ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

កីឡាករកម្ពុជាឈ្នះមេដាយប្រាក់ជើងឯកសូហ្វតឺន្នីសអាស៊ីនៅប្រទេសជប៉ុន

ភ្នំពេញ ៖ លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជា បានអះអាងថា ក្រោយពីកីឡាករកម្ពុជាធ្លាក់ចេញពីការប្រកួតកម្រិត១ដោយចាញ់កូរ៉េ ជប៉ុន និងចិននោះ ពួកគេត្រូវមកលេង ដណ្តើមពានរង្វាន់កម្រិត២ឬហៅថា ពាន រង្វាន់សហព័ន្ធ គឺដណ្តើមបានត្រឹមមេដាយ ... Read More »

បណ្តុះបណ្តាលអាជ្ញាកណ្ដាលស្រី្តនិងការរៀបចំទីលានប្រកួតលើប្រភេទកីឡាវាយកូនឃ្លីលើតុ

ភ្នំពេញ ៈ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ គណៈកម្មការស្ត្រីនិងកីឡាបានសហការជាមួយសហព័ន្ធកីឡាវាយកូនឃ្លីលើតុរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលស្ត្រី និងរបៀបរៀបចំទីលានប្រកួតដោយមានសិក្ខាកាមចូលរួមសរុប២៥នាក់មកពីតំណាងសហព័ន្ធកីឡាជាតិនិងសាលាអប់រំកាយនិងកីឡាមានគ្រូឧទ្ទេសនាមមកពីសហព័ន្ធកីឡាវាយកូនឃ្លីអាស៊ីជានជាតិហុងកុង ដែមានរយៈពេល៤ថ្ងៃនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ កញ្ញា លីដា អ្នកសម្របសម្រួលកម្មវិធីបណ្តុះបណ្តាលអាជ្ញាកណ្តាលស្ត្រីលើ ប្រភេទកីឡាវាយកូនលើតុនេះបានបញ្ជាក់ថាវគ្គនេះមានសារសំខាន់ណាស់ ព្រោះយើង ត្រូវត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ក្នុងនាមយើងជាម្ចាស់ផ្ទះ។ ... Read More »

តារាស្រី៣រូបនៅមិនទាន់ទទួលបានយុត្តិធម៌ពីការរំលោភបំពានធ្ងន់ធ្ងរ

ភ្នំពេញ៖ យ៉ាងហោចណាស់នៅមានតារាស្រី៣រូបគឺកញ្ញា អាលីយ៉ា កញ្ញា ពេជ្រ អាវីហ្សា និងកញ្ញា វ៉ាន់ នីឡា នៅមិនទាន់ ទទួលបានយុត្តិធម៌នៅឡើយពីការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរពីអតីតគូស្នេហ៍។ មហាជននៅតែបន្តតាមដាននិងចង់ឃើញយុត្តិធម៌សម្រាប់សិល្បការិនីដែលទន់ខ្សោយហើយរងការរំលោភបំពានសិទ្ធិពីសំណាក់បុរស។ កញ្ញា អាលីយ៉ា បានបង្កើតឲ្យមានការភ្ញាក់ផ្អើលសាជាថ្មីក្រោយពីនាងដាច់ចិត្តទម្លាយអំពីការទទួលរងអំពើហិង្សាដោយការវាយធ្វើបាបពីបុរសម្នាក់អស់រយៈពេល២ឆ្នាំមកហើយ ... Read More »

រដ្ឋសភាបើកកិច្ចប្រជុំពិភាក្សាច្បាប់៣សំខាន់ ខណៈដែលតំណាងរាស្ត្របក្សប្រឆាំងចូលប្រជំុដែរ

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំកិច្ចប្រជុំរដ្ឋសភាកាល ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីពិភាក្សានិងអនុម័តលើសេចក្តីព្រាងច្បាប់ ចំនួន៣ក្នុងនោះក៏មានសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០១៧ផងដែរ។ នៅក្នុងកិច្ចប្រជុំមានសមាជិកសភាម កពីគណបក្សសង្គ្រោះជាតិ៣៨រូបបានចូល រួមបន្ទាប់ពីអវត្តមានអស់ជាច្រើនខែ ។ សម័យប្រជុំសភាកាលពីព្រឹកថ្ងៃទី២២ ... Read More »

ប្រកាសសាលដីកាស្ថាពរបណ្តឹងសាទុក្ខ សំណុំរឿង០០២ថ្ងៃនេះ

ភ្នំពេញ៖ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជា(អ.វ.ត.ក)នឹងប្រកាសសាលដីកា ស្ថាពរលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០១ប្រឆាំងនឹងជនជាប់ចោទ នួន ជា និងខៀវ សំផន នៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹកនៅសាល ... Read More »

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសាកលវិទ្យាល័យ ASSUMPTION នៃប្រទេសថៃ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយនឹងសាកលវិទ្យាល័យ ASSUMPTION មកពីប្រទេសថៃ ក្រោមអធិបតីភាព លោក លី ... Read More »

សមត្ថកិច្ចកងរាជអាវុធហត្ថចុះបង្រ្កាបហាងការ៉ាអូខេ២កន្លែងពាក់ព័ន្ធការបម្រើសេវាផ្លូវភេទ

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង ០៨និង៣០នាទីយប់ថ្ងៃទី ២១ ខែវិច្ចិកា ឆ្នាំ ២០១៦ កំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្ទោង សហការជាមួយអាវុធហត្ថខេត្ត ចំនួន១០នាក់ ដឹកនាំដោយលោក យិត សាអឿន មេបញ្ចាការង សម្របសម្រួលដោយលោក ... Read More »

ស្ត្រីម្នាក់ឈឺពោះខ្លាំងពេកសម្រាលកូនលើម៉ូតូឌុបតាមបណ្តោយផ្លូវវេងស្រេង ទល់មុខផ្សារចោមចៅ

ភ្នំពេញ ៖ ស្ត្រីម្នាក់ឈឺពោះសម្រាលកូន ហើយបានជិះម៉ូតូឌុបទៅមន្ទីរពេទ្យទាំងមេឃកំពុងភ្លៀងរលឹមស្រិចៗ ហើយពោះកាន់តែឈឺខ្លាំង ក៏សម្រាលនៅតាមពាក់កណ្តាលផ្លូវ ក៏ឆ្លងទន្លេនៅលើម៉ូតូតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវវេងស្រេង ទល់មុខផ្សារចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ... Read More »

លួចលុយថៅកែចំនួន៣០០០ដុល្លារគេចខ្លួនបាន៣ថ្ងៃម្ចាស់ឃើញចាប់ឃាត់ខ្លួនសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យត្រូវជាប្តី ប្រពន្ធពីរនាក់ ត្រូវម្ចាស់ហាងបេប៊ីអេនឃីត ចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច ក្រោយពីលួយលុយចំនួន៣០០០ដុល្លារ និងសម្ភារៈមួយចំនួនហើយបានគេចខ្លួនអស់រយះពេល៣ថ្ងៃ។ ករណីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១២និងនិង៣០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០១៦ នៅចំណុចផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី ... Read More »

គាស់បន្ទប់ជួលបានលុយយកទៅបុកប៊ីយ៊ែរ ម្ចាស់ចាំមុខក្នុងកាមរ៉ាសុវត្ថិភាពចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ផ្ទះចាប់ ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ជនសង្ស័យខាងលើធ្វើសកម្មភាពគាស់បន្ទប់បានសម្រេច ហើយយកលុយទៅលេងល្បែងបុកប៊ីយ៊ែរ ខណៈកំពុងលេងដោយម្ចាស់ចំណុំមុខតាមកាមរ៉ាសុវត្ថិភាព ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវរលាម៉ោង១១ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចុះណុចផ្ទះជួលបន្ទប់លេខ៣០៧ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ... Read More »

បុរសម្នាក់ជិះម៉ូតូមិនបានប្រុងប្រយ័ត្នទៅបុកគោយន្តកន្រ្ទៃពីក្រោយស្លាប់១របួសធ្ងន់ម្នាក់ នៅស្រុកលំផាត់

ខេត្តរតនគិរីៈ ជនរងគ្រោះចំនួន២នាក់ បានស្លាប់ និងរងរបួសធ្ងន់បាក់ជើងដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូជិះបុកគោយន្តកន្ត្រៃពីក្រោយ នៅស្រុកលំផាត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៦ និង៣០នាទីយប់ នៅចំណុចវាលស្រែសាផាម ស្ថិតនៅភូមិថ្មី ឃុំសេដា ... Read More »

ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធថ្នាំញៀនជិត១គីឡូក្រាម

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួនក្នុងករណីជួញដូរថ្នាំញៀន ទម្ងន់ជិតមួយគីឡូក្រាម នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ នគរបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះឡេង តាក់ ... Read More »

នគរបាលខណ្ឌសែនសុខឃាត់ខ្លួនមនុស្ស២នាក់ករណីប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ មនុស្ស២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខឃាត់ខ្លួនខណៈដាក់គោលដៅត្រួតពិនិត្យពួក កញ្ចក់តាមផ្លូវ២០០៤ហើយឆែកឃើញ មានដបទឹកសុទ្ធសង្ស័យមានសារធាតុញៀនសំរាប់ប្រើប្រាស់កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌ សែនសុខ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ទាំង២នាក់ខាងលើទី១.ឈ្មោះ សួន ពិសី ... Read More »

ភ្លៀងចុងរដូវលិចផ្ទះលិចផ្លូវនៅក្នុងសហគមន៍វាលស្បូវ

ភ្នំពេញ:សហគមន៍វាលស្បូវមានប្រជាពលរដ្ឋរស់នៅជាង១០០គ្រួសារស្ថិតក្នុងភូមិស្វាយតាអ៊ុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ធ្វើដំណើរពីផ្លូវជាតិលេខ១ចូលទៅក្នុងសហគមន៍ប្រហែល៥គីឡូម៉ែត្រ ពេលនេះទឹកភ្លៀងចុងរដូវបានគំរាមកំហែងដល់ការរស់នៅរបស់អ្នកភូមិលិចស្ទើទាំងហើយត្រូវបានក្រុមការងារសាលាខណ្ឌច្បារអំពៅជន្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ។ ក្រោយពីប្រជាពលរដ្ឋនៅក្នុងសហគមន៍រងគ្រោះដោយជំនន់ទឹកភ្លៀងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០១៦ លោកអ៊ាង ស៉ីផាន អភិបាលខណ្ឌច្បារអំពៅ អមដំណើរដោយលោកណុប ផា អភិបាលរងខណ្ឌ ... Read More »

ប្រទះឃើញបុរសជនជាតិវៀតណាមស្លាប់ក្នុងបន្ទប់ជួលសង្ស័យខ្យល់គរ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលឆោឡោ ដល់ម្ចាស់ផ្ទះសំណាក់ ខណៈដែលប្រទះឃើញបុរសជនជាតិវៀតណាម ដេកស្លាប់ក្នុងបន្ទប់សង្ស័យខ្យល់គរ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ងិតក្នុងភូមិបាវិតកណ្ដាល សង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង ។ ... Read More »

ស្នងការរដ្ឋាននគរបាលខេត្តរតនគិរី បើកវគ្គបំប៉នតួនាទីភារកិច្ច មន្ត្រីប៉ុស្ថ៍នគរបាលរដ្ឋបាល

ខេត្តរតនគិរី: នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅស្នងការរដ្ឋាននគរបាលខេត្តរតនគិរី មានរៀបចំពិធីបើកវគ្គបំប៉នតួនាទីភារកិច្ច ជូនដល់មន្ត្រីនគរបាលប៉ុស្ថិ៍រដ្ឋបាល ចំនួន១២៧ នាក់ ដែលអញ្ជើញមកពីប៉ុស្ថ៍ឃុំសង្កាត់ទាំង៥០ ក្នុងខេត្ត។ វគ្គបំប៉ននេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈឹម ច័ន្ធសុង ... Read More »

មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្វាយរៀងម្នាក់បើករថយន្តបុកអ្នកជិះម៉ូតូផ្អើលអ្នកស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ បុរសម្នាក់ដែលគេស្គាល់ជាមន្ត្រីរដ្ឋបាលព្រៃឈើ បានបើករថយន្តកាមរីបាឡែនមួយគ្រឿង បុក និងអ្នកជិះម៉ូតូម្នាក់បណ្ដាលឲ្យរងរបួសកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៤៥ និង១៣៦ ស្ថិតនៅភូមិ ប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ... Read More »

តុលាការកាត់ទោសលោក សម រង្ស៊ី និង ជំនួយការពីរនាក់ ករណីសមគំនិតក្លែងសន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាម ថ្ងៃ២៥វិច្ឆិកា

ភ្នំពេញ: មន្ត្រីតុលាការ បញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ខាងមុខនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការសំណុំរឿងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង ជំនួយការពីរនាក់ ករណីសមគំនិតក្លែងសន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាម បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។ ... Read More »

លោកអូស្មាន ហាស្សាន់ ផ្ដល់អាហាររូបកណ៍ជូននិស្សិតឥស្លាមក្រីក្រ៧នាក់ទៅបន្ដការសិក្សានៅមហាវិទ្យាល័យពេទ្យ

ភ្នំពេញ ៖ លោក អូស្សាន ហាស្សាន់ រដ្ឋមន្រ្តី ប្រតិភូ អមនាយករដ្ឋមន្រ្តី បានជួសំណេះសំណាលជាមួយ និសិ្សតឥស្លាមក្រីក្រ ដើម្បីផ្ដល់ អាហាររូបករណ៏ ទៅបន្ដការសិក្សា នៅមហាវិទ្យាល័យពេទ្យ ចំនួន ... Read More »

ទ្រាំនឹងប្តីពូកែកាប់ ចាក់ ទាត់ វាយដំលែងបាន ប្រពន្ធប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនចាត់ការតាមនីតិវិធី

ខេត្តកំពង់ស្ពឺ៖ អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ ភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។បុរសដៃដល់ជាប្តីឈ្មោះ ភី ចាន់ថៃ អាយុ 39ឆ្នាំចំណែកស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ ជី សុខជា ... Read More »

ប្រទះឃើញបុរសជនជាតិចិនម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ដេករបស់ខ្លួនឯង

ភ្នំពេញ : បុរសជាជនជាតិចិនម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់ខ្លួនឯងដោយសង្ស័យថាគាំងបេះដូង ហើយត្រូវសាច់ប្រទះឃើង បង្កការភ្ញាក់ផ្អើកដល់ប្តឹងសមត្ថកិច្ចមូលដ្ធាន កាលពីវេលាម៉ោង ៧ និង ១៥ នាទីយប់ថ្ងៃទី ២១ វិច្ឆិការ ២០០១៦ នៅចំណុចក្រុមហ៊ុន ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំសូត្រមន្តបង្សុកូល និងរាប់បាត្រព្រះសង្ឃ ៧២អង្គដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ ជនរងគ្រោះស្លាប់នៅកោះពេជ្រ

ភ្នំពេញ៖ នៅម៉ោង៩ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្ត បង្សុកូលរាប់បាត្រ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្តជនរងគ្រោះស្លាប់នៅស្ពានកោះពេជ្រដោយមានការចូលរួមពីលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទំាងលោកនិងលោកស្រីជាអភិបាលរងរាជធានី អភិបាលនិងអភិបាលរងខណ្ឌទំាង១២ លោកនិងលោកស្រីប្រធាន ... Read More »

សម្តេចតេជោហ៊ុន សែន៖ រដ្ឋសភាដំណើការប្រជុំប្រកបដោយការទទួលខុសត្រូលើស្ថានភាពសេដ្ឋកិច្ចទាក់ទងដល់ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកាថា « រដ្ឋសភាដំណើការប្រជុំប្រកបដោយការទទួលខុសត្រូលើស្ថានភាពសេដ្ឋកិច្ចទាក់ទងដល់ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។ សំរាប់ខ្ញុំប្រហែលជាមិនអាចនៅបន្តការប្រជុំរហូតដល់ចប់នោះទេព្រោះត្រូវចេញទៅខេត្តសៀមរាបនារសៀលនេះដើម្បីទទួលនាយករដ្ឋមន្ត្រីឡាវនិងវៀតណាមសំរាប់ការប្រជុំរវាងកម្ពុជាឡាវ វៀតណាមអំពីតំបន់ត្រីកោណអភិវឌ្ឍដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះនិងជាប្រធានអង្គប្រជុំ» ៕ Read More »

រថយន្តតាកូម៉ាបុកម៉ូតូស្លាប់ម្នាក់នៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរបណ្តាលឲ្យបុគ្គលិកកាសុីណូណាហ្គាវើលម្នាក់បានស្លាប់នៅកន្លែងកើតហេតុកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២២វិច្ឆិកា២០១៦ នៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បង្កឡើងដោយរថយន្តតាកូម៉ា១គ្រឿង។ នាយប៉ុសិ្តបានប្រាប់ថា រថយន្តបង្កហេតុម៉ាកតាកូម៉ា ពណ៌មាស ពាក់ស្លាកលេខភ្នំពេញ2Y-9321 ។ ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ស្រមោលតែម្តង។ រថយន្តធ្វើ ដំណើរពីជើងទៅត្បូងភ្នំពេញចូលទៅតាខ្មៅ ក៏ជ្រុលបុកម៉ូតូទិសដៅបញ្ច្រាសគ្នាបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ... Read More »

បុរសជនជាតិវៀតណាមម្នាក់លែងប្រពន្ធបានជាង១ខែមានជំងឺរបេងក្អួតឈាមស្លាប់

ភ្នំពេញ៖ ជនជាតិវៀតណាមម្នាក់មានជង្ងឺរបេងជាច្រើនឆ្នាំខូចចិត្តនឹងប្រពន្ធលែងរត់មកនៅកម្ពុជាបាន១ខែ ក្អួតឈាមស្លាប់ ។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង ៧ និង១៥ នាទីព្រឹក ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នំា២០១៦ នៅចំណុចផ្ទះគ្មានលេខក្រុមទី៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ... Read More »

ត្រួតពិនិត្យរកជនបរទេសស្នាក់នៅខុសច្បាប់ នគរបាលខេត្តបាត់ដំបងឃាត់ខ្លួនជនជាតិវៀតណាមប្រុស ស្រី៧នាក់

ខេត្តបាត់ដំបង៖ ជនជាតិវៀតណាមប្រុសស្រីចំនួន៧នាក់ រងការចាប់ឃាត់ខ្លួនពីនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោយពីសមត្ថកិច្ចចុះឆែកឆេរ ត្រួតពិនិត្យរកជនបរទេសមកស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងខេត្តបាត់ដំបង ។ យុទ្ធនាការនៃការចុះបង្ការទប់ស្កាត់ ជនបរទេសមករស់នៅខុសច្បាប់ក្នុងខេត្តបាត់ដំបងត្រូវគេមើលឃើញថានគរបាលអន្តោប្រវេសន៍បានចុះអនុវត្ត២លើកមកហើយគិតទាំងលើកចុងក្រោយនេះ ។ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក ឃុន សំបូរ ... Read More »

រថយន្តដឹកទំនិញបុកអ្នកជិះម៉ូតូស្លាប់ម្នាក់នៅកៀនស្វាយ

ខេត្តកណ្តាល: បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅគ្រាដែលជនរងគ្រោះជិះម៉ូតូត្រឡប់មកពីធ្វើការសំដៅទៅផ្ទះពេលមកដល់ពាក់កណ្តាលផ្លូវក៍ត្រូវរថយន្តដឹកទំនិញធន់ធ្ងន់បើកបុកចំពីមុខពេញទំហឹងកាលពីវេលាម៉ោង៨,៣០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិការ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ករណីរក្សាទុកសារធាតុញៀន

ភ្នំពេញ ៖ យុវជន២នាក់ត្រូវបានកម្លាំនគរបាលរាជធានីឃាត់ខ្លួនប្រគល់អោយអធីការដ្ឋាននគរបាលខណ្ឌព្រែកព្នៅខណៈដែលកម្លាំកំពុងចុះដាក់គោលដៅត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ឆែកឆេររកឃើញមានរក្សាទុកនូវសារធាតុញៀនប្រភេទម្សៅក្រាមសថ្លា(ម៉ា ទឹកក)ចំនួន១កញ្ចប់តូច។ កិច្ចប្រត្តិបត្តិការណ៍ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្លាំនគរបាលរាជធានីនៅចំណុចផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិគ្រោះ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ សមត្ថកិច្ខប្រាប់ថា កំលាំងចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់(ប្រភេទក្រាមសរថ្លា០១កញ្ចប់ថង់តូច )ឃាត់ខ្លួនបាន២នាក់ ... Read More »

បើកលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុកពីក្រោយរថយន្តរបួសធ្ងន់ ស្រាល២នាក់

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ និងស្រាល ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្គ្រោះ ភ្លាមៗនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីវេលាម៉ោង ០៤ និង ៣៥ នាទីទៀបភ្លឺ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »

សិក្ខាសាលា សម្រាប់ប្រធានផ្នែក ស្តីអំពីកិច្ចការទំនាក់ទំនងប្រកបដោយក្រមសិល៍ធម៌ជាមួយអ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ និងបុគ្គលិក

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៦ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឈាងរ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងក្នុងអង្គ សិក្ខាសាលា សម្រាប់ប្រធានផ្នែក ស្តីអំពីកិច្ចការទំនាក់ទំនងនៅក្នុងមន្ទីរពេទ្យ ដែលបានរៀបចំនាពេលនេះថាអង្គសិក្ខាសាលាធ្វើឡើងនៅពេលនេះ ក្នុងគោលដៅលើកកម្ពស់អោយកាន់តែប្រសើរថែមទៀតនូវវីធីសាស្រ្តនៃការធ្វើការទំនាក់ទំនងជាសាធារណៈ ក៍ដូចជាទៅក្នុងមន្ទីរពេទ្យកាល់ម៉ែតដោយ ... Read More »