ភ្នំពេញ៖ ហេតុការណ៍ដ៏រន្ធុតមួយ បានកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចមូលដ្ឋានយ៉ាងច្រើន ខណៈដែលមានបុរសម្នាក់បានបាត់បងជីវិតយ៉ាងអាណោចអាធ័ម ហើយស្ត្រីម្នាក់ជាប្រពន្ធបានរងរបួសធ្ងន់ បន្ទាប់ពីពួកគាត់បានយកម៉ូតូទៅប៉ះហើយដើរមកឈរនៅចញ្ចើមផ្លូវ ក៏ត្រូវរថយន្តមិនស្គាល់ម៉ាកបើកមកបុកចំពេញទំហឹង ហើយភ្លាមៗរថយន្តបង្កបានបើករត់គេចបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់នេះដែរ គឺបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២១៧ ... Read More »
សង្គម
ស្ត្រីម្នាក់ឈឺពោះសម្រាលកូនពាក់កណ្តាលផ្លូវបង្កការភ្ញាក់ផ្អើល
ភ្នំពេញ៖ ស្ត្រីម្នាក់បានឈឺពោះសម្រាលកូនប្រុសមួយនៅពាក់កណ្តាលផ្លូវ ខណៈកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ។ ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ២១៤ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ សាក្សីនិយាយថា នៅមុនពេលកើតហេតុ ... Read More »
ឡាន២គ្រឿងបុកគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យរងការខូចខាត
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើង ដោយរថយន្តពីរគ្រឿងបើកបរដោយខ្វះការប្រុងប្រយ័ត្ន និងអធ្យាស្រ័យឲ្យគ្នា ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿន ក៏បណ្តាលឲ្យរថយន្តឡុចស៊ីស RX330 បើកមកបុករថយន្តកាមរីបាឡែនចំពាក់កណ្តាលពេញទំហឹងរងការខូចខាត និងបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ត្រង់ចំណុចតាមបណ្តោយផ្លូវ៣៦០កែងនឹងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំកាមន ... Read More »
ម៉ូតូហុងដាសេ១២៥ពន្លះជាមួយzoomerខណៈម្ចាស់កំពុងជជែកគ្នាត្រូវរថយន្តហាយឡែនឌ័រកិនពីលើបន្ថែមទៀត
ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យហួសចិត្តមួយ បានកើតឡើងរវាងម៉ូតូ នឹងម៉ូតូបុកបញ្ច្រាសគ្នា ខណៈកំពុងជជែករកខុសត្រូវ ស្រាប់តែមានរថយន្តហាយឡែនឌ័រកិនពីលើម៉ូតូហុងដា សេ១៥ សេរី២០១៧ បន្ថែមទៀត បណ្ដាលឲ្យកកស្ទះកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្រះវង្ស សង្កាត់ស្វាយរៀង ... Read More »
មនុស្សប្រុសស្រី២នាក់ ត្រូវនគរបាលស្រុកស្ទឹងហាវចាប់ខ្លួនជាមួយនឹងថ្នាំ៥កញ្ចប់
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលស្រុកស្ទឹងហាវ បានបង្ក្រាបមុខសញ្ញាលក់ចែកចាយថ្នាំញៀន១ករណីឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖ ១,ឈ្មោះឈួន សួរ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរលក់ដូរ និង ... Read More »
តារាសំដែងឈ្មោះវណ្ណាត្រូវរន្ទះបាញ់ស្លាប់ពេលកំពុងថតអោយផលិតកម្មថោន ខណៈមេឃមានភ្លៀង?
តារាសំដែងឈ្មោះវណ្ណាត្រូវរន្ទះបាញ់ស្លាប់ពេលកំពុងថតអោយផលិតកម្មថោន ខណៈមេឃមានភ្លៀង? ៕ វណ្ណៈ Read More »
ក្រុមការងារសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃចុះត្រួតពិនិត្យក្របខណ្ឌនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីរកការលាក់ទុកកម្លាំងខ្មោច
ខេត្តបន្ទាយមានជ័យ៖ ក្រុមការងារសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករងសវកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូ ចុះកមត្រួតពិនិត្យ ក្របខណ្ឌកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីរាប់មុខជាក់ស្តែងកងកម្លាំង ដែលបាននិងកំពុងបំពេញកិច្ចការងារនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីស្វែងរកក្រែងមានការលាក់ទុកកម្លាំងខ្មោច ស៊ីបា្រក់ខែរដ្ឋ ដោយមានតែឈ្មោះ ... Read More »
ចោរលួចប៉ះចំរថយន្តបំពាក់ប្រព័ន្ធ GPS ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានបញ្ជូនទៅតុលាការ
ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាចោរលួចរថយន្តម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចរថយន្តប៉ះចំរថយន្តបំពាក់ប្រព័ន្ធ GPS និងក្រោយពីម្ចាស់រថយន្តបានប្តឹងសមត្ថកិច្ចនៅពេលដែលសញ្ញាប្រព័ន្ធ GPS បង្ហាញរថយន្តរបស់ខ្លួន ។ ករណីចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី៣ ខែឧសភាឆ្នាំ២០១៧ នៅភូមិសាស្ត្រឃុំមនោរម្យ ស្រុកថ្ពង ... Read More »
សមត្ថកិច្ចចម្រុះរំដោះសត្វសារិកាកែវជិត១ពាន់ក្បាលដែលឈ្មួញបម្រុងដឹកយកទៅលក់នៅវៀតណាម
ខេត្តក្រចេះ៖ សមត្ថកិច្ចចម្រុះក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះបានឆ្មក់បង្ក្រាបឈ្មួញស្តុកទុកសត្វសារិកាកែវជិត១ពាន់ក្បាលដែលឈ្មួញបម្រុងនាំទៅកាន់ប្រទេសវៀតណាម ។ ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៣ ខែឧសភា នៅភូមិព្រែកម៉ាន់ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។ អភិបាលរងស្រុកចិត្របុរីលោក អួង សម្បត្តិ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមឈ្មួញរកស៊ីសត្វស្លាបខាងលើនេះធ្វើឡើងក្រោមការសម្របសម្រួលពីលោក ... Read More »
អ្នកសារព័ត៌មានមានសេរីភាពក្នុងការទទួលបានព័ត៌មានប៉ុន្តែត្រូវអនុលោមតាមច្បាប់កំណត់
ភ្នំពេញ ៖ លោក កើត រឹទ្ធ រដ្ឋលេខាធិ ការក្រសួងយុត្តិធម៌ មានប្រសាសន៍ក្នុងវគ្គឈ្វេងយល់ពិសេស ស្តីពីក្រមនីតិវិធីព្រហ្ម ទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ កាលពី រសៀលថ្ងៃទី២ ខែឧសភា នៅទីស្តីការ ... Read More »
ក្រសួងយុត្តិធម៌មានផែនការបន្ធូរបន្ថយនិងលើកលែងទោសក្នុងពិធីបុណ្យពិសាខបូជា
ភ្នំពេញ ៖ ចំនួនអ្នកទោសដែលត្រូវស្នើ សុំឲ្យលើកលែង ឬបន្ធូរបន្ថយទោស រហូត មកទល់នឹងព្រឹកថ្ងៃទី៣ ខែឧសភាខាង ក្រសួងយុត្តិធម៌មិនទាន់បង្ហាញតួលេខនៅឡើយទេ គ្រាដែលក្រសួងមានផែនការលើក លែង និងបន្ធូបន្ថយទោស ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម ... Read More »
បន្ថែមខ្សែរត់រថយន្តក្រុង៥ខ្សែទៀតនៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ សេវាដឹកជញ្ជូនរថយន្តក្រុងចំនួន៥ខ្សែទៀត រដ្ឋបាលរាជធានីនឹង សម្រេចឲ្យដំណើរការនៅពាក់កណ្តាល ឆ្នាំ២០១៧នេះ ស្របពេលដែលនៅក្នុង រាជធានីភ្នំពេញមានខ្សែរថយន្តក្រុងចំនួន៣ខ្សែស្មើនឹង៥៧គ្រឿងបាននឹងកំពុងដំណើរការយ៉ាងមមាញឹកទៅហើយនោះ ។ មន្រ្តីសាលារាជធានីភ្នំពេញបានឲ្យដឹង ថា ការបន្ថែមខ្សែរត់របស់រថយន្តក្រុងនេះ បានបង្ហាញឲ្យដឹងនៅក្នុងកិច្ចប្រជុំគណៈ កម្មការអាជីវកម្មរដ្ឋាករស្វយ័តដឹកជញ្ជូន សាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ ... Read More »
ទំនាស់ដីធ្លីដ៏រាុំរ៉ៃធ្វើឲ្យប្រជាពលរដ្ឋចំនួន១៦០គ្រួសាររស់នៅដោយគ្មានបណ្ណកម្មសិទ្ធិ
ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋចំនួន ១៦០គ្រួសារ រស់នៅភូមិច្រឹងខាងកើត សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរ មានជ័យ កើតមានទំនាស់ដីធ្លីក្នុងភូមិ និងដីបង្កបង្កើនផលមិនមានប្លង់កម្មសិទ្ធិ ត្រូវ បានលោក ស ថាវី ... Read More »
អនិកជនអាមេរិកម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលរហួតធុំក្លិនស្អុយ
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីគេប្រទះឃើញបុរសម្នាក់ជាអនិកជនខ្មែរ អាមេរិក បានដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួល រហូតធុំក្លិនស្អុយអសោចិ៍ ។ ករណីនេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួល ក្រុម៥ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ... Read More »
តុលាកាសម្រេចអនុញ្ញាតឲ្យលក់សត្វចិញ្ចឹមតាមការស្នើសុំរបស់លោកមេធាវីលើសំណុំរឿងព្រហ្មទណ្ឌ
ខេត្តពោធិ៍សាត់៖ លោកចៅក្រមសើុបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចអនុញាតឲ្យលក់សត្វចិញ្ចឹម តាមការស្នើសុំរបស់មេធាវី លើសំណុំរឿងព្រហ្មទណ្ឌលេខ ១៧២ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។ ករណីខាងលើអនុវត្តន៍ឡើងនាព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទទឹង ... Read More »
សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងសម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ ទទួលបានថវិកាសរុប៣១ម៉ឺន២ពាន់៣០០ដុល្លារ
ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ... Read More »
រថយន្តម៉ាកSsangyongបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកនឹងរថយន្តដឹកទឹកកករងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ រថយន្តម៉ាក Ssangyong ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ១គ្រឿង បើកបុករថយន្តដឹកទឹកកកអនាម័យ១គ្រឿង បណ្តាលឲ្យខ្ទាតទៅបុកជញ្ជាំងប៉ាណូពិភពថ្មី រងការខូចខាត រីឯរថយន្តបង្ករងការខូចខាតយ៉ាងដំណំ ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ... Read More »
កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំកាមន ចុះឆែកឆេរនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា រស់និងធ្វើការគ្មានច្បាប់
ភ្នំពេញ៖ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំកាមន ចុះឆែកឆេរ និងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា ដែលរស់និងធ្វើការគ្មានច្បាប់ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៣០ នៅភូមិគ្រិះមហាលាភ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ... Read More »
នគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៣នាក់ ចាប់យកម្សៅក្រាមថ្លាស៥កញ្ចប់
ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ រួមនឹងម្សៅក្រាមថ្លាសចំនួន៣កញ្ចប់ធំ ២កញ្ចប់តូច និងឧប្បករណ៍ប្រើប្រាស់មួយចំនួន ត្រូវសមត្ថកិច្ចចាប់ខ្លួន និងចាប់យកវត្ថុតាងកាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ... Read More »
យុវជនម្នាក់ស្លាប់បន្ទាប់ពីត្រូវរថយន្តបែនដឹកដីបើកបុក ខណៈកំពុងជិះម៉ូតូ
ខេត្តកណ្តាលៈ យុវជនម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាមមើលទៅគួរឲ្យរន្ធត់ បន្ទាប់ពីយុវជនរូបនេះត្រូវរថយន្តបែនដឹកដីបើកបុក ខណៈកំពុងជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ២១បេ ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិចទួលក្រសាំង ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ នៅវេលាម៉ោង១០ និង១០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ ។ មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ... Read More »
បុរសសរសៃប្រសាទម្នាក់វាយបុរសកម្មករសំណង់របួសដេរ១០ថ្នេរ
ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ បានរងរបួសបែកក្បាលយ៉ាងដំណំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយសារតែបុរសម្នាក់ទៀត ដែលជាមនុស្សសរសៃប្រសាទ វាយនឹងដំបងដែកជន្ទារ ខណៈដែលជនរងគ្រោះខាងលើ កំពុងអង្គុយលាងចានដោយមិនដឹងខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងការដ្ឋានសំណង់មួយកន្លែង ... Read More »
អគ្គីភ័យឆាបឆេះផ្ទះមួយកន្លែងបង្កការភ្ញាក់ផ្អើលទាំងព្រឹកនៅសង្កាត់ត្រពាំងក្រសាំង
ភ្នំពេញ៖ អគ្គីភ័យបានឆាបឆះលំនៅឋានមួយកន្លែង ខណៈពេលដែលម្ចាស់ចេញទៅធ្វើការបាត់ បង្កឲ្យមានកសរភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ដែលផ្ទះមួយនោះមានទីតាំងដ្ថិតនៅក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះខាងលើនោះឈ្មោះ រ៉យ ធឿន ភេទប្រុស ... Read More »
ចាប់ជនសង្ស័យជំនាញគាស់បន្ទប់ម្នាក់ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យជំនាញ់ខាងគាស់បន្ទប់ម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ខណៈកំពុងធ្វើសកម្មភាពគាស់បន្ទប់ជួលគេមួយកន្លែង។ ហេតុការណ៍នេះបាន កើតឡើងនៅថ្ងៃត្រង់ ថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលជាន់ទី៣ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យឈ្មោះ ម៉ៅ ... Read More »
ឃាត់ខ្លួនជនសង្ស័យ៣នាក់ និងដកហូតថ្នាំញៀន៧កញ្ចប់ធំ
ភ្នំពេញ៖ នគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងប៉ុស្តិ៍គីឡូម៉ែត្រលេខ៦បានចុះបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន មួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងដកហូតថ្នាំញៀន ៧កញ្ចប់ធំ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ តាមបណ្តោយផ្លូវរថភ្លើង ... Read More »
ជិះម៉ូតូសុខៗស្រាប់តែប្រកាច់ធ្លាក់ទឹកប្រឡាយស្លាប់
ខេត្តស្វាយរៀងៈ មានការភក្ញាក់ផ្អើលឆោឡោដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរនាំគ្នាឈប់ចោមរោមមើលយ៉ាងច្រើនកកកុញ ព្រមទាំងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ខណៈប្រទះឃើញបុរសម្នាក់ធ្លាក់ទឹកប្រឡាយស្លាប់ ជាមួយនឹងម៉ូតូកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិឫស្សីព្រៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ... Read More »
នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនមនុស្ស៦នាក់ដកហូតថ្នាំញៀន ៧កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន
ភ្នំពេញ: មនុស្សប្រុសស្រីចំនួន៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន ដោយបានដកហូតថ្នាំញៀន ៧កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួនកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចសំណង់មិនរៀបរយ តាមបណ្តោយផ្លូវរថភ្លើង ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ... Read More »
រន្ធត់ណាស់! យុវជនម្នាក់ដឹកព្រះសង្ឃ ទៅរៀនជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុក និងកិនធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ ៖ យុវជនម្នាក់បានដឹកព្រះសង្ឃ ទៅរៀន ហើយជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវបានរថយន្តកុងតឺន័រធុនធំមួយគ្រឿងបើកបុក និងកិនចំក្បាលបណ្តាលអោយបែកធ្លាយខួរស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៣ ក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ... Read More »
រថយន្តមួយគ្រឿងបុកមន្រ្តីយោធាម្នាក់រងរបួសរួចគេចបាត់ស្រមោល
ខេត្តកំពង់ឆ្នាំង៖ មន្ត្រីយោធាបានរងរបួសយ៉ាងដំណំ បន្ទាប់ពីដួលបោកទៅនឹងផ្លូវ ក្រោយពីរថយន្តមួយគ្រឿងបានបើកកៀរ ក្នុងពេលដែលមន្រ្តីយោធានេះ បានមកពីផឹកស៊ីដើរតាមផ្លូវជាតិលេខ៥ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមុខវត្តត្រពាំងស្នោរ ភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ... Read More »
មនុស្សក្មេងចាស់ប្រុសស្រី៥នាក់រងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកមុខកំពូល
ខេត្តកណ្តាលៈ មនុស្សក្មេងចាស់ប្រុសស្រីចំនួន៥នាក់ទទួលរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូនៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតក្នុងភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល កាលពីវេលាម៉ោង១០ និង៥០នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ ។ មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ភាគីម៉ូតូបង្កម៉ាកហុងដាឌ្រីម ... Read More »
ល្បែងសុីសងប្រភេទឡូតូឡាយតាមអនឡាញកំពុងពេញនិយមនៅហាងគុយទាវក្បែរប៉ុស្តិ៍មនោរម្យ
ភ្នំពេញ: ទីតាំងហាងលក់គុយទាវមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៧ (ផ្លូវសុកហុក) កែងផ្លូវលេខ១៣៤ ក្បែរនឹងប៉ុស្តិ៍រដ្ធបាលនគរបាលសង្កាត់មនោរម្យ ប្រមាណជា១៥ម៉ែត្រពីគ្នា កំពុងបើកដំណើរការលេងល្បែងសុីសង ប្រភេទឡូតូឡាយផ្ទាល់តាមអនឡាញ ដែលសុីសងគ្នាក្នុងរយះពេលបីនាទីម្តង ។ ការចាក់ភ្នាល់សុីសងគ្នានេះមិនកំណត់ឡើយ ចាក់តាមចិត្ត ហើយសុីសងលុយសុទ្ធផ្ទាល់ភ្លាមៗ ដោយសេរី ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច