ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

អាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទរក្សាទុកសារធាតុញៀន

ភ្នំពេញ៖ កម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជនសង្ស័យ​២នាក់ពីបទរក្សាទុក្ខដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច បណ្តោយផ្លូវទំនប់កប់ស្រូវ ត្រង់ភ្លើងស្តុបកែងផ្លូវហាណូយភូមិ  ផ្សារលិចសង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ជនសង្ស័យ២នាក់នេះ ទី១-ឈ្មោះវឿន ... Read More »

ឃាត់ខ្លួនជនជាតិ​វៀត​ណា​មប្រុសស្រី​ ៨​នាក់ ​ពាក់ព័ន្ធ​គ្មាន​ឯកសារ​ត្រឹមត្រូវ​

​ភ្នំពេញ​ ៖​ ​កម្លាំង​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិ​វី​ធី​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ និង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ​ ដែល​ដឹកនាំ​ដោយ​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានដឹកនាំកម្លាំង​បន្ត​ចុះ​ត្រួតពិនិត្យ​ ​ នៅ​កន្លែង​ចែកចាយ​ត្រី​(​យឿ​ត្រី​)​ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៥​ សង្កាត់​ព្រែក​ព្នៅ​ ... Read More »

បង្រ្កាបអ្នកចែកចាយគ្រឿងញៀន២ករណីផ្សេងគ្នា ចាប់បាន២នាក់និងថ្នាំញៀនមួយចំនួននៅស្រុកអន្លង់វែង

ខេត្តឧត្តរមានជ័យ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានចុះបង្រ្កាបទីតាំងចែកចាយគ្រឿងញៀន២ករណីផ្សេងគ្នា នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១២និង៣០នាទី ដែលករណីទី១ ស្ថិតនៅចំណុច១០៥ ភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ​​ ឃាត់ខ្លួនជនសង័្សយ​​ ១នាក់ ឈ្មោះ ... Read More »

រដូវកាលទី២នៃការប្រកួតកីឡាកងយោធពលខេមរភូមិន្ទថ្ងៃ៥-៧ មករា នៅកោះពេជ្រ

ភ្នំពេញ៖ រដូវកាលទី២នៃព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដែលរៀបចំឡើងដោយកងយោធពលខេមរភូមិន្ទ សហការជាមួយស្ថាប័នពាក់ព័ន្ធនានា បានប្រកាសពីកាលបរិច្ឆេទ របស់ខ្លួនហើយកាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការរដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងសន្និសីទសារព័ត៌មាន ដោយគ្រោង រៀបចំការប្រកួតចំនួន៣ថ្ងៃពីថ្ងៃទី៥ដល់ទី៧ ខែមករា ឆ្នាំ២០១៨ ខាងមុខនៅបរិវេណកោះពេជ្រ ... Read More »

អភិបាលក្រុងតាខ្មៅ៖ ទីតាំងកត់ឆ្នោតនៅក្នុងផ្សារកាច់ជ្រុងលោកបានបញ្ជាឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ហើយ

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា: ទីតាំងកត់ឆ្នោតជាច្រើនកន្លែង និងជាពិសេសកន្លែងមេឆ្នោតឈ្មោះ ទុយ សារ៉ាយ នៅក្នុងផ្សារកាច់ជ្រុង លោកបានបញ្ជាឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ហើយ ... Read More »

រថយន្តដឹកស៊ីម៉ង់តិ៍របស់ក្រុមហ៊ុនចាក់ក្រីទីងបើកគេចពីម៉ូតូបួងចង្កូតមិនទាន់ក្រឡាប់ដេកស្តូកអ្នកបើកបររងរបួសស្រាល

ភ្នំពេញ៖ រថយន្តសណ្តោងដឹកស៊ីម៉ង់តិ៍របស់ក្រុមហ៊ុនចាក់ក្រីទីង បើកបួងចង្កួតជាន់ហ្វ្រាំងគេចពីម៉ូតូបើកខាងមុខបណ្តាលឲ្យក្រឡាប់ក្រឡាប់ដេកស្តូកនៅចិញ្ចើមផ្លូវ តែក្នុងហេតុការណ៍នោះ មិនបណ្តាលឲ្យអ្នកណាម្នាក់រងរបួសធ្ងន់នោះឡើយ។ ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេកាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវបេតុងក្នុងដីឧញ៉ាលីយ៉ុងផាត់ ត្រង់ចំណុចវង្វង់មូលទី២ ពីស្ពានលីយ៉ុងផាត់ត្រើយខាងកើត ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។ ... Read More »

សហព័ន្ធខ្មែរកីឡាហែលទឹករៀបចំជើងឯកចំថ្ងៃខួបគម្រប៣ឆ្នាំអាងហែលទឹកតេជោសែនកំពង់ចាម

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹករៀបចំជើងឯក ចំថ្ងៃខួបគម្រប៣ឆ្នាំ អាងហែលទឹកតេជោសែនកំពង់ចាម ហើយការប្រកួតនេះ ដើម្បីពង្រឹងគុណភាព ប្រសិទ្ធិភាព និងគុណផល ដល់កីឡាករកីឡាការិនី ហែលទឹក និងផ្សព្វផ្សាយ ចលនាកីឡានេះឲ្យបានផុសផុល សម្រាប់ប្រជាពលរដ្ឋ យុវជននៅខេត្តកំពុងចាម ក៏ដូច ... Read More »

សត្វអាញី២ក្បាលត្រូវបានព្រលែងឲ្យចូលក្នុងព្រៃលើកោះឋានសួគ៌

ខេត្តព្រះសីហនុ៖ ក្រុមការងារមនុស្សធម៌អូរ៣ ដឹកនាំដោយលោកឧកញ៉ាទៀ វិចិត្រនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៧ បានធ្វើដំណើរទៅទទួលយកសត្វអាញី២ក្បាលដែលជាអំបូរសត្វដែលស្ទើរតែផុតពូជទៅហើយ ដែលប្រជាពលរដ្ឋនៅចំណុចទំនប់រលកចាស់ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុបានប្រគល់ជូនលោកឧកញ៉ា ដើម្បីយកទៅព្រលែងចូលទៅក្នុងព្រៃធម្ម្មជាតិឲ្យមានសេរីភាពឡើងវិញ និងបន្តអភិរក្សអំបូរសត្វខាងលើឲ្យកាន់តែសំបូរឡើងវិញ ដែលជាផ្នែកមួយក្នុងការទាក់ទាញអារម្មណ៍ដល់ភ្ញៀវទេសចរណ៍ជាតិ ... Read More »

អ្នកបើកឡានបុកជាមួយម៉ូតូនិងកង់របួសធ្ងន់ស្រាល៧នាក់នៅស្រុកមុខកំពូលត្រូវបញ្ជូនមកដល់តុលាការហើយ

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូន តៃកុងរថយន្ដបើកបុកជាមួយម៉ូតូ និងកង់របួសធ្ងន់ស្រាល៧នាក់ នៅស្រុកមុខកំពូល បានបញ្ជូនមកដល់តុលាការហើយ។ ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់តំណាងអយ្យការលោក ទិន សុចិត្រា ព្រះរាជអាជ្ញាររង។ ... Read More »

ឈ្មួញមិនញញើតសូម្បីតែបន្តិច..! ដឹកឈើទាំងព្រឹកទៅវៀតណាមតាមអន្តរជាតិតាមច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ផ្ទុក១ឡានមិនតិចជាងពី៥៥-៦០ម៉ែត្រគូប

ខេត្តក្រចេះ៖ បទល្មើសដឹកជញ្ជូនឈើមួយរយះនេះ គេទទួលស្គាល់ថា ឈ្មួញហ៊ានគឃ្លើននិងច្បាប់ព្រហើនបំផុត ខណះសមត្ថកិច្ចជាច្រើនស្ថាប័នរាងទន់ដៃទៅៗ សង្ស័យភ្លេចគិតពីតួនាទីភារៈកិច្ច សំងំយកលាភសក្ការៈទាំងកាត់កេរ្តិ៍កាត់ខ្មាស់នោះ..? ព្រឹកមិញនេះជាឡានដឹកឈើរបស់លោកឧកញ៉ា ល័ក្ខណ៍ មានPCស្របច្បាប់ តែក្នុងPCកំណត់ត្រឹមតែ១៦-១៨ម៉ែត្រគូប។ ផ្ទុយទៅវិញខាងជំនាញលួចពន្យល់ថា៖ ការដឹកឈើនេះយ៉ាងតិច១ឡានមានចាប់ពី៥៥-៦០ម៉ែត្រគូប។ ការដាក់លើសបែបនេះដើម្បីបំពេញសេវាសមត្ថកិច្ចពាក់ព័ន្ធនូវជាក្បាលឡានឬប្រចាំខែ«ទន្សោងគោព្រៃ តូចសុីតូច ... Read More »

តុងតឺន័រក្រុមហ៊ុនសូងួនចតនៅបណ្តោយផ្លូវម៉ូតូ១គ្រឿងទៅបុកពីក្រោយស្លាប់ម្នាក់

ខេត្តព្រះសីហនុ៖ បុរសម្នាក់បើកម៉ូតូពេលយប់ មិនពាក់មួកសុវត្ថិភាពបានបុករថយន្តដឹកកុងតឺន័រពីក្រោយរងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅវេលាម៉ោង១០និង០០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លើផ្លូវវិថីផែមុខការ៉ាស់ក្រុមហ៊ុនសូ ងួន ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ តាមប្រព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្ស២នាក់រងរបួស

ខេត្តព្រះសីហនុ៖ យុវជនពីរនាក់បើកម៉ូតូបុកគ្នាបណ្ដាលឲ្យរងរបួសទាំងសងខាងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លើផ្លូវបុរីកម្មករ (សេតេ) មុខសាលារៀនបើកបររថយន្ត(គុណភាព) ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយ ម៉ូតូ២គ្រឿង ... Read More »

ពពាក់ពពូនគ្នាជក់ថ្នាំញៀនត្រូវសមត្ថកិច្ចចុះទៅក្របួចចាត់ការតាមច្បាប់

ខេត្តកំពង់ស្ពឺ៖ មនុស្សប្រុសស្រី៤នាក់ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ខណៈពួកគេពពាក់ពពូនគ្នានៅ បន្ទប់ជួលមួយកន្លែងដើម្បីជក់ថ្នាំញៀនក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានថ្នាំញៀនមួយកញ្ចប់ផងដែរ។ ការចុះឃាត់ខ្លួនក្រុមជនសង្ស័យនេះ ធ្វើឡើងកាលពីរសៀលថ្ងែទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ៧ ស្ថិតនៅភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ប្រភពពីមន្ត្រីនគរបាលក្រុងច្បារមនបានប្រាប់ថា ... Read More »

ម៉េង កែវពេជ្ជតា ប្រកាសទំនាស់ជាមួយចន ច័ន្ទលក្ខិណា

ភ្នំពេញ៖ បន្ទាប់ពីស្ងប់ស្ងាត់រឿងរ៉ាវជម្លោះជាពាក្យសម្តីរវាងអ្នកសិល្បៈដូចគ្នាមួយរយៈកន្លងមក ស្រាប់តែពេលនេះគេបានឃើញសារទម្លាយព្រមានធ្ងន់ៗរបស់ម៉េង កែវពេជ្ជតា ទៅកាន់ ប្រធានសមាកគមសិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា។ តាមរយៈសារដ៏វែងអន្លាយប្រកបដោយឃ្លោងឃ្លារំលេចពាក្យជាច្រើនហូរហែ បង្ហោះនៅលើគណនីយបណ្តាញទំនាក់ទំនងសង្គមFacebook អ្នកនាង ម៉េង កែវពេជ្រតា អំពីមូលហេតុនៅពីក្រោយទំនាស់នេះ។ អ្នកនាងបានរិះគន់ប្រធានសមាគមសិល្បៈថា ... Read More »

អេសស៊ីជី ​ប្ដេជ្ញាចិត្តខ្ពស់​ដើម្បីរួមគ្នា​អភិវឌ្ឍ​កម្ពុជា​ឲ្យមានភាពចម្រុង​ចម្រើន​ទៅថ្ងៃអនាគត

ភ្នំពេញ៖ អេសស៊ីជី (SCG) ដែលជា​សាជីវកម្ម​ឈាន​មុខ​គេ​​នៅ ក្នុង​តំបន់អាស៊ាន ​បាន​រៀបចំពិធីជួបជុំ​ដ៏អធិកអធម​មួយ​​នៅ​ក្នុងរាជធានីភ្នំពេញ​​ដើម្បី​បង្ហាញ​​អំពី​ការ​ថ្លែងអំណរគុណ​ដល់តំណាង​ចែកចាយស៊ីម៉ងត៍​​របស់​ក្រុមហ៊ុនទូទាំង​ប្រទេស​ ក៏ដូចជា​ចែក​រំលែកអំពីព័ត៌មាន​ទិស​ដៅ​ពាណិជ្ជកម្ម ព្រម​​​ជាមួយនឹង​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​ចំពោះ​​បណ្ដាញតំណាង​ចែកចាយ ថា​ទាំងអស់គ្នា​នឹងចូល​​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។ នៅក្នុងពិធីជួបជុំ​នោះ តាមរយៈការ​ថ្លែង​សុន្ទរកថា​របស់​លោក អារី ឆាវ៉ាលីតឈីវីងគុណ (Aree Chavalitcheewingul) ... Read More »

ណាហ្គាវើលដ៍ ផ្តួចផ្តើម និងឧបត្ថម្ភដល់ការប្រកួតប្រជែងសាលារៀនស្អាត

រាជធានីភ្នំពេញ ថ្ងៃទី ២៩ វិច្ឆិកា ២០១៧ ៖ ណាហ្គាវើលដ៍ នឹងចាប់ដំណើការ “ការប្រកួតប្រជែងសាលារៀនស្អាត” ចាប់ផ្តើមពីថ្ងៃទី ១ ធ្នូ ដែលមានការចូលរួមពីវិទ្យាល័យរដ្ឋប្រមាណ ៣០ ក្នុងរាជធានីភ្នំពេញដែលនឹងប្រកួតគ្នាដើម្បីឈ្នះរង្វាន់ប្រចាំខែរហូតដល់ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីជប់លៀងមិត្តភាព ចិន-កម្ពុជា ពេលអញ្ជើញមកដល់ទីក្រុងប៉េកាំងនាថ្ងៃដំបូង

ប្រទេសចិន៖ នៅម៉ោង៦:០០ល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជប់លៀង ដែលរៀបចំឡើងដោយ លោក សុង ថាវ ... Read More »

ធនាគារពិភពលោកប្រកាសបន្តជួយកម្ពុជាលើកកម្ពស់វិស័យអគ្គិសនី

ភ្នំពេញ៖ ធនាគារពិភពលោក(WB) បានសន្យាថា ខ្លួនរីករាយជានិច្ចក្នុងការជួយដល់ប្រទេសកម្ពុជាដដែល ដើម្បីលើកកម្ពស់វិស័យអគ្គិសនីទូទាំងប្រទេស ខណៈភ្លើងអគ្គិសនីនៅកម្ពុជានាពេលបច្ចុប្បន្ននេះមានការវិវឌ្ឍយ៉ាងខ្លាំងក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ការសន្យារបស់ធនាគារពិភពលោក យ៉ាងដូច្នេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួប រវាងលោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនី កម្ពុជាជាមួយអ្នកស្រី Julia ... Read More »

ស្រវឹងស្រាទៅដេកច្រឡំផ្ទះត្រូវជនវិកលចរិតទាញកាំបិតកាប់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះ

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងពេកបានទៅដេកច្រឡំផ្ទះគេ​ត្រូវបុរសដែលមានជំងឺវិកលចរិតកាប់បណ្តាលឲ្យរងរបួសធ្ងន់ និងបានស្លាប់ពាក់កណ្តាលផ្លូវពេលដែលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ជនដៃដល់ឈ្មោះ ឆោម នី ... Read More »

គ្រូមន្តអាគមស្រីមានសម្រស់ស្អាតនិងស្វាមីបោកលុយគេជិត១លានដុល្លារត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឃាត់ខ្លួន ស្ត្រីជាគ្រូមន្តអាគមអូមអាមនិងជាអ្នកស្នងរូបលោកយាយម៉ៅម្នាក់ រួមទាំងប្តីផងបន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះថាអ្នកទាំង២នាក់បានរៀបចំគម្រោងឆបោកតាមរយៈធ្វើមន្តអាគម និងញុះញង់យកប្រាក់ពីអ្នករកស៊ីលក់ផ្ទះល្វែងបានប្រាក់ប្រមាណជិត១លានដុល្លារ ព្រមទាំងរៀបចំគម្រោងបោកយកដីផ្ទះ និងក្រុមហ៊ុន សាងសង់បុរី ដែលមានតម្លៃប្រមាណ៥លានដុល្លារទៀតធ្វើឲ្យ ជនរងគ្រោះដឹងខ្លួនទាន់ ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង ។ សមត្ថកិច្ចឃាត់ខ្លួនគ្រូបោកពីរនាក់ប្តី-ប្រពន្ធនេះ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៨ ... Read More »

គេចវេះ​មែន​ !​ នី​ មុន្នីនាថ​ ពុំ​ចូល​បំភ្លឺ​ តែ​មេធាវី​ចូល​ជំនួស​​ រឿង​អតីត​គូដណ្ដឹង​ប្តឹង​ទាមទារ​ប្រាក់​ជាង​១០ម៉ឺន​ដុល្លារ​

ភ្នំពេញ​៖ ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ កញ្ញា​ នី​ មុន្នីនាថ​ តារា​សម្ដែង​ល្បីល្បាញ​មួយ​រូប​ នៅ​រសៀល​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ នេះ​ គេចវេះ​ពុំ​ចូល​បំភ្លឺ​ចំពោះ​មុខ​លោក​ អ៊ុក​ វណ្ណា​រិទ្ធ​ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទេ​ ... Read More »

បុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តនិងស្រវឹងស្រាចងកសម្លាប់ខ្លួនក្រោមដើមអាកាស្យា

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារស្រែកទ្រហ៊ោយំ និងហៅអ្នកភូមិជួយសង្គ្រោះជិវិត ប៉ុន្តែអកុសសយឺតពេលទៅហើយ ដោយបុរសម្នាក់បានដាច់ខ្យល់ស្លាប់ ដោយប្រទះឃើញចងកសម្លាប់ខ្លួននឹងដើមអាកាស្យាខាងលិចផ្ទះកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិត្រពាំងគ្រួស ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង​។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានប្រាប់ឲ្យកាសែតនគរវត្តដឹងថា បុរសដែលចងកសង្ស័យមានវិបត្តិផ្លូវចិត្តមានឈ្មោះ ... Read More »

បញ្ជូនឃាតកចិត្តព្រៃផ្សៃ២នាក់ប្តីប្រពន្ធសម្លាប់ស្ត្រីម្នាក់ដោយសាររឿងគំនុំ

ខេត្តកំពង់ធំ៖ ឃាតក២នាក់ប្តីប្រពន្ធ រួមគំនិតគ្នាយកកាំបិតចុងស្រួច មកចាក់ចំដើមទ្រូង និងយកដំបងមកសំពងក្បាលស្រ្តីវ័យចំណាស់ម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចភ្នំរាំង ស្ថិតនៅភូមិត្រពាំងទឹម ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំ​ពង់ធំ។ ... Read More »

ទូរស័ព្ទច្រឡំលេខ! នារីម្នាក់ចាញ់បោកប្រុសព្រានអស់ខ្លួនប្រាណ និងទ្រព្យសម្បត្តិ សល់តែគូថខោ

ភ្នំពេញ៖ ស្ត្រីម្នាក់បានចាញ់បោកប្រុសព្រានតាមរយៈទូរស័ព្ទច្រឡំលេខ បានរយៈពេលជាង១ខែ ហើយក៏មានទំនាក់ទំនងស្នេហានឹងគ្នារហូតឲ្យប្រុសព្រាននោះ ស្គាល់បន្ទប់ជួល ដែលខ្លួនស្នាក់នៅ ថែមទាំងសុខចិត្តប្រគាល់ខ្លួនប្រាណឲ្យទៅបុរស ដែលខ្លួនស្រឡាញ់ដោយមិនស្តាយក្រោយ ប៉ុន្តែក្រោយពីបានរួមរស់ជាមួយគ្នាបានត្រឹមតែមួយអាទិត្យ ស្រាប់តែប្រុសព្រានលួចយកលុយ និងម៉ូតូរបស់នាងទៅបាត់ ដោយបន្សល់ទុកឲ្យនាងនូវរូបថត១សន្លឹក កាន់មកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកតែប៉ុណ្ណោះ។ ករណីខាងលើនេះបានកើតឡើងតាំងពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន

ប្រទេសចិន៖ នៅម៉ោង ១២.២៥នាទី(ម៉ោង១៣.២៥នាទី ម៉ោងនៅប៉េកាំង) ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅដល់ទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន ដោយសុវត្តិភាពហើយ។ ការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីមានការទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្ដៅពីបណ្តាថ្នាក់ដឹកនាំចិន ... Read More »

រឿងក្តី​​ប៉ង​បាញ់​សម្លាប់​ឧកញ៉ា​ ថុង​ អ៊ុយប៉ាង​ ,​ តុលាការ​កំពូល​ ប្រកាស​សាលដីកា​ថ្ងៃទី​៦ ធ្នូ​

ភ្នំពេញ​៖ ក្រោយ​បញ្ចប់​សវនាការ​នៅ​ថ្ងៃទី​២៩​ ខែ​វិច្ឆិកា​ តុលាការ​កំពូល​សម្រេច​ថា​ សាលដីកា​សំណុំរឿង​​លោក​ហេង​ ពៅ​ អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​ និង​ កូន​ចៅ​ ពាក់ព័ន្ធ​បទល្មើស​ប៉ុនប៉ង​បាញ់​សម្លាប់​ឧកញ៉ា​ថុង​ អ៊ុយប៉ាង​ ចាងហ្វាង​កាសែត​កោះ​សន្តិភាព​ នឹង​ត្រូវ​ប្រកាស​ថ្ងៃ​ទី​០៦​ ខែ​ធ្នូ​ ខាងមុខ​នេះ​ ... Read More »

កម្លាំងប្រតិបត្តិការពិសេសប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយចុះបង្ក្រាបទីតាំងផលិតស្រោមញាត់សាច់ក្រកពីពោះវៀនសត្វគ្រប់ប្រភេទប្រើសារធាតុគីមីរាប់សិបតោននៅស្រុកឧដុង្គ

ខេត្តកំពង់ស្ពឺ៖ កម្លាំងប្រតិបត្តិការពិសេសរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចុះបង្ក្រាបទីតាំង ផលិតស្រោមញាត់សាច់ក្រក ដែលធ្វើអំពីពោះវៀនសត្វគ្រប់ប្រភេទ ប្រើសារធាតុគីមីចំនួនរាប់សិបតោនគ្មានគុណភាព និងស្តង់ដារប្រឈមប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ដ៏ធ្ងន់ធ្ងរ នៅចំណុចភូមិថ្មីពីងពុង ឃុំដំណាក់រាំង ... Read More »

នគរបាលឃាត់ខ្លួនមនុស្ស៥នាក់ករណីប្រើប្រាស់គ្រឿងញៀននិងជាមុខសញ្ញាកាច់សោកម៉ូតូ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យ៥នាក់ ជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាកាច់សោកម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ បានជាបន្តបន្ទាប់កាលពីម៉ោង ២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្លូវបេតុងភូមិអរគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទាំង៥នាក់ ... Read More »

បទល្មើសនេសាទកើតមានស្អេកស្កះ ស្រុកក្រគរ និងស្រុកកណ្តៀង ក្រោមការសម្របសម្រួលពីលោកស្វាយសំអាត

ខេត្តពោធិ៍សាត់ ៖ ឧបករណ៍នេសាទខុសច្បាប់ មានដូចជា បរ ច្រើនស្អេកស្កះ រាប់ពាន់ខ្សែនៅបឹងទន្លេសាប ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ដែលជាប្រភពសេដ្ឋកិច្ចដ៏ធំសម្បើមរបស់មន្ត្រីជលផលប្រចាំនោះគឺលោកស្វាយ សំអាត ។ ប្រភពព័ត៌មានបានឲ្យដឹងថា លោកស្វាយ សំអាត ... Read More »

ខឹងមិនជួយលើកអីវ៉ាន់ឲ្យ វាយ១ដបស្រាបែកក្បាលដេរជាង៣០ថ្នេរ

ភ្នំពេញ៖ បុរសម្នាក់ខឹងគេមិនជួយលើកអីវ៉ាន់ឲ្យបង វាយ១ដបស្រាបែកក្បាលដេរជាង៣០ថ្នេរ។ ហេតុការណ៍នេះ បង្កឲ្យមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង ៩យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះជួលមិត្តភក្តិជនសង្ស័យ ជិតរោងចក្រQMI ស្ថិតនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះ ... Read More »