ្នារវាងក្រុមជនល្មើស និងសមត្ថកិច្ចជាពិសេសមន្ត្រីរដ្ឋបាលជលផលដែលគិតគូរតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួន ... Read More »

សាលាសំណាក់នៅខាងលិចស្ពានហាផ្លូវទៅព្រៃសអាចឈ្មួញបំពានលុបដីកប់បាត់ស្រមោលយកធ្វើកម្មសិទ្ធិ?

ភ្នំពេញ ៖ សាលាសំណាក់ខាងលើនេះ លោកចៅសង្កាត់ដង្កោរួមជាមួយប្រជា ពលរដ្ឋ និងគណៈកម្មការវត្តឬស្សីសាញ់ បង្កើតឡើងតាំងពីអំឡុងឆ្នាំ១៩៩១មក ម៉្លេះ ហើយបច្ចុប្បន្ននេះ ដោយមានការអភិ វឌ្ឍពង្រីកផ្លូវចាក់ដីធ្វើបុរីឃើញថាសាលាសំណាក់នេះស្ទើរបាត់ស្រមោលទៅ ហើយ ។ ប៉ុន្តែទោះបីយ៉ាងណាលោកចៅសង្កាត់អះអាងថា លោកនឹងហៅប្រជាពល ... Read More »

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបក្រុមញៀនល្បែងបញ្ជាល់មាន់ឃាត់ខ្លួន៩នាក់

ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែងបញ្ជល់ មាន់ចំនួន៩នាក់ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យរួមជាមួយកម្លាំងនគរបាលកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញធ្វើការបង្ក្រាប កាល ពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយ ដកហូតបានម៉ូតូមួយគ្រឿង ... Read More »

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនស្រ្តីជនជាតិវៀតណាម១០នាក់គ្មានច្បាប់

ភ្នំពេញ៖ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះប្រតិបត្តិការបន្តឆែកឆេរជនជាតិបរទេសដែលចូលមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ដោយត្រួតពិនិត្យទីតាំងផ្ទះជួល ដែលជនបរទេសលួចស្នាក់នៅ រកស៊ី លក់កាហ្វេ ម៉ាស្សា កោសជប់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាលិទ្ធផលរកឃើញស្រ្តីជនជាតិវៀតណាមសរុបទាំងអស់១០នាក់ ដោយគ្មានខិតឆ្លងដែន នាំទៅអគ្គនាយកដ្ឋាន ដើម្បីធ្វើការបណ្ដាញចេញពីប្រទេសកម្ពុជាវិញ ... Read More »

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងវេទិកាស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី ២២ ខែ សីហា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងវេទិកាស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ (Forum on ... Read More »

សមត្ថកិច្ចចុះបង្ក្រាបទីតាំងកែច្នៃឈើមួយកន្លែងក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ទីតាំងផ្ទុកឈើដើម្បីកែច្នៃនៃមួយកន្លែងត្រូវបានសមត្ថកិច្ចចម្រុះ ខេត្តស្ទឹងត្រែងចុះបង្រ្កាប បន្ទាប់ពីសង្ស័យ ថា ទីតាំងនោះបានកៃច្នៃឈើខុសច្បាប់ ដោយគ្មានច្បាប់អនុញ្ញាតិ ។ ករណីបង្ក្រាប របស់សមត្ថកិច្ចនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃ ទី២០ ខែសីហា ឆ្នាំ២០១៦ ... Read More »

ចាំមើលមេគយប្រធានការិយាល័យច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិនឡើងថ្មី មានឆន្ទៈលុបបំបាត់ទំនិញគេចពន្ធហូរចូលឬទេ

ខេត្តប៉ៃលិន៖ លោក រ៉ិច គង់ អនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានការិយាល័យជំនួសលោក ម៉ៅ សំអឿន ដែលត្រូវបានថ្នាក់លើដកបញ្ឈរជើង ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ខណៈគាត់មកកាន់តំណែងបានមួយឆ្នាំនោះ ។ មានមតិជាច្រើនគាំទ្រចំពោះចំណាត់ការលោកបណ្ឌិតគុណ ... Read More »

អាវុធហត្ថក្រុងប៉ោយប៉ែតចាប់ខ្លួនអ្នកចែកចាយ និងសេពគ្រឿងញៀនពីរនាក់រួមជាមួយវត្ថុតាង

ប៉ោយប៉ែតៈ អាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួនជនសង្ស័យ២នាក់បន្តបន្ទាប់កាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីជួញដូរ និងសេពគ្រឿងញៀនរួមជាមួយវត្តុតាង នៅក្នុងភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈ កំលាំង អហ ក្រុង ប៉ោយប៉ែតនិង ... Read More »

ថ្ងៃដំបូងបេក្ខជនប្រឡងបាក់ឌុបអវត្តមាន១.២០៧នាក់ខណៈការប្រឡងប្រព្រឹត្តទៅយ៉ាងរលូន

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញ វិជ្ជាបាននិងកំពុងប្រព្រឹត្តទៅរយៈពេល២ ថ្ងៃគឺ ថ្ងៃទី២២ និងថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និង ថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានបេក្ខជន ... Read More »

ក្រុមចោរឆក់ជនបរទេសអស់លក្ខណ៍ត្រូវកម្លាំងអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួន៤នាក់ដកហូតម៉ូតូ២គ្រឿង

ភ្នំពេញ៖ ក្រុមចោរឆក់កាបូបទូរស័ព្ទដៃ និងគ្រឿងអលង្ការប្រជាពលរដ្ឋខ្មែរនិង បរទេស ក្នុងមូលដ្ឋានខណ្ឌដូនពេញនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូន ពេញឃាត់ខ្លួនជាបន្តបន្ទាប់និងដកហូតបានម៉ូតូ២គ្រឿង ក្រោយពួកគេធ្វើសកម្មភាពឆក់កាបូបស្រ្តីម្នាក់តែមិនបានសម្រេចបណ្ដាលឲ្យស្រ្តីរងគ្រោះដួលម៉ូតូបែកមុខមាត់ហើយក្រុមជនសង្ស័យព្យាយាមរត់គេចខ្លួនតែគេចមិនផុតត្រូវសមត្ថកិច្ចក្របួចជាប់តែម្តង ។ ករណីឃាត់ខ្លួនក្រុមចោរឆក់កាបូបខាងលើនេះបានកើតឡើងនៅវេលាម៉ោង១និង ៥នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១០៦ ... Read More »

ទាហានថៃចាប់កម្មករខ្មែរ៣នាក់ ឆ្លងដែនចូលទៅកាប់ឈើក្នុងដីថៃ

ប្រទេសថៃ៖ កម្មករខ្មែរចំនួន៣នាក់ ត្រូវបានក្រុមទាហានថៃ សហការជាមួយកំលាំងរដ្ឋបាលព្រៃឈើ ឃាត់ខ្លួន ព្រមទាំងដកហូតបាននូវសម្ភារជាមធ្យោបាយពាក់ព័ន្ធ កាប់អារឈើមួយចំនួន ខណៈកម្មករខ្មែរទាំង៣នាក់នោះ ឆ្លងដែនចូលដីថៃក្នុងទឹកដី ខេត្តច័ន្ទបុរី ធ្វើសកម្មភាពប្រើប្រាស់រណាយន្ត កាត់ឈើនៅក្នុងព្រៃលិចទឹកដីថៃមួយកន្លែង ក្នុងទឹកដីខេត្តច័ន្ទបុរី ស្ថិតក្បែរចំណុចបង្គោលព្រំដែនលេខ ៦៧ ... Read More »

សម្តេចតេជោហ៊ុន សែន បើកឱកាសឲ្យដៃគូពាក់ព័ន្ធចូលរួមការពារអភិរក្សធនធានធម្មជាតិ

ភ្នំពេញ៖ ក្រសួងបរិស្ថានរួមជាមួយអ្នកអភិរក្សធនធានធម្មជាតិទាំងអស់បានចូលរួមវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីឈ្វេងយល់អំពីបំណងជាយុទ្ធសាស្ត្រចក្ខុវិស័យ និងបេសកកម្មរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបរិស្ថាន ការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍដោយចីរភាព ។ វេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិបានប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ... Read More »