ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ចេញយោបល់ពី​ស្លាក “ទីស្នាក់ការអន្តោប្រវេសន៍” នៅទំនប់រលក

ខេត្តព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងព័ត៌ មាន លោក ខៀវ កាញារីទ្ធ កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៩ បានបង្ហោះ តាមហ្វេសប៊ុកស្លាក “ទីស្នាក់ការអន្តោ ប្រវេសន៍”នៅទំនប់រលកក្នុងក្រុងព្រះ សីហនុ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ គិតត្រឹមខែឧសភា មន្ទីរសង្គមកិច្ចធ្វើរបបគោលនយោបាយ ដល់អតីតយុទ្ធជនចំនួនជិតមួយ ម៉ឺននាក់

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិង នីតិសម្បទា បាននិងកំពុងគ្រប់គ្រងគិតគូដោះ ស្រាយកំណែទម្រង់ ធ្វើរបបគោលនយោបាយ ជូនដល់អតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ គិតត្រឹមខែឧសភា ឆ្នាំ២០១៩ មានចំនួនសរុប ៩៣១៨នាក់។ នេះតាមការលើកឡើងរបស់អ្នកស្រីមុំ ចាន់ដានី ... Read More »

ជនសតិមិនប្រក្រតីម្នាក់ ដើរដេកតាមផ្លូវ ត្រូវរថយន្តកិន ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ៖ បុរសម្នាក់ជាមនុស្សសតិមិនប្រក្រតី បានដើរដេកកណ្ដាលផ្លូវ ត្រូបានរថយន្តបើកកិន កណ្ដាល ខ្លួន បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចកណ្ដាលស្តប អុីនដឺខន ក្បែរផ្សារដើមគ ... Read More »

សិស្សសាលាជាស៊ីមចំរើនរដ្ឋម្នាក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីបុរសជនជាតិចិន ម្នាក់មិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីបុរសជនជាតិចិនម្នាក់ កំពុងជិះម៉ូតូកង់បីមួយគ្រឿង មិនបានសម្រេច បណ្តាលទាក់ដៃចង្កូតូរេទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យដួល រួចរត់ចោលម៉ូតូផ្លោះរបងចូលទៅក្នុងវត្តស្រះចក ត្រូវបានសមត្ថកិច្ចក្របួចបានមកវិញ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខវត្តស្រះចក ... Read More »

ឡិចស៊ីស RX300 បើកបុកទ្រូងផ្លូវបាក់អស់៣កង់ រួចបើកទៅលាក់ខ្លួនចូលផ្លូវឌឿងហែម ត្រូវសមត្ថកិច្ចរកឃើញ

ភ្នំពេញ ៖ យុវជនម្នាក់ បើករថយន្តឡិចស៊ីស RX300 រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ ហើយព្យាយាមបើកគេចខ្លួនទៅប្តូរកង់នៅច្រកចូលផ្លូវឌឿងហែម តែត្រូវសមត្ថកិច្ចតាមរកឃើញ កាលពីវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្បែរស្ទុប អុីនដឺខន ... Read More »

ខឹងយុវជនម្នាក់បើករថយន្តមកបុករថយន្ត570របស់ខ្លួន បុរសម្នាក់ចុះទៅទះ៣កំផ្លៀងផ្អើលដល់ពលរដ្ឋ ចុងក្រោយសងថ្លៃជួសជុលឲ្យទៀត

ភ្នំពេញ ៖ បុរសម្នាក់បានចុះពីលើរថយន្តឡិចស៊ីស 570របស់ខ្លួន មកទះយុវជនម្នាក់ចំនួន៣កំផ្លៀង ក្រោយពីខឹងយុវជនរូបនោះបើករថយន្តកូរ៉េមកបុករថយន្តរបស់គាត់ពីក្រោយរងការខូចខាតតិចតួច ដោយបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង៥ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅក្បែរច្រកចូលវត្តព្រះបាទជាន់ឯក (វត្តជើងឯក) តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ជើងឯក ... Read More »

អាជ្ញាធរខណ្ឌចំការមនបង្ខំឲ្យជនជាតិចិនរុះរើស្លាកយីហោហាងសរសេរអក្សរខ្មែរមិនត្រូវ

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌចំការមន នៅ ព្រឹកថ្ងៃអង្គារ ១១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថៃ្ងទី១៤ ខែឧសភា ឆ្នាំ២០១៩ បានចាត់វិធានការ បង្ខំឲ្យជនជាតិចិនរុះរើស្លាកយីហោហាង ... Read More »

ស្រវឹងស្រាជោក បើករថយន្តរេចង្កូត ហោះរំលងសួនច្បារ ទៅបុករថយន្ត២គ្រឿង និងម៉ូតូ១គ្រឿង របួសធ្ងន់២នាក់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងយ៉ាងលឿន ក្នុងសភាពស្រវឹងស្រា បានរេចង្កូតហោះរំលងឃឿនសួនច្បារ រួចទៅបុកចំរថយន្តស៊ីទេនដឹកហ្គាស់ និងរថយន្តសុីណាមួយគ្រឿងទៀត និងបុកម៉ូតូហុងដាឌ្រីម បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ខូចខាតរថយន្តខ្ទេចស្ទើរទាំងស្រុង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី១៣ ខែឧសភា ... Read More »

អាជីវកម្មរណ្ដៅដីនៅឃុំម្កាក់ ស្រុកអង្គស្នួល ខុសបច្ចេកទេសរបស់ឈ្មួញ ជា កុយ គ្មាននរណាហ៊ានប៉ះ

ខេត្តកណ្តាល៖ ប្រភពពីប្រជាពលរដ្ឋនៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល បានអំពាវនាវឲ្យលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ព្រមទាំងលោក យិន រដ្ឋា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្ដាល ចាត់វិធានការផ្អាកអាជីវកម្មរណ្ដៅដីរបស់ឈ្មួញឈ្មោះ ជា ... Read More »

តារាសម្តែងបងប្អូន វ័យក្មេង វ៉ាន់ វីតា និង ណាណា រៀបចំពិធីខួបកំណើតរួមគ្នា

ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេងស្រស់សោភា បងប្អូនបង្កើតគឺកុមារី វ៉ាន់ វីតា និងកុមារី ណាណា បានរៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំរបស់ខ្លួនហើយកាលពីរាត្រី ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ​២០១៩ ។ កម្មវិធីនេះធ្វើឡើងនៅហាងសាច់អាំងហេង ... Read More »

លួចចូលផ្ទះគេមិនទាន់សាងសង់រួច រអិលជើងធ្លាក់បាក់កស្លាប់

ភ្នំពេញ​៖​ បុរសម្នាក់ផឹកស្រាស្រវឹង លួចចូលទៅក្នុងផ្ទះគេ ដែលមិនទាន់សាងសង់ហើយ ស្រាប់តែរអិលជើងធ្លាក់បាក់កស្លាប់ភ្លាមនៅក្នុងផ្ទះគេនោះ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលា​ម៉ោង​២​ និង​១០​នាទី រំលងអធ្រាត្រ ឈាន​ចូល​ ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងផ្ទះ​មួយ​កន្លែង​កំពុង​សាងសង់​មិន​ទាន់​ហើយ ... Read More »

ពលរដ្ឋក្រុងប៉ៃលិនសប្បាយនឹងរែងត្បូងពេលអាជ្ញាធរជីកកកាយស្តារស្ទឹងដើម្បីចាក់បេតុង

ខេត្តប៉ៃលិន៖ រហូតមកដល់ព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៩ នៅតាមមាត់ ស្ទឹងមួយកន្លែង ស្ថិតក្នុងភូមិអូរច្រា សង្កាត់ ទួលល្វា ក្រុងប៉ៃលិន និងភូមិស្ទឹងកាច់ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ... Read More »

អតីតសមាជិកសភាអូស្ត្រាលី ហុង លីម ថា សម រង្ស៊ីដល់វ័យឈប់ធ្វើនយោបាយហើយ

ភ្នំពេញ៖ អតីតសមាជិកសភាអូស្ត្រាលី និងជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ លោកហុង លីម បានអះអាងថាលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដល់វ័យឈប់ធ្វើនយោបាយហើយ ព្រោះ លោកធ្លាប់បានប្រកាសចុះចេញពីតំណែងប្រធានគណបក្ស ប៉ុន្តែរហូតដល់មកដល់ពេលនេះលោកមិនទាន់ធ្វើនោះទេ ។ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្រៅប្រទេសលោក ហុង ... Read More »

ឈ្មួញ​ជាម​ន្ត្រី​យោធា ឈ្មោះ ជិន និ​ត ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​តំបន់​ផ្សេងៗ​ទៀត​ក្នុងស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​។ មានការ​រិះគន់​ចំៗ​ថា លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ លោក ប៉ាន់ ... Read More »

ស្ថានទូតចិនថា កម្លាំងសមត្ថកិច្ចរបស់ខ្លួន កំពុងសហការជាមួយកម្ពុជា តាមវែកមុខក្រុម​ប្រកាស​បង្កអសន្តិសុខ នៅក្រុងព្រះសីហនុ

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើ Facebook នាយប់ថ្ងៃ អាទិត្យ ៩កើត ខែពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦២ត្រូវនឹង ថ្ងៃ​ទី១២ ខែឧសភា ឆ្នាំ២០១៩នេះថា ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងទៅទីក្រុងប៉េកាំង

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែពិសាខ ឆ្នាំកុរ ឯកស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរ ... Read More »

នគរបាលព្រហ្មទណ្ឌខណ្ឌចំការមន សហការជាមួយនគរប៉ុស្តិ៍បង្ក្រាប ក្រុមចោរឆក់១សំបុក ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេស

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌខណ្ឌចំការមន សហការជាមួយនគរប៉ុស្តិ៍បឹងកេងកង២បង្ក្រាបជនសង្ស័យធ្វើសកម្មភាពពីស្រ្តីជនបរទេសម្នាក់ឆក់យកទូរស័ព្ទបានសម្រេចហើយ ឃាត់បានជនសង្ស័យ២នាក់ និងស្រាវស្វែង រកចាប់បានបក្ខពួកមួយសំបុក ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង១១ និង០០នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៩ នៅចំណុចមុខផ្ទះលេខ១០២ ... Read More »

លោកតាឌុបចៅប្រុស ស្រី ទៅលេងឪពុកម្ដាយពួកគេ ពេលត្រឡប់មកវិញ ត្រូវរថយន្តហ៊ីណូប៉ះម៉ូតូពីក្រោយដួល កិនលោកតា និងចៅម្នាក់ស្លាប់យ៉ាងរន្ធត់ រីឯចៅម្នាក់ទៀត របួសស្រាល

ភ្នំពេញ៖ លោកតាម្នាក់ជិះម៉ូតូឌុបចៅ ប្រុស ស្រី ២នាក់ទៀត ទៅលេងឪពុកម្ដាយរបស់ពួកគេនៅសង្កាត់រលួស ព្រោះឃើញចៅ នឹកឪពុកម្ដាយពួកគេពេក លុះត្រឡប់មកវិញ ត្រូវបានរថយន្តហ៊ីណូ ប៉ះម៉ូតូលោកតាពីក្រោយ បណ្តាលឲ្យដួលខ្ទាតទាំងចៅ និងតា២នាក់ទៅលើដងផ្លូវ ត្រូវបានរថយន្តបង្កកិនស្លាប់ទាំង២នាក់យ៉ាងរន្ធត់បំផុត និងចៅប្រុសតូចម្នាក់ទៀត ... Read More »

សម្តេចតេជោ ជំរុញ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដាំដុះដំណាំបន្លែបង្កាសម្រាប់ទទួលទាន ជុំវិញផ្ទះ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែង ជំរុញ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដាំដុះដំណាំបន្លែបង្កាសម្រាប់ទទួលទាន ជុំវិញផ្ទះ ។ សម្តេចតេជោ​ថ្លែងនៅលើបណ្តាញសង្គម​កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ថា ៖ «កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំបានបង្ហោះរូបភាពការដាំដុះបន្លែបង្កានៅជុំវិញផ្ទះ ... Read More »

រកឃើញភាពមិនប្រក្រតីមួយចំនួននៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានផ្សព្វផ្សាយព័ត៌មាន នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាល​ពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៩ ថា បន្ទាប់ពីទទួលព័ត៌មានមួយចំនួន ដែលបានចុះផ្សាយពាក់ព័ន្ធនឹងភាពមិនប្រក្រតី ក្នុង ការអនុវត្តតួនាទី ភារកិច្ចរបស់នាយប៉ុស្តិ៍ ... Read More »

ក្រសួងបរិស្ថានចេញសេចក្តីជូនដំណឹង ឲ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពខុសច្បាប់លើករណីឈូលឆាយ កាប់ឆ្ការ រុករាន ទន្ទ្រានដីព្រៃរបស់រដ្ឋ

ខេត្តកំពង់ធំ៖ ថ្មីៗនេះ ក្រោយពីព្រៃឡង់ក្នុងខេត្តកំពង់ធំ រងនូវក្ដីវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ក្រសួងបរិស្ថានចេញសេចក្តីជូនដំណឹង ឲ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពខុសច្បាប់លើករណីឈូលឆាយ កាប់ឆ្ការ រុករានទន្ទ្រានដីព្រៃរបស់រដ្ឋ ដូច្នេះសុំឲ្យពលរដ្ឋស្លូតត្រង់កុំចាញ់បោកមេខ្យល់ខិលខូច និង សុំឲ្យបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពខុសច្បាប់ លើករណីឈូសឆាយ កាប់ឆ្ការ រុករានទន្ទ្រានដីព្រៃរបស់រដ្ឋ ... Read More »

គ្រូបង្រៀនជនជាតិហ្វីលីពីន នៅសាលា វេសស្លែនដ៍ ចាប់រំលោភកូនសិស្ស​អាយុ៤ឆ្នាំ ក្នុងបន្ទប់ទឹក

ខេត្តកណ្ដាល៖ ជនបរទេសម្នាក់ ជាគ្រូបង្រៀនភាសាអង់គ្លេសនៅលាលា ឯកជន ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្ដឹង ចោទថា បានរំលោភ សិស្សស្រីអាយុ៤ឆ្នាំ ក្នុងបន្ទប់ទឹក កាលពីវេលាម៉ោង១០និង១៥នាទីថ្ងៃទី៩​ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងសាលា វេសស្លែនដ៍ ... Read More »

ចោរលួចម៉ូតូបានសម្រេច តែជិះគេចខ្លួនមិនរួចពីសមត្ថកិច្ចក្រុងប៉ៃលិន

ខេត្តប៉ៃលិន៖ ចោរថ្លើមធំម្នាក់បានលួចម៉ូតូរួចជិះគេចខ្លួន តែរត់មិនរួចពីសមត្ថកិច្ចក្រុងប៉ៃលិន​នោះឡើយ ។ បើតាមប្រភពពីសមត្ថកិច្ចក្រុងបានឲ្យដឹងថា ករណីចោរលួចម៉ូតូនេះកើតឡើង កាលពីវេលាម៉ោង ១៨ និង ៣០នាទី ថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ... Read More »

សត្វផ្សោតញីមួយក្បាលទម្ងន់ជិត២០០គីឡូក្រាមត្រូវបានគេប្រទះឃើញងាប់អណ្តែតទឹកទន្លេមេគង្គ

ខេត្តក្រចេះ៖ សត្វផ្សោតញីមួយក្បាល ត្រូវបានគេប្រទះឃើញងាប់ អណ្តែតទឹក បង្កការភ្ញាក់ផ្អើលដល់អ្នក់ធ្វើដំណើរកំសាន្តតាមមាត់ទន្លេ និងអង្កការអភិរក្ស រួមទាំងរដ្ឋបាលជលផលកំពុងពិសោធន៍រកមូលហេតុ ។ ការប្រទះឃើញនេះ កើតឡើងនៅរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងទន្លេមេគង្គ ចំណុចផែក្រចេះ ... Read More »

បុរសម្នាក់ដាច់ក្បាល ធ្លាក់ពីលើស្មា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ដាច់ក្បាលធ្លាក់ពីលើស្មា ដោយសារថយន្តកែច្នៃបុក កាលវេលាម៉ោង​៦និង​១០នាទីយប់ ថ្ងៃទី​ ១០ ខែឧសភា ឆ្នាំ២០១៩ ​ត្រង់ចំណុចខាងលិចរោងម៉ាស៊ីនកិនស្រូវ​ តា​ណង​ ប្រហែល​ ៥០ម៉ែត្រ​ ស្ថិតក្នុង​ ភូមិទឹកថ្លា​ សង្កាត់ទឹកថ្លា​ ... Read More »

កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ ចុះបិទអាជីវកម្មសិប្បកម្មដែក ផលិតដងសន្ទូច និងទីតាំងលក់ ទិញ អេតចាយ កែច្នៃជ័រ អត់ច្បាប់២កន្លែង

ភ្នំពេញ៖ អាជីវកម្មសិប្បកម្មដែកផលិតដងសន្ទូច១កន្លែង និងទីតាំងលក់-ទិញអេតចាយ និងកែច្នៃជ័រអត់ច្បាប់១កន្លែង ដែលកំពុងដំណើរការគ្មានច្បាប់អនុញ្ញាតត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យដឹកនាំដោយ លោក ប៉ាង លីដា អភិបាលរង ខណ្ឌពោធិ៍សែនជ័យ និង លោក សើន កែវវណ្ណធី ... Read More »

អាជ្ញាធរ ខណ្ឌមានជ័យ បានត្រឹមតែបង្អើលទីតាំងសង្វៀនជល់មាន់ និងបាញ់អាប៉ោង នៅ ភូមិចម្រើនផលជាច្រើនលើក តែនៅលេងវិញដដែល

ភ្នំពេញ៖ ទីតាំងសង្វៀនជល់មាន់បាញ់អាប៉ោងមួយកន្លែងស្ថិតនៅ ភូមិចម្រើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងតែបើកដំណើរការវិញហើយយ៉ាងរលូន ដោយទទួលអ្នកញៀនល្បែងស៊ីសងទាំងនោះ មិនខ្លាចអាជ្ញាធរ ឬសមត្ថកិច្ចថ្នាក់ណាបង្ក្រាបទេ បន្ទាប់ពីអាជ្ញាធរ ខណ្ឌមានជ័យ បានត្រឹមតែបង្អើលទីតាំងសង្វៀនជល់មាន់ និងបាញ់អាប៉ោង មួយនេះបានបិទទ្វារមិនបានប៉ុន្មាន ... Read More »

គួរឲ្យរន្ធត់!! បុរសម្នាក់ជិះម៉ូតូទៅបុករថយន្តម៉ាក HINO របស់ក្រុមហ៊ុន ( ណឹម ម៉េង) ពីក្រោយ បណ្ដាលឲ្យផុងលលាដ៍ក្បាលស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ ៖ បុរសម្នាក់បានផុងលលាដ៍ក្បាលស្លាប់ភ្លាមៗ ខណៈជិះម៉ូតូម្នាក់មិនប្រយ័ត្ន ជ្រុលទៅបុករថយន្ត ម៉ាក HINO របស់ក្រុមហ៊ុន ណឹម ម៉េង ពីក្រោយ កាលពីវេលាម៉ោ១៧:២០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ មានភាពលំអៀង

ភ្នំពេញ៖ នាពេលបច្ចុប្បន្ន អភិបាលរាជធានីភ្នំពេញ​ បានជំរុញឲ្យអភិបាលខណ្ឌទាំង១២​ ចុះណែនាំក្រុមអាជីវកលក់ដូរតាមបណ្ដា មហាវិថី តូច ធំ និងផ្លូវតូចៗ មួយចំនួនធំ ក្នុងមូលដ្ឋានទាំង១២ខណ្ឌ មិនឲ្យរំលោភលើចិញ្ជើមផ្លូវលើស១ភាគ៣នៃចិញ្ជើមផ្លូវឡើយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាទុកចិញ្ជើមផ្លូវសម្រាបអ្នកថ្មើរជើង ជនពិការធ្វើដំណើរ ... Read More »

ស្លាប់និងរបួសជាង​២០នាក់ដោយការវាយប្រហារ​បំផ្ទុះគ្រាប់បេកនៅផ្សារ

ក្រុមភេរវកម្មនៅក្នុងប្រទេស អ៊ីរ៉ាក់ បានបើកការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បានកើតឡើងក្នុងផ្សារមួយកន្លែង នៅប្រទេសអ៊ីរ៉ាក់ បណ្តាលឲ្យស្លាប់ និងរងរបួសមនុស្សជាច្រើននាក់ ។ មន្ត្រីអ៊ីរ៉ាក់បានបញ្ជាក់ថា ហេតុការណ៍វាយប្រហារគ្រាប់បែកអត្តឃាតនេះ ស្ថិតនៅសង្កាត់ Sadr ជាយក្រុងបាដាដ សម្លាប់មនុស្ស៨នាក់ និង១៥នាក់រងរបួស ... Read More »