ប៉ោយប៉ែតៈ កម្លាំងនគរបាលវរការពារព្រំដែនគោក៩១១ បានឃាត់ខ្លួនបុរសម្នាក់យកមកអប់រំ បន្ទាប់ពីខឹងមិត្តភក្តិបង្អាប់ម៉ូតូរបស់ខ្លួនកញ្ចាស់រួចដុតចោល កាលពីវេលាម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចភ្នំ១០០ ឋិតក្នុងភូមិសាមគ្កីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នគរបាលការពារវរព្រំដែនគោក៩១១ប្រាប់ថា ... Read More »
សង្គម
កម្ពុជាប្រកាសបើកឲ្យមានការបណ្តុះបណ្តាលភ្នាក់ងារអចលនទ្រព្យ
ភ្នំពេញ៖ កម្ពុជានឹងបើកឲ្យមានការបណ្តុះបណ្តាលភ្នាក់ងារអចនលទ្រព្យបន្ទាប់ពីក្រុមហ៊ុនអចលនទ្រព្យCentury’s 21 Cambodia និងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីព្រឹកថ្ងៃទី២៥ខែមករាបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា(MoU) ដើម្បីរួមគ្នាធ្វើការបណ្តុះបណ្តាលភ្នាក់ងារអចលនទ្រព្យដែលទទួលបានអាជ្ញាបណ្ណពីរាជរដ្ឋាភិបាលកម្ពុជា។នេះជាវគ្គបណ្តុះបណ្តាលលើកដំបូងនៅកម្ពុជាដែលប្រើប្រាស់ពេលវេលាត្រឹមតែ៣៦ម៉ោង។ លោកគុយវ៉ាតអគ្គនាយកនិងជានាយកប្រតិបត្តិក្រុមហ៊ុនCentury’s 21 Cambodia បានថ្លែងថាក្រុមហ៊ុននិងភ្នាក់ងារអចលនទ្រព្យក្នុងប្រទេសកម្ពុជានឹងទទួលបាននូវចំណេះដឹងពិតៗពោរពេញទៅដោយវិជ្ជាជីវៈសម្រាប់ប្រកួតប្រជែងជាមួយដៃគូក្នុងប្រទេសអាស៊ាននិងក្នុងតំបន់ខណៈវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាកំពុងមានភាពរីចម្រើន។ […ទស្សនវិស័យនិងគោលដៅរួមធំគឺរួមគ្នាបង្កើនស្តង់ដារនិងវិជ្ជាជីវៈក្នុងវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាតាមរយៈការអប់រំនិងវគ្គបណ្តុះបណ្តាលព្រមទាំងឈានទៅដល់ការផ្តល់អាជ្ញាបណ្ណទៅឲ្យក្រុមហ៊ុននិងភ្នាក់ងារអចលនទ្រព្យដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ…]។លោកបន្តថាភ្នាក់ងារអចលនទ្រព្យដែលទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈច្បាស់លាស់ក៏ដូចជាចំណេះដឹងពិតប្រាកនឹងផ្តល់នូវសេវាកម្មជូនដល់អតិថិជនត្រឹមត្រូវ។ លោកជួនរតនៈសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងថាការរួមគ្នានេះគឺដើម្បីជួយអភិវឌ្ឍន៍វិស័យអចលនទ្រព្យកម្ពុជានៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង។លោកបញ្ជាក់ថា«វិស័យអចលនទ្រព្យគឺជាផ្នែកមួយដែលជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។ដូច្នេះហើយវាទាមទារឲ្យមានការបណ្តុះបណ្តាលដល់ភ្នាក់ងារឲ្យចេះនូវជំនាញនេះពិតប្រាកដព្រោះកន្លងមកនេះគឺយើងចេះតែធ្វើនិងអនុវត្តតៗគ្នាប៉ុណ្ណោះ»។ លោកម៉ីវ៉ាន់អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុលើកទឹកចិត្តដល់ដៃគូទាំងពីររួមគ្នាអនុវត្តកិច្ចព្រមព្រៀងនេះឲ្យទទួលបានលទ្ធផលគាប់ប្រសើរ។ […ខ្ញុំសូមឲ្យគូស្នេហ៍ទាំងពីរចាប់ដៃគ្នាដោយជួយគ្នាទៅវិញទៅមកដើម្បីឲ្យអាជីពរបស់ភ្នាក់ងារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាទទួលបាននូវទំនុកចិត្តពីអ្នកវិនិយោគពិសេសវិនិយោគិនពីបរទេស…]។លោកបន្តថាអ្នកកាន់អាជ្ញាបណ្ណជាភ្នាក់ងារអចលនទ្រព្យត្រូវតែចេះជំនាញមួយពិតប្រាកដនិងត្រូវផ្តល់នូវភាពសុចរិតក្នុងប្រតិបត្តិការទិញ-លក់និងជួលអចលនទ្រព្យ។ លោកចេងខេងប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យកម្ពុជាថ្លែងថាគុណតម្លៃនិងសារៈសំខាន់នៃការផ្តួចផ្តើមវគ្គបណ្តុះបណ្តាលនេះជាចំណុចវិជ្ជមានក្នុងវិស័យអចលនទ្រព្យកម្ពុជា។លោកជឿជាក់ថាទស្សនៈវិស័យនេះនឹងទាក់ទាញបាននូវវិនិយោគទុនពីបរទេសមកកាន់តែច្រើនឡើង។ ... Read More »
ក្រុមដៃឆៅបាញ់សម្លាប់មនុស្សមិនញញើតនៅម្តុំ ផ្សាសុវណ្ណា ត្រូវសមត្ថកិច្ចចាប់ខ្លួនបានពីរនាក់
ភ្នំពេញ ៖ ក្រុមឃាតកដៃឆៅដែលបាញ់បុរសម្នាក់ នៅម្តុំផ្សារសុវណ្ណា បណ្តាលឲ្យស្លាប់ចោលគូដណ្តឹង ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនពីរនាក់ និងកំពុងតាមប្រមាញ់បក្ខពួកមួយចំនួនទៀត ។ សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួន កាលពីម៉ោង១៣និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ... Read More »
ឪពុក និងកូន៣នាក់ទៅដាក់មងក្នុងបឹង ជួបខ្យល់ខ្លាំងបោកលិចទូកស្លាប់២នាក់ រួចជីវិតម្នាក់
ខេត្តកណ្តាល៖ គួរឲ្យអនិច្ចាពន់ពេក ឪពុក និងកូន៣នាក់ ទៅដាក់មងក្នុងបឹង ជួបខ្យល់ខ្លាំងបោកលិចទូក បណ្តាលឲ្យស្លាប់ឪពុក និងកូន ចំណែកកូនធំ រួចជីវិត១នាក់ម្នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ដ៏សែនរន្ធត់នេះ កើតឡើង នៅថ្ងៃទី២៦ ខែមករា ... Read More »
ក្រុមក្មេងស្ទាវ ចែកចាយ និងប្រើប្រាស់ថ្នាំញៀន១៤នាក់ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនទាំងសំបុក
ប៉ោយប៉ែតៈ ក្រុមក្មេងស្ទាវចែកចាយ នឹងជក់ថ្នាំញៀនចំនួន១៤នាក់ ត្រូងកម្លាំងនគរបាលក្រុងប៉ោយប៉ែតចាប់ខ្លួនទាំងសំបុក រួមជាមួយវត្តុតាង កាលពីវេលាម៉ោង៦និង៣៥នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកព្រហ្ម ... Read More »
ភរិយាលោករិន សាវ៉េត ចេញពីពេទ្យក្រោយស្ថានភាពជំងឺធូរស្បើយ
ភ្នំពេញ៖ ប្រពន្ធតារាចម្រៀងរិន សាវ៉េត ដែលមានជំងឺមហារីកសុដន់ បានចូលសម្រាកមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត អស់រយៈពេលជាច្រើនថ្ងៃមកហើយ។ បន្ទាប់ពីសម្រាកព្យាបាលអស់រយៈពេល៨ថ្ងៃមក ស្ថានភាពជំងឺរបស់ប្រពន្ធលោក រិន សាវ៉េត បានធូរស្រាល ហើយនៅព្រឹកថ្ងៃទី២៦ ខែមករា នេះ ... Read More »
បុរសម្នាក់ចង ក សម្លាប់ដោយសង្ស័យរឿងប្រចណ្ឌប្រពន្ធ
ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលទាំងព្រឹក ដោយសារបុរសម្នាក់បានធ្វើអត្តឃាតខ្លួនឯង ដោយចងកសម្លាប់ខ្លួនសង្ស័យថា ប្រចណ្ឌប្រពន្ធរបស់ខ្លួនជាមួយប្រុសដទៃ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់លេខ១៧ ផ្ទះជួលជាន់ទី១ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »
ឪពុកម្តាយស្តីបន្ទោសរឿងបាត់មាសទាញខ្សែគោចងកធ្វើអត្តឃាត
ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់ទាញខ្សែគោចងកលើដើមស្តៅបានសម្រេច ខណៈត្រូវបានគេអះអាងថា អាចបណ្ដាលមកពីអាក់អន់ចិត្តនឹងឪពុកម្តាយស្តីបន្ទោស រឿងបាត់លុយ និងមាស ព្រោះតែស្រ្តីរងគ្រោះជាហិបលុយ(គ្រប់គ្រងលុយកាក់ក្នុងគ្រួសារ) ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចដើមស្តៅក្បែរផ្ទះចម្ងាយប្រមាណ៥ម៉ែត្រ ស្ថិតក្នុងភូមិសែនជ័យ ... Read More »
ពេជ្រ អាវីហ្សា វិលពីថៃជួបអ្នកជំនាញពិភាក្សារឿងរបួសខ្ទង់ច្រមុះ
ភ្នំពេញ៖ តារាសម្តែងពេជ្រ អាវីហ្សា បានវិលមកពីជួបពិគ្រោះពិភាក្សាជាមួយអ្នកជំនាញកែសម្រស់នៅប្រទេសថៃរួចហើយ។ តារាស្រីដែលធ្លាប់រងកណ្តាប់ដៃពីអតីតសង្សាររូបនេះបញ្ជាក់ថា ស្ថានភាពច្រមុះនាងមិនមានអ្វីគួរព្រួយបារម្ភទេ ក្រោយពីពិនិត្យយ៉ាងដុតដល់រួចមក ។ តារាសម្តែងពេជ្រ អាវីហ្សា បានចេញដំណើរទៅដល់ប្រទេសថៃ ហើយកាលពីថ្ងៃទី១១ ខែមករានេះ ដើម្បីជួបជាមួយអ្នកជំនាញផ្នែកសម្ផស្សដើម្បីត្រូតពិនិត្យខ្ទង់ច្រមុះដែលធ្វើទុក្ខក្រោយរងកណ្តាប់ដៃអតីតគូស្នេហ៍។ ក្រោយជួបជាមួយអ្នកជំនាញផ្នែកសម្រស់ ... Read More »
ព្រូដិនសលកម្ពុជាប្រារព្ទមហាសន្និបាតប្រចាំឆ្នាំ២០១៧
ភ្នំពេញ៖ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឈានមុខគេមួយនៅកម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត “Annual LIC Mega Conference” នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃសៅរ៍ទី២១ មករា ឆ្នាំ២០១៧ដើម្បីអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជានាឆ្នាំកន្លងមក ក៏ដូចជាដាក់ចុះនូវយុទ្ធសាស្រ្ត និងទិសដៅសម្រាប់ឆ្នាំ២០១៧ផងដែរ ... Read More »
យុវជន២នាក់ស្លាប់បាក់កខណៈជិះម៉ូតូធ្លាក់ផ្លូវទៅបុកដើមប្រេងខ្យល់
ខេត្តស្វាយរៀងៈ យុវជន២នាក់បាននស្លាប់ភ្លាមនិងកន្លែង ខណៈដែលបើកបរក្នុងល្បឿនលឿនហើយរេចង្កូតធ្លាក់ផ្លូវទៅបុកដើមប្រេងខ្យល់ពេញទំហឹងកាលពី១១និង៣០នាទី នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៣៨ និង១៣៩ ស្ថិតនៅភូមិ លៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចនគេបាលស្រុកបានឲ្យដឹងថា យុវជនទាំង២នាក់ ដែលស្លាប់មានឈ្មោះ ទេព ... Read More »
ក្រុមអាណាចក្របៃតង ជាប់ចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះ ក្រុមឆន្ទៈកីឡាក្នុងវគ្គចុងក្រោយ
ភ្នំពេញ៖ ទីបំផុត ក្រុមអាណាចក្របៃតងអតីតម្ចាស់ជើងឯកឆ្នាំចាស់ បានត្រឹមចំណាត់ថ្នាក់លេខ៣ប្រចាំរដូវកាល ពានរង្វាន់បាល់ទាត់ Soccer Leagueលើកទី៤ឆ្នាំ២០១៧ ក្រោយពីលេងឈ្នះក្រុមយុវជនឆន្ទៈកីឡា ក្នុងលទ្ធផលបច្ចេកទេស ៤ទល់២ កាលពីល្ងាចថ្ងៃទី២៥ខែមករាឆ្នាំ២០១៧ នៅទីលានពហុកីឡដ្ឋានជាតិ ។ កម្មភាពប្រកួត រវាងក្រុងទាំង២ក្នុងវគ្គចុងក្រោយនេះ ... Read More »
ប្រទះឃើញសពបុរសម្នាក់នៅក្រោមឡៅតឿ សង្ស័យគេយកមកប្លុងចោល
ប៉ោយប៉ែត៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈដែលកម្មករសំណង់ប្រទះឃើញសាកសពជនបរទេសម្នាក់ ស្ថិតនៅក្រោមឡៅតឿអគារកម្ពស់៥ជាន់កំពុងសាងសង់ ។ សមត្ថកិច្ចដែលចុះពិនិត្យកន្លែងកើតហេតុ បានសន្និដ្ឋានបឋមថា សាកសពជនបរទេសនេះ ... Read More »
អគ្គីភ័យឆេះតូបលក់កាហ្វេជាន់ទី១នៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ ៖ ហេតុការណ៍អគ្គីភ័យបានឆេះហាងកាហ្វេមួយកន្លែង ទល់មុខផែស្ងួតសូងួន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ នៅវេលាម៉ោង ជាង១០ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៧ ហើយជាមួយគ្នានេះកម្លាំងសមត្ថកិច្ច កំពុងអន្តរាគមន៍បាញ់ពន្លត់ ។ ករណីឆេះនេះនៅមិនទាន់ដឹងថា ... Read More »
ខណ្ឌចំការមនរៀបចំសន្និបាតបូកសរុបលទ្ធផលអនុវត្តការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់អធិការដ្ឋាននគរបាលខណ្ឌចំការមន
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅខណ្ឌចំការមនមានរៀងចំពីធីសន្និបាតបូកសរុបលទ្ធផលអនុវត្តការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ ក្រោមអធិបតីភាពឧត្តមសេនីយ៍ត្រី ស៊ីម វុទ្ធី ស្នងការរងនគរបាលរាធានីភ្នំពេញ និងចូលរួមដោយលោកអភិបាលខណ្ឌ អធិការនគរបាលខណ្ឌចំការមន ព្រមទាំងនាយនគរបាលប៉ុស្តិ៍គ្រប់ប៉ុស្តិ៍ក្នុងខណ្ឌចំការមន។ នៅក្នុងឱកាសនោះលោក យិន ... Read More »
លោក ហ៊ុន ម៉ានី៖ ខេត្តកំពង់ស្ពឺនឹងមានទីលានទាល់ទាត់ស្តង់ដាក្រោមថិវិកាឧបត្ថម្ភដៃគូឯកជនជាង១លានដុល្លារ
ខេត្តកំពង់ស្ពឺ៖ លោកហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺបានថ្លែងឲ្យដឹងនាពេលថ្មីៗនេះថា ទីលានបាល់ទាត់ស្តង់ដាមួយនៅក្នុងខេត្តកំពង់ស្ពឺ ដែលអាចផ្ទុកអ្នកទស្សនាបានប្រមា៣ទៅ៤ពាន់នាក់ គ្រោងកសាងនាពេលដ៏ឆាប់ខាងមុខនេះ។ គម្រោងនេះគ្រោងចំណាយថវិកាប្រមាណជាង១លានដុល្លារក្រោមជំនួយពី ក្រុមហ៊ុនឯកជនដើម្បីសង់ទីលានបាល់ទាត់ដ៏ប្រណីតទុកសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងកីឡាករ កីឡាការិនី។ លោក ហ៊ុន ម៉ានីបញ្ជាក់ថា ការកសាងទីលានបាល់ទាត់ ... Read More »
រថយន្តហ៉ីយ៉ាន់ដាយដឹកគ្រឿងសំណង់ដេប៉ូបឹងកំសាន្ថពុំមានបច្ចេកទេសបើកបរត្រឹមត្រូវ
ខេត្តរតនគិរី៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហ៉ីយ៉ានដាយដឹកគ្រឿងសំណង់ដេប៉ូបឹងកំសាន្ត បុកជាមួយរថយន្តNISSANបើកបរ បញ្ច្រាសទិសគ្នា នៅវេលាម៉ោង៤និង៤៧នាទីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវកោង មុខសាលាបុណ្យសន្សំកុសល តាមកំណាត់ផ្លូវជាតិលេខ78A ក្នុងភូមិសាស្រ្តភូមិថារ៉ងជង ឃុំអូរជំុ ស្រុក អូរជំុខេត្តរតនគិរី។ នគរបាលស្រុកអូរជុំបានឲ្យដឹងថា ... Read More »
បង្រាបគ្រឿងញៀននៅស្អាងចាប់ខ្លួនពីរនាក់ រួមជាមួយវត្ថុតាងជាក់ស្តែង
ខេត្តកណ្តាលៈ សមត្ថកិច្ចបាន បង្រាបគ្រឿងញៀននៅស្រុកស្អាងឈានដល់ចាប់ខ្លួនពីរនាក់ រួមជាមួយវត្ថុតាងជាក់ស្តែងផងដែរ ។ ករណីនេះកើតឡើងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង២២និង៤៥នាទី នៅចំណុចលើផ្លូវលេខ២១B ស្ថិតក្នុងភូមិ ព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ... Read More »
យុទ្ធនាការក្រុមជិះកង់២៥ខេត្ត ក្រុងកម្ពុជា រកមូលនិធិជួយដល់ពេទ្យគន្ធបុប្ផាដើម្បីសង្គ្រោះកុមារ
ខេត្តស្ទឹងត្រែង៖ យុទ្ធការក្រុមជិះកង់រកជំណូល មនុស្សធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ទាំង២៥ខេត្ត ក្រុង ដើម្បីជួយកុមាររងគ្រោះដោយប្រការផ្សេងៗ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ដោយ បានកិច្ចសហការ ពីសាលាខេត្តស្ទឹងត្រែង។ លោកម៉ែន គង់ អ្នកនាំពាក្យសាលា ... Read More »
ជិះម៉ូតូឆ្លងផ្លូវមិនគោរពភ្លើងស្តុប ត្រូវរថយន្តបុករបួសធ្ងន់ម្នាក់
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូម៉ាក city plus មួយគ្រឿងឆ្លងផ្លូវ មិនគោរពភ្លើងស្តុប ក៏ត្រូវរថយន្តម៉ាក TOYOTA FRUNTEI បើកបុកខ្ទាតជាង១០ម៉ែត្រទៅលើឃឿនចិញ្ចើមផ្លូវបណ្តាលអោយរងរបួសធ្ងន់ត្រូវបញ្ចូនទៅសង្គ្រោះឯមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៣០ នាទីយប់ ថ្ងៃទី ២៥ ... Read More »
រថយន្តLang cruieser បើកលឿនបុករថយន្តបាឡែនវិល២ជុំហើយព្យាយាមបើករត់ត្រូវសមត្ថកិច្ចឃាត់ជាប់
ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បើករថយនLang cruieser ក្នុងល្បឿនលឿនហើយបានជ្រុលបុករថយន្តកាមរីបាឡែនពីក្រោយពេញទំហឹងបណ្តាលអោយរថយន្តរងគ្រោះវិល២ជុំខ្ទៀតទៅប៉ះរថយន្តពន្លត់អគ្គីភ័យរងការខួចខាត កាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី២៥ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខស្ថានីយ៍ពន្លត់និងបង្កាគ្រោះអគ្គីភ័យរាជធានីភ្នំពេញ តាមបណ្តោយផ្លូវលេខ៣៦០ នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ហើយរថយន្តបង្កបានព្យាយាមបើករត់រហូតដល់ចំណុចខាងជើងគុកទួលស្លែងតាមបណ្តោយផ្លូវលេខ១១៣កែងផ្លូវលេខ៣២០ទើបត្រូវសម្ថកិច្ចដេញឃាត់បានភ្លាមៗ។ តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមរីបាឡែន ... Read More »
រថយន្តដឹកអង្កាមជាប់ផុងខំប្រឹងបើកចេញបណ្តាលឲ្យបែកផ្កាភ្លើងឆាបឆេះអង្កាមនិងរថយន្ត
ខេត្តកណ្តាល៖ អគ្គីភ័យមួយបានកើតឡើង បណ្តាលមកពីផ្កាភ្លើងបំពង់ស៊ីម៉ាំងរថយន្តដឹកអង្កាម ខណៈបើកជាប់ផុងក្នុងឃ្លាំងហើយព្យាយាមបើកចេញរហូតដល់បែកផ្កាភ្លើងឆេះអង្កាម និងរាលឆេះទាំងរថយន្តតែម្តង ។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងឃ្លាំងស្តុកអង្កាមក្រុមហ៊ុនអង្គររុងរឿង ភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ... Read More »
សម្ដេចក្រឡាហោម ស ខេង ៖ ជំរុញឲ្យគណៈបញ្ជាការឯកភាពរាជធានី ចាត់វិធានការរឹតបន្តឹងអនុវត្ត រដ្ឋបាលត្រួតពិនិត្យអាវុធជាតិផ្ទុះ
ភ្នំពេញ ៖ សម្ដេចក្រឡា ហោម ស ខេង ជំរុញឲ្យ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវ រឹតបន្តឹង និងដាក់វិធានការ អនុវត្ត រដ្ឋបាលត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាម បណ្ដា មូល ... Read More »
រថយន្តបុកម៉ូតូរងរបួសធ្ងន់២នាក់
ខេត្តព្រះសីហនុ៖ មនុស្ស២នាក់បានរងរបួសធ្ងន់ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកម៉ូតូ ។ របាយការណ៍សមត្ថកិច្ចបញ្ជាកក់ថា នៅវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ១៨៦-១៨៧ស្ថិតក្នុងភូមិអណ្តូង ឃុំអណ្តូងថ្មស្រុកព្រៃនប់ខេត្តព្រះសីហនុ រវាងរថយន្តមួយគ្រឿងម៉ាក HIGHLANDER ពណ៌ទឹកមាស ពាក់ស្លាកលេខ ... Read More »
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីកាច់កម៉ូតូ២គ្រឿងក្នុងសាលារៀនមិនបានសម្រេច
ខេត្តព្រៃវែង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីកាច់កម៉ូតូមិនបានសម្រេចកាលពីម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្នុងវិទ្យាល័យហ៊ុនសែន កំពង់ពពិល ភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ សមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យមាន ឈ្មោះ ... Read More »
ឪពុកក្មេកជំពាក់លុយពេលស្លាប់បាត់មកទារកូនប្រសារនៅចំណោមមនុស្សច្រើន ខឹងនាំគ្នាមកប្តឹងចៅសង្កាត់ចោមចៅដោះស្រាយ
ភ្នំពេញ៖ ប្រធានសន្តិសុខផ្សារជម្ពូវ័នម្នាក់ ខឹងថៅកែហាងគុយទាវដែលមកទារលុយក្នុងកម្មវិធីការគេ ធ្វើអោយអាម៉ាស់មុខខ្មាស់គេមកប្តឹងចៅសង្កាត់ជួយអន្តរាគមន៍ ធ្វើកិច្ចសន្យា បែរជាឈ្លោះគ្នាបែកផ្សែងបន្ថែមទៀត ផ្អើលពេញសាលាសង្កាត់ចោមចៅ បង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ។ បុរសជាដើមបណ្តឹងឈ្មោះ នន់ វុទ្ធី អាយុជាង៣០ឆ្នាំ ... Read More »
នគរបាលប៉ុស្តិ៍កន្ទោកឃាត់ខ្លូនជនសង្ស័យ៤នាក់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ដកហូតវត្ថុតាងមួយចំនួន
ភ្នំពេញ៖ ជនសង្ស័យប្រើប្រាស់គ្រឿងញៀន៤នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍កន្ទោកឃាត់ខ្លួន ខណៈពួកគេនាំគ្នាសម្ងំសេពគ្រឿងញៀនក្នុងបន្ទប់ ហើយត្រូវបានម្ចាស់បន្ទប់ជួល ប្តឹងសមត្ថកិច្ច។ ហេតុការណ៍នេះ កើតហេតុការពីវេលាម៉ោង០៨និង៤៥នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ចំណុចបន្ទប់ជួលលេខ១៨ អគារI ភូមិព្រៃបឹង សង្កាត់កន្ទោក ... Read More »
អាជ្ញាធរស្រុកស្អាងចុះផ្អាកមង្គលការបុរសជនជាតិអូស្ត្រាលីជាមួយនារីខ្មែរជ្រកក្រោមស្លាកភ្ជាប់ពាក្យ
ខេត្តកណ្តាល៖ សមត្ថកិច្ច និងអាជ្ញាធរឃុំត្រើយស្លា ស្រុកស្អាង បានចុះផ្អាកពិធីមង្គលការជនបរទេសជាកូនកំលោះជាមួយនឹងនារីខ្មែរដែលសង្ស័យថា មង្គលការនេះជ្រកក្រោមពិធីភ្ជាប់ពាក្យ ។ មានន័យថា រៀបការក្លែងក្លាយដើម្បីរៀបចំឯកសារចេញទៅក្រៅប្រទេស ។ ករណីអាជ្ញាធរ និងសមត្ថកិច្ចចុះផ្អាកពិធីមង្គលការជនបរទេសជាមួយនឹងកូនក្រមុំខ្មែរនេះបានធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅភូមិព្រែកបាឡាក់ឆឹង ... Read More »
បែកគ្នាយូរជូរមាត់ប្រពន្ធអត់ឲ្យរួមរ័កកាប់៣ បុ័ងតោ
ខេត្តកំពង់ស្ពឺ ៖ បុរសជាជនជាតិចិនម្នាក់ ខឹងប្រពន្ធមិនឲ្យរួមរកកាប់៣កាំបិតបុ័ងតោ ហើយក្រោយកើតហេតុសមត្ថកិច្ចនគរបាលក្រុងច្បារមនបានឃាត់ខ្លួនបុរសជាប្តី បញ្ជូនទៅតុលាការ។ ករណីបង្កហិង្សាក្នុង គ្រួសារនេះបានកើតឡើងកាលពីវេលា ម៉ោង៣និង៤០នាទីទៀបភ្លឺថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១៧ ផ្អើលប្រជាពលរដ្ឋនៅភូមិ ត្រស់សាលា សង្កាត់ស្វាយក្រវាន់ ... Read More »
ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំមានបទល្មើស នេសាទច្រើនជាងគេ
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រចុះពិនិត្យបទល្មើសនៅលើផ្ទៃបឹងទន្លេសាប បន្ទាប់ពីមានបាតុភាពផ្ទុះអំពើហិង្សារវាងសមត្ថកិច្ចបង្រ្កាបបទល្មើសជាមួយក្រុមអ្នកនេសាទល្មើសច្បាប់នៅលើផ្ទៃបឹងទន្លេសាបកាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ។ អមដំណើរសម្តេចក្រឡាហោមនា ពេលនោះមានលោក ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច