ភ្នំពេញ៖ មកទល់ពេលនេះ គង់ សុជាតិ និង លោកជា វិបុល បានក្លាយជាប្តីប្រពន្ឋបាន៧ឆ្នាំបាត់ទៅហើយដោយ ឆ្លងកាត់នូវរឿងគ្រប់រូបភាព។ នៅទីបំផុតឧបសគ្គជាច្រើនអ្នកទាំង២បានសម្រេចឆ្លងផុត។ជាពិសេសបានទាំងមានសេចក្តីសុខត្រឡប់មកវិញទាំងរឿងស្នេហានិងគ្រួសារ។ អ្នកនាងគង់ សុជាតិបានសរសេរបង្ហោះពាក្យប៉ុន្មានឃ្លានៅបណ្តាញសង្គមថា «៧ឆ្នាំដោយអត្ថន័យស្នេហាមានន័យជ្រៅពេកកន្លង អូនពិតប៉ុនប៉ងរួមមេត្រី អរគុណនូវគ្រប់អ្វីៗដែលថ្លៃផ្ដល់អោយ … ... Read More »
សិល្បៈ
លោក នី សាលឿន តារាចម្រៀងជើងចាស់ ម្ចាស់បទ «ដងស្ទឹងឡូវែល» ទទួលមរណភាពនៅអាមេរិក ក្នុងជន្មាយុ ៥៤ឆ្នាំ ដោយរោគាពាធ
ភ្នំពេញ៖ រសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានដំណឹងសោកស្តាយមួយ ដោយលោក នី សាលឿន បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៥៤ឆ្នាំ ដោយសាររោគាពាធ នៅសហរដ្ឋអាមេរិក។ លោក នី ... Read More »
ទម្លាយមុខមាត់ពិតអនាគតភរិយាតារាចម្រៀង ខេម ថ្ងៃសម្ពោធហាងថ្មី
ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីតារាចម្រៀង លោក ខេម បានប្រកាសបើកសម្ពោធភោជនីយដ្ឋានថ្លៃ២០ម៉ឺនដុល្លារអាមេរិករបស់ខ្លួនហើយកាលពីថ្ងៃទី០៧ ខែវិច្ឆិកាឆ្នាំ២០២០នេះ។ កាន់តែចាប់អារម្មណ៍ក្រោយពីលោកបានបង្ហើបរឿងមានស្នេហាជាមួយនារីម្នាក់ជាអាណិកជននៅប្រទេសបារាំងរយៈពេល៥ឆ្នាំកន្លងមកហើយ។ បើទោះបីជាមិនទាន់អាចបង្ហោះមុខដោយបើកចំហក្តីក៏អ្នកស្និទ្ធនឹងតារាចម្រៀងរូបនេះបានលើកឡើងថា អនាគតភរិយាតារាចម្រៀងរូបនេះក៏មានវត្តមានក្នុងកម្មវិធីសម្ពោធនេះផងដែរ ហើយនាងបានធ្វើដំណើរមកពីប្រទេសបារាំងជាង១ឆ្នាំកន្លងមកហើយ។ ជុំវិញទំនាក់ទំនងស្នេហានេះដែរ តារាចម្រៀងខេមបានបង្ហើបថា លោកបានភ្ជាប់ស្នេហ៍ជាមួយនារីម្នាក់ដែលជាអាណិកជននៅប្រទេសបារាំងមិនមែនជាអ្នកសិល្បៈទេហើយការស្រលាញ់គ្នានេះអស់រយៈពេល៥ឆ្នាំកន្លងមកហើយពោលគឺក្រោយពីលោកបានចេញទៅច្រៀងរាំនៅទីនោះ។ លោកបន្តថា នៅមិនទាន់រកពេលវេលាដើម្បីបង្ហាញមហាជនជាសាធារណៈ ... Read More »
លេចដំណឹងសុគន្ធ និសា និងឆន សុវណ្ណរាជ ក្លាយជាតួឯករួមគ្នា ក្នុងភាពយន្តភាគល្បី ទិញសិទ្ធិផលិតពីតៃវ៉ាន់
ភ្នំពេញ៖ ជាថ្មីម្តងទៀតតារាចម្រៀង សុគន្ធ នីសា និងលោក ឆន សុវណ្ណារាជនឹងបង្ហាញមុខជាថ្មីក្នុងតំណែងជាតួឯកក្នុងភាពយន្តភាគថ្មីមួយដែលទទួលសិទ្ធិផលិតពីតៃវ៉ាន់យកមកផលិត។ ភាពយន្តភាគថ្មីមួយនោះ គឺរឿង “ ចំណតថ្មីនៃសុភមង្គល”ដែលចូលរួមសម្តែងដោយតារាល្បីៗជាច្រើនផងដែរ។ ការចាប់ដៃគូសម្តែងជាថ្មីនេះត្រូវធ្វើឡើងក្រោយពីពួកគេធ្លាប់បានសាងភាពល្បីល្បាញរួមគ្នាក្នុងភាពយន្តភាគដែលទិញសិទ្ធិផលិតពីប្រទេសកូរ៉េដែរគឺរឿង”សិសិរដូវក្នុងបេះដូង” ... Read More »
លាង ឧត្តម ថាមហាជនអាចស្អប់បុគ្គលសិល្បៈបានប៉ុន្តែកុំស្អប់សិល្បៈ
ភ្នំពេញ៖ មួយរយៈចុងក្រោយនេះលេចចេញមតិចម្រូងចម្រាសច្រើនជុំវិញពីការបែងចែករវាងបុគ្គលដែលល្បីឈ្មោះតាមបណ្តាញសង្គម និងអ្នកសិល្បៈអាជីពរហូតលេចចេញការរិះគន់និងជេរប្រមាថខ្លាំងលើពួកគេផងដែរ។ ស្របពេលដែលស្ថានភាពនៃវិស័យសិល្បៈបច្ចុប្បន្នគឺមានទាំងការរីកចម្រើន និងធ្លាក់ចុះខណៈដែលសកម្មភាព និងការប្រកបរបរវិជ្ជាជីវៈក្នុងវិស័យនេះកំពុងមានភាពច្របូកច្របល់ និងក្រោយពីការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលដល់វិស័យមួយនេះ។ ទោះជាយ៉ាងណា តារាសម្តែងលាង ឧត្តមស្នើឲ្យមហាជនជួយគាំទ្រវិស័យសិល្បៈគ្រប់ទម្រង់និងសុំកុំស្អប់សិល្បៈ។ លោកថាមានហេតុផលចម្បងមួយចំនួនដែលធ្វើឲ្យស្ថានភាពទីផ្សារសម្តែងរបស់សិល្បករមានការធ្លាក់ចុះ ... Read More »
ឆ្អែតចិត្តខ្លាំង នារីម្នាក់ប្រកាសផ្តាច់ទំនាក់ទំនងជាបងប្អូននឹងប៉ែន ចំរ៉ុង
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងមហាជនក្រោយពីនារីម្នាក់បានប្រកាសដោយបើកចំហរអំពីការផ្តាច់ទំនាក់ទំនងរាប់អានគ្នាជាមួយតារាសម្តែង និងពិធីករលោកប៉ែន ចំរ៉ុង។ មូលហេតុនៅពីក្រោយការប្រកាសដ៏កម្រនេះត្រូវបាននារីរូបនេះលើកឡើងដោយខ្លីថា “ឆ្អែតចិត្ត”។ នារីនោះត្រូវបានគេដឹងថាឈ្មោះលើគណនីយហ្វេសប៊ុក Lily Queen ដែលត្រូវជាប្អូនធម៌របស់លោក ប៉ែន ចំរ៉ុង ... Read More »
សិល្បករជាច្រើនជំនាន់នឹងបង្ហាញមុខរួមគ្នាក្នុ្ងងភាពយន្តរឿង“ស្នាមស្នេហ៍សមុទ្ររាម”
ភ្នំពេញ៖ ភាពយន្តល្បីល្បាញរឿង”ស្នាមស្នេហ៍សមុទ្ររាម” ដែលជាស្នាដៃផលិតជាថ្មីរបស់អ្នកស្រីពាន់ ភួងបុផ្ផា បានប្រកាសចេញផលិតជាផ្លូវការហើយ ក្រោមវត្តមានសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនជំនាន់ចូលរួមសម្តែង។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងពិធីក្រុងពាលីបើកចេញថតផលិតកាលពីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២០នេះនៅស្ថានីយទូរទស្សន៍ PNN ។ ... Read More »
ក្នុងបុព្វហេតុសង្គម! ហ៊ុយ យ៉ាឡេង បំផុសយុទ្ធនាការថ្មីប្លែក១ម៉ោងដើម្បីសង្គមជាតិ
ភ្នំពេញ៖ ផលិតករភាពយន្តល្បីឈ្មោះលោក ហ៊ុយ យ៉ាឡេង បានបញ្ចេញសារដ៏គួរឲ្យចាប់អារម្មណ៍មួយដែលមានប្រយោជន៍ខ្លាំងសម្រាប់សង្គមជាតិ។ សារនោះគឺជាការបំផុសឲ្យប្រជាជនកម្ពុជារួមគ្នាដើម្បីជួយដល់កិច្ចការនានាដល់សង្គមដែលមានឈ្មោះថា “១ម៉ោងដើម្បីសង្គមជាតិ ឬ 1 Hour For The Nation”។ ការតបស្នងទៅកាន់សង្គមវិញគឺជាសកម្មភាពដែលប្រជាជនជាច្រើននៅលើសាកលលោកបានធ្វើដើម្បីចូលរួមអភិវឌ្ឍន៍សង្គមដែលគេរស់នៅប្រកបដោយនិរន្តរភាព ... Read More »
តួឯកយីកេកញ្ញា កែវ សុផានិត និង លោក ជួន អមរិទ្ធ បង្ហើរសំនៀងរួមគ្នាក្នុងបទ”វិញ្ញាណអណ្តែត”
ភ្នំពេញ៖ ពិតជាកោតសរសើរខ្លាំងចំពោះសមត្ថភាពច្រៀងចម្រៀងរួមគ្នារបស់ តារាចម្រៀងជួន អមរិទ្ធ និងតួឯកយីកេល្បីឈ្មោះកញ្ញា កែវ សុផានិត ក្នុងបទមរតកដើមបទ ”វិញ្ញាណអណ្តែត” ។ ទាំងបទភ្លេង បំពេរស្រទន់ ... Read More »
ក្រោយខកខានទៅកាណាដា រតនៈ ពិសិដ្ឋ ចង់ចេញទៅសម្តែងក្រៅប្រទេសជាថ្មី
ភ្នំពេញ៖ តារាសម្តែង និងចម្រៀងសាច់ខ្ចី លោក រតនៈ ពិសិដ្ឋធ្លាប់បានធ្វើឲ្យទស្សនិកជនបានស្គាល់តាមរយៈស្នាដៃជាច្រើនបន្តបន្ទាប់។ លោកបញ្ជាក់ប្រាប់កាលពីថ្មីៗនេះថា លោកនៅតែចិញ្ចឹមចិត្តក្នុងការចេញទៅច្រៀងរាំនៅលើទឹកដីនៃបណ្តាប្រទេសមួយចំនួនដដែល ពិសេសប្រទេសកាណាដា។ ការបញ្ជាក់បែបនេះក្រោយពីលោក និងដៃគូអ្នកនាង ឆៃ ... Read More »
ក្រុមចម្រៀងនារី ដំបូងគេនៅកម្ពុជាមានឈ្មោះថា FGG ត្រូវបានប្រកាសជាផ្លូវការ
ភ្នំពេញ៖ យ៉ាងហោចណាស់មានសិល្បករវ័យក្មេងជំនាន់ក្រោយ៥រូបដែលមានសមត្ថភាព ទេពកោសល្យ និងរូបសម្រស់ស្រស់សោភា ត្រូវបានគេជ្រើសរើសដើម្បីបង្កើតក្រុមចម្រៀងនារីកម្ពុជាថ្មីលើកទី១នៅកម្ពុជាគឺក្រុមFGG។ ការប្រកាសនេះត្រូវធ្វើឡើងកាលពីរាត្រីថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ ២០២០នៅផ្សារទំនើបអុីអនសែនសុខក្រោមវត្តមានផលិតករ សិល្បករ ជាច្រើនចូលរួម។ ក្រុមចម្រៀងបែបស្តង់ដាមួយមុនដំបូងគេនៅកម្ពុជា អ្នកទាំង៥រូបនោះមានដូចជា កញ្ញា ... Read More »
រ៉េត សារីតា ក្លាយជាបេក្ខនារីលេចធ្លោមុនពេលចូលរួមប្រកួតផ្តាច់ព្រ័ត្រកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា២០២០
ភ្នំពេញ៖ ការឈានជើងចូលដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា២០២០របស់ពិធីការិនី និងតារាសម្តែង រ៉េត សារីតាបានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំង។ នាងទទួលបានការចាប់អារម្មណ៍ជាពិសេសលើសមត្ថភាព និងទេពកោសល្យដែលជាចំណុចកម្រស្របដែលបេក្ខនារីដទៃមិនទាន់មាន។ រ៉េត សារីតា វ័យ២៤ឆ្នាំ មានកម្ពស់កម្ពស់១.៦៨cm មានមុខរបរជាពិធីការិនី និង ... Read More »
ភ្ញាក់ផ្អើលរឿង សាសា បង្ហាញមុខកូននិងស្វាមី ក្រោយបាត់មុខពីសិល្បៈជាង៥ឆ្នាំ
ភ្នំពេញ៖ អស់រយៈពេល៥ឆ្នាំហើយដែលអតីតតារាចម្រៀងប្រចាំផលិតកម្មថោនអ្នកនាង សាសា បានបាត់មុខពីវិស័យសិល្បៈ។ មានការភ្ញាក់ផ្អើលក្រោយពីគេបានប្រទះឃើញរូបថតជាច្រើនសន្លឹករបស់អតីតារាចម្រៀងប្រចាំផលិតកម្មថោន អ្នកនាង សាសា ដែលបង្ហាញក្នុងសភាពជាលក្ខណៈគ្រួសារ ពោលគឺមានទាំងកូននឹងប្តី ទាំងគេមិនដែលដឹងទេថានាងរៀបការចាប់តាំងពីពេលណានោះ។ អតីតារាចម្រៀងរូបនេះ បានបង្ហោះនូវរូបថតប៉ុន្មានសន្លឹកទាំងនេះ នៅលើគណនីអុីស្ការក្រាម ... Read More »
ឃីង សាន់ និង វ៉ាន់ វីតា ប្រកាសផុតកុងត្រានៅផលិតកម្ម Gold Production
ភ្នំពេញ៖ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២០នេះតទៅតារាចម្រៀង និងសម្តែង លោក ឃីង សាន់ និងកញ្ញា វ៉ាន់ វីតា ... Read More »
មិនមែនហង្សមាសក៏មិនមែន Galaxy មាស សុខសោភា នឹងលេចមុខក្នុងផលិតកម្មរាម របស់តារាហ្វេសប៊ុកល្បីឈ្មោះម្នាក់
ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីមានការទម្លាយថា តារាចម្រៀងមាស សុខសោភា នឹងលេចមុខក្នុងផលិតកម្មថ្មីគឺផលិតកម្មរាម របស់អ្នកលក់អនឡាញ និងជាតារាហ្វេសប៊ុកអ្នកនាងស្រីអូន។ ការបង្ហើបនេះផងដែរក្រោយពីពេលកន្លងទៅនេះគេបានឃើញវត្តមានតារាចម្រៀងរូបនេះលេចមុខថតរូបរួមគ្នាជាមួយអ្នកនាងស្រីអូនគ្រាដែលមាស សុខសោភា បានចុះជួបជាមួយក្មេងប្រុសវះកាត់លលាក្បាលម្នាក់កាលពីប៉ុន្មានសប្តាហ៍មុននេះ ហើយជាង៥ខែហើយដែលទស្សនិកជនជាច្រើនទន្ទឹងរងចាំដំណឹងនៃការបង្ហាញមុខជាផ្លូវការក្នុងផលិតកម្មថ្មីរបស់តារាចម្រៀង មាស សុខសោភា ... Read More »
ផ្ទុះកក្រើកព្រឹត្តិការណ៍ប្លែកថ្មីលើវិស័យក្រចកលើកដំបូងមិនធ្លាប់មាននៅកម្ពុជា
ភ្នំពេញ៖ ពិតជាគួរឱ្យភ្ញាក់ផ្អើលនិងសាទរខ្លាំងណាស់ក្រោយពីវិស័យសម្រស់ផ្នែកក្រចកបានរៀបចំព្រឹត្តិការណ៍ដ៏ធំមិនធ្លាប់មាននៅកម្ពុជា នោះគឺកម្មវិធីបង្ហាញពីកម្មវិធីប្រកួតរចនាក្រចក The Nail Cambodia New generation។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ក្រោមការចូលរួមដោយក្រុមអ្នកជំនាញលើវិស័យសម្រស់ អ្នកជំនួញ និងសិល្បករជាច្រើនរូបទៀត។ ... Read More »
ឆៃ លីដាឡែន ស្រក់ទឹកភ្នែកពេលនិយាយរឿងខកខានជួបមុខកូនប្រុស ជិត១ឆ្នាំ
ភ្នំពេញ៖ រូបភាពសប្បាយចិត្តដែលនៅមុខកញ្ចក់កាំមេរ៉ា និងបណ្តាញសង្គមមិនបានឆ្លុះបញ្ចាំងពីអារម្មណ៍ពិតនៅខាងក្នុងរបស់តារាសម្តែង និងចម្រៀង ឆៃ លីដាឡែននោះទេ។ តារាស្រីរូបនេះបានអួលដើមករស្រក់ទឹកភ្នែកក្រោយពីនិយាយអំពីការខកខានជួបមុខកូនប្រុសបណ្តូលចិត្តអស់ជិត១ឆ្នាំមកហើយនោះពោលគឺមានត្រឹមតែរូបថតចាស់ៗមើលហើយសែននឹកកូន។ កូនប្រុសរបស់នាងពេលនេះមានវ័យជិត៣ឆ្នាំហើយ ហើយការខកខាននេះត្រូវបាននាងបង្ហើបតិចៗថាដោយសារគ្រួសារខាងអតីតស្វាមីបានពង្រាងការជួបនេះ។ ទោះជាយ៉ាងណានាងមិនបានបញ្ជាក់លម្អិតអំពីរឿងនេះទេព្រោះតែនាងទប់អារម្មណ៍មិនបាន។ នាងថាក្រោយបែបបាក់ជាមួយអតីតស្វាមី កូនប្រុសនាងត្រូវបានប្រគល់ឲ្យភាគីអតីតស្វាមីជាអ្នកចិញ្ចឹម នាងថាពិតជាចង់ជួបមុខកូនខ្លាំងព្រោះតែក្តីនឹករលឹក។ ទោះជាយាយ៉ាងណានាងមិនបានដាក់បន្ទុកកំហុសទាំងស្រុងនៃការខកខានជួបមុខកូនស្រីទៅលើអតីតស្វាមីនោះទេ ហើយនាងស្នើមិនបញ្ជាក់ច្រើនជុំវិញបញ្ហាខាងលើ។ ... Read More »
បន្តសកម្មភាពមនុស្សធម៌ ករុណា ពេជ្រ ផ្តល់អំណោយជួយកុមារកំព្រាជាង៦០នាក់នៅខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ តារាចម្រៀង លោក ករុណាពេជ្រ បានបន្តសកម្មភាពមនុស្សធម៌ ជាថ្មី ពីល្ងាចថ្ងៃទី២៧ ខែតុលាឆ្នាំ២០២០នេះនៅមជ្ឈមណ្ឌលកុមារកំព្រាមួយនាខេត្តកំពង់ស្ពឺ។ នេះជាការលេចមុខម្តងទៀតក្រោយពីការចុះចែកអំណោយដោយផ្ទាល់ក្រោយពីលោកនាំយកអំណោយជួយជនរងគ្រោះនៅក្នុងស្រុកគងពិសីកាលពីសប្តាហ៍មុន។ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ទទួលបានការពេញចិត្តខ្លាំងពីអ្នកគាំទ្រក្រោយពីលោកបានបង្ហាញសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ ក្រោយពីលោកបានចំណាយថវិកាផ្ទាល់ខ្លួនរួមទាំងការចូលរួមចំណែករបស់សប្បុរសជនមួយចំនួនទាំងក្នុងនិងក្រៅប្រទេស។ ... Read More »
ទោះជួបស្នេហ៍ជាមួយនារីទ្រព្យស្តុកស្តម្ភក៏ ណាខុន មិនបោះបង់ចោលសិល្បៈឡើយ
ភ្នំពេញ៖ ថ្មីៗនេះតារាសម្តែងស្រស់សង្ហា លោក ណាខុន បានធ្វើឲ្យអ្នកនៅក្នុងចង្កោមសិល្បៈ និងអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងក្រោយពីលោកបានបង្ហាញមុខគូស្នេហ៍ជាមួយនារីម្នាក់។ បើទោះបីជានារីដែលលោកផ្តើមទំនាក់ទំនងស្នេហ៍នោះជានារីមានមុខជំនួញច្រើនក្នុងដៃមែន ប៉ុន្តែលោកនៅតែបន្តការងារសិល្បៈធម្មតា។ ការបញ្ជាក់នេះធ្វើឡើងក្រោយពីតារាសម្តែងប្រុស ក្រិច ណាខុន នៅតែក្តាប់បានតំណែងទីផ្សារខ្ពស់បើធៀបនឹងតារាសម្តែងរួមជំនាន់។ ថ្មីនេះលោកទើបនឹងបង្ហាញមុខក្នុងស្នាដៃសម្តែងក្នុងភាពយន្ត ពិសេសភាពយន្តភាគច្រើនបន្តបន្ទាប់ដូចរឿង”ប្រពន្ធ” ជាដើម។ ... Read More »
ព្រឹត្តិការណ៍ប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា២០២០ ទាក់ទាញការចាប់អារម្មណ៍ខ្លាំងក្រោយបង្ហាញបេក្ខភាពផ្លូវការចុងក្រោយ២០នាក់
ភ្នំពេញ៖ កម្មវិធីប្រកួតសម្រស់ទ្រង់ទ្រាយធំគឺកម្មវិធី កញ្ញាឯកចក្រវាឡកម្ពុជា២០២០ បាននិងកំពុធ្វើឲ្យមានភាពទាក់ទាញនិងការចាប់អារម្មណ៍ខ្លាំងក្រោយបង្ហាញបេក្ខភាពផ្លូវការចុងក្រោយ២០នាក់ចុងក្រោយដើម្បីចូលរួមប្រកួកក្នុងវគ្គផ្តាច់ព្រ័ត្រ។ ការប្រកាសពីបេក្ខភាពចុងក្រោយនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះនៅនៅផ្សារទំនេីបThe Bridge Lifestyle Mall។ ការបង្ហាញបេក្ខនារីចុងក្រោយនេះក៏ក្រោយពីការធ្វើតេស្តសមត្ថភាពមួយចំនួនកាលពីពេលកន្លងទៅថ្មីៗនេះ ដោយមានបេក្ខនារីជាច្រើនចូលរួមរួម បូករួមទាំងបេក្ខនារីដែលធ្លាប់ឆ្លងកាត់ការប្រកួតកញ្ញាឯក ... Read More »
លេចការគាំទ្រខ្លាំងលើការសម្តែងក្នុងបទចម្រៀងមួយចំនួន លី ណូរ៉ា ឆក់បានតំណែង
ភ្នំពេញ៖ តារាសម្តែងដែលឆ្លងកាត់ជីវិតតស៊ូច្រើន លោក លី ណូរ៉ា កំពុងតែក្តាប់បានតំណែងទីផ្សារខ្លាំងបង្គួរបើធៀបពីពេលកន្លងទៅ។ លេចមុខមាត់កាន់តែខ្លាំងលើការងារសិល្បៈនេះក្រោយពីស្នាដៃសម្តែងក្នុងបទចម្រៀងកាលពីពេលកន្លងទៅនោះផ្ទុះការញគាំទ្រខ្លាំងពីទស្សនិកជន។ ការសម្តែងក្នុងបទចម្រៀងបទ”អាមោក” និងបទ”ទឹកចិត្តសំខាន់ជាងទឹកលុយ” បានធ្វើឲ្យទស្សនិកជនស្គាល់តារាសម្តែងរូបនេះកាន់តែខ្លាំង ស្របនឹងការជេរតួអង្គដែលតារារូបនេះសម្តែងក៏ខ្លាំងដែរ។ លោក លី ណូរ៉ា បានបញ្ជាក់ថា លោកមិនខឹងនឹងការជេរបស់ទស្សនិកជនទេ ... Read More »
ប្រកាសបើកសម្ពោធសៀវភៅប្រលោមលោកថ្មីផលិតករ ពាន់ ភួងបុផ្ផាប្រកាសចេញថត ភាពយន្តចុងក្រោយហើយ
ភ្នំពេញ៖ ផលិតករនិងជាអ្នកនិពន្ធជើងចាស់ ពាន់ ភួងបុផ្ផា បានបង្ហើបគម្រោងថតភាពយន្តភាគថ្មីមួយ និងជាភាពយន្តចុងក្រោយរបស់អ្នកស្រីគឺរឿង”ស្នាមស្នេហ៍សបុទ្ររាម”វគ្គ២។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២២ ខែ តុលាឆ្នាំ២០២០ ក្នុងឱកាសដែលលោកស្រីប្រកាសសម្ពោធសៀវភៅប្រលោមលោក”បើខ្ញុំជាស្រី” ជាប្រភេទប្រលោមលោកបែបកំប្លែងយ៉ាងកម្រ ។ លោកស្រីពាន់ ... Read More »
ធ្លាយរឿងកូនក្នុងផ្ទៃរបស់ ឌី សូនីតា មិនមែនជាតំណក់ឈាម អាឡិច ហ្សូរ៉ា នោះទេ
ភ្នំពេញ៖ តារាសម្តែង ឌី សូនីតា ទើបនឹងបង្ហាញខ្លួនទាំងមានផ្ទៃពោះជិតគ្រប់ខែកាលពីម្សិលមិញនេះដោយថែមទាំងអះអាងទៀតថាកូនក្នុងផ្ទៃនោះគឺជាតំណក់ឈាមរួមគ្នារវាងនាង និងតារាសម្តែង លោក អាឡិច ហ្សូរ៉ា។ ការបញ្ជាក់នេះធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងគ្រប់ៗគ្នា ។ ទោះជាយ៉ាងណាតាមពាក្យចចាមអារ៉ាមក្នុងចង្កោមអ្នកសិល្បៈវិញលើកឡើងស្រដៀងៗគ្នាថា ... Read More »
សម្តេចតេជោ ហ៊ុន សែន លើកសរសើរ សិល្បករ ឡេង ណាវ៉ាត្រា លោក ព្រាប សុវត្ថិ ខេម ដែលមកចែកអំណោយផ្ទាល់នៅខេត្តបន្ទាយជ័យ
ខេត្តបន្ទាយជ័យ៖ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ៥ពាន់គ្រួសារ (គោលដៅទី១) ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។សម្តេចតេជោក៏បានថ្លែងលើកសរសើរ ទឹកចិត្តលោកឧកញ៉ាវ័យក្មេង ឡេងណាវ៉ាត្រា ដែលបានចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាល៦០ម៉ឺនដុល្លារព្រមទាំងយកអំណោយអង្ករ៥០តោនចែកជូនពលរដ្ឋដោយផ្ទាល់ថែមទៀតនៅខេត្តបន្ទាយមានជ័យដោយរួមទាំងតារាចម្រៀង ព្រាប ... Read More »
លោកទេសរដ្ឋមន្ត្រី គន់ គីម កោតសរសើរទឹកចិត្តមនុស្សធម៌របស់ម្ចាស់ផលិតកម្មនិងតារាចម្រៀងផលិតកម្ម Galaxy
ខេត្តបន្ទាយមានជ័យ៖ តារាចម្រៀងល្បីៗក្នុងផលិតកម្ម Galaxyក្រោមការដឹកនាំដោយផ្ទាល់ពីលោក ឡេង ណាវ៉ាត្រា មានដូចជាលោក ព្រាប សុវត្ថិភាព, ខេម, កញ្ញា តន់ ចន្ទសីម៉ា និងកញ្ញា សុវណ្ណារីបាន ចុះទៅ ស្រុក ... Read More »
ប្រុងប្រយ័ត្ន!តារាកំប្លែងនាង ផេនខេក ចូលពេទ្យសង្គ្រោះបន្ទាន់ព្រោះប្រើថ្នាំសម្រកទម្ងន់លើកកម្រិត
ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីគេបានឃើញតារាកំប្លែងមាឌធំ នាង ផេនខេកត្រូវបានគេបញ្ជូននៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដែលដើមឡើយលើកឡើងថាដោយសារខ្យល់គរ ប៉ុន្តែដំណឹងក្រៅផ្លូវការលើកឡើងថា នាងបានប្រើប្រាស់ថ្នាំសម្រកទម្ងន់លើកកំណត់។ តារាកំប្លែងនិងពិធីករក្នុងកម្មវិធី 3 Fun នាងផេន ខេក ត្រូវបានក្រុមការងារបញ្ជូនទៅសង្គ្រោះបន្ទាន់ក្រោយនាងមានអាការៈមិនស្រួលក្នុងខ្លួនដែល ... Read More »
ព្រាប សុវត្ថិ ខេម តន់ ច័ន្ទសីម៉ា លុយទឹក លីអង្ករចែកអំណោយផ្ទាល់ជូនពលរដ្ឋ ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ក្រោយបរិច្ចាគថវិកា៦០ម៉ឺនដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះដោយជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃទី១៩ ខែតុលានេះ លោក ឡេង ណាវ៉ាត់ត្រា បានដឹកនាំតារាចម្រៀងក្នុងផលិតកម្ម របស់លោកចុះចែកអំណោយដោយផ្ទាល់តែម្ដងនៅ ... Read More »
សិល្បករជាច្រើនរួមគ្នាផ្តល់ជំនួយជួយជនរងគ្រោះដោយទឹកជំនន់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ សិល្បករប្រុសស្រីល្បីឈ្មោះ រួមទាំងសប្បុរសជនជាច្រើនបានរួមគ្នាក្នុងការផ្តល់ជាថវិកា និងអំណោយជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នាស្រុកគងពិសីខេត្តកំពង់ស្ពឺ។ ការរួមគ្នាពីសិល្បករនេះធ្វើឡើងក្រោយពីការបង្ហាញពីគំរូនៃវីរភាពរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលការជួយនេះដែរក៏ត្រូវបានធ្វើឡើងតាមរយៈតារាចម្រៀងលោក ករុណាពេជ្រ ក្រោមយុទ្ធនាការរួមគ្នាដើម្បីខេត្តកំពង់ស្ពឺ។ ការចុះចែកអំណោយដោយផ្ទាល់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែតុលា នេះដោយមានការចូលរួមផងដែរ ពីសំណាក់លោក សំ រិទ្ធី តំណាងរាស្រ្តខេត្តកំពង់ស្ពឺ ... Read More »
Update៖ ទីបំផុតប៉ុស្តិ៍លេខ៣ថៃ សុំទោសកម្ពុជាករណីយករូបភាពប្រាសាទអង្គរវត្តដាក់លើ Poster ភាពយន្តភាគរបស់ខ្លួននោះ
ភ្នំពេញ៖ យោងតាមគេហទំព័រផ្លូវការរបស់នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនទាំងអស់បានជ្រាបថា តាមរយ:ស្ថានទូតរាជាណាចក្រថៃប្រចាំនៅកម្ពុជា ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃបានធ្វើការសុំអភ័យទោសចំពោះភាគីកម្ពុជា ក្នុងកំហុសនៃការប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តដាក់លើ Poster ដោយពុំមានការអនុញ្ញាត។ ការសុំទោសនេះត្រូវបានធ្វើឡើងក្រោយពីលេចចេញប្រតិកម្មខ្លាំងៗពីមហាជនជុំវិញទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ បានយករូបភាពប្រាសាទអង្គរវត្តរបស់កម្ពុជាដាក់លើ Poster ផ្សព្វផ្សាយភាពយន្តភាគរបស់ខ្លួននោះ ... Read More »
ផ្ទុះប្រតិកម្មរឿងលេចរូបប្រាសាទអង្គរវត្តខ្មែរត្រូវបានប៉ុស្ដិ៍លេខ៣ថៃយកទៅដាក់នៅលើផ្ទាំងផ្សព្វផ្សាយភាពយន្តមួយ
ភ្នំពេញ៖ ភាពយន្តបែបស្នេហាដែលលាយបញ្ចូលដោយរឿងរ៉ាវស្នេហាពីបុរាណ និងសម័យលាយគ្នារបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ គឺរឿង “សន្យាស្នេហ៍” បាននឹងកំពុងធ្វើការចាក់បញ្ចាំងហើយកាលពីពេលថ្មីៗ។ ខណៈនៅកម្ពុជាលេចចេញប្រតិកម្មក្រោយពីរូបភាពជាច្រើនសន្លឹកដែលមានការកាត់បញ្ចូលរូបភាពប្រាសាទអង្គរវត្តរបស់ខ្មែរ។ លេចចេញប្រតិកម្មខ្លាំងពីសំណាក់អ្នកលេងបណ្តាញទំនាក់ទំនងសង្គម ក្រោយពីគេបានប្រទះឃើញរូបភាពជាច្រើនសន្លឹកដែលត្រូវបានស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃធ្វើការផ្សព្វផ្សាយអំពីភាពយន្តភាគថ្មី។ ប្រតិកម្មព្រោះតែពួកគាត់បានលើកឡើងថា រូបភាពដែលបង្ហាញនោះបានយកប្រាសាទអង្គរវត្តរបស់ខ្មែរ មករចនាលើរូបភាពផ្សព្វផ្សាយភាពយន្តបុរាណរបស់ខ្លួន។ អ្នករិះគន់ជាច្រើនលើកឡើងថាវាអាចទង្វើចេតនាបង្កើតឲ្យមានការយល់ច្រឡំថា ប្រាសាទអង្គរវត្តគឺជារបស់ប្រទេសថៃនោះ។ មានសិល្បករកម្ពុជាច្រើនបានសម្តែងការប្រតិកម្មចំពោះបញ្ហានេះ ។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច