ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ផឹកស្រាស្រវឹងខឹងឪពុកម្ដាយទាញកំណាត់ឈើវាយបំផ្លាញទ្វារផ្ទះអ្នកជិតខាងនិងវាយបំបែកក្បាលខ្លួនឯង

ខេត្តកណ្ដាលៈ បុរសម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផឹកស្រាស្រវឹងខឹងឪពុកម្ដាយរបស់ខ្លួនក៏ទាញកំណាត់ឈើវាយបំផ្លិចបំផ្លាចទ្វារផ្ទះអ្នកជិតខាង រងការខូចខាតយ៉ាងដំណំនៅតែមិនអស់ចិត្ដក៏វាយសំពងក្បាលខ្លួនឯងបន្ថែមទៀត បណ្ដាលឲ្យហូរឈាមស្រោចខ្លួន កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ។ ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកតាមាក់ចាប់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ... Read More »

បាក់ផ្ទាំងថ្មភ្នំសង្កត់កម្មករ៣នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបន្ទាយមានជ័យ៖ មនុស្ស៣នាក់បានស្លាប់ ដោយសារបាក់ផ្ទាំងថ្មភ្នំសង្កត់ ខណៈកំពុងបើកត្រាក់ទ័រកាយថ្ម។ ករណីដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅការដ្ឋានកាយនិងកិនផ្ទាំងថ្មភ្នំរបស់លោក លឹម ហេង នៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ... Read More »

ចាប់ខ្លួន​មេ​ក្រឡុក​ខ្លា​ឃ្លោក​ដុះ​ស្លែ​នៅ​ប្លុក​បុរី​កីឡា​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​

ភ្នំពេញ៖ មេក្រឡុកខ្លាឃ្លោកដុះស្លែ២នាក់ត្រូវនគរបាលព្រហ្មទណ្ឌ៧មករាចាប់ខ្លួនស្ថិតនៅអគារបុរីកីឡាទី៦សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ។ ស្ត្រីឈ្មោះ ចាន់ ណា អាយុ៥៥ឆ្នាំ ស្នាក់នៅបុរីកីឡាទី៤ ជាន់ទី៤ ... Read More »

បើកម៉ូតូជែងរថយន្តក្នុងផ្លូវឧបសគ្គបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ និងស្រាល២នាក់នៅកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ឧប្បត្តិហេតុគ្រោះចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្ត និងម៉ូតូបុកគ្នា បណ្តាលឲ្យបុរសម្នាក់បានស្លាប់ៗភ្លាមនៅនឹងកន្លែង ចំណែកឯក២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៥ ... Read More »

ក្មេងស្រីអាយុ១៧ឆ្នាំត្រូវបានជនមិនស្គាល់មុខរំលោភហើយសម្លាប់យ៉ាងព្រៃផ្សៃ

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសូទ្រនិគមន៍ម្នាក់ បានដើរទៅបេះផ្លែសៅម៉ៅ នៅក្នុងព្រៃ ក៏ប្រទះឃើញសាកសពនារីវ័យក្មេងម្នាក់ ដេកស្លាប់ទាំងខ្លួនអាក្រាតកាយ ហើយបានមករាយការណ៍ជូនកម្លាំងអធិការដ្ឋាននគរបាលស្រុកចុះទៅពិនិត្យ ។ ហេតុការភ្ញាក់ផ្អើលនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងព្រៃសហគមន៍ ភូមិស្រែធ្នង ឃុំដំដែក ស្រុកសុទ្រនិគម ... Read More »

ចោរលួចរថយន្ដ និងទូស័ព្ទដៃក្នុងក្រុមហ៊ុនសំណង់សៀងហៃ ស្រុកសន្ទុកបានដោយសុវត្ថិភាព

ខេត្តកំពង់ធំ៖ កាលពីម៉ោង១និង២០នាទី រលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅក្នុងភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីចោរលួចរថយន្ត និងទូរសព្ទ័ដៃចេញពីក្រុមហ៊ុនសំណង់សៀងហៃ(ចិន) ដែលបានដាក់ការដ្ឋានរបស់ក្រុមហ៊ុននៅចំណុចភូមិឃុំខាងលើបាត់ដោយសុវត្ថិភាព ។ ប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថបានឲ្យដឹងថា ... Read More »

គ្រូពេទ្យមណ្ឌលសុខភាពសំរោងក្រោមចាក់ថ្នាំអ្នកជំងឺលើសឈាមប្រតិកម្មថ្នាំ ប្រកាច់ស្លាប់

ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ដោយសារតែមិនសូវស្រួលខ្លួន ទើបហៅលោកគ្រូពេទ្យមកពិនិត្យ ហើយចាក់ថ្នាំ១ម្ជុល ធ្វើឲ្យប្រកាច់ស្លាប់ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិត្រពាំងអញ្ចាញចាស់ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចឲ្យដឹងថា ... Read More »

គ្រូកីឡា និងមន្ត្រីមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ២៥នាក់ទទួលបានវគ្គសាមគ្គីអូឡាំពិក

ខេត្តឧត្តរមានជ័យ៖ គ្រូកីឡា និងមន្ត្រីមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ២៥នាក់ ក្នុងនោះស្រីម្នាក់ ទទួលបានការបណ្តុះបណ្តាលវគ្គសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា មានរយៈពេល៤ថ្ងៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ដោយមានគ្រូឧទ្ទេសរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមន្ត្រីនាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំយុវជននិងកីឡា ... Read More »

ដឹក​សាំង​២​ប៊ីដុង​មក​ផ្ទះ​បម្រុង​ដុត​ខ្លួនឯង​ទាំង​រស់

ខេត្តរតនគិរី ៖ បុរសម្នាក់បើកម៉ូតូដឹកសាំង២ប៊ីដុង មកដល់បើកគម្របចាក់សាំង នៅមុខផ្ទះ រួចយកដែកកេះបម្រុងកេះដុតខ្លួនឯងទាំងរស់ កាលពីវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ បង្ករឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង នាំគ្នាជួយចាប់សង្កត់ឲ្យដេកលើភក់ នៅចម្ងាយប្រមាណម៉ែត្រពីរខាងលិចផ្សារបានលុង ស្ថិតក្នុងភូមិ៧មករា ... Read More »

មហាអង្គកឋិនជាង១២៣៤ត្រៃមិនធ្លាប់មានដង្ហែទៅវត្ត២៥ខេត្តរាជធានី

ខេត្តកណ្ដាល៖ មហាអង្គកឋិនដ៏ធំមួយ មិនធ្លាប់មាន និងបង្កើតឲ្យមានការភ្ញាក់ផ្អើល ដោយសារតែម្ចាស់អង្គកឋិនបានធ្វើរហូតដល់១២៣៤ត្រៃ ហើយប្រកាសដង្ហែទៅកាន់បណ្ដាវត្តនៅទូទាំង២៥រាជធានី ខេត្ត ក្នុងប្រទេសកម្ពុជា ។ អ្នកផ្តើមពិធីបុណ្យដ៏ធំនេះ ត្រូវបានគេស្គាល់ថា គឺលោកស្រី សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍ ... Read More »

ជិះម៉ូតូទាំងស្រវឹងស្រាជោក​ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងបណ្ដាលឲ្យរងរបួសធ្ងន់ខ្លួនឯង

ភ្នំពេញ ៖ បុរសម្នាក់បានស្រវឹងស្រាឡើងជោក ហើយបានជិះម៉ូតូរេចង្កូតពេញផ្លូវ ក៏ជ្រុលទៅបុកនឹងក្បាលនាគពុះចែកផ្លូវពេញទំហឹង បណ្តាលឲ្យរងរបួសបែកក្បាលសន្លប់ ស្ដូកស្ដឹងនៅនឹងកន្លែង ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃ១៦ ខែតុលា ឆ្នាំ២០១៦ ទុលមុខនឹងស្ថានទូតឡាវ ផ្លូវម៉ៅសេទុង ... Read More »

អភិបាលខណ្ឌដង្កោ រួមជាមួយព្រះគ្រូចៅអធិការវត្តធុតង្គចំការដូងចែកអំណោយពលរដ្ឋក្រីក្រ៣០០នាក់

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយព្រះគ្រូគន្ធធុតង្គ សឿ ហេង ចៅអធិការវត្តធុតង្គចំការដូង បានធ្វើពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ លោកតា លោកយាយ ... Read More »

ជនមិនស្គាល់មុខវាយបំបាក់កបុរសម្នាក់រួចយកសាកសពទម្លាក់ចូលទៅក្នុងទឹកទន្លេ

ខេត្តកណ្ដាលៈ ជនមិនស្គាល់មុខអាចមានគ្នាចាប់ពី២នាក់ឡើងទៅ បានប្រើវត្ថុរឹងវាយបំបាក់កបុរសម្នាក់ បណ្ដាលឲ្យស្លាប់រួចដឹកសាកសពយកទៅទម្លាក់ទឹកទន្លេក្នុងគោលបំណងបំបិតភស្ដុតាង រហូតសាកសពជនរងគ្រោះអណ្ដែតទៅទើរនៅភូមិសាស្រ្ដស្រុកកោះធំទើបមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចច្រាំងទន្លេបាសាក់ត្រើយខាងលិច ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ។ ... Read More »

ក្រុមជម្រើសជាតិកម្ពុជា ត្រូវការ៣ពិន្ទុពីក្រុមជម្រើសជាតិព្រុយណេដើម្បីសម្លឹងរកកៅអីវគ្គបន្តក្នុងពូល B

ភ្នំពេញ៖ ប្រសិនបើក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា រកបាន៣ពិន្ទុបន្ថែមពីក្រុមជ្រើសជាតិព្រុយណេ នាល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦បន្តទៀត ពួកគេនឹងអាចមានឱកាសសម្លឹងឃើញកៅអីវគ្គបន្តលេងក្នុងពូល B ជាមួយក្រុមម៉ាឡេស៊ី វៀតណាម និងម្ចាស់ផ្ទះមីយ៉ាន់ម៉ា។ ក្រុមបាល់ទាត់ម្ចាស់ផ្ទះកម្ពុជា និងក្រុមជម្រើសជាតិព្រុយណេនៅវេលាម៉ោង៦និង៣០នាទីល្ងាច លើទីលានពហុកីឡដ្ឋានជាតិ និងក្រុមទីម័រខាងកើត ... Read More »

ភ្លើងធូបបង្កឲ្យអគ្គិភ័យឆេះផ្ទះ២ខ្នងខួចខាតសម្ភារ ទ្រព្យសម្បត្តិមួយចំនួនធំនៅស្រុកស្ទោង

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ អគ្គិសភ័យមួយបានឆាបឆេះផ្ទះពលរដ្ឋ២ខ្នង ស្ទើរតែទាំងស្រុង និងខួចខាតសម្ភារព្រមទាំងទ្រព្យសម្បត្តិ១ចំនួនធំ ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចទីតាំងភូមិច្រាំងសរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។ ករណីនេះមិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតនោះឡើយ ។ ... Read More »

ជិះម៉ូតូគេចពីគេដេញកាប់ជ្រុលទៅប៉ះដើមអំពិលដួលរបួសធ្ងន់

ភ្នំពេញ៖ យុវជន២នាក់ បានរងរបួសធ្ងន់ ដោយសារតែជិះម៉ូតូប៉ះដៃចង្កូតនឹងដើមអំពិល ហើយដួលបោកបង្គោលភ្លើង ព្រោះតែរត់គេចពីក្រុមក្មេងម្ខាងទៀត មានគ្នា២នាក់ដូចគ្នា ដេញកាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ មុខសាលាឧទ្ធរ ... Read More »

ឆក់កាបូបជនជាតិបរទេស ត្រូវប្រជាពលរដ្ឋចាប់វាយទ្រមខ្លួន សមត្ថកិច្ចរុញដាក់គ្នា

ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ធ្វើសកម្មភាពឆក់កាបូបពីជនជាតិបរទេស២នាក់ មិនបានសម្រេច ហើយដួលម៉ូតូត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញចាប់បានវាយម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ប៉ុន្តែនៅពេលចាប់បានហើយ បែរជាសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី៣ និងប៉ុស្តិ៍បឹងរាំង រុញដាក់គ្នាទៅវិញទៅមក រឿងទឹកដីជាប់គ្នា ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៦ ... Read More »

ព្រឹត្តបត្រព័ត៌មាន​និងព្យាករណ៍កម្ពស់ទឹកជំនន់​ថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តបត្រព័ត៌មាននិងព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម Read More »

តុលាការសម្រេចឃុំខ្លួនយាយ ព្រឿង ដាក់គុកបណ្តោះអាសន្ន មុននេះបន្តិច

ភ្នំពេញ៖ មេឈ្មួញឈើដ៏ល្បីឈ្មោះ យាយព្រឿង ហៅ ហេង សំនៀង នៅខេត្តស្ទឹងត្រែង ដែលមិនមានសមត្ថកិច្ច អាជ្ញាធរ រួមទាំងជំនាញរដ្ឋបាលព្រៃឈើ មិនហ៊ានប៉ះពាល់ក្នុងមុខជំនួញឈើល្មើសច្បាប់ រាល់សកម្មភាពប្រមូលទិញ ដឹកជញ្ជូន ស្តុកទុក និងបន្តដឹកទៅលក់នៅប្រទេសវៀតណាមនោះ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាការប្រណាំងទូកង នៅទីក្រុងតាខ្មៅ

ខេត្តកណ្តាលៈ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាកម្មវិធីប្រណាំងទូកង ដែលរៀបចំនៅទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចូលរួមអបអរសាទរថ្ងៃចេញព្រះវស្សា និងដើម្បីជ្រើសរើសទូកយកទៅប្រកួតនៅថ្ងៃបុណ្យអុំទូកខាងមុខ ម្យ៉ាងវិញទៀតដើម្បីជាការទាក់ទាញដល់ភ្ញៀវទេសចរណ៍អោយបានស្គាល់អំពីប្រពៃណីទំនៀមទំលាប់របស់ខ្មែរយើងផងដែរនិងដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹករបស់ខ្មែរ កាលពីជំនាន់ដើម។ ... Read More »

មេឃុំស្រើងយកលេសថា យកគ្រឿងចក្រឈូសឆាយដីព្រៃដើម្បីយកលុយជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលគ្មានលទ្ធភាពថតរូបចុះឈ្មោះបោះឆ្នោត

ខេត្តកំពង់ធំៈ លោក ហួត ឈាង មេឃុំស្រើង ដែលជាប់ឈ្មោះជាឈ្មួញលក់ដី ទិញដីត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃថា ខ្លួនជាអ្នកចេះច្បាប់ បែរជាមិនគោរពច្បាប់ទៅអង្គុយលើច្បាប់ទៅវិញ ដោយនាំគ្រឿងចក្រចំនួន២គ្រឿងមកឈូសឆាយដីព្រៃរបស់រដ្ឋ ដែលបម្រុងទុក ដោយមិនខ្ចីសុំច្បាប់ឡើយ ។ លោក អ៊ិត ... Read More »

បុរសម្នាក់ទៀតហើយនៅខេត្តព្រៃវែងត្រូវជនមិនស្គាល់មុខលបកាប់ស្លាប់ពេលទៅឆ្លុះត្រីនៅវាលស្រែពេលយប់

ខេត្តព្រៃវែង៖ បុរសម្នាក់ត្រូវបានគេ ប្រទះឃើញស្លាប់នៅកណ្តាលវាលស្រែដោយមានស្នាមកាប់ជាច្រើនកន្លែងដែល សមត្ថកិច្ចសង្ស័យជាករណីឃាតកម្មក្នុង រឿងគំនុំ។ ករណីប្រទះឃើញសពជនរងគ្រោះត្រូវជនមិនស្គាល់មុខកាប់សម្លាប់យ៉ាងសាហាវនេះបានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅ ក្នុងភូមិពោធិ៍ទី ឃុំពោធិ៍ទី ស្រុកស៊ីធរ កណ្តាល ខេត្តព្រៃវែង ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយប្រជាពុទ្ឋបរិស័ទនៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្រុកអង្គស្នួល ខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាអញ្ជើញមកសំណេះសំណាល ជាមួយប្រជាពុទ្ឋបរិស័ទ និងសិស្សានុសិស្ស ស្ថិតក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល។ ... Read More »

ព្រះរាជអាជ្ញាខេត្តកណ្តាលចុះពិនិត្យជាក់ស្តែងករណីបាក់រណ្តៅដីនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកណ្តាល លោក លឹម សុគន្ថា បានដឹកនាំកម្លាំងសមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យជាក់ស្តែង និងអន្តរាគមន៍ចំពោះរណ្តៅដី ដែលបានបាក់នៅស្រុកកណ្តាលស្ទឹង ក្រោយពីទទួលបានការសំណូមពររបស់ក្រសួង ... Read More »

សត្វស្លាបរាប់ពាន់ក្បាលត្រូវព្យួរដាក់លក់យ៉ាងសង្ហានៅស្រុកសង្កែខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ សត្វកុករាប់រយក្បាល ត្រូវបានមន្ត្រីជំនាញឃុបឃិតឲ្យក្រុមឈ្មួញយកមកដាក់លក់យ៉ាងអនាធិបតេយ្យ នៅ តាមដងផ្លូវជាតិលេខ៥ចំណុចភូមិស្វាយ ជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ។ បើតាមប្រជាពលរដ្ឋបានលើកឡើងថា ក្នុងមួយឆ្នាំៗពួកគាត់តែងឃើញក្រុមឈ្មួញនាំគ្នាបំពុលសត្វស្លាបគ្រប់ប្រភេទពិសេសសត្វកុកយកមកដាក់តាំងលក់។ សកម្មភាពទាំងនោះមិនដែលឃើញមានអាជ្ញាធរពាក់ព័ន្ធអើពើ ឬមានចំណាត់ការឡើយ ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន ទទួលជួបលោកស្រី អគ្គលេខាធិការ អង្គការសហប្រជាជាតិហ្រ្វង់កូហ្វូនី

ភ្នំពេញៈ នៅល្ងាចថ្ងៃទី១៥ តុលា នាវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោកស្រី Michael JEAN អគ្គលេខាធិការអង្គការសហប្រជាជាតិហ្រ្វង់កូហ្វូនី ចូលជួបសំដែងការគួរសម និង ពិភាក្សាការងារ ។ ក្នុងជំនួបនេះ ... Read More »

សម្តេចតេជោអបអរសាទរជោគជ័យនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលបានយកឈ្នះលើកីឡាបាល់ទាត់ឡាវក្នុងលទ្ធផល២ទល់១

  ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអបអរសាទរជោគជ័យ នៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលបានយកឈ្នះលើកីឡាបាល់ទាត់ឡាវក្នុងលទ្ធផល២ទល់១ ។ សម្តេចថ្លែងថា “ខ្ញុំសូមអបអរសាទរជោគជ័យនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលបានយកឈ្នះលើកីឡាបាល់ទាត់ឡាវក្នុងលទ្ធផល២ទល់១។ ខ្ញុំនឹងផ្តល់ថវិកាលើកទឹកចិត្តចំនួន៥ម៉ឺនដុល្លា(50,000$)ក្នុងករណីដែលក្រុមជម្រើសជាតិកម្ពុជាយើងយកឈ្នះ២ប្រកួតផ្សេងទៀតគឺកម្ពុជា.ប្រុយណេនិងកម្ពុជា.ទីម័ឡេស្តេ។ អរគុណបងប្អូនជនរួមជាតិពិសេសក្មួយៗជាយុវជនដែលបានគាំទ្រដល់វិស័យកីឡា” ៕     Read More »

សម្តេចតេជោពន្យល់អំពីការលើកឡើងថា “យកចិត្តទុកដាក់លើបាល់ទាត់ ខ្វះការយកចិត្តទុកដាក់លើកីឡាប្រដាល់ និងកីឡាផ្សេងទៀត”

ភ្នំពេញៈ កាលពីយប់ថ្ងៃទី១៥ ខែតុលា នៅលើបណ្តាញទំនាក់ទំនងសង្គម សម្តេចតេជោបានពន្យល់អំពីការលើកឡើងថា “យកចិត្តទុកដាក់លើបាល់ទាត់ ខ្វះការយកចិត្តទុកដាក់លើកីឡាប្រដាល់ និងកីឡាផ្សេងទៀត” ។ សម្តេចតេជោបានថ្លែងថា “ល្មមដល់ពេលដែលខ្ញុំចេញមកពន្យល់អំពីការលើកឡើងថា “យកចិត្តទុកដាក់លើបាល់ទាត់ ខ្វះការយកចិត្តទុកដាក់លើកីឡាប្រដាល់ និងកីឡាផ្សេងទៀត”។ ប្រសិនលោកអ្នកទៅសួរទូរទស្សន៍ប៉ុស្តិលេខ៥, CTN និងបាយ័ន ... Read More »

ស្រុកកណ្តាលស្ទឹង ៖ កូនប្រសាស្រីវាយម្តាយក្មេកកប់ភក់ចោទថាស្រវឹងរាល់ថ្ងៃ

ខេត្តកណ្ដាល ៖ កាលពីវេលាម៉ោង១ រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅ ក្នុងភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ត កណ្តាលមានករណីហិង្សារផ្តើមចេញពីរឿង ទំនាស់ក្នុងគ្រួសារដោយស្ត្រីម្នាក់ត្រូវបានកូនប្រសាស្រីចាប់វាយកប់ភក់ផ្អើលប្រជាពលរដ្ឋក្នុងភូមិមកជួយធ្វើអន្តរាគមន៍ ។ បើតាមសម្តីស្ត្រីឈ្មោះ ... Read More »

លោក ហ៊ុន ម៉ាណែត ៖ ការទទួលបាននូវព័ត៌មានពិតគ្រប់ជ្រុងជ្រោយនិងចេះថ្លឹងថ្លែងពិចារណាគឺសំខាន់សម្រាប់បងប្អូនខ្មែរនៅក្រៅប្រទេស

អូស្ត្រាលី ៖ លោក ហ៊ុន ម៉ាណែត មានថ្លែងបញ្ជាក់ថា “ការទទួលបាននូវព័ត៌ មានពិត គ្រប់ជ្រុងជ្រោយ និងចេះថ្លឹង ថ្លែងពិចារណា គឺសំខាន់សំរាប់បងប្អូនខ្មែរនៅក្រៅប្រទេស” ។ ការថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងពេលដែលប្រជាពលរដ្ឋខ្មែរអូស្ត្រាលីជាង ៣០០នាក់បានជួបជុំគ្នាពិសាអាហារសាមគ្គី ... Read More »