ខេត្តមណ្ឌលគិរី៖ បុរសជនជាតិព្នងម្នាក់ នៅស្រុកកោះញែក ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់មុខបាញ់ប្រហារ ដោយអាវុធ AK មួយគ្រាប់ ធ្លាយក្បាលរងរបួសជាទម្ងន់កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះចាំស្រែអូរណំ ស្ថិតក្នុភូមិក្លងឡែ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ... Read More »
សង្គម
បុគ្គលិកក្រុមហ៊ុន ឆ្នោតកោស ប្រមូលលុយជិត២ម៉ឺនដុល្លារចាយម៉ត់ ប្តឹងកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនល្មម
ខេត្តពោធិ៍សាត់៖ បុរសដែលគេអះអាងជាបុគ្គលិកក្រុមហ៊ុន ឆ្នោតកោស ម្នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ឃាត់ខ្លួនដាក់ស្លាកមានសរសេអក្សបណ្តោងនៅនឹងករថត ដោយជាប់ពាក់ព័ន្ធករណីប្រមូលលុយក្រុមហ៊ុនជិត ២មឺុនដុល្លារយកចាយផ្ទាល់ខ្លួនម៉ត់គ្មានសល់។ ហេតុការណ៍ខាងលើបានអនុវត្តន៍ឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្ថានីយ៍ ... Read More »
ជនសង្ស័យ២នាក់មកពីទិញថ្នាំញៀនមិនទាន់បានប្រើប្រាស់ផងត្រូវសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វាឃាត់ខ្លួន
ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វាល្បាតក្នុងមូលដ្ឋានឃាត់ខ្លួនបានជនសង្ស័យ២នាក់ មកពីទិញគ្រឿងញៀនយកទៅជក់ ខណៈមិនទាន់ទាំងបានទៅដល់គោលដៅប្រើប្រាស់ មកត្រួតពិនិត្យរកឃើញថ្នាំញៀន២កញ្ចប់ និងដកហូតទាំងម៉ូតូ១គ្រឿង ការឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចទល់មុខវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា។ ... Read More »
ថ្ងៃចុងសប្តាហ៍លោកចេង មុនីរ៉ា ចុះជួបជាមួយសិស្សានុសិស្សនិងប្រជាពលរដ្ឋនៅក្នុងសហគមន៍
ភ្នំពេញៈ ក្រោយពីប្រកាសចូលកាន់ដំណែងបាន១ថ្ងៃមិនទាន់បានចូលអង្គុយកៅអីនៅក្នុងការិយាល័យធ្វើការអោយស្រួលបួលផងនោះ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានដឹកនាំមន្ត្រីក្រុមការងារចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្សរៀននៅវិទ្យាល័យព្រែកថ្មី និងបន្តដំណើរចុះជួបជាមួយប្រជាពលរដ្ឋរស់នៅក្មុងសហគមន៍អណ្តូងតាអ៊ាង ស្ថិតក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ទី២៩ ខែកក្កដា ឆ្នាំ២០១៧ ។ ជួបជាមួយសិស្សានុសិស្សត្រៀមប្រឡងបាក់ឌុបជាង១០០នាក់រៀននៅវិទ្យាល័យព្រែកថ្មី លោកចេ ... Read More »
សារលិខិតសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផ្ញើជូនសម្តេចពិជ័យសេនា ទៀ បាញ់
សារលិខិតសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផ្ញើជូនសម្តេចពិជ័យសេនា ទៀ បាញ់ Read More »
បុរសម្នាក់ស្លាប់បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្តធុនធំបើកច្រាស់ទិសគ្នា
ខេត្តកណ្តាលៈ បុរសម្នាក់ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីបុររូបនេះជិះម៉ូតូបុកគ្នាជាមួយរថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយ កាលពីវេលាម៉ោង១៨ និង១០នាទី ថ្ងៃតី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ។ ... Read More »
បែកធ្លាយធុំក្លិនស្អុយអំពើពុករលួយចេញពីនាយសង្កាត់រដ្ឋបាលជលផលស្ទោង បើកភ្លើងខៀវឲ្យឈ្មួញប្រព្រឹត្តបទល្មើសនេសាទ
ខេត្តកំពង់ធំ៖ ប្រភពច្បាស់ការមួយបានប្រាប់ថា ក្នុងរដូវបិតនេសាទសំរាប់ត្រីពងកូន បទល្មើសនេសាទក្នុងដែនគ្រប់គ្រោងរបស់ លោក កន ចាន៎ សីហា នាយសង្កាត់រដ្ឋបាលជលផលស្រុកស្ទោងបានកំពុងតែរីករាលដាលពេញផ្ទៃទឹក ក្រោមការសៀតលូកក្រោមតុ ជាក់ស្ដែង បទល្មើសនៅចំណុច ប្រគៀប ភូមិប្រគៀប ឃុំម្ស៉ាក្រង ... Read More »
អាជ្ញាធរខេត្តស្ទឹងត្រែងប្រកាសអាសន្ន ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ គ្រាដែលទឹកទន្លេមេគង្គបានបន្តហក់ឡើងជិតដល់កម្ពស់ប្រកាសអាសន្ន
ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន ប្របនឹងដងទន្លេទាំង៤ ក្នុងខេត្តស្ទឹងត្រែង បានសម្តែងក្តីព្រួយបារម្ភអំពីការហក់ឡើងខ្ពស់ នៃជំនន់ទឹកភ្លៀង ដែលអាចយាយីដល់ភូមិករ លំនៅដ្ឋាន សត្វពាហនៈ និងភោគផលកសិកម្មរបស់ពួកគាត់ ដែលខិតខំដាំដុះនាពេលកន្លងមក។ ស្របពេលជាមួយនឹងក្តីបារម្ភនោះ រដ្ឋបាលខេត្តបានចេញសេចក្តីប្រកាស ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ... Read More »
បើករ៉ឺម៉កដឹកដែកគេចរថយន្តស៊ីរ៉ែនបុកគល់អំពិលបារាំងកៀបកស្លាប់
ខេត្តកំពង់ស្ពឺ៖ យុវជនជាកម្មករសិប្បកម្មដែកមួយកន្លែង បានកៀបកស្លាប់នៅក្នុងថ្លុកឈាម ខណៈដែលបើករ៉ឺម៉កដែកទៅសាងសង់ ហើយបើកគេចរថយន្តស៊ីរ៉ែនរបស់អ្នកធំ ជ្រុលទៅបុកគល់អំពិលទឹកបារំាងស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍ជិះម៉ូតូរ៉ឺម៉កគេចរថយន្តស៊ីរ៉ែនបណ្តាលឲ្យស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២៥នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នំា២០១៧ នៅចំណុចមុខស្ថានីយប្រេងតេលា តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៩ទៅលេខ៥០ ស្ថិតនៅក្នុងភូមិព្រៃស្លឹក ... Read More »
រថយន្តហាយឡែនឌឺបើកវ៉ារថយន្តដឹកដីជ្រុលបុកអ្នកជិះម៉ូតូស្លាប់នៅព្រែកកំពឹស ខណ្ឌដង្កោ
ភ្នំពេញ៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្នុងឧប្បទេវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបានបង្កឡើងដោយរថយន្តម៉ាកហាយឡែនឌឺបើកវ៉ានឹងរថយន្តដឹកដីយ៉ាងលឿនមិនប្រយ័ត្នក៏បណ្តាលឲ្យជ្រុលទៅបុកអ្នកជិះម៉ូតូ ចំពីមុខអូសជិត៥០ម៉ែត្រ ខណៈដែលបុរសជនរងគ្រោះនោះជិះម៉ូតូទៅយកប្រពន្ធចេញពីធ្វើការនៅរោងចក្រ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរាជធានីភ្នំពេញ។ ប្រភពពីសាក្សីឃើញហេតុការណ៍ខាងលើនេះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុពួកគាត់បានឈរលេងនៅមុខការដ្ឋានសំណង់បុរីពិភពថ្មី។ នៅពេលនោះគាត់ឃើញរថយន្តបង្កហេតុម៉ាកហាយឡែនឌឺនោះ ... Read More »
រថយន្តមិនស្គាល់ម៉ាកបុកបុរសវ័យចំណាស់ម្នាក់ជិះកង់បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង
ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយស្ទើរតែមិនជឿ ដែលបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក បានជ្រុលបុកតាជិះកង់ពីក្រោយពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់ មួយសន្ទុះក្រោយមកបានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈដែលកំពុងធ្វើដំណើរស្របទិសគ្នាពីកើតឆ្ពោះទៅទិសខាងលិច។ ហេតុការណ៍គ្រោះថ្នាក់ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១១ និង៤៥នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ... Read More »
ជាងសំណង់ ភ្លាត់ស្នៀតឆក់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
ខេត្តឧត្តរមានជ័យ៖ ជាងសំណង់ពីរនាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ម្នាក់ និងម្នាក់រងរបួសធ្ងន់ នៅការ៉ាសសាំង LHR ស្ថិតភូមិអូរជញ្ចៀន ឃុំស្រុកអន្លង់វែង កាលពីថ្ងៃទ២៨ ខែកក្កដា ឆ្នាំ២០១៧។ ជនរងគ្រោះទី១ឈ្មោះ ឆង វ អាយុ22ឆ្នាំ ... Read More »
ប្តីសុំបើកប្រពន្ធមិនព្រម រេចង្កូតរថយន្តបុកក្បាលនាគចែកទ្រូងផ្លូវបាក់មួយកង់នាំគ្នាគេចខ្លួនបាត់
ភ្នំពេញៈ រថយន្តតូយ៉ូតាព្រូសមួយគ្រឿងបានបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តបែកកង់ខាងស្តាំខាងមុខទៅលែងរួច សំណាងល្អមិនមានអ្នករងរបួស ហើយករណីនេះកើតឡើងដោយសារប្តី្តប្រពន្ធមួយគូ បានឈ្លោះប្រកែកគ្នានៅលើរថយន្តដោយប្តីចង់បើក ឯប្រពន្ធប្រកែកមិនឲ្យបើក ធ្វើឲ្យមានការប្រទាញប្រទង់គ្នានិងធ្វើឲ្យរេចង្កូតរថយន្តរហូតមានគ្រោះថ្នាក់បែបនេះ ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខ ... Read More »
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុឡាវ
ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី ២៨ ខែ កក្តដា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម សំឌី ឌួងឌី ... Read More »
សម្តេចតេជោសូមឲ្យអាជ្ញា ធរកងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវបន្តឃ្លាំតាមដានមើល សភាពការណ៍ទឹកឡើងចុះ និងជួយប្រជាពលរដ្ឋអោយបានទាន់ពេលវេលា
សម្តេចតេជោសូមឲ្យអាជ្ញា ធរកងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវបន្តឃ្លាំតាមដានមើល សភាពការណ៍ទឹកឡើងចុះ និងជួយប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោហ៊ុន ... Read More »
រថយន្តក្រុមហ៊ុនកម្ពុជាតេលាដឹកសាំងបើកទៅបុកម៉ូតូបណ្ដាលឱ្យស្លាប់មនុស្សម្នាក់ របួសធ្ងន់២នាក់ អ្នកបើកបររថយន្តគេចខ្លួនបាត់
ខេត្តបាត់ដំបង៖ បុរស៣នាក់បានស្លាប់ រងរបួសធ្ងន់២នាក់ ពេលកំពុងបើកបរត្រូវ រថយន្តក្រុមហ៊ុនកម្ពជាតេលាដឹកសាំងបានបុកម៉ូតូ សណ្តោងរ៉ឺម៉ក ឡើងផ្លូវកាត់ទទឹង បណ្តាលឲ្យប៉ើងមនុស្សធ្លាក់ដល់ដីស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់ (ហើយ អ្នកបើកបររថយន្តគេចខ្លួនបាត់)បណ្តាលអោយក្រឡាប់ហៀរប្រេងពេញផ្លូវ សមត្ថកិច្ចបានជួយបាញ់ទឹកអស់៣ឡាន ការពារកុំឲ្យឆេះ នៅម៉ោង១១និង៣៥នាទី ថ្ងៃទី២៨ ... Read More »
រថយន្តទូរីសដាច់ហ្វ្រាំងបុករះមូតូ២គ្រឿងរងការខូចខាត ចំណែកអ្នកបើកបរម៉ូតូរបួសស្រាល
ភ្នំពេញ៖ ម៉ូតូ២គ្រឿងរងការខូចខាត និងអ្នកបើកបររងរបួសស្រាល ខណៈជួបនិងគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តទូរីសដាច់ហ្វ្រាំងបុករះ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវបំបែកជាបួនលេខ១០១៩(ភ្នំពេញ ហាណូយ) កែងនឹងផ្លូវសម្តេចជាស៊ីម សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »
បិទសិប្បកម្មស្ល-ដេញមាសប្រាក់មួយកន្លែងទៀតនៅខណ្ឌឫស្សីកែវ
ភ្នំពេញៈ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចម្រុះចុះទៅត្រួតពិនិត្យ និងប្រកាសបិទទីតាំងសិប្បកម្មដេញកម្ទេចមាសប្រាក់១កន្លែងរបស់លោក ឡោះ រ៉ះសេត ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុម២ ភូមិ២ ... Read More »
ណាហ្គាវើលឈ្នះពានរង្វាន់ភោជនីយដ្ឋាន និងស៉្បាចំណាត់ថ្នាក់ពិភពលោកជាថ្មីម្តងទៀត
ណាហ្គាវើលឈ្នះពានរង្វាន់ភោជនីយដ្ឋាន និងស៉្បាចំណាត់ថ្នាក់ពិភពលោកជាថ្មីម្តងទៀត ភោជនីយដ្ឋានចិន Fortune Palace ភោជនីយដ្ឋានអ៊ីតាលី Bistro Romano និងមណ្ឌលស៉្បារបស់ណាហ្គាវើលទទួលបានកិត្តិយស និងមោទនភាពយ៉ាងខ្លាំង ភ្នំពេញ៖ ថ្ងៃទី ២៤ ខែ កក្កដា ... Read More »
បុរសម្នាក់ឆ្លងទឹកប្រឡាយដេញគោត្រឡប់មកផ្ទះលង់ស្លាប់
ខេត្តស្វាយរៀង ៖ បុរសម្នាក់បានឈ្លក់ទឹកលង់ស្លាប់ បង្កមានការភ្ញាក់ផ្អើល និងឆោឡោឡើង ខណៈដែលជនរងគ្រោះបានឆ្លងប្រឡាយដេញសត្វគោរបស់ខ្លួន កាលពីវេលាម៉ោងជិត៥រសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិជុបព្រីង ឃុំថ្មីស្រុកកំពង់រោទិ៍ ។ សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះអាត់ ... Read More »
នាយករងសាលា GOLDEN BRIDGE ប្រឈមនឹងពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ
ភ្នំពេញ ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ជនបរទេសដែលបង្រៀន និងជានាយករងនៅសាលាអន្តរជាតិ GOLDEN BRIDGE ពីបទ «ប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោស» ទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២៤៦ និងមាត្រា២៤៨នៃក្រមព្រហ្មទណ្ឌ ។ ប្រភពព័ត៌មានពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា ... Read More »
អភិបាលខណ្ឌដូនពេញ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាសង្កាត់ ដែលមានជម្ងឺកំពុងសំរាក់ព្យាបាល
ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ ... Read More »
ក្មេងទំនើងជិះម៉ូតូវាយគ្នាផ្អើលពេញក្រុងស្វាយរៀង
ខេត្តស្វាយរៀង៖ ការភ្ញាក់ផ្អើលមួយកើតឡើង ខណ៖មានក្មេងស្ទាវប្រមាណ៤នាក់បានជិះម៉ូតូ២គ្រឿងដេញវាយនឹងខ្សែក្រវាត់ទៅលើយុវជនរងគ្រោះជិះម៉ូតូ២នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ និងធ្វើឲ្យដួលម៉ូតូត្រឡប់ត្រឡិនកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចខាងកើតរូបគោស្ថិតក្នុងភួមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយសារមានទំនាស់ពាក្សសំដី ។ ... Read More »
អភិបាលរាជធានីភ្នំពេញក្រើនរំលឹកដល់អភិបាលខណ្ឌទាំងអស់កុំរើសអើងលេខទូរស័ព្ទនៅពេលពលរដ្ឋតេចូល
ភ្នំពេញ៖ មានប្រសាសន៍ធ្ងន់ៗនៅក្នុងពិធីផ្ទេរតំណែងអភិបាលខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ លោក ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ បានក្រើនរំលឹកនិងផ្តាំផ្ញើដល់អភិបាលខណ្ឌទាំង១២ថា ចូរកុំរើសអើងលេខទូរស័ព្ទខណៈដែលមានបងប្អូនប្រជាពលរដ្ឋណាគាត់តេប្រាប់ពីដំណឹងផ្សេងៗ គាត់ចង់រាយការណ៍ណាមួយដល់អស់លោកជាអភិ បាលខណ្ឌ ហើយឃើញលេខទូរស័ព្ទនោះមិនល្អ ... Read More »
នាយឧត្តមសេនីយ៍ គន់ គីម អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតាមមាត់ស្ទឹង បង្កើនការប្រុងប្រយ័ត្ន
ខេត្តព្រះវិហារ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅ តាមបណ្តោយដងស្ទឹងសែន ទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ... Read More »
អ្នកបើករថយន្តដឹកប្រេងក្រុមហ៊ុន LHR ស្លាប់ម្នាក់ ខណៈបើកប៉ះគ្នាជាមួយរថយន្តកុងតឺន័រ
ខេត្តព្រះសីហនុ៖ វេលាម៉ោង១២និង៤៥នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ចន្លោះគីឡូម៉ែត្រលេខ១៥១ លេខ១៥២ ក្នុងភូមិស្ទឹងឆាយ ឃុំសឹ្ទងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងតាមបណ្តោយផ្លូវជាតិ រវាងរថយន្តដឹកជញ្ជូនប្រេងក្រុមហ៊ុន LHR (ដឹកប្រេងម៉ាហ៊្សូត) ... Read More »
បេសកជនកីឡាជិះស្គីលើបន្ទះក្តាដំបូងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែសីហា
ស្ថានទូតអាមេរិកប្រចាំកម្ពុជាប្រកាសព័ត៌មាន ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ បេសកជនកីឡាជិះស្គីលើបន្ទះក្តាដំបូងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែសីហា ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញមានសេចក្តីរីករាយសូមជំរាបដល់ផ្នែកសារព័ត៌មានថា អ្នកជិះស្គីលើបន្ទះក្តាដំបូងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ឈ្មោះ Neftalie Williamsនឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ... Read More »
សង្ស័យមានវិបត្តិក្នុងគ្រួសារផឹកថ្នាំបាញ់ស្មៅម៉ាក សុីខ្វាលីហ្វប់ ធ្វើអត្តឃាតខណៈប្រពន្ធទៅដេកផ្ទះកូន
ខេត្តពោធិ៍សាត់៖ បុរសដែលគេអះអាងប្រពន្ធមានវ័យចំណាស់ជាងខ្លួនរហូតដល់ទៅជាង ១០ឆ្នាំម្នាក់ បានផឹកថ្នាំបាញ់ស្មៅម៉ាក សុីខ្វាលីហ្វប់ ធ្វើអត្តឃាតបានសម្រេចនៅលើផ្ទះ ខណៈដែលប្រពន្ធវ័យចំណាស់របស់គាត់ទៅដេកនៅផ្ទះកូន ដោយទុកឲ្យគាត់(ជនរងគ្រោះ)ដេកនៅផ្ទះម្នាក់ឯង ដែលហេតុការណ៍នេះត្រូវបានគេសង្ស័យដោយសារមានវិបត្តិក្នុងគ្រួសារ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅព្រឹកព្រលឹមស្រាងៗ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចលើផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិលាច ... Read More »
រថយន្តដឹកអេតចាយបុកគ្នាជាមួយរថយន្តកុងតឺន័របញ្ច្រាសគ្នាលឺសូរដូចរន្ទះរបួសធ្ងន់ម្នាក់
ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈដែលបើករថយន្តដឹកអេតចាយ បុកគ្នាជាមួយរថយន្តកុងតឺន័របញ្ច្រាសគ្នា ធ្លាក់ចូលវាលស្រែភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង២០នាទីព្រលប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិគោកក្តោល ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងសង្ស័យប្រើប្រាស់ល្បឿនលឿន។ ... Read More »
រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនTPI បុករថយន្តតូយ៉ួតាព្រូស រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តក្រឡុកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុនTPI បុកគ្នាជាមួយរថយន្តតូយ៉ួតា ព្រូស រងការខូចខាតយ៉ាងដំណំនាវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្បែរស្ពានអាកាសក្បាលថ្នល់ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍ចាក់អង្រែបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកព្រុស ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច